Home Blog Page 1318

ស្ត្រីម្នាក់ត្រូវបានឃុំខ្លួនដោយចោទប្រកាន់ថាបានបង្ខូចកេរ្តិ៍ឈ្មោះតារាសម្តែង Lee Sun Kyun

0

ស្រ្តីម្នាក់ដែលគំរាមកំហែង និងទារប្រាក់ពី Lee Sun Kyun ត្រូវបានកោះហៅទៅតុលាការដើម្បីសាកសួរនៅថ្ងៃទី២៦ ខែធ្នូ ដោយសារតែមានភស្តុតាងការជំរិតនោះ ប៉ុន្តែស្រ្តីនោះមិនបានចូលខ្លួនហើយមិនបានប្រាប់ពីមូលហេតុជាក់លាក់។ នៅថ្ងៃទី២៧ ខែធ្នូ ប៉ូលិសបានរកឃើញនាង ហើយឃុំខ្លួននាងនៅប៉ុស្តិ៍ប៉ូលិស Incheon និងនៅរសៀលថ្ងៃទី២៨ កុម្ភៈ តុលាការនឹងសួរចម្លើយស្រ្តីនោះមុននឹងសម្រេចថាចាប់ខ្លួនឬអត់។Actor Lee Sun-kyun of Oscar-winning film 'Parasite' dies
មុនពេលមរណភាពលោក Lee Sun Kyun បានចោទប្រកាន់មនុស្សពីរនាក់ពីបទបង្ខូចកេរ្តិ៍គាត់ ក្នុងនោះមានស្រ្តីម្នាក់ដែលមិនបញ្ចេញអត្តសញ្ញាណ និងស្ត្រីម្នាក់ទៀតឈ្មោះ Kim។ ស្រ្តីដែលមិនបញ្ចេញអត្តសញ្ញាណនេះបានសុំតារាសម្តែង Lee Sun Kyun ចំនួន ៥០ លានវ៉ុន (ប្រមាណជាង៣ម៉ឺន៨ពាន់ដុល្លារ)។ ចំណែកឯស្រ្តីឈ្មោះ Kim បានទាមទារ ៣០០ លានវ៉ុន (ប្រមាណជាង២៣ម៉ឺនដុល្លារ)។ ស្ត្រីទាំង២នាក់នេះជាអ្នកស្គាល់គ្នាហើយរស់នៅក្បែរផ្ទះគ្នា ។Lee Sun-kyun dies at peak of his fame - The Korea Times

ស្រ្តីដែលគេមិនបញ្ចេញឈ្មោះបានដឹងថា Lee Sun Kyun ធ្លាប់ទៅផ្ទះស្រ្តីឈ្មោះ Kim ហើយបានផ្ញើសារទៅតារាសម្ដែង ដោយគំរាមធ្វើឱ្យហេតុការណ៍នេះកើតឡើងជាសាធារណៈ។ ខណៈពេលដែលស្រ្តីឈ្មោះ Kim បានចោទប្រកាន់ Lee Sun Kyun ថាបានប្រើប្រាស់សារធាតុហាមឃាត់ចំនួន៥នៅក្នុងផ្ទះរបស់នាង។ តារាសម្ដែងរូបនេះត្រូវបានគេធ្វើតេស្ត២ដង លទ្ធផលទាំងពីរគឺអវិជ្ជមានមានន័យថាប្រហែល៨ខែមុនលោកមិនបានប្រើសារធាតុហាមឃាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjaki1uDoL_fuvVb9oi6Y3VBGkxerfMuhYHQONo7miYwIJbpw6NN5z005fWyFzXsW3rndLaJiWrd-qSTlhNWnt5xZGLbxSbQLHV9iY3V4BwGXLafXPmM31Y6belXKV-M0IK190JndjR3cGWfZq4YdqZBLkTWit3jrBMf22FCUQb9H7ESfPu00chwRcr-4/s1410/image_2023-12-28_16-38-58.png

លោក Lee Sun Kyun មានអារម្មណ៍ថាអយុត្តិធម៌ហើយសង្ឃឹមថាអាជ្ញាធរនឹងពិនិត្យមើលភាពជឿជាក់នៃភស្តុតាង និងសក្ខីកម្មរបស់ស្រ្តីឈ្មោះ Kim។ តារាសម្ដែងរូបនេះក៏បានស្នើឲ្យប៉ូលិសកោះហៅលោកក្នុងទម្រង់មិនសាធារណៈដូចគ្នា។

គួរបញ្ជាក់ថាសាកសពតារាសម្ដែងរូបនេះត្រូវបានParasite Actor Lee Sun-kyun Passed Away At 48គេរកឃើញក្នុងរថយន្តកាលពីថ្ងៃទី២៧ ខែធ្នូ។ Lee Sun Kyun បានបន្សល់ទុកសំបុត្រអត្តឃាត ដោយសុំទោសភរិយា និងក្រុមហ៊ុនគ្រប់គ្រងរបស់លោក ដោយបង្ហាញថាលោក “គ្មានជម្រើសផ្សេងទេ”។ យោងតាម ក្រុមហ៊ុន Yahoo ដោយសារតែរឿងអាស្រូវនេះ លោក Lee Sun Kyun ប្រឈមនឹងសំណងរហូតដល់ ១០ពាន់លានវ៉ុន(ប្រមាណជាង ៧លាន៧៧ម៉ឺនដុល្លារ) ខណៈភរិយារបស់ Lee Sun Kyun បានលក់ផ្ទះរបស់ខ្លួនដើម្បីដោះស្រាយសំណងតាមកិច្ចសន្យា៕Parasite' actor Lee Sun-Kyun found dead – NBC New York

អត្ថប្រយោជន៍ ៥ យ៉ាងនៃទឹកមាត់

0

ទឹកមាត់ ត្រូវបានគេចាត់ទុកថាកខ្វក់ និងមិនស្អាត ប៉ុន្តែតាមពិតទៅវាមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព សម្រស់ និងរាងកាយទាំងមូលជាងអ្វីដែលយើងគិតទៅទៀត។ ដូច្នេះហើយ អត្ថបទនេះនឹងនាំអ្នកឱ្យស្គាល់ថា តើទឹកមាត់មានអត្ថប្រយោជន៍អ្វីខ្លះ?

