Home Blog Page 1309

ម្តាយកូនជនជាតិខ្មែរពីរនាក់ត្រូវបានអាជ្ញាធរម៉ាឡេស៊ីចាប់ខ្លួនពីបទ…

0

ម៉ាឡេស៊ី៖ ស្ត្រីខ្មែរម្នាក់អាយុ ៤៧ឆ្នាំ និងកូនប្រុសរបស់នាងអាយុ ២២ឆ្នាំ បានបើកអាជីវកម្មនៅក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានអាជ្ញាធរចាប់ខ្លួនពីបទបង្ហោះវីដេអូរិះគន់ប្រជាជនម៉ាឡេស៊ីថា “ខ្ជិល” តាមរយៈ Tiktok។

យោងតាមគេហទំព័រអន្តរជាតិ Free Malaysia Today ដែលបានចុះផ្សាយនៅខែធ្នូថ្មីៗនេះថា ស្ត្រីពាណិជ្ជករខ្មែរម្នាក់ និងកូនប្រុសរបស់នាង ត្រូវបានអាជ្ញាធរម៉ាឡេស៊ីចោទប្រកាន់ពីបទប្រើប្រាស់ពាក្យសម្តីមិនសមរម្យប្រមាទប្រជាជនម៉ាឡេស៊ី ដែលបទល្មើសនេះស្ថិតក្រោមមាត្រា ៥០៥ (គ) នៃក្រមព្រហ្មទណ្ឌ។ បន្ទាប់ពីពួកគេបានបង្ហោះវីដេអូមួយនៅលើ TikTok និយាយថា “ប្រជាជនកម្ពុជាឆ្លាតជាង និងឧស្សាហ៍ព្យាយាមជាងជនជាតិម៉ាឡេស៊ី”។Cambodia Woman's Son In Big Trouble For Making lazy Malays' remark

នៅក្នុងវីដេអូនេះផងដែរ បានធ្វើឱ្យប្រជាជនម៉ាឡេស៊ីជាច្រើនមានការមិនពេញចិត្តយ៉ាងខ្លាំង ក្រោយមកនាងនិងកូនប្រុសរបស់នាងក៏ត្រូវបានចាប់ខ្លួន។ ស្ត្រីជនជាតិខ្មែរ Mariya Yaakob និងកូនប្រុសរបស់នាង Ezuan Hafsham Mohd Hisyam ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់អតិបរមាចំនួន ៥០,០០០ រីងហ្គីតម៉ាឡេស៊ី (ប្រមាណជាង ១ ម៉ឺនដុល្លារអាមេរិក) ហើយនឹងត្រូវផ្តន្ទាទោសពិន័យជាប្រាក់បន្ថែមទៀតចំនួន ១,០០០ រីងហ្គីតម៉ាឡេស៊ី (ប្រមាណ ២១៣ ដុល្លារ) ជារៀងរាល់ថ្ងៃក្នុងអំឡុងពេលដែលបទល្មើសនេះត្រូវបានប្រព្រឹត្ត។Cambodian woman, son plead not guilty over 'lazy Malays' video | Daily  Express Malaysia - Sabah's Leading News Portal

ទោះជាយ៉ាងណាក៏ដោយ មេធាវីរបស់ម្តាយកូនរូបនេះ បានធ្វើការស្នើសុំឱ្យតុលាការបន្ថយការនៅក្រៅឃុំ ដោយសារម៉ារីយ៉ា ជាម្តាយទោលនិងជាអ្នកជំនួញដែលត្រូវរកប្រាក់ ឬធ្វើដំណើរទៅធ្វើការនៅបរទេស រីឯកូនប្រុសរបស់នាង Esuan កំពុងសិក្សានៅសាកលវិទ្យាល័យ ហើយអ្វីៗគឺនាងជាអ្នករ៉ាប់រងទាំងអស់។

ហេតុនេះហើយ តុលាការក៏សម្រេចចិត្តឱ្យពួកគេនៅក្រៅឃុំដោយត្រូវដាក់ប្រាក់ធានាប្រមាណ ៣,២០០ ដុល្លារសម្រាប់ Mariyah និង ២,១០០ ដុល្លារសម្រាប់ Ezuan។ ប៉ុន្តែពួកគេត្រូវបានតុលាការដកហូតលិខិតឆ្លងដែន ក៏ដូចជាឱ្យពួកគេទាំងពីរបដិសេធមិនធ្វើសេចក្តីថ្លែងការណ៍ណាមួយដែលអាចប៉ះពាល់ដល់ដំណើរការរបស់តុលាការឡើយ៕Controversial Cambodian entrepreneur and social media influencer to be  charged tomorrow

អាជី ប៊ិះស្លា.ប់ប៊ិះរស់ តែត្រូវអ្នកលេងបណ្តាញសង្គមមួយចំនួនចោទថាជាការសម្តែង

0

អ្នកជំនួញអនឡាញ អាជី ធ្វើឱ្យអ្នកលេងបណ្តាញសង្គមវែកញែកជាថ្មីបន្ទាប់ពីមានវីដេអូមួយបង្ហោះលើបណ្តាញសង្គមរបស់នាងក្នុងស្ថានភាពបែកពពុះមាត់ ឈាមច្រមុះ ខណៈ អាជី ប៊ិះស្លាប់ប៊ិះរស់ តែត្រូវអ្នកលេងបណ្តាញសង្គមមួយចំនួនលើកឡើងថាគ្រាន់តែជាការសម្តែង។ ដោយសារតែខ្លួនកំពុងតែមានទុក្ខតែបែរជាមានពាក្យសម្តីវាយប្រហារ ស្វាមីអាជីក៏បានបកស្រាយថាមិនមែនជាការសម្តែងនោះទេ ព្រមទាំងទម្លាយវីដេអូ អាជី កំពុងសម្រាកនៅមន្ទីរពេទ្យផងដែរ។No photo description available.

