ស្រីស្អាត ឡូរីន សង្សារ វណ្ណដា បញ្ចេញសំណេរមួយប្រយោគតែសម្រេចចិត្តលុបឬលាក់វិញយ៉ាងអាថ៌កំបាំង
កញ្ញា ឡូរីន ដែលមហាជនបានស្គាល់ថាជាសង្សារតារារ៉េប វណ្ណដា បានធ្វើឱ្យទស្សនិកជនអ្នកប្រើបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសំណេររបស់ស្រីស្អាតរូបនេះដែលបានលើកឡើងពីការប្រើបណ្តាញសង្គមទៅលើរឿងឥតប្រយោជន៍មួយចំនួន។ ទោះយ៉ាងណា សំណេររបស់ស្រីស្អាតរូបនេះបែរជាលែងឃើញវិញដោយមិនដឹងពីមូលហេតុដែល ឡូរីន សម្រេចចិត្តលុបឬអាចលាក់មិនបង្ហាញជាសាធារណៈចំពោះសំណេរនោះឡើយ។
កាលពីថ្ងៃទី២៤ មករា ឆ្នាំ២០២៤ នៅលើគណនី Lauryn Lauryn បានបង្ហោះសំណេរយ៉ាងដូច្នេះថា « មនុស្សយើងមិនមែនអត់ដឹងរឿងណាមានប្រយោជន៍ រឿងណាអត់ប្រយោជន៍ទេ តែចូលចិត្តshareរឿង អត់ប្រយោជន៍ហើយថា (ស្រុកខ្ញុំមានតែរឿងអត់ប្រយោជន៍) រួចបើ shareហើយ Battention លើរឿងអត់ប្រយោជន៍វាមិនអត់ប្រយោជន៍ ឈប់ខ្វល់មើល ចាំមើលអ្នកដែលធ្វើអីភ្លាវៗអត់ប្រយោជន៍ ទាំងអស់ហ្នឹងមានកម្លាំងបង្កើតថ្មីទៀតអត់នៅពេលដែល យើងឈប់ share ឈប់ជេរហើយអត់ខ្វល់? ខូចមាត់ខូចខួរ អស់ហើយ social media គួរតែ inspire ពួកយើងច្រើនជាងនេះ»។
ឡូរីន បន្ថែមថា «ស្រុកយើងអ្នកមាន Talent ថ្មីៗ ច្រើនណាស់ជួយលើកជួយ supportពួកគាត់ផង»។ សង្សារវណ្ណដា បានសរសេរបន្តជាភាសាអង់គ្លេសមានន័យជាភាសាខ្មែរថា «ថ្ងៃនេះនាងបាននិយាយក្នុងនាមជា HUOR KAGNCHNA ជាឈ្មោះពិតរបស់នាងមិនមែនជា Lauryn ដែលអ្នកធ្លាប់ស្គាល់ថាជាអាយដលនោះឡើយ»។
ទោះយ៉ាងណាសំណេរ ដែលស្រីស្អាត ឡូរីន បានលើកឡើងខាងលើនេះទស្សនិកជនមិនបានឃើញនៅលើបណ្តាញសង្គមរបស់នាងនោះទេដោយគេមិនដឹងថាហេតុអ្វីបានជានាងសម្រេចចិត្តលុប ឬលាក់ការបង្ហោះនោះវិញទេ។
កន្លងមកនេះស្រីស្អាត ឡូរីន ក៏ធ្លាប់បានបញ្ចេញសំណេររបស់ខ្លួនបង្ហាញការខឹងសម្បារ ទៅលើអ្នកបញ្ចេញមតិរិះគន់នាងក្នុងការផ្លាស់ប្តូរពណ៌សក់ និងចិញ្ចើម ជាដើមប៉ុន្តែក្រោយពីបង្ហោះរួចស្រីស្អាតរូបនេះសម្រេចចិត្តលុប ឬលាក់ការបង្ហោះនោះវិញយ៉ាងអាថ៌កំបាំង៕




















:max_bytes(150000):strip_icc():focal(704x519:706x521)/scary-1-9a749f9846bb467c873fe34851212afa.jpg)






គួរបញ្ជាក់ថា វណ្ណដា ធ្លាប់បានសហការចេញចម្រៀងជាមួយតារាស្រុកគេដូចជាបទ «Run The Town » «Bong» «YOUNG MAN» និងបទចុងក្រោយនេះ «៦ Years In The Game» ដោយមិនរាប់បញ្ចូលការសម្តែងនៅវៀតណាមជាមួយ Suboi៕ 


អ្នកបើកបរដោយឈ្មោះ នាង សំអូន ភេទប្រុស អាយុ៥៦ឆ្នាំ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទបើកបរដោយធ្វេសប្រហែសបណ្តាលឱ្យអ្នកដទៃបាត់បង់ជីវិត។
ការចោទប្រកាន់នេះ បានធ្វើឱ្យមហាជនហាក់មានការងឿងឆ្ងល់ ដោយហេតុថាអ្នកបើកបរនោះបើកក្នុងស្ថានភាពស្រវឹងខ្លាំង ហើយស្លាប់ដល់ទៅមនុស្ស៤នាក់ បែរជាចោទត្រឹមបទធ្វេសប្រហែសទៅវិញ។










អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទនេះ មានទំហំ ៦៦៧,២៩៦ម៉ែត្រការ៉េ ស្មើនឹង ៦៦.៧២៩៦ហិកតា ដែលមានបណ្តោយ១,៣២៤ម៉ែត្រ និងទទឹងប្រវែង ៥០៤ម៉ែត្រ ជាប់ផ្លូវ៦០ម៉ែត្រ តាមលិខិតលេខ៩៥៧ សជណ.មយ ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្ត្រីស្តីពីការកសាងទីតាំងអគ្គបញ្ជាការដ្ឋាន និងទីតាំងយុទ្ធសាស្ត្រយូរអង្វែងរបស់កងយោធពលខេមរភូមិន្ទ។



