កាលពីព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នា២០២៣ កន្លងទៅនេះ គ្រូបង្វឹកអាជីវកម្មនៃក្រុមហ៊ុន Action COACH លោក អ៊ីវ គីមសួរ បាននាំយកនូវថវិកាសប្បុរសធម៌ចំនួន ២៦ ០០០ ដុល្លារអាមេរិក ដែលជាថវិកា​ប្រមូល​បានតាមរយៈគម្រោងព្រឹត្តិការណ៍មួយមានឈ្មោះថា “តោះ! ដើរឡើងភ្នំបូកគោ ដើម្បីសុខភាព​កុមារ”។ គម្រោងព្រឹត្តិការណ៍នេះ ត្រូវបានផ្តួចផ្តើម និងដឹកនាំបង្កើតឡើងដោយស្ម័គ្រចិត្ត លោក អ៊ីវ គីមសួរ សហការ​ជាមួយ​នឹងម្ចាស់ក្រុមហ៊ុនអាជីវកម្មចំនួន ៣ ផ្សេងទៀតរួមមានដូចជា ក្រុមហ៊ុន Khmer Ads Zone ក្រុមហ៊ុន Tomnerb Tech និង ក្រុមហ៊ុនDM Cambodia ក្នុងអំឡុងចុងឆ្នាំ​ ២០២០ ក្នុងគោលបំណង ផ្សព្វផ្សាយរៃអង្គាសថវិកាឧបត្ថម្ភដល់ មន្ទីរពេទ្យកុមារអង្គរ និងចូលរួមលើកស្ទួយដល់សកម្មភាពកីឡា ព្រមទាំងផ្សព្វផ្សាយនូវតំបន់ទេសចរណ៍នៃភាគនិរតីនៃប្រទេសកម្ពុជា ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMs5sqqf9W1ujGXyvfe8ZvX9dgqfKzbaR0TZ6VUTxubvv3lcceB4cm513PnC1T-zUDTProLzQlq2oyAvzXLQrKPy1gzBlT4jaDxjjFtCdBzazdIwGwN0WsTactG8ly4wZ_99agY0QolttlLKE66I78_0jL_v7_LuYm9U_E4t1MlDPd9UQR5kFFwXJ2HaQ/s5472/IMG_9465.jpg

ដោយចៃដន្យ គម្រោង​ព្រឹត្តិការណ៍នេះលើកដំបូង មិនអាចប្រព្រឹត្តិទៅបាន ដោយសារតែបញ្ហានៃការ​រីក​រាល​​ដាល​នៃជំងឺ​កូវីត​១៩ ហើយបន្តអាក់ខាននៅក្នុងឆ្នាំ២០២១ រហូតឆ្នាំ ២០២២ កន្លងទៅនេះ ទើប​គណៈ​កម្មការ​រៀបចំព្រឹត្តិការណ៍មួយនេះ ​សម្រេច​ដាក់ផែនការ​ និងរៀបចំឲ្យចេញជារូបរាងឡើងបាន។ ដោយឡែកនៅក្នុងឆ្នាំ២០២៣នេះ គណៈកម្មការរៀបចំព្រឹត្តិការណ៍នេះ ក៏បានគ្រោងនឹងបង្កើត​ព្រឹត្តិការណ៍ ដើរឡើងភ្នំបូកគោជាថ្មីទៀត ប៉ុន្តែឧបសគ្គនៅតែបន្តកើតមាន គឺផលលំបាកក្នុងការស្វែងរកក្រុមហ៊ុន និងសប្បុរស​ជនឧបត្ថម្ភដល់កម្មវិធីដែល​ គណៈកម្មការរៀបចំព្រឹត្តិការណ៍នេះ ជឿថាបញ្ហាលំបាកនេះ គឺបណ្តាលមកពីវិបត្តិសេដ្ឋកិច្ច​នៅក្នុង​ប្រទេសកម្ពុជានៅតែបន្ត ជាមួយនឹងកត្តាផ្សេងៗមួយចំនួនទៀត ទើបក្រុមហ៊ុន និងសប្បុរសជនជាច្រើន មានការលំបាក និងយឺតយ៉ាវក្នុងការសម្រេចចផ្តល់ថវិកាឧបត្ថម្ភ​មកកាន់សកម្មភាព​សប្បុរសធម៌។​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPX2smcDFwWeaZejvyjPNJdv3Fpk_xymJlZ_8ZUL3UV8jhZ56fs7HGO3cOqMNUZkup68-DaU8lmv0FqInrgJJeI7qtKBSr3kNBDvlh43g6Og7Ch4q7KqcTa4Jo8BMSK_yN8QJchcK53VRiOort_t__JcLRSKKbqlMFZgMGs8aFSRtP5xGw2RpZbrtek8Y/s5472/IMG_9467.jpg

