Home Blog Page 1340

អេមណាស់! ស៊ីន យូប៊ីន តារាខ្មែរដំបូងគេនឹងចូលរួមកម្មវិធីមហោស្រពភាពយន្តធំជាងគេនៅលើពិភពលោក

0

ពិតជាមានមោទនភាពណាស់សម្រាប់តារាសម្តែងជួរមុខប្រចាំប្រទេសកញ្ញា ស៊ីន យូប៊ីន ដែលនឹងមានវត្តមានក្នុងកម្មវិធី Redsea Film Festival នៅប្រទេសអារ៉ាប៊ីសាអូឌីតឆាប់ៗខាងមុខ។កម្មវិធីនេះជាមហោស្រពភាពយន្តធំជាងគេនៅលើពិភពលោកប្រមូលផ្តុំដោយមតារាហូលីវូដ និងតារាអាស៊ីច្រើនរូបចូលរួម ខណៈ ស៊ីន យូប៊ីន ជាតារាខ្មែរដំបូងគេដែលនឹងចូលរួមមហោស្រពនេះ។Saudi Arabia's inaugural Red Sea Film Festival to kick off in December | Al  Arabiya English

នៅថ្ងៃទី១ ធ្នូ តាមរយៈគណនីហ្វេកប៊ុកមួយឈ្មោះថា Touch Bopha-Thyda PNN បានបង្ហោះថាតារាសម្តែង ស៊ីន យូប៊ីន ជាតារាខ្មែរដំបូងគេដែលត្រូវបានអញ្ជើញឱ្យចូលរួមមហោស្រពភាពយន្តធំជាងគេនៅលើពិភពលោក។May be an image of 1 person

តាមការបញ្ជាក់ពីប្រភពនេះបានឱ្យដឹងថានៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ តារាសម្តែងភីអិនអិន កញ្ញា ស៊ីន យូប៊ីន នឹងធ្វើដំណើរទៅចូលរួមកម្មវិធី Redsea Film Festival នៅប្រទេស អារ៉ាប៊ីសាអូឌីត ដែលកម្មវិធីមហោស្រពភាពយន្តធំជាងគេនៅលើពិភពលោក ដែលរួមមានតារាហូលីវូដ និងតារាអាស៊ីជាច្រើនចូលរួមក្នុងនោះក៏មាន Johnny depp, Sofia Vergara, Mai davikah, និង Leonardo ផងដែរ។ អ្វីដែលកាន់តែចាប់អារម្មណ៍នៅ អាចនិយាយបានថាកញ្ញាស៊ីន យូប៊ីន គឺជាតារាស្រីកម្ពុជាដំបូងគេដែលត្រូវបានអញ្ជើញចូលរួមកម្មវិធីដ៏ធំនេះ។Reporter's Notebook: Saudi's Red Sea Film Fest Comes Into Its Own – The  Hollywood Reporter

តារាសម្តែងក្រសោបពានទាំងក្នុងនិងក្រៅប្រទេសរូបនេះ តែងតែធ្វើឱ្យអ្នកគាំទ្រមានមោទនភាពចំពោះរូបនាងដែលមានឱកាសដើរលើកម្រាលព្រំក្រៅប្រទេសញឹកញាប់នាំឈ្មោះប្រទេសកម្ពុជាចូលរួមកម្មវិធីធំៗ។ ជាពិសេស ស៊ីន យូប៊ីន តែងតែរំលេចអ្វីដែលជាអត្តសញ្ញាណខ្មែរលើឆាកអន្តរជាតិតាមដែលអាចធ្វើបាន។May be an image of 1 person

គួរបញ្ជាក់ថា កាលពីខែឧសភា កន្លងទៅ ស៊ីន យូប៊ីនជាតារាស្រីតែម្នាក់គត់ដែលមានឱកាសដើរលើកម្រាលព្រំក្រហមនៅមហោស្រពភាពយន្តលើកទី៧៦ នៅប្រទេសបារាំងដោយនាំយកអត្តសញ្ញាណខ្មែរទៅបង្ហាញនាថ្ងៃទី២ ផងដែរ៕May be an image of 1 person and text

ជំទាវ ចន ច័ន្ទលក្ខណា លូកមាត់ក្រោយមានឧកញ៉ាម្នាក់បោះសម្តីដាក់អនាគតស្វាមីលោកស្រី ទ្រី ដាណា រើចូលផ្ទះមាន២វាលី

0

ទន្ទឹមនឹងលោក រស់ រាជ្ជសាល បានចូលទៅនៅក្នុងផ្ទះរបស់លោកស្រី ទ្រី ដាណា ដើម្បីត្រៀមក្នុងថ្ងៃមង្គលស្រាប់តែមានឧកញ៉ាម្នាក់បានបោះសម្តីថាចូលទៅនៅផ្ទះគេមាន២វាលី ទេគេsaveរូបទុកហើយពេលចេញវិញតវ៉ាមិនបានទេ។ ពាក្យសម្តីនេះបានធ្វើឱ្យជំទាវ ចន ច័ន្ទលក្ខណា នៅមិនសុខលូកមាត់ជំនួសសាមីខ្លួនថា កុំគិតជួសអ្នកដទៃត្រូវគិតពីខ្លួនឯងធ្វើយ៉ាងម៉េចឱ្យគ្រួសារប្តីប្រពន្ធនិងកូនខ្លួនឯងរស់ឱ្យមានក្តីសុខទៅ។May be an image of 4 people and text

ថ្ងៃទី៣០ វិច្ឆិកា មានគណនីហ្វេកប៊ុកមួយឈ្មោះថា ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានបង្ហោះថា «ចូលទៅនៅផ្ទះគេមាន២វាលី ទេ!គេ saved រូបទុកហើយ ពេលចេញវិញតវ៉ាមិនបានទេ
(សូមជូនពរអោយមានសុភមង្គល)»។ ពាក្យសម្តីនេះត្រូវបានគេដឹងថាឧកញ៉ារូបនេះសម្តៅទៅអនាគតស្វាមីលោកស្រី ទ្រី ដាណា គឺលោក រស់ រាជ្ជសាល ដែលបានរើចូលផ្ទះគូដណ្តឹងខ្លួនកាលពីថ្ងៃទី២៩ ដើម្បីត្រៀមថ្ងៃមង្គលដែលនឹងប្រពឹត្តទៅឆាប់ៗនេះ។May be an image of 1 person

យ៉ាងណាមិញ ពាក្យសម្តីខាងលើនេះបានធ្វើឱ្យជំទាវ ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បករកម្ពុជា បានបោះសម្តីទៅវិញជំនួសសាមីខ្លួនថា «មនុស្សស្រលាញ់គ្នាដល់ថ្នាក់សម្រេចចិត្តចូលរស់នៅជាមួយគ្នាគឺមិនគិតផលអវិជ្ជមាននាថ្ងៃអនាគតទេ បើគ្រាន់តែឈានជើងចូលហើយចាប់ផ្តើមគិតដល់ថ្ងៃឈានជើងចេញនោះគេមិនហៅថា ការសម្រេចចិត្តជ្រើសយកការសាងសុភមង្គលក្នុងជីវិតគូទេ បើច្បាប់ស្រូបទាញ គឺ ការគិតអវិជ្ជមានគឺនិងទាញផលអវិជ្ជមាន (សម្រាប់តែសាមីខ្លួនផ្ទាល់) ខ្ញុំមិនធ្លាប់រៀនច្បាប់ស្រូបទាញទេ តែជាបទពិសោធន៍ខ្លួនខ្ញុំផ្ទាល់ បូករួមការឆ្លងកាត់ការសិក្សាពេលកំពុងជួបបញ្ហាធំៗ បើយើងដាក់ចិត្តអស់សង្ឃឹម ពិបាកចិត្ត ផ្តោតតែលើបញ្ហាគិតថាគ្មានវិធីដោះស្រាយនោះបញ្ហានិងដោះស្រាយមិនចេញ ព្រោះយើងមិនបានផ្តោតលើការរកវិធីដោះ គិតតែផ្តោតលើការអស់សង្ឃឹម»។May be an image of 1 person, suit and text that says 'PARADISE DING FAIR ANNIVERS'

