Home Blog Page 1339

២ខែជាម្ចាស់ពាន The Voice លឹម សេរីហាន់នីកា ទម្លាក់បទដំបូងត្រូវមហាជនលើកឡើងបែបនេះ

0

អស់រយៈពេល២ខែហើយដែល លឹម សេរីហាន់នីកា កូនក្រុម ពេជ្រ សោភា ក្លាយជាម្ចាស់ពាន The Voice Cambodia រដូវកាលទី៣។ ស្របពេលអ្នកគាំទ្រទន្ទឹមរង់ចាំបទចម្រៀងដំបូងរបស់ម្ចាស់ពានរូបនេះទីបំផុតផលិតកម្មរស្មីហង្សមាសបានទម្លាក់បទដំបូងរបស់នាងហើយជាប្រភេទមនោសញ្ចេតនា ខណៈអ្នកគាំទ្របានបញ្ចេញមតិជាច្រើនទៅលើបទចម្រៀងដំបូងរបស់ម្ចាស់ពានរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3WnYawhmUdkhBa0bymRmQCobhxQpqsB04KGv6muV4JRxr9eWUxBvRJ7IYgO_Ysv4JAxyH0oCA573IgAiSoB2GaC0cOWicSCNDVVRPYx4y_k0LZkRgosWgO0UxzlC4KJZv_qlvYmmf1JH1RalatF9cCy-tZtpGKjAIseuPlrsSaQCi-aDqa5hgNmMWTk4/s1280/380660689_614222524237533_4206686211504782419_n%20(2).jpg

នៅយប់ថ្ងៃទី១ ខែធ្នូ ស្វាគមន៍ដើមខែថ្មីផលិតកម្មរស្មីហង្សមាសបានទម្លាក់បទដំបូងរបស់ម្ចាស់ពាន The Voice Cambodia រដូវកាលទី៣ គឺកញ្ញា លឹម សេរីហាន់កា បន្ទាប់ពីជាប់ជ័យលាភីឯកក្នុងការប្រកួត។ បទដំបូងរបស់ ហាន់នីកា មានចំណងជើងថា «ឯណាពាក្យស្មោះ?» និពន្ធទំនុកច្រៀងដោយ Oun Teang និពន្ធបទភ្លេង និង សម្រួលតន្ត្រីដោយលោក ឈិត តេងរិទ្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV9S25lkZHYUXnKfSd34_TDv54t5rqKX6qbBUNWy1DFMiqsG2SbvJNGYPhyj6sEXbWkBtq3h7C8oAsgXjXRjdRK5j7Mz_CW31pfbrcx8pVMR911aczkNp26KjzEpCHimV0DNbV8otQ72wMhcqzs-WUiqy1wgDpFXMAOV_uyvnyT8gRKhKvv5_7C0Glkms/s1622/376852046_609582651368187_6556371471153672764_n.jpg

បទមនោសញ្ចេតនាឈឺចុកចាប់ខាងលើនេះត្រូវបាន លឹម សេរីហាន់កា បកស្រាយបានយ៉ាងពីរោះជាមួយការដាក់អារម្មណ៍យ៉ាងផ្ចិតផ្ចង់ ធ្វើឱ្យអ្នកស្តាប់បទ «ឯណាពាក្យស្មោះ?» របស់នាងហើយសឹងតែចូលតួទៅតាមបទចម្រៀងដោយមានការកោតសរសើរយ៉ាងច្រើនពីទស្សនិកជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTmlweDK7plfOpIhgpaSAtL9fs2LrKYFgyO9B476ZD22WrAG7KT1toVjdC_KeI_gTLJKLqkx_eFddGfvitTZHuISSLq6dEKhQQk3peFSTh6bZKgCKYFLiyqAz5WUB0VVEwmuFaYjBAVPJeABEh8t3c4cCGsxR0RcKUOq5bVonhuCGJTE8T7mE35aFmDBQ/s2048/371306783_1001724347940699_5156544685149593979_n.jpg

អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិទៅលើបទចម្រៀងដំបូងរបស់ម្ចាស់ពាន The Voice Cambodia រដូវកាលទី៣ ថា «ម្ចាស់ពានគឺមិនធ្វើឱ្យខកបំណងពិតមែន, ពីរោះខ្លាំងណាស់, សំឡេងនីកាដាក់បទអីក៏ត្រូវដែរ, ពីរោះខ្លាំងច្រៀងដាក់មនោសញ្ចេតនាបានល្អណាស់អូន, ពីរោះណាស់ឱ្យអួយ៎!ព្រឺសម្បុរហើយអូន ដាក់បទអីក៏ត្រូវសំឡេង unique ថាមពលធម្មជាតិពិតៗជាតិណាស់ៗ មនោសញ្ចេតនាចំមនោសញ្ចេតនាចង់រ៉េបៗបាន ស័ក្តិសមសំនៀងម្ចាស់ជ័យលាភី, ស្អាតហើយច្រៀងពីរោះណាស់, ពីរោះខ្លាំងណាស់អាយដលតូច, ស្តាប់ម្តងហើយម្តងទៀតពីរោះណាស់មិនស្តាយដែលបោះឆ្នោតគាំទ្រសំឡេងគាត់ពីរោះពូកែអូសត្អួតត្អែរព្រឺសម្បុរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQVr9nvceFJ0m_v_OF9fCDR8xBqx-f0kYSzeZPDTBWzmDhnyQVNQLg8z7Gkn20hZrbELV2d6Qs5y-IWLQ_ytHJj7CYScnxINHfh3osMGgHB30czurOrAvrEZLPKe-h2ifk5xgg3D46Qeifub99_M9zckBjAarbY4UZp60IXTCxjB5ohlx3f4KKcTWcnwM/s2048/387826822_624905843169201_2524029464730417625_n.jpg

