Home Blog Page 1310

ស្ងាត់ៗ! តម្លៃសាំងធម្មតា ហក់ឡើងថ្លៃ ខណៈម៉ាស៊ូតនៅតម្លៃដដែល

0

យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ តម្លៃសាំងធម្មតា ត្រូវលក់តម្លៃ ៤ ២០០រៀល និងម៉ាស៊ូត នៅថេរដដែល តម្លៃលក់ ៤ ១៥០រៀលក្នុង១លីត្រ។

បើប្រៀបធៀបតម្លៃ ដែលក្រសួងបានកំណត់កាលពីលើកមុន មានការឡើងបន្តិចបន្តួច ដោយសាំងធម្មតាគឺមានតម្លៃ ៤,១៥០រៀល និងប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,១៥០រៀលក្នុងមួយលីត្រ៕

 

មនុស្សជាង ៩០ នាក់បានបាត់.បង់.ជីវិត.នៅសហរដ្ឋអាមេរិកដោយសារ…

0

បរទេស៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ សហរដ្ឋអាមេរិកបានប្រឈមមុខនឹងភាពត្រជាក់ដ៏គ្រោះថ្នាក់ជាមួយនឹងព្យុះទឹកកក ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៩១ នាក់ស្លាប់ទាក់ទងនឹងឧប្បត្តិហេតុអាកាសធាតុ។
យោងតាមគេហទំព័រអន្តរជាតិ CBS News ដែលបានរាយការណ៍កាលពីថ្ងៃទី២១ ខែមករាថា តំបន់ត្រជាក់បំផុតគឺនៅភាគខាងកើតសហរដ្ឋអាមេរិក ដោយមានការប្រកាសអាសន្នអំពីខ្យល់ត្រជាក់ដ៏គ្រោះថ្នាក់ និងព្រិលទឹកកកធ្ងន់ធ្ងរលាតសន្ធឹងដល់ភាគខាងជើងរដ្ឋផ្លរីដា ដែលបណ្តាលឱ្យមនុស្សរាប់សិបលាននាក់ប្រឈមនឹងភាពត្រជាក់។ បាតុភូតនេះកើតឡើងដោយសាររលកនៃខ្យល់ត្រជាក់ពីតំបន់អាក់ទិកហូរចូលសហរដ្ឋអាមេរិក។Death toll tops 60 across U.S. as arctic blast leaves dangerous icy  conditions

ដូច្នេះហើយ យ៉ាងហោចណាស់មានមនុស្សចំនួន ៩១ នាក់បានបាត់បង់ជីវិតទាក់ទងនឹងអាកាសធាតុត្រជាក់ខ្លាំងពេកនៅទូទាំងប្រទេសកាលពីសប្តាហ៍មុន។ ហេតុនេះហើយ រដ្ឋដែលបានរាយការណ៍ពីការស្លាប់ជាច្រើនទាក់ទងនឹងឧប្បត្តិហេតុអាកាសធាតុរួមមាន៖ រដ្ឋ Tennessee, Illinois, Pennsylvania, Mississippi, Washington, Kentucky, Wisconsin, New York, New Jersey…។At least 2 dead as bomb cyclone brings subzero conditions and warnings to  millions

អ្នកជំនាញបាននិយាយថា ស្ថានភាពត្រជាក់ រួមជាមួយព្រិលទឹកកកអាចនឹងបន្តរហូតដល់ពាក់កណ្តាលសប្តាហ៍នេះ។ ខ្យល់ត្រជាក់ពីតំបន់អាក់ទិកនឹងរួមផ្សំជាមួយសំណើមនៅតំបន់ឆ្នេរ ដើម្បីបង្កើតភាពត្រជាក់លាតសន្ធឹងពីអូក្លាហូម៉ា ដល់រដ្ឋអ៊ីលីណយ។ អ្នកជំនាញក៏បានផ្តល់អនុសាសន៍ថា មនុស្សត្រូវតែស្លៀកសំលៀកបំពាក់ច្រើនស្រទាប់ ហើយយកចិត្តទុកដាក់ចំពោះរោគសញ្ញាដែលអាចកើតមាននៃការថយចុះកម្តៅ។ អាកាសធាតុត្រូវបានគេរំពឹងថានឹងឡើងកម្តៅនៅពាក់កណ្តាលសប្តាហ៍ ដែលបណ្តាលឱ្យទឹកកករលាយ ហើយអាចបណ្តាលឱ្យមានភ្លៀងធ្លាក់ និងទឹកជំនន់នៅតំបន់មួយចំនួនទៀតផង។More than 50 dead as freezing temperatures expected to linger