កាលពីថ្ងៃទី១៦ ធ្នូ គណនីហ្វេកប៊ុករបស់ Ah Gi Leader បានបង្ហោះវីដេអូមួយដោយភ្ជាប់ជាមួយសំណេរថា «បុណ្យដែលខ្ញុំបានធ្វើទាំងអស់សូមជួយឱ្យប្រពន្ធខ្ញុំមិនកើតអីហើយជាមកដូចដើមផង»។ នៅក្នុងវីដេអូនោះ អាជី មានសភាពបែកពពុះមាត់ ថែមទាំងមានឈាមច្រមុះទៀត ដែលហេតុការណ៍នេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ទោះយ៉ាងនេះក្តី អ្នកលេងបណ្តាញសង្គមមួយចំនួនបានលើកឡើងថា នេះគ្រាន់តែជាការសម្តែងរបស់អាជី ប៉ុណ្ណោះដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីមហាជន។No photo description available.

ដោយសារតែរងនូវមតិថា ជាការសម្តែងទាំងអាជី ប៊ិះស្លាប់ ប៊ិះរស់ នេះដែរនៅក្នុងគណនីរបស់ Ah Gi Leader ក៏បានបង្ហោះវីដេអូមួយទៀតដែលក្នុងសភាព អាជី កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ភ្ជាប់ជាមួយវីដេអូក៏មាន caption ដែរថា «ផ្ញើទៅអ្នកដែលថាប្រពន្ធខ្ញុំសម្តែង ហើយក៏អរគុណអ្នកដែលជូនពរឆាប់ជា»។

បើតាមការឱ្យដឹងពីគណនីហ្វេកប៊ុកលោក អៀង អេងឡាយ ត្រូវជាស្វាមីរបស់ អាជី ក៏បានបង្ហើបដែរថាកាលដែលអាជីមានសភាពបែកពពុះមាត់ និងមានឈាមច្រមុះនេះដោយសារតែលេបថ្នាំងងុយគេង។No photo description available.

អត្ថន័យទាំងស្រុងលោក អៀង អេងឡាយ បានរៀបរាប់ថា «ឱ!អូនអើយអូន បងទើបតែឃើញរូបនេះនៅក្នុងទូរសព្ទអូន ហេតុអីអូនលាក់បងមកដល់ពេលនេះ អូនធ្វើបែបនេះ ធ្វើឱ្យបងពិបាកចិត្តខ្លាំងណាស់ បងឃើញហើយបងស្លុតចិត្តមិនគួរណាអូនលាក់ប្ដី បងប្រាប់ហើយថាឱ្យឈប់លេបថ្នាំងងុយគេងនឹងទៅតែអូនមិនស្ដាប់លួចលេបរហូតដល់ចង់ហួសពេលហើយ តើឱ្យបងជួយអូនយ៉ាងណាហើយក៏សូមដាស់តឿបងប្អូនទាំងអស់គ្នាសូមកុំប្រើថ្នាំងងុយគេងអីបើមិនចង់ដូចប្រពន្ធខ្ញុំទេ វាជារឿងពិតដែលខ្ញុំកំពុងតែជួប ហើយក៏អរគុណបងប្អូនដែលជូនពរឱ្យគាត់ឆាប់ជា»។No photo description available.

គួរបញ្ជាក់ផងដែរថា អាជី មានឈ្មោះពិតថា តេង ស៊ីណាត គឺជាអ្នកលក់អនឡាញមួយរូប ហើយត្រូវបានមហាជនរិះគន់ជារឿយៗតាមរយៈសកម្មភាពរបស់នាងដូចជាការសម្តែងស៊ិចស៊ីនិងសកម្មភាពមួយចំនួនទៀត៕

 

មិនធម្មតាមែន! Lisa នៅក្បែរជាមួយបុគ្គលសុទ្ធតែអភិជន

0

Lisa សមាជិកក្រុម BLACKPINK បានធ្វើឱ្យកក្រើកលើបណ្តាញអ៊ីនធឺណិត នៅពេលដែលនាងត្រូវបានគេប្រទះឃើញកំពុងញ៉ាំអាហារនៅភោជនីយដ្ឋានក្នុងស្រុកមួយក្នុងទីក្រុងបាងកកជាមួយ Lee Won Ju ដែលកូនស្រីរបស់ប្រធាន Samsung Lee Jae Yong ។ ការបង្ហាញខ្លួនរបស់ Lisa ជាមួយសម្រស់ធម្មជាតិ និងបុគ្គលអភិជននេះដែរបានធ្វើឱ្យមានការស្ងើចសរសើរយ៉ាងខ្លាំងនិងភាពអស្ចារ្យនៃពិភពតារារបស់ Lisa ។ ការជួបគ្នាដែលមិននឹកស្មានដល់នេះរវាង Lisa និង Lee Won Ju បានធ្វើឱ្យមានការចង់ដឹងក្នុងចំណោមអ្នកគាំទ្រក្រុម BLACKPINK និងគ្រួសារ ដែលមានឥទ្ធិពលនេះមានទំនាក់ទំនងអ្វីជាមួយគ្នា។BLACKPINK's Lisa spotted with Samsung chairman's daugther in Thailand

