Home Blog Page 1319

អាហារ ៥ មុខអាចញ៉ាំជំនួសបាយបាន ជួយសម្រកទម្ងន់ និងមានសុខភាពល្អ

0

អង្ករស ឬបាយគឺជាអាហារដែលមិនអាចខ្វះបានក្នុងរបបអាហារប្រចាំថ្ងៃរបស់គ្រួសារនីមួយៗ។ អង្ករផ្តល់ថាមពល និងសារធាតុចិញ្ចឹមចាំបាច់សម្រាប់រាងកាយ។ ទោះជាយ៉ាងណាក៏ដោយ ការទទួលទានអង្ករសច្រើនពេកក៏អាចនាំឱ្យឡើងទម្ងន់ និងការប្រមូលផ្តុំជាតិខ្លាញ់លើសផងដែរ។ ដូច្នេះប្រសិនបើអ្នកត្រូវការសម្រកទម្ងន់ ការទទួលអាហារទាំងនេះនឹងនាំមកនូវលទ្ធផលល្អប្រសើរ ក៏ដូចជាអាចញ៉ាំជំនួសបាយបានផងដែរ។

១.ផ្កាខាត់ណាខៀវ៖ ផ្កាខាត់ណាផា្កខៀវ គឺជាអាហារដែលមានកាបូអ៊ីដ្រាតទាប និងកាឡូរីទាប ដែលអាចជំនួសអង្ករសបាន។ ផ្កាខាត់ណាខៀវក៏សម្បូរទៅដោយជាតិសរសៃ ដូច្នេះវានឹងជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ ដោយគ្មានថាមពលលើស។Kalash New 100 pcs Cauliflower Vegetable Seed for Gardening Blue : Amazon.co.uk: Garden

២. Quinoa៖ Quinoa គឺជាអាហារបរទេសដែលមានតម្លៃអាហារូបត្ថម្ភខ្ពស់ និងល្អសម្រាប់សុខភាព។ Quinoa សម្បូរទៅដោយជាតិសរសៃ, ប្រូតេអ៊ីនខ្ពស់, ជាតិដែក, កាល់ស្យូមនិងវីតាមីន។ ដូច្នេះវាអាចជំនួសបាយបាន ក៏ដូចជាជួយសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាពផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVjq0uoHWk8diB6BPteTCXNwzv3Cx96cYiObIPlwph5hQsN8F7prgSPSbwg6wLhtqrGaUammFlVEKt0d1MpsXkItHk6cDCkLVG0LkY1jGQIPKFwAXLbphcrNVSlntuIaOhJvvTBvYhj92HiUlpC9Eqxiv8o2bX1eS_01csB6cyLuQwdQQ6dlvAA8tS6ng/s1950/Quinoa-Salad-Recipe-Primavera-Kitchen-4.webp

៣. Oat៖ Oats គឺជាគ្រាប់ធញ្ញជាតិដែលមានជាតិប្រូតេអ៊ីនខ្ពស់ និងជាតិសរសៃរលាយ។ វាក៏ផ្ទុកនូវប្រូតេអ៊ីន និងសារធាតុរ៉ែជាច្រើនដែលល្អសម្រាប់រាងកាយ ហេតុនេះហើយ អ្នកអាចប្រើ oats ដើម្បីជំនួសអង្ករសក្នុងអាហារចម្បង ជាពិសេសអាហារពេលព្រឹក។ ដោយជាតិសរសៃនេះមានសមត្ថភាពស្រូបយកទឹកបានយ៉ាងល្អ ហើយវានឹងពង្រីកនៅក្នុងក្រពះ បង្កើតអារម្មណ៍ឆ្អែតក្នុងរយៈពេលយូរ កំណត់ការឃ្លាន។The Benefits of Oat Grain and Flour

៤.ដំឡូង៖ ដំឡូងគឺជាអាហារដែលគេនិយមចូលចិត្តដោយមនុស្សជាច្រើន ហើយជារឿយៗវាតែងលេចឡើងក្នុងអាហារដើម្បីសម្រកទម្ងន់ និងរក្សារាង។ អាហារនេះមានជាតិសរសៃ កាល់ស្យូម វីតាមីន និងសារធាតុរ៉ែជាច្រើនទៀត។ ហេតុនេះហើយ ការញ៉ាំដំឡូងជួយបង្កើតអារម្មណ៍ឆ្អែតបានយូរ កាត់បន្ថយចំណង់អាហារ ដើម្បីធានាបាននូវសារធាតុចិញ្ចឹម។Garlic Roasted Potatoes Recipe | Ina Garten | Food Network

៥.អង្ករសំរូប៖ អង្ករសំរូប គឺជាប្រភេទអង្ករដែលមានវីតាមីន B វីតាមីន E ជាតិសរសៃ សារធាតុរ៉ែ (ម៉ង់ហ្គាណែស ម៉ាញេស្យូម ជាតិដែក…) ដែលល្អសម្រាប់សុខភាព។ អង្ករសំរូបជាធម្មតាមានគ្រាប់ធំជាងអង្ករស ដូច្នេះត្រូវទំពារឱ្យបានហ្មត់ចត់ និងយូរជាងនេះ។ នៅពេលអ្នកញ៉ាំយឺតៗ ហើយទំពារឱ្យបានហ្មត់ចត់ រាងកាយរបស់អ្នកនឹងទទួលបានសញ្ញាត្រឹមត្រូវជាងមុននៃភាពឆ្អែត ដែលជួយអ្នកជៀសវាងការញ៉ាំច្រើនពេក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRy46S4ZTnU9rnYGQT4i52nWmfn5iKflX-JFSkcdf06Iozsx-FZathyphenhyphenq1GMzdqAOmbOBa6jAngjucQ0JAjxx3iPEW0W6z2oDaPEC0pyeTQVcy9r0IP_cqOFiZHslPRWTXUqYvTuMw7CioXtnhVGi1MtVvBkVqpR9aVoj6x1KLXmYZ_qpsa2zPuYklfEYQ/s1386/1-4.jpg

អ្នកនាង ចាន់ កែវនិមល និងលោក ជា វិបុល បង្ហាញពាក្យយ៉ាងផ្អែមល្ហែមទៅកាន់គូជីវិត

0

ពិធីករ ពិធីការិនី ដ៏ល្បីប្រចាំប្រទេសលោក ជា វិបុល និងអ្នកនាង ចាន់ កែវនិមល ដែលកំពុងមានគ្រួសារកក់ក្តៅដូចគ្នាបានបង្ហោះភាពផ្អែមល្ហែមទៅកាន់ ភរិយានិងស្វាមី រៀងខ្លួនមិនចាញ់គូស្នេហ៍ក្មេងៗនោះទេដោយលោក ជា វិបុល ជូនផ្កាមួយបាច់ទៅកាន់អ្នកនាង គង់ សុជាតិ រម្លឹកពីអនុស្សាវរីយស្នេហ៍គ្រាដំបូងកាលពីជាង១០ឆ្នាំមុន ខណៈអ្នកនាង ចាន់ កែវនិមល បង្ហោះពីជីវិតគូក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍១៤ឆ្នាំជាមួយស្វាមី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH1BdvBNqpv80KVbouR5KDnPkkM9lRMUNZiThBeDOFLOexqipw15Ys4m_aWI6EYCu_wv5NgM8nmSSLx2vLHd3hAf-XMNPW3aucTfnRJatP8-3mCiGG_vzBPfNithWejxp0Z2vWi1hgcLtGs3p1aTLfavQsRnjC1MkOPPRmYADfuS_H-Io06T-FbpHYcNM/s960/139830107_3417598898350711_1346468777369318276_n.jpg