ទោះជាយ៉ាងណាក៏ដោយ ការដាច់ចរន្តអគ្គិសនីក៏បានកើតឡើងនៅក្នុងរដ្ឋជាច្រើនផងដែរ ដោយរដ្ឋ Oregon នៅតែស្ថិតក្នុងភាពអាសន្ន ខណៈដែលព្យុះទឹកកកជាច្រើនបានបោកបក់មកក្នុងតំបន់ ដែលបណ្តាលឱ្យមនុស្សជាង ៤៥,០០០ នាក់គ្មានអគ្គិសនីប្រើប្រាស់។ ដូច្នេះរដ្ឋជាច្រើនត្រូវតែណែនាំប្រជាជនឱ្យប្រើប្រាស់ទឹកឆ្អិន ពីព្រោះបំពង់ផ្គត់ផ្គង់ទឹកនៅក្នុងតំបន់ជាច្រើនត្រូវបានកក ហើយមិនអាចផ្គត់ផ្គង់ទឹកម៉ាស៊ីនសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃបានទេ៕

មហាជនរិះគន់ប្រធានាធិបតីហ្វីលីពីនជិះឧទ្ធម្ភាគចក្រទៅមើលការប្រគំតន្ត្រី

0

ប្រទេសហ្វីលីពីន ៖ ប្រធានាធិបតីប្រទេសហ្វីលីពីន លោក Ferdinand Marcos Jr. ត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងក្លា ក្រោយពីលោក និងភរិយា ប្រើប្រាស់ឧទ្ធម្ភាគចក្រប្រចាំតំណែងប្រធានាធិបតី ទៅទស្សនាការប្រគំតន្ត្រីដ៏ល្បីល្បាញរបស់អង់គ្លេសឈ្មោះ «Coldplay» នៅខេត្តភាគខាងជើងទីក្រុងម៉ានីល ។Philippines' Marcos draws ire for helicopter use for Coldplay concert - VnExpress International

សារព័ត៌មានរ៉យទ័ររាយការណ៍ថា ក្រុមតន្ត្រីល្បីល្បាញរបស់អង់គ្លេសឈ្មោះ «Coldplay» បានមកប្រគំតន្ត្រីនៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋាន Philippine Arena ដែលមានទំហំធំបំផុតនៅលើពិភពលោក ហើយលោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. និងភរិយា ក៏បានទៅចូលរួមទស្សនាផងដែរ ។ ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនរិះគន់យ៉ាងខ្លាំងនោះ ដោយសារលោកបានប្រើប្រាស់ឧទ្ធម្ភាគចក្រប្រធានាធិបតីទៅមើលការប្រគំតន្ត្រី ។

ក្រុមសន្តិសុខប្រធានាធិបតីហ្វីលីពីនលើកឡើងថា មានមនុស្សចំនួន៤ម៉ឺននាក់នាំគ្នាធ្វើដំណើរទៅកាន់ពហុកីឡដ្ឋាន Philippine Arena ហើយបណ្តាលឱ្យស្ទះចរាចរណ៍យ៉ាងខ្លាំងនៅតាមផ្លូវ ។ ហេតុនេះ ដោយសារខ្លាចមានគ្រោះថ្នាក់ ទើបលោកប្រធានាធិបតីចាំបាច់ត្រូវជិះឧទ្ធម្ភាគចក្រផ្ទាល់ខ្លួនធ្វើដំណើរទៅកាន់ពហុកីឡដ្ឋាន Philippine Arena ។PSG: Marcos rode presidential chopper to Coldplay concert for his safety | GMA News Online

ប៉ុន្តែមហាជនទូទៅមិនស្តាប់ការបកស្រាយទេ ហើយពួកគេរិះគន់ថា លោកប្រធានាធិបតីចាយវាយប្រាក់ដែលបានពីការបង់ពន្ធរបស់ពលរដ្ឋ ។ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ឈ្មោះ James Patrick Aristorinas បានសរសេរក្នុងហ្វេសប៊ុក កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ថា ៖ «ការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រដ្ឋ ដូចជា ឧទ្ធម្ភាគចក្រប្រចាំតំណែងប្រធានាធិបតី ទៅលើការងារផ្សេងខុសពីការងារប្រទេសជាតិ ចាត់ទុកថា គឺជាការប្រើប្រាស់អំណាចខុសច្បាប់ ឬប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋក្នុងផ្លូវខុស » ។May be an image of 6 people

រីឯអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ទៀតនិយាយថា ៖ «យើងបានចំណាយប្រាក់ទៅលើថ្លៃប្រេងឥន្ធនៈឧទ្ធម្ភាគចក្រ និងការរក្សាសុវត្ថិភាព ។ តើអ្នកណាទៅដឹងថា យើងត្រូវចំណាយប្រាក់លើថ្លៃសំបុត្រមើលតន្ត្រីឱ្យគ្រប់គ្នានោះ» ។

គួរបញ្ជាក់ថា លោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. គឺជាកូនប្រុសរបស់អតីតប្រធានាធិបតី Marcos ជាមេដឹកនាំផ្តាច់ការរបស់ប្រទេសហ្វីលីពីន កាលពីប៉ុន្មានឆ្នាំមុន ។ ប៉ុន្តែមេដឹកនាំផ្តាច់ការរូបនេះត្រូវបានពលរដ្ឋធ្វើការបះបោរពេញប្រទេសដើម្បីប្រឆាំងនឹងការគ្រប់គ្រងរបស់លោក ហើយលោកក៏បានចុះចេញពីអំណាចនៅពេលនោះ ៕

លើសពីអាណិត! ពលករមីយ៉ាន់ម៉ា លាម៉ែ លាឪ លាបងប្អូន មកធ្វើការនៅស្រុកថៃ ជួបរឿងអាក្រក់រហូតដល់ផ្ញើឆ្អឹងស្រុកគេ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា មានពលករមីយ៉ាន់ម៉ាម្នាក់ត្រូវបានឈ្មួញកណ្តាលជនជាតិឥណ្ឌា សម្លាប់នៅបន្ទប់ជួលស្ថិតនៅផ្លូវសាកែង៉ាម តំបន់បាងខុនធៀន ទីក្រុងបាងកក ប្រទេសថៃ ហើយបានលាក់ទុកសាកសពក្នុងទូរទឹកកក ។ រីឯឈ្មួញកណ្តាលរូបនេះបានរត់គេចខ្លួនទៅប្រទេសឥណ្ឌាហើយ ។

ក្រោយការចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ សមត្ថកិច្ចលើកឡើងថា បុរសមីយ៉ាន់ម៉ាបានស្លាប់នៅក្នុងបន្ទប់ជួល ដែលមានជនជាតិឥណ្ឌាជាឈ្មួញកណ្តាលស្វែងរកពលករមកធ្វើការនៅប្រទេសថៃ បានមកជួលបន្ទប់នេះឱ្យពលករស្នាក់នៅ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ។ នៅក្នុងបន្ទប់ជួល មានជនជាតិមីយ៉ាន់ម៉ាចំនួន៥នាក់ស្នាក់នៅ និងរង់ចាំឱ្យគេបញ្ជូនទៅធ្វើការនៅតាមកន្លែងផ្សេងៗ ។พล.ต.ต.นพศิลป์ พูลสวัสดิ์ รอง ผบช.น.នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ជនជាតិមីយ៉ាន់ម៉ា៤នាក់បានចេញពីបន្ទប់ជួលទៅធ្វើការនៅខាងក្រៅ ហើយនៅសល់ជនជាតិមីយ៉ាន់ម៉ាម្នាក់ទៀតពុំទាន់ទទួលបានការងារធ្វើទេ ។ ក្រោយមក ជនជាតិមីយ៉ាន់ម៉ាផ្សេងទៀតបានត្រឡប់មកយកកាបូបនៅបន្ទប់ជួលវិញ ប៉ុន្តែមិនអាចចូលបន្ទប់បាន ពេលនោះ រូបគេក៏ទម្លុះទ្វារចូលក្នុងបន្ទប់ ស្រាប់តែឃើញមិត្តភក្តិខ្លួនត្រូវបានគេសម្លាប់ញាត់ក្នុងទូរទឹកកក ។

សមត្ថកិច្ចឱ្យដឹងថា ជំហានដំបូង ត្រូវរង់ចាំសួរចម្លើយសាក្សីជាជនជាតិមីយ៉ាន់ម៉ាចំនួន៤នាក់សិន ដោយសារសភាពសពត្រូវបានគេកាត់ដៃទាំងពីរ និងមានរបួសនៅត្រង់ពោះ និងជើងផងដែរ ។ ហេតុនេះ សមត្ថកិច្ចជឿថា អ្នកស្លាប់អាចឈ្លោះប្រកែកគ្នាជាមួយឈ្មួញកណ្តាលជនជាតិឥណ្ឌា ដោយសារសមត្ថកិច្ចបានឃើញភាពខុសប្រក្រតីនៅបន្ទប់ដេក, បន្ទប់ទឹក និងចំណុចកើតហេតុ ។ตำรวจ เผย นายหน้าชาวอินเดีย ต้องสงสัยหั่นร่างหนุ่มเมียนมา บินกลับประเทศไปแล้ว