នៅប្រទេសថៃថ្មីៗនេះ Lisa សមាជិកក្រុម BLACKPINK កំពុងធ្វើឱ្យកក្រើកតាមអ៊ីនធឺណិតដោយកាលពីថ្ងៃទី ១៦ ខែធ្នូ Lisa ត្រូវបានគេប្រទះឃើញកំពុងញ៉ាំអាហារនៅភោជនីយដ្ឋានក្នុងទីក្រុងបាងកក។ តារាស្រីរូបនេះបានស្លៀកពាក់បែបសាមញ្ញ និងគ្មានការតុបតែងខ្លួន បង្ហាញសម្រស់ធម្មជាតិរបស់នាង ដែលបញ្ជាក់ថាភាពទាក់ទាញរបស់នាងទោះបីមិនរៀបចំខ្លួនហាយសូក៏នៅតែទាក់ទាញដែរ។ អ្នកគាំទ្របានប្រមូលផ្តុំគ្នានៅខាងក្រៅភោជនីយដ្ឋានដោយអន្ទះសាចង់ឃើញ Lisa ដែលជាអាយដលជាទីស្រឡាញ់របស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSSM27kxr3VeZcgH2ZCZvdnwuKf_3YO5s9hL_Sy0MmyFeAutwVyXM2_5p3d47Nno8JqnVFFZ519QmGloqsrqPLSqCGK6UcMQEaR88VJ5P7clJ29hKBqRLka822yLCMpvtTDMjOqnIRBXR0JeUDufOeH9pbJ31R4bEpqVvIuSNjDm-dN1hchUrekhUNFHs/s1440/image_2023-12-18_11-59-57.png

អ្វីដែលធ្វើឱ្យកាន់តែចាប់អារម្មណ៍កាន់តែខ្លាំងទៅលើ Lisa ការចេញមកញុំាអាហារបែបសាមញ្ញានេះ ក៏មានវត្តមាន Lee Won Ju កូនស្រីរបស់ប្រធាន Samsung Lee Jae Yong ។ ភាពភ្ញាក់ផ្អើលពីអ្នកនិយមលេងអ៊ីនធឺណិតព្រោះកូនស្រីរបស់ប្រធាន Samsung ជាកូនស្រីអភិជននិងជាអ្នកជំនួញ។
ទំនាក់ទំនងជាមួយកូនស្រីរបស់ប្រធានក្រុមហ៊ុន Samsung បន្ថែមភាពគួរឱ្យចាប់អារម្មណ៍មួយទៅរឿងនេះ ដែលបង្កឱ្យមានការចង់ដឹងចង់ឃើញក្នុងចំណោមអ្នកតាមដានទាំង BLACKPINK និងគ្រួសារអ្នកជំនួញដ៏មានឥទ្ធិពល។ ជំនួបភ្លាមៗនេះនៅភោជនីយដ្ឋានក្នុងស្រុកថៃមិនត្រឹមតែធ្វើឱ្យអ្នកគាំទ្ររីករាយប៉ុណ្ណោះទេ ថែមទាំងបានបង្កើតការភ្ញាក់ផ្អើលនៅក្នុងសហគមន៍អនឡាញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhMjFWyPB6NTCt-qDt0YMnYfXKj4DScRZdHmv8kxU08QmFEXm91RJYHLsrwjkpV318lXOaGLctBvYaB6zS2YuWr5PKUteB0Puvv-XCYQdxYcSMMNyvYW9NIprexhDMbL3B7-kfffw_UFWGTaqN2T5j1AxoJHdl_mYtad0IlZGy6um87qsaixD3HSnIxdw/s1440/image_2023-12-18_11-59-56.png

Lisa គឺជាតារាចម្រៀងK Pop មានដើមកំណើតថៃម្នាក់ដែលត្រូវបានមហាជនស្ងើចសរសើរខ្លាំងព្រោះនាងលេចមុខជាមួយបុគ្គលអភិជនជាច្រើនសូម្បីពាក្យចចាមអារ៉ាមស្នេហារបស់នាងក្តីក៏កើតឡើងជាមួយកូនមហាសេដ្ឋីលំដាប់ពិភពលោកផងដែរ៕

ប្រទេសប៉ាគីស្ថានបង្កើតភ្លៀងសិប្បនិម្មិតជាលើកដំបូង

0

ប្រទេសប៉ាគីស្ថាន ៖ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានបរទេសរាយការណ៍ថា អាជ្ញាធរប្រចាំទីក្រុង Lahore ដែលជាទីក្រុងធំលំដាប់ទី២ និងស្ថិតនៅភាគខាងកើតប្រទេសប៉ាគីស្ថាន បានចេញសេចក្តីថ្លែងការណ៍មួយថា យន្តហោះចំនួន២គ្រឿងរបស់ភ្នាក់ងារមកពីសហព័ន្ធអារ៉ាប់រួម (United Arab Emirates-UAE) បានបង្កើតភ្លៀងសិប្បនិម្មិតក្នុងតំបន់ចំនួន១០ នៅទីក្រុង Lahore ដោយជោគជ័យ និងមានភ្លៀងធ្លាក់មកកាលពីថ្ងៃ១៦ ខែធ្នូ កន្លងមក ។Pakistan Uses Artificial Rain For First Time To Combat Smog In Lahore