១.ទឹកមាត់ជួយប្រឆាំងបាក់តេរី៖ ទឹកមាត់មានសារធាតុប្រឆាំងបាក់តេរី ជួយការពារជំងឺផ្សេងៗនៅក្នុងមាត់ មិនថាជាជំងឺពុកធ្មេញ រលាកអញ្ចាញធ្មេញ ហើយថែមទាំងដកវត្ថុតូចៗដែលចូលក្នុងមាត់ចេញមកវិញបានយ៉ាងងាយផងដែរ។What Is Saliva and Why Is It Important? | Oral Care

២.ទឹកមាត់ជួយឱ្យរបួសឆាប់ជាសះស្បើយ៖ ទឹកមាត់មានសារធាតុដែលជួយសម្លាប់មេរោគ និងជួយឱ្យរបួសឆាប់ជាសះស្បើយទៀតផង។ ជាពិសេសរបួសតូចៗនៅខាងក្នុងមាត់ នៅពេលដែលខាងក្នុងនៃមាត់មានរបួស ជាធម្មតាពួកគេនឹងជាសះស្បើយលឿនជាងរបួសរាងកាយ។

៣.ទឹកមាត់ជួយថែរក្សាស្រទាប់ធ្មេញ៖ ទឹកមាត់មានសារធាតុរ៉ែសំខាន់ៗដូចជា កាល់ស្យូម និងផូស្វ័រ ដែលជួយពង្រឹងស្រទាប់ធ្មេញ ធ្វើឱ្យវារឹងមាំ និងជាប់បានយូរ វាក៏ជួយការពារការពុកធ្មេញផងដែរ។Is Saliva Acidic? 7 Ways to Balance the pH of Saliva & Mouth

៤.ទឹកមាត់ជួយដល់ការរំលាយអាហារ៖ ទឹកមាត់មានអង់ស៊ីមជាច្រើន ដែលជួយចាប់ផ្តើមរំលាយអាហារ បំបែកម្សៅ ស្ករ ខ្លាញ់ អនុញ្ញាតឱ្យរាងកាយស្រូបយកសារធាតុចិញ្ចឹមបានកាន់តែងាយស្រួល។

៥.ទឹកមាត់ជួយផ្តល់សំណើម៖ ទឹកមាត់ជួយឱ្យអាហារហូរចុះមកបំពង់កបានយ៉ាងស្រួល ក៏ដូចជាជួយការពារការជាប់គាំងនៅក្នុងបំពង់ក ហើយវាក៏ជួយការពារមាត់របស់អ្នកមិនឱ្យស្ងួតផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ដើម្បីថែរក្សាទឹកមាត់ឱ្យមានអនាម័យគឺយើងត្រូវ៖
-ផឹកទឹកឱ្យច្រើនដើម្បីជួយរក្សាទឹកមាត់របស់អ្នកមិនឱ្យឡើងក្រាស់
-ញ៉ាំអាហារដែលមានជាតិសរសៃ បង្កើនការទំពារ ជួយជំរុញទឹកមាត់
-ជៀសវាងអាហារ និង ភេសជ្ជៈដែលធ្វើឱ្យបំពង់ករបស់អ្នកស្ងួត
-ថែរក្សាសុខភាពមាត់ធ្មេញរបស់អ្នកដោយដុសធ្មេញឱ្យបានទៀងទាត់
សូមចាំថា ទឹកមាត់មិនគួរឱ្យខ្ពើមដូចអ្នកគិតនោះទេ។ ដូច្នេះសូមរក្សាអនាម័យ ថែរក្សាសុខភាពមាត់របស់អ្នក ដែលវានឹងជួយបង្កើតសុខភាព សម្រស់ និងរាងកាយឱ្យកាន់តែរឹងមាំ៕Saliva - Wikipedia

តើគួរបរិភោគបន្លែ និងផ្លែឈើអ្វីខ្លះដើម្បីជួយតម្រងនោម?

0

បច្ចុប្បន្ននេះ ពិភពលោកបានប្រឈមនឹងជំងឺថ្មីៗជាច្រើន រហូតដល់គ្រូពេទ្យពុំអាចព្យាបាលបាន ។ រីឯម្ហូបអាហារដែលយើងបរិភោគរាល់ថ្ងៃ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាព ពីព្រោះក្រៅពីវាបានផ្តល់នូវអាហារូបត្ថម្ភគ្រប់គ្រាន់ដល់រាងកាយហើយ វាក៏បានជួយកាត់បន្ថយជំងឺមួយចំនួនផងដែរ ប្រសិនបើយើងបរិភោគអាហារក្នុងបរិមាណសមស្រប ។Kidney Failure and Diabetes | CDC

ជំងឺតម្រងនោមអាចបណ្តាលមកពីកត្តាជាច្រើន ដូចជា ៖ បណ្តាលមកបញ្ហាហ្សែន ហើយអ្នកមានរោគសញ្ញាលើសឈាម និងទឹកនោមផ្អែម តែងប្រឈមមុខនឹងជំងឺនេះ ។ លើសពីនេះ ការទទួលទានថ្នាំមួយចំនួន ដូចជា NSAIDs ឬការប្រើប្រាស់សារធាតុគីមីគ្រោះថ្នាក់ ក៏អាចបណ្តាលឱ្យកើតជំងឺតម្រងនោមផងដែរ ។

អាការៈជំងឺតម្រងនោមភាគច្រើនមានដូចជា ៖ ហើម, មានឈាមក្នុងទឹកនោម ឬបត់ជើងតូចតិច, ឆាប់នឿយហត់, ចំណង់អាហារតិចជាងមុន និងសម្ពាធឈាមឡើងខ្ពស់ ។ តើគួរបរិភោគបន្លែ និងផ្លែឈើអ្វីខ្លះដើម្បីឱ្យតម្រងនោមរបស់យើងរឹងមាំ?

១-បន្លែបៃតង ៖ បន្លែបៃតងមានផ្ទុកនូវសារធាតុប៉ូតាស្យូម និងកាបូអ៊ីដ្រាត ដែលបានជួយដល់តម្រងនោម ព្រមទាំងជួយដល់ដំណើរការចម្រោះនៃតម្រងនោមផងដែរ ។Green Vegetables ⋆ 100 Days of Real Food

២-ផ្លែក្រូចថ្លុង ៖ ផ្លែក្រូចថ្លុងមានផ្ទុកនូវសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលបានជួយកាត់បន្ថយសម្ពាធឈាម និងជំរុញតម្រងនោមឱ្យដំណើរការបានល្អ ។អត្ថប្រយោជន៍នៃផ្លែក្រូចថ្លុងសម្រាប់អ្នកទទួលទាន - សុខក្រម

៣-សាច់ត្រី ៖ សាច់ត្រីមានអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលមានមុខងារជួយកាត់បន្ថយហានិភ័យនៃជំងឺតម្រងនោម និងជួយកាត់បន្ថយការរលាក ។File:Raw fish for sale.jpg - Wikimedia Commons

