នៅក្នុងឱកាសចម្រើនជន្មាយុគម្រប់៤៣ ឈានចូល ៤៤ឆ្នាំ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ លោកជំទាវ ពេជ ចន្ទមុន្នី ភរិយាសម្តេចធិបតីហ៊ុនម៉ា ណែត បានធ្វើការចែករំលែកព្រះធម៌ នៅលើគណនីហ្វេកប៊ុកផ្ទាល់របស់លោកជំទាវ អមជាមួយខ្លឹមសារថា៖”អត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានចំនួនច្រេីនជាងការស្លាប់ដោយសារជំងឺ មេត្តាជួយចែករំលែកដំបូន្មានដ៏ល្អនេះជូនដល់ប្រជាពលរដ្ឋយេីងផង”។
នៅក្នុងព្រះធម៌បានលើកឡើងអំពីការ ទទួលទានគ្រឿងស្រវឹង ដែលឈានទៅដល់ឱ្យមានការបង្កគ្រោះថ្នាក់ចរាចរ និង ប៉ះពាល់សង្គមជាតិជាខ្លាំង។
សូមបញ្ជាក់នាដើមឆ្នាំ២០២៤នេះ ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរហាក់មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលភាគច្រើនបង្កឡើងដោយអ្នកបើកបរមានជាតិស្រវឹងខ្ពស់៕