នៅព្រឹកថ្ងៃទី១៦ មករា ពិធីករល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ហង្សមាស លោក ជា វិបុល បានបង្ហោះរូបភាព៣សន្លឹកនៅលើបណ្តាញសង្គមជាមួយភរិយា អ្នកនាង គង់ សុជាតិ ដោយពោលពាក្យយ៉ាងផ្អែមល្ហែមថា «ផ្កាមួយបាច់នេះ ធ្វើឱ្យនឹកឃើញស្នេហ៍គ្រាដំបូងកាលពីជាង១០ឆ្នាំមុន»។ ការបង្ហោះភាពផ្អែមល្ហែមកាត់ព្រឹកនេះក៏បានធ្វើឱ្យអ្នកគាំទ្រពោលសរសើរពីគូស្វាមីមួយគូនេះនៅតែប្រកាន់ភ្ជាប់ភាពផ្អែមល្អែមមិនចាញ់កំលោះក្រមុំនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwP8tJL-xq6eH_RpuWTMjwbiaQUBFvAeanNRijkYK4LVaMR0fDatspVwhsfjTK0Z-g9XfiYJqnCVl1-RlCDAeIrz-hmAANOMnNOuTXxbJ65mvK1blI2-Tvh_9nIPwnNQKu8mVBPDKrl1maIWEWX1XKwyigI9yoVm0mebIKhkZJKgMGnMPBwaCLviCYTfw/s1811/415871364_899171828315272_1922785158109136910_n.jpg

លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ បានដឹកដៃគ្នាចូលរោងការតាមប្រពៃណីកាលពីថ្ងៃទី០៩ ខែវិចិ្ឆកា ឆ្នាំ២០១៣ បន្ទាប់ពីឆ្លងកាត់ឧបសគ្គជាមួយគ្នាច្រើនគួរសម ដោយមកទល់ពេលនេះគូស្នេហ៍អ្នកសិល្បៈ១គូនេះទទួលបានចំណងដៃកូនស្រីគួរឱ្យស្រឡាញ់ម្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVUK6HhExTYlOgPvvvxPo7q3yNZcgqySedlfl4JgcDIk30XvX1FQjxNMdQiyZEbYBJ5EWLr0dHTYWq7d9NmPXofmNG0OG7SxUTobDPz10nLu3gpuvCbLbz6tN6fLkufPYYQQlSpzLxOA4Fwhnm834cFDVJKYSC_lSrS9R1Exx95bvWD12_rWgT8mtkDyI/s2048/414380987_897448901820898_4048132407993275235_n.jpg

មិនខុសពីមិត្តរួមទ្រនំ និងជាអតីតដៃគូចាស់ដែលធ្លាប់កាន់កម្មវិធីធំៗជាមួយគ្នាពិធីការិនី ចាន់ កែវនិមល បង្ហាញភាពផ្អែមល្អែមជាមួយស្វាមីដូចគ្នាដោយពោលពាក្យយ៉ាងមានអត្ថន័យទៅកាន់ដៃគូជីវិតក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍១៤ឆ្នាំ។
នៅយប់ថ្ងៃទី១៦ មករា អ្នកនាង ចាន់ កែវនិមល រៀបរាប់ថា «រយៈពេល១៤ឆ្នាំនៃចំណងអាពាពិពាហ៍មួយនេះគឺមានគ្រប់រសជាតិអស់ហើយ ឈ្លោះ ខឹង តូចចិត្ត សប្បាយ ទឹកភ្នែក…ពីការស្រលាញ់ វិវឌ្ឍន៍ទៅជាការខ្វះលែងបាន។ ទោះមិនល្អឥតខ្ចោះតែយើងពេញចិត្តនូវអ្វីដែលយើងបានសាងរួមគ្នា យើងអាចមានផ្ទះសមរម្យល្មមឱ្យកូនរស់នៅ យើងអាចរកសាលាសមរម្យល្មមឱ្យកូនរៀន យើងអាចមានអាហារសមរម្យល្មមឱ្យកូនញ៉ាំ យើងហត់ស្មើរដៃគ្នាតែយើងមិនត្អូញត្អែរ អរគុណគ្រប់យ៉ាងប៉ាប៉ា សូវ៉ាត សីលា»។

គួរបញ្ជាក់ថា ១៤ ឆ្នាំនៃជីវិតអាពាហ៍ពិពាហ៍របស់ពិធីការិនី ចាន់ កែវនិមល និងស្វាមី ទទួលបានចំណងដៃកូនស្រីម្នាក់ និងកូនប្រុសម្នាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJLV4Ef8nnbcnj35cWhouf6glJbSUB-P4gf1fYJdn9cPNM7-_OgXcokHiHOXfYbBHDdxLVO24VXnU75iHCwDW23iVFZj9yRvqW8V6sR7ScesN2ndl17TTD3HXBtCkicJJQ-UHCKrF7B1L03cOa9MrDnfgvOGyqE7MzaxcHPehZuCIcOLdTBTomADLin7g/s2048/417532463_6790458147731419_2934339079353207084_n.jpg

លោកជំទាវឧកញ៉ា «នឹម វណ្ណៈ» ថាឱ្យតែពូកែលាបពណ៌ «ខ្មែរមួយជីវិត» តទៅមុខលែងមានអ្នកចេញមុខកែតម្រូវបុគ្គលល្បី

0

នៅតែមានភាពចម្រូងចម្រាស់មិនទាន់ស្ងប់នៅឡើយទេទៅលើពាក្យសម្តីរបស់ «ខ្មែរមួយជីវិត» ទៅកាន់រៀមច្បងឧកញ៉ា ព្រាប សុវត្ថិ និងឧកញ៉ា ខេមរៈ សិរីមន្ត។ ខណៈមានការវឹកវរជាច្រើនថ្ងៃនៅមិនទាន់ស្ងប់លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានបញ្ចេញមតិយោបល់ផ្ទាល់ខ្លួនពីចេតនាល្អរបស់ ខ្មែរមួយជីវិត ទៅកាន់រៀមច្បងប៉ុណ្ណោះមិនមែនជាការហួងហែងតន្ត្រីរ៉េប និងចង់តោងល្បីនោះទេ។ លោកជំទាវឧកញ៉ា បន្ថែមថាឱ្យតែពូកែលាបពណ៌បែបនេះតទៅមុខលែងមានអ្នកណាហ៊ានចេញមុខកែតម្រូវបុគ្គលល្បីហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFd5b0Rgbk8sDDNHCOnW2SBTdM77jtHLPvoQcfR1nTeenM5-OhyisBxFc1f4FowEzvmECMDmhNA_DR9QguK0NqWIDRzabH3D60nk3QUi5jLzVr2KMQ64L9u0xhq_tzO9R1fReMX-e9HFogb8ltiJKHDEubqyxhsF0jFxW65UkbXN2_bCbDAJlCFgFFkM0/s1440/349170352_640978440864537_831644486055298913_n.jpg

