ទឹកមាត់ ត្រូវបានគេចាត់ទុកថាកខ្វក់ និងមិនស្អាត ប៉ុន្តែតាមពិតទៅវាមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព សម្រស់ និងរាងកាយទាំងមូលជាងអ្វីដែលយើងគិតទៅទៀត។ ដូច្នេះហើយ អត្ថបទនេះនឹងនាំអ្នកឱ្យស្គាល់ថា តើទឹកមាត់មានអត្ថប្រយោជន៍អ្វីខ្លះ?

១.ទឹកមាត់ជួយប្រឆាំងបាក់តេរី៖ ទឹកមាត់មានសារធាតុប្រឆាំងបាក់តេរី ជួយការពារជំងឺផ្សេងៗនៅក្នុងមាត់ មិនថាជាជំងឺពុកធ្មេញ រលាកអញ្ចាញធ្មេញ ហើយថែមទាំងដកវត្ថុតូចៗដែលចូលក្នុងមាត់ចេញមកវិញបានយ៉ាងងាយផងដែរ។What Is Saliva and Why Is It Important? | Oral Care

២.ទឹកមាត់ជួយឱ្យរបួសឆាប់ជាសះស្បើយ៖ ទឹកមាត់មានសារធាតុដែលជួយសម្លាប់មេរោគ និងជួយឱ្យរបួសឆាប់ជាសះស្បើយទៀតផង។ ជាពិសេសរបួសតូចៗនៅខាងក្នុងមាត់ នៅពេលដែលខាងក្នុងនៃមាត់មានរបួស ជាធម្មតាពួកគេនឹងជាសះស្បើយលឿនជាងរបួសរាងកាយ។

៣.ទឹកមាត់ជួយថែរក្សាស្រទាប់ធ្មេញ៖ ទឹកមាត់មានសារធាតុរ៉ែសំខាន់ៗដូចជា កាល់ស្យូម និងផូស្វ័រ ដែលជួយពង្រឹងស្រទាប់ធ្មេញ ធ្វើឱ្យវារឹងមាំ និងជាប់បានយូរ វាក៏ជួយការពារការពុកធ្មេញផងដែរ។Is Saliva Acidic? 7 Ways to Balance the pH of Saliva & Mouth

៤.ទឹកមាត់ជួយដល់ការរំលាយអាហារ៖ ទឹកមាត់មានអង់ស៊ីមជាច្រើន ដែលជួយចាប់ផ្តើមរំលាយអាហារ បំបែកម្សៅ ស្ករ ខ្លាញ់ អនុញ្ញាតឱ្យរាងកាយស្រូបយកសារធាតុចិញ្ចឹមបានកាន់តែងាយស្រួល។

៥.ទឹកមាត់ជួយផ្តល់សំណើម៖ ទឹកមាត់ជួយឱ្យអាហារហូរចុះមកបំពង់កបានយ៉ាងស្រួល ក៏ដូចជាជួយការពារការជាប់គាំងនៅក្នុងបំពង់ក ហើយវាក៏ជួយការពារមាត់របស់អ្នកមិនឱ្យស្ងួតផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ដើម្បីថែរក្សាទឹកមាត់ឱ្យមានអនាម័យគឺយើងត្រូវ៖
-ផឹកទឹកឱ្យច្រើនដើម្បីជួយរក្សាទឹកមាត់របស់អ្នកមិនឱ្យឡើងក្រាស់
-ញ៉ាំអាហារដែលមានជាតិសរសៃ បង្កើនការទំពារ ជួយជំរុញទឹកមាត់
-ជៀសវាងអាហារ និង ភេសជ្ជៈដែលធ្វើឱ្យបំពង់ករបស់អ្នកស្ងួត
-ថែរក្សាសុខភាពមាត់ធ្មេញរបស់អ្នកដោយដុសធ្មេញឱ្យបានទៀងទាត់
សូមចាំថា ទឹកមាត់មិនគួរឱ្យខ្ពើមដូចអ្នកគិតនោះទេ។ ដូច្នេះសូមរក្សាអនាម័យ ថែរក្សាសុខភាពមាត់របស់អ្នក ដែលវានឹងជួយបង្កើតសុខភាព សម្រស់ និងរាងកាយឱ្យកាន់តែរឹងមាំ៕Saliva - Wikipedia