គួរបញ្ជាក់ផងដែរថា លឹម សេរីហាន់នីកា ក្លាយជាម្ចាស់ពានកម្មវិធីលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី៣ កាលពីយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ជាម្ចាស់ពានដំបូងនៅក្នុងកម្មវិធីនេះជានារី ហើយទទួលបានត្រឹមមួយកៅអីប៉ុណ្ណោះពីគ្រូបង្វឹក ពេជ្រ សោភា ខណៈមានវ័យត្រឹម១៦ឆ្នាំ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLcgDHBBUc-hE5x7bqvTW_DSsnVe7V8Kp11Wy_tYm_2_Rz9J7LGxe6TVRh2sr0f7pvWVIFLH9S3GEBIBkUzqbzpUPmJOKKTdt4u_uxqmEFiN-vRKorwwqyPA0i9XxFbwLFNoNLb9FiaupWdkFiQGcDbkxhOCHCGNnTMrCrhsGLH1c9FrC8l1yKcqu5TlU/s1020/%E1%9F%A2%20(10).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3J2xF-JAgm71KgQt1_eaNNruUxCUVB_pbPHR2K9sUCga26ojBCvpRIs1WreAVh57dyYQJeXS7LyD3PwA5VfRn8gZtLoEyw2z3zD4cZ2_2KvR6qhFNz-BPZ4Su4SgaFRctCD3l1_sy7WyO9kn7ytsM8cZoB8MhuihNxd2xj-I34AnS2jr86gp6E4uzINw/s1019/%E1%9F%A1%20(13).PNG

អស្ចារ្យមែន! ស្រាសាំប៉ាញនៅតែអាចផឹកបានបន្ទាប់ពីធ្លាក់ចូលនៅក្រោមសមុទ្រអស់រយៈពេល ១៧០ ឆ្នាំ

0

បរទេស៖ អ្នកជំនាញបានភ្ញាក់ផ្អើលជាមួយនឹងរសជាតិពិសេសប្លែកនៃស្រាសាំប៉ាញដែលបានធ្លាក់ចូលទៅក្រោមសមុទ្រ បន្ទាប់ពីលិចកប៉ាល់នៅឯឆ្នេរសមុទ្រនៃប្រទេសហ្វាំងឡង់ក្នុងអំឡុងឆ្នាំ ១៨៥២។

យោងតាមប្រភពព័ត៌មាន The Guardian បានឱ្យដឹងថា ក្រុមអ្នកមុជទឹកបានរកឃើញស្រាសាំប៉ាញចំនួន ១៤៥ ដបនៅជម្រៅ ៤៨.៨ ម៉ែត្រក្រោមសមុទ្រនៃប្រទេសហ្វាំងឡង់។ ពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលដបស្រានៅតែពេញ ហើយមានរសជាតិពិសេសផ្អែមឈ្ងុយ ដូចការរៀបរាប់ដោយសាស្ត្រាចារ្យជីវគីមីអាហារ។ រីឯស្លាកសញ្ញារបស់ស្រាបានរសាត់អស់ ប៉ុន្តែអ្នកជំនាញបានពិនិត្យផ្នែកខាងក្នុងនៃឆ្នុក ក៏ដូចជាបានរកឃើញរូបថតម៉ាកដែលអាចឱ្យពួកគេកំណត់ប្រភពដើមរបស់វាបាន។Veuve Clicquot Aged Champagne Under the Sea and We tasted the Results –  Robb Report

ស្រាសាំប៉ាញជាច្រើនដបបានមកពីក្រុមហ៊ុន Juglar maison ដែលបានបាត់នៅឆ្នាំ ១៨២៩ នៅពេលដែលចម្ការទំពាំងបាយជូររបស់ពួកគេត្រូវបានគូប្រជែងដណ្តើមកាន់កាប់។ លើសពីនេះទៅទៀត មានស្រាម៉ាក Veuve Clicquot ចំនួន ៤៧ ដបក៏ត្រូវបានរកឃើញផងដែរ។

បច្ចុប្បន្នស្រាសាំប៉ាញចំនួន ១១ ដបត្រូវបានដេញថ្លៃក្នុងតម្លៃសរុប ១៥៦,០០០ ដុល្លារនៅទីក្រុង Mariehamn លើកោះ Åland រវាងប្រទេសហ្វាំងឡង់ និងស៊ុយអែត ជាកន្លែងដែលបំណែកនៃ Föglö ត្រូវបានរកឃើញ។ ជាពិសេស ស្រា Veuve Clicquot មួយដប មានតម្លៃលក់រហូតដល់ ១៦,៣៤២ ដុល្លារ។ ទោះជាយ៉ាងណា តម្លៃដបស្រាដែលយកចេញពីការខូចខាតអាចឡើងដល់ ១៩០,០០០ ដុល្លារអាមេរិក។

លោក Philippe Jeandet ដែលជាសាស្ត្រាចារ្យផ្នែកជីវគីមីចំណីអាហារនៅសាកលវិទ្យាល័យ Reims មានទីតាំងនៅកណ្តាលនៃតំបន់ផលិតស្រាសំប៉ាញរបស់ប្រទេសបារាំង បានធ្វើការភ្លក់រសជាតិស្រាសាំប៉ាញចំនួន ៣ ដង ក៏បានរកឃើញថា “បន្ទាប់ពី ១៧០ នៃការធ្លាក់ចូលក្រោមសមុទ្រ ស្ថានភាពស្រាគឺល្អឥតខ្ចោះ”។ លោក Philippe បានបន្តទៀតថា ស្រានេះមានក្លិនឈ្ងុយឆ្ងាញ់ និងហឹរ រួមជាមួយផ្លែឈើ ត្រកួន និងទឹកឃ្មុំ ដែលវាជាស្រាសាំប៉ាញដ៏ល្អបំផុតមួយនៅក្នុងពិភពលោក។

លោក Dominique Demarville អ្នកគ្រប់គ្រងផលិតកម្មស្រាសំប៉ាញនៅ Veuve Clicquot មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការរកឃើញដបស្រារបស់ពួកគេឡើងវិញ ដោយពួកគេក៏បានសម្រេចចិត្តទម្លាក់ដបស្រាសាំប៉ាញរាប់សិបដបទៅក្នុងទីតាំងតែមួយនៅកោះ Åland ហើយទុកនៅទីនោះរយៈពេល ៤០ឆ្នាំ។ ក្រុមហ៊ុនផលិតស្រាជឿជាក់ថាសមុទ្រជ្រៅអាចជាបរិយាកាសដ៏ល្អឥតខ្ចោះសម្រាប់ស្រាសំប៉ាញដែលមានវ័យចំណាស់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2jQn4dQepj07odlGsolH2eNpnmhTqh_bNSTpl-5vMMvjFDssnfipX5PJX4p9y33T-pT9OCFoBO1n2xc_RDvIJlKlzBhtmEIEo40F1hORqRuJW-S8Z8TGmeKEAb7xDEXMY1BxlA1hJkFdDhNZjVblsaHQIhUs9O1KeJvwMZlhOn2lAisA3k8kSl0ufeK4/s750/photo_2023-12-02_09-19-33.jpg