ចាប់តាំងពីថ្ងៃតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត ចេញមកប្រតិកម្មពាក្យសម្តីរបស់ខ្មែរមួយជីវិតកាលពីថ្ងៃទី១២ មករា មកទល់នឹងថ្ងៃទី១៧ មករា រឿងរ៉ាវចម្រូវចម្រាសនេះនៅមិនទាន់បញ្ចេញដោយលេចមុខសិល្បករជាច្រើនរូបបានចេញមតិយោបល់ទៅលើរឿងនេះ។ ទោះជាយ៉ាងណាមកទល់ពេលនេះឧកញ៉ា ខេមរៈ សិរីមន្ត កំពុងរង់ចាំនឹងចង់ឃើញ ខ្មែរមួយជីវិត កែតម្រូវនៅរាល់ពាក្យពេចន៍របស់ខ្លួនឡើងវិញ។

ទន្ទឹមនឹងសភាពនៅលើបណ្តាញសង្គមវឹកវរខ្លាំងនៅក្នុងវិស័យតន្រ្តីកម្តៅនៅមិនទាន់ថមថយនៅឡើយលោកជំទាវឧកញ៉ា នឹម វណ្ណៈ ស្រ្តីជំនួញដ៏ជោគជ័យបានបញ្ចេញមតិយោបល់ផ្ទាល់ខ្លួនទៅលើពាក្យសម្តីរបស់ ខ្មែរមួយជីវិត គឺមានចេតនាល្អចំពោះរៀមច្បងទាំងពីរប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl8b4jLzgAAQHu0R9QGdxzLmJhTGnGQZFqZXITZ4ocfQaHhl1AigtwLgHq00cQcCSvdD3gSDF9Ma-R8VBiaX9gov-lZvu-eKlVdjaE3561GHye8YOmm0b-NK_Kh_3BuJ9jP6BdvW9FJYj4h0bHMoRK_4so82qA7CoHNG59jRIGfLkIrImIoS_1IKMJAz0/s1799/358433878_6926851040677992_3062582533188904382_n%20(4).jpg
លោកជំទាវឧកញ៉ា បានសរសេរនៅលើបណ្តាញសង្គមនៅយប់ថ្ងៃទី១៦ មករា ថា «ជាមតិរបស់ខ្ញុំ ខ្ញុំបានស្តាប់ប្អូនខ្មែរមួយជីវិតគាត់និយាយ និងបកស្រាយគឺគាត់ចង់ឃើញតារាជើងចាស់ល្បីល្បាញនៅក្នុងស្រុករក្សាតំណែងជាតារាលំដាប់កំពូលនៃជំនាញរបស់គាត់ ដើម្បីជាតំណាងប្រទេសដូចប្រទេសដទៃ។ បើពួកគាត់ឡើងដល់ចំណុចកំពូលទៅហើយ មកចង់សាងភាពល្បីល្បាញតាមរយៈ rap ដូចក្មេងៗជំនាន់ក្រោយវាមិនសូវស័ក្តិសមនឹងតម្លៃនៃកេរ្តិ៍ឈ្មោះរបស់ពួកគាត់ឡើយ ព្រោះវាហាក់បីដូចជាការសាងកេរ្តិ៍ឈ្មោះតាមពីក្រោយ rapper ក្មេងៗ ដែលទើបនឹងមានឈ្មោះល្បីដែលការrapនេះមិនមែនជាជំនាញរបស់ពួកគាត់ទៅទៀត។ នេះគ្រាន់តែជាមតិរបស់គាត់ តែគាត់ស្រលាញ់បងព្រាប សុវត្ថិ និង ប្អូនខេមរៈ សេរីមន្តដែលជារាមច្បង បើតាមការនិយាយរបស់គាត់នៅពេលនោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL7TXsjJfh_VYZKgLwTUAL7VnGorUpDVfAuZlDlfpZNx9lzNJ3egz2DwWm-0Xa_GoR9oLIgwORsTgP78PThI_Cod1iBTAzM-6AGn3_p-gRVWQYGYQX7Ab9aP7paFJ4RHQ4rym8Eg3y7M2m8WaPg97XLtDRkwMk-2RvJbh0b7Lji465tnOkq4WkoEULGCc/s960/381119405_6713364262040805_1227715137805813567_n.jpg

លោកជំទាវឧកញ៉ា នឹម វណ្ណៈ បន្តទៀតថា «ប៉ុន្តែម្នាក់ៗទៅជាគិតថា ខ្មែរមួយជីវិតហួងហែងតន្ត្រីrap និងចង់តោងល្បីទៅវិញ។ ឱ្យតែពូកែលាបពណ៌គ្នាអ៊ីចឹងតទៅមុខទៀតគ្មាននរណាហ៊ានចេញនិយាយកែតម្រូវបុគ្គលល្បីៗនោះឡើយ»។

ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អេស៊ីអ៊ី គ្រុប សង្កត់ធ្ងន់ថា «សូមញែកឱ្យដាច់រវាងការបញ្ចេញមតិកែតម្រូវ ការបញ្ចេញមតិបែបបរិហារកេរ្តិ៍ និង ញ៉ុះញ៉ុង់ឱ្យមានការរើសអើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxSj4P9hZ47A_5echMwXO6ld5pHvwoJHm83uTI6UFQRwn3IshlCn6JqSZaXvYFw_tUV6zvjaChKdxJEbH0BicXSs3AERbnEYfXE2EXba3NoQ5_8OjaaxlbsQmbNIOKTxDhft_fL_BULvaeBRiCRqCdtjxBK9JZm1k3FpLEsqtvpRgJ9Jnp8eixnWZE9ZM/s960/379987813_7177317562298004_205586055021090896_n%20(4).jpg

សូមបញ្ជាក់ផងដែរថា បន្ទាប់ពីរៀមច្បងឧកញ៉ា ខេមរៈ សិរីមន្ត បញ្ចេញប្រតិកម្មមិនពេញចិត្តចំពោះសម្តីខ្លួន ខ្មែរមួយជីវិត ក៏បានបង្ហោះសំណេរបកស្រាយពីចេតនារបស់ខ្លួនដូចគ្នាកាលពីថ្ងៃទី១៣ មករា ផតខាសដែលលោកបាននិយាយគ្រាន់តែជាការយល់ឃើញមតិផ្ទាល់ខ្លួន ហើយក៏គ្មានបំណងទៅបិទសិទ្ធិ ឬបញ្ជាឱ្យរៀមច្បងច្រៀងតាមចិត្តលោកចង់បាននោះទេ៕

 

 

ប្រពន្ធជនរងគ្រោះដែលស្លាប់ដោយសារឡាន Jeep ព្រមចូលខ្លួនតាមដីការកោះហៅ តែសុំឱ្យមានភាពយុត្តិធម៌រឿងប្តីរបស់ខ្លួន

