ប្រតិទិន គឺជាកាលវិភាគសម្រាប់កំណត់ពេលវេលាដើម្បីដឹងថាតើយើងដើរដល់សម័យកាលណាហើយ។ យើងគ្រប់គ្នាប្រាកដជាដឹងហើយថា ក្នុងរយៈពេលមួយឆ្នាំមាន ១២ ខែស្មើនឹង ៣៦៥ ថ្ងៃ ដោយខែនីមួយៗមាន ៣០ ទៅ ៣១ ថ្ងៃ។ ចុះហេតុអ្វីបានជាខែកុម្ភៈដែលជាខែទី២ នៃដើមឆ្នាំមានត្រឹមតែ ២៨ ថ្ងៃ ឬអាចមានដល់ ២៩ ថ្ងៃនៅរៀងរាល់ ៤ ឆ្នាំម្ដង ដែលត្រូវបានគេហៅថា “ឆ្នាំបង្គ្រប់” ។ តើនេះបណ្ដាលមកពីអ្វី? ហើយនរណាជាអ្នកកំណត់?Why are there 28 days in February?

ដូច្នេះដើម្បីទទួលបានចម្លើយ យើងសូមរៀបរាប់ពីប្រវត្តិនៃការកកើតប្រតិទិនជាមុនសិន នៅពេលដែលប្រតិទិនដំបូងត្រូវបានកត់ត្រាពេលវេលាដោយប្រើវដ្តធម្មជាតិ រួមមានថ្ងៃ វដ្តតាមច័ន្ទគតិ (ខែ) និងវដ្តព្រះអាទិត្យ (ឆ្នាំ)។ ជនជាតិរ៉ូម៉ាំងជាអ្នកបង្កើតប្រតិទិនដំបូងបង្អស់ ដោយពួកគេជាអ្នកកំណត់ឈ្មោះសម្រាប់ថ្ងៃនីមួយៗនៃសប្តាហ៍ ហើយឈ្មោះនៃថ្ងៃគឺយកចេញពីភពទាំងប្រាំពីរដូចជា ភពព្រះអាទិត្យ ព្រះច័ន្ទ ព្រះអង្គារជាដើម…។Roman calendar - Wikipedia

សម្រាប់ខែវិញ ប្រតិទិនដំបូងរបស់ពួករ៉ូម៉ាំងមានត្រឹមតែ ១០ ខែប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយខែដំបូងនៃឆ្នាំគឺជាខែមីនា ដែលជារៀងរាល់ខែមាន ៣០ ទៅ ៣១ ថ្ងៃ។ ក្នុងចំណោម ១០ ខែនោះ ៦ ខែមាន ៣០ ថ្ងៃ និង ៤ ខែមាន ៣១ ថ្ងៃ ដែលសរុបមកមួយឆ្នាំមានត្រឹម ៣០៤ ថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែនាពេលនោះស្តេចរ៉ូម៉ាំង នូម៉ា ប៉ុមពីលៀស (Numa Pompilius) មានជំនឿជឿថា ចំនួនគូជាចំនួនមិនល្អ ឬចំនួនមិននាំសំណាង ទើបព្រះអង្គបន្ថែមខែថ្មីចំនួនពីរ ដែលបច្ចុប្បន្នយើងស្គាល់ថា ជាខែមករា និងខែកុម្ភៈ ទៅខាងចុងប្រតិទិនដើម្បីឱ្យត្រូវគ្នាជាមួយឆ្នាំចន្ទគតិ ។ រួចព្រះអង្គក៏បានដកមួយថ្ងៃចេញពីខែទាំងឡាយដែលមាន ៣០ ថ្ងៃ ធ្វើឱ្យពួកវាមានត្រឹម ២៩ ថ្ងៃវិញក្នុងមួយខែ។ ហើយក៏បានសម្រេចជ្រើសរើសយកខែកុម្ភៈ ដែលជាខែត្រូវរៀបចំពិធីគោរពបូជាដល់អ្នកចែកឋានរបស់ពួករ៉ូម៉ាំង គឺជាខែគ្មានសំណាងដែលមាន ២៨ថ្ងៃ និងមាន ២៩ ថ្ងៃ នៅរៀងរាល់៤ឆ្នាំម្ដង ដែលត្រូវបានគេហៅថា “ឆ្នាំបង្គ្រប់” ។Numa Pompilius, Second King of Rome — Tiffany Parks

ទោះយ៉ាងណាក្តី ដោយទទួលយកការណែនាំពីតារាវិទូរបស់ខ្លួនសេ្តចរ៉ូម៉ាំង ក៏បានបន្ថែមថ្ងៃឡើងវិញទៅក្នុងខែ គឺធ្វើឱ្យពួកវាមាន ៣០ ថ្ងៃ ឬ ៣១ ថ្ងៃ លើកលែងតែខែកុម្ភៈ។ ចុងក្រោយរ៉ូម៉ាំងនៅតែតម្រូវឱ្យខែយ៉ាងតិចមួយ ក្នុងចំណោមខែទាំង១២ មានចំនួនថ្ងៃជាលេខគូ។ ព្រោះថា យោងតាមគណិតវិទ្យា រាល់ផលបូករវាងចំនួនគូ (១២ខែ) នៃលេខសេស (ចំនួនថ្ងៃក្នុងមួយខែៗ) គឺផ្តល់លទ្ធផលចេញមកជាចំនួនគូជានិច្ច ខណៈ ៣៦៥ ថ្ងៃជាចំនួនសេស។ សម្រាប់ឆ្នាំចន្ទគតិ កាលនោះក្នុងមួយឆ្នាំមាន ៣៦៤ថ្ងៃ ប៉ុន្តែរ៉ូម៉ាំងចាត់ទុកថាមាន ៣៦៥ ថ្ងៃ ដោយមិនអាចចាត់ទុក ៣៦៤ ថ្ងៃទេ ដោយសារជាលេខគូ៕