សូមបញ្ជាក់ផងដែរថា ថ្វីត្បិតតែព្រឹត្តិការណ៍មួយនេះ មានការលំបាកក្នុងការកើតឡើងមែន តែរាល់​ថវិកាដែលទទួលបានពីការឧបត្ថម្ភរបស់ក្រុមហ៊ុន ក៏ដូចជាសប្បុរសជន មិនត្រូវបានដកយកវិញដែរ។ ក្រោមការយោគយល់ ទឹកចិត្តស្រលាញ់ ក្តីមេត្តាករុណាចំពោះកុមារកម្ពុជា ដែលកំពុងសម្រាកព្យាបាល​នៅក្នុង​មន្ទីរពេទ្យកុមារអង្គរ ទាំងសប្បុរសជន ក្រុមហ៊ុនឧបត្ថម្ភ និងគណៈកម្មការរៀបចំព្រឹត្តិការណ៍ទាំងអស់​សម្រេចចិត្តព្រមគ្នា បង្វែរថវិកាទាំងអស់នោះ បរិច្ចាគជូនដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីជាចំណែកក្នុងការ​ចូលរួមអភិវឌ្ឍន៍ និងធ្វើឲ្យមានភាពប្រសើរឡើងនូវសុខុមាលភាពកុមារកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp7OiEoAP-TjMdISJuOhPaoDc-t4kx_Y8FY0LLDL66QFLp03cTbxsqgQKi2AE60Rq7JiixH6zO7br5f1Kl5phA4Eo5E35bUqKcnA6K-veCDViYgVqpwXStMNCvepAriRFKOt_00Pd1mPuEDdCcgQXxNRicFH3tKHZD5OyOLpGK5anWRcfDJg4Ic5fdxiQ/s5472/IMG_9469.jpg

មកដល់ឆ្នាំ ២០២៣នេះ​ ថវិកាដែលទទួលបានពីការរៀបចំព្រឹត្តិការណ៍ ដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារ បានទទួលសម្រាប់ជួយដល់មន្ទីរពេទ្យកុមារអង្គរទទួលបានចំនួន ៦៧,៩៧៥ ដុល្លារអាមេរិក ដែលលើកទី ១ ឆ្នាំ២០២០ បានចំនួន ១៣,២០០ ដុល្លារអាមេរិក លើកទី២ ឆ្នាំ២០២២ បានចំនួន ២៨,៧៧៥ ដុល្លារអាមេរិក និងលើកទី៣ ឆ្នាំ២០២៣ បានចំនួន ២៦,០០០ ដុល្លារអាមេរិក ដែលក្នុងនោះ​មានក្រុមហ៊ុនជាច្រើនបានចូលរួមឧបត្ថម្ភ ដូចជា ក្រុមហ៊ុន ឃាង ហួត អ៊ិនធើណេសិនណាល ក្រុមហ៊ុនថ្នាំពណ៌ជាតិខាំផែន ក្រុមហ៊ុន ថប់ស្តារ និងក្រុមហ៊ុនជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWX2XpXS4VKfzaxwRWbxPlTIspNBEM3_0i1odzgf2X44TponoYSt0qyUP4vTP62HTyT7ebBwDshwyCpEAjU8F3-zi7cLd1MSplCY644AYjdScQ4SjRg1gOSKt9pFbINGF0v-dO8IADEgS7yel1FIe_h8JzX2bBoqYB04ws-tpeJuEg4hVUSXywmebrGYQ/s5472/IMG_9473.jpg

គណៈកម្មការរៀបចំព្រឹត្តិការណ៍ ដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារ​ និងក្រុមការងារមន្ទីរពេទ្យ​កុមារអង្គរ សូ​​មថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ រួមទាំងអជ្ញាធរគ្រប់ជាន់ថ្នាក់ ក្នុងខេត្តកំពត ដែលបានចូលរួមជួយ និងគាំទ្រព្រឹត្តិការណ៍នេះ តាំងពីគម្រោងព្រឹត្តិការណ៍លើកទី ១​ រហូត​ដល់​​លើកទី ៣នេះ និងអំពាវនាវឲ្យបន្តចូលរួមតទៅទៀត នៅក្នុងសកម្មភាពសប្បុរសធម៌នេះ ដើម្បីជួយសង្រ្គោះជីវិត និងលើកកម្ពស់សុខុមាលភាពកុមារដែលជាទំពាំងស្នងឫស្សី និង ជាសសរទ្រូងប្រទេសជាតិនាពេលអនាគត ព្រមទាំងរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តកំពតផងដែរ។

ទំនាក់ទំនងកម្មវិធី និងសារព័ត៌មាន៖

លោក៖ អ៊ីវ គឹមសួរ

T: 015 718 888, E: kimsouriv@gmail.com