នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ Lisa សមាជិកក្រុម BLACKPINK បាន ត្រឡប់ទៅកាន់ Accor Arena ក្នុងប្រទេសបារាំង ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយនឹងការសម្តែងដ៏គួរឱ្យទាក់ទាញរបស់នាងនៅឯការប្រគំតន្ត្រីសប្បុរធម៌។ ព្រឹត្តិការណ៍នេះបានប្រារព្ធឡើងនូវសារៈសំខាន់ពិសេស ខណៈដែលវាបានកត់សម្គាល់ពីការវិលត្រឡប់របស់ Lisa ទៅកាន់ទីកន្លែងដែលបានឃើញការសម្តែងដែលមិនអាចបំភ្លេចបានដោយ BLACKPINK នៅចុងឆ្នាំ២០២២ ក្នុងអំឡុងពេលដំណើរទេសចរណ៍ «Born Pink World Tour» របស់ពួកគេ។BLACKPINK's Lisa captivates once again at Accor Arena with her Stellar Solo  Performance for the Gala des Pièces Jaunes benefit concert | allkpop

Lisa ស្លៀកពាក់ឈុតពណ៌មាសដ៏អស្ចារ្យដែលមានពន្លឺចែងចាំងពេញឆាក ដោយនាងបានបញ្ចេញភាពទាក់ទាញ និងស្ទីលប្លែកៗ។ សម្លៀកបំពាក់របស់ Lisa លាយឡំជាមួយភាពឆើតឆាយបែបទំនើប និងបុរាណ បំពេញបន្ថែមយ៉ាងល្អឥតខ្ចោះនូវវត្តមានដ៏រស់រវើករបស់នាង ធ្វើឱ្យការសម្តែងរបស់នាងដូចជាកំពុងទស្សនាទស្សនីយភាពដ៏ត្រជាក់ចិត្តមួយ។

ទស្សនិកជនជក់ចិត្តនឹងការសម្ដែងដ៏អស្ចារ្យជាបន្តបន្ទាប់របស់ Lisa ដោយបង្ហាញពីទេពកោសល្យ និងសមត្ថភាពពិសេសរបស់នាង។ ក្បាច់រាំរបស់នាងមានទាំងទឹកដម និងថាមពល ដែលឆ្លុះបញ្ចាំងពីការហ្វឹកហាត់យ៉ាងម៉ត់ចត់ និងសិល្បៈដែលនាងត្រូវបានគេស្គាល់។ អ្នកគាំទ្រត្រូវបានចាប់អារម្មណ៍ដោយថាមពលរបស់ Lisa ដោយលើកទឹកចិត្តនាងដោយសំឡេងហ៊ោរយ៉ាងកក្រើក និងច្រៀងតាមបទចម្រៀងរបស់នាង។
ការចូលរួមរបស់ Lisa នៅក្នុងការប្រគំតន្ត្រីសប្បុរសធម៌នេះគឺគួរឱ្យកត់សម្គាល់ ព្រោះវាបង្ហាញពីការវិលត្រឡប់របស់នាងទៅកាន់កន្លែងដដែលដែល Orchester Lamoureux សហការជាមួយក្រុមកំពូល K-pop BLACKPINK ក្នុងខែមករា ឆ្នាំ២០២៣។TEAM LISA PH on X: "Thai Flags for LISA! ???? Flags have been distributed in  the standing section including some from the first row ???? Thank you once  again to our little

ខណៈដែល Lisa ឡើងឆាកកណ្តាល ហ្វូងមនុស្សបានស្រែកហ៊ោយ៉ាងរីករាយ។ ប៉ុន្តែក្រៅពីការសម្តែងដ៏គួរឱ្យរំភើបចិត្តក៏មានពេលវេលាដ៏កក់ក្ដៅក្នុងពេលយប់ផងដែរ។ ជាមួយគ្នានេះ Lisa និង Bang Chan សមាជិកក្រុម Stray Kids ជជែកគ្នាលេងនៅខាងក្រោយឆាកយ៉ាងគួរឱ្យស្រលាញ់។ នៅក្នុងការប្រគំតន្រ្តីសប្បុរធម៌នេះ Lisa បានសម្តែងបទទោលរបស់នាងដូចជា «Lalisa , Money និង SG រួមជាមួយ DJ Snake »។

នេះជាសកម្មភាពទោលរបស់សមាជិក BLACKPINK បន្ទាប់ពីបញ្ចប់កិច្ចសន្យាទោលរបស់ពួកគេជាមួយផលិតកម្ម YG Entertainment មិនបានបន្តសកម្មភាពទោលដោយបន្តកុងត្រាជាមួយក្រុមហ៊ុនតែសកម្មភាពជាក្រុម BLACKPINK ប៉ុណ្ណោះដោយសមាជិកក្រុមទាំងអស់បានចាប់ផ្តើមធ្វើដំណើរទោលរៀងៗខ្លួន។ Jennie បានបង្ហាញខ្លួនជាលើកដំបូងជាមួយភ្នាក់ងារផ្ទាល់ខ្លួន OA ខណៈដែល Jisoo កំពុងផ្តោតលើការខិតខំប្រឹងប្រែងសម្តែងរបស់នាង។ បច្ចុប្បន្ន Lisa បានបន្តអាជីពទោលរបស់នាង ដែលតែងតែលេចមុខនៅលើឆាកអន្តរជាតិ ទាំងម៉ូដ និងការសម្តែង។ ចំណែក Rosé វិញ នាងមិនទាន់ប្រកាសពីសកម្មភាពទោលរបស់នាងនៅឡើយទេ៕Lisa BLACKPINK Tampil Blink-Blink di Konser Amal Gala des Pièces Jaunes