លោក ហៀក សេងហួត ដែលគេស្គាល់ថាជាមគ្គុទ្ទេសក៍ទេសចរណ៍ ដ៏ល្បីម្នាក់ប្រចាំខេត្តសៀមរាប ត្រូវបានក្រសួងទេសចរណ៍ ចេញលិខិតព្រមានជាលើចុងក្រោយ ជុំវិញការរៀបរាប់ពន្យល់នូវប្រវត្តិសាស្ត្រ ជំនឿផ្សេងៗដែលផ្ទុយពីការពិត។
នៅក្នុងករណីនេះ ប្រសិនបើ លោក ហៀក សេងហួត នៅតែអនុវត្តន៍ផ្ទុយពីការព្រមានរបស់ក្រសួងទេសចរណ៍ទៀត នោះលោកនឹងត្រូវព្យួរអាជ្ញាបណ្ណ ឬឈានដល់ការដកអាជ្ញាបណ្ណមគ្គុទេសក៍ទេសចរណ៍របស់លោកទាំងស្រុងតែម្តង។
ការណ៍ដែលក្រសួងចេញលិខិតព្រមានជាលើកចុងក្រោយបែបនេះ គឺបន្ទាប់ពីលោក ហៀក សេងហួត បានប្រព្រឹត្តិទង្វើមិនសមស្របតាមក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ ធ្វើការអធិប្បាយទៅកាន់ភ្ញៀវទេសចរ និងផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គមអំពីប្រវត្តិសាស្ត្រ អបិយជំនឿ និងរឿងរ៉ាវផ្សេងៗដែលគ្មានមូលដ្ឋាន ច្បាស់លាស់ ដែលនាំឱ្យមានការប៉ះពាល់ដល់វប្បធម៌ និងសាសនារបស់កម្ពុជា។
លើសពីនេះទៅទៀត លោកហៀក សេងហួត ក៏បានចូលរួមក្នុងសកម្មភាពជាមួយស្ត្រីម្នាក់ ដែលតាំងខ្លួនថាជាអ្នកស្នងរូប ព្រះនាងឥន្ទ្រទេវី នៅទីតាំងសក្ការៈលោកតារាជ នៅប្រាសាទអង្គរវត្ត ដែលការធ្វើបែបនេះឱ្យប៉ះពាល់ជាខ្លាំងដល់វប្បធម៌ខ្មែរ៕