សមត្ថកិច្ចផ្នែកស៊ើបអង្កេតបានប្រមូលភស្តុតាងទាំងអស់ដើម្បីសន្និដ្ឋានថា តើហេតុការណ៍នេះកើតឡើងដោយសារអ្វី? គេរាយការណ៍ថា ឈ្មួញកណ្តាលជនជាតិឥណ្ឌារូបនេះទើបតែចាកចេញពីប្រទេសថៃ ទៅកាន់ទីក្រុងចេនណៃ ប្រទេសឥណ្ឌា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ។

មិត្តភក្តិរបស់សព និយាយថា អ្នកស្លាប់ឈ្មោះ អាសេខែ អាយុ៣៥ឆ្នាំ ជនជាតិមីយ៉ាន់ម៉ា បានមកស្វែងរកការងារធ្វើនៅប្រទេសថៃ ។ ចំណុចកើតហេតុ គឺជាកន្លែងស្នាក់នៅសម្រាប់ពលករមីយ៉ាន់ម៉ារង់ចាំទៅធ្វើការ ដែលមានលោក SUNDARAVEL PRAGADEESH KUMAR អាយុ២៣ឆ្នាំ ជនជាតិឥណ្ឌា ជាឈ្មួញកណ្តាលស្វែងរកការងារឱ្យពលករនៅប្រទេសថៃ និងមានការិយាល័យនៅសាធុប្រាឌីត ។ตำรวจ เผย นายหน้าชาวอินเดีย ต้องสงสัยหั่นร่างหนุ่มเมียนมา บินกลับประเทศไปแล้ว

ការចាយវាយក្នុងការស្វែងរកការងារនៅប្រទេសថៃ គឺពលករម្នាក់ៗត្រូវចំណាយប្រាក់ចំនួន១៥.០០០បាត និងចំណាយប្រាក់ថ្លៃឯកសារចំនួន៧.០០០បាតទៀត ។ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ លោក SUNDARAVEL បានមកជួលអគារនេះដើម្បីឱ្យពលករមីយ៉ាន់ម៉ាស្នាក់នៅ ហើយពលករមីយ៉ាន់ម៉ាចំនួន៥នាក់ បានចូលស្នាក់នៅទីនេះ នៅថ្ងៃទី១៨ ខែមករា ។

នៅថ្ងៃ១៩ ខែមករា ឈ្មួញកណ្តាលជនជាតិឥណ្ឌាបានមកទទួលពលករមីយ៉ាន់ម៉ា ចំនួន៤នាក់ទៅធ្វើការ ហើយនៅសល់ពលករមីយ៉ាន់ម៉ាម្នាក់ស្នាក់នៅក្នុងបន្ទប់ម្នាក់ឯង ។ ក្រោយមក មិត្តភក្តិរបស់អ្នកស្លាប់បានទូរស័ព្ទមកជជែកជាមួយអ្នកស្លាប់ជាធម្មតា ប៉ុន្តែឃើញបើកញើសពេញខ្លួន ហើយពួកគេក៏វីដេអូខលទៅឈ្មួញកណ្តាលជនជាតិឥណ្ឌាផងដែរ ដោយឈ្មួញកណ្តាលប្រាប់ថា កំពុងតែមកទទួលអ្នកស្លាប់ទៅធ្វើការ ។ตำรวจ เผย นายหน้าชาวอินเดีย ต้องสงสัยหั่นร่างหนุ่มเมียนมา บินกลับประเทศไปแล้ว

បន្ទាប់មក មិត្តភក្តិរបស់អ្នកស្លាប់ មិនអាចទាក់ទងអ្នកទាំងពីរបានទេ (គឺឈ្មួញកណ្តាលជនជាតិឥណ្ឌា និងពលករមីយ៉ាន់ម៉ា) ទើបពួកគេធ្វើដំណើរមករកមិត្តរបស់ខ្លួននៅបន្ទប់ជួល ហើយឃើញមិត្តស្លាប់ក្នុងសភាពបែបនេះ ៕

ដំណឹងល្អ! ក្តីសង្ឃឹមវ៉ាក់សាំងថ្មី ការពារជំងឺមហារីកស្បែក នឹងមានឆាប់ៗនេះ

0

បរទេស៖ វ៉ាក់សាំង mRNA ដែលជាវ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារជំងឺមហារីកស្បែក ត្រូវបានគេរំពឹងថានឹងមានលក់ជាផ្លូវការនៅឆ្នាំ ២០២៥ បន្ទាប់ពីត្រូវបានអនុម័តដោយនិយតករអាមេរិក និងអឺរ៉ុប។

កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ទីភ្នាក់ងារគ្រប់គ្រងឱសថរបស់សហរដ្ឋអាមេរិក និងអឺរ៉ុបបានអនុម័តការព្យាបាលដោយ mRNA (mRNA-4157) រៀងៗខ្លួនជាមួយនឹងថ្នាំមហារីកទូទៅ Keytruda (pembrolizumab) សម្រាប់ការព្យាបាលបន្ថែមលើអ្នកជំងឺ melanoma។Is a vaccine for melanoma on the cards? | UNSW Newsroom

កាលពីមុនក្រុមហ៊ុនឱសថចំនួនពីរ Merk និង Moderna បានបង្ហាញលទ្ធផលដ៏ជោគជ័យពីការសិក្សាគ្លីនិកដំណាក់កាលទី 2b ដោយចៃដន្យ។ ការសាកល្បងត្រូវបានអនុវត្តលើអ្នកជំងឺដែលមានហានិភ័យខ្ពស់នៃការកើតឡើងវិញនៃជំងឺមហារីកស្បែក (ដំណាក់កាលទី III/IV) បន្ទាប់ពីការវះកាត់ដុំសាច់ទាំងស្រុង។

លទ្ធផលបានបង្ហាញថាការព្យាបាលជាមួយ mRNA-4157 រួមបញ្ចូលគ្នាជាមួយ pembrolizumab បានធ្វើឱ្យប្រសើរឡើងនូវការរស់រានមានជីវិតរបស់អ្នកជំងឺកាត់បន្ថយហានិភ័យនៃការកើតឡើងវិញឬការស្លាប់ចំនួន ៤៩% និងហានិភ័យនៃការរីករាលដាល ៦២% បើប្រៀបធៀបទៅនឹងការប្រើប្រាស់ pembrolizumab តែម្នាក់ឯង។Moderna's experimental cancer vaccine treats but doesn't prevent melanoma –  a biochemist explains how it works

លោក Kyle Holen អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន Moderna បាននិយាយថា “នេះគឺជាការបង្ហាញដំបូងនៃប្រសិទ្ធភាពនៃការព្យាបាលជំងឺមហារីកដែលមានមូលដ្ឋានលើ mRNA” ដោយបន្ថែមថាវ៉ាក់សាំងនេះអាចនឹងមាននៅក្នុងឆ្នាំ ២០២៥។

វ៉ាក់សាំងការពារមហារីក mRNA ខុសពីវ៉ាក់សាំងធម្មតា ដោយសារការផ្តោតសំខាន់លើការការពារនៃវ៉ាក់សាំង ជាជាងការប្រើប្រាស់ថ្នាំផ្ទាល់ខ្លួន ឬវះកាត់ ដើម្បីបណ្តុះបណ្តាលប្រព័ន្ធការពាររបស់អ្នកជំងឺក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។ ដើម្បីទទួលបានវ៉ាក់សាំងមួយដូស អ្នកជំនាញនឹងយកគំរូដុំសាច់ និងជាលិកាដែលមានសុខភាពល្អរបស់អ្នកជំងឺ តម្រៀប DNA និង RNA ប្រៀបធៀបកម្រិតផ្សេងៗគ្នាដើម្បីកំណត់អត្តសញ្ញាណការផ្លាស់ប្តូរ និងប្រើប្រាស់វាជាអង់ទីហ្សែនសម្រាប់វ៉ាក់សាំង។How mRNA Vaccines Might Help Treat Cancer - NCI

តាមរយៈវ៉ាក់សាំង អ្នកស្រាវជ្រាវព្យាយាមបង្កើតការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំប្រឆាំងនឹងប្រូតេអ៊ីនមិនធម្មតានៃកោសិកាមហារីក។ ប្រូតេអ៊ីនទាំងនេះនឹងរៀបចំជាពិសេស ដើម្បីឱ្យប្រព័ន្ធភាពស៊ាំរៀនពីរបៀបសម្គាល់កោសិកាមហារីកផ្នែកផ្សេងៗនៃរាងកាយ។
គួរបញ្ជាក់ដែរថា Moderna មិនមែនជាក្រុមហ៊ុនតែមួយគត់ដែលមានគោលបំណងបង្កើតវ៉ាក់សាំងការពារមហារីកនោះទេ។ កាលពីខែមិថុនា ឆ្នាំ២០២៣ BioNTech បានសហការជាមួយក្រុមហ៊ុន Merck បានទាក់ទាញការយកចិត្តទុកដាក់ជាមួយនឹងវ៉ាក់សាំងរបស់ខ្លួនដើម្បីការពារ ក៏ដូចជាព្យាបាលជំងឺមហារីកសួតដំណាក់កាលចុងក្រោយផងដែរ៕

រកឃើញហើយ ម្ចាស់ជយលាភីលេខ១ កម្មវិធីប្រកួតសំណេរសរសេរតាមអានដំបូងគេបំផុតនៅកម្ពុជា

0

កម្មវិធីប្រកួតសំណេរសរសេរតាមអានដំបូងគេបំផុតនៅកម្ពុជា ឈ្មោះថា “សំណេរអង្គរ” បានបញ្ចប់ជាផ្លូវការ ក្រោយពីចំណាយពេល១ថ្ងៃនៅក្នុងការប្រឡង នៅស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត។

នៅក្នុងការប្រកួតនេះ ជយលាភីលេខ១ បានទៅលើ បេក្ខជន ចេង រតនា ,ជយលាភីលេខ២ បេក្ខជន វ៉ន វីដា
និងជយលាភីលេខ៣ បេក្ខនារី យ៉ោប សុឃាក់។May be an image of 4 people and temple

អ្នកទាំងបីនឹងទទួលបានរង្វាន់ជាច្រើនដែលមានដូចជា៖

• ជយលាភីលេខ១សណ្ឋាគារផ្កាយប្រាំ ៣យប់ បន្ទប់គ្រែ២ នៅសៀមរាប និងរង្វាន់ថវិកា ១,២០០,០០០រៀល
• ជយលាភីលេខ២ ស្នាក់នៅសណ្ឋាគារផ្កាយបួន ៣យប់ បន្ទប់គ្រែ២ នៅសៀមរាប និងរង្វាន់ថវិកា ៨០០,០០០រៀល
• ជយលាភីលេខ៣ ស្នាក់នៅសណ្ឋាគារផ្កាយបី ៣យប់ បន្ទប់គ្រែ២ នៅសៀមរាប និងរង្វាន់ថវិកា ៤០០,០០០រៀល

សូមបញ្ជាក់ថា ការបង្កើតកម្មវិធីប្រកួត “សំណេរអង្គរ” គឺដើម្បីលើកកម្ពស់ និងជំរុញទឹកចិត្តឱ្យកូនខ្មែរកាន់តែស្រឡាញ់អក្សរសាស្ត្រខ្មែរ ព្រមទាំងផ្សព្វផ្សាយបន្ថែមនូវរមណីយដ្ឋានដ៏មហស្ចារ្យក្នុងពិភពលោក ដែលផ្សារភ្ជាប់នឹងតថភាពវប្បធម៌ដ៏ល្អល្អះរបស់ព្រះរាជាណាចក្រកម្ពុជា៕May be an image of 12 people and text

 

ឯកឧត្តម ឧត្តមសេនីយ៍ ស ថេត ភ្ជាប់ពាក្យជាមួយកូនស្រីសម្តេចក្រឡាហោម ស ខេង

0

នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការនគរបាលជាតិ បានរៀបចប់ពិធីទទួលទានស្លាដក់កន្សែង ជាមួយកូនស្រីសម្តេចក្រឡាហោម ស ខេង គឺលោកស្រី ស សុីណា។

ឯកឧត្តម ស ថេត បានប្រែក្លាយពីបងប្អូនជីដូនមួយរបស់សម្តេច ស ខេង មកជាកូនប្រសារវិញ ក្រោយពីរៀបចំពិធីទទួលទានស្លាដក់កន្សែងរួចរាល់។

នៅក្នុងឆ្នាំនេះ ឯកឧត្តម បានឈានចូលវ័យ៥២ឆ្នាំហើយ ខណៈលោកទៅតែបានចូលរោងជ័យជាមួយលោកស្រី ស ស៊ីណា ដើម្បីបង្កើតគ្រួសារដ៏មានសុភមង្គលមួយ។

សូមបញ្ជាក់ថា សម្តេច ស ខេង មានកូន៣នាក់គឺ៖

  • ឯកឧត្តម ស សុខា ជាកូនច្បង មានតួនាទីជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
  • លោកស្រី ស សុីណាជាកូនកណ្តាល
  • ឧត្តមសេនីយ៍ឯក ស រដ្ឋា ជាកូនពៅ មានតួនាទីជាស្នងការនគរបាលខេត្តព្រះសីហនុ៕May be an image of 8 people, flower, dais and weddingMay be an image of 10 people, dais and text

 

ចិនប្រកាសឱ្យពលរដ្ឋរបស់ខ្លួនប្រយ័ត្នពីហានិភ័យនៃការវះកាត់កែសម្ផស្សនៅប្រទេសកូរ៉េខាងត្បូង

0

ប្រទេសចិន៖ ស្ថានទូតចិនប្រចាំទីក្រុងសេអ៊ូល បានស្នើឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នពីគ្រោះថ្នាក់នៃការវះកាត់កែសម្ផស្សក្នុងប្រទេសកូរ៉េខាងត្បូង ចាប់ពីហានិភ័យនៃការស្លាប់ រហូតដល់ការផ្លាស់ប្តូរមុខធំៗ ដែលធ្វើឱ្យពិបាកក្នុងការឆ្លងកាត់ការត្រួតពិនិត្យអន្តោប្រវេសន៍។

យោងតាមទិន្នន័យ Statista បាននិយាយថា ប្រទេសកូរ៉េខាងត្បូងគឺជាគោលដៅដ៏ពេញនិយមបំផុតមួយរបស់ពិភពលោកសម្រាប់ទេសចរណ៍វេជ្ជសាស្រ្ត ដោយបានពិនិត្យអ្នកជំងឺបរទេសក្នុងទសវត្សរ៍កន្លងមក ដែលភាគច្រើនមកពីប្រទេសចិន និងសហរដ្ឋអាមេរិក។Medical tourism: Are South Korea's cheap botox clinics a beauty bargain or  the next 'Turkey teeth'? | Euronews

ទោះជាយ៉ាងណា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជនបរទេសជាច្រើនបានមកកូរ៉េខាងត្បូងដើម្បីធ្វើការវះកាត់កែសម្ផស្ស ហើយមនុស្សមួយចំនួនបានជាប់ពាក់ព័ន្ធក្នុងវិវាទផ្នែកវេជ្ជសាស្រ្ត និងបរាជ័យក្នុងការវះកាត់ ហើយសូម្បីតែការស្លាប់ក៏បានកើតឡើងផងដែរ»។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌របស់កូរ៉េខាងត្បូង បានឱ្យដឹងថា កំណត់ត្រានេះកើតឡើងបន្ទាប់ពីការស្លាប់របស់ស្រ្តីជនជាតិចិនម្នាក់ក្នុងខែមករា នៃឆ្នាំ២០២៤ បន្ទាប់ពីបានទទួលការវះកាត់បបូរមាត់បីដងនៅគ្លីនិកវះកាត់កែសម្ផស្សមួយក្នុងតំបន់ Gangnam នៃរដ្ឋធានី។

ដូច្នេះហើយ ស្ថានទូតចិនបច្ចុប្បន្នបានស្នើឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នជាមួយនឹងការផ្សាយពាណិជ្ជកម្ម ក៏ដូចជាយល់ដឹងពីហានិភ័យ ហើយត្រូវជ្រើសរើសអន្តរការីដោយប្រុងប្រយ័ត្ន និងពិនិត្យមើលភាពស្របច្បាប់នៃស្ថាប័នវេជ្ជសាស្ត្រ ឬគ្រូពេទ្យវះកាត់ ចុះហត្ថលេខាលើកិច្ចសន្យាច្បាស់លាស់ និងការរក្សាកំណត់ត្រាពេញលេញ។The World Capital of Plastic Surgery | The New Yorker

ស្ថានទូតបានបន្ថែមថា “ប្រសិនបើមានការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងរូបរាងក្រោយការវះកាត់របស់អ្នក ឬប្រសិនបើអ្នកកំពុងស្ថិតក្នុងដំណាក់កាលនៃការជាសះស្បើយក្រោយការវះកាត់ អ្នកគួរតែនាំយកវិញ្ញាបនបត្រវះកាត់មកជាមួយនៅពេលអ្នកចាកចេញពីប្រទេស” ដែលនេះនឹងជួយជៀសវាងបញ្ហានៅពេលឆ្លងកាត់នីតិវិធីអន្តោប្រវេសន៍។

គួរបញ្ជាក់ដែរថា កូរ៉េខាងត្បូងមានគ្រូពេទ្យវះកាត់កែសម្ផស្សចំនួន ២,៧១៨ នាក់ក្នុងឆ្នាំ ២០២២ ហើយប្រទេសចិនមានគ្រូពេទ្យវះកាត់កែសម្ផស្សប្រហែល ៣,០០០ នាក់ នេះបើយាងតាមសមាគមអន្តរជាតិនៃការវះកាត់កែសម្ផស្ស៕

បុកស្លាប់ម្តង៤នាក់ តាមច្បាប់ ត្រូវជាប់ទោសប៉ុន្មានឆ្នាំ?