នេះជាលើកដំបូងហើយដែលមានការបង្កើតភ្លៀងសិប្បនិម្មិតនៅប៉ាគីស្ថាន ដែលជាប្រទេសមួយបានប្រឈមនឹងការបំពុលបរិយាកាសខ្ពស់បំផុតនៅលើពិភពលោក ។ កាលពីប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសប៉ាគីស្ថានបានប្រឈមនឹងការបំពុលបរិយាកាសធ្ងន់ធ្ងរ ដោយសារការប្រើប្រាស់ថាមពលហ្វូស៊ីលក្នុងកម្រិតខ្ពស់ ក៏ដូចជាការដុតចម្ការជាច្រើននៅជិតដល់ពេលរដូវដាំដុះ ស្របពេលប្រទេសនេះមានកាន់តែត្រជាក់ខ្លាំងក្នុងរដូវរងាផងដែរ ។Pakistan uses artificial rain for the first time to fight pollution |  Environment News | Al Jazeeraចំណែកលទ្ធផលការវាស់វែងកម្រិតខ្យល់ PM 2.5 ជាពិសេស នៅទីក្រុង Lahore កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ បង្ហាញថា វាមានកម្រិតខ្ពស់ជាងកម្រិតគ្រោះថ្នាក់ដែលកំណត់ដោយអង្គការសុខភាពពិភពលោក (WHO) រហូតដល់៦៦ដងឯណោះ ។ ហេតុនេះ កម្រិតខ្យល់ពុលនៅលើបរិយាកាសបានធ្វើឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋប៉ាគីស្ថាន និងការរស់នៅរបស់ពលរដ្ឋក្នុងទីក្រុងយ៉ាងខ្លាំង ៕ Does-cloud-seeding-really-workប្រភព ៖ daily news

១០ យ៉ាងដែលត្រូវចងចាំសម្រាប់អ្នកដែលចង់ធ្វើដំណើរទៅប្រទេសជប៉ុន

0

យោងតាមគេហទំព័រ Lonely Planet បានឱ្យដឹងថា ភ្ញៀវទេសចរដែលចង់ធ្វើដំណើរទៅប្រទេសជប៉ុនចាំបាច់ត្រូវយល់ដឹងពីតិចនិចទាំងនេះ ដើម្បីងាយស្រួលធ្វើដំណើរ ក៏ដូចជាទទួលបានបទពិសោធន៍ល្អៗ ព្រោះដោយសារប្រទេសជប៉ុនជាធម្មតាមានពិធីសាសនាជាច្រើន ដែលជួនកាលអាចបង្កភាពមិនស្រួលដល់ភ្ញៀវទេសចរ។ ដូច្នេះខាងក្រោមនេះគឺ ១០ ចំណុចដែលអ្នកត្រូវចងចាំមុនពេលធ្វើដំណើរទៅប្រទេសជប៉ុន៖

១.ធ្វើការកក់ទុកមុន និងមកដល់ឱ្យទាន់ពេល៖ អ្នកទេសចរគួរតែកក់កន្លែងស្នាក់នៅឱ្យបានឆាប់ ជាពិសេសក្នុងឱកាសកំពូលដូចជាសប្តាហ៍ដំបូងនៃខែមករា ពិធីបុណ្យផ្ការីក ចុងខែមីនាដល់ខែមេសាជាដើម នឹងត្រូវមកដល់ឱ្យទាន់ពេល ពីព្រោះបុគ្គលិកទាំងអស់សុទ្ធតែកំណត់ពេលវេលាច្បាស់លាស់ក្នុងការពិនិត្យ ដូច្នេះនៅពេលអ្នកមកយឺត ឬហួសម៉ោងបុគ្គលិកអាចនឹងអវត្តមាន ។Japanese Hostels and Capsule Hotels | KCP International

២.រៀបចំអីវ៉ាន់របស់អ្នក៖ បន្ទប់នៅក្នុងប្រទេសជប៉ុនជាទូទៅមានទំហំតូច ដូច្នេះមិនមានកន្លែងច្រើនសម្រាប់ដាក់វ៉ាលីសំពីងសំពោងទេ។ លើសពីនេះ ការយកវ៉ាលីធំៗក៏បង្កភាពរអាក់រអួលសម្រាប់ភ្ញៀវទេសចរពេលប្រើមធ្យោបាយធ្វើដំណើរសាធារណៈផងដែរ។ ហេតុនេះហើយ អ្នកទេសចរគួរតែខ្ចប់អីវ៉ាន់ស្រាលៗពេលធ្វើដំណើរទៅប្រទេសជប៉ុន។Hostels in Japan

៣.ទិញស៊ីមដែលមានសមត្ថភាពទិន្នន័យខ្ពស់៖ អាស័យដ្ឋាននៅប្រទេសជប៉ុនមានការពិបាកក្នុងការរុករកខ្លាំងណាស់ សូម្បីតែអ្នកស្រុកក៏ដោយ។ ដូច្នេះ អ្នកទេសចរគួរតែទិញស៊ីមកាតដែលមានសមត្ថភាពទិន្នន័យខ្ពស់ ដើម្បីប្រើប្រាស់សម្រាប់កំណត់ទីតាំងក្នុងពេលធ្វើដំណើរ។How to Use the New AI-Powered Features on Google Maps

៤.ពាក់ស្បែកជើងដែលងាយស្រួលដោះចេញ៖ ក្រៅពីកត្តាផាសុកភាព អ្នកទស្សនាគួរតែជ្រើសរើសស្បែកជើងដែលងាយស្រួលដោះចេញ។ ព្រោះពេលមកដល់ប្រទេសជប៉ុន អ្នកទេសចរតែងតែទៅលេងកន្លែងកម្សាន្តបែបសាសនា ផ្ទះសំណាក់បែបប្រពៃណី និងញ៉ាំអាហារនៅភោជនីយដ្ឋានជាដើម ដោយកន្លែងទាំងនេះជារឿយៗតម្រូវឱ្យដោះស្បែកជើងចេញ។Two Reasons Ninja Shoes Have a Split-Toe — Fried Chicken & Sushi

៥.រៀនពីរបៀបប្រើបង្គន់៖ នៅប្រទេសជប៉ុន បង្គន់អេឡិចត្រូនិចមានប្រជាប្រិយភាពខ្លាំងជាមួយនឹងមុខងារសម្អាតនៅពេលចុចប៊ូតុង។ លើសពីនេះបង្គន់ជារឿយៗខ្វះកន្សែង និងមិនមានម៉ាស៊ីនសម្ងួតដៃ ដូច្នេះភ្ញៀវត្រូវរៀបចំយ៉ាងសកម្មផងដែរ។What Is A Japanese Toilet And Why Do You Need One?

៦.នាំយកសាច់ប្រាក់៖ ប្រសិនបើការធ្វើដំណើរទៅកាន់តំបន់ជនបទ ប័ណ្ណឥណទាន ឬការទូទាត់តាមអេឡិចត្រូនិកប្រហែលជាមិនត្រូវបានទទួលយកទេ។ ដូច្នេះភ្ញៀវត្រូវរៀបចំសាច់ប្រាក់ ក៏ដូចជាត្រូវដាក់លុយ និងកាតនៅក្នុងថាសក្បែរកន្លែងដាក់ប្រាក់ ជំនួសឱ្យការបង់ប្រាក់ដោយផ្ទាល់ទៅអ្នកគិតលុយ។Japanese Money | YEN / JPY | Japan City Tour

៧.ត្រូវដឹងពីរបៀបឈរ៖ នៅពេលប្រើជណ្តើរយន្ត អ្នកទស្សនាត្រូវតែឈរនៅម្ខាងជានិច្ច អាស្រ័យលើទីតាំង។ ជាឧទាហរណ៍ នៅតំបន់ Kanto និងភាគខាងកើត អ្នកត្រូវឈរនៅខាងឆ្វេង ប៉ុន្តែនៅ Kansai និងតំបន់ភាគខាងលិចវិញ អ្នកត្រូវឈរនៅខាងស្តាំ។Why Japanese People Stand in Lines so Well

៨.ត្រូវដឹងពីរបៀបជិះរថភ្លើង៖ រថភ្លើងក្រោមដីនៅក្នុងទីក្រុងដំណើរការរហូតដល់ម៉ោង ១ កណ្តាលអាធ្រាតនៅពេលចុងក្រោយបំផុត។ ប្រសិនបើអ្នកខកខានការធ្វើដំណើរនេះ ជម្រើសតែមួយគត់របស់អ្នកគឺហៅតាក់ស៊ី ហើយវានឹងមានតម្លៃថ្លៃខ្លាំងណាស់។How to Survive the Last Train in Tokyo | All About Japan

៩.ពេលព្រឹកនៅទីក្រុងតូក្យូ៖ សម្រាប់អ្នកក្រុងតូក្យូ ការទៅធ្វើការពេលព្រឹកចាប់ពីម៉ោង ៧:៣០ ព្រឹកដល់ម៉ោង ៩:០០ ព្រឹក មនុស្សរាប់លាននាក់បានប្រមូលផ្តុំគ្នានៅលើរថភ្លើងនៅក្នុងទីក្រុង។ ដូច្នេះអ្នកដំណើរត្រូវមកឱ្យទាន់ពេលព្រោះអាចមិនមានកន្លែងអង្គុយគ្រប់គ្រាន់។10 Best Things to Do in Tokyo at Night | Japan Wonder Travel Blog

១០.រៀនពាក្យជាមូលដ្ឋានមួយចំនួន៖ ភាសាអង់គ្លេសគឺមានការពេញនិយមយ៉ាងខ្លាំងនៅតាមទីក្រុង និងតំបន់ទេសចរណ៍។ ទោះយ៉ាងណាក៏ដោយ នៅតំបន់ជនបទ ភាសានេះប្រហែលជាមិនមានប្រយោជន៍ទេ។ ជំនួសមកវិញ អ្នកទស្សនាគួរតែរៀនឃ្លាមូលដ្ឋានមួយចំនួនសម្រាប់ការទំនាក់ទំនងដូចជា អារីហ្គាតូ (សូមអរគុណ), តូរី (បន្ទប់ទឹក), ម៉ូឈីការី (យកទៅឆ្ងាយ), តេនណៃ ដឺ (ញ៉ាំនៅនឹងកន្លែង) ជាដើម៕

