មិនធម្មតា! បុរសម្នាក់រត់ចម្ងាយជាង ១២,០០០ គីឡូម៉ែត្រពីអង់គ្លេសទៅទ្វីបអាហ្រ្វិក
បរទេស៖ ក្នុងរយៈពេល ៩ ខែចុងក្រោយនេះលោក Russ Cook បានរត់ចម្ងាយជាង ១២,០០០ គីឡូម៉ែត្រឆ្លងកាត់ប្រទេសចំនួន ១៣ នៅទ្វីបអាហ្វ្រិក ដោយបច្ចុប្បន្នគាត់ស្ថិតនៅក្នុងប្រទេសសេណេហ្គាល់ជាមួយនឹងក្រុមគាំទ្ររបស់គាត់។
Russ Cook អាយុ ២៦ ឆ្នាំ សញ្ជាតិអង់គ្លេស បានចេញដំណើរពីប្រទេសអង់គ្លេសទៅទ្វីបអាហ្រ្វិក កាលពីចុងខែមេសា ឆ្នាំ ២០២៣។ គាត់មានបំណងក្លាយជាមនុស្សដំបូងគេដែលរត់ប្រវែងនៃទ្វីបអឺរ៉ុបទៅទ្វីបអាហ្វ្រិក ដោយឆ្លងកាត់ ១៦ ប្រទេស និងបញ្ចប់ការរត់ម៉ារ៉ាតុងជាង ៣៦៩.៤២ គីឡូម៉ែត្រ ដើម្បីរៃអង្គាសប្រាក់សម្រាប់អង្គការសប្បុរសធម៌មួយ។
Russ Cook មានបណ្ដាញសង្គមដ៏ធំមួយដែលតាមដាន ហើយបានរៃអង្គាសប្រាក់បានជាង ១៧០,០០០ ដុល្លារអាមេរិក ក្នុងរយៈពេល ៩ ខែកន្លងទៅ ដោយគាត់បានរត់ជាង ១២,០០០ គីឡូម៉ែត្រ ឆ្លងកាត់ ១៣ ប្រទេស ដែលជាមធ្យមច្រើនជាងមួយម៉ារ៉ាតុងក្នុងមួយថ្ងៃ។ ការរត់ឆ្លងទ្វីបរបស់គាត់មានហានិភ័យខ្ពស់ណាស់ដូចជាគាត់ត្រូវបានគេប្លន់របស់របរមួយចំនួននៅតាមផ្លូវស្ងាត់ ឬក្នុងព្រៃជាដើម ប៉ុន្តែគ្មានបញ្ហាអ្វីអាចរារាំង Cook ពីការបន្តដំណើររបស់គាត់បានទេ។
ទោះជាយ៉ាងណាក៏ដោយ Cook មានគម្រោងបញ្ចប់ដំណើរផ្សងព្រេងរបស់គាត់នៅទុយនីស៊ី ចុងខាងជើងនៃទ្វីបអាហ្រ្វិក ប៉ុន្តែអាចមានឧបសគ្គដោយសារគាត់មិនអាចទទួលបានទិដ្ឋាការទៅប្រទេសអាល់ហ្សេរីបានទេ។ មុននឹងឆ្លងដែនទៅប្រទេសទុយនីស៊ីដែលជាគោលដៅរបស់គាត់ ត្រូវតែទទួលបានទិដ្ឋាការទៅប្រទេសអាល់ហ្សេរី តាមរយៈព្រំដែនប្រទេសម៉ូរីតានីជាមុនសិន។ ប៉ុន្តែព្រំដែនរវាងប្រទេសទាំងពីរនេះជាតំបន់ដែលមានប្រវត្តិស្មុគស្មាញ ដែលក្រុមប្រដាប់អាវុធមូស្លីមតែងតែធ្វើប្រតិបត្តិការ។
Cook បានប្រកាសនៅលើបណ្តាញសង្គម X នៅថ្ងៃទី ២៣ ខែមករាថា “ប្រសិនបើមិនទទួលបានទិដ្ឋាការ គម្រោងអាហ្រ្វិកនឹងត្រូវបង្ខំឱ្យបញ្ចប់”។ ជាមួយគ្នានេះដែរ Cook ក៏បានបង្ហោះវីដេអូអរគុណអ្នកគាំទ្រសម្រាប់ការគាំទ្រ និងអំពាវនាវរកជំនួយ។ វីដេអូរបស់ Cook ត្រូវបានគេចែករំលែកដល់ទៅ ១១ លានដង ដែលទាក់ទាញចំណាប់អារម្មណ៍ពីរដ្ឋាភិបាលអង់គ្លេសយ៉ាងខ្លាំង។
មិនយូរប៉ុន្មាន លោក Alexander Stafford ប្រធានក្រុមសភាអង់គ្លេសទទួលបន្ទុកបញ្ហាអាល់ហ្សេរី បានសរសេរលិខិតចំហមួយទៅកាន់ឯកអគ្គរដ្ឋទូតអាល់ហ្សេរីប្រចាំនៅចក្រភពអង់គ្លេស ដោយស្នើសុំទិដ្ឋាការសម្រាប់លោក Cook។ ការិយាល័យបរទេស Commonwealth and Development Office (FCDO) របស់ចក្រភពអង់គ្លេសបាននិយាយថា ខ្លួនបានទទួលសារជាច្រើនអំពីស្ថានភាពរបស់លោក Cook ប៉ុន្តែការសម្រេចចិត្តក្នុងការចេញទិដ្ឋាការគឺស្ថិតនៅលើប្រទេសម្ចាស់ផ្ទះគេនោះទេ៕






កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ក្រសួងថាមពលសហរដ្ឋអាមេរិក បានបញ្ជាក់ថា ខ្លួនបានរកឃើញអណ្តូងរ៉ែលីចូម ដែលមានទុនបំរុងធំប្រហែល ៣,៤០០ គីឡូតោន នៅសមុទ្រ Salton នៃរដ្ឋកាលីហ្វ័រញ៉ា ដែលធ្វើឱ្យកន្លែងនេះក្លាយជាអណ្តូងរ៉ែលីចូមដ៏ធំបំផុតមួយរបស់ពិភពលោក។










ស្ពាននេះ មានតម្លៃជិត៣០០ លានដុល្លារអាមេរិកភ្ជាប់ពីចំណុចផ្សាររាត្រី ឆ្ពោះទៅតំបន់អរិយក្សត្រត្រូវបានចុះហត្ថលេខារវាងរាជរដ្ឋាភិបាលនៃកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ។
ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ ជាស្ពានប្រភេទខ្សែកាបយោងខ្ពស់ សាងសង់ជា៤គន្លង ប្រភេទ A/C, ទទឹងស្ពានមានប្រវែងសរុប ២៧,៥ ម៉ែត្រ និងទទឹងផ្លូវប្រវែង ២២,៥ ម៉ែត្រ ដែលមានមេដ្យាន៣ម៉ែត្រ និងចិញ្ចើមផ្លូវ ៣ ម៉ែត្រ, ល្បឿនអតិបរមា ៨០ គ.ម/ម៉ោង។
ស្ពាននេះធ្វើឡើងជាពីរ ដោយទីមួយ ស្ពានឆ្លងកាត់ទន្លេសាប ចាប់ផ្តើមពីចំណុចម្តុំសួនផ្សាររាត្រី ឆ្លងកាត់ទៅត្រើយម្ខាងជ្រោយចង្វារក្បែរសណ្ឋាគារសុខា មានប្រវែង ១,១៩ គីឡូម៉ែត្រ និង ស្ពានទី២ឆ្លងកាត់ទន្លេមេគង្គ ចាប់ផ្តើមពីចំណុចត្រើយម្ខាងជ្រោយចង្វារ ក្បែរសណ្ឋាគារសុខា ឆ្ពោះទៅប្រសព្វនឹងផ្លូវលេខ ៣៨០ ឃុំអរិយក្សត្រ មានប្រវែង ១,១៨ គីឡូម៉ែត្រ និងផ្លូវតភ្ជាប់ទៅផ្លូវប្រសព្វនឹងផ្លូវលេខ ៣៨០ មានប្រវែង ១,១៧ គីឡូម៉ែត្រ៕

គេចាំបានថាកាលពីដើមខែធ្នូ ឆ្នាំ២០២៣ តារាចម្រៀងវ័យក្មេង សំ លីដា បានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីបង្ហើរសំឡេងក្នុងបទចម្រៀងមានចំណងជើងថា «ម្តេចយកប្រពន្ធចោលអូន» ដែលជាសំនៀងដើមរបស់កញ្ញា អ៊ីវ៉ា រហូតដល់ម្ចាស់បទចែករំលែកនៅលើបណ្តាញសង្គមរបស់ខ្លួន និងបានកោតសរសើរទឹកដមក្រអួនក្រអៅរបស់ សំ លីដា ដូចគ្នា។