0

កាលពីវេលាម៉ោង៦ៈ៤០នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ចំណុចក្រោមស្ពានអាកាសឬស្សីកែវ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីរថយន្ត Ford Ranger មួយគ្រឿងពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AZ-5854 ធ្វើដំណើរចុះពីស្ពានឬស្សីកែវ ក្នុងទិសដៅពីកើតមកលិច ដោយល្បឿនលឿនបុករះម៉ូតូ៤គ្រឿងនឹងរថយន្ដចំនួន២គ្រឿង បណ្ដាលអោយបាត់បង់អាយុជីវិត៤នាក់ស្រី៣នាក់ប្រុស១នាក់។អ្នកបើកបរដោយឈ្មោះ នាង សំអូន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរមន្ត្រីក្រសួងហិរញ្ញវត្ថុ មានទីលំនៅផ្ទះលេខ៤០A ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយភ្លាមៗត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទៅប៉ុស្ដឬស្សីកែវ ដោយវាស់កំរិតជាតិអាកុលឃើញ ០.៥៤។ជុំវិញករណីបុកស្លាប់មនុស្សច្រើននាក់ដូច្នេះ តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាចែងថា៖
អ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុលចាប់ពី ០,៤០ មិល្លីក្រាម ក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ ក្រាមក្នុងមួយលីត្រឈាមឡើងទៅ។ និងបណ្តាលឱ្យមានស្លាប់មនុស្សច្រើននាក់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី១០លានរៀលទៅ ២៥លានរៀល៕

 

មកដឹងពីក្បាច់គុនល្បីៗចំនួន ១០ ដែលមានប្រភពចេញពីប្រទេសសមាជិកអាស៊ាន

0

ជាការពិតណាស់ សិល្បៈក្បាច់គុនតែងតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវប្បធម៌ និងការពង្រីកឥទ្ធិពលរបស់ប្រជាជាតិនីមួយៗ ខណៈបច្ចុប្បន្នប្រជាជាតិជាម្ចាស់កំពុងខិតខំអភិរក្ស និងបង្ហាញក្បាច់គុនរបស់ខ្លួនទៅកាន់ពិភពលោកតាមរយៈការប្រកួតកីឡាអូឡាំពិក កីឡាស៊ីហ្គេម ការប្រកួតក្នុងសហព័ន្ធ ឬការប្រកួតមិត្តភាពជាដើម។ ខាងក្រោមនេះគឺជាក្បាច់គុនល្បីៗចំនួន ១០ ដែលមានប្រភពចេញពីប្រទេសនៃសមាជិកអាស៊ាន។

១.ប្រទេសកម្ពុជា៖ យើងគ្រប់គ្នាដឹងហើយថា កម្ពុជាមានសិល្បៈនៃការធ្វើសង្រ្គាមដែលមានប្រវត្តិជាង ១០០០ ឆ្នាំទៅហើយ ដែលបានឆ្លាក់នៅប្រាសាទអង្គរវត្តនិងប្រាសាទផ្សេងៗទៀតជាច្រើនកន្លែង។ ដូច្នេះក្បាច់គុណបុរាណខ្មែរល្បីៗមានដូចជា ល្បុក្កតោ, ក្បាច់គុណដំបង, បោកចំបាប់,និងប្រដាល់សេរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXFYgiLvacwS02Xy5vyzgts9IZfB6eQJmaxgNxr4d1UCX-RIKYy59uIxdIo-E2RjhymnbQqFClY6XKlygKP4HpVsYO9vVarrFXudMM0VqxqbFmOIkVowGp1AA_l4fYMhHOzlcfz-iVZmAMUHTxF9l2nm9SZ5PcyrBTdt4rYI4Z-ltZHt5wBblEnqcn294/s1280/photo_2022-12-06_14-13-23.jpg

២.ប្រទេសប្រ៊ុយណេ៖ វប្បធម៌របស់ប្រ៊ុយណេភាគច្រើនបានមកពីប្រភពម៉ាឡេស៊ី ដែលជាទឹកដីគ្របដណ្តប់លើប្រជុំកោះម៉ាឡេ។ ដូច្នេះ ក្បាច់គុណដ៏ល្បីប្រចាំប្រទេសប្រ៊ុយណេគឺ Silat Brunei ដែលជាសិល្បៈក្បាច់គុនជនជាតិដើមពី Nusantara និងតំបន់ជុំវិញភូមិសាស្ត្រនៃអាស៊ីអាគ្នេយ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMM9GGj2oO-rwOