ទម្លាប់មួយចំនួនដែលយើងតែងតែធ្វើជារៀងរាល់យប់អាចបង្កហានិភ័យដែលនឹងប៉ះពាល់ដល់សុខភាពរាងកាយរបស់យើងដោយមិនដឹងខ្លួនបានផងដែរ។ ទម្លាប់ខ្លះហាក់ដូចជាគ្មានគ្រោះថ្នាក់ ប៉ុន្តែជាពិរុទ្ធជនដែលបណ្តាលឱ្យគុណភាពនៃការគេងមិនល្អ នេះបើយោងតាមអត្ថបទស្រាវជ្រាវមួយដែលបានចេញផ្សាយនៅក្នុង Journal of Happiness Research (USA) ថាមានរឿង ៧ យ៉ាងដែលអ្នកមិនគួរធ្វើបន្ទាប់ពីម៉ោង ៩ យប់រួមមាន៖

១.កុំផឹកទឹកច្រើន៖ មនុស្សជាច្រើនសុទ្ធតែបានដឹងហើយថាការផឹកទឹកច្រើនគឺពិតជាល្អសម្រាប់សុខភាព ប៉ុន្តែបើយើងផឹកទឹកក្រោយម៉ោង ៩ យប់ វានឹងរំខានដំណេកព្រោះត្រូវក្រោកពាក់កណ្ដាលយប់ដើម្បីទៅបន្ទប់ទឹក។ ជាមួយគ្នានេះ ការក្រោកញឹកញាប់ពេលយប់បែបនេះនឹងធ្វើឱ្យប៉ះពាល់ដល់ស្មារតីនៅថ្ងៃបន្ទាប់ផងដែរ។Once and for all: Should I drink a glass of water before bed?

២.កុំងូតទឹក៖ ការងូតទឹកពេលយប់ជាទម្លាប់ដ៏មានគ្រោះថ្នាក់ណាស់ដោយសារសីតុណ្ហភាពនឹងចុះត្រជាក់ ដោយវាអាចបង្កជាជំងឺស្រាលដូចជាឈឺក្បាល អស់កម្លាំង រោយក ស្ពឹក និងឈឺរោយដៃជើងប៉ុណ្ណោះ ប៉ុន្តែប្រសិនក្នុងករណីធ្ងន់ធ្ងរ វានឹងធ្វើឱ្យដាច់សរសៃឈាមខួរក្បាល ឬបាត់បង់ជីវិតទៀតផង។Is It Bettter to Shower at Night or in the Morning? Doctors Weigh In

៣.កុំមើលកម្មវិធីដែលប៉ះពាល់ដល់អារម្មណ៍៖ ក្រោយម៉ោង ៩ យប់យើងមិនគួរមើលកម្មវិធីណាដែលធ្វើឱ្យរំភើប ឬរន្ធត់ពេកនោះទេ ដោយសារខួរក្បាលមិនងាយនឹងបញ្ឈប់អារម្មណ៍រំភើប និងរន្ធត់ឡើយ ទើបធ្វើឱ្យពិបាកគេង ឬសុបិន្តច្រើន ដែលជាលទ្ធផលនឹងធ្វើឱ្យយើងនឿយហត់ អស់កម្លាំងនៅថ្ងៃបន្ទាប់។People Sleep with Lights on After Watching Horror Movies: Survey

៤.កុំញ៉ាំអាហារនៅពេលយប់ ៖ ប្រសិនបើអ្នកជាមនុស្សដែលមានទម្លាប់ញ៉ាំអាហារពេលយប់ជ្រៅ អ្នកគួរតែបោះបង់ចោលឱ្យបានឆាប់។ ព្រោះអ្នកឧស្សាហ៍ញ៉ាំអាហារពេលយប់ គឺជាមូលហេតុចម្បងនៃការឡើងទម្ងន់។ លើសពីនេះ ការញ៉ាំយប់ បង្កើនសកម្មភាពរបស់ក្រពះក្នុងការរំលាយអាហារ ធ្វើឱ្យក្រពះមិនស្រួល ជាហេតុធ្វើឱ្យចុកពោះទាំងកណ្តាលយប់ ដែលនឹងរំខានដល់ដំណេករបស់អ្នក ធ្វើឱ្យអ្នកអស់កម្លាំងនៅថ្ងៃបន្ទាប់។What's So Bad About Late-Night Eating? | The Well by Northwell

៥.កុំគិតពីការងារច្រើនពេក៖ មនុស្សជាច្រើនមានទម្លាប់គិតអំពីថ្ងៃអតីតកាល បន្ទាប់មកចាប់ផ្តើមរៀបចំផែនការសម្រាប់ថ្ងៃបន្ទាប់។ ការចំណាយពេលគិតច្រើនពេកធ្វើឱ្យពិបាកក្នុងការគេង ដោយសារខួរក្បាលក៏ត្រូវសម្រាកដែរ ដូច្នេះអ្នកត្រូវតែសម្រាកពីការងារ ឱ្យឆ្ងាយពីសម្ពាធផ្លូវចិត្ត ដើម្បីស្ដារសុខភាពរបស់អ្នក។Overthinking at night? 6 strategies for better sleep. | Toronto Sun

៦.កុំប្រើថ្នាំបំប៉ន ឬវីតាមីន៖ មនុស្សជាច្រើនបានគិតថាការលេបថ្នាំបំប៉ន និងវីតាមីននៅពេលយប់គឺមានប្រយោជន៍ខ្លាំងព្រោះវាជាពេលដែលរាងកាយសម្រាក និងងាយស្រួលស្រូបយកសារធាតុចិញ្ចឹម។ ប៉ុន្តែវានឹងមានផលប៉ះពាល់ដល់ក្រពះមែនទែន នៅពេលយើងគេង សរីរាង្គក្នុងខ្លួនក៏សម្រាកដែរ ដូច្នេះមុខងារមេតាបូលីសនឹកមានដំណើរការយឺទជាងមុន ហើយក៏មិនល្អក្នុងការស្រួបយកសារធាតុចិញ្ចឹមដែរ។Changing the time you take blood pressure pills may be important

៧.កុំធ្វើលំហាត់ប្រាណខ្លាំងពេក៖ ការធ្វើលំហាត់ប្រាណខ្លាំងពេកនៅពេលយប់អាចធ្វើឱ្យអ្នកឈឺរាងកាយ ប៉ះពាល់ដល់ដំណេក។ ដូច្នេះមុនពេលចូលគេង អ្នកអាចធ្វើចលនាម៉ាស្សាថ្នមៗ ដើម្បីធ្វើឱ្យរាងកាយស្ងប់បន្តិចម្តងៗ ដូចជា ម៉ាស្សាក្បាលពោះ ម៉ាស្សាខ្នង ដោយការម៉ាស្សាថ្នមៗ ដើម្បីការពារសុខភាព ជាពិសេសមនុស្សចាស់៕