ដូចមហាជនជ្រាបមកហើយថាតារាចម្រៀងរ៉េបប្រចាំប្រទេសកម្ពុជា ម៉ាន់ វណ្ណដា និងតារាចម្រៀងរ៉េបជប៉ុន Awich បានសហការចេញបទចម្រៀងផ្លូវការជាមួយគ្នាលើកដំបូងក្នុងឱកាសខួបកំណើតរបស់ វណ្ណដា ។ អ្វីដែលកាន់តែចាប់អារម្មណ៍ហើយអ្នកគាំទ្រកាន់តែមានមោទនភាពទៅលើ វណ្ណដា នោះការសហការជាមួយ Awich លើកនេះបានទាក់ទាញគេហទំព័របរទេសជាច្រើនចុះផ្សាយពីអ្នកទាំងពីរ។May be an image of 2 people, monument and skyscraper

នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៦ល្ងាច តាមការសន្យាមានបទថ្មីជូនអ្នកគាំទ្រក្នុងថ្ងៃខួបកំណើត វណ្ណដា និងតារារ៉េប Awich បានទម្លាក់បទថ្មីមានចំណងជើងថា «៦ Years In The Game» ដោយរួមបញ្ចូលអត្តសញ្ញាណខ្មែរជាច្រើនទៅលើបទចម្រៀងនេះ។ MV បទនេះបានបង្ហាញទីតាំងដ៏ស្រស់ស្អាតនៅពហុកីឡដ្ឋាជាតិអូឡាំពិក និងបង្ហាញពីក្បាច់គុនល្បុក្កត្តោ ជាដើម។ ចំណែកប៉ារ៉ូលចម្រៀងវិញ វណ្ណដា ក៏បង្ហាញពីព្យញ្ជនៈខ្មែរ រួមទាំង Awich ក៏មានប៉ារ៉ូលច្រៀងជាភាសាខ្មែរផងដែរ។May be an image of 2 people

មិនត្រឹមតែមានការគាំទ្រខ្លាំងនៅក្នុងប្រទេសប៉ុណ្ណោះទេងាកទៅកាន់បណ្តាប្រទេសផ្សេងទៀតក៏បានចាប់អារម្មណ៍ការសហការរបស់ វណ្ណដា និង Awich ដូចគ្នាដោយមានគេហទំព័របរទេសជាច្រើនចុះផ្សាយជាបន្តបន្ទាប់ពីឈ្មោះរបស់អ្នកទាំងពីរដែលជាតារារ៉េបជួរមុខក្នុងប្រទេសដូចគ្នា។May be an image of 1 person

«៦ Years In The Game» បានទាក់ទាញគេហទំព័រដូចជា «Warner Music Singapore » «NME Asia» «HiphopLE របស់កូរ៉េខាងត្បូង » រួមទាំងគេហទំព័រមួយចំនួនទៀត។ នៅក្នុងគេហទំព័រ HiphopLE របស់កូរ៉េខាងត្បូងបានបង្ហាញដែរថា វណ្ណដា គឺជាតារារ៉េបធ្លាប់ចេញបទជាមួយហ៊ីបហបថៃ ហើយឧស្សាហកម្មតន្ត្រីរបស់ប្រទេសកម្ពុជាកំពុងមានឥទ្ធិពលយ៉ាងខ្លាំងដោយសារ វណ្ណដា។ គេហទំព័រនេះ ក៏បានលើកបង្ហាញពីបទល្បីៗរបស់ វណ្ណដា ដូចជា បទ “Time To Rise”, “KHMER BLOOD” ជាដើម ព្រមទាំងបញ្ជាក់ដែរថាបទ “Time To Rise” បានកើនដល់ ១០០ លានដងលើ YouTube។VannDa, Awich 「6 Years In the Game(feat. Awich)」ミュージックビデオより。 - Awich 、カンボジアのラッパーVannDaと初のコラボシングルリリース [画像・動画ギャラリー 7/8] - 音楽ナタリーគួរបញ្ជាក់ថា វណ្ណដា ធ្លាប់បានសហការចេញចម្រៀងជាមួយតារាស្រុកគេដូចជាបទ «Run The Town » «Bong» «YOUNG MAN» និងបទចុងក្រោយនេះ «៦ Years In The Game» ដោយមិនរាប់បញ្ចូលការសម្តែងនៅវៀតណាមជាមួយ Suboi៕