0

ថ្មីៗនេះក្រុមគ្រួសារ ដែលត្រូវជាម្តាយ ជនល្មើសដែលបើករថយន្ត Jeep ពាក់ផ្លាកលេខភ្នំពេញ 2CB-9963 ដែលបានបុកគេស្លាប់ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ បានដាក់ពាក្យបណ្តឹងប្ដឹង ប្រពន្ធជនរងគ្រោះ និងសាច់ញាតិជនរងគ្រោះមួយចំនួនទៀត ពីបទបរិហារកេរ្តិ៍តាមសារព័ត៌មាន និងបទជេរប្រមាថជាសាធារណៈ ដែលបានបង្កការភ្ញាក់ផ្អើលជាខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក។May be an image of 2 people, prairie gentian, dais and textជុំវិញករណីនេះ ប្រពន្ធជនរងគ្រោះដែលស្លាប់ដោយសារឡាន Jeep បានថ្លែងថា៖”ចំពោះការកោះហៅរបស់តុលាការ នាងខ្ញ៉ំមិនខ្លាចក្នុងការចូលបំភ្លឺទេក្នុងករណីនេះព្រោះនាងខ្ញ៉ំព្រមទាំងសមាជិកគ្រួសារទាំងអស់ឈរលើភាពត្រឹមត្រូវនិងស៉ំតែយុតិ្តធម៌ជូនស្វាមីនាងខ្ញ៉ំ។ សម្រាប់សំណុំរឿងប្តីខ្ញុំកំពុងចាត់ការនៅតុលាការ ក្នុងដំណាក់កាលចៅក្រមស៊ើបសួរ ដែលខាងយើងខ្ញុំជាដើមបណ្តឹងរដ្ឋប្បវេណី នឹងចូលឆ្លើយនៅថ្ងៃទី ២៩ ខែមករានេះ”។

កាលពីម្សិលមិញ តាមរយៈការបង្ហោះឱ្យដឹងពីគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖”ករណីរថយន្ត Jeep ស្លាកលេខ 2CB-9963 ភ្នំពេញ បុកជនរងគ្រោះ បាត់បង់ជីវិត មិនទាន់ចប់ទេ រឿងនេះកាន់តែសាហាវ! ស្ទើរតែមិនជឿនឹងភ្នែកដែលខ្ញុំទទួលបានដីកាកោះរបស់ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលម្ដាយជនបង្កឈ្មោះ សុខ លីណា ប្ដឹងប្រពន្ធជនរងគ្រោះ និងសាច់ញាតិជនរងគ្រោះមួយចំនួនទៀត ខណៈបុណ្យ ១០០ថ្ងៃ មិនទាន់បានធ្វើផង”៕May be an image of 1 person and textMay be an image of 1 person, jeep and textMay be an image of ticket stub and textMay be an image of ticket stub and textMay be an image of ticket stub and text

 

ឪពុកម្តាយរន្ធត់ចិត្ត! ក្រោយទុកកូនតូច ២ នាក់ក្នុងផ្ទះកន្លះម៉ោង ស្រាប់តែជួបរឿងនេះ

0

បរទេស៖ សម្រាប់គ្រួសារដែលមានកូនតូចៗ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីកុំឱ្យមានគ្រោះថ្នាក់នេះកើតឡើង ព្រោះបើធ្វេសប្រហែសបន្តិច រឿងអាក្រក់ៗអាចនឹងកើតមានគ្រប់ពេល។ ដូចករណីដែលថ្មីៗនេះបានបង្កភាពចលាចលនៅក្នុងភូមិមួយក្នុងខេត្ត Zhejiang ប្រទេសចិន នៅពេលដែលឪពុកម្តាយបានទុកកូនស្រីអាយុ ៦ ខែឱ្យគេងជាមួយកូនប្រុសអាយុ ៤ ឆ្នាំរបស់ពួកគេត្រឹមតែកន្លះម៉ោងប៉ុណ្ណោះ ស្រាប់តែកូនស្រីអាយុ ៦ ខែរបស់ពួកគេបានបាត់បង់ជីវិតជារៀងរហូត។

កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ យោងតាមសារព័ត៌មានបរទេសមួយបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងគ្រួសារមួយនៃខេត្ត Zhejiang ប្រទេសចិន ដោយគ្រួសារនោះមានកូនតូចពីរនាក់ ដែលកូនប្រុសអាយុ ៤ ឆ្នាំ និងកូនស្រីទើបកើតអាយុ ៦ ខែ។ នៅពេលនោះ ឪពុកម្តាយនិងកូនតូចទាំងពីររបស់ពួកគេបាននៅជុំគ្នាក្នុងបន្ទប់គេងមួយ ហើយក៏បានប្រលែងគ្នារហូតដល់អស់កម្លាំង កូនតូចទាំងពីរនោះក៏បានគេងលក់។ ឆ្លៀតឱកាសនេះម្តាយក៏បានចេញទៅផ្ទះបាយដើម្បីរៀបចំអាហារថ្ងៃត្រង់ ដោយដាក់កូនតូចទាំងពីរឱ្យគេងក្នុងបន្ទប់និងគ្រែជាមួយគ្នា ខណៈឪពុកកំពុងមើលទូរទស្សន៍នៅក្នុងបន្ទប់ទទួលភ្ញៀវផ្សេងទៀត។

បន្ទាប់មកអស់រយៈពេលកន្លះម៉ោង ម្តាយក៏បានបញ្ចប់ការងារនៅក្នុងផ្ទះបាយ ហើយដើរចូលទៅក្នុងបន្ទប់គេងដោយមានបំណងដាស់កុមារឱ្យភ្ញាក់ឡើងដើម្បីញ៉ាំអាហារថ្ងៃត្រង់។ ភ្លាមនោះនៅពេលបើកទ្វារបន្ទប់គេង ស្រាប់តែកូនប្រុសអាយុ ៤ ឆ្នាំរបស់ពួកគេ បានគេងសង្កត់កូនស្រីអាយុ ៦ ខែរហូតដល់បាត់បង់ជីវិត ដែលធ្វើឱ្យម្តាយឪពុកភ្ញាក់ផ្អើលនិងភ័យស្លន់ស្លោយ៉ាងខ្លាំង រួចក៏ប្រញាប់ប្រញាល់ដឹកកូនស្រីទៅមន្ទីរពេទ្យភ្លាមៗ។ ទោះជាយ៉ាងណាក៏ដោយ កូនស្រីអាយុ ៦ខែរបស់ពួកគេមិនអាចសង្គ្រោះជីវិតបានទាន់ពេលវេលាទេ ដោយសារកុមារបានដាច់ខ្យល់យូរហើយ។

ហេតុការណ៍ដ៏រន្ធត់នេះបានធ្វើឱ្យឪពុកម្តាយជាច្រើនសម្តែងការឈឺចាប់យ៉ាងខ្លាំង និងចូលរួមរំលែកទុក្ខដល់គ្រួសារនេះផងដែរ។ ដូច្នេះហើយ ឧបទ្ទវហេតុនេះនឹងក្លាយជាមេរៀនដ៏សំខាន់មួយសម្រាប់គ្រួសារដែលមានកូនតូចៗដែលមិនត្រូវធ្វេសប្រហែសឡើយ ឪពុកម្តាយគួរតែធានាថាកូនរបស់ពួកគេគេងក្នុងទីតាំងល្អ និងជាកន្លែងដែលមានសុវត្ថិភាព។ សម្រាប់ការដកដង្ហើម ដើម្បីបញ្ចៀសស្ថានភាពខាងលើកុំឱ្យកើតមាន អាចប្រើគ្រែដាច់ដោយឡែក ដើម្បីការពារកុំឱ្យប៉ះគ្នាដោយចៃដន្យពេលកំពុងគេ៕