ជំទាវរូបនេះបន្តទៀតថា «បញ្ហាផ្សេងៗកាន់តែចូលមកធ្វើឱ្យយើងកាន់តែពិបាកចិត្តលើសដើម តែបើយើងដាក់ចិត្ត ជួបបញ្ហាមួយ យើងដោះមួយ ជួបពីរ យើងដោះពីរ ហើយគិតថាគ្មានបញ្ហាណាធំ ហើយ និងទ័លច្រកដោះមិនបានជាងសេចក្តីស្លាប់នោះទេ នោះអារម្មណ៍ផ្លូវចិត្តនិងធូរស្រាល ហើយខួរក្បាលក៏ទូលាយស្រស់ថ្លាគិតរកច្រកចេញដោយសំរួល ការមើលមនុស្សក៏ដូចគ្នា បើគិតគេក្នុងផ្លូវមិនល្អ នោះ យើងនិងឃើញចំណុចមិនល្អរបស់គេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTRS5NGqWtVpcBR3SK4KvtHWOaZ87jKQad6ksS2wrLny14yoCX3W05XqqOKxgAT4iVFqXD21lM8njrlF0AebV0pVcM3bp1SdO48XAz0PQpAsibEtUVndauBFvirDdcDemjqc2pqTSQV80Kz9uncpX116yTCTUdcARpYywYgpl_Ph2Qw55QkYKVvjmtasA/s765/photo_2023-12-01_08-58-45.jpg

អតីតតារាសម្តែងដ៏ល្បីឈ្មោះរូបនេះសង្កត់ធ្ងន់ទៀតថា «កុំគិតជួសអ្នកដទៃ ត្រូវគិតពីខ្លួនឯង ធ្វើយ៉ាងម៉េចឱ្យគ្រួសារប្តីប្រពន្ធនិងកូនខ្លួនឯងរស់ឱ្យមានក្តីសុខ ចិត្តគំនិត ទង្វើ និង សកម្មភាពត្រូវមានស្របគ្នា»។

គួរបញ្ជាក់ផងដែរថា លោកស្រី ទ្រី ដាណា និងលោក រស់ រាជ្ជសាល បានភ្ជាប់ពាក្យជាមួយគ្នានៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើលពេញប្រទេស ខណៈអ្នកទាំងពីរសម្រេចចិត្តដឹកដៃគ្នារៀបចំពិធីមង្គលការនៅថ្ងៃទី៣ ខែធ្នូ នេះ៕

 

មហិច្ឆតារបស់កម្ពុជាក្លាយជាជើងឯកផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីដ៏ធំនៅលើពិភពលោកជាក្តីសុបន្តិរួមគ្នា

0

មហិច្ឆតានិងការស្រមៃចង់ឱ្យគ្រាប់ស្វាយចន្ទីកម្ពុជា ល្បីល្បាញលេចធ្លោរ និងទទួលស្គាល់ជាអន្តរជាតិ ជាពិសេសក្លាយជាអ្នកផ្គត់ផ្គង់ដ៏ធំបំផុតនៅក្នុងពិភពលោកដែលជាក្តីសុបិន្តរបស់កម្ពុជានាពេលខាងមុខនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7wFXsVMMvpKuALymdkdBTNptKDufhqIbcjxfcLdyZ2DrAIHoQjZVsHaeu-kOb8NAfWCkhgCWMBmiKBbQXm124OO2JJT3bn7XOm0b1mTzi7eXLq7pJ3ItZ0NIxTsX7UDAdRA-EUKkL6BaHEBOXhIbxwRz9E22IK_7KktCar_1aKNCCGYhmYosqaJ5MWcZf/s5184/IMG_5369.CR2https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrfClEE8sjpL0f6Og6991Fe6NLUPNC3vbpUEbfJVML3Lu_vWcYuE6-fuylmUjVc7a1BX_-t7DVQ_ZXss1Tgv1RRUetbLm8vxaugzukpLfTcgwlC1EZ5QwBxWHWNvgkzxWo_l8K7cOr2FYZ5nzGHSaYrb40cUKPxX4oV5OdNVO-IBYyj1rWcEovDQ4-cIev/s5184/IMG_5367.JPGនេះបើយោងតាមការបកស្រាយ និងវត្ថុបំណងរបស់ក្រសួងកសិកម្ម សមាគមដាំដំណាំស្វាយចន្ទី អ្នកជំនាញមកពីគំរោង GIZ របស់អាល្លឺម៉ង់ និងតំណាងសហគមអឺរ៉ុបបានលើកឡើងស្រដៀងៗគ្នាថា អនាគតកម្ពុជានឹងឈានមុខគេ ហើយក្លាយជាជើងឯកដែលអាចផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីនៅលើទីផ្សារអន្តរជាតិទូទាំងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAGNeiwx7_K_bFYVLm94dQzH1B_RmDHl6SrwOB7Yj_uJ_1ln5LS-g4FfFfYc3GhjhWP0lx5vs3Rd-Y400QRebujbtoOwxfD8jZoHqD9gUN9fFIVITTjrGLcSS-4JnJDjpHIfmKiQq05i2x1XZyFXfHeioyJsG_QXpWAbj916ua_cn_GT5dTqobITSe3mw/s4032/IMG_3097.JPG

ភាគីតំណាងក្រសួងកសិកម្ម លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍ថា កត្តាសក្តានុពលគឺកម្ពុជាមានដីដែលសមស្របដាំដុះចន្ទី មានរហូតដល់ 2.8 លានហិចតានៅទូទាំងប្រទេស ហើយបច្ចុប្បន្ន ផ្ទៃដីដាំដុះស្វាយចន្ទីមានស្រាប់មានចំនួន ៧០ម៉ឺនហិចតាប៉ុណ្ណោះដែលមានជាង១១ម៉ឺនហិកតានៅក្នុងខេត្តកំពង់ធំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5f7-Y7-gbtuIJIdPb6XuyL9aZjqUIZkXSxIyOlZnvPq1Oez0yvRX38v8Z1Yknza8ramKI90a31UDq71ISkT7CgwY2UvhXzM-s_JtUCoYz1RLg8hfjTiPIivjkBDE0XQshJK1ekSrvg86aROzNNynzRCuJ0BGrkolf2y2mdCa_rhQ-WamuUO_wt98NbnJn/s4032/IMG_3085.JPG ជាលទ្ធផលស្វាយចន្ទីបានផ្តល់ទិន្នផលគ្រាប់ស្វាយចន្ទីស្រស់ មានរហូតដល់ជាង១លានតោន ហើយទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា៩០% គឺជាប្រទេសវៀតណាម ដែលទទួលទិញគ្រាប់ស្វាយចន្ទីស្រស់នៅសើមយកទៅសំងួត លក់បន្តទៅទីផ្សាអន្តរជាតិ ចំពោះកម្ពុជាបច្ចុប្បន្នលទ្ធភាពសំងួតមានត្រឹមតែ៥%តែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkT5RKmvCDTNHxjc_EkxYawAtxnSyhLuLsW92BIx9NH7AReT8IUlQRoGa87kDNFp38CTrYvYCH0Rjaa1ITAqvxyNnG4wIEgXN4YIddBwIof6FXPhvFekj3FFOQF_39qiEZmXLUY6DowCAgdtrby6Ve9kpb8b5_rn8IUrx4rNg0NAGpdL6-yfkjS9xRi9jR/s3456/IMG_5478.JPG ជាការឆ្លើយតប រាជរដ្ឋាភិបាលនិងក្រសួងកសិកម្មបានផ្តល់មូលធន១០០លានដុល្លារដើម្បីពង្រីកលទ្ធភាពកែច្នៃ សំងួត នៅតាមមូលដ្ឋាន កែច្នៃ មុននិងលក់គ្រាប់ឆៅ ក្នុងគោលបំណងរកប្រភពចំណូលជូនសេដ្ឋកិច្ចកម្ពុជា កាត់បន្ថយបន្តិចម្តងៗពីការលក់គ្រាប់សើមទៅទីផ្សារ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ-UH3gMx31m_etGzf2EpGlo_Ez_smULjJuNZ9fg4elf0-UF3Zq0EiMJn17f9ogx-3UrGoljkBT22yy3yPygwDTuOqeigqRhqTCJpnCqDX0qrBkwzckjYXtZlulDT-DF453A0No12RXchi6vAWYIUn-64F1-538w87A_0BAeJYjmGl6PLsQdE9n-gLaMIo/s5184/IMG_5406.CR2យុទ្ធសាស្ត្រពង្រាយមន្ត្រីកសិកម្មចុះដល់ឃុំស្រុក ជួយសម្របសម្រួលដល់ការដាំដុះ និងរៀបចំចងក្រងជាសមាគមដាំដុះ ជួយបង្រៀនកសិករយល់ដឹងពីការធ្វើកសិកម្មបែបទំនើប។ អ្វីដែលកាន់តែពិសេស ក្រសួងកសិកម្មនិងអគ្គីសនីកម្ពុជាបានសហការបញ្ចុះថ្លៃអគ្គីសនី៥០% រាល់ការសំងួតនៅពេលយប់ ដើម្បីជួយកាត់បន្ថយការចំណាយលើថ្លៃអគ្គីសនី និងបង្កើនផលចំណេញជូនសិប្បកម្មកែច្នៃស្វាយចន្ទី ទាំងអស់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiial2eFdb5WqWbibgse26iqqmOMSdmAYgPN7I8kEw9JCpXFIDj-tTaRA4WaVTmE1Cla9Fa7XSnHqO7UyauX25EUbLF7Q33Y5Rj6fYaIG0yNOS3IvMrPRtgWY4MkHE81E1943TRE2jMyEdIGzgLNmx0qNuIV-8U5wq3YfCagByZo5vZhfHQNbvGAqk6r4ZV/s4032/IMG_2965.JPG