ចិនប្រើប្រាស់បច្ចេកវិទ្យាទំនើបធ្វើឱ្យវត្ថុបុរាណមានភាពរស់រវើក

0

ប្រទេសចិន ៖ សារមន្ទីរនានានៅទូទាំងប្រទេសចិនបានស្វែងរកវិធីថ្មីៗជាបន្តបន្ទាប់ដើម្បីធ្វើយ៉ាងណា ឱ្យការដាក់តាំងវត្ថុបុរាណនានាមានភាពរស់រវើក និងជួយឱ្យអ្នកចូលទស្សនាងាយយល់ពីវត្ថុបុរាណទាំងនេះផងដែរ ។ គេសង្កេតឃើញថា សារមន្ទីរទាំងនេះបានបំពាក់នូវបច្ចេកវិទ្យាទំនើប និងមានឧបករណ៍ជំនួយ ដើម្បីឱ្យអ្នកទស្សនាទទួលបានបទពិសោធន៍ជាច្រើន តាមរយៈការទស្សនា, ការស្តាប់ និងការប៉ះពាល់ដោយផ្ទាល់ ។em>Gazing at Sanxingdui</em> exhibition to be held in Hong Kong -  Chinadaily.com.cn

សារមន្ទីរ Sanxingdui គឺជាសារមន្ទីរថ្មីមួយក្នុងខេត្តស៊ីឈួន ប្រទេសចិន ដែលបានរៀបចំឡើងតាមបែបបច្ចេកវិទ្យាទំនើប និងមានការបង្ហាញវត្ថុបុរាណផ្នែកវប្បធម៌ជាច្រើន ។ សារមន្ទីរនេះមានបន្ទប់ដាក់វត្ថុបុរាណ ដែលគេបានបំពាក់ដោយបច្ចេកវិទ្យា 3D ដើម្បីឱ្យអ្នកចូលទស្សនាទទួលបានបទពិសោធន៍ផ្នែកបុរាណវិទ្យាដោយខ្លួនឯង ហើយពួកគេក៏អាចទស្សនាវត្ថុបុរាណផ្នែកវប្បធម៌យ៉ាងជិតស្និទ្ធ ។Gazing at Sanxingdui: New Archaeological Discoveries in Sichuan | Hong Kong  Tourism Board

រីឯសារមន្ទីរមួយកន្លែងទៀតឈ្មោះ Liang Zhu ស្ថិតនៅស្រុក Yuhang ទីក្រុង Hangzhou ខេត្ត Zhejiang ក៏បានប្រើប្រាស់បច្ចេកវិទ្យាទំនើបផងដែរ ។ សារមន្ទីរនេះ អនុញ្ញាតឱ្យអ្នកទស្សនាអាចពាក់វ៉ែនតានាំផ្លូវដ៏ឆ្លាតវៃ គឺនៅពេលពួកគេបានពាក់វ៉ែនតានេះហើយ ពួកគេនឹងអាចមើលឃើញវត្ថុបុរាណវប្បធម៌ឌីជីថលបាន ។Guanghan Sanxingdui Museum - All You Need to Know BEFORE You Go (with  Photos)

ជាមួយគ្នានេះ ការពាក់វ៉ែនតានាំផ្លូវឆ្លាតវៃធ្វើឱ្យពួកគេអាចឮសូរសំឡេងពន្យល់អំពីប្រវត្តិរបស់វត្ថុបុរាណនីមួយៗ ។ ដូច្នេះ វាធ្វើឱ្យវត្ថុបុរាណដែលដាក់បង្ហាញនៅសារមន្ទីរ Liang Zhu មានភាពរស់រវើក និងធ្វើឱ្យអ្នកចូលទស្សនាសារមន្ទីរកាន់តែងាយយល់ជាងមុន ៕Sanxingdui Museum | Sichuan, China | Attractions - Lonely Planet ប្រភព ៖ China face

ក្រោយសុីលុយក្រុមហ៊ុនលក់ស្រាបាន១០ម៉ឺនដុល្លារ ត្រូវព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង

0

ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង លោក កឹម ជាតិ ពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

ក្នុងព្រះរាជក្រឹត្យចុះនៅថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២៣ ដែលឡាយព្រះហស្តលេខាដោយ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់បញ្ចប់មុខតំណែង លោក កឹម ជាតិ ពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ ការបញ្ចប់តំណែងនេះ តាមសំណើរបស់នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន ម៉ាណែត។

ការបញ្ចប់មុខតំណែងនេះ ក៏ព្រោះតែលោក កឹម ជាតិ ត្រូវបានក្រុមហ៊ុនឧកញ៉ា ដួង តិច បានប្ដឹងទៅក្រសួងមហាផ្ទៃ ដោយចោទថា លោកទារប្រាក់ពីក្រុមហ៊ុនលក់ស្រាប្រមាណ ១០ម៉ឺនដុល្លារជាថ្នូរនឹងការអនុញ្ញាតឱ្យបើកដំណើរការអាជីវកម្មធម្មតាវិញ។

ក្រោយតែពីបញ្ចប់មុខតំណែងហើយនោះ លោក កឹម ជាតិ ក៏ត្រូវបានក្រសួងមហាផ្ទៃ កំពុងបើកការស្រាវជ្រាវ និងស៉ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ហើយផ្ទេរភារកិច្ចពីអគ្គាធិការដ្ឋាន ទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោយរកឃើញរឿងវ៉ាវមួយចំនួនជាបទល្មើសព្រហ្មទណ្ឌ៕

អធិការរងក្រុងកំពតម្នាក់ ត្រូវអស់តំណែង ក្រោយស្នងការខេត្តរកឃើញបានប្រើប្រាស់គ្រឿងញៀន

0

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតអនុវត្តវិន័យ ០០៦ របស់កងកម្លាំងនគរបាលជាតិ បទបញ្ជារបស់នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កងកម្លាំងដាច់ខាតមិនត្រូវប្រើប្រាស់ និងចែកចាយគ្រឿងញៀន ហើយត្រូវធ្វើជាគំរូល្អសម្រាប់ប្រជាពលរដ្ឋ។May be an image of 1 person and text that says '180 190 170 180 160 170 150 160 140 150 130 140 120 MOSAR 110 130 120 110'ដោយអនុវត្តតាមវិន័យនេះ ស្នងការដ្ឋាននគរបាលខេត្តកំពត បានបណ្តេញលោកអនុសេនីយ៍ឯក មាស ពិសិដ្ឋ អធិការរងក្រុងកំពតដែលបានពាក់ព័ន្ធក្នុងការប្រើប្រាស់គ្រឿងញៀន ចេញពីក្របខណ្ឌនគរបាលជាតិ ដែលការធ្វើបែបនេះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសកងកម្លាំងនគរបាលជាតិ។ទាក់ទងនឹងការដកចេញនេះ ក៏ជាសារព្រមានដល់កងកម្លាំងទាំងអស់របស់ស្នងការរដ្ឋាននគរបាលខេត្តកំពតមិនត្រូវពាក់ព័ន្ធនឹងគ្រឿងញៀនដាច់ខាត បើមិនដូច្នេះទេ នឹងមានការបណ្តេញជាបន្តទៀត ប្រសិនបើនៅតែរកឃើញពាក់ព័ន្ធគ្រឿងញៀន៕

អាមេរិកភ័យខ្លួន! ខណៈក្រុមហ៊ុនចិនដាក់បម្រាមហាមបុគ្គលិកគ្រប់រូបយកទូរស័ព្ទដៃ Iphone ចូលកន្លែងធ្វើការ

0

បើយោងទៅតាមការចេញផ្សាយរបស់សារព័ត៌មានចិនបានចុះផ្សាយ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្រុមហ៊ុនចិនជាច្រើនកំពុងតែចាប់ផ្តើមអនុវត្តនូវវិធានការដោយហាមប្រាមបុគ្គលិកក្រុមហ៊ុនទាំងអស់យកទូរស័ព្ទដៃម៉ាក iphone និង ឧបករណ៍ភ្ជាប់ដែលជាម៉ាកយីហោបរទេសដទៃទៀត ចូលកន្លែងធ្វើការជាដាច់ខាត។China's Apple iPhone Ban Accelerates Across State Firms, Government -  Bloomberg

រយៈពេលជាងមួយទសវត្សន៍មកនេះ គឺប្រទេសចិនកំពុងតែព្យាយាមកាត់បន្ថយការប្រើប្រាស់ ដោយផ្នែកលើបច្ចេកវិទ្យាបរទេស ជំនួសមកវិញដោយគាំទ្រអ្វីដែលជារបស់ចិន ដូចជាក្រុមហ៊ុនមួយចំនួនបានប្តូរមកប្រើប្រាស់កម្មវិធី Software ចិន និងលើកកម្ពស់បន្ទះឈីប Semiconductor ដែលជាផលិតផលក្នុងស្រុករបស់ខ្លួនវិញ។China's ban on Apple's iPhone accelerates, Global Enterprise - THE BUSINESS  TIMES

បើតាមរបាយការណ៍របស់ Bloomberg បានបញ្ជាក់ទៀតថា រយៈពេលប្រមាណ១-២ខែមុននេះ ក្រុមហ៊ុនរដ្ឋនិងស្ថាប័នរដ្ឋាភិបាលចិន នៅក្នុងខេត្តចំនួន៨នៃប្រទេសចិន មានដូចជាខេត្ត Zhejiang , Shandong , Liaoning, Hebei ជាដើមគឺសុទ្ធតែបានណែនាំនយោជិតរបស់ខ្លួនហាមប្រើប្រាស់ផលិតផលពីបរទេស ជាពិសេសទៅលើផលិតផល Apple/iphone របស់សហរដ្ឋអាមេរិក ជំនួសដោយការលើកស្ទួយផលិតផលក្នុងស្រុករបស់ខ្លួនវិញ។China's ban on iPhone use accelerates

គួរបញ្ជាក់ផងដែរថា ការដែលចិនចេញនូវនិន្នាការបែបនេះ គឺដើម្បីបន្ថយនៅឥទ្ធិពលរបស់លោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិកទៅលើផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្មសកល និងបច្ចេកវិទ្យា ដោយហេតុថាអាមេរិកនិងចិនគឺជាគូរប្រជែងសេដ្ឋកិច្ចដ៏ធំលំដាប់ទី១និងទី២ទូទាំងសកលលោក។ ចិនព្យាយាមលើកកម្ពស់ផលិតផលរបស់ខ្លួនឯង ក៏ដូចជាបង្កើនកំណើនអ្នកប្រើប្រាស់របស់ខ្លួនព្រោះថាប្រជាជនចិននៅលើពិភពលោកយើងនេះ គឺមានរហូតដល់ទៅជាង១០០០លាននាក់។ ដូច្នេះហើយការដែលចង់ឲ្យផលិតផលមួយលក់ដាច់ខ្លាំងនិងវ៉ាដាច់នៅលើពិភពលោកគឺត្រូវតែផ្តើមចេញពីជំនឿជាក់របស់ប្រជាពលរដ្ឋខ្លួនជាមុនសិន៕

