ប្រទេសវៀតណាម ៖ សារព័ត៌មាន AFP រាយការណ៍ថា សមត្ថកិច្ចវៀតណាមបានឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់ថ្នាក់ខេត្តពីករណីបូមខ្សាច់ខុសច្បាប់ ដោយយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលវៀតណាម ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ការជីកខ្សាច់ដើម្បីបញ្ជូនទៅការដ្ឋានសាងសង់បានកើនឡើងកាន់តែច្រើន បើទោះជាមានការដាស់តឿនពីផលប៉ះពាល់បរិស្ថាន ដោយសារការប្រើប្រាស់ប្រយោជន៍ពីធនធានធម្មជាតិខ្លាំងក្តី ។

ក្រសួងសន្តិសុខសាធារណៈវៀតណាមឱ្យដឹងថា Nguyen Thanh Binh ជាប្រធានគណៈកម្មការប្រជាជនប្រចាំខេត្ត An Giang ស្ថិតក្នុងតំបន់ដីសណ្តទន្លេមេគង្គ ដែលជាកន្លែងជីកខ្សាច់យ៉ាងធំ ត្រូវបានគេឃាត់ខ្លួនដោយសង្ស័យពីបទប្រើប្រាស់អំណាចក្នុងផ្លូវខុស ។ Nguyen Thanh Binh មានអាយុ៥៩ឆ្នាំ បានប្រើប្រាស់អំណាចរបស់ខ្លួន និងទទួលប្រាក់យ៉ាងច្រើនចូលហោប៉ៅ ដោយសារបានបញ្ជាឱ្យក្រុមហ៊ុន Trung Hau 68 ជីកខ្សាច់ប្រើប្រាស់ជាប្រយោជន៍នៅខេត្ត An Giang ។ตำรวจเวียดนามรวบเจ้าหน้าที่อาวุโส ฐานดูแลธุรกิจเหมืองทรายผิดกฎหมาย |  เดลินิวส์

សមត្ថកិច្ចលើកឡើងថា Nguyen Thanh Binh បានឡើងកាន់តំណែងខ្ពស់បំផុតនៅខេត្ត An Giang ចាប់ពីខែឧសភា ឆ្នាំ២០១៩ ។ នៅចុងខែធ្នូ ឆ្នាំ២០២៣ សមត្ថកិច្ចបានឆែកឆេរផ្ទះ និងកន្លែងធ្វើការរបស់គាត់ ។ មុននេះ សមត្ថកិច្ចលើកឡើងថា ក្រុមហ៊ុន Trung Hau 68 បានជីកខ្សាច់រហូតដល់ជាង៤លានម៉ែត្រគូប បើទោះជាមានលិខិតអនុញ្ញាតឱ្យក្រុមហ៊ុននេះជីកខ្សាច់ត្រឹម១ភាគ៣ ក្តី ។

កាលពីខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចបានឃាត់ខ្លួនអនុប្រធានគណៈកម្មការរបស់ Nguyen Thanh Binh ពីបទទទួលប្រាក់សំណូកចំនួន៥ម៉ឺនដុល្លារអាមេរិក ។ រីឯមន្ត្រីពាក់ព័ន្ធ និងអ្នកជំនួញមួយចំនួនទៀត ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ ។ปทส.บุกจับท่าทรายเถื่อน ลักลอบดูดทรายแม่น้ำเจ้าพระยา

អ្នកជំនាញលើកឡើងថា ការជីកយកខ្សាច់បញ្ជូនទៅការដ្ឋានសំណង់កំពុងតែកើនឡើងខ្លាំងនៅប្រទេសវៀតណាម និងបានបំផ្លាញធនធានធម្មជាតិយ៉ាងឆាប់រហ័ស ។ ដូច្នេះ វាអាចបណ្តាលឱ្យខ្សាច់នៅតំបន់ដីសណ្តទន្លេមេគង្គឆាប់អស់ក្នុងរយៈពេលជាង១០ឆ្នាំ ។ នៅពេលខ្សាច់មានបរិវេណតិចតួចបណ្តាលឱ្យទឹកទន្លេកាន់តែហូរខ្លាំង និងប៉ះពាល់ដល់ច្រាំងទន្លេ ។

នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣ សមត្ថកិច្ចវៀតណាមបានឃាត់ខ្លួនមន្ត្រីម្នាក់ទៀតពីករណីឃុបឃិតជាមួយជនខិលខូច ដើម្បីជំរិតទារប្រាក់ពីក្រុមហ៊ុនអាជីវកម្មខ្សាច់នៅក្បែរទីក្រុងហាណូយ ៕