បងប្អូនប្រជាពលរដ្ឋខ្មែរដែលជាប់ខ្សែស្រឡាយចិនភាគច្រើននាំគ្នាសម្រុកយ៉ាងភ្លុសទឹកភ្លុសដី ទៅធ្វើពិធីកាត់ឆុង ពោលគឺទៅបន់ស្រន់និងសែនព្រេងឲ្យអ្នកតាមួយអង្គនៅលើវត្តភ្នំ ដែលជឿថានឹងនាំសំណាងល្អ ផុតពីគ្រោះចង្រៃមុននឹងពិធីបុណ្យចូលឆ្នាំចិនមកដល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6EiRfM5SC4LRNg4U1-5olnsPYgeTcTwg1I2l8qbCIT_ffAnXm6giqkhQ6b61v_v55FpijHrld55ESqxhhaHsZvC2oRBYuuO4XTQk-HzNI6WDqIgI9hxzcdo3Oo7RqbHU__wDBVrv4vvPYfNnERI2AXzJFXdNa3Rbp0RNHN3kvBJOycif8k_x49_OlsKQ/s1024/photo_2024-01-22_14-13-25.jpg

រមនីយដ្ឋានវត្តភ្នំ ដែលមានទីតាំងស្ថិតនៅចំកណ្តាលក្រុងភ្នំពេញ និងជាកន្លែងដែលបងប្អូនប្រជាពលរដ្ឋខ្មែរនិងភ្ញៀវទេសចរណ៍ភាគច្រើននិយមទៅបន់ស្រន់នៅទីនោះ ព្រោះមានជំនឿថាជាទីកន្លែងស័កិ្តសិទ្ធបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCKzC_9rZ9TgOxN7bPg8hIhaDEgHTMdDaZmLzuBYTktQB-FtwKidjqdZDLwe9dm37F2RT_dOE-_F8abPJQsEhwHahF7MYoVehdBBgsVZeiyz2egBmsFdi4LulD3lJKzG6JDcs6XG5bB0Z9GBffzzGAUcIiPVRHLKwXOSkg5UDWCYPMgnDY766ACvicevs/s1024/photo_2024-01-22_14-13-24.jpg

កាលពីដើមឡើយ នៅលើវត្តភ្នំនេះក៏ធ្លាប់ជាកន្លែងគោរពបូជាព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួនផងដែរ ពោលគឺមានព្រេងនិទានមួយទាក់ទងនឹងប្រត្តិភ្នំពេញ ក្នុងអំឡុងឆ្នាំ ១៣៧២ គឺមានដូនចាស់ម្នាក់ឈ្នោះ «ពេញ» ដែលមានទីលំនៅនៅម្តុំទន្លេ៤មុខឬទន្លេចតុមុខសព្វថ្ងៃ។ ថ្ងៃមួយនោះគឺមានព្យុះទឹកជំនន់បោកបក់យ៉ាងខ្លាំង ដែលជាឥទ្ធិពលមកពីប្រទេសឡាវ បានធ្វើឲ្យរលំដើមគគីររាប់រយដើមអណ្តែតពាសពេញផ្ទៃទន្លេមេគង្គហូរចាក់មកទន្លេចតុមុខ។ លោកយាយពេញក៏បានប្រទះឃើញដើមគគីរធំមួយដើម ដែលនៅក្នុងប្រហោងនៃឈើនោះគឺមានព្រះពុទ្ធបដិមាសំរិទ្ធតូចៗចំនួន៤ព្រះអង្គ និងទេវរូបថ្មចំនួន១អង្គទៀត។ No photo description available.បន្ទាប់មក ដូនពេញក៏បានគៀរគងអ្នកភូមិនាសម័យកាលនោះឲ្យលើកដីពូនភ្នំនិងសង់វិហារប្រក់ស្បូវមួយនៅទីនោះ។ រួចក៏នាំយកព្រះពុទ្ធបដិមា៤អង្គនោះទុកនៅម្ខាង និងទេវរូបថ្ម១អង្គទៀតទុកនៅម្ខាងទៀតនៃភ្នំនេះ។ ដោយមើលឃើញថា ទេវរូបមួយអង្គនោះមានលក្ខណៈដូចឡាវ និងអណ្តែតមកពីស្រុកឡាវ ដូនពេញក៏បានដាក់ឈ្មោះថា «អ្នកតាព្រះចៅ» ហើយនាមនេះក៏បានជាប់មកដល់សព្វថ្ងៃនេះ។This 114 year-old photo of Wat Phnom was discovered in 2018 in a house in France | Cambodianess