តំណាងសមាគម លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទី ក៏មានក្តីសុបិន្តមិនខុសពីក្រសួងកសិកម្ម និងរាជរដ្ឋាភិបាលផងដែរ គឺចង់ឃើញ គ្រាប់ស្វាយចន្ទីកម្ពុជា ក្លាយជាអ្នកផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីដ៏ធំំបំផុតនៅលើពិភពលោក នេះបើតាមការរៀបរាប់ពីតំណាងប្រធានសមាគមស្វាយចន្ទីកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigEabGWPQoVRJ8XZefHLhB09yRwHu9CmR1V_ZiRlwQzYu0F-2Sm9A3H8eoDzSWZT8IczDwU9eFqliG57Lu4QjSRUI5CCixRZ68CFBvVsrTgIaW0tRYgzrJEqXG4ylricm19KgqFiBQdgqZVN-QdhPV4Q7NBUi-ehCjJi0NgWb1V3Qsnl99mzjdEw8SMzM/s4032/IMG_3026.JPG

លោកប្រធានសមាគមបានលើកឡើងថា បើទោះជាយើងប្រឈមនិងបញ្ហារបំរែបំរួលអាកាសធាតុកន្លងមកក្តី និងដើមស្វាយចន្ទីមួយចំនួនខូចខាត តែជាលទ្ធផល ការដាំដុះជាថ្មី ពូជចន្ទី អឹម ២៣ របស់កម្ពុជា មានការកើនឡើងជាគំហុក ដោយការដាំដុះពូជ អឹម ២៣ របស់កម្ពុជាបានផ្តល់នូវទិន្នផលខ្ពស់ គ្រាប់ធំៗ គុណភាពឆ្ងាញ់ជាងគ្រាប់ស្វាយចន្ទីដែលដាក់លក់នៅលើទីផ្សារអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglqtBmx4R0cCCEsXN_F-t0wx0eBu2ZpvOXaFrfxkGUETjtskZPBz0cXuH1AYohXWG7c8SfIDcASFaPpAUrZkHthmzuqkj8U0cYWeLYI76nDT3HfB3Jpwftc8ogZyXXL9x0_e3SNyYFNTi_5HBe7kVYBmUqvNlnfDOZDGS7gfw1BeSRBu9Crtu42KjcAkah/s4032/IMG_3070.JPG

លោកបានបញ្ជាក់ផងដែរថា បច្ចុប្បន្នយើងមានសមាជិកសមាគមចន្ទីសរុប៤២ទីតាំងប្រមូលផ្តុំនិងចែកចាយបន្ត ហើយជាមួយនិងការជួយមូលធុនពីរដ្ឋាភិបាល លទ្ធភាពនៃការទិញគ្រាប់ស្វាយចន្ទីពីកសិករ កែច្នៃចន្ទី មានការកើនឡើងស្របតាមគោលដៅដែលគ្រប់គ្នាចង់បាន ព្រោះការលក់ស្វាយចន្ទីដែលស្ងួតទទួលបានថ្លៃខ្ពស់ជាងលក់ទាំងគ្រាប់សើម។ សមាគមក៏មានរៀបចំ កិច្ចសន្យាទិញលក់រវាងអ្នកដាំដុះ និងអ្នកកែច្នៃ និងជួយធានាលទ្ធភាព នៃការដាំដុះបានច្រើនជាងមុន ប្រសិទ្ធិភាពខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp84zBEQQ6JPamzFzRi2dKXtwxHZRTNFs6OR9et5TWnuPE2JMhtU7KSmcR_D9ZiWHp_Pb7gdQNJjTABVith9L0f26gG2x-JU7_n4-JS9QHuAZ0J_sDoihldiOBfSBjrdEzQY3G3-RhK0fO4AwaRRdP2ldEvMPgPqfu4FEhZHiUbEHymhivuOUj7W1rOHSu/s1280/2023-12-01%2021.52.30.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiffV6JbsqyOgvGXyVBcgou1twtSPMTwrqH-27wmTN6Df-tGG_vaBJcvoiHinWKPQDeDrWgbqx1vlz5PzPXeQJC1aGeBf8gulheJpNKeHSVIvk5ewny1cE8B0odoD85tuPSkZNTGl1i28idQVjUGNgD4ElqidHyc6SNjzG61lk3UI13Si9UTQjtlsdGeYEN/s1280/2023-12-01%2021.51.34.jpgក្រឡេកមកមើលតំណាងសហគមអឺរ៉ុបវិញ លោក BRYAN FORANARI ប្រធានផ្នែកកិច្ចសហប្រតិបត្តិការរបស់សហភាពអឺរ៉ុប(EU) បានលើកឡើងថាគ្រាប់ចន្ទីកម្ពុជា នឹងឈានមុខគេនៅទីផ្សាអឺរ៉ុប ដោយបច្ចុប្បន្នកម្ពុជាទទួលបានសិទ្ធិចែកចាយនៅទីផ្សារលក់ផលិតផលកសិកម្មនៅអឺរ៉ុប ដោយមិនបង់ពន្ធ និងមិនមានកំណត់កូតានាំចេញឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNdQ6AMfu9GLjXEpnkNHSEdMWF8B48OpXkZN4DKerKY0I2EjgSXrvUIzff0hg8poFPNr1F-pT0heA00E0KFfNCY-VSB4-V1EWSzJeghr64v4vQbPMFKSq9_MsvCTOd20ABLIH8W8XwT5S5Gnz72JRBiTJHiWClZUvBKSEALZ0yKiMJQkQoGV5MNyIAHTba/s1280/IMG_3293.JPGតែអ្វីដែលបញ្ហាប្រឈមនោះគឺ ផលិតផលកម្ពុជាត្រូវតែអនុលោមទៅតាមបទដ្ឋានស្តង់ដាគុណភាពអនាម័យ បរិមាណផលិត ឱ្យស្របទៅតាមការចង់បាននិងលក្ខខណ្ឌនានានៅទីផ្សារអឺរ៉ុប ហើយកន្លងមកកម្ពុជាបានធ្វើដោយជោគជ័យ និងកំពុងតែបន្តធ្វើ។ ដោយឡែកបញ្ហាប្រឈមមួយចំនួនត្រូវបានចូលរួមគ្នាជួយដោះស្រាយ ដោយមានកិច្ចការសហការបច្ចេកទេសពីគំរោង GIZ របស់អាល្លឺម៉ង់ និងក្រសួងកសិកម្ម សមាគមដាំស្វាយចន្ទី សិប្បកម្មកែច្នៃស្វាយចន្ទី ហើយជាលទ្ធផលកម្ពុជាមានលទ្ធភាពកែច្នៃក្នុងស្រុកជាបណ្តើរៗ និងអាចនាំចេញទៅលក់លើទីផ្សារអន្តរជាតិ ក្រៅពីវៀតណាម ដោយនាំចេញគ្រាប់ស្វាយចន្ទីស្ងួត កែច្នៃរួចទៅកាន់ប្រទេសចិន ជប៉ុន ឡាវ និងអារ៉ាប់រួមផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi06-h7yecYC2PTPsnb0nLVGnxbEjGQtvtMa6FlcI3JK4LWj6rJQRDVG27KZqTwRzlbu1Lt9yGKqyYQu4Tc7_jqs5SrLuIt9JojkfDPk3rCi5pj4bTrpAGmIQMGjHrqUnNBSRQw3fBcfDQVufDwQpjxl7onceUeQerFwRkS-SKyE9AhaI6BiD_LJMUmhvdt/s1280/IMG_3292.JPG

ដោយការជឿជាក់យ៉ាងមុតមាំ កម្ពុជាពិតអាចធ្វើបាន បើទោះបីជាសុបិន្តនោះហាក់ដូចជាធំធេងក៏ពិតមែន ហើយដើម្បីសម្រេចក្តីសុបិន្តរួម កម្ពុជាក្លាយជាស្តេចគ្រាប់ស្វាយចន្ទី រឺជាជើងឯកផ្គត់ផ្គង់ស្វាយចន្ទី នៅលើឆាកអន្តរជាតិបាន អាស្រ័យដោយមានការសហការពីគ្រប់ភាគីទាំងអស់ រួមគ្នាសម្រេចការដាំដុះអោយបានច្រើន កែច្នៃផលិតនាំចេញ ដោយផ្តើមពីការបង្កើនលទ្ធភាពដាំដុះច្រើនជាងមុន។ លទ្ធភាពកែច្នៃសំងួតតាមបច្ចេកទេសផ្តល់ជូនបានច្រើនជាងមុន រឺឯបញ្ហាទីផ្សាគឺមិនមានបញ្ហាឡើយ ពោលគឺរង់ចាំតែផលិតផលរបស់កម្ពុជាផលិតបានតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkuMf7m1STXay0wGuhxqTzR2OJONObwKVn62bDa368mKr2SRL7ZIW7t_tzhCsMRUboAyuvK0lO4sovdphQg-_xnBfEb0cajIz5bK2ZhDEz4cPxDbz4U8E_JOlUX4nOgXs7PUgEShW3PC84wt_iyb87bMuPbYEN1SiwHQI0a1TlwX-oQwTIS1KKaHyJ6nM/s4032/IMG_2997.JPG

ឆ្លើយតបជាមួយថា តើកម្ពុជាអាចសម្រេចមហិច្ឆតា ក្លាយជាអ្នកនាំចេញដ៏ធំជាងគេលើពិភពបានដែររឺទេ? លោកតំណាង គំរោងកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ GIZ បានរំលឹកផងដែរថា កន្លងមកប្រទេសវៀតណាមទទួលបានចំណាត់ថ្នាក់លេខ១ជាអ្នកចែកចាយគ្រាប់ស្វាយចន្ទីដ៏ធំបំផុតនៅលើទីផ្សាស្វាយចន្ទី ហើយគ្រប់គ្នាបានដឹងរួចហើយថាគ្រាប់ស្វាយចន្ទីដែលវៀតណាមនាំចេញ គឺ៩០ភាគរយ ស្មើនិងជិត១លានតោន បានទិញគ្រាប់ស្វាយចន្ទីសើមស្រស់ ពីកម្ពុជា រួចកែច្នៃនាំចេញលក់ទៅក្រៅប្រទេស ក្រោមស្លាកផលិតផលប្រទេសវៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgilUsbgsvlxr4tSdvaNz-hYOqTWIPhDvosBQ-Zd63jUIYzZW3cO-ueLkS5S479qbdb485G0iBTd13Cl13Gro-R6i3b5AUV87Fl2A3aY_45cBK0n4nVYI3OUHcnmAxXUL6Z7h_2qCyK34Vwxfcu4Za2eVv2IJ63gf8RlVUyhui6B_pAveVPXwFzYntwmc3v/s5184/IMG_5408.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPy910nLa1Pf7XIiMzxQV4VuQT5_etJb0h1p9K5iP1_2LwXKlin2TMQkStBQTWK_Mlz9mgQRdSSZwPhrJMlEYRIdn4M8mmE4nihOZaBjSoCXDFl3TMU-WQYDoLHkIttfMEe4hDRvbYqV0acVLrGXLYWighSnYVPGcriKLTj6G80vPLX-TwVXeAqSsNwQ8/s4032/IMG_3034.JPG

លោកតំណាង GIZ អាល្លឺម៉ង់ មានជំនឿយ៉ាងមុតមាំថាកម្ពុជាពិតជាអាចធ្វើទៅបាន គ្រាន់តែមានបញ្ហាប្រឈមសម្រាប់កម្ពុជាបន្តិច តែមិនមានអ្វីដែលកម្ពុជាមិនអាចធ្វើទៅបានទេ។ កន្លងមកកម្ពុជាជាប្រទេសដែលដាំដុះប្រមូលផលបានរហូតជាង១លានតោនបរិមាណច្រើនជាងគេ នៅក្នុងតំបន់អាស៊ី អាគ្នេយ៍ រួចស្រេចទៅហើយ ហើយការកែច្នៃក៏បានចាប់ផ្តើមដំណើរការហើយ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ4AnlEmYUwob42p8wqljOGaAbjYrvjYvZxO4fwT4B965W4IVVyOEd-u7KocdZGc7ahbzs-nQ-6fPMPZ3NqaUcsO5-_ObzNdbuVKHqNaXBfmFQCP4mwtkpbXWwmSUyzDEE3-VIdGYlyNCs-2VmIC9D7hRq6Z1r0BfB-u3esIkgfzXTew_nMlfzSy4OLJct/s3456/IMG_5486.JPGសរុបកត្តាអំណោយផល មហិច្ឆតាសម្រេចក្តីសុបិន្តកម្ពុជានិងក្លាយជាជើងឯកជំនួសប្រទេសវៀតណាម កាន់តែខិតជិតបន្តិចម្តងៗ ខណៈបច្ចុប្បន្នប្រទេសវៀតណាម កាត់បន្ថយការដាំដុះស្វាយចន្ទីក្នុងស្រុក ហើយបើកម្ពុជាមានលទ្ធភាពពង្រីកការកែច្នៃក្នុងស្រុកកើនឡើងជាលំដាប់ ការច្នៃដោយសំងួតស្វាយចន្ទីយកលក់នៅទីផ្សាអន្តរជាតិ ប្រាកដណាស់នឹងកើតមានឡើងនាពេលអនាគតដ៏ខ្លីខាងមុខ ក្រុមហ៊ុនវិនិយោគទុនបរទេស នឹងតំឡើងរោងចក្រកែច្នៃលើទឹកដីកម្ពុជាជាក់ជាមិនខាន។ កម្ពុជាមានផ្ទៃដីសមស្របដាំដុះដំណាំចន្ទីមានរហូតដល់ជាង 2,8លានហិចតា ដែលបច្ចុប្បន្នកម្ពុជាបានប្រមូលផលមានជាងមួយលានតោនរួចជាស្រេចទៅហើយ៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSWIPQxbq0rdq59OldgVK304aL_dD35xa1pcA8R0Dq6925aJPrrUiDDZE-xsodo8gX_UF30v-Gzxtw2jSWi5DNT8MMHzog3k1Z42kobtQbAH_qz9_x_lnlUwxF24PZjW4oSJbw8ntRTj1Yu4H-JqPnzYgDg4MJYLvpAE_i5FnwKggxWRbzdONFVeW5G8g/s1280/IMG_3305.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqWwx4WAZ7Bp_Bz28PpCH0o2WUh3eSu_c302Wv6CdQrA7djKqZTy6iZWVm0jwzXeStmRfbCsrOcsXzVqIzrcPeMz66Ci7DJ2vpjiHabapvN63IukOjSrgU4SH3IRc3tkNXQXLUYj2_CIhkU8G9T3biDo2vDErzsaiV5R36tHDl8P-JRpAs3Ez5q5fKpJsY/s3456/IMG_5500.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUdvzjQzmktpKwnkbGRIALEiG3Do4UYht94xY_35tkoY3XPdvZI9jjo59aSdFeXRmHIh8O8UcLmkBDqN1waMv9Za1n1FnHl7HbmSyG-L2_Ze8phpP9H0W6Q4AZc6Ef1aEJX7yEc7Yr_ZR1NYs7XgQgxUIp3-aIbd1C2HxZ4BBmgiU_w6cJhlN1DR0oTfjG/s3456/IMG_5475.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0qWk87_dgw1tGNyqgAdpFw6Krv9Vy4UBrAAKaaDhZHc35Xi_8rpy64eQ56cS5r4MXl-j7LcePKBOXJb6uMJp1FQN3E0PdgdfvQCNQAwHb7AEZFOnEptWzq84cjvabwD92qMc3_uC4fpW1BirDvBq1EWPkue5dFJ6UfqH_-3oMYpgWTUu4ok-qkkwWfiU7/s3456/IMG_5452.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbml_ovdpHpPbRrJNoXQF5GuWi_mvkniNn35jhaeMddO_vxOi0fP9BpYd1K5lYgroKdhuqeKZQbkBJCpXOv2pS9_yCMepOIXUZIcxeAfV0LTqmN2AJFtHBNih54anSK3zTV2n6jvxQ5dUr_k-NB2O4sfYktVwrQnjeq4dQPHfq3Rthn6PM0dYV8P1CD3H9/s3456/IMG_5463.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-J7whuZZ6KXChO8U-rUfnTUZQS9aDM90qzz9tEHryJedt0p7n5OoNhhYXQk91Nr9JXz0Q9Z-YQnDKZqURyxnQ8dA4HiXKYZbI84x5BP5IOq6AtOs2L2fA0x_ELd9LT1rATL5vDD3rJ84BgsCpH1QI6zXZT0G0B-MekdEi9YvbPH6a1exh8WBABDrrosI8/s3456/IMG_5469.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0chfPlhLV_JXPmKpeZ-q2mwjJyjr0jpzGyA0LJEnuEoPIu7vNm9bArSWl1WnYVXcD9FQPOFhOKUlD91hn_BsgzZVskIz92c6EycLhcEDqkOu_DQEjvGhsZ2V6n677neRtBzBaoBq3ULxJzgmMck54hvGJyIUIv7gzTngEGwcFzlQh9aztdYZc6o81toiT/s3456/IMG_5459.JPG

កូនខ្មែរអស្ចារ្យមែន! សៀវភៅមុខម្ហូប«សោយ»របស់ចុងភៅណាក់ទទួលបានពានរង្វាន់អូស្ការពិភពលោក

0

វាជាប្រវត្តិសាស្រ្តថ្មីមួយនិងជាគំរូដល់កូនខ្មែរគ្រប់រូប ស្ត្រីខ្មែរម្នាក់ដែលត្រូវបានគេស្គាល់ថា ចុងភៅណាក់ កាលពីពេលថ្មីៗនេះបានទទួលពានរង្វាន់អូស្ការ តាមរយៈស្នាដៃនិពន្ធសៀវភៅមុខម្ហូបខ្មែរប្រចាំព្រះបរមរាជវាំង មានចំណងជើងថា«សោយ SAOY» ដែលត្រូវបានជាប់ជាសៀវភៅមុខម្ហូបល្អបំផុតដាច់គេឆ្នាំ២០២៣ ក្នុងចំណោមសៀវភៅមុខម្ហូបល្អផ្សេងៗទៀតមកពីជាង២០០ប្រទេសលើពិភពលោក។

កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅឯប្រទេសអារ៉ាប់ប៊ីសាអូឌីតបានលេចនូវវត្តមានកូនខ្មែរមួយរូបនៅលើឆាកអន្តរជាតិ គឺអ្នកនាង រស់ រតនៈ ហៅថាចុងភៅណាក់ ប្រធានមណ្ឌលសិល្បៈម្ហូបអាហារខ្មែរ ដោយអ្នកនាងបាននាំយកសៀវភៅមួយក្បាលរាយនាមមុខម្ហូបខ្មែរចំនួន៦០មុខប្រចាំនូវក្នុងព្រះបរមរាជវាំង ទៅឲ្យគណៈកម្មាការ Gourmand Award ធ្វើការវាយតម្លៃ រហូតទទួលបាននូវលទ្ធផលស្ទើរតែមិននឹកស្មានដល់ថា សៀវភៅមួយក្បាលនេះត្រូវបានជ្រើសរើសជាសៀវភៅមុខម្ហូបល្អដាច់គេក្នុងចំណោមសៀវភៅមុខម្អូបល្អៗទាំងអស់នៅលើពីភពលោក។No photo description available.

តាមរយៈការអះអាងរបស់អ្នកនាងរស់ រតនៈបានបង្ហាញថា សៀវភៅ«សោយ‍»ដែលជាស្នាដៃនិពន្ធរបស់អ្នកនាងអាចយកឈ្នះសៀវភៅមុខម្អូបល្អផ្សេងៗ រហូតទទួលបានពានរង្វាន់ពិភពលោកបែបនេះ គឺទទួលតាមរយៈ៣ផ្នែកសំខាន់ៗគឺ ទី១បានលើផ្នែក Over Best Cook Book គឺមានន័យថានៅក្នុងចំណោមប្រទេសដែលការបោះពុម្ពដោយខ្លួនឯង។ ទី២ គឺ Best in Region មានន័យថាសៀវភៅមុខម្ហូបល្អបំផុតនៅក្នុងតំបន់អាស៊ី។ និងពិសេសជាងគេទី៣នោះគឺ Gastro diplomacy ការប្រើប្រាស់ម្ហូបអាហារជាកម្លាំងទន់ដើម្បីផ្សព្វផ្សាយអំពីសិល្បៈវប្បធម៌តាមរយៈការចម្អិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_6T3fqadFeO36U1Q2ygwE6tSQLiU0yYmeKWGIHpyg7AKRVCGHI92KA4m2N8RaQ0k_-nds_Hzy-oH2kyOdvnBFs5dIPqq5H14ARTu3EVQhd7WwwvEnOX4OZlvdO6pSjJl0ZUzi8PBQuAdZbVWJYcpC0kLc-hCERz3gIFb1c9WwtaQbOope1y1Lvni7VRU/s1280/photo_2023-12-01_11-49-16.jpg

គួរបញ្ជាក់ផងដែរថា សៀវភៅ«សោយ SAOY» គឺបានបោះពុម្ពទាំងជាភាសាខ្មែរនិងភាសាអង់គ្លេស នៅក្នុងសៀវភៅនោះផងដែរគឺបានរៀបរាប់យ៉ាងលម្អិតពីម្ហូបអាហារ ដែលហៅថា «ព្រះក្រយ៉ា» របស់ខ្សែរាជវង្សខ្មែរនៅក្នុងព្រះបរមរាជវាំង ចន្លោះឆ្នាំ១៩៥០¬ដល់១៩៧០ ដែលបានចងក្រងទុកយ៉ាងល្អបំផុតដោយ សម្តេចព្រះរាជកន្និដ្ឋា-នរោត្តម-រស្មីសោភ័ណ ដើម្បីបន្សល់ទុកឲ្យខ្មែរជំនាន់ក្រោយនិងពិភពលោកទាំងមូល។ សៀវភៅនេះផងដែរ គឺបានសបញ្ជាក់ពី រសជាតិ ភាពប្រណិត ភាពច្នៃប្រឌិត ក៏ដូចជារួមបញ្ចូលពីសិល្បៈរប្បធម៌ របៀបចម្អិនព្រះក្រយ៉ាទាំង៦០មុខក្នុងព្រះបរមរាជវាំង ព្រមជាទាំងបានរៀបរាប់នូវគ្រឿងផ្សំ និងរូបថតនៃមុខម្ហូបនីមួយៗទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSgcf22mobLbfvHRdSOgKmx8rP051ltccpPUrr1vNubgOXEJNMKavgFCw1c_GJbBCNPt8WT2tpuYn-BZyRt4NFyE4dslzfAtp9dEqfKuoUZ3nhIteqO1nRmjO29v6zQQ-ZJPtPSX_2TrkDCpSnI4fwR0-5N1BPUo8CjwG7g_F9lCql1m1OjArbDbi4kA8/s1280/photo_2023-12-01_11-49-18.jpg