កក្រើកសៀមរាប ៩ថ្ងៃពេញ នៅក្នុងពិធី”បុណ្យរំលឹកគុណអង្គរ” ឆ្នាំ២០២៣

0

នៅក្នុងឱកាស អបអរសារទរខួប៣១ឆ្នាំនៃការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ អាជ្ញាធរជាតិអប្សរា នឹងរៀបចំប្រារព្ធពិធី “រំលឹកគុណអង្គរ” នៅក្នុងរមណីយដ្ឋានអង្គរ ចាប់ពី ថ្ងៃទី០៧-១៦ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ។ពិធីបុណ្យ «​រំលឹក​គុណ​អង្គរ​» នឹង​ប្រារព្ធ​ឡើង នៅ​ថ្ងៃទី​១៤-១៦ ខែធ្នូ​ –  Koh Santepheap Dailyនៅក្នុងរយៈពេល៩ថ្ងៃពេញនេះ អាជ្ញាធរជាតិអប្សរា នឹងប្រកាសបិទការចូលទស្សនា ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដោយតម្រូវឱ្យភ្ញៀវទេសចរជាតិ- អន្តរជាតិ អាចចេញ-ចូលទស្សនាប្រាសាទអង្គរវត្ត ដោយប្រើប្រាស់ស្ពានបណ្តែតទឹកបណ្តោះអាសន្ន។

ការរៀបចំពិធីបុណ្យនេះ ធ្វើឡើងដោយមានទាំងការផ្សារភ្ជាប់ផ្នែកសាសនា និងវប្បធម៌ខ្មែរ ដោយមានការរៀបចំពិធីបុណ្យតាមបែបពុទ្ធសាសនាផង និងមានទាំងការសម្តែងល្ខោន របាំប្រពៃណី និងការដាក់តាំងបង្ហាញផ្ទាំងគំនូរអប្សរាជាច្រើនផងដែរ៕ព្រឹត្តិការណ៍«រំលឹកគុណអង្គរ» នឹងរៀបចំ​ពីថ្ងៃទី១៤-១៦ ធ្នូ​  ដើម្បី​រំលឹកគុណបុព្វបុរសខ្មែរដែលកសាងអង្គរ​

 

តើជំងឺ Covid-19 អាចនឹងរីករាលដាលម្តងទៀតដែរឬទេ?

0

បរទេស៖ ថ្មីៗនេះប្រទេសដាណឺម៉ាក និងហូឡង់បានកត់ត្រាការកើនឡើងគួរឱ្យព្រួយបារម្ភនៃករណីជំងឺរលាកសួត ដែលស្រដៀងទៅនឹងស្ថានភាពនៅក្នុងប្រទេសចិននាពេលបច្ចុប្បន្ន។

យោងតាមគេហទំព័រ Cidrap ដែលបានចុះផ្សាយកាលពីថ្ងៃទី៣០ ខែវិច្ឆិកាថា វិទ្យាស្ថានសេរ៉ូមជាតិដាណឺម៉ាក (SSI) ថ្មីៗនេះបានព្រមានអំពីការកើនឡើងភ្លាមៗនៃ mycoplasma ដែលជាប្រភេទបាក់តេរីដែលបណ្តាលឱ្យមានជំងឺរលាកសួត។ យោងតាមទិន្នន័យពី SSI មានករណីជំងឺចំនួន 541 ដែលបានកត់ត្រាកាលពីសប្តាហ៍មុន កើនឡើង 222% បើធៀបនឹង 168 ករណីក្នុងរយៈពេលដូចគ្នាកាលពីខែតុលា។Mom warns school the COVID pandemic isn't over after daughter dies

រីឯនៅប្រទេសហូឡង់វិញ វិទ្យាស្ថាន Netherlands Institute for Health Services Research (NIVEL) ក៏បានរាយការណ៍ពីចំនួនអ្នកជម្ងឺរលាកសួតច្រើនជាងការរំពឹងទុក ដែលបានទៅជួបគ្រូពេទ្យទូទៅរបស់ពួកគេចាប់តាំងពីខែសីហា ដែលអ្នកជំងឺភាគច្រើនមានអាយុចន្លោះពី 5 ទៅ 15 ឆ្នាំ។ ទិន្នន័យតាមដានបង្ហាញថាឧប្បត្តិហេតុនេះមានចំនួនខ្ពស់ជិតពីរដងធៀបនឹងកម្រិតកំពូលដែលបានកត់ត្រាកាលពីឆ្នាំមុន។

ក្នុងអំឡុងថ្ងៃទី 9 ខែវិច្ឆិកាដល់ថ្ងៃទី 16 ខែវិច្ឆិកា មានកុមារប្រហែល 103 នាក់ក្នុងចំនោមកុមារ 100,000 នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺរលាកសួត នេះបើយោងតាម NIVEL ។ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ 2022 ចំនួននេះគឺត្រឹមតែ 58 នាក់ប៉ុណ្ណោះក្នុងចំនោមកុមារ 100,000 នាក់។ ដូច្នេះទិន្នន័យពីអ្នកអនុវត្តទូទៅក៏បង្ហាញផងដែរថាអ្នកជំងឺដែលមានអាយុពី 15 ទៅ 24 ឆ្នាំច្រើនតែមានជំងឺរលាកសួតញឹកញាប់ជាងធម្មតា។ ហេតុនេះហើយ ការឆ្លងក៏កំពុងកើនឡើងចំពោះកុមារអាយុក្រោម 4 ឆ្នាំផងដែរ ទោះបីជាកម្រិតនៅតែទាបជាងមុនការរាតត្បាតក៏ដោយ។When Will COVID End? Experts Share Predictions And Safety Tips

