ថ្មីៗនេះក្រុមគ្រួសារ ដែលត្រូវជាម្តាយ ជនល្មើសដែលបើករថយន្ត Jeep ពាក់ផ្លាកលេខភ្នំពេញ 2CB-9963 ដែលបានបុកគេស្លាប់ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ បានដាក់ពាក្យបណ្តឹងប្ដឹង ប្រពន្ធជនរងគ្រោះ និងសាច់ញាតិជនរងគ្រោះមួយចំនួនទៀត ពីបទបរិហារកេរ្តិ៍តាមសារព័ត៌មាន និងបទជេរប្រមាថជាសាធារណៈ ដែលបានបង្កការភ្ញាក់ផ្អើលជាខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក។May be an image of 2 people, prairie gentian, dais and textជុំវិញករណីនេះ ប្រពន្ធជនរងគ្រោះដែលស្លាប់ដោយសារឡាន Jeep បានថ្លែងថា៖”ចំពោះការកោះហៅរបស់តុលាការ នាងខ្ញ៉ំមិនខ្លាចក្នុងការចូលបំភ្លឺទេក្នុងករណីនេះព្រោះនាងខ្ញ៉ំព្រមទាំងសមាជិកគ្រួសារទាំងអស់ឈរលើភាពត្រឹមត្រូវនិងស៉ំតែយុតិ្តធម៌ជូនស្វាមីនាងខ្ញ៉ំ។ សម្រាប់សំណុំរឿងប្តីខ្ញុំកំពុងចាត់ការនៅតុលាការ ក្នុងដំណាក់កាលចៅក្រមស៊ើបសួរ ដែលខាងយើងខ្ញុំជាដើមបណ្តឹងរដ្ឋប្បវេណី នឹងចូលឆ្លើយនៅថ្ងៃទី ២៩ ខែមករានេះ”។

កាលពីម្សិលមិញ តាមរយៈការបង្ហោះឱ្យដឹងពីគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖”ករណីរថយន្ត Jeep ស្លាកលេខ 2CB-9963 ភ្នំពេញ បុកជនរងគ្រោះ បាត់បង់ជីវិត មិនទាន់ចប់ទេ រឿងនេះកាន់តែសាហាវ! ស្ទើរតែមិនជឿនឹងភ្នែកដែលខ្ញុំទទួលបានដីកាកោះរបស់ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលម្ដាយជនបង្កឈ្មោះ សុខ លីណា ប្ដឹងប្រពន្ធជនរងគ្រោះ និងសាច់ញាតិជនរងគ្រោះមួយចំនួនទៀត ខណៈបុណ្យ ១០០ថ្ងៃ មិនទាន់បានធ្វើផង”៕May be an image of 1 person and textMay be an image of 1 person, jeep and textMay be an image of ticket stub and textMay be an image of ticket stub and textMay be an image of ticket stub and text