ទោះជាយ៉ាងណា ក្រៅពីរឿងដំណាលបុរាណ វត្តភ្នំនេះក៏បានឆ្លងកាត់ការសាងសង់និងជួសជុលជាបន្តបន្ទាប់ផងដែរ ដោយក្សត្រដំបូងគេដែលបានតាំងរាជធានីនៅភ្នំពេញនេះគឺព្រះបាទពញាយ៉ាត អំឡុងឆ្នាំ ១៤៣៤ រីឯព្រះធាតុព្រះអង្គទៀតសោតក៏បានតម្កល់ទុកនៅក្នុងចេតីយវត្តភ្នំនេះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwPoQVi6beNChK0P_RTs9hkhUXdPV9HsxXAa4R2yBNWu54y3zZU9FOzMq6RPirArzWwK_NYBu7eLL7rliCkUPI6FAGx01k0p7Nz_j3Bzo69j7PwvTRDAXYZlcel67EGMaRoj9IXs4S29aW40aID6NSwugVxH0nJJAFhIglGd-QrGo6iPpaoMzWbSAZirs/s1280/photo_2024-01-22_14-13-21.jpg

យ៉ាងណាមិញ នាចំណេរកាលក្រោយៗមកទៀត គេក៏ធ្វើអាស្រមថ្មីស្រោបពីលើ«អ្នកតាព្រះចៅ» បន្ថែមទៀត ដែលនាំឲ្យមានការយល់ច្រឡំបន្តពីមួយជំនាន់ទៅមួយជំនាន់ថាជាអ្នកចិនទៅវិញ។ បច្ចុប្បន្នគេបានប្រទះឃើញថា ប្រជាពលរដ្ឋខ្មែរដែលជាប់ខ្សែស្រឡាយចិននាំគ្នាសម្រុកទៅបូជាលើអ្នកតាព្រះចៅ ដើម្បីជាការកាត់ឆុងឆ្នាំថ្មី មុនពិធីបុណ្យចូលឆ្នាំចិននឹងមកដល់នាពេលខាងមុខនេះ ព្រោះថាបើឆុងហេងនឹងនាំមកលាភសំណាងធំ លុយហូរចូលច្រើនតែបើឆុងស៊យ នឹងនាំមកនូវគ្រោះចង្រៃ គ្រោះថ្នាក់ ខាតបង់លុយកាក់ មានជំងឺជាដើម។ រីឯពិធីកាត់ឆុងនេះទៀតសោត គឺគេនិយមសែន ស៊ុតទា២គ្រាប់ សាច់ជ្រូក៣ជាន់ឆៅ ក្រដាសសែន និងផ្លែឈើពី៣ទៅ៥មុខផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhBZla80vSNXycCXhbrEioLO5YLa3Eflv7oTRshiV2oIw2tpCMc_l1vPHcN5nAFUjBpkW3T0WI_HLIlweImG4foN8bkjjNqfcbIw3tFjAM4DeCH-fa5tFdIuw0M_bTbYYSWcKfQSI8JVSK2P7sqVf8VtivgGl0G9LcZGyihiKe67SKhycu-uRijboY94g/s1280/photo_2024-01-22_14-13-28.jpg