៤-ផ្លែឪឡឹក ៖ គឺជាផ្លែឈើមានទឹកច្រើន និងជួយកាត់បន្ថយជាតិអាស៊ីតក្នុងតម្រងនោម ព្រមទាំងជួយឱ្យយើងងាយស្រួលក្នុងការបន្ទោរបង់ ។Top 13 Watermelon Health Benefits, According to Nutritionists

៥-សណ្តែកសៀង ៖ វាជាប្រភពប្រូតេអ៊ីនយ៉ាងល្អ ហើយវាបានផ្តល់នូវជាតិកាល់ស្យូម, ម៉ាញ៉េស្យូម និងប៉ូតាស្យូម ។ សារធាតុទាំងអស់នេះមានមុខងារជួយឱ្យតម្រងនោមដំណើរការបានល្អ ។Elevate Your Plate: Recipes with Organic Soybeans - Be Still Farms- Real,  Fine Organics

៦-ផ្លែចេក ៖ នៅក្នុងផ្លែចេក មានផ្ទុកនូវសារធាតុប៉ូតាស្យូម និងកាបូអ៊ីដ្រាត ។ ហេតុនេះ ការបរិភោគផ្លែចេកជាប្រចាំ គឺសាកសមសម្រាប់អ្នកដែលត្រូវការអាហារបំប៉នតម្រងនោម ៕How Bananas Are In Danger From Their Own Pandemic - Forbes India

ក្រុមហ៊ុនចិនកំពុងប្រជែងគ្នាផលិតរថយន្តស្ព័រអគ្គិសនី

0

បរទេស៖ ក្រុមហ៊ុន GAC, Geely និងក្រុមហ៊ុនផ្សេងៗទៀតបានកំពុងប្រញាប់ប្រញាល់ក្នុងការផលិត ក៏ដូចជាចេញលក់ម៉ូដែលរថយន្តស្ព័រអគ្គិសនីដែលមានប្រសិទ្ធភាពខ្ពស់។

យោងតាមគេហទំព័រអន្តរជាតិ Nikkei Asia ដែលបានរាយការណ៍នៅថ្ងៃទី២៦ ខែធ្នូថា ក្រុមហ៊ុនផលិតរថយន្តជាច្រើនរបស់ប្រទេសចិន កំពុងចាប់ផ្តើមផលិតរថយន្តស្ព័រអគ្គិសនីជាបន្តបន្ទាប់នៅក្នុងផ្នែកកីឡា សម្រាប់ការប្រណាំងរថយន្ត ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យាខ្ពស់ និងពង្រឹងវត្តមានរបស់យីហោនៅក្នុងទីផ្សាររថយន្តអគ្គិសនីដែលមានការប្រកួតប្រជែងកាន់តែខ្លាំង។GAC-Aion reveals hypercar brand and first model | electrive.com

បច្ចុប្បន្នកម្រិតនៃការប្រកួតប្រជែងកាន់តែខ្លាំងឡើងនៅក្នុងទីផ្សាររថយន្តថាមពលថ្មី នៅពេលដែលម៉ាកយីហោកាន់តែច្រើនឡើង។ ដូច្នេះ សម្រាប់ក្រុមហ៊ុនផលិតរថយន្តស្ព័រអនុញ្ញាតឱ្យពួកគេបែងចែកខ្លួនពីគូប្រជែងដោយការបង្ហាញបច្ចេកវិទ្យា ដូចជាការបង្កើនល្បឿន និងការគ្រប់គ្រងច្បាស់លាស់ ក៏ដូចជាការធ្វើឱ្យប្រសើរឡើងនូវរូបភាពម៉ាកយីហោនឹងធ្វើឱ្យការធ្វើអាជីវកម្មក្នុងទីផ្សារបរទេស “កាន់តែងាយស្រួល”។New Pure Electric Sports Car by Geely-backed Polestar to Enter Production -  Pandaily

ហេតុនេះហើយ រោងចក្រនៃម៉ាករង Aion របស់ GAC មានទីតាំងនៅ Guangzhou ខេត្ត Guangdong លើផ្ទៃដីប្រហែល ៣,០០០ ម៉ែត្រការ៉េ ដោយនៅលើខ្សែសង្វាក់ផលិតកម្មនេះគឺជាយាន “គ្រោងឆ្អឹង” ដែលវិស្វករកំពុងផ្គុំសមាសធាតុដោយដៃយ៉ាងប្រុងប្រយ័ត្ន។ នោះហើយជាកន្លែងដែល ម៉ូដែល Hyper SSR កំពុងមានរូបរាង។ រីឯម៉ាក Zeekr ដែលជាកម្មសិទ្ធិរបស់ Geely – ក៏បានបើកដំណើរការម៉ូដែល 001 FR នៅចុងខែតុលាផងដែរ ។Geely Debuts Galaxy Model Range, Including Light EV Sedan Concept

ចំណែកឯ BYD វិញក៏បានប្រកាសពីគម្រោងដាក់បង្ហាញ រថយន្តម៉ូដែល U9 ដែលជារថយន្តស្ព័រទំនើប ក្រោមម៉ាកយីហោរងប្រណីត Yang Wang ដោយតម្លៃសមរម្យគឺជាកត្តាសំខាន់ក្នុងការរីកចម្រើននៃរថយន្តថាមពលថ្មីក្នុងប្រទេសចិន។ ជាឧទាហរណ៍ BYD លក់រថយន្តកូនកាត់អគ្គិសនី និងដោតឌុយអ៊ីន (PHEVs) ចំនួន ៣០០,០០០ គ្រឿងរៀងរាល់ខែ ដោយម៉ូដែលទាំងពីរនេះមានតម្លៃប្រហែល ១៤,០០០-២៨,០០០ ដុល្លារអាមេរិក៕

សមត្ថកិច្ចតៃវ៉ាន់ចាប់ខ្លួននារីថៃជាច្រើននាក់លួចបម្រើសេវាផ្លូ.វភេ.ទ

0

តៃវ៉ាន់ ៖ សារព័ត៌មានរបស់តៃវ៉ាន់រាយការណ៍ថា សមត្ថកិច្ចតៃវ៉ាន់បានចាប់ខ្លួននារីថៃ ចំនួន៣៣នាក់ ដែលពួកនាងបានចូលមកទឹកដីតៃវ៉ាន់ក្នុងឋានៈជាភ្ញៀវទេសចរ ប៉ុន្តែបានលួចមកធ្វើការក្នុងភោជនីយដ្ឋានមួយកន្លែងនៅតំបន់ស៊ីមឺនទីង ។ ពួកនាងត្រូវបានភោជនីយដ្ឋានជួលឱ្យមកអង្គុយផឹកស្រាជាមួយភ្ញៀវ ប៉ុន្តែក្នុងចំណោមនោះ មាននារីថៃខ្លះលួចចូលសណ្ឋាគារជាមួយភ្ញៀវ ។

នៅចុងខែធ្នូ ឆ្នាំ២០២៣ សមត្ថកិច្ចតៃវ៉ាន់បានទទួលដំណឹងថា នៅជាន់ក្រោមដីតាមផ្លូវមួយកន្លែង គឺជាភោជនីយដ្ឋានបើកលក់ម្ហូបអាហារថ្ងៃត្រង់ឱ្យអតិថិជន ។ ប៉ុន្តែនៅពេលល្ងាច ភោជនីយដ្ឋាននេះបានប្តូរមកលក់ទឹកតែ ហើយគេឃើញមានអតិថិជនវ័យចំណាស់មកអង្គុយជជែកគ្នាជាមួយនារីស្អាតៗ ។ ពេលខ្លះ ពួកនាងលួចបម្រើសេវាកម្មផ្លូ.វភេ.ទទៀតផង ។null

ពេលចុះត្រួតពិនិត្យភោជនីយដ្ឋាន សមត្ថកិច្ចបានប្រទះឃើញភាពខុសប្រក្រតីមួយចំនួន គឺមាននារីថៃចូលក្នុងភោជនីយដ្ឋាននេះជាញឹកញាប់ ។ ហេតុនេះ សមត្ថកិច្ចក៏បានស៊ើបអង្កេតរកភស្តុតាងអស់រយៈពេល៤ខែ ។ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ប៉ូលិសក៏បានចាប់ខ្លួនមេការឈ្មោះ ឆាយ ស៊ែហ៊ូ, បុគ្គលិកធ្វើការក្នុងភោជនីយដ្ឋានចំនួន៣នាក់, អតិថិជន ២១នាក់ និងនារីថៃ ៣៣នាក់ ដែលពួកនាងមានអាយុប្រមាណ២០ឆ្នាំ ។

បើតាមរបាយការណ៍បង្ហាញថា នារីថៃទាំង៣៣នាក់នេះ បានចូលមកតៃវ៉ាន់ដោយប្រើប្រាស់ទិដ្ឋាការជាភ្ញៀវទេសចរ ប៉ុន្តែពួកគេលួចធ្វើការខុសច្បាប់ ហើយនារីថៃខ្លះបានរស់នៅតៃវ៉ាន់ហួសសុពលភាពទិដ្ឋាការជាច្រើនខែ ។ ក្រោយសួរចម្លើយរួច សមត្ថកិច្ចក៏បានបញ្ជូនពួកនាងទៅកាន់កន្លែងឃុំឃាំង និងពិន័យជាប្រាក់ពីករណីបំពានច្បាប់ចេញ-ចូលតៃវ៉ាន់ ។ បន្ទាប់មក សមត្ថកិច្ចក៏បញ្ជូនពួកនាងទៅកាន់ការិយាល័យប៉ូលិសអន្តោប្រវេសន៍ដើម្បីបញ្ជូនត្រឡប់ទៅប្រទេសថៃវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfs8kEie_0vTdE1rxM5LhY4gdfu65B_A10yF6oUDBNu6_a-2tV9pMA4i2RXqeCHNbJ0DFLV_1NIapIt-kR8TY-EDqUZCsZ3k5K_xkyAvRAL4L9DIaBJHvBwsUx4Q09q9NFNR9al8q8ol-nONe4YwXrXOPfrhvPEqFfeDTY94iqYTYnJ2oQn6fkbhsnz6Q/s800/photo_2023-12-28_14-49-37.jpg

សមត្ថកិច្ចនិយាយថា មេការឈ្មោះ ឆាយ ស៊ែហ៊ូ អាយុ៣៦ឆ្នាំ ជាអ្នកទទួលខុសត្រូវ និងបានបើកហាងលក់ទឹកតែ នៅជាន់ក្រោមដី ។ ឆាយ ស៊ែហ៊ូ បានជួលនារីថៃជាច្រើននាក់ឱ្យមកអង្គុយហូបបាយ និងបបួលភ្ញៀវផឹកគ្រឿងស្រវឹង ។ នារីថៃទាំងអស់ធ្វើការបានល្អ ទើប ឆាយ ស៊ែហ៊ូ អាចបើកអាជីវកម្មបានចំនួន៣ ហើយដំណើរការបានយ៉ាងល្អអស់រយៈពេលជាច្រើនខែ ។

អាជ្ញាធរតៃវ៉ាន់បញ្ជាក់ថា នារីថៃទាំងនេះបានអង្គុយផឹកស្រាជាមួយភ្ញៀវ ហើយនារីថៃខ្លះទៀតហ៊ានទៅសណ្ឋាគារជាមួយភ្ញៀវប្រុសបន្តទៀត ទើបធ្វើឱ្យអាជីវកម្មរបស់ ឆាយ ស៊ែហ៊ូ កាន់តែរីកចម្រើន ។ រីឯពលរដ្ឋតៃវ៉ាន់រស់នៅក្នុងតំបន់នេះមិនពេញចិត្តទេ ហើយពួកគេបានប្តឹងទៅសមត្ថកិច្ច ដោយសារតែសំឡេងរំខាននៅពេលយប់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhk2x-a69WKWSoat7jf6iJHpmm-YDCys-WJcSj1-5ZdIKk1Pf0rs9nzBVIK9DTh2xei9haLyOfza6gOcL2gwvIFXmy1BAMvJ98T9VSrIzzdFJZ-vDrYhH8qdRjY28zXR-QzEEVgk2AkI1IdGpyez3ZdhEF_LMOfeUx9sHkLCjhUCFS9U8h4sWkxBdHzVv8/s1200/photo_2023-12-28_14-49-28.jpg

ម៉ាឡេស៊ីស្នើឱ្យប្រជាជនពង្រឹងផ្នែកសេវាកម្មដើម្បីទាក់ទាញភ្ញៀវទេសចរណ៍

0

បរទេស៖ ប្រទេសម៉ាឡេស៊ីបានស្នើឱ្យប្រជាជនរបស់ខ្លួនបង្កើនកម្រិតសេវាកម្មដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ថៃឡើងវិញ បន្ទាប់ពីអ្នកទេសចរណ៍ថៃជាច្រើននាក់មានការមិនពេញចិត្តដោយសារសេវាកម្មមិនល្អ ហើយប្រជាជនម៉ាឡេស៊ីមិនរួសរាយរាក់ទាក់។Malaysia facts and photos

