ប្រិយមិត្តមួយចំនួនជ្រាបមកហើយថារឿងតារាចម្រៀង ពេជ្រ សោភា បានបង្ហើបប្រាប់អ្នកគាំទ្រថារូបនាងបានបែកគ្នាជាមួយគូដណ្តឹងលោក ឆឹម សក្កដា ហើយ។ មិនត្រឹមតែប៉ុណ្ណោះថែមទាំងធ្លាយរឿងថាការបែកគ្នានេះព្រោះតែមានជនទី៣ជ្រែតជ្រែកថែមទាំងជានារីវ័យក្មេងថែមទៀត។ ទោះយ៉ាងណា ចាប់តាំងពីដំណឹងនេះសាយភាយមកតារាសម្តែង ឆឹម សក្កដា បានព្យាយាមរក្សាភាពស្ងៀមស្ងាត់ជាទីបំផុត ខណៈទើបតែទម្លាយនៅថ្ងៃទី២៨ ធ្នូ នេះដោយផ្តល់ចម្លើយយ៉ាងខ្លីប៉ុណ្ណោះ។May be an image of 1 person

លោក ឆឹម សក្កដា បានបង្ហោះសារលើបណ្តាញសង្គមថា «ខ្ញុំជឿថានៅមាន មនុស្សជាច្រើនដែលចេះគិត ប្រកបដោយវិចារណញ្ញាណ! ខ្ញុំសុំមិនបកស្រាយអ្វីទាំងអស់ ឈប់សួរខ្ញុំទៀតទៅ»។ ទោះបីជាលោកមិនបញ្ជាក់ថាជារឿងអ្វី ប៉ុន្តែគេក៏ដឹងថាសារនេះចង់សម្តៅទៅលើការចែកផ្លូវគ្នាជាមួយគូដណ្តឹង ពេជ្រ សោភា ។

បើតាមការបង្ហោះសារសេដៗរបស់តារាចម្រៀង ពេជ្រ សោភា បានស៊ែរបទចម្រៀងដែលខ្លួនទើបតែចេញខណៈអ្នកខ្លះថានាងយករឿងពិតរបស់ខ្លួនមកឆ្លុះបញ្ចាំងក្នុងបទចម្រៀងថ្មីនេះ ដោយរៀបរាប់ថា «ចង់នៅម្នាក់ឯងលេសសាហាវ ប្រាប់តាមត្រង់មកចង់បែក ស្រួលខ្ញុំធ្វើចិត្តឱ្យបានដែរ ខ្ញុំឈឺយល់ទេ ថាខ្ញុំឈឺ។ ខ្ញុំមិនល្ងង់ទេទាក់ទងគ្នាចុះ ជូនពរអ្នកទាំងពីរ ចាំថាខ្ញុំមិនធ្លាប់ស្គាល់នាងចុះ មនុស្សស្និតស្នាល សាហាវជាងអ្នកឆ្ងាយ»។May be an image of 1 person, braids, blonde hair and jewelry

តាមសម្តីរបស់ ពេជ្រ សោភា ទៅលើប្រយោគនេះត្រូវបានហ្វេនៗសន្និដ្ឋានថា ការបែកបាក់ស្នេហារបស់ ពេជ្រ សោភា និង លោក ឆឹម សក្កដា មានជនទី៣ហើយនារីនោះមិននៅឆ្ងាយពី ពេជ្រ សោភា ឡើយដែលជាហេតុធ្វើឱ្យភ្លើងកម្តៅលើបណ្តាញសង្គមកាន់តែចង់ដឹងថែមទៀត តើនារីរូបនោះជាអ្នកណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSBeMMx6XpIRJyd206cMvnRIsiWhiLEm4wkW7kWuUuC-2sDWXE4jQLmR6zzkxzQxGJuJMSZeRk5nIP38seL6pgpq6_x1vn6raYdosJuxELha0CYLJqZp3Bv5M7DLXpH41yIGxa07gn2_Dgct1Tp3N0sVKQqI27F9SKmjbllzbbzyouM_9nLmHAMq54xCE/s1440/315138511_6322742561087401_837127309947467666_n.jpg

ជាមួយគ្នានេះដែរ បើតាមលោក ឆឹម សក្កដា បានឆ្លើយឆ្លងការខម្មិនរបស់អ្នកលេងបណ្តាញសង្គមបានថាឱ្យលោកមានចិត្តមិនស្មោះត្រង់បោកប្រាស់ចិត្តរបស់គេទោះបីត្រឹមជាសង្សារក៏ដោយនឹងមានកម្មពៀរ ខណៈលោក ឆឹម សក្កដា បានឆ្លើយតបថាខ្លួនមិនមានកម្មពៀរនោះទេ ដែលឃ្លានេះលោកហាក់ចង់បញ្ជាក់ថាមិនបានបោកប្រាស់គូដណ្តឹងខ្លួន។ អ្នកលេងបណ្តាញសង្គមផ្សេងទៀតបានសរសេរថា អ្នកក្បត់ដើរតួកំសត់ ឯអ្នកត្រូវគេក្បត់ដើរតួកាច ហើយលោក ឆឹម សក្កដា បានចូលតបវិញថា ល្អមើលណាស់រឿងហ្នឹង។

គួរបញ្ជាក់ថា តារាសម្តែង ឆឹម សក្កដា និង តារាចម្រៀង ពេជ្រ សោភា បានភ្ជាប់ពាក្យជាមួយគ្នាកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigGdIz3LanippVevOnt5g9NT1WhPS1usUb_RwYPhkZ-iEQpnU5teDVJMmDLM0RLe_X4FQCJU66AsgDkr6Cy-5zBNB1j0rzorw1o60yg8WZH0PPv5DVmJhfHcjYLwzm4Fq73GccIXVs3J9TVrqGH52i0T3rQx4w3I7af-_KDfEVvk0BPSzaboKBBUxssew/s1800/329000917_804152391240090_8888563711574988075_n.jpg