ពិធីករ ពិធីការិនី ដ៏ល្បីប្រចាំប្រទេសលោក ជា វិបុល និងអ្នកនាង ចាន់ កែវនិមល ដែលកំពុងមានគ្រួសារកក់ក្តៅដូចគ្នាបានបង្ហោះភាពផ្អែមល្ហែមទៅកាន់ ភរិយានិងស្វាមី រៀងខ្លួនមិនចាញ់គូស្នេហ៍ក្មេងៗនោះទេដោយលោក ជា វិបុល ជូនផ្កាមួយបាច់ទៅកាន់អ្នកនាង គង់ សុជាតិ រម្លឹកពីអនុស្សាវរីយស្នេហ៍គ្រាដំបូងកាលពីជាង១០ឆ្នាំមុន ខណៈអ្នកនាង ចាន់ កែវនិមល បង្ហោះពីជីវិតគូក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍១៤ឆ្នាំជាមួយស្វាមី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH1BdvBNqpv80KVbouR5KDnPkkM9lRMUNZiThBeDOFLOexqipw15Ys4m_aWI6EYCu_wv5NgM8nmSSLx2vLHd3hAf-XMNPW3aucTfnRJatP8-3mCiGG_vzBPfNithWejxp0Z2vWi1hgcLtGs3p1aTLfavQsRnjC1MkOPPRmYADfuS_H-Io06T-FbpHYcNM/s960/139830107_3417598898350711_1346468777369318276_n.jpg

នៅព្រឹកថ្ងៃទី១៦ មករា ពិធីករល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ហង្សមាស លោក ជា វិបុល បានបង្ហោះរូបភាព៣សន្លឹកនៅលើបណ្តាញសង្គមជាមួយភរិយា អ្នកនាង គង់ សុជាតិ ដោយពោលពាក្យយ៉ាងផ្អែមល្ហែមថា «ផ្កាមួយបាច់នេះ ធ្វើឱ្យនឹកឃើញស្នេហ៍គ្រាដំបូងកាលពីជាង១០ឆ្នាំមុន»។ ការបង្ហោះភាពផ្អែមល្ហែមកាត់ព្រឹកនេះក៏បានធ្វើឱ្យអ្នកគាំទ្រពោលសរសើរពីគូស្វាមីមួយគូនេះនៅតែប្រកាន់ភ្ជាប់ភាពផ្អែមល្អែមមិនចាញ់កំលោះក្រមុំនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwP8tJL-xq6eH_RpuWTMjwbiaQUBFvAeanNRijkYK4LVaMR0fDatspVwhsfjTK0Z-g9XfiYJqnCVl1-RlCDAeIrz-hmAANOMnNOuTXxbJ65mvK1blI2-Tvh_9nIPwnNQKu8mVBPDKrl1maIWEWX1XKwyigI9yoVm0mebIKhkZJKgMGnMPBwaCLviCYTfw/s1811/415871364_899171828315272_1922785158109136910_n.jpg

លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ បានដឹកដៃគ្នាចូលរោងការតាមប្រពៃណីកាលពីថ្ងៃទី០៩ ខែវិចិ្ឆកា ឆ្នាំ២០១៣ បន្ទាប់ពីឆ្លងកាត់ឧបសគ្គជាមួយគ្នាច្រើនគួរសម ដោយមកទល់ពេលនេះគូស្នេហ៍អ្នកសិល្បៈ១គូនេះទទួលបានចំណងដៃកូនស្រីគួរឱ្យស្រឡាញ់ម្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVUK6HhExTYlOgPvvvxPo7q3yNZcgqySedlfl4JgcDIk30XvX1FQjxNMdQiyZEbYBJ5EWLr0dHTYWq7d9NmPXofmNG0OG7SxUTobDPz10nLu3gpuvCbLbz6tN6fLkufPYYQQlSpzLxOA4Fwhnm834cFDVJKYSC_lSrS9R1Exx95bvWD12_rWgT8mtkDyI/s2048/414380987_897448901820898_4048132407993275235_n.jpg

មិនខុសពីមិត្តរួមទ្រនំ និងជាអតីតដៃគូចាស់ដែលធ្លាប់កាន់កម្មវិធីធំៗជាមួយគ្នាពិធីការិនី ចាន់ កែវនិមល បង្ហាញភាពផ្អែមល្អែមជាមួយស្វាមីដូចគ្នាដោយពោលពាក្យយ៉ាងមានអត្ថន័យទៅកាន់ដៃគូជីវិតក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍១៤ឆ្នាំ។
នៅយប់ថ្ងៃទី១៦ មករា អ្នកនាង ចាន់ កែវនិមល រៀបរាប់ថា «រយៈពេល១៤ឆ្នាំនៃចំណងអាពាពិពាហ៍មួយនេះគឺមានគ្រប់រសជាតិអស់ហើយ ឈ្លោះ ខឹង តូចចិត្ត សប្បាយ ទឹកភ្នែក…ពីការស្រលាញ់ វិវឌ្ឍន៍ទៅជាការខ្វះលែងបាន។ ទោះមិនល្អឥតខ្ចោះតែយើងពេញចិត្តនូវអ្វីដែលយើងបានសាងរួមគ្នា យើងអាចមានផ្ទះសមរម្យល្មមឱ្យកូនរស់នៅ យើងអាចរកសាលាសមរម្យល្មមឱ្យកូនរៀន យើងអាចមានអាហារសមរម្យល្មមឱ្យកូនញ៉ាំ យើងហត់ស្មើរដៃគ្នាតែយើងមិនត្អូញត្អែរ អរគុណគ្រប់យ៉ាងប៉ាប៉ា សូវ៉ាត សីលា»។

គួរបញ្ជាក់ថា ១៤ ឆ្នាំនៃជីវិតអាពាហ៍ពិពាហ៍របស់ពិធីការិនី ចាន់ កែវនិមល និងស្វាមី ទទួលបានចំណងដៃកូនស្រីម្នាក់ និងកូនប្រុសម្នាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJLV4Ef8nnbcnj35cWhouf6glJbSUB-P4gf1fYJdn9cPNM7-_OgXcokHiHOXfYbBHDdxLVO24VXnU75iHCwDW23iVFZj9yRvqW8V6sR7ScesN2ndl17TTD3HXBtCkicJJQ-UHCKrF7B1L03cOa9MrDnfgvOGyqE7MzaxcHPehZuCIcOLdTBTomADLin7g/s2048/417532463_6790458147731419_2934339079353207084_n.jpg