ទន្ទឹមនឹងនេះ មន្ត្រីសុខាភិបាលអាមេរិកក៏បានរាយការណ៍ផងដែរថា កុមារប្រហែល 142 នាក់មានជំងឺរលាកសួតនៅក្នុងខោនធី Warren រដ្ឋ Ohio ចាប់តាំងពីខែសីហាដល់ខែតុលាឆ្នាំនេះ។ អាយុជាមធ្យមនៃអ្នកឆ្លងគឺ 8 ឆ្នាំឡើងទៅហើយរោគសញ្ញាទូទៅបំផុតគឺ ក្អក ក្តៅខ្លួន និងអស់កម្លាំង។

គួររំលឹកដែរថា កាលពីខែវិច្ឆិកា មន្ត្រីរដ្ឋាភិបាលក្រុងប៉េកាំងបានរាយការណ៍ថា មនុស្សជាច្រើនបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយសារមានជំងឺផ្លូវដង្ហើម។ អ្នកជំនាញជឿថា “ជំងឺរាតត្បាតដ៏អាថ៌កំបាំងនៅក្នុងប្រទេសចិននេះអាចនឹងរីករាលដាលដល់ទ្វីបអឺរ៉ុប”។ នេះបានបង្កើនការព្រួយបារម្ភសម្រាប់ប្រទេសផ្សេងទៀត រួមទាំងចក្រភពអង់គ្លេស ដែលអាចរងផលប៉ះពាល់ក្នុងឱកាសបុណ្យណូអែល។ ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បាននិយាយថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់ចំពោះស្ថានភាពនេះ។US Army Invites Back Vaccine-Refusing Soldiers Amid Recruitment Crisis

ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នអង្គការសុខភាពពិភពលោក (WHO) បានកំពុងស្នើជាផ្លូវការនៅព័ត៌មានលម្អិតអំពីរោគសញ្ញានេះ ដើម្បីកំណត់ពីគ្រោះថ្នាក់នៃមេរោគឱ្យបានច្បាស់លាស់ ក៏ដូចជាការពារ ឬរឹតបន្តឹងអនាម័យម្តងទៀត ដូចជាការពាក់របាំងមុខ ពាក់ម៉ាស ការឃ្លាតឆ្ងាយពីសង្គម និងការបិទផ្លូវជាដើម។

គួរបញ្ជាក់ដែរថា ជំងឺរលាកសួត គឺជាការឆ្លងមេរោគដែលបង្កឡើងដោយបាក់តេរី មេរោគ ឬមីក្រូសរីរាង្គផ្សេងៗ ដែលប៉ះពាល់ដល់ថង់ខ្យល់។ ជំងឺរលាកសួតដោយបាក់តេរី ឬមេរោគគួរតែធូរស្រាលក្នុងរយៈពេលពីរសប្តាហ៍។ ទោះយ៉ាងណាក៏ដោយ ករណីខ្លះអាចកាន់តែធ្ងន់ធ្ងរ ជាពិសេសចំពោះមនុស្សដែលមានអាយុលើសពី ៦៥ ឆ្នាំ ទារក ឬកុមារតូចៗ និងអ្នកដែលមានជំងឺសួត។ ដូច្នេះវាមានសារៈសំខាន់ណាស់ក្នុងការប្រុងប្រយ័ត្នចំពោះសញ្ញាជាក់លាក់ដើម្បីសម្គាល់វាពីមេរោគផ្សេងៗចំពោះកុមារ៕

ថៃរំពឹងថា ក្រុមហ៊ុន Tesla នឹងវិនិយោគលើរោងចក្រដំឡើងរថយន្តនៅប្រទេសខ្លួនឆាប់ៗ

0

ប្រទេសថៃ ៖ មន្ត្រីនាំពាក្យរដ្ឋាភិបាលថៃលើកឡើងថា លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃរំពឹងថា ក្រុមហ៊ុន Tesla នឹងមកវិនិយោគផ្នែកដំឡើងរថយន្តនៅប្រទេសថៃនាពេលឆាប់ៗ ពីព្រោះមុននេះ លោកនាយករដ្ឋមន្ត្រីថៃបានជជែកពិភាក្សាគ្នាជាមួយក្រុមហ៊ុននៅសហរដ្ឋអាមេរិក ចំនួន២លើក ហើយលោកនាយករដ្ឋមន្ត្រីថៃជឿជាក់ថា ភាគីទាំងពីរមានទិសដៅស្របគ្នា ។

កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក Chai Watcharong មន្ត្រីនាំពាក្យរដ្ឋាភិបាលថៃលើកឡើងថា លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានបង្ហោះសារក្នុងបណ្តាញសង្គម Twitter (ឬបណ្តាញសង្គម X) ថា លោកបានជជែកគ្នាជាមួយមន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុន Tesla រួចហើយ ពាក់ព័ន្ធនឹងការពេញនិយមរថយន្ត Tesla ប្រភេទ Cyber Truck និងភាពរឹងមាំរបស់វា បើទោះជាវាប៉ះទង្គិចនឹងអ្វីក៏ដោយ ។Tesla Has Officially Launched in Thailand

រថយន្ត Tesla ប្រភេទ Cyber Truck គឺជារថយន្តដែលលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានសាកល្បងជិះនៅរោងចក្រផលិតរថយន្ត ដែលមានទីតាំងនៅទីក្រុងសាន់ហ្វ្រែនស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ហេតុនេះ លោកនាយករដ្ឋមន្ត្រីថៃសង្ឃឹមថា មិនយូរទេ ក្រុមហ៊ុន Tesla នឹងសម្រេចចិត្តមកវិនិយោគទុនផ្នែកដំឡើងរថយន្តនៅប្រទេសថៃ ។

លោក Chai Watcharong មន្ត្រីនាំពាក្យរដ្ឋាភិបាលបន្តថា ចាប់តាំងពីលោក សេដ្ឋា ថាវីស៊ីន បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីប្រទេសថៃ លោកបានពិភាក្សាជាមួយក្រុមហ៊ុន Tesla ចំនួន២លើកហើយ ។ លោកបានពិភាក្សាជាមួយក្រុមហ៊ុននេះលើកទី១ គឺនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសដែលលោក សេដ្ឋា ថាវីស៊ីន ទៅចូលរួមកិច្ចប្រជុំ UNGA នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។Tesla Launches In Thailand, Vying To Compete With China Evs - TechLife News  | Everand