សមត្ថកិច្ចថៃតាមចាប់ជនជាតិចិន១ក្រុមចូលមកធ្វើការដោយខុសច្បាប់

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចប្រចាំការិយាល័យស៊ើបអង្កេតកណ្តាលប្រទេសថៃ បានដឹកនាំកងកម្លាំងចាប់ខ្លួនបុរសអ្នកបើកបររថយន្តម្នាក់ ដែលបើករថយន្តដឹកជនជាតិចិនចូលមករស់នៅ និងធ្វើការងារខុសច្បាប់នៅប្រទេសថៃ ចំនួន៥នាក់ ។ បុរសអ្នកបើកបររថយន្តនេះឈ្មោះ ឈុលឡាថាន អាយុ៤៧ឆ្នាំ ត្រូវបានសមត្ថកិច្ចចោទប្រកាន់ពីបទលាក់បាំង ឬជួយជនជាតិចិនខុសច្បាប់ឱ្យរួចផុតពីការចាប់ខ្លួនរបស់សមត្ថកិច្ច ។รวบนายหน้า ขน 5 ชาวจีนเข้าไทย ไร้พาสปอร์ต คาดเอี่ยวแก๊งคอล-เว็บพนัน  เผยทำมาแล้วเป็น 10 ครั้ง | MATICHON ONLINE | LINE TODAY

សមត្ថកិច្ចបានចាប់ខ្លួនអ្នកបើកបររថយន្ត និងជនជាតិចិនចំនួន៥នាក់ នៅបរិវេណផ្លូវសាយតាក-សុខោទ័យ ស្ថិតក្នុងឃុំណាមរឹម ស្រុកមឿង ខេត្តតាក ក្រោយពីសមត្ថកិច្ចទទួលបន្ទុកផ្លូវគោកបានត្រួតពិនិត្យរថយន្តនានាដែលបើកបរនៅតាមផ្លូវ ហើយប្រទះឃើញរថយន្តតូច១គ្រឿងគួរឱ្យសង្ស័យ ដែលដាក់ស្លាកឈៀងរ៉ាយ ។ រថយន្តនេះបានបើកបរក្នុងល្បឿនលឿន ហើយមើលទៅ ដូចជាដឹកអ្វីខុសប្រក្រតី ។ ហេតុនេះ សមត្ថកិច្ចក៏បានបើករថយន្តដេញតាម ដើម្បីឱ្យរថយន្តនេះឈប់ ។

តាមរយៈការត្រួតពិនិត្យក្នុងរថយន្តខាងលើ សមត្ថកិច្ចបានរកឃើញជនជាតិចិនចំនួន៥នាក់ជិះក្នុងរថយន្ត ហើយពួកគេគ្មានលិខិតឆ្លងដែន ឬឯកសារសម្គាល់ខ្លួនទេ ។ ហេតុនេះ សមត្ថកិច្ចសន្និដ្ឋានថា ពួកគេជាជនបរទេសចូលមករស់នៅប្រទេសថៃដោយគ្មានការអនុញ្ញាត ។

បុរសអ្នកបើកបររថយន្តឈ្មោះ ឈុលឡាថាន សារភាពប្រាប់សមត្ថកិច្ចថា មានស្ត្រីម្នាក់បានជួលឱ្យខ្លួនទៅទទួលជនជាតិចិនទាំង៥នាក់ នៅបរិវេណខាងមុខស្ថានីយចាក់ប្រេងមួយកន្លែងក្នុងស្រុកមឿង ខេត្តតាក ។ ស្ត្រីម្នាក់នេះនឹងផ្តល់ប្រាក់ឱ្យខ្លួនចំនួន១ម៉ឺនបាត សម្រាប់ការដឹកជនបរទេស១លើក ហើយខ្លួនបានដឹកជនបរទេសជាង១០លើកហើយ ។

រីឯជនជាតិចិនទាំង៥នាក់វិញ សមត្ថកិច្ចបានរកឃើញសៀវភៅកក់ត្រា និងទូរស័ព្ទដៃមិនដាក់ស៊ីមកាត ចំនួនជាង២០គ្រឿង ។ ក្រោយពីបានសួរចម្លើយជនជាតិចិនតាមរយៈអ្នកបកប្រែ សមត្ថកិច្ចឱ្យដឹងថា ពួកគេអាចជាប់ពាក់ព័ន្ធនឹងការលេងល្បែងស៊ីសងតាមអនឡាញ ឬក្រុម Call Center ។ បច្ចុប្បន្ន ពួកគេកំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេតរបស់សមត្ថកិច្ច ។

សមត្ថកិច្ចបានបញ្ជូនភស្តុតាង គឺទូរស័ព្ទដៃ ទៅឱ្យនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាដើម្បីធ្វើការត្រួតពិនិត្យ ព្រមទាំងបញ្ជូនខ្លួនជនសង្ស័យទាំងអស់ទៅកាន់ភ្នាក់ងារស៊ើបអង្កេតប្រចាំស្ថានីយប៉ូលិសខេត្តតាក ឱ្យចាត់វិធានការតាមផ្លូវច្បាប់បន្តទៀត ៕

រក្សាភាពស្ងៀមស្ងាត់យូរទីបំផុត ឧកញ៉ា ព្រាប សុវត្ថិ ចេញមុខនិយាយហើយ

0

រយៈពេលប៉ុន្មានថ្ងៃមកនេះដូចមហាជនជ្រាបមកហើយថារឿងចម្រូងចម្រាស់របស់ឧកញ៉ា ខេមរៈ សិរីមន្ត និង ខែ្មរមួយជីវិត បានធ្វើឱ្យបណ្តាញសង្គមរង្គោះរង្គើយ៉ាងខ្លាំង។ នៅក្នុងកម្មវិធីផតខាស ខ្មែរមួយជីវិត ក៏បានលើកយកឈ្មោះរបស់រៀមច្បងឧកញ៉ា ព្រាប សុវត្ថិ ដូចគ្នា ខណៈរក្សាភាពស្ងប់ស្ងាត់ប៉ុន្មានថ្ងៃចាប់តាំងពីថ្ងៃកើតរឿងទីបំផុតឧកញ៉ា ព្រាប សុវត្ថិ បានលើកឡើងពីបញ្ហានេះហើយ។No photo description available.