យោងតាមការស្ទង់មតិលើភ្ញៀវទេសចរថៃដែលធ្វើដំណើរក្នុងប្រទេសម៉ាឡេស៊ីគឺស្ថិតនៅកម្រិតមិនពេញចិត្ត នេះបើតាមគេហទំព័រ World of Buzz ដែលបានចុះផ្សាយនៅថ្ងៃទី២៧ ខែធ្នូ។

នៅក្នុងការស្ទង់មតិនេះ ភ្ញៀវទេសចរថៃបានផ្តល់ហេតុផលថាពួកគេទទួលបានសេវាកម្មមិនល្អ រួមទាំងត្រូវប្រឈមមុខនឹងបញ្ហាក្នុងការអនុវត្តភារកិច្ចរបស់ភ្នាក់ងាររដ្ឋាភិបាល។Top Must-Try Malaysia Street Foods

លោក Aida Guje ប្រធានសមាគមពាណិជ្ជកម្មទេសចរណ៍ហាឡាល់ថៃ-អាស៊ាន បានធ្វើការស្នើឱ្យប្រជាជនម៉ាឡេស៊ីទាំងអស់បង្កើនកម្រិតសេវាកម្ម ក៏ដូចជាបង្កើនភាពរួសរាយរាក់ទាក់បន្ថែមទៀត ក្នុងគោលបំណងបង្កើនភាពទាក់ទាញភ្ញៀវទេសចរថៃមកទស្សនាប្រទេសម៉ាឡេស៊ី។ លោកក៏បានគូសបញ្ជាក់ដែរថា បញ្ហានេះគឺមានសារៈសំខាន់ខ្លាំងណាស់ ព្រោះភ្ញៀវទេសចរថៃ នឹងត្រូវធ្វើដំណើរមកប្រទេសម៉ាឡេស៊ីបន្ថែមទៀត។13 of the Best Malaysian Street Food Dishes to Try | Travel.Earth

ទន្ទឹមនឹងនេះ ប្រជាជនម៉ាឡេស៊ីក៏បានបញ្ចេញមតិដែរថា ពិតណាស់ប្រជាជនយើងគួរតែបង្កើនកម្រិតសេវាកម្មទេសចរណ៍បន្ថែមទៀត ហើយក៏បានទទួលស្គាល់ដែរថា ប្រជាជនម៉ាឡេស៊ីមិនសូវរួសរាយរាក់ទាក់ពិតមែន។

គួរបញ្ជាក់ដែរថា កាលពីខែមុនប្រជាជនម៉ាឡេស៊ីចំនួន ៣.៨ លាននាក់បានធ្វើដំណើរទៅកាន់ប្រទេសថៃ ដែលធ្វើឱ្យប្រទេសនេះមានអ្នកទេសចរម៉ាឡេស៊ីចូលទស្សនាច្រើនជាងគេបំផុតនៅឆ្នាំនេះ ដោយសារតែប្រជាជនថៃរស់រាយរាក់ទាក់ រួមជាមួយទេសភាព និងអាហារសម្បូរបែប៕Exploring trends in Malaysian Street Food Vendors • Semart

ស្រលាញ់ក្រដាសប្រាក់៥០បាតពេក! បុរសម្នាក់សន្សំបានរហូតដល់ជិត១ម៉ឺនដុល្លារ

0

កាលពីពេលថ្មីៗនេះ មានបុរសម្នាក់ឈ្មោះ Thana Benjasak អាយុ ៣៣ ឆ្នាំ ជាជនជាតិថៃ បានធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានដាក់បង្ហោះនៅលើបណ្តាញសង្គមអំពីវិធីសាស្រ្តនៅក្នុងការសន្សំលុយរបស់គាត់។

ថាណា ដែលជាអ្នកបង្កាត់ពូជត្រីជុល បច្ចុប្បន្នកំពុងរស់នៅ សង្កាត់ខ្លងជុកចែ ខេត្តឆាឈឿងសៅ ដែលហេតុថាស្រលាញ់ក្រដាសប្រាក់៥០បាតពេក ទើបធ្វើការសន្សំត្រឹមរយៈពេល ៦ខែប៉ុណ្ណោះ សន្សំបានរហូតដល់ទៅ ៣០០,០០០ បាត (៨,៧២៧ ដុល្លារ)។ រីឯលុយនោះទៀតសោត សុទ្ធតែក្រដាស ៥០ បាតទាំងអស់។50 Baht - Rama X - Thailand – Numista

ដំណើរការនៃការសន្សំប្រាក់របស់ថាណា គឺបានចាប់ផ្ដើមនៅពេលដែលគាត់បានឃើញវីដេអូ TikTok ដែលមនុស្សម្នាក់កំពុងតែសន្សំក្រដាសប្រាក់៥០បាត។ ដោយមានការចាប់អារម្មណ៍ខ្លាំងទៅលើវីដេអូនោះ គាត់ក៏បានសម្រេចចិត្តសាកល្បងវាដែរ។ រាល់ពេលដែលគាត់លក់ត្រីបានម្តងៗ គាត់បានប្តូរលុយទាំងនោះទៅជាលុយក្រដាស 50 បាតទាំងអស់ ហើយទម្លាក់ចូលក្នុងពាង។ លុះដល់កន្លះឆ្នាំក្រោយមក នៅពេលដែលលោកបើកពាងនោះមើល គាត់សប្បាយចិត្តយ៉ាងខ្លាំង ស្ទើរតែមិននឹកស្មានដល់ថាសន្សំបានប្រាក់ច្រើនដល់ថ្នាក់នេះសោះ។

បើទោះបីជានេះគ្រាន់តែវិធីសាស្ត្រសាមញ្ញមួយប៉ុណ្ណោះ ប៉ុន្តែគឺប្រកបដោយប្រសិទ្ធភាពខ្ពស់ដែលបានធ្វើឲ្យគាត់សន្សំប្រាក់បានរហូតដល់ ៣០០ ០០០ បាតក្នុងរយៈពេលត្រឹមតែកន្លះឆ្នាំ៕

សមត្ថកិច្ចវៀតណាមឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់ករណីបូមខ្សាច់ខុសច្បាប់

0

ប្រទេសវៀតណាម ៖ សារព័ត៌មាន AFP រាយការណ៍ថា សមត្ថកិច្ចវៀតណាមបានឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់ថ្នាក់ខេត្តពីករណីបូមខ្សាច់ខុសច្បាប់ ដោយយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលវៀតណាម ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ការជីកខ្សាច់ដើម្បីបញ្ជូនទៅការដ្ឋានសាងសង់បានកើនឡើងកាន់តែច្រើន បើទោះជាមានការដាស់តឿនពីផលប៉ះពាល់បរិស្ថាន ដោយសារការប្រើប្រាស់ប្រយោជន៍ពីធនធានធម្មជាតិខ្លាំងក្តី ។