ក្នុងឱកាសនោះ លោកនាយករដ្ឋមន្ត្រីថៃបានប្រជុំតាមអនឡាញជាមួយលោក Elon Musk និងផ្នែកគ្រប់គ្រងរបស់ក្រុមហ៊ុន Tesla ហើយភាគីទាំងពីរបានពិភាក្សាអំពីថាមពលស្អាត និងយល់ស្របគ្នាធ្វើឱ្យពិភពលោកស្អាត និងឈានទៅរកអនាគតដ៏ល្អប្រសើរ ។

មន្ត្រីនាំពាក្យរដ្ឋាភិបាលរូបនេះបញ្ជាក់ថា ៖ «លោកនាយករដ្ឋមន្ត្រីថៃជឿជាក់ថា រដ្ឋាភិបាលថៃ និងក្រុមហ៊ុន Tesla មានទិសដៅដូចគ្នា ដោយផ្តល់ភាពសំខាន់ចំពោះពិភពលោក និងបរិស្ថាន ដើម្បីឈានឆ្ពោះទៅរកអនាគតដ៏ល្អ ។ ហេតុនេះ រដ្ឋាភិបាលថៃនឹងគាំទ្រ Tesla ឱ្យមកវិនិយោគនៅប្រទេសថៃ ហើយសង្ឃឹមថា Tesla នឹងចូលរួមវិនិយោគនៅប្រទេសថៃកាន់តែច្រើន» ៕

ជំងឺរ៉ាំរ៉ៃចំនួន ៥ ដែលស្ត្រីងាយនឹងប្រឈមហានិភ័យខ្ពស់ជាងបុរស

0

ស្ត្រីភាគច្រើនតែងប្រឈមនឹងជំងឺរ៉ាំរ៉ៃទាំងនេះយ៉ាងងាយស្រួល ដោយសារផលអវិជ្ជមាននៃការរស់នៅ ឬការញ៉ាំអាហារប្រចាំថ្ងៃ។ ប៉ុន្តែនេះមិនមានន័យថាបុរសមិនប្រឈមមុខនឹងជំងឺរ៉ាំរ៉ៃនោះទេ ពីព្រោះមនុស្សគ្រប់រូបសុទ្ធតែមានជំងឺរ៉ាំរ៉ៃក្នុងខ្លួន គ្រាន់តែស្ត្រីអាចប្រឈមនឹងការវិវត្តន៍ច្រើនជាងបុរសប៉ុណ្ណោះ។ ដូច្នេះខាងក្រោមនេះគឺជាជំងឺរ៉ាំរ៉ៃចំនួន ៥ ដែលស្ត្រីងាយនឹងប្រឈម៖

១.ជំងឺមហារីក៖ ក្រុមមហារីកដូចជា មហារីកសុដន់ មហារីកមាត់ស្បូន ឬមហារីកសួតគឺជាជំងឺដែលត្រូវបានរកឃើញចំពោះស្ត្រីច្រើនជាងបុរស។ ក្រុមនៃជំងឺនេះបណ្តាលមកពីកត្តាហ្សែន អរម៉ូន មេរោគ ការរួមភេទ ការជក់បារី និងការរស់នៅប្រចាំថ្ងៃ។ វាត្រូវបានគេរកឃើញនៅក្នុងស្ត្រីវ័យកណ្តាលដែលមានអាយុប្រហែល ៥០ ឆ្នាំឡើងទៅ។ ទោះជាយ៉ាងណាក៏ដោយ ស្ត្រីដែលមានអាយុចាប់ពី ២៥ ឆ្នាំឡើងទៅគួរតែចាប់ផ្តើមពិនិត្យសុដន់ដោយខ្លួនឯងជានិច្ច។Women's cancers | The Royal Women's Hospital

២.ជំងឺពុកឆ្អឹង៖ ជំងឺពុកឆ្អឹង គឺជាជំងឺមួយដែលឆ្អឹងខ្សោយ ផុយស្រួយ និងងាយបាក់។ យោងតាមអង្គការសុខភាពពិភពលោកបានរាយការណ៍ បច្ចុប្បន្ននេះស្ត្រីជាង ២០០ លាននាក់នៅជុំវិញពិភពលោកកើតជំងឺពុកឆ្អឹង ដោយភាគច្រើនជាស្ត្រីដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ ដោយសារតែការផ្លាស់ប្តូរអ័រម៉ូនដែលកើតឡើងអំឡុងពេលអស់រដូវ នាំឱ្យបាត់បង់ម៉ាសឆ្អឹង ហើយស្ត្រីក៏មានហានិភ័យខ្ពស់ជាងបុរសផងដែរ។Understanding Osteoporosis and Bone Loss | Patient Care

៣.ជំងឺទឹកនោមផ្អែម៖ គឺជាជំងឺរ៉ាំរ៉ៃដែលកើតឡើងចំពោះស្ត្រីច្រើនជាងបុរស ដោយសារកត្តាខាងក្នុង និងកត្តាខាងក្រៅ ដែលកត្តាខាងក្នុងរួមមាន អរម៉ូន ការមានផ្ទៃពោះ និង ហ្សែន។ កត្តាខាងក្រៅរួមមាន មិនធ្វើលំហាត់ប្រាណ ការទទួលទានអាហារមិនមានសុខភាពល្អជាដើម។Diabetes in women: Effects, gestational diabetes, and pregnancy

៤.ជំងឺបេះដូង៖ យោងតាមការស្រាវជ្រាវបានឱ្យដឹងថា អត្រានៃអ្នកជំងឺដែលមានអាយុពី ៣៥-៥៤ ឆ្នាំមកទទួលការព្យាបាលមានការកើនឡើងពី ២១% ទៅ ៣១% ដែលចំនួននេះបង្ហាញថាស្ត្រីចាប់ផ្តើមកើតជំងឺបេះដូងកាន់តែច្រើន។ ចំពោះមូលហេតុនៃជំងឺបេះដូង រួមមាន ជំងឺលើសឈាម ស្ត្រេស និងធាត់។Six Heart Attack Symptoms In Women | Safe and Sound First Aid Training