នៅព្រឹកថ្ងៃទី១៧ មករា តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ បានបង្ហោះរូបភាពមួយសន្លឹកជាមួយខ្លឹមសារថា «ជាដំបូងខ្ញុំបាទសូមគោរពជម្រាបសួរ អ៊ំ ពូ មីង បងប្អូនទាំងអស់ ជាទីគោរពរាប់អាន ! ខ្ញុំបាទសូមចូលរួមគំនិតយោបល់ខ្លះនៅក្នុងបញ្ហារង្កៀសចិត្តតិចតួចក្នុងរង្វង់សិល្បៈចម្រៀងនាពេលនេះ ។ សិល្បៈតន្ត្រីនេះជាទម្រង់មួយក្នុងចំណោមទម្រង់សិល្បៈទាំងប្រាំពីរ ដែលត្រូវបម្រើអារម្មណ៍ មហាជនអ្នកស្តាប់គ្រប់មនោសញ្ចេតនា កម្សត់ ស្នេហា កំប្លែង រីករាយ ស្រែកហ៊ោសប្បាយដើម្បីកំដរអារម្មណ៍ អ្នកស្តាប់ និង អ្នកទស្សនា ។ ចំណែកយើងអ្នកសិល្បៈ ក៏ជាអ្នកស្តាប់គ្នាទៅវិញទៅមកយើងមិនមែនស្ដាប់តែចម្រៀង យើងច្រៀងនោះគឺគាំទ្រគ្នាទៅវិញទៅមកគ្រប់ទម្រង់ សិល្បៈក៏ជាទស្សនិកជនម្នាក់ក្នុងចំណោមអ្នកសិល្បៈករទាំងអស់ដែរ»។No photo description available.

កំពូលតារាចម្រៀងដ៏គំរូរូបនេះបន្តទៀតថា «ភាពរីកចម្រើនរបស់អ្នកសិល្បៈទាំងអស់គឺបានមកពីការគាំទ្រ ពីមហាជនគ្រប់ស្រទាប់ ហើយមហាជនគឺជាកញ្ចក់សំរាប់ឆ្លុះបង្ហាញទាំងចំណុចល្អ ទាំងចំណុចមិនល្អដែលយើងត្រូវកែលំអ ។ សំរាប់យើងជា អ្នកសិល្បៈករវិញត្រូវធ្វើជាគម្រូល្អ ចេះរួបរួមគ្នា អធ្យាស្រ័យល្អរវាងគ្នា ក្នុងនាមជាអ្នកសិល្បៈរួមអាជីពផង ក្នុងនាមជាជនជាតិខ្មែរតែមួយដែលពោរពេញដោយស្នាមញញឹម ក្រោមដំបូលសន្តិភាពតែមួយដើម្បីរួបរួមគ្នាឆ្ពោះទៅមុខ ជាមួយគ្នានាំសិល្បៈកម្ពុជាឱ្យមានភាពល្បីល្បាញលើឆាកអន្តរជាតិនាពេលអនាគត»។No photo description available.

ក្រោយពីតារាចម្រៀងដែលឈរជើងលើវិថីសិល្បៈជាង៣០ឆ្នាំរូបនេះលើកឡើងខាងលើបានធ្វើឱ្យមហាជនពេញចិត្តយ៉ាងខ្លាំងចំពោះការប្រើពាក្យពេចន៍ប្រកបដោយការគោរពស្រលាញ់ រួបរួម និងឱ្យតម្លៃទៅវិញទៅមកក្នុងនាមជាខ្មែរតែមួយស័ក្តិសមជាកំពូលតារាចម្រៀងនិងជារៀមច្បងគំរូ ក្នុងអាជីពសិល្បៈ។ ក្នុងនោះមិនត្រឹមតែមហាជនពេញចិត្តនូវការលើកឡើងរបស់ឧកញ៉ា ព្រាប សុវត្ថិ ប៉ុណ្ណោះទេសូម្បីលោកជំទាវ ឧកញ៉ា នឹម វណ្ណៈ ក៏បង្ហាញការពេញចិត្តរបស់តារាចម្រៀងនេះដូចគ្នាជាមតិទស្សនៈប្រកបដោយមេត្តាករុណានិងការយោគយល់៕

តើអ្នកដឹងទេថា សត្វណាខ្លះដែលអាចរស់នៅលើឋានព្រះច័ន្ទ និងភពអង្គារមុនគេ?

0

ក្រុមអ្នកស្រាវជ្រាវរបស់អង្គការ NASA បាននិយាយថា ត្រី បង្គា និង tardigrades អាចជាសត្វដំបូងគេដែលរស់នៅលើឋានព្រះច័ន្ទ និងភពអង្គារជាមួយនឹងមនុស្ស។ ដោយសារអង្គការ NASA គ្រោងនឹងសាងសង់លំនៅឋានអចិន្ត្រៃយ៍នៅលើឋានព្រះច័ន្ទនៅចុងសតវត្សន៍ ហើយបន្តដោយការនាំយកមនុស្សទៅរស់នៅលើភពអង្គារក្នុងរយៈពេល ១០ ២០ ឆ្នាំខាងមុខ។ ដូច្នេះនៅពេលដែលយើងបង្កើតមូលដ្ឋានក្រៅភព មនុស្សនឹងត្រូវនាំយកមកជាមួយនូវប្រព័ន្ធអេកូឡូស៊ី រួមទាំងសត្វផងដែរ។Reed Bio 342

យ៉ាងណាមិញ សត្វអាចជួយបំពេញការងារសំខាន់ៗដូចជា ការចិញ្ចឹមក្នុងរន្ធតូចៗសម្រាប់ជាអាហារ ក៏ដូចជាជួយស្វែងរកវិធីដោះស្រាយវិទ្យុសកម្មទៀតផង។ ទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការលើកឡើងរបស់ក្រុមអ្នកស្រាវជ្រាវប៉ុណ្ណោះ ប៉ុន្តែមិនទាន់មានអ្វីជាក់លាក់នោះទេថាសត្វទាំងអស់នេះអាចរស់នៅលើឋានព្រះច័ន្ទ និងលើភពព្រះអង្គារបានឬមិនបាន ដោយសារប្រព័ន្ធអេកូឡូស៊ីក្រៅភពគឺមានភាពស្មុគស្មាញ ហើយច្បាស់ណាស់ ទំនាញអាចជាឧបសគ្គដ៏ធំមួយ។Moon bases being planned now may show us how to live off-planet

លោក Christopher McKay អ្នកវិទ្យាសាស្ត្រភពផែនដីនៅមជ្ឈមណ្ឌលស្រាវជ្រាវ Ames របស់ NASA បាននិយាយថា “បញ្ហាសំខាន់គឺការថយចុះទំនាញផែនដី” ។ ទំនាញរបស់ព្រះច័ន្ទ និងភពអង្គារ គឺត្រឹមតែ ១/៦ និង ១/៣ នៃផែនដីប៉ុណ្ណោះ។ លំនៅឋានអាចសាងសង់បានតាមសីតុណ្ហភាព សម្ពាធ និងបរិយាកាសដែលធ្លាប់រស់នៅលើផែនដី ប៉ុន្តែមិនមានវិធីផ្លាស់ប្តូរទំនាញផែនដីឡើយ។Life Beyond the Earth: Christopher McKay - YouTube

លោក McKay បានបន្តទៀតថា ការប្រែប្រួលទំនាញផែនដីអាចប៉ះពាល់ដល់ការលូតលាស់សាច់ដុំ និងឆ្អឹង ដែលធ្វើឱ្យសត្វនៅក្រៅភពមិនអាចឈរ ឬដើរបានធម្មតា។ នៅក្នុងលក្ខខណ្ឌទាំងនេះ សត្វតូចៗដូចជាកណ្តុរ និងប្រភេទសត្វក្នុងទឹកទំនងជាជម្រើសដ៏ល្អបំផុត ដោយសារវាមានភាពធន់ជាង។ នេះយោងតាមរបាយការណ៍ឆ្នាំ ២០២០ របស់សាកលវិទ្យាល័យ South Australia និង International Space University ក្នុងប្រទេសបារាំង សត្វល្អិតក៏ជាសត្វចិញ្ចឹមដែលអាចឋិតឋេរបាននៅក្នុងលំហផងដែរ។

ហេតុនេះហើយ ដើម្បីធ្វើអាណានិគមលើព្រះច័ន្ទ ឬភពអង្គារអ្នកស្រាវជ្រាវកំពុងបង្វែរការយកចិត្តទុកដាក់របស់ពួកគេទៅ tardigrades ដែលជាសត្វដ៏តូច និងមានអាយុវែងនេះ បង្ហាញពីសមត្ថភាពក្នុងការទប់ទល់នឹងលក្ខខណ្ឌធ្ងន់ធ្ងរ រួមទាំងកំដៅ និងត្រជាក់ខ្លាំង វិទ្យុសកម្ម និងការខ្វះចន្លោះ។ បេសកកម្មកន្លងមកបានបង្ហាញថា ពួកវារស់បានរយៈពេល ១២ ថ្ងៃនៃការប៉ះពាល់នឹងកន្លែងទំនេរ ហើយអាចបន្តពូជបានដោយគ្មានផលប៉ះពាល់អវិជ្ជមាននៃការហោះហើរក្នុងលំហ។Future NASA Moon Base Could Be Fueled With Water From Earth's Atmosphere - CNET

ទោះបីជាមិនបានចូលរួមដោយផ្ទាល់នៅក្នុងប្រព័ន្ធអេកូឡូស៊ីរបស់មនុស្សក៏ដោយ ការសិក្សាអំពីសត្វ tardigrades នៅក្នុងលំហអាចបង្ហាញពីរបៀបដែលពួកគេស៊ូទ្រាំនឹងលក្ខខណ្ឌធ្ងន់ធ្ងរដូចជាវិទ្យុសកម្ម ដោយហេតុនេះសត្វទាំងនោះត្រូវបានគេរំពឹងថានឹងអាចរស់រានមានជីវិត ក៏ដូចជានឹងក្លាយជាប្រភពអាហារដ៏មានប្រសិទ្ធភាព និងសម្បូរប្រូតេអ៊ីនជាងសត្វពាហនៈ៕

រដ្ឋាភិបាលថៃត្រៀមចរចាពីតំបន់ប្រេងត្រួតស៊ីគ្នាក្នុងដែនសមុទ្រជាមួយកម្ពុជា

0

យោងតាមការបកប្រែក្រៅផ្លូវការដែលក្រុមការងារផ្សាយទទួលបានពីប្រទេសថៃ ដែលបានចុះផ្សាយពីកម្ពុជាឱ្យដឹងថា រដ្ឋាភិបាលប្រទេសថៃត្រៀមចរចាពីតំបន់ប្រេងត្រួតស៊ីគ្នាក្នុងដែនសមុទ្រជាមួយប្រទេសកម្ពុជា ។

កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ សារព័ត៌មានថៃឈ្មោះ Thansettakij រាយការណ៍ថា រដ្ឋាភិបាលថៃបញ្ជាក់ថា នឹងត្រៀមចរចាពីតំបន់ប្រេងត្រួតស៊ីគ្នាក្នុងដែនសមុទ្រជាមួយកម្ពុជា ដោយនាយករដ្ឋមន្ត្រីរបស់ប្រទេសទាំងពីរនឹងពិភាក្សាគ្នា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ការពិភាក្សាគ្នានេះក្នុងគោលបំណងស្វែងរកដំណោះស្រាយ និងទទួលស្គាល់ពីពលរដ្ឋនៃប្រទេសទាំងពីរ ក៏ដូចជាបង្កើនសុវត្ថិភាពថាមពល ។Thai parliament elects real estate tycoon Srettha Thavisin as new prime  minister

ការចរចាអំពីតំបន់ប្រេងត្រួតស៊ីគ្នាក្នុងដែនសមុទ្ររវាងប្រទេសថៃ និងកម្ពុជា (Overlapping Claims Areas – OCA) គឺជាគោលនយោបាយសំខាន់របស់រដ្ឋាភិបាល និងបានដំណើរការទៅមុខជាលំដាប់ ក្រោយពីលោក Srettha Thavisin នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានបញ្ជាក់ពីការត្រៀមខ្លួនស្តាប់ និងពិភាក្សាជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសម្តេចធ្វើដំណើរមកប្រទេសថៃជាផ្លូវការ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។

លោក Chai Watcharong មន្ត្រីនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រីថៃលើកឡើងថា លោកនាយករដ្ឋមន្ត្រីថៃបានត្រៀមខ្លួនពិភាក្សាជាមួយកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាដែលប្រទេសថៃ និងកម្ពុជា អះអាងពីភាពជាកម្មសិទ្ធិលើតំបន់ប្រេងត្រួតស៊ីគ្នា (Overlapping Claims Areas – OCA) ។ ប្រទេសទាំងពីរនឹងឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងប្រើប្រាស់ប្រយោជន៍រួមគ្នាពីធនធានធម្មជាតិនៅបាតសមុទ្រ ។ ហេតុនេះ វាមានសក្តានុពលខ្ពស់ផ្នែកសេដ្ឋកិច្ច ។Srettha and Cambodian PM target big jump in bilateral trade | The Star

រដ្ឋាភិបាលថៃជឿជាក់ថា វានឹងជួយលើកកម្ពស់គុណភាពជីវិតរបស់ពលរដ្ឋទាំងពីរប្រទេស និងបង្កើនសុវត្ថិភាពថាមពលផងដែរ ។ លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃ នឹងព្យាយាមស្វែងរកដំណោះស្រាយមួយ ដែលមានការទទួលស្គាល់ពីពលរដ្ឋទាំងពីរប្រទេស ក៏ដូចជាជំរុញកិច្ចសហការជិតស្និទ្ធរវាងគ្នាទៅវិញទៅមក ។

លោក Chai Watcharong មន្ត្រីនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រីថៃបន្តថា លោកនាយករដ្ឋមន្ត្រី Srettha Thavisin ជឿជាក់ថា មិត្តភាព និងការអនុវត្តគោលនយោបាយការបរទេសប្រកបដោយភាពស្និទ្ធស្នាលជាមួយប្រទេសទាំងអស់ នឹងធ្វើឱ្យភាគីទាំងពីរឈានដល់ការធ្វើកិច្ចព្រមព្រៀងមួយដើម្បីផលប្រយោជន៍រួមគ្នាដល់ប្រទេសទាំងពីរ និងពលរដ្ឋថៃ និងកម្ពុជា ។ រដ្ឋាភិបាលថៃនឹងពន្លឿនការចរចាករណីតំបន់ប្រេងត្រួតស៊ីគ្នាក្នុងដែនសមុទ្ររវាងថៃ និងកម្ពុជា ព្រមទាំងនាំយកធនធានធម្មជាតិនៅតំបន់ប្រេងត្រួតស៊ីគ្នាមកចែករំលែកដើម្បីប្រើប្រាស់ជាប្រយោជន៍ ។Gulf of Thailand - Wikipedia

ប្រទេសថៃជឿជាក់ថា វានឹងក្លាយជាឱកាសមួយទៀតក្នុងការដោះស្រាយបញ្ហាតម្លៃថាមពលនៅប្រទេសថៃ ដោយសារឧស្ម័ននៅតំបន់ប្រេងត្រួតស៊ីគ្នានេះ នឹងធ្វើឱ្យប្រទេសថៃអាចផលិតអគ្គិសនីក្នុងតម្លៃថោកជាងមុន, ជួយកាត់បន្ថយការចំណាយរបស់ពលរដ្ឋថៃ និងបង្កើនសមត្ថភាពការប្រកួតប្រជែងរបស់ប្រទេសថៃផងដែរ ។

មុននេះ លោក Panpree Phitthanukorn ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេសថៃលើកឡើងថា បញ្ហាតំបន់ប្រេងត្រួតស៊ីគ្នារវាងថៃ និងកម្ពុជា គឺជាបញ្ហាដែលប្រទេសទាំងពីរបានចរចាគ្នាអស់រយៈពេលយូរមកហើយ ។ ប៉ុន្តែបច្ចុប្បន្ន ពុំទាន់ប្រាកដចិត្តថា តើភាគីណានឹងលើកឡើងពីបញ្ហានេះ? ប្រសិនបើកម្ពុជាលើកឡើងពីបញ្ហានេះ គឺយើងត្រូវយកមកពិចារណា និងរង់ចាំឱ្យលោកនាយករដ្ឋមន្ត្រីទាំងពីររូបពិភាក្សាគ្នាជាមុនសិន ។ បន្ទាប់មក វាជាកាតព្វកិច្ចរបស់ក្រសួងត្រូវចាត់វិធានការបន្តទៀត ។

សូមបញ្ជាក់ថា រាល់អត្ថន័យនៃការផ្សាយខាងលើ គឺជាខ្លឹមសារបកប្រែទាំងស្រុងពីការចុះផ្សាយរបស់ភាគីថៃ ដែលបានផ្សាយនៅក្នុងបណ្តាញសង្គមរបស់ខ្លួនតែម្ខាងប៉ុណ្ណោះ ៕

«កោះអំពិល» កោះលាក់ខ្លួនដ៏ស្រស់ស្អាតលើទឹកដីខេត្តកោះកុង គ្រប់គ្នាស្ទើរតែមិនដឹង!

0

កោះអំពិលដែលមានទីតាំងស្ថិតនៅស្រុកគិរីសាគរ ខេត្តកោះកុង ដែលមានចម្ងាយប្រមាណ២៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញ និង ១៤០ គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ(កោះកុង)។

យោងតាមរូបភាពដែលបានដាក់បង្ហោះដោយក្រសួងទេសចរណ៍កម្ពុជា គឺបានណែនាំតំបន់ទេសចរសក្តានុពលបែបសមុទ្រល្អស្អាតនិងត្រជាក់ភ្នែកបំផុតមួយ ដែលគេឲ្យឈ្មោះថា«កោះអំពិល»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbIG5oIymkh1steLnrjl2XzeSu06-z0A6w3rXELe8g1kTk1oODNqMdh0_DzH81dAGSgBO5eRYsFxLOCtOS8QxNZDiQoNi5Zpv1PeRFokviyI4RZfmsha9_etY4LDbaqF1cswFuNRHWfy_FwM5ccnjXJOKtSf6QzAh0vFWjjWKxgwjC8UN-m4njaLUkOPY/s1024/IMG_20231222_195749_449-1024x768.jpg

កោះអំពិលព័ទ្ធជុំវិញដោយទឹកសមុទ្រត្រជាក់ថ្លាឆ្វង់ ខ្សាច់ពណ៌សរក្បុស ដើមដូងខ្ពស់ៗនិងរុក្ខជាតិដ៏ខៀវស្រងាត់ពាសពេញលើផ្ទៃកោះ ព្រមជាមួយនឹងរីសតតូចធំនៅទីនោះ បានបង្កើតនូវទិដ្ឋភាពដ៏ស្រស់ត្រកាលនិងស្រស់ស្រាយបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9wOhyphenhyphenXwN1Lp_FvnmIUsrONMTExdUY8IRdSKcPftpBBBkqJo6Km7XvWCgZOhEL5iyFvaLGCDLjx8K1befE-WJm8xmB1U0ywS6fXDu5qUOAIhJMfol_q5irCsocN-g_QavO4eYGj5C6tHLSQ8i2EqhvFhmoVzdmToEMzDdD3r_y_tVgYQ2U-qqhAglbTmM/s1024/IMG_20231222_195802_928-1024x576.jpg

បរិយាកាសនៅលើកោះនោះទៀតសោត មានសភាពស្ងប់ស្ងាត់ល្អ អមជាមួយនឹងខ្យល់បក់ល្វើយៗ ដែលវាពិតជាសាកសមណាស់សម្រាប់អ្នកដែលមាននបំណងចង់មកលេងកម្សាន្តជាលក្ខណៈឯកជនឬក្រុមគ្រួសារ ដៃគូរស្នេហា មិត្តភក្តិជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh68a2pe5WwWAG-kPj4vGvHxXqilHmI0xsGd9MFGJiCgqy2IglIrb7EH1OnIScaYaVKhNwy3MmtXy4qUiBcTxuortD1nQdPFOYbNnIk11SmUddhNIV9TL9FsQKU4hg-N7dg6Gb8LAvLD-FwP4bNPzc3mLtnybKrZfkGHV6WzHQ3qpymRvQocCb19JASDPU/s1024/IMG_20231222_195751_659-768x1024.jpg

នៅលើកោះនោះផងដែរ ក៏មានរីសតលក្ខណៈជាផ្ទះរីឡាជាប់មាត់សមុទ្រ មានទាំងអាងហែលទឹក ស្បារជាដើម ដែលភ្ញៀវទេសចរណ៍អាចរីករាយនៅក្នុងដំណើរកម្សាន្តនៅលើកោះនេះ។No photo description available.

មិនត្រឹមតែប៉ុណ្ណោះ នៅជុំវិញកោះនេះក៏មានផ្កាថ្ម ដែលអ្នកទេសចរណ៍ទាំងអស់អាចមុជទឹកមើលទិដ្ឋភាពក្រោមបាតសមុទ្រដ៏ស្រស់ស្អាត ក៏ដូចជារីករាយជាមួយនឹងសកម្មភាពជាច្រើនទៀតដូចជា ស្ទូចត្រី ជិះកាយយ៉ាក់ ញ៉ាំអាហារសមុទ្រឆ្ងាញ់ៗ និងដើរលើស្ពានដ៏វែងកាត់សមុទ្រពេលល្ងាចមើលថ្ងៃរៀបលិចបានយ៉ាងល្អឥតខ្ចោះ។No photo description available.

ដូច្នេះ ភ្ញៀវទេសចរគ្រប់រូបៗអាចមកលេងកម្សាន្តនៅលើកោះអំពិលលើលើទឹកដីខេត្តកោះកុងនេះបាន ធានាថានឹងទទួលបាននូវដំណើរកម្សាន្តមួយដ៏មានន័យនិងមិនអាចបំភ្លេចបានផងដែរ៕No photo description available.