ទំាងនេះហើយគឺជាមោទនភាពរបស់ជាតិខ្មែរ ដូច្នេះក្នុងនាមយើងជាកូនខ្មែរគ្រប់រូបគួរតែចូលរួមផ្សព្វផ្សាយនិងបន្តលើកស្ទួយសិល្បៈវប្បធម៌របស់យើង ក៏ដូចជាធ្វើការគាំទ្រឲ្យបានច្រើនបន្ថែមទៀតតាមរយៈសៀវភៅ «សោយ SAOY» ដែលជាស្នាដៃនិពន្ធរបស់ស្ត្រីខ្មែរដ៏គួរឲ្យគោរពកោតសរសើរមួយរូបនេះផងដែរ៕

Apple គ្រោងនឹងបង្កើតចិញ្ចៀនឆ្លាតវៃពហុមុខងារ

0

បរទេស៖ Apple ទើបតែទទួលបានប៉ាតង់ថ្មីសម្រាប់ចិញ្ចៀនឆ្លាតវៃដែលមានមុខងារច្រើន ជំនួសឱ្យការវាស់ស្ទង់សុខភាព ហើយអាចធ្វើអន្តរកម្មជាមួយឧបករណ៍អេឡិចត្រូនិកផ្សេងៗ ក៏ដូចជាអាចដំណើរការលើផ្នែករាងកាយទាំងអស់… ក្រៅពីម្រាមដៃ។

យោងតាមគេហទំព័រ Yahoo News ដែលបានរាយការណ៍កាលពីថ្ងៃទី២៩ ខែវិច្ឆិកាថា Apple មានកម្មសិទ្ធិប៉ាតង់ជាច្រើនទាក់ទងទៅនឹងចិញ្ចៀនឆ្លាតវៃ ដែលបង្ហាញថាបច្ចុប្បន្នក្រុមហ៊ុនកំពុងផ្តោតលើឧបករណ៍នេះយ៉ាងខ្លាំង។ ជាពិសេស ប៉ាតង់ចុងក្រោយបំផុតដែលចេញដោយការិយាល័យប៉ាតង់ និងពាណិជ្ជសញ្ញារបស់សហរដ្ឋអាមេរិក បានបង្ហាញថា ផលិតផលនាពេលអនាគតរបស់ Apple ទាំងអស់មិនកំណត់ចំពោះរូបរាងចិញ្ចៀនតែមួយមុខនោះទេ មានន័យថាផលិតផលឆ្លាតវ័យរបស់ Apple ក្រៅពីផលិតចិញ្ចៀនក៏អាចផលិតជា ខ្សែដៃ ខ្សែក ឬខ្សែជើងជាដើម…។Apple is thinking about a smart ring for notifications and controlling  iPhones

ទោះជាយ៉ាងណាក៏ដោយ នៅពេលពិពណ៌នាអំពីផលិតផល Apple ភាគច្រើនប្រើរូបភាពនៃចិញ្ចៀន។ យោងតាមក្រុមហ៊ុន បានឱ្យដឹងថា ចិញ្ចៀនឆ្លាតវៃមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ ជាងឧបករណ៍ដទៃ ដោយសារចិញ្ចៀនអាចពាក់បានពេញមួយថ្ងៃ ហើយតែងតែទាក់ទងដោយផ្ទាល់ជាមួយឧបករណ៍ផ្សេងទៀតដូចជាស្មាតហ្វូនបានយ៉ាងរហ័ស និងងាយស្រួល។ ដូច្នេះ Smart Ring របស់ Apple មានសមត្ថភាពគ្រប់គ្រងឧបករណ៍បច្ចេកវិទ្យាជាច្រើនដូចជា អាចជំនួសប័ណ្ណចូលប្រើអគារនៅពេលរួមបញ្ចូលអត្តសញ្ញាណ និងព័ត៌មានផ្ទាល់ខ្លួន អាចបង់ប្រាក់ ឬស្កេន NFC និងស្គាល់ប្រតិបត្តិការគ្រប់គ្រងកាយវិការកាន់តែត្រឹមត្រូវ។

ប៉ុន្តែចំពោះចំនុចខ្សោយរបស់ Smart Ring វិញគឺថាវាមិនមានអេក្រង់បង្ហាញ ខណៈពេលដែលសមត្ថភាពក្នុងការធ្វើអន្តរកម្មជាមួយឧបករណ៍ផ្សេងទៀតអាចនាំឱ្យមានហានិភ័យនៃសុវត្ថិភាពទិន្នន័យឯកជនមិនល្អ។ បន្ថែមពីលើអន្តរកម្ម Apple Ring ក៏អាចវាស់សុខភាពតាមរយៈឧបករណ៍ចាប់សញ្ញារួមបញ្ចូលគ្នាផងដែរ។ ទោះយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់អាចមើលតែប៉ារ៉ាម៉ែត្រនេះនៅលើ iPhone ឬ iPad ប៉ុណ្ណោះ។ ក្រុមហ៊ុន Apple តែងតែសង្កត់ធ្ងន់លើបញ្ហាសុវត្ថិភាពទិន្នន័យ ប៉ុន្តែជាមួយនឹង smart rings ក្រុមហ៊ុនបានបញ្ជាក់យ៉ាងច្បាស់ថា ការការពារឯកជនភាពរបស់អ្នកប្រើប្រាស់ឧបករណ៍នឹងអាស្រ័យលើបទប្បញ្ញត្តិ ក៏ដូចជាគោលនយោបាយនៅក្នុងតំបន់នៃការប្រើប្រាស់។Forget The Apple Watch – Here Comes The Apple Smart Ring – MyMac.com

គួរបញ្ជាក់ដែរថា ប៉ាតង់ថ្មីរបស់ក្រុមហ៊ុន Apple ត្រូវបានប្រគល់ជូនអ្នកបង្កើតចំនួនបួននាក់ រួមទាំង Travis J McQueen ដែលជាអ្នកជំនាញដ៏ល្បីល្បាញលើឧបករណ៍ភ្ជាប់ជញ្ជាំង ដើម្បីត្រួតពិនិត្យឧបករណ៍ផ្សេងទៀត៕

មនុស្សម្នាភ្ញាក់ផ្អើលនឹងដើមចេក១គុម្ពចេញស្ទងចម្លែក

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មានថៃបានចុះផ្សាយពីដើមចេក១គុម្ព ប៉ុន្តែដើមចេកនីមួយៗបានចេញផ្លែជាច្រើនស្ទង និងធ្វើឱ្យមនុស្សភាគច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង ។ មនុស្សមួយចំនួនប្រាប់ថា ពួកគេមិនធ្លាប់ឃើញដើមចេកណាចេញស្ទងច្រើនបែបនេះទេ ខណៈអ្នកខ្លះទៀតបានមកអុជធូបសុំលាបសំណាង និងសុំឱ្យសម្រេចបំណងប្រាថ្នាផ្សេងៗ ។

បើតាមព្រះចៅអធិការវត្តធម្មវ៉ារី មានសង្ឃដីកាថា ដើមចេកដែលចេញស្ទងច្រើន និងល្បីល្បាញនេះ បានដុះនៅតាមផ្លូវក្នុងឃុំខៅណយ ស្រុកប្រានបុរី ខេត្តប្រាជួប សិរ៉ីខាន់ ប្រទេសថៃ ។ វាបានដុះនៅក្រៅរបងផ្ទះមួយកន្លែង ប៉ុន្តែអ្វីដែលចម្លែកនោះ គឺដើមចេក១គុម្ព មានដើមចេកចំនួន៣ដើមបានចេញស្ទងច្រើន ក្នុងនោះដើម១ ចេញ២ស្ទង, ដើម១ទៀត ចេញ៣ស្ទង ហើយដើមនៅជិតគ្នានេះ ចេញរហូតដល់៥ស្ទង ។

តាមរយៈការត្រួតពិនិត្យឃើញថា ដើមចេកទាំងនេះបានដុះនៅក្រៅរបងផ្ទះរបស់អ្នកភូមិម្នាក់ ហើយវាជាប្រភេទចេកណាមវ៉ា ។ ប៉ុន្តែអ្វីដែលធ្វើឱ្យមនុស្សគ្រប់គ្នាបែកភ្នែកធំៗនោះ ដោយសារមានដើមចេកជាច្រើនដើមបានចេញស្ទងច្រើនជាងដើមចេកទូទៅ ។ តាមធម្មតា ដើមចេក១ដើមអាចចេញផ្លែតែ១ស្ទងប៉ុណ្ណោះ ប៉ុន្តែដើមចេកទាំងនេះបែរជាប្រជែងគ្នាចេញស្ទង ដើមខ្លះ២ស្ទង, ៣ស្ទង និង៥ស្ទង ។ អ្នកមកមើលដើមចេក និយាយដូចៗគ្នាថា វាពិតជាប្លែកខ្លាំងណាស់ ព្រោះពួកគេមិនធ្លាប់បានឃើញបែបនេះមុនមកទេ ។

ចំណែកអ្នករស់នៅក្បែរនេះប្រាប់ថា ខ្លួនបានឃើញចេក១គុម្ពនេះយូរមកហើយ ប៉ុន្តែមិនដឹងថា តើម្ចាស់ផ្ទះ ឬអ្នកផ្សេងទៀតបានយកវាមកដាំនៅក្រៅរបងផ្ទះ ឬយ៉ាងណា ។ នៅពេលចេញផ្លែ ស្រាប់តែធ្វើឱ្យខ្លួនចម្លែកចិត្តជាខ្លាំង ដោយសារវាចេញស្ទងច្រើនពេក ហើយវាចាប់ផ្តើមទុំបណ្តើរៗហើយ ។ រីឯមនុស្សខ្លះទៀតបានមកអុជធូបសូមឱ្យមានសំណាងល្អ ឬសុំលេខឆ្នោតយកទៅផ្សងសំណាង ជាដើម ៕

សំណាង អេលីណា រំលេចខ្លួនយ៉ាងស្រស់ស្អាតធ្វើជាគណៈកម្មការក្នុងកម្មវិធីបវរកញ្ញាមួយនៅប្រទេសម៉ាឡេស៊ី

0

ទើបតែតំណាងប្រទេសកម្ពុជាចូលប្រកួតក្នុងកម្មវិធី Miss International 2023 នៅប្រទេសជប៉ុនដោយជាប់TOP16នៅក្នុងការប្រកួត សំណាង អេលីណា មានយីអ៊ុនកាន់តែខ្ពស់ព្រោះនាងត្រូវបានកម្មវិធី Miss CosmoWorld 2023 អញ្ជើញធ្វើជាគណៈកម្មការក្នុងថ្ងៃផ្តាច់ព្រ័ត្រនៅឯប្រទេសម៉ាឡេស៊ី។ ការរំលេចខ្លួនធ្វើជាគណៈកម្មការដាក់ពិន្ទុនៅក្រៅប្រទេសនេះ សំណាង អេលីណា ពិតជាស្រស់ស្អាតខ្លាំងជាមួយរ៉ូបពណ៌សដ៏ទាក់ភ្នែកធ្វើឱ្យហ្វេនៗសរសើរមិនដាច់ពីមាត់។May be an image of 2 people and car

នៅរាត្រីថ្ងៃទី២៩ វិច្ឆិកា ២០២៣ ជារាត្រីផ្តាច់ព្រ័ត្រក្នុងកម្មវិធី Miss CosmoWorld 2023 ខណៈបេក្ខភាពតំណាងប្រទេសកម្ពុជាគឺជាកញ្ញា រ៉េត ស្រីនាថ ដែលត្រូវជាប្អូនស្រីរបស់កញ្ញា រ៉េត សារីតា ។ ការប្រកួតនេះបវរកញ្ញាមកពីសហរដ្ឋអាម៉េរិកបានក្លាយជាម្ចាស់មកុដ លំដាប់រងទី១បានទៅលើបវរកញ្ញាមកពីហ្វីលីពីន និងលំដាប់រងទី២ បានទៅលើបវរកញ្ញាមកពីអ៊ុយក្រែន ខណៈកម្ពុជាពុំបានចូលTOPឡើយ ស្របពេលកម្មវិធីនេះប្រកាសយកTOP5 តែម្តង។May be an image of 1 person

ការប្រកួតនេះផងដែរ កញ្ញា សំណាង អេលីណា ត្រូវបានផ្តល់កិត្តិយសជាពិសេសពីកម្មវិធីខាងលើដោយនាងធ្វើជាគណៈកម្មការដាក់ពិន្ទុមួយរូប។ ការចូលរួមលើវេទិកានេះ សំណាង អេលីណា បានរំលេចខ្លួនយ៉ាងស្រស់ស្អាតប្រៀបដូចជាទេពអប្សរក្នុងរ៉ូបពណ៌សទៀតកាន់តែស្រស់ស្អាតទ្វេដង។ បវរកញ្ញា រូបនេះធ្វើឱ្យហ្វេនៗជាច្រើនកោតសរសើរថានាងមានយីអ៊ុនខ្ពស់ដែលបានក្លាយជាគណៈកម្មការនៅឯក្រៅប្រទេស ហើយក៏មិនភ្លេចពោលសរសើរពីភាពស្រស់ស្អាតគណៈកម្មការរូបនេះផងដែរ។ ទន្ទឹមនឹងនេះ សំណាង អេលីណា ក៏បានឡើងទទួលវត្តុអនុស្សវរីយដោយខាងពិធីករប្រកាសឈ្មោះនាងមកពីប្រទេសកម្ពុជាដូចគ្នា។May be an image of 1 person

សំណាង អេលីណា ជាបវរកញ្ញាមួយរូបត្រូវបានមហាជនពោលសរសើរថាមានអត្តចរិតល្អ បូករួមទាំងចំណេះដឹង ភាសា និងរូបសម្រស់បានទាំងព្រមហើយនាងក៏ជាម្ចាស់មកុដ Miss Universe Cambodia 2019 ផងដែរមុនទទួលតំណែងតំណាងប្រទេសប្រកួតកម្មវិធី Miss International 2023៕

រដ្ឋាភិបាល បង្កើតក្រុមការងារចម្រុះ ដោះស្រាយបណ្តឹងតវ៉ា នៅមុខភូមិគ្រឹះសម្តេចមហាបថរធិបតី ហ៊ុន ម៉ាណែត

0

ថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីសម្រេច ស្ដីពីការបង្កើតក្រុមការងារចម្រុះ ទទួល និងដោះស្រាយបណ្ដឹងគ្រប់មុខសញ្ញា នៅភូមិគ្រឹះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី។

ក្រុមការងារចម្រុះនេះ មានភារកិច្ចចាំបាច់ដូចខាងក្រោម៖

  • ទទួលពាក្យបណ្ដឹងតវ៉ាផ្សេងៗ នៅមុខភូមិគ្រឹះសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល រួចបញ្ជូនទៅជំនាញពាក់ព័ន្ធ ឬធ្វើរបាយការណ៍គោរពស្នើសុំគោលការណ៍ ដឹកនាំ ឬពិនិត្យសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
  • សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ទាំងអស់ ទប់ស្កាត់ក្រុមអ្នកតវ៉ាដែលមានមនុស្សច្រើននាក់ ក្នុងបំណងមកដាក់ពាក្យបណ្ដឹងតវ៉ាផ្សេងៗ ជូនសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដោយព្យាយាមពន្យល់អំពីនីតិវិធីជូនក្រុមអ្នកតវ៉ា ឱ្យយល់អំពីច្បាប់ និងឯកសារផ្សេងៗដែលពាក់ព័ន្ធ
  • ទប់ស្កាត់រាល់ការញុះញង់ពីក្រុមឆ្លៀតឱកាសដែលកេងចំណេញមកលើក្រុមអ្នកតវ៉ា
  • អនុប្រធាន និងសមាជិក ក្រុមការងារចម្រុះត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធានក្រុមការងារ៕

 

 

អណិតណាស់! អាយុ៦ឆ្នាំ ដើរលក់ម្ជូរតាមផ្លូវ ទាំងខ្លួនមានជំងឺទឹកនោមប្រៃ

0

នាថ្មីៗនេះ គេឃើញមានការចែករំលែតៗគ្នា នៅលើបណ្តាញសង្គម ទាក់ទងនឹងកុមារាម្នាកក់ មានអាយុត្រឹមតែ៦ឆ្នាំ តែបែរជាមានជំងឺទឹកនោមប្រៃជាប់ខ្លួន គួរឱ្យអណិត។

កុមារាម្នាក់នោះមានឈ្មោះថា កែវ​ សិរីយុទ្ធ​ ហៅអាចិន អាយុ៦ឆ្នាំ រស់នៅជាមួយម្ដាយឪពុក នៅបន្ទប់ជួលម្ដុំគួងហុងបឹងត្របែក ។May be an image of 1 person, baby, sushi, fruit and longan

ដោយគ្មានប្រាក់ព្យាបាលជំងឺ និងចង់ជួយសម្រាលបន្ទុកអ្នកម្តាយផង កុមារា កែវ​ សិរីយុទ្ធ​ បានចេញដើរលក់ម្ជូរនៅតាមផ្លូវ ជារៀលរាល់យប់ ដើម្បីបានប្រាក់បន្តិចបន្តួចជួយម្តាយ។

ហេតុដូច្នេះ ប្រសិនបើបងប្អូនបានឃើញប្អូនប្រុសម្នាក់នេះ ដើរលក់នៅតាមផ្លូវ សូមមេត្តាជួយទិញ ដើម្បីឱ្យគ្នាមានប្រាក់យកទៅជួយម្តាយ និងដើម្បីព្យាបាលជំងឹផងដែរ។May be an image of 1 person, child and Superman

សូមបញ្ជាក់ផងដែរថា កត្តាដែលបង្កឱ្យមានជម្ងឺទឹកនោមប្រៃ គឺអាចកើតឡើងដោយឯកឯង ឬដោយសារតែជម្ងឺអ្វីម្យ៉ាង ដូចជា ការខូចតម្រង់នោម ជាដើម៕

រូបភាពរក្សាសិទ្ធដោយ៖ បង ម៉េង អ្នកសារព័ត៌មាន

កសិករកូរ៉េខាងត្បូងរាប់រយនាក់បានតវ៉ាប្រឆាំងនឹងច្បាប់ហាមឃាត់ការទទួលទានសាច់ឆ្កែ

0

កូរ៉េខាងត្បូង៖ កសិករកូរ៉េខាងត្បូងជាង ២០០ នាក់បានប្រមូលផ្តុំគ្នានៅជិតការិយាល័យប្រធានាធិបតីដើម្បីតវ៉ាប្រឆាំងនឹងច្បាប់ហាមឃាត់ការទទួលទានសាច់ឆ្កែ។
យោងតាមប្រភពព័ត៌មាន Yahoo News ដែលបានចុះផ្សាយកាលពីថ្ងៃទី៣០ ខែវិច្ឆិកាថា កសិកររាប់រយនាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងបានធ្វើការតវ៉ាប្រឆាំងនឹងអាជ្ញាធរ អំពីការអនុម័តច្បាប់ហាមឃាត់ការទទួលទានសត្វឆ្កែ ដោយពួកគេបានប្រកាសថា អ្នកនយោបាយគ្មានសិទ្ធិបិទឧស្សាហកម្ម ឬសម្រេចចិត្តអ្វីដែលអ្នកដទៃអាចបរិភោគបានឡើយ។South Korean farmers rally near presidential office to protest proposed anti -dog meat legislation – KXAN Austin

លោក Ju Yeong-bong តំណាងកសិករដែលបង្កាត់ពូជ និងចិញ្ចឹមឆ្កែសម្រាប់សាច់ក្នុងប្រទេសកូរ៉េ បាននិយាយថា យើងមិនយល់ស្របនឹងទស្សនៈដែលថាការបរិភោគសាច់ឆ្កែគឺព្រៃផ្សៃនោះទេ ព្រោះប្រទេសទាំងអស់ដែលមានទំនៀមទម្លាប់ចិញ្ចឹមសត្វក្នុងពេលតែមួយបានបរិភោគសាច់ឆ្កែ ហើយសព្វថ្ងៃនេះប្រទេសជាច្រើននៅតែបរិភោគសាច់ឆ្កែ ”ដូច្នេះច្បាប់ហាមឃាត់ការបរិភោគសត្វឆ្កែ ប្រៀបដូចជាបិទសិទ្ធិឧស្សាហកម្មរបស់កសិករអញ្ចឹង”។

ក្នុងថ្ងៃដដែលនោះ កសិករជាង ២០០ នាក់បានប៉ះទង្គិចជាមួយប៉ូលីសដែលកម្លាំងមានទំហំធំជាង។ ប៉ូលីសបានបង្កើតរបាំងផ្លូវដើម្បីរារាំងពួកគេមិនឱ្យចូលទៅជិតការិយាល័យប្រធានាធិបតី ដោយកសិកររាប់សិបនាក់បានបើកទ្វាឡានភីកអាប់របស់ប៉ូលីសដែលដឹកសត្វឆ្កែជាច្រើនក្បាលនោះ ដើម្បីធ្វើការដោះលែងក្នុងតំបន់នេះ។ ទោះបីជាយ៉ាងណា ប៉ូលីសបានចុះត្រួតពិនិត្យ និងរារាំងកសិករមិនឱ្យធ្វើដូច្នេះទេ។South Korean farmers rally to protest proposed anti-dog meat legislation -  ABC News

គួររំលឹកដែរថា គណបក្សកាន់អំណាចរបស់ប្រធានាធិបតី Yoon Suk-yeol កាលពីដើមខែវិច្ឆិកាបានណែនាំសេចក្តីព្រាងច្បាប់ហាមឃាត់ការចិញ្ចឹម និងលក់សត្វឆ្កែសម្រាប់សាច់ ក៏ដូចជាបង្ខំឱ្យកសិករបិទភោជនីយដ្ឋានលក់សាច់ឆ្កែរយៈពេលបីឆ្នាំ។ ដូច្នេះ កសិករដែលបង្កាត់ពូជសត្វឆ្កែសម្រាប់សាច់នៅក្នុងប្រទេសកូរ៉េ នឹងបាត់បង់ជីវភាព ហើយក៏ត្រូវបានអាជ្ញាធរមិនអើពើក្នុងការពិភាក្សាលើសេចក្តីព្រាងច្បាប់ហាមឃាត់សាច់ឆ្កែផងដែរ។

គួរបញ្ជាក់ដែរថា អ្នកបង្កាត់ពូជសត្វឆ្កែនៅក្នុងប្រទេសកូរ៉េបច្ចុប្បន្នមានការខឹងសម្បារយ៉ាងខ្លាំងចំពោះច្បាប់ហាមប្រាមសាច់ឆ្កែក្នុងប្រទេស និងបានគំរាមដោះលែងសត្វឆ្កែចំនួនពីរលានក្បាលនៅជិតភ្នាក់ងាររដ្ឋាភិបាលក្នុងទីក្រុងសេអ៊ូល ដើម្បីប្រឆាំងនឹងផែនការហាមឃាត់សាច់ឆ្កែចាប់ពីឆ្នាំ ២០២៧៕South Korean farmers rally near presidential office to protest proposed anti -dog meat legislation | CityNews Toronto