កោះអំពិលដែលមានទីតាំងស្ថិតនៅស្រុកគិរីសាគរ ខេត្តកោះកុង ដែលមានចម្ងាយប្រមាណ២៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញ និង ១៤០ គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ(កោះកុង)។

យោងតាមរូបភាពដែលបានដាក់បង្ហោះដោយក្រសួងទេសចរណ៍កម្ពុជា គឺបានណែនាំតំបន់ទេសចរសក្តានុពលបែបសមុទ្រល្អស្អាតនិងត្រជាក់ភ្នែកបំផុតមួយ ដែលគេឲ្យឈ្មោះថា«កោះអំពិល»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbIG5oIymkh1steLnrjl2XzeSu06-z0A6w3rXELe8g1kTk1oODNqMdh0_DzH81dAGSgBO5eRYsFxLOCtOS8QxNZDiQoNi5Zpv1PeRFokviyI4RZfmsha9_etY4LDbaqF1cswFuNRHWfy_FwM5ccnjXJOKtSf6QzAh0vFWjjWKxgwjC8UN-m4njaLUkOPY/s1024/IMG_20231222_195749_449-1024x768.jpg

កោះអំពិលព័ទ្ធជុំវិញដោយទឹកសមុទ្រត្រជាក់ថ្លាឆ្វង់ ខ្សាច់ពណ៌សរក្បុស ដើមដូងខ្ពស់ៗនិងរុក្ខជាតិដ៏ខៀវស្រងាត់ពាសពេញលើផ្ទៃកោះ ព្រមជាមួយនឹងរីសតតូចធំនៅទីនោះ បានបង្កើតនូវទិដ្ឋភាពដ៏ស្រស់ត្រកាលនិងស្រស់ស្រាយបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9wOhyphenhyphenXwN1Lp_FvnmIUsrONMTExdUY8IRdSKcPftpBBBkqJo6Km7XvWCgZOhEL5iyFvaLGCDLjx8K1befE-WJm8xmB1U0ywS6fXDu5qUOAIhJMfol_q5irCsocN-g_QavO4eYGj5C6tHLSQ8i2EqhvFhmoVzdmToEMzDdD3r_y_tVgYQ2U-qqhAglbTmM/s1024/IMG_20231222_195802_928-1024x576.jpg

បរិយាកាសនៅលើកោះនោះទៀតសោត មានសភាពស្ងប់ស្ងាត់ល្អ អមជាមួយនឹងខ្យល់បក់ល្វើយៗ ដែលវាពិតជាសាកសមណាស់សម្រាប់អ្នកដែលមាននបំណងចង់មកលេងកម្សាន្តជាលក្ខណៈឯកជនឬក្រុមគ្រួសារ ដៃគូរស្នេហា មិត្តភក្តិជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh68a2pe5WwWAG-kPj4vGvHxXqilHmI0xsGd9MFGJiCgqy2IglIrb7EH1OnIScaYaVKhNwy3MmtXy4qUiBcTxuortD1nQdPFOYbNnIk11SmUddhNIV9TL9FsQKU4hg-N7dg6Gb8LAvLD-FwP4bNPzc3mLtnybKrZfkGHV6WzHQ3qpymRvQocCb19JASDPU/s1024/IMG_20231222_195751_659-768x1024.jpg

នៅលើកោះនោះផងដែរ ក៏មានរីសតលក្ខណៈជាផ្ទះរីឡាជាប់មាត់សមុទ្រ មានទាំងអាងហែលទឹក ស្បារជាដើម ដែលភ្ញៀវទេសចរណ៍អាចរីករាយនៅក្នុងដំណើរកម្សាន្តនៅលើកោះនេះ។No photo description available.

មិនត្រឹមតែប៉ុណ្ណោះ នៅជុំវិញកោះនេះក៏មានផ្កាថ្ម ដែលអ្នកទេសចរណ៍ទាំងអស់អាចមុជទឹកមើលទិដ្ឋភាពក្រោមបាតសមុទ្រដ៏ស្រស់ស្អាត ក៏ដូចជារីករាយជាមួយនឹងសកម្មភាពជាច្រើនទៀតដូចជា ស្ទូចត្រី ជិះកាយយ៉ាក់ ញ៉ាំអាហារសមុទ្រឆ្ងាញ់ៗ និងដើរលើស្ពានដ៏វែងកាត់សមុទ្រពេលល្ងាចមើលថ្ងៃរៀបលិចបានយ៉ាងល្អឥតខ្ចោះ។No photo description available.

ដូច្នេះ ភ្ញៀវទេសចរគ្រប់រូបៗអាចមកលេងកម្សាន្តនៅលើកោះអំពិលលើលើទឹកដីខេត្តកោះកុងនេះបាន ធានាថានឹងទទួលបាននូវដំណើរកម្សាន្តមួយដ៏មានន័យនិងមិនអាចបំភ្លេចបានផងដែរ៕No photo description available.