ក្រសួងសន្តិសុខសាធារណៈវៀតណាមឱ្យដឹងថា Nguyen Thanh Binh ជាប្រធានគណៈកម្មការប្រជាជនប្រចាំខេត្ត An Giang ស្ថិតក្នុងតំបន់ដីសណ្តទន្លេមេគង្គ ដែលជាកន្លែងជីកខ្សាច់យ៉ាងធំ ត្រូវបានគេឃាត់ខ្លួនដោយសង្ស័យពីបទប្រើប្រាស់អំណាចក្នុងផ្លូវខុស ។ Nguyen Thanh Binh មានអាយុ៥៩ឆ្នាំ បានប្រើប្រាស់អំណាចរបស់ខ្លួន និងទទួលប្រាក់យ៉ាងច្រើនចូលហោប៉ៅ ដោយសារបានបញ្ជាឱ្យក្រុមហ៊ុន Trung Hau 68 ជីកខ្សាច់ប្រើប្រាស់ជាប្រយោជន៍នៅខេត្ត An Giang ។ตำรวจเวียดนามรวบเจ้าหน้าที่อาวุโส ฐานดูแลธุรกิจเหมืองทรายผิดกฎหมาย |  เดลินิวส์

សមត្ថកិច្ចលើកឡើងថា Nguyen Thanh Binh បានឡើងកាន់តំណែងខ្ពស់បំផុតនៅខេត្ត An Giang ចាប់ពីខែឧសភា ឆ្នាំ២០១៩ ។ នៅចុងខែធ្នូ ឆ្នាំ២០២៣ សមត្ថកិច្ចបានឆែកឆេរផ្ទះ និងកន្លែងធ្វើការរបស់គាត់ ។ មុននេះ សមត្ថកិច្ចលើកឡើងថា ក្រុមហ៊ុន Trung Hau 68 បានជីកខ្សាច់រហូតដល់ជាង៤លានម៉ែត្រគូប បើទោះជាមានលិខិតអនុញ្ញាតឱ្យក្រុមហ៊ុននេះជីកខ្សាច់ត្រឹម១ភាគ៣ ក្តី ។

កាលពីខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចបានឃាត់ខ្លួនអនុប្រធានគណៈកម្មការរបស់ Nguyen Thanh Binh ពីបទទទួលប្រាក់សំណូកចំនួន៥ម៉ឺនដុល្លារអាមេរិក ។ រីឯមន្ត្រីពាក់ព័ន្ធ និងអ្នកជំនួញមួយចំនួនទៀត ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ ។ปทส.บุกจับท่าทรายเถื่อน ลักลอบดูดทรายแม่น้ำเจ้าพระยา

អ្នកជំនាញលើកឡើងថា ការជីកយកខ្សាច់បញ្ជូនទៅការដ្ឋានសំណង់កំពុងតែកើនឡើងខ្លាំងនៅប្រទេសវៀតណាម និងបានបំផ្លាញធនធានធម្មជាតិយ៉ាងឆាប់រហ័ស ។ ដូច្នេះ វាអាចបណ្តាលឱ្យខ្សាច់នៅតំបន់ដីសណ្តទន្លេមេគង្គឆាប់អស់ក្នុងរយៈពេលជាង១០ឆ្នាំ ។ នៅពេលខ្សាច់មានបរិវេណតិចតួចបណ្តាលឱ្យទឹកទន្លេកាន់តែហូរខ្លាំង និងប៉ះពាល់ដល់ច្រាំងទន្លេ ។

នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣ សមត្ថកិច្ចវៀតណាមបានឃាត់ខ្លួនមន្ត្រីម្នាក់ទៀតពីករណីឃុបឃិតជាមួយជនខិលខូច ដើម្បីជំរិតទារប្រាក់ពីក្រុមហ៊ុនអាជីវកម្មខ្សាច់នៅក្បែរទីក្រុងហាណូយ ៕

ព្រឹត្តិការណ៍ ដើរឡើងភ្នំបូកគោដើម្បីសុខភាពកុមារ ឆ្នាំ២០២៣ មិនអាចកើតឡើងពិតមែន តែសប្បុរសជននៅតែចូលរួមឧបត្ថម្ភគាំទ្រ

0

កាលពីព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នា២០២៣ កន្លងទៅនេះ គ្រូបង្វឹកអាជីវកម្មនៃក្រុមហ៊ុន Action COACH លោក អ៊ីវ គីមសួរ បាននាំយកនូវថវិកាសប្បុរសធម៌ចំនួន ២៦ ០០០ ដុល្លារអាមេរិក ដែលជាថវិកា​ប្រមូល​បានតាមរយៈគម្រោងព្រឹត្តិការណ៍មួយមានឈ្មោះថា “តោះ! ដើរឡើងភ្នំបូកគោ ដើម្បីសុខភាព​កុមារ”។ គម្រោងព្រឹត្តិការណ៍នេះ ត្រូវបានផ្តួចផ្តើម និងដឹកនាំបង្កើតឡើងដោយស្ម័គ្រចិត្ត លោក អ៊ីវ គីមសួរ សហការ​ជាមួយ​នឹងម្ចាស់ក្រុមហ៊ុនអាជីវកម្មចំនួន ៣ ផ្សេងទៀតរួមមានដូចជា ក្រុមហ៊ុន Khmer Ads Zone ក្រុមហ៊ុន Tomnerb Tech និង ក្រុមហ៊ុនDM Cambodia ក្នុងអំឡុងចុងឆ្នាំ​ ២០២០ ក្នុងគោលបំណង ផ្សព្វផ្សាយរៃអង្គាសថវិកាឧបត្ថម្ភដល់ មន្ទីរពេទ្យកុមារអង្គរ និងចូលរួមលើកស្ទួយដល់សកម្មភាពកីឡា ព្រមទាំងផ្សព្វផ្សាយនូវតំបន់ទេសចរណ៍នៃភាគនិរតីនៃប្រទេសកម្ពុជា ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMs5sqqf9W1ujGXyvfe8ZvX9dgqfKzbaR0TZ6VUTxubvv3lcceB4cm513PnC1T-zUDTProLzQlq2oyAvzXLQrKPy1gzBlT4jaDxjjFtCdBzazdIwGwN0WsTactG8ly4wZ_99agY0QolttlLKE66I78_0jL_v7_LuYm9U_E4t1MlDPd9UQR5kFFwXJ2HaQ/s5472/IMG_9465.jpg

ដោយចៃដន្យ គម្រោង​ព្រឹត្តិការណ៍នេះលើកដំបូង មិនអាចប្រព្រឹត្តិទៅបាន ដោយសារតែបញ្ហានៃការ​រីក​រាល​​ដាល​នៃជំងឺ​កូវីត​១៩ ហើយបន្តអាក់ខាននៅក្នុងឆ្នាំ២០២១ រហូតឆ្នាំ ២០២២ កន្លងទៅនេះ ទើប​គណៈ​កម្មការ​រៀបចំព្រឹត្តិការណ៍មួយនេះ ​សម្រេច​ដាក់ផែនការ​ និងរៀបចំឲ្យចេញជារូបរាងឡើងបាន។ ដោយឡែកនៅក្នុងឆ្នាំ២០២៣នេះ គណៈកម្មការរៀបចំព្រឹត្តិការណ៍នេះ ក៏បានគ្រោងនឹងបង្កើត​ព្រឹត្តិការណ៍ ដើរឡើងភ្នំបូកគោជាថ្មីទៀត ប៉ុន្តែឧបសគ្គនៅតែបន្តកើតមាន គឺផលលំបាកក្នុងការស្វែងរកក្រុមហ៊ុន និងសប្បុរស​ជនឧបត្ថម្ភដល់កម្មវិធីដែល​ គណៈកម្មការរៀបចំព្រឹត្តិការណ៍នេះ ជឿថាបញ្ហាលំបាកនេះ គឺបណ្តាលមកពីវិបត្តិសេដ្ឋកិច្ច​នៅក្នុង​ប្រទេសកម្ពុជានៅតែបន្ត ជាមួយនឹងកត្តាផ្សេងៗមួយចំនួនទៀត ទើបក្រុមហ៊ុន និងសប្បុរសជនជាច្រើន មានការលំបាក និងយឺតយ៉ាវក្នុងការសម្រេចចផ្តល់ថវិកាឧបត្ថម្ភ​មកកាន់សកម្មភាព​សប្បុរសធម៌។​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPX2smcDFwWeaZejvyjPNJdv3Fpk_xymJlZ_8ZUL3UV8jhZ56fs7HGO3cOqMNUZkup68-DaU8lmv0FqInrgJJeI7qtKBSr3kNBDvlh43g6Og7Ch4q7KqcTa4Jo8BMSK_yN8QJchcK53VRiOort_t__JcLRSKKbqlMFZgMGs8aFSRtP5xGw2RpZbrtek8Y/s5472/IMG_9467.jpg

សូមបញ្ជាក់ផងដែរថា ថ្វីត្បិតតែព្រឹត្តិការណ៍មួយនេះ មានការលំបាកក្នុងការកើតឡើងមែន តែរាល់​ថវិកាដែលទទួលបានពីការឧបត្ថម្ភរបស់ក្រុមហ៊ុន ក៏ដូចជាសប្បុរសជន មិនត្រូវបានដកយកវិញដែរ។ ក្រោមការយោគយល់ ទឹកចិត្តស្រលាញ់ ក្តីមេត្តាករុណាចំពោះកុមារកម្ពុជា ដែលកំពុងសម្រាកព្យាបាល​នៅក្នុង​មន្ទីរពេទ្យកុមារអង្គរ ទាំងសប្បុរសជន ក្រុមហ៊ុនឧបត្ថម្ភ និងគណៈកម្មការរៀបចំព្រឹត្តិការណ៍ទាំងអស់​សម្រេចចិត្តព្រមគ្នា បង្វែរថវិកាទាំងអស់នោះ បរិច្ចាគជូនដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីជាចំណែកក្នុងការ​ចូលរួមអភិវឌ្ឍន៍ និងធ្វើឲ្យមានភាពប្រសើរឡើងនូវសុខុមាលភាពកុមារកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp7OiEoAP-TjMdISJuOhPaoDc-t4kx_Y8FY0LLDL66QFLp03cTbxsqgQKi2AE60Rq7JiixH6zO7br5f1Kl5phA4Eo5E35bUqKcnA6K-veCDViYgVqpwXStMNCvepAriRFKOt_00Pd1mPuEDdCcgQXxNRicFH3tKHZD5OyOLpGK5anWRcfDJg4Ic5fdxiQ/s5472/IMG_9469.jpg

មកដល់ឆ្នាំ ២០២៣នេះ​ ថវិកាដែលទទួលបានពីការរៀបចំព្រឹត្តិការណ៍ ដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារ បានទទួលសម្រាប់ជួយដល់មន្ទីរពេទ្យកុមារអង្គរទទួលបានចំនួន ៦៧,៩៧៥ ដុល្លារអាមេរិក ដែលលើកទី ១ ឆ្នាំ២០២០ បានចំនួន ១៣,២០០ ដុល្លារអាមេរិក លើកទី២ ឆ្នាំ២០២២ បានចំនួន ២៨,៧៧៥ ដុល្លារអាមេរិក និងលើកទី៣ ឆ្នាំ២០២៣ បានចំនួន ២៦,០០០ ដុល្លារអាមេរិក ដែលក្នុងនោះ​មានក្រុមហ៊ុនជាច្រើនបានចូលរួមឧបត្ថម្ភ ដូចជា ក្រុមហ៊ុន ឃាង ហួត អ៊ិនធើណេសិនណាល ក្រុមហ៊ុនថ្នាំពណ៌ជាតិខាំផែន ក្រុមហ៊ុន ថប់ស្តារ និងក្រុមហ៊ុនជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWX2XpXS4VKfzaxwRWbxPlTIspNBEM3_0i1odzgf2X44TponoYSt0qyUP4vTP62HTyT7ebBwDshwyCpEAjU8F3-zi7cLd1MSplCY644AYjdScQ4SjRg1gOSKt9pFbINGF0v-dO8IADEgS7yel1FIe_h8JzX2bBoqYB04ws-tpeJuEg4hVUSXywmebrGYQ/s5472/IMG_9473.jpg

គណៈកម្មការរៀបចំព្រឹត្តិការណ៍ ដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារ​ និងក្រុមការងារមន្ទីរពេទ្យ​កុមារអង្គរ សូ​​មថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ រួមទាំងអជ្ញាធរគ្រប់ជាន់ថ្នាក់ ក្នុងខេត្តកំពត ដែលបានចូលរួមជួយ និងគាំទ្រព្រឹត្តិការណ៍នេះ តាំងពីគម្រោងព្រឹត្តិការណ៍លើកទី ១​ រហូត​ដល់​​លើកទី ៣នេះ និងអំពាវនាវឲ្យបន្តចូលរួមតទៅទៀត នៅក្នុងសកម្មភាពសប្បុរសធម៌នេះ ដើម្បីជួយសង្រ្គោះជីវិត និងលើកកម្ពស់សុខុមាលភាពកុមារដែលជាទំពាំងស្នងឫស្សី និង ជាសសរទ្រូងប្រទេសជាតិនាពេលអនាគត ព្រមទាំងរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តកំពតផងដែរ។

ទំនាក់ទំនងកម្មវិធី និងសារព័ត៌មាន៖

លោក៖ អ៊ីវ គឹមសួរ

T: 015 718 888, E: kimsouriv@gmail.com

លោក ឆឹម សក្កដា ផ្តល់ចម្លើយយ៉ាងខ្លីជុំវិញរឿងអាស្រូវបែកគ្នាជាមួយតារាចម្រៀង ពេជ្រ សោភា

0

ប្រិយមិត្តមួយចំនួនជ្រាបមកហើយថារឿងតារាចម្រៀង ពេជ្រ សោភា បានបង្ហើបប្រាប់អ្នកគាំទ្រថារូបនាងបានបែកគ្នាជាមួយគូដណ្តឹងលោក ឆឹម សក្កដា ហើយ។ មិនត្រឹមតែប៉ុណ្ណោះថែមទាំងធ្លាយរឿងថាការបែកគ្នានេះព្រោះតែមានជនទី៣ជ្រែតជ្រែកថែមទាំងជានារីវ័យក្មេងថែមទៀត។ ទោះយ៉ាងណា ចាប់តាំងពីដំណឹងនេះសាយភាយមកតារាសម្តែង ឆឹម សក្កដា បានព្យាយាមរក្សាភាពស្ងៀមស្ងាត់ជាទីបំផុត ខណៈទើបតែទម្លាយនៅថ្ងៃទី២៨ ធ្នូ នេះដោយផ្តល់ចម្លើយយ៉ាងខ្លីប៉ុណ្ណោះ។May be an image of 1 person

លោក ឆឹម សក្កដា បានបង្ហោះសារលើបណ្តាញសង្គមថា «ខ្ញុំជឿថានៅមាន មនុស្សជាច្រើនដែលចេះគិត ប្រកបដោយវិចារណញ្ញាណ! ខ្ញុំសុំមិនបកស្រាយអ្វីទាំងអស់ ឈប់សួរខ្ញុំទៀតទៅ»។ ទោះបីជាលោកមិនបញ្ជាក់ថាជារឿងអ្វី ប៉ុន្តែគេក៏ដឹងថាសារនេះចង់សម្តៅទៅលើការចែកផ្លូវគ្នាជាមួយគូដណ្តឹង ពេជ្រ សោភា ។

បើតាមការបង្ហោះសារសេដៗរបស់តារាចម្រៀង ពេជ្រ សោភា បានស៊ែរបទចម្រៀងដែលខ្លួនទើបតែចេញខណៈអ្នកខ្លះថានាងយករឿងពិតរបស់ខ្លួនមកឆ្លុះបញ្ចាំងក្នុងបទចម្រៀងថ្មីនេះ ដោយរៀបរាប់ថា «ចង់នៅម្នាក់ឯងលេសសាហាវ ប្រាប់តាមត្រង់មកចង់បែក ស្រួលខ្ញុំធ្វើចិត្តឱ្យបានដែរ ខ្ញុំឈឺយល់ទេ ថាខ្ញុំឈឺ។ ខ្ញុំមិនល្ងង់ទេទាក់ទងគ្នាចុះ ជូនពរអ្នកទាំងពីរ ចាំថាខ្ញុំមិនធ្លាប់ស្គាល់នាងចុះ មនុស្សស្និតស្នាល សាហាវជាងអ្នកឆ្ងាយ»។May be an image of 1 person, braids, blonde hair and jewelry

តាមសម្តីរបស់ ពេជ្រ សោភា ទៅលើប្រយោគនេះត្រូវបានហ្វេនៗសន្និដ្ឋានថា ការបែកបាក់ស្នេហារបស់ ពេជ្រ សោភា និង លោក ឆឹម សក្កដា មានជនទី៣ហើយនារីនោះមិននៅឆ្ងាយពី ពេជ្រ សោភា ឡើយដែលជាហេតុធ្វើឱ្យភ្លើងកម្តៅលើបណ្តាញសង្គមកាន់តែចង់ដឹងថែមទៀត តើនារីរូបនោះជាអ្នកណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSBeMMx6XpIRJyd206cMvnRIsiWhiLEm4wkW7kWuUuC-2sDWXE4jQLmR6zzkxzQxGJuJMSZeRk5nIP38seL6pgpq6_x1vn6raYdosJuxELha0CYLJqZp3Bv5M7DLXpH41yIGxa07gn2_Dgct1Tp3N0sVKQqI27F9SKmjbllzbbzyouM_9nLmHAMq54xCE/s1440/315138511_6322742561087401_837127309947467666_n.jpg

ជាមួយគ្នានេះដែរ បើតាមលោក ឆឹម សក្កដា បានឆ្លើយឆ្លងការខម្មិនរបស់អ្នកលេងបណ្តាញសង្គមបានថាឱ្យលោកមានចិត្តមិនស្មោះត្រង់បោកប្រាស់ចិត្តរបស់គេទោះបីត្រឹមជាសង្សារក៏ដោយនឹងមានកម្មពៀរ ខណៈលោក ឆឹម សក្កដា បានឆ្លើយតបថាខ្លួនមិនមានកម្មពៀរនោះទេ ដែលឃ្លានេះលោកហាក់ចង់បញ្ជាក់ថាមិនបានបោកប្រាស់គូដណ្តឹងខ្លួន។ អ្នកលេងបណ្តាញសង្គមផ្សេងទៀតបានសរសេរថា អ្នកក្បត់ដើរតួកំសត់ ឯអ្នកត្រូវគេក្បត់ដើរតួកាច ហើយលោក ឆឹម សក្កដា បានចូលតបវិញថា ល្អមើលណាស់រឿងហ្នឹង។

គួរបញ្ជាក់ថា តារាសម្តែង ឆឹម សក្កដា និង តារាចម្រៀង ពេជ្រ សោភា បានភ្ជាប់ពាក្យជាមួយគ្នាកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigGdIz3LanippVevOnt5g9NT1WhPS1usUb_RwYPhkZ-iEQpnU5teDVJMmDLM0RLe_X4FQCJU66AsgDkr6Cy-5zBNB1j0rzorw1o60yg8WZH0PPv5DVmJhfHcjYLwzm4Fq73GccIXVs3J9TVrqGH52i0T3rQx4w3I7af-_KDfEVvk0BPSzaboKBBUxssew/s1800/329000917_804152391240090_8888563711574988075_n.jpg