កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ អ្នកគាំទ្រជាច្រើមានការភ្ញាក់ផ្អើល និងរំភើបចិត្តយ៉ាងខ្លាំងនៅពេលដែលឃើញវត្តមានរបស់អតីតតារាចម្រៀង Seungri ដែលជាសមាជិកក្រុម Big Bang ដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូង បានបង្ហាញខ្លួននៅ Prince Brewing ក្នុងទីក្រុងភ្នំពេញ ក៏ដូចជាបានរៀបចំពិធីខួបកំណើតគម្រប់ ៣៣ ឆ្នាំរបស់គាត់នៅកន្លែងជប់លៀងនោះផងដែរ។
លើសពីនេះគេក៏បានឃើញតារារ៉េប G-Devith បានទៅស្វាគមន៍យ៉ាងកក់ក្តៅ និងបានច្រៀងរាំជាមួយតារាចម្រៀងកូរ៉េ Seungri ទៀតផង។ អ្វីដែលកាន់តែពិសេសនោះពួកគេទាំងពីរហាក់ដូចជាស្និតស្នាលគ្នាខ្លាំង ដោយ G-Devith បានច្រៀងចម្រៀងកូរ៉របស់ Big Bang ខណៈដែល Seungri បានរាំបទរបស់ជីដេវីតយ៉ាងសប្បាយរីករាយ ធ្វើឱ្យមហាជនដែលនៅនោះរំភើបចិត្តជាខ្លាំងកាលពីយប់មិញ ហើយថែមទាំងបានថតរូបបង្ហោះពេញបណ្តាញសង្គមទៀតផង។
តារាចម្រៀងកូរ៉េ Seungri ដែលមានឈ្មោះពិត Lee Seung-hyun គឺជាតារាចម្រៀងកូរ៉េខាងត្បូង អ្នកនិពន្ធបទចម្រៀង តារាសម្តែង អ្នកជំនួញ និងជាអតីតសមាជិកក្រុម Big Bang ជំនាន់ទីពីរដ៏ល្បីល្បាញ ដែលបង្កើតឡើងដោយ YG Entertainment ។ ទោះជាយ៉ាងណាក៏ដោយ តារាប្រុសរូបនេះកន្លងមកធ្លាប់មានរឿងអាស្រូវផ្លូវភេទ និងគ្រឿងញៀនកាលពីឆ្នាំ ២០១៨។ ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៨ ខែនៅក្នុងប្រទេសកូរ៉េខាងត្បូង។
ទោះជាយ៉ាងបច្ចុប្បន្នគាត់ត្រូវបានដោះលែងឱ្យមានសេរីភាពវិញហើយ កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ដោយសព្វថ្ងៃគាត់កំពុងកាន់កាប់ជំនួញរបស់គាត់។ ហេតុនេះហើយ អ្នកគាំទ្ររបស់គាត់នៅតែសប្បាយចិត្តនៅពេលដែលឃើញ Seungri មានសុខភាពល្អមាំមួយ និងប្រើជីវិតរស់នៅយ៉ាងសម្បូរបែប។
គួរបញ្ជាក់ដែរថា តារារ៉េបរបស់ប្រទេសកម្ពុជាលោក G-Devith គឺជាអ្នកគាំទ្រមួយរូបរបស់ក្រុម Big Bang ហើយ idol ដែល G-Devith គាំទ្រខ្លាំងបំផុតគឺ G-Dragon ដែលជាប្រធានក្រុម Big Bang តែម្តង។ លើសពីនេះ Seungri ក៏បាននិយាយដែរថា លោកនឹងនាំ G-Dragon មកលេងប្រទេសកម្ពុជាទៀតផង៕
https://www.tiktok.com/@soryamong/video/7326759469046598913?_r=1&_t=8jExxGJgEJF&social_sharing=0
@satsothearith SeungriសមាជិកBigBangគាត់មកខ្មែរសំខាន់រាំបទGDevithទៀត???? #satsothearith #bigbang #seungri #gdevith