៥.ជំងឺបាក់ទឹកចិត្ត៖ គឺជាជំងឺដែលបណ្តាលមកពីភាពតានតឹង ហើយភាគច្រើនតែងកើតឡើងទៅលើស្ត្រីជាងបុរស មូលហេតុដែលស្ត្រីងាយនឹងកើតជំងឺទាំងនេះ គឺដោយសារកត្តាអ័រម៉ូន និងទិដ្ឋភាពពាក់ព័ន្ធផ្សេងទៀត ដូចជាការរើសអើង អំពើហឹង្សាផ្លូវភេទ ផ្លូវកាយ ឬសូម្បីតែបរិបទសង្គម កត្តាទាំងអស់នេះបណ្តាលឱ្យមានភាពតានតឹង ហើយអាចនាំឱ្យមានជំងឺបាក់ទឹកចិត្តផងដែរ៕Symptoms of Stress in Women: Emotional, Cognitive, Physical

Andrea Brillantes ត្រូវមហាជនរិះគន់សកម្មភាពផ្តើមពីហ្វេនក្លាយអ្នកទី៣បំបែកស្នេហា១១ឆ្នាំរបស់គេ

0

Andrea Brillantes តារាសម្តែងហ្វីលីពីនអាយុ ២០ឆ្នាំបានចាប់ផ្តើមក្លាយជាប្រធានបទក្តៅគគុកលើបណ្តាញសង្គមបន្ទាប់ពីគូស្នេហ៍ហ្វីលីពីន Daniel Padilla និង Kathryn Bernardo បញ្ជាក់ពីការបែកបាក់របស់ពួកគេនៅលើ Instagram បន្ទាប់ពីមានទំនាក់ទំនងជាមួយគ្នាអស់រយៈពេល១១ឆ្នាំ។ រូបនាងត្រូវគេលើកឡើងថាជនទី៣បំបែកស្នេហារបស់គេកាលពីតូចផ្តើមពីហ្វេនលុះធំឡើងឆក់ឱកាសលើសពីហ្វេនដែលនាំឱ្យមានមតិរិះគន់តារាស្រីនេះយ៉ាងខ្លាំងរហូតដល់អ្នកគាំទ្រជាច្រើនសម្រុក unfollow នាងព្រោងព្រាត។Andrea Brillantes on doing more comedy skits: 'Nakakapagod maging drama  actress'

អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមជជែកគ្នាមិនសំចៃបន្ទាប់ពីធ្លាយពាក្យចចាមអារ៉ាមតារាសម្តែង Daniel Padilla បានចាកចេញពីផ្ទះរបស់តារាស្រី Andrea Brillantes អាយុ ២០ឆ្នាំ។ ទោះបីជាមានគម្លាតអាយុ៨ឆ្នាំក៏ដោយ អ្នកនិយមលេងអ៊ីនធឺណិតជឿថា អ្នកទាំងពីរមានទំនាក់ទំនងស្នេហាជាមួយគ្នា។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ Kathryn មិនបានបញ្ជាក់ ឬបដិសេធដែលចោទប្រកាន់ពាក្យចចាមអារ៉ាមមានអ្នកទី៣ជ្រែកស្នេហ៍នោះទេ។Andrea Brillantes : r/CelebsPHយ៉ាងណាមិញបន្ទាប់ពីគូស្នេហ៍ដែលស្រលាញ់គ្នាអស់រយៈពេល១១ឆ្នាំឈានដល់ការប្រកាសបែកគ្នាជាផ្លូវការ Andrea Brillantes ត្រូវបានអូសទាញចូលក្នុងរឿងនេះ ខណៈដែលអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមបានចាប់ផ្តើមចោទប្រកាន់តារាស្រីរូបនេះមានទំនាក់ទំនងស្នេហាជាមួយ Daniel ដោយស្រាវជ្រាវរូបភាពចាស់ៗមកជាមួយទៀត។May be an image of 2 people and bangs

ទោះបីជាមិនមានភាគីណាមួយទទួលស្គាល់ពាក្យចចាមអារ៉ាមលើបណ្តាញអ៊ីនធឺណិតក៏ដោយ អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមជឿជាក់យ៉ាងមុតមាំថាការបែកបាក់នេះផ្តើមចេញពី Andrea ។
អ្នកគាំទ្រជាច្រើនបានរិះគន់និងស្តីបន្ទោសតារាស្រីវ័យ២០ឆ្នាំរូបនេះចំពោះការបែកគ្នារបស់គូស្នេហ៍អ្នកផ្សេងទៀត ហើយអ្នកគាំទ្រជាច្រើនបានសម្រុកចូលទៅខម្មិនសម្រុក unfollow នាងនៅលើគណនី Instagram ៕

ម៉ូដែល OnlyFan ធ្វើឱ្យមិត្តស្រី Neymar សម្រាលកូនទើបបានជាង១ខែប្រកាសបែកគ្នា

0

មិត្តស្រីរបស់កីឡាករបាត់ទាល់ Neymar បានប្រកាសបញ្ចប់ទំនាក់ទំនងជាមួយមិត្តប្រុសនៅលើបណ្តាញសង្គម Instagram ខណៈទើបតែសម្រាលបានកូនស្រីមួយខែកន្លះប៉ុណ្ណោះ ហើយគូស្នេហ៍មួយគូនេះបានបញ្ចប់ស្នេហាពោរពេញដោយភាពរកាំរកូស។ ការប្រកាសចែកផ្លូវគ្នានេះមានធ្លាយព័ត៌មានថា Neymar បានលួចក្បត់ចិត្តមិត្តស្រីទៅប្រឡូកប្រឡាក់ជាមួយម៉ូដែល OnlyFan ។Neymar's stunning model partner Bruna Biancardi shows off growing baby bump  in barely-there cut out bikini | The US Sun

តារាម៉ូដែល Bruna Biancardi ត្រូវជាមិត្តស្រីកីឡាករបាល់ទាត់ប្រេស៊ីល Neymar បានបង្ហោះនៅលើ Instagram ដោយបញ្ជាក់ថានាងមិនមានទំនាក់ទំនងជាមួយអ្នកណាម្នាក់នោះទេ។ នាងបានសង្កត់ធ្ងន់នៅក្នុងសារបង្ហោះថា ខ្លួននឹងបំពេញតួនាទីជាឪពុកផងម្តាយផងរបស់កូនស្រី ដោយសង្ឃឹមថាឈប់ភ្ជាប់នាងទៅនឹងភាពមិនស្មោះត្រង់របស់ Neymar ។Neymar, Bruna Biancardi Split 1 Month After Daughter's Birth

