តៃវ៉ាន់ ៖ សារព័ត៌មានរបស់តៃវ៉ាន់រាយការណ៍ថា សមត្ថកិច្ចតៃវ៉ាន់បានចាប់ខ្លួននារីថៃ ចំនួន៣៣នាក់ ដែលពួកនាងបានចូលមកទឹកដីតៃវ៉ាន់ក្នុងឋានៈជាភ្ញៀវទេសចរ ប៉ុន្តែបានលួចមកធ្វើការក្នុងភោជនីយដ្ឋានមួយកន្លែងនៅតំបន់ស៊ីមឺនទីង ។ ពួកនាងត្រូវបានភោជនីយដ្ឋានជួលឱ្យមកអង្គុយផឹកស្រាជាមួយភ្ញៀវ ប៉ុន្តែក្នុងចំណោមនោះ មាននារីថៃខ្លះលួចចូលសណ្ឋាគារជាមួយភ្ញៀវ ។

នៅចុងខែធ្នូ ឆ្នាំ២០២៣ សមត្ថកិច្ចតៃវ៉ាន់បានទទួលដំណឹងថា នៅជាន់ក្រោមដីតាមផ្លូវមួយកន្លែង គឺជាភោជនីយដ្ឋានបើកលក់ម្ហូបអាហារថ្ងៃត្រង់ឱ្យអតិថិជន ។ ប៉ុន្តែនៅពេលល្ងាច ភោជនីយដ្ឋាននេះបានប្តូរមកលក់ទឹកតែ ហើយគេឃើញមានអតិថិជនវ័យចំណាស់មកអង្គុយជជែកគ្នាជាមួយនារីស្អាតៗ ។ ពេលខ្លះ ពួកនាងលួចបម្រើសេវាកម្មផ្លូ.វភេ.ទទៀតផង ។null

ពេលចុះត្រួតពិនិត្យភោជនីយដ្ឋាន សមត្ថកិច្ចបានប្រទះឃើញភាពខុសប្រក្រតីមួយចំនួន គឺមាននារីថៃចូលក្នុងភោជនីយដ្ឋាននេះជាញឹកញាប់ ។ ហេតុនេះ សមត្ថកិច្ចក៏បានស៊ើបអង្កេតរកភស្តុតាងអស់រយៈពេល៤ខែ ។ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ប៉ូលិសក៏បានចាប់ខ្លួនមេការឈ្មោះ ឆាយ ស៊ែហ៊ូ, បុគ្គលិកធ្វើការក្នុងភោជនីយដ្ឋានចំនួន៣នាក់, អតិថិជន ២១នាក់ និងនារីថៃ ៣៣នាក់ ដែលពួកនាងមានអាយុប្រមាណ២០ឆ្នាំ ។

បើតាមរបាយការណ៍បង្ហាញថា នារីថៃទាំង៣៣នាក់នេះ បានចូលមកតៃវ៉ាន់ដោយប្រើប្រាស់ទិដ្ឋាការជាភ្ញៀវទេសចរ ប៉ុន្តែពួកគេលួចធ្វើការខុសច្បាប់ ហើយនារីថៃខ្លះបានរស់នៅតៃវ៉ាន់ហួសសុពលភាពទិដ្ឋាការជាច្រើនខែ ។ ក្រោយសួរចម្លើយរួច សមត្ថកិច្ចក៏បានបញ្ជូនពួកនាងទៅកាន់កន្លែងឃុំឃាំង និងពិន័យជាប្រាក់ពីករណីបំពានច្បាប់ចេញ-ចូលតៃវ៉ាន់ ។ បន្ទាប់មក សមត្ថកិច្ចក៏បញ្ជូនពួកនាងទៅកាន់ការិយាល័យប៉ូលិសអន្តោប្រវេសន៍ដើម្បីបញ្ជូនត្រឡប់ទៅប្រទេសថៃវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfs8kEie_0vTdE1rxM5LhY4gdfu65B_A10yF6oUDBNu6_a-2tV9pMA4i2RXqeCHNbJ0DFLV_1NIapIt-kR8TY-EDqUZCsZ3k5K_xkyAvRAL4L9DIaBJHvBwsUx4Q09q9NFNR9al8q8ol-nONe4YwXrXOPfrhvPEqFfeDTY94iqYTYnJ2oQn6fkbhsnz6Q/s800/photo_2023-12-28_14-49-37.jpg

សមត្ថកិច្ចនិយាយថា មេការឈ្មោះ ឆាយ ស៊ែហ៊ូ អាយុ៣៦ឆ្នាំ ជាអ្នកទទួលខុសត្រូវ និងបានបើកហាងលក់ទឹកតែ នៅជាន់ក្រោមដី ។ ឆាយ ស៊ែហ៊ូ បានជួលនារីថៃជាច្រើននាក់ឱ្យមកអង្គុយហូបបាយ និងបបួលភ្ញៀវផឹកគ្រឿងស្រវឹង ។ នារីថៃទាំងអស់ធ្វើការបានល្អ ទើប ឆាយ ស៊ែហ៊ូ អាចបើកអាជីវកម្មបានចំនួន៣ ហើយដំណើរការបានយ៉ាងល្អអស់រយៈពេលជាច្រើនខែ ។

អាជ្ញាធរតៃវ៉ាន់បញ្ជាក់ថា នារីថៃទាំងនេះបានអង្គុយផឹកស្រាជាមួយភ្ញៀវ ហើយនារីថៃខ្លះទៀតហ៊ានទៅសណ្ឋាគារជាមួយភ្ញៀវប្រុសបន្តទៀត ទើបធ្វើឱ្យអាជីវកម្មរបស់ ឆាយ ស៊ែហ៊ូ កាន់តែរីកចម្រើន ។ រីឯពលរដ្ឋតៃវ៉ាន់រស់នៅក្នុងតំបន់នេះមិនពេញចិត្តទេ ហើយពួកគេបានប្តឹងទៅសមត្ថកិច្ច ដោយសារតែសំឡេងរំខាននៅពេលយប់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhk2x-a69WKWSoat7jf6iJHpmm-YDCys-WJcSj1-5ZdIKk1Pf0rs9nzBVIK9DTh2xei9haLyOfza6gOcL2gwvIFXmy1BAMvJ98T9VSrIzzdFJZ-vDrYhH8qdRjY28zXR-QzEEVgk2AkI1IdGpyez3ZdhEF_LMOfeUx9sHkLCjhUCFS9U8h4sWkxBdHzVv8/s1200/photo_2023-12-28_14-49-28.jpg