ម្ដាយចូលគុ.កព្រោះកូនអាយុ ៦ ឆ្នាំលួចកាំភ្លើងបា.ញ់គ្រូ

0

សហរដ្ឋអាមេរិក៖ Deja Taylor ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំពីបទធ្វេសប្រហែសលើកុមារដែលបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរ បន្ទាប់ពីកូនប្រុសអាយុ ៦ ឆ្នាំរបស់នាងបានលួចកាំភ្លើងទៅរៀន និងបានបាញ់គ្រូបង្រៀនរបស់ខ្លួនឱ្យមានរបួសធ្ងន់ធ្ងរ។Mother of 6-year-old who shot teacher in Virginia gets 2 years in prison  for child neglect - TheGrioយោងតាមគេហទំព័រអន្តរជាតិ NBC News ដែលបានចុះផ្សាយកាលពីថ្ងៃទី១៦ ខែធ្នូថា កូនប្រុសថ្នាក់ទី ១ របស់ Taylor បានយកកាំភ្លើងខ្លី ៩ មីលីម៉ែត្ររបស់ម្តាយគាត់ដោយឡើងលើថតដើម្បីឈានដល់កាបូបដែលមានកាំភ្លើងនៅផ្នែកខាងលើនៃតុរព្យួរខោអាវ។

ហេតុការណ៍នេះកើតឡើងតាំងពីថ្ងៃទី៦ ខែមករា មកម្លេះនៅពេលដែលក្មេងប្រុសនោះ បានលាក់កាំភ្លើងក្នុងកាបូបស្ពាយរបស់ខ្លួន ហើយបានទៅសាលាបឋមសិក្សា Rickneck ក្នុងទីក្រុង Newport News រដ្ឋ Virginia សហរដ្ឋអាមេរិក។ បន្ទាប់មកគាត់បានរំកិលកាំភ្លើងចូលទៅក្នុងហោប៉ៅរបស់គាត់ ហើយបានបាញ់ទៅលើគ្រូបង្រៀន Abby Zwerner អាយុ ២៥ ឆ្នាំ នៅមាត់ទ្វារបន្ទប់បណ្តាលឱ្យមានរបួសធ្ងន់ធ្ងរ ប៉ុន្តែមិនមានការបាត់បង់ជីវិតឡើយ។ ទោះជាយ៉ាងណាក៏ដោយ Taylor ដែលជាម្តាយរបស់ក្មេងប្រុសនោះបានអះអាងថា កាំភ្លើងបានបំពាក់គន្លឹះសុវត្ថិភាព ដូច្នេះមិនត្រូវបានប៉ូលីសចាប់ខ្លួន ឬកាត់ទោសភ្លាមៗនោះទេ។Mom of Virginia boy who shot teacher sentenced for child neglect

បន្ទាប់មកនៅខែមេសាប៉ូលីសបានធ្វើការស៊ើបអង្កេតក៏បានដឹងថា Taylor ដែលជាម្តាយរបស់ក្មេងប្រុសនោះបានប្រើប្រាស់កញ្ឆា ក៏ដូចជាកាត់ទោសឱ្យជាប់ពន្ធនាគារសហព័ន្ធចំនួន ២១ ខែផងដែរ។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នេះនាងក៏ត្រូវបានតុលាការរដ្ឋកាត់ទោសឱ្យជាប់ពន្ធនាគារ ២ ឆ្នាំបន្ថែមទៀតពីបទធ្វេសប្រហែសលើកុមារដែលបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរទៅលើមនុស្សជុំវិញខ្លួន។ ដូច្នេះទោសទាំងពីរនេះបានកាត់ទោសឱ្យ Taylor ជាប់ពន្ធនាគារសរុបជិត ៤ ឆ្នាំ នេះបើយោងតាមឯកសាររបស់តុលាការ ក៏បានឱ្យដឹងទៀតថា នាងក៏ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺវិកលចរិកផងដែរ។Mom of 6-year-old who shot his teacher sentenced to 2 years in prison in  state case - ABC News

គួរបញ្ជាក់ដែរថា អ្នកគ្រូម្នាក់ដែលត្រូវក្មេងប្រុសអាយុ ៦ ឆ្នាំបាញ់នោះ បច្ចុប្បន្នគាត់លែងធ្វើការឱ្យប្រព័ន្ធសាលា និងមិនបានបង្រៀនទៀតឡើយ។ គាត់បាននិយាយថា គាត់ខ្លាចការងារក្នុងបរិយាកាសនេះ ហើយគាត់ក៏បានចូលរួមការព្យាបាល ហើយត្រូវបានគេរកឃើញថាមានជំងឺស្ត្រេសក្រោយការប៉ះទង្គិច ព្រមទាំងជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភទៀតផង៕