កីឡាករបាល់ទាត់វ័យ៣១ ឆ្នាំ និងតារាម៉ូដែលវ័យ ២៩ ឆ្នាំរូបនេះបានស្វែងរកទំនាក់ទំនងដែលពោរពេញដោយភាពចុះសម្រុងគ្នា ដែលជារឿយៗត្រូវបានគ្របដណ្ដប់ដោយពាក្យចចាមអារ៉ាមជាបន្តបន្ទាប់អំពីភាពមិនស្មោះត្រង់របស់ Neymar ខណៈថ្មីៗនេះត្រូវបានគេដឹងថាកីឡាកររូបនេះបានក្បត់ទំនុកចិត្តមិត្តស្រីទៅទាក់ទងនិងម៉ូដែល OnlyFan។Neymar appears to rekindle romance with stunning WAG Bruna Biancardi| All  Football

កីឡាករ Neymar មានកូនប្រុសអាយុ ១២ឆ្នាំពីទំនាក់ទំនងពីមុននិងបានក្លាយជាឪពុកម្តងទៀតនៅថ្ងៃទី៦ ខែតុលា ជាកូនស្រីមានឈ្មោះ Mavie ។ Neymar និងមិត្តស្រីដែលទើបបែកគ្នាថ្មីៗនេះបានប្រកាសពីទំនាក់ទំនងរបស់ពួកគេកាលពីឆ្នាំ២០២២ ប៉ុន្តែបានបែកបាក់គ្នាយ៉ាងខ្លីនៅឆ្នាំដដែល។ បន្ទាប់ពីផ្តល់ឱកាសឱ្យគ្នាជាលើកទី២នៅខែមេសា ឆ្នាំ២០២៣ មិត្តស្រី Neymar មានផ្ទៃពោះ។

យ៉ាងណាចំណងស្នេហ៍នេះមិនទាន់បានប៉ុន្មានផងខាងស្រីក៏សម្រេចចិត្តប្រកាសបែកគ្នាជាលើកទី២ ក្រោយត្រូវមិត្តប្រុសក្បត់ចិត្តម្តងហើយម្តងទៀតទោះបីជាកន្លងមក Neymar ធ្លាប់សារភាពកំហុសពីភាពមិនស្មោះត្រង់របស់ខ្លួនក៏ដោយ៕Inside Neymar, Bruna Biancardi's Baby Shower After Cheating Drama

សហភាពអឺរ៉ុបហាមនាំចេញសំរាមផ្លាស្ទិកទៅកាន់ប្រទេសក្រីក្រ

0

សហភាពអឺរ៉ុប (EU) បានចុះកិច្ចព្រមព្រៀងមួយនៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា ដើម្បីបញ្ឈប់ការនាំចេញសំរាមផ្លាស្ទិកទៅកាន់ប្រទេសក្រីក្រ ព្រមទាំងចុះសន្ធិសញ្ញាលំដាប់ពិភពលោកផងដែរ ពាក់ព័ន្ធនឹងការបំពុលបរិយាកាសដោយសារសំរាមផ្លាស្ទិក ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៣ ។

នៅខែវិច្ឆិកា ឆ្នាំ២០២៣ សមាជិកសភានីតិបញ្ញត្តិរបស់អឺរ៉ុប និងប្រទេសជាសមាជិកបានឯកភាពគ្នាថា នឹងហាមឃាត់ការនាំចេញសំរាមផ្លាស្ទិកទៅកាន់ប្រទេសមិនមែនជាសមាជិករបស់ OECD រីឯប្រទេសជាសមាជិក OECD ភាគច្រើនជាប្រទេសរីកចម្រើន ។ ការហាមឃាត់នេះ នឹងអនុវត្តចាប់ពីឆ្នាំ២០២៦ តទៅ ។Cambodia to send plastic waste back to the US and Canada | CNN

Pernille Weiss ជាសមាជិកមកពីប្រទេសដាណឺម៉ាករបស់សហភាពអឺរ៉ុបនិយាយថា ៖ «ទីបំផុត សហភាពអឺរ៉ុបបានចេញមុខទទួលខុសត្រូវចំពោះសំរាមផ្លាស្ទិក ដោយហាមឃាត់ការនាំចេញទៅប្រទេស ដែលមិនមែនជាសមាជិក OECD ។ យើងបានអនុវត្តតាមចក្ខុវិស័យរបស់យើងដែលលើកឡើងថា សំរាមនឹងក្លាយជាធនធានមួយ បើអាចគ្រប់គ្រងវាបានត្រឹមត្រូវ តែមិនគួរបណ្តោយឱ្យសំរាមប៉ះពាល់ដល់បរិស្ថាន ឬសុខភាពមនុស្សទេ មិនថាករណីណាក៏ដោយ» ។

OECD គឺជាអង្គការអន្តរជាតិមួយបង្កើតឡើងកាលពីឆ្នាំ១៩៦០ ក្នុងគោលបំណងជំរុញការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅលើពិភពលោក ។ បច្ចុប្បន្ន អង្គការនេះមានសមាជិកចំនួន៣៥ប្រទេស ក្នុងនោះភាគច្រើនជាប្រទេសអភិវឌ្ឍន៍ជឿនលឿននៅតំបន់អឺរ៉ុប និងអាមេរិកខាងជើង ។

មុននេះ សំរាមផ្លាស្ទិកភាគច្រើននៅតំបន់អឺរ៉ុបត្រូវបានគេដុតបំផ្លាញចោល ក្នុងនោះសំរាមតិចជាង១ ក្នុងចំណោម៣ ត្រូវបានគេយកទៅកែច្នៃឡើងវិញ ។ ប៉ុន្តែសកម្មជនបរិស្ថានជឿថា គេបាននាំចេញសំរាមផ្លាស្ទិកមួយចំនួនទៅក្រៅប្រទេស ជាពិសេស នាំចេញទៅប្រទេសក្រីក្រ ។ ទីបំផុត គេបានកប់សំរាមទាំងនេះនៅក្នុងដី និងគរទុកចោល ។Plastic waste, Europe bans exports to poor countries | Plastic waste, Europe  bans exports to poor countries Plastic waste, Europe bans exports to poor  countries

Lauren Weir ជាមន្ត្រីបរិស្ថាននិយាយថា ៖ «ទីបំផុត សហភាពអឺរ៉ុបបានចាប់ផ្តើមទទួលខុសត្រូវចំពោះតួនាទីរបស់ខ្លួន ពាក់ព័ន្ធនឹងផលប៉ះពាល់បរិស្ថានដោយសារសំរាមផ្លាស្ទិកនៅទូទាំងពិភពលោក ។ ប៉ុន្តែយើងត្រូវពិនិត្យមើលចំណុចលម្អិតក្នុងកិច្ចព្រមព្រៀងជាផ្លូវការម្តងទៀត ។ ទោះយ៉ាងណា បច្ចុប្បន្ន គេនៅតែបន្តនាំចេញសំរាមជាច្រើនប្រភេទទៅកាន់ប្រទេសក្រីក្រ ។ ដូច្នេះ វាត្រូវមានដំណោះស្រាយឱ្យល្អប្រសើរជាងនេះបន្តទៀត» ។

ចំណែក Sedat Gundogdu អ្នកស្រាវជ្រាវផ្នែកមីក្រូផ្លាស្ទិកមកពីសាកលវិទ្យាល័យ Ukurova ប្រទេសតួកគី និយាយថា ៖ «បម្រាមនាំចេញសំរាមផ្លាស្ទិកទៅកាន់ប្រទេសក្រីក្រ ដែលមិនមែនជាសមាជិកអង្គការ OECD គឺជាការសម្រេចចិត្តដ៏សំខាន់មួយ ។ ប៉ុន្តែគួរឱ្យខកចិត្ត ព្រោះគ្មានការហាមឃាត់ទាំងស្រុងលើការនាំចេញសំរាម និងមិនបានហាមឃាត់ការនាំចេញសំរាមផ្លាស្ទិកបង្កគ្រោះថ្នាក់ និងកាកសំណល់ចម្រុះមកប្រទេសតួកគី ។ តួកគីបាននាំចូលកាកសំណល់ផ្លាស្ទិកច្រើនជាងគេនៅសហភាពអឺរ៉ុប ខណៈតួកគីជាសមាជិករបស់ OECD» ៕European Parliament proposes ban on plastic waste exports to developing  countries | Article | Packaging Europe

ក្រុមហ៊ុន Meta បានបិទគណនីចំនួន ៤,៨០០ នៅក្នុងប្រទេសចិនដោយសារ…

0

បរទេស៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក បានលុបគណនីក្លែងក្លាយចំនួន ៤,៨០០ នៅក្នុងប្រទេសចិន ដោយសារតែគណនីយទាំងនោះបានធ្វើការផ្សព្វផ្សាយមាតិកាមិនល្អ ក៏ដូចជាមានភាពលំអៀងអំពីនយោបាយសហរដ្ឋអាមេរិក។

យោងតាមប្រភពព័ត៌មាន Aljazeera ដែលបានចុះផ្សាយនៅថ្ងៃទី១ ខែធ្នូថ្មីៗនេះថា ក្រុមហ៊ុន Meta ដែលជាម្ចាស់ Facebook និង Instagram បានធ្វើការលុបគណនីណាដែលផ្សព្វផ្សាយ ឬបង្ហោះជាភាសាអង់គ្លេសអំពីនយោបាយអាមេរិក ធ្វើឱ្យជះឥទ្ធិពលអាក្រក់ដល់ទំនាក់ទំនងអាមេរិក-ចិន។ ដូច្នេះគណនីដែលតែងតែរិះគន់ភាគីទាំងសងខាងនៃវិសាលគមនយោបាយរបស់សហរដ្ឋអាមេរិក ក្រុមហ៊ុន Meta នឹងធ្វើការលុបចោលតែម្តង។Meta's 'biggest single takedown' aimed at Chinese Influence Campaign  removed close to 8000 Facebook accounts | Zee Business

Meta បាននិយាយថា បណ្តាញគណនីទាំងអស់របស់ Meta ត្រូវបានចែករំលែកដោយសេរីសម្រាប់តែព័ត៌មានពិតតែប៉ុណ្ណោះ។ ដូច្នេះចំពោះការបង្ហោះ ឬចែករំលែកព័ត៌មានមិនពិតអំពីអ្នកនយោបាយ ក្រុមហ៊ុននឹងស្រាវជ្រាវស្វែងរកតាមបណ្តាញព័ត៌មានក្រោមអត្តសញ្ញាណក្លែងក្លាយរបស់អ្នកប្រើប្រាស់ ហើយ Meta នឹងបិទគណនីក្លែងក្លាយនោះចោលភ្លាមៗ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះបានបន្តទៀតថា ខ្លួនក៏បានបិទបណ្តាញដែលមានមូលដ្ឋាននៅប្រទេសរុស្ស៊ីក្នុងត្រីមាសទី ៣ ផងដែរ ដោយសារតែការផ្សព្វផ្សាយខ្លឹមសារអំពីការលុកលុយរបស់រុស្ស៊ីទៅកាន់អ៊ុយក្រែន និងដំណើរការម៉ាកយីហោ “ប្រព័ន្ធផ្សព្វផ្សាយ” ប្រឌិត។Meta Removes Over 7,500 Facebook Accounts Linked To Chinese Influence  Campaign

មូលហេតុដែលក្រុមហ៊ុន Meta តឹងរឹងបែបនេះគឺដោយសារមានជនខិលខូចជាច្រើនបានប្រើប្រាស់បណ្តាញសង្គមមួយនេះ ដើម្បីបំបែកបំបាក់ឱ្យមានការមិនចុះសម្រុងគ្នារវាងនយោបាយនៅតាមប្រទេសនីមួយៗ ក៏ដូចជាបំផ្លាញការជឿទុកចិត្តលើស្ថាប័នរបស់រដ្ឋាភិបាល ភាពស្អិតរមួតក្នុងសង្គម និងបំផ្លាញដំណើរការប្រជាធិបតេយ្យជាដើម។
គួរបញ្ជាក់ដែរថា យោងតាមរបាយការណ៍របស់ព្រឹទ្ធសភាអាមេរិក និងទីប្រឹក្សាពិសេសបានរកឃើញថា ចិនបានប្រើប្រាស់បណ្តាញសង្គមនេះសម្រាប់ផ្សព្វផ្សាយព័ត៌មានមិនល្អ និងរារាំងក៏ដូចជាជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤៕