Home Blog Page 1320

ប្រទះឃើញត្រីកម្រ និងជិតផុតពូជមួយក្បាល នៅដែនសមុទ្រកោះរ៉ុង

0

ត្រីបាណន់គីង្គក់ ឬWhale Shark មួយក្បាល ត្រូវបានក្រុមល្បាតជលផល និងសហគមន៍នេសាទ ប្រទះឃើញ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៥:១០នាទីល្ងាច ត្រង់ចំណុចមុខឆ្នេរកូកូណាត់ ក្នុងដែនសហគមន៍នេសាទ ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ត្រីបាណន់គីង្គក់មួយក្បាលប្រវែង៦ម៉ែត្រ ត្រូវបានរកឃើញនៅកោះរ៉ុង ខេត្តព្រះសីហនុ - WMCត្រីនេះត្រូវបានចាត់ជាប្រភេទជិតផុតពូជរបស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN)។ ភាគច្រើនវត្តមានត្រីនេះ គេតែងឃើញនៅសមុទ្រថៃ ឥណ្ឌូនេណស៊ី ហ្វីលីពីន ចិន អូស្រ្តាលី និងមួយចំនួនធំនៅទ្វីបអាមេរិក។វីដេអូ) ក្រុមល្បាតជលផល ប្រទះឃើញត្រីបាណន់គីង្គក់ ឬ Whale Shark ដែលជាប្រភេទ ត្រីកម្រជិតផុតពូជនៅកោះរ៉ុង – Popular Magazineត្រីបាណន់គីង្គក់ ឬWhale Shark ជាប្រភេទត្រីធំជាងគេមួយក្នុងសមុទ្រ ដែលជាទូទៅ ត្រីនេះស៊ីកូនបង្គា មឹក និងកូនត្រី។ ត្រីនេះមានប្រវែងរហូតដល់៦ម៉ែត្រ និងមានអាយុវែងរហូតដល់ជាង១០០ឆ្នាំ និងចាប់បន្តពូជនៅអាយុ៣០ឆ្នាំ៕

 

សិល្បករល្បីពីររូបបង្ហោះសារលើកស្ទួយទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរ

0

តារាចម្រៀងរ៉េប ពូឃ្លាំង និងលោក ណុប បាយ៉ារិទ្ធ តារាចម្រៀងចាស់វស្សាប្រចាំផលិតរស្មីហង្សមាសបានចេញមកចែករំលែកអមមកជាមួយពាក្យពេចន៍លើកស្ទួយទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរ ស្របពេលបច្ចុប្បន្នកូនខ្មែរមានចំនួនធំស្ទើរតែបំភ្លេចសិល្បៈមួយនេះទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMRz-SYqGzRxpHajFFJyKUn7Y6keZntXQOdmSyzWH__92xNnmWfsTF47JaTUgbfe_k74iRILMizyuiGs3N2O-dyyvXP49XoF88iJddQw_wMVSrNKMiKBjEqaWVcW2yTu1w-y-bmOvKDpsoODEgZVsFFInhYHsDcZrJBdqmQRdpWf5dT9uRbomy3CCnU9A/s2048/363410546_835643234597956_8174432209320277329_n.jpg

ទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរ ពុំសូវមានទីផ្សារសម្បូរហូរហៀរដូចជាស្រាបៀរនោះទេ ហើយទទួលបានមកវិញកូនខ្មែរមួយភាគធំ ពុំសូវគាំទ្រទម្រង់សិល្បៈបុរាណមួយនេះឡើយ រហូតលោក អុល សំអាង ដែលជាប្រធានក្រុមល្ខោនបាសាក់រាជធានីភ្នំពេញវង់ទី១ ជារឿយៗ លោកតែងតែអំពាវនាវឱ្យប្រជាជនជួយគាំទ្រដើម្បីជ្រួតជ្រាបពីគុណតម្លៃវប្បធម៌ជាតិយើងជាងការគាំទ្ររូបភាពបែបបំពុលសង្គម កំប្លែងអសីលធម៌ជាច្រើននៅលើបណ្តាញសង្គម។

តាមការអំពាវនាវឱ្យជួយគាំទ្រទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរពីលោក អុល សំអាង នេះដែរតារាចម្រៀងរ៉េប ពូឃ្លាំង ចេញមកជួយចែករំលែកលើបណ្តាញសង្គមដោយភ្ជាប់ជាមួយខ្លឹមសារថា «ព្រោះខ្លាចបាត់បង់ ទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរ ទើបប្រឹងប្រែងផ្សព្វផ្សាយ ប្រកាស សុំឱ្យប្រជាជន ក្នុងនិងក្រៅជួយគាំពារ សិល្បៈ ប្រកបដោយគំរូ មិនសម្តែង បែបបំពុល កំប្លែងអសីលធម៌។ ការរួមគ្នាជួយផ្សព្វផ្សាយ អភិរក្សមរតកទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរ ឱ្យជ្រួលជ្រាបដល់ស្រទាប់មហាជន ជ្រោតជ្រាបពីគុណតម្លៃវប្បធម៌ជាតិយើង គួរតែផុសចេញពីទឹកចិត្ត ស្មារតី មនសិកានៃពលរដ្ឋយើងម្នាក់ៗ ដើម្បីការពារថែរក្សា បណ្តុះបណ្តាល គាំពារទ្រទ្រង់ ពីមូលធនជន ឥស្សរជន នៃជាតិយើង កុំភ្លេចនាំគ្នា ជួយថែសិល្បៈដូនតា…..!!!!»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5H8-oBVR-oGWUmVqTgnopL10iGycLd3FFr8XoNUY4yCBxnLMsKOedxtMe7zVKYSSzeuByU9ASjSXnsx_YYw2RtEKjRox_b-899jjdzTT99tuN5hvcApVvmdJKPtxoj63Y4oqaU0rrBS7VatHm9RBNieRP5Qqucy79_hmWJzAl3H1KVBVdjGBx-aVxRqA/s2048/399326159_7154609807923497_8521294651089704134_n.jpg

ជាមួយគ្នានេះដែរ លោក ណុប បាយ៉ារិទ្ធ ដែលជាតារាចម្រៀងល្បីមួយរូបរួមទាំងជាគ្រូបង្វឹកកម្មវិធី The Voice Cambodia ក៏បានជួយចែករំលែកពីទម្រង់សិល្បៈល្ខោនបាសាក់ដោយភ្ជាប់ជាមួយចំណងខ្លីតែមានអត្ថន័យជ្រាលជ្រៅថា «កុំភ្លេចនាំគ្នា ជួយថែសិល្បៈដូនតា ជួយគ្នាផ្សព្វផ្សាយ គាំទ្រ លើកស្ទួយទាំងអស់គ្នាកុំឱ្យបាត់បង់ទើបស្តាយក្រោយណាបងប្អូន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyiB_0u1BgtAbnATbWcAklBltSKJOE-qt8tll8O5emrFeJNe5iF_tKsSM_yAAoUjpyqQ-gOSafQIWgfgt5UFW2Sot7a1DkD6lOjxj36w_uLwzq8nx4_MuO6jFo74eqhsj3FOHEnUkw6IdvNdM7-GUkRKB3hCXjbNkAJv76ATCQa9gVRC0MAxdM1NmilEo/s1972/372043480_854830946012518_1553979669335607821_n.jpg

គួរបញ្ជាក់ថា ល្ខោនបាសាក់មានដើមកំណើតនៅ ស្រុកបាសាក់ ខេត្តឃ្លាំង ទល់មុខខេត្តព្រះត្រពាំង កម្ពុជាក្រោម ដោយដំបូងអ្នកស្រុកហៅថា ល្ខោនទ្រើងឃ្លោង អ្នកខ្លះនិយមហៅ ល្ខោនទ្រើងឃ្លោកនេះថាជា “យូកេរ្តិ៍” វិញ។ ពាក្យយូរកេរ្តិ៍នេះជាពាក្យដ៏មានតម្លៃសម្រាប់បញ្ជាក់ថា ទម្រង់សិល្បៈនេះគឺជាមរតកតាំងពីយូរលង់មកហើយរបស់ជនជាតិខ្មែរ។ ឈ្មោះនេះ ត្រូវបងប្អូនខ្មែរកម្ពុជាក្រោមប្រើប្រាស់រហូតមកដល់សព្វថ្ងៃសម្រាប់សំគាល់ទម្រង់ល្ខោនមួយដែលខ្មែរនៅកម្ពុជាយើងសព្វថ្ងៃនិយមហៅថា ល្ខោនបាសាក់នេះឯង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-wI71UISHBWXLt8UB02kTBVHdNIDuULB49wCx-xf4HtJum6UK6hMH_gmmGnSgg5333isYNeWU0wlBmKrWQfIqpCpW8xckP4epAcMX8WDpdmMfFYywRH5AqNRDkSUOWQnDkONuqW5lwrNZe3jqAFW-KsJD2E3TVMMJHDlh79SFYYpFqDem273v3olnh6U/s1980/372025428_854830889345857_2671929469483303761_n.jpg

 

 

វៀតណាមរំពឹងថាទស្សនកិច្ចរបស់លោក Xi Jinping នឹងជួយស្តារភ្ញៀវទេសចរចិនឡើងវិញ

0

វៀតណាម៖ អ្នកជំនាញទេសចរណ៍ជាច្រើនសង្ឃឹមថាដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Xi Jinping ក្នុងសប្តាហ៍នេះនឹងជួយទីផ្សារទេសចរណ៍ចិនទៅកាន់ប្រទេសវៀតណាមកាន់តែច្រើនដែលឈានដល់អត្រាងើបឡើងវិញពី ៨០% ទៅ ៩០% នៅឆ្នាំ ២០២៤។China's Xi visits Vietnam in bid to counter US | The Starយោងតាមប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាទេសចរណ៍របស់វៀតណាម (TAB) បាននិយាយថា ទីផ្សារទេសចរណ៍ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតការលើកទឹកចិត្តសម្រាប់ការអភិវឌ្ឍន៍នៃភ្ញៀវអន្តរជាតិមិនត្រឹមតែក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ថែមទាំងក្នុងបណ្តាប្រទេសអាស៊ាន និងពិភពលោកទាំងមូលផងដែរ។ ដូច្នេះ ប្រទេសចិនតែងតែជាទីផ្សារបញ្ជូនដ៏ធំបំផុតរបស់ប្រទេសវៀតណាម។Xi Jinping meets with Vietnam's leaders during official visit to Hanoi —  Radio Free Asia

យោងតាមរដ្ឋបាលទេសចរណ៍ជាតិបានឱ្យដឹងទៀតថា ក្នុងឆ្នាំ ២០១៩ គឺជាពេលដែលទេសចរណ៍វៀតណាមបានស្វាគមន៍ភ្ញៀវអន្តរជាតិច្រើនជាងគេក្នុងប្រវត្តិសាស្ត្រដែលមានចំនួនជាង ១៨ លាននាក់ ដោយភ្ញៀវទេសចរចិនបានមកច្រើនជាងគេរហូតទៅដល់ ៥.៨ លាននាក់ ប្រមាណ ៣២.២% នៃចំណែកទីផ្សារ។ ទោះជាយ៉ាងណា បន្ទាប់ពីមានជំងឺរាតត្បាត ទីផ្សារភ្ញៀវទេសចរចិនបានថយចុះយ៉ាងខ្លាំង។ គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះវៀតណាមបានស្វាគមន៍ភ្ញៀវចិនជាង ១.៥ លាននាក់ ដែលស្មើនឹង ១៣.៤% នៃចំណែកទីផ្សារ និងជាប់ចំណាត់ថ្នាក់ទីពីរបន្ទាប់ពីកូរ៉េខាងត្បូង។ អត្រាស្ទុះងើបឡើងវិញនៃភ្ញៀវទេសចរចិនក្នុងប្រទេសវៀតណាមគឺត្រឹមតែ ២៨.៨% ប៉ុណ្ណោះបើប្រៀបធៀបទៅនឹងមុនការរីករាលដាល។Thailand welcomes the return of Chinese tourists | South China Morning Post

ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញទេសចរណ៍ជាច្រើនរបស់វៀតណាមបាននិយាយថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Xi Jinping នៅថ្ងៃទី ១២-១៣ ខែធ្នូនេះ នឹងមានសារៈសំខាន់ខ្លាំងណាស់ ដែលអាចបង្កើតលក្ខខណ្ឌសម្រាប់ប្រជាជនចិនជឿជាក់លើកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ។ អ្នកជំនាញជឿថា បន្ទាប់ពីដំណើរកម្សាន្តរបស់លោក Xi នឹងជួយឱ្យទីផ្សារទេសចរណ៍ចិនទៅកាន់ប្រទេសវៀតណាមឈានដល់អត្រាងើបឡើងវិញពី ៨០% ទៅ ៩០% នៅឆ្នាំ ២០២៤។Where are Chinese travelers going? Thailand and more in Southeast Asia

ហេតុនេះហើយ បច្ចុប្បន្នវៀតណាមកំពុងរៀបចំគោលនយោបាយបន្ធូរបន្ថយ ឬលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន ក៏ដូចជាជំរុញការផ្សព្វផ្សាយជាគោលដៅសុវត្ថិភាព មិត្តភាព និងស្វាគមន៍ភ្ញៀវទេសចរចិនដោយរួសរាយរាក់ទាក់ រួមទាំងទាក់ទាញអតិថិជនក្រុមនេះឱ្យត្រឡប់ទៅប្រទេសវៀតណាមវិញ ចាំបាច់ត្រូវមានផលិតផលក្នុងស្រុកជាច្រើនដែលមានគុណភាពខ្ពស់និងសេវាកម្មសមរម្យ៕

ក្រុមហ៊ុន Lamborghini នឹងឱ្យបុគ្គលិកធ្វើការត្រឹម៤ថ្ងៃក្នុង១សប្តាហ៍

0

ប្រទេសអ៊ីតាលី ៖ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានបរទេសរាយការណ៍ថា Lamborghini គឺជាក្រុមហ៊ុនរថយន្តទំនើបលំដាប់ពិភពលោក នៅប្រទេសអ៊ីតាលី បានចុះកិច្ចព្រមព្រៀងមួយជាមួយសហជីពការងារនៅអឺរ៉ុប អំពីការកាត់បន្ថយចំនួនថ្ងៃធ្វើការរបស់បុគ្គលិកផ្នែកផលិត នៅសល់ត្រឹមតែ៤ថ្ងៃប៉ុណ្ណោះក្នុង១សប្តាហ៍ ។ វាបានធ្វើឱ្យ Lamborghini ក្លាយជាក្រុមហ៊ុនរថយន្តដំបូងគេ ដែលបានចុះកិច្ចព្រមព្រៀងកាត់បន្ថយចំនួនថ្ងៃធ្វើការរបស់បុគ្គលិក ។Lamborghini marks 60th anniversary this year with special events across the  globe, ET Auto

សហជីពការងារនៅអឺរ៉ុប FIOM និង FIM-CISL បញ្ជាក់ថា ការចុះកិច្ចព្រមព្រៀងលើកនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ខណៈក្រុមហ៊ុន Lamborghini មិនបានកាត់បន្ថយប្រាក់ខែរបស់បុគ្គលិកទេ បើទោះជាពួកគេកាត់បន្ថយចំនួនថ្ងៃធ្វើការក្តី ។ ផ្ទុយទៅវិញ ក្រុមហ៊ុនបានដំឡើងប្រាក់ខែឱ្យបុគ្គលិកបន្ថែមទៀត ពីព្រោះក្រុមហ៊ុនជឿជាក់ថា ចំនួនថ្ងៃធ្វើការធ្លាក់ចុះនឹងធ្វើឱ្យបុគ្គលិកធ្វើការកាន់តែមានប្រសិទ្ធភាពជាងមុន ។Lamborghini is Top Employer 2020

ការចុះកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុន Lamborghini ជាមួយសហជីពការងារនៅអឺរ៉ុប ស្របពេលក្រុមហ៊ុនជាច្រើនទៀតបានពិចារណាកាត់បន្ថយចំនួនថ្ងៃធ្វើការរបស់បុគ្គលិកក្នុង១សប្តាហ៍ ។ ការកាត់បន្ថយចំនួនថ្ងៃធ្វើការនេះ គឺដើម្បីលើកកម្ពស់គុណភាពជីវិតរបស់បុគ្គលិក, ជួយសន្សំសំចៃការចំណាយរបស់ក្រុមហ៊ុន និងកាត់បន្ថយការចំណាយដើមទុនដែលកើនឡើងខ្ពស់ផងដែរ ។Lamborghini's commitment to inclusion and sustainability

គម្រោងឱ្យបុគ្គលិកបំពេញការងារត្រឹមតែ៤ថ្ងៃក្នុង១សប្តាហ៍ ត្រូវបានបណ្តាប្រទេសជាច្រើននៅតំបន់អឺរ៉ុបយកមកអនុវត្ត ក្នុងនោះមានប្រទេសអង់គ្លេស ជាដើម ។ រីឯក្រុមហ៊ុនដែលបានសាកល្បងគម្រោងឱ្យបុគ្គលិកបំពេញការងារចំនួន៤ថ្ងៃក្នុង១សប្តាហ៍ឱ្យដឹងថា បុគ្គលិកអាចបំពេញការងារបានច្រើន នៅពេលចំនួនថ្ងៃធ្វើការរបស់ពួកគេធ្លាក់ចុះ ខណៈការសុំច្បាប់ឈឺ ក៏ធ្លាក់ចុះដែរ ។ ក្រៅពីនេះ ការជួលបុគ្គលិក និងការរក្សាបុគ្គលិកឱ្យធ្វើការជាមួយក្រុមហ៊ុនបន្តទៀត ក៏ល្អប្រសើរឡើងផងដែរ ៕Automobili Lamborghini earns “Top Employer Italy 2021” certification ប្រភព ៖ beartai BRIEF

ក្រុមហ៊ុន Apple គ្រោងផលិតអេក្រង់ដែលអាចបត់បានសម្រាប់ iPhone និង MacBook

0

បរទេស៖ ក្រុមហ៊ុន Apple បានទាក់ទងទៅក្រុមហ៊ុន Samsung Display ដើម្បីឱ្យជួយផលិតអេក្រង់ដែលអាចបត់បានសម្រាប់ iPhone,iPad និង MacBook របស់ខ្លួន។

យោងតាមប្រភពព័ត៌មាន iDrop News ដែលបានរាយការណ៍នៅថ្ងៃទី១២ ខែធ្នូថា Samsung Display បានកំពុងពង្រឹងមុខងាររអាជីវកម្មរបស់ខ្លួន ដោយផ្តោតលើសមត្ថភាពក្នុងការបំពេញតម្រូវការអេក្រង់ដែលអាចបត់បែនបានសម្រាប់ Apple ។ ក្រុមហ៊ុននេះក៏កំពុងត្រូវបានផ្តល់អាទិភាពក្នុងការជួយឧបករណ៍ដែលអាចបត់បានក្លាយជាការពេញនិយមនាពេលអនាគត។ ប្រាក់ចំណូល និងប្រាក់ចំណេញរបស់ក្រុមហ៊ុន Samsung Display នៅក្នុងវិស័យស្មាតហ្វូនភាគច្រើនស្ថិតនៅក្នុងផ្នែកអេក្រង់ OLED។ ក្រៅពីផលិតផលកំពូល Galaxy ទូរស័ព្ទ iPhone ក៏ជាប្រភពចំណូលដ៏សំខាន់របស់ក្រុមហ៊ុននេះផងដែរ។The folding iPhone that Apple didn't announce during the keynote, but  probably should have - Yanko Design

បច្ចុប្បន្ន Samsung Display កំពុងឈានមុខគេនៅលើទីផ្សារអេក្រង់ដែលអាចបត់បានដោយការផ្តល់ជូនផ្តាច់មុខនូវបន្ទះ Galaxy Z Fold និង Z Flip ចាប់តាំងពីឆ្នាំ ២០១៩។ ការរៀបចំរចនាសម្ព័ន្ធនេះគឺមានគោលបំណង ដើម្បីការពារដៃគូប្រកួតប្រជែងពីការកាន់កាប់ទីផ្សារ។ សម្រាប់ LG Display វិញក៏ត្រូវបានគេនិយាយថានឹងចូលរួមក្នុងគម្រោងដែលទាក់ទងនឹងអេក្រង់បត់របស់ Apple រួមទាំងបន្ទះទំហំ 20.25 អ៊ីងផងដែរ។

យោងតាម Apple Insider បានឱ្យដឹងទៀតថា បច្ចុប្បន្ន Apple កំពុងអភិវឌ្ឍយ៉ាងស្ងៀមស្ងាត់ជាមួយ “iPhone Fold” ដែលមានអេក្រង់អាចបត់បានពាក់កណ្តាល ដោយដៃគូ Apple មួយចំនួននៅក្នុងប្រទេសកូរ៉េ អាចនឹងទទួលការកុម្ម៉ង់ក្នុងពេលឆាប់ៗនេះ ដើម្បីផលិតគ្រឿងបន្លាស់ដែលពាក់ព័ន្ធ។Apple's foldable MacBook could be the Mac's iPhone X moment | Digital Trends

ទោះបីជា iPhone ដែលអាចបត់បានទទួលបានការចាប់អារម្មណ៍ច្រើនពីសាធារណជនក៏ដោយ ក៏ក្រុមហ៊ុន Apple គ្រោងនឹងនាំយកអេក្រង់ដែលអាចបត់បានទៅកាន់ iPad និង MacBook Pro ជាមុនសិន ដែលរំពឹងថានឹងបង្ហាញខ្លួននៅក្នុងឆ្នាំ ២០២៤ ឬ ២០២៥។

យោងតាមអ្នកជំនាញបាននិយាយទៀតថា បន្ទាប់ពីបញ្ចេញ Galaxy Fold ជំនាន់ទី ៥ Samsung Display មានបទពិសោធន៍ច្រើនក្នុងការផលិតឧបករណ៍ដែលអាចបត់បាន។ កំណែទម្រង់នេះបង្ហាញថាក្រុមហ៊ុនកំពុងផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មី ដោយធានាថាវាអាចបម្រើតម្រូវការអតិថិជន និងរក្សាបាននូវតំណែងឈានមុខគេនៅក្នុងទីផ្សាររបស់ពិភពលោក៕

រឿងរ៉ាវដ៏ជក់ចិត្ត នៅពីក្រោយការកសាងចេតិយ ឃុនឆាង ឃុនផែន

0

ចេតិយឃុនឆាង ឃុនផែនជារមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្តមួយដែលស្ថិតក្នុងភូមិ នាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានចម្ងាយប្រហែល ៤គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ។

ភ្ញៀវទេសចរណ៍ដែលមកទស្សនាខេត្តកោះកុងតែងតែមិនមើលរំលង ចង់ដឹង និងចង់ស្វែងយល់ពីចេតិយប្រវតិ្តមួយនេះ។យើងត្រូវឆ្លងស្ពានកោះកុងដែលមានចម្ងាយ ៦៥០ ពីត្រើយខាងកើតទៅត្រើយខេត្តលិច ដើម្បីទៅដល់សំណង់ចេតិយដែលមានកម្ពស់ជាង ៤ម៉ែត្រនេះ។

ប្រវតិត្តចេតិយឃុនឆាង ឃុនផែន ជាប់ទាក់ទង នឹងរឿងព្រេងនិទានមួយដែលដំណាលពីស្នេហារវាងកំលោះ២នាក់ ម្នាក់ឈ្នោះឃុនឆាង ម្នាក់ទៀតឈ្មោះឃុនផែន តាមស្រឡាញ់នារីម្នាក់ឈ្នោះ ផឹម។ស្នេហាត្រីកោណមួយនេះធ្វើអោយនារីឈ្មោះ ផឹម បានបាត់បង់ជីវិត បន្ទាប់មកឃុនឆាងក៏បានសាងសង់ ចេតិយ បញ្ចុះសពនៅត្រើយខាងលិចដើម្បីបញ្ជាក់ពីសេចក្តីស្រលាញ់ ហើយឃុនឆាង ក៏បានយកទង់ព្រលឹងនាងទៅដោតនៅត្រើយខាងកើតដើម្បីអោយនាងឆាប់បានចាប់ជាតិជាថ្មី។

ក្រោយមកកន្លែងនោះ ក៏ជាប់ឈ្មោះជាភូមិ ដងទង់ ចំណែកត្រើយខាងលិចជាកន្លែងបញ្ចុះសពនាង ផឹម បានជាប់ឈ្មោះជាភូមិចេតិយ រហូតមកដល់សព្វថ្ងៃ៕


រូបភាព: រដ្ឋបាលខេត្តកោះកុង

សមត្ថកិច្ចថៃចាប់ខ្លួនជនជាតិខ្មែរបា.ញ់បោះនៅតារាងបាល់ទាត់

0

ប្រទេសថៃ ៖ បើតាមវីដេអូថតដោយកាមេរ៉ាសុវត្ថិភាព កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅក្បែរតារាងបាល់ទាត់ «យ៉ាតធៀម» ក្នុងស្រុកឡាំលូកា ខេត្តប៉ាធុមថានី ប្រទេសថៃ បង្ហាញថា ពីដំបូង គេបានឮសូរសំឡេងអ្នកគាំទ្របាល់ទាត់ស្រែកគាំទ្រយ៉ាងសប្បាយរីករាយ ប៉ុន្តែមួយសន្ទុះក្រោយមក ស្រាប់តែឮសំឡេងកាំភ្លើ.ងចំនួន៥គ្រាប់ ។ ហេតុការណ៍នេះបានធ្វើឱ្យមនុស្សម្នានៅទីនោះភ័យខ្លាច និងជ្រួលច្របល់យ៉ាងខ្លាំង ។แฉด้วง บีเค ยิงสนามบอล ชอบแต่งช็อปยิงงงต่างด้าว อ้างแก๊งตลาดหยามต้องสั่งสอน

បើតាមអ្នកទៅមើលការប្រកួតបាត់ទាត់ប្រាប់ថា មុនដំបូង ពួកគេមានជម្លោះពាក្យសម្តីជាមួយគ្នា បន្ទាប់មក ជនល្មើសបានយកកាំភ្លើ.ងមកបាញ់គំរាមគូជម្លោះតែម្តង ។ សំណាងល្អ ហេតុការណ៍នេះគ្មានអ្នកម្នាក់រងរបួស ឬមានគ្រោះថ្នាក់ដល់ជីវិតទេ ។

ជនល្មើសបង្កហេតុក្នុងតារាងបាល់ទាត់ ឈ្មោះ ឌួង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួននៅចំណុចព្រំដែនបានឡែម ខេត្តចាន់ថៈបុរី ខណៈរូបគេបម្រុងរត់គេចខ្លួនទៅប្រទេសកម្ពុជា ។ ជនល្មើសសារភាពថា ខ្លួនបានបោះចោលកាំភ្លើ.ងបង្កហេតុនៅស្ពាន «ឌែងប៉ាកខ្លងរាំងស៊ីត» បន្ទាប់មក ខ្លួនបានជិះរថយន្តសំដៅទៅព្រំដែនបានឡែម ខេត្តចាន់ថៈបុរី បម្រុងរត់គេចខ្លួនទៅប្រទេសកម្ពុជា ។

ជនល្មើសសារភាពទៀតថា ខ្លួនជាមនុស្សតែម្នាក់គត់ ដែលបានបង្កហេតុក្នុងតារាងបាល់ទាត់នេះ ដោយសារខ្លួនមានជម្លោះជាមួយភាគីម្ខាងទៀត ហើយជម្លោះនេះមិនពាក់ព័ន្ធនឹងការប្រកួតបាល់ទាត់ទេ ។ រីឯកាំភ្លើ.ងបង្កហេតុ គឺខ្លួនបានទិញតាមអនឡាញ ក្នុងតម្លៃ៤ពាន់បាត ។แฉด้วง บีเค ยิงสนามบอล ชอบแต่งช็อปยิงงงต่างด้าว อ้างแก๊งตลาด

ក្រោយមក ក្រុមការងារសារព័ត៌មាន Thairath បានធ្វើដំណើរទៅកាន់ទៅផ្សារ «ស៊ីមុំមឿង ប៉ាធុមថានី» ជាកន្លែងធ្វើការរបស់ជនល្មើស ហើយខាងសារព័ត៌មាន Thairath ក៏បានជជែកជាមួយអតីតអ្នកគ្រងគ្រងជនល្មើសឱ្យដឹងថា ជនល្មើសមានក្រុមប្រមាណ១០០នាក់ ឈ្មោះថា «ក្រុម BK គុនខ្មែរ» ហើយសមាជិកក្រុមនេះបានសាក់សញ្ញាសម្គាល់នៅត្រង់ដៃ និងក ព្រមទាំងមានសម្លៀកបំពាក់ប្រចាំក្រុមទៀតផង ។ លើសពីនេះ ជនល្មើសចូលចិត្តធ្វើខ្លួនជាក្មេងស្ទាវ និងរករឿងអ្នកដទៃដោយគ្មានហេតុផល ។=

អតីតអ្នកគ្រងគ្រងជនល្មើស ក៏បាននាំក្រុមការងារសារព័ត៌មាន Thairath ទៅមើលបន្ទប់ជួលរបស់ជនល្មើស ហើយបានសាកសួរអ្នករស់នៅក្បែរនោះប្រាប់ថា ជននេះមានទំនាស់ជាមួយគេឯងគ្រប់គ្នា និងវាយតប់ទៀតផង ។ ក្រោយពីជនល្មើសបានបា.ញ់នៅតារាងបាល់ទាត់ គេបានឃើញជនល្មើសមកប្រមូលសម្ភារៈនៅបន្ទប់ជួល និងរត់គេចខ្លួន ។

ចំណែកគូជម្លោះជាមួយជនល្មើស ប្រាប់សមត្ថកិច្ចថា ខ្លួនសប្បាយចិត្តណាស់ ដែលសមត្ថកិច្ចចាប់ខ្លួនជនល្មើសបាន ។ ជនល្មើសបានបង្ករឿងរ៉ាវច្រើនណាស់ ហើយជននេះធ្លាប់ដេញកាប់ក្បាលមិត្តភក្តិរបស់ខ្លួនទៀតផងកាលពីពេលកន្លងមក ។ នៅថ្ងៃកើតហេតុ ជនល្មើសបានមកតារាងបាល់ទាត់ជាមួយបក្ខពួក៦នាក់ទៀត ហើយពេលចូលបន្ទប់ទឹក ជនល្មើសសួរថា «មើលអី?» ខ្លួនក៏ឆ្លើយថា «មើលមិនបានទេឬ?» ហើយភាគីទាំងពីរក៏ចាប់ផ្តើមមានជម្លោះពាក្យសម្តីគ្នា ។ ចុងក្រោយ ជនល្មើសក៏បានបា.ញ់កាំភ្លើ.ងឡើងលើជាច្រើនគ្រាប់ ។ គូជម្លោះបន្តថា ខ្លួនមិនបានណាត់គ្នាជាមួយជនល្មើសនៅតារាងបាល់ទាត់ទេ ប៉ុន្តែវាជាការជួបគ្នាដោយចៃដន្យ ។

រីឯអ្នកគ្រប់គ្រងនៅតារាងបាល់ទាត់បានទៅដាក់ពាក្យបណ្តឹងជនល្មើសនៅស្ថានីយប៉ូលិស ហើយជំហានដំបូង សមត្ថកិច្ចបានសាកសួរពីទ្រព្យសម្បត្តិមួយចំនួនដែលខូចខាត ។ ចំណែកតារាងបាល់ទាត់ត្រូវបិទទ្វារហាមចូលលេងបាល់ទាត់ ចំនួន១ថ្ងៃ ។ សមត្ថកិច្ចឱ្យដឹងថា ជនល្មើសឈ្មោះ ឌួង មិនត្រឹមតែជាប់ពន្ធនាគារទេ តែត្រូវសងប្រាក់ថ្លៃខូចខាតទៅតារាងបាល់ទាត់ផងដែរ ។

សមត្ថកិច្ចចោទប្រកាន់ថា ជនល្មើសបានបាញ់កាភ្លើ.ងនៅទីសាធារណៈ ហើយសមត្ថកិច្ចនឹងតាមចាប់បក្ខពួកផ្សេងទៀតដើម្បីចាត់ការតាមផ្លូវច្បាប់ បើទោះជាជនល្មើសសារភាពថា ខ្លួនបានបង្កហេតុតែម្នាក់ឯងក្តី ។ តាមរយៈការត្រួតពិនិត្យបង្ហាញថា ជនល្មើសបានស្នាក់នៅប្រទេសថៃ លើសថ្ងៃដែលថៃអនុញ្ញាត (Over Stay) តាំងពីខែកុម្ភៈ ឆ្នាំ២០២៣ មកម្ល៉េះ ៕ ប្រភព ៖ Thairath

ប្រទេសថៃនឹងលើកលែងទិដ្ឋាការដល់វិនិយោគិនជប៉ុន

0

ប្រទេសថៃ ៖ គណៈរដ្ឋមន្ត្រីថៃមានគម្រោងលើកលែងទិដ្ឋាការដល់វិនិយោគិនជប៉ុន ដោយពួកគេអាចស្នាក់នៅប្រទេសថៃបានរយៈពេល៣០ថ្ងៃ ហើយប្រទេសថៃនឹងចាប់ផ្តើមអនុវត្តគម្រោងនេះ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ ។ ការលើកលែងទិដ្ឋាការដល់វិនិយោគិនជប៉ុន ក្នុងគោលបំណងផ្តល់ភាពងាយស្រួលក្នុងការចរចាអាជីវកម្ម និងការធ្វើកិច្ចសន្យាវិនិយោគនៅប្រទេសថៃ ខណៈជប៉ុនជាវិនិយោគិនលំដាប់ទី១ របស់ថៃអស់រយៈពេលយូរឆ្នាំមកហើយ ។

លោក Karom Phonphonklang អ្នកនាំពាក្យរងប្រចាំការិយាល័យនាយករដ្ឋមន្ត្រីថៃ បានលើកឡើងថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានអនុម័តគម្រោងលើកលែងទិដ្ឋាការសម្រាប់វិនិយោគិនជប៉ុន តាមការស្នើសុំរបស់ក្រសួងការបរទេស ។The government moves forward Clean Air Act Hope it is a tool to reduce |  RYT9

គម្រោងលើកលែងទិដ្ឋាការសម្រាប់វិនិយោគិនជប៉ុន ដើម្បីឱ្យពួកគេអាចស្នាក់នៅប្រទេសថៃរយៈពេល៣០ថ្ងៃ ដោយពុំចាំបាច់ស្នើសុំទិដ្ឋាការធ្វើដំណើរចូលមកប្រទេសថៃទេ ខណៈកន្លងមក ប្រទេសថៃបានលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរជប៉ុនតែប៉ុណ្ណោះ ។ គម្រោងលើកលែងទិដ្ឋាការនេះ នឹងអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ ។

លោក Karom Phonphonklang អ្នកនាំពាក្យរងប្រចាំការិយាល័យនាយករដ្ឋមន្ត្រីថៃ បន្តថា គម្រោងនេះនឹងជួយផ្តល់ភាពងាយស្រួលដល់បណ្តាវិនិយោគិនជប៉ុន ដែលជាវិនិយោគិនលំដាប់ទី១ នៅប្រទេសថៃអស់រយៈពេលយូរឆ្នាំមកហើយ ។ លើសពីនេះ ប្រទេសជប៉ុន គឺជាដៃគូពាណិជ្ជកម្មលំដាប់ទី៣ របស់ថៃផងដែរ ដែលថៃចាត់ទុកថា ជប៉ុនជាអ្នកជំនួញដ៏សំខាន់បំផុតសម្រាប់សេដ្ឋកិច្ចថៃ ។Japanese tourists want to come to Thailand but can't find plane tickets |  Thaiger

រីឯលោក Chai Watcharong អ្នកនាំពាក្យប្រចាំការិយាល័យនាយករដ្ឋមន្ត្រីថៃឱ្យដឹងដែរថា ជាធម្មតា វិនិយោគិនជប៉ុនបានធ្វើដំណើរមកប្រទេសថៃ ដើម្បីចរចាពីការវិនិយោគទុន និងការធ្វើកិច្ចសន្យាជាច្រើន ។ ការលើកលែងទិដ្ឋាការនេះ នឹងជួយឱ្យពួកគេអាចធ្វើដំណើរមកកាន់ប្រទេសថៃកាន់តែងាយស្រួល ។ ចំណែកវិនិយោគិន និងភ្ញៀវទេសចរថៃ ក៏អាចធ្វើដំណើរទៅកាន់ប្រទេសជប៉ុន តាមវិធានការស្រដៀងគ្នានេះដែរ ៕ ប្រភព ៖ Bangkok biznews

ដឹងតែកក្រើកហើយ! Suboi និង Awich ត្រៀមមកអង្រួនឆាកតន្រ្តីនៅកម្ពុជាជាមួយ វណ្ណដា

0

តាមការប្រកាសដំណឹងពីផលិតកម្មបារមីតារារ៉េបដ៏ល្បីល្បាញ Suboi របស់ប្រទេសវៀតណាម និងតារារ៉េបដ៏ល្បីប្រចាំប្រទេសជប៉ុន Awich នឹងមានវត្តមានរួមគ្នាជាមួយ Producers វណ្ណដា ជូវី រួមទាំងគ្រូបង្វឹក បេក្ខជន៧នាក់ផ្សេងទៀតក្នុងវគ្គផ្តាច់ព្រ័ត្រ The Rapper ដើម្បីស្វែងរកគ្រាប់ពេជ្រថ្មីនៃវិស័យរ៉េប និងការប្រគំតន្ត្រីហ៊ីបហបដ៏ធំបំផុតប្រចាំឆ្នាំនៅកម្ពុជា។May be an image of 1 person and text that says 'Vie VieON Vì CHAN by DatVie RAPVIET ALL-STAR CONCERT 2023 7.10.2023 .10. 2023'

Suboi ជាតារាល្បីនិងជាអ្នកត្រួសត្រាយផ្លូវនៃហ៊ីបហបវៀតណាមនិងលេចមុខនៅសារព័ត៌មានធំៗជាច្រើន។ រូបនាងត្រូវបានគេដាក់នាមឱ្យថា QEEN OF RAP នៃប្រទេសវៀតណាមទាំងការរ៉េបជាភាសាវៀតណាមជាមួយអង់គ្លេសតារាចម្រៀងរូបនេះធ្វើបានយ៉ាងស្ទាត់ជំនាញ។ Suboi ក៏ជាគ្រូបង្វឹកក្នុងកម្មវិធី “Rap Viet” ផងដែរខណៈដែរ តារារ៉េបវៀតណាមរូបនេះ និង វណ្ណដា ធ្លាប់សម្តែងជាមួយគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រកម្មវិធី Rap Viet រដូវកាលទី៣ ដែលបានចាក់ផ្សាយកាលពីថ្ងៃទី៩ កញ្ញា កន្លងមកនេះ។ បន្ទាប់ពី កែសម្រួលចម្រៀងMixភាសារួមគ្នា ចេញជាចម្រៀងមួយបទមានចំណងជើងថា «Not ok but sickerrr» ព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនទាំងកម្ពុជានិងវៀតណាម។

ចំណែកឯតារារ៉េបជប៉ុន Awich និង វណ្ណដា ធ្លាប់បានសម្តែងក្នុងក្លិបកម្សាន្តមួយនៅជប៉ុនកាលពីថ្ងៃទី១៦ កញ្ញា កន្លងមកនេះ ដែលអ្នកទាំងពីរបង្ហាញភាពស្និទ្ធស្នាល និងការគាំទ្រគ្នាទៅវិញទៅមកផងដែរ។No photo description available.

កាន់តែកក្រើកនោះ តារារ៉េបល្បីឈ្មោះទាំងពីររូបនេះនឹងមានវត្តមានលើឆាកតន្រ្តីនៅស្រុកខ្មែរនាថ្ងៃទី២៤ ខែធ្នូ ខាងមុខនេះនៅទីតាំងកោះនរា ដែលទស្សនិកជនអាចចូលរួមទស្សនាដោយសេរី។

តាមការឱ្យដឹងពីផលិតកម្មបារមីក្នុងការស្វែងរកគ្រាប់ពេជ្រថ្មីនៃវិស័យហ៊ីបហប The Rapper Cambodia ក្នុងរដូវកាលទី ១ នឹងមានការសម្តែងដ៏កក្រើក អស្ចារ្យជាច្រើនពីវត្តមានកំពូលតារាចម្រៀងរ៉េបប្រចាំប្រទេស ជាមួយនឹងតារាអន្តរជាតិ និង បេក្ខជន Top 7 របស់កម្មវិធីផងដែរ។ ក្នុងនោះរួមមាន Producers វណ្ណដា ជូវី គ្រូបង្វឹកទាំង៤រួមមាន ខ្មែរមួយជីវិត , KingChi, នរិទ្ធ និង RuthKo ខណៈនឹងមានវត្តមានសិល្បការិនីអន្តរជាតិ
Awich, Suboi ចូលរួមទៀតផង។May be an image of 2 people, crowd and text

គួរបញ្ជាក់ថា បេក្ខជន Top 7នៅក្នុងកម្មវិធីThe Rapper Cambodia រដូវកាលទី១ រួមមាន Bo Bo , រ៉ាមី, យូហៃ, ណាយទី, G-ONE ,ហ្សេដេស,និង Uzi Goofy ៕May be an image of text that says 'HANUMAN រដូវកាលទី TRAPPER CAMBODIA វគ្គផ្តាច់ព្រីត្រ និងការប្រគំតន្ត្តី AWICH VANNDA SUBOI JUVIE KHMER1JIVIT RUTHKO KINGCHI NORITH MC VITOU MC VANILLA BOBO RAMII YUUHAI NIGHTEE ZEDES GOOFY G-ONE ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៣ ទីតាំង កោះនរា ចូលរួមដោយសេរី បារមី ភ្លើងគប់ Pierngkob'

ដំណោះស្រាយសាមញ្ញចំនួន ៤ ដើម្បីកម្ចាត់មុន ឬរមាស់នៅលើខ្នង

0

មុនខ្នង អាចបង្កឡើងពីកត្តាច្រើនប្រភេទ ដូចជារបៀបរស់នៅដែលគ្មានផាសុកភាព និងអាហារមួយចំនួនដែលជះឥទ្ធិពលអាក្រក់ចំពោះរាងកាយ។ ប្រសិនបើអ្នកកំពុងមានបញ្ហាមុននៅលើខ្នង ទ្រូង ឬស្មា ខាងក្រោមនេះគឺជាដំណោះស្រាយមួយចំនួនដើម្បីកាត់បន្ថយបញ្ហាមុន និងរមាស់នៅលើដងខ្លួនរបស់អ្នក។Itchy Acne: Causes, Treatment, And Prevention - Bodewell

១.ប្រើសម្លៀកបំពាក់រលុង ៖ ជ្រើសរើសសម្លៀកបំពាក់រលុង និងខ្យល់ចេញចូលដើម្បីឱ្យស្បែករបស់អ្នក “ដកដង្ហើម” និងស្រូបយកញើសបានល្អ។ ជៀសវាងការស្លៀកសម្លៀកបំពាក់តឹងជាមួយវត្ថុធាតុដូចជា នីឡុង ប៉ូលីស្ទ័រ ជាដើមព្រោះវានឹងធ្វើឱ្យស្បែកមានអារម្មណ៍ថាហប់ ឬតានតឹងជាដើម។

២.សម្អាតខ្លួនបន្ទាប់ពីហាត់ប្រាណ៖ ការទុកញើស និងភាពកង្វក់ដែលសល់ក្រោយហាត់ប្រាណរួច ជាមូលហេតុចម្បងដែលបណ្តាលឱ្យកើតមុនខ្នង។ ហេតុនេះ អ្នកចាំបាច់ងូតទឹកជម្រះកាយឱ្យបានកាន់តែឆាប់តាមដែលអាចធ្វើបាន។If you itch, when should you start to worry about it? - The Washington Post

៣.កុំឱ្យសក់ប៉ះស្បែកខ្នង៖ សក់វែង ប្រហែលជាអាចបណ្តាលឱ្យភាពកង្វក់ និងប្រេងដែលនៅជាប់សក់ប៉ះស្បែកខ្នង ជាហេតុធ្វើឱ្យស្បែកខ្នងទទួលរងភាពរោល និងស្ទះរន្ធញើស។ អ្នកគួរកក់សក់ឱ្យបានជាប្រចាំ និងចងសក់ឡើងលើឱ្យផុតរាល់ពេលដែលអ្នកធ្វើលំហាត់ប្រាណ ឬធ្វើការងារ ហើយប្រសិនជាអាច អ្នកគួរកាត់សក់ឱ្យខ្លីក្នុងពេលដែលអ្នកកំពុងមានមុនខ្នង។

៤.ទទួលទានអាហារសុខភាព៖ ការសិក្សាបានបង្ហាញថា ការទទួលទានអាហារដែលសម្បូរទៅដោយជាតិផ្អែមអាចបណ្តាលឱ្យមុនកាន់តែមានសភាពធ្ងន់ធ្ងរ។ អាហារទាំងនោះមានដូចជា នំប៉័ងស ដំឡូងបារាំង ឬនំផាស្តារជាដើម។ ដូច្នេះអ្នកគួរចាប់ផ្តើមទទួលទានអាហារសុខភាពដែលមានដូចជាបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិឱ្យបានច្រើនជំនួសទម្លាប់នៃការទទួលទានអាហារផ្អែមខាងលើ៕8 Ways to Treat Body Acne | Right as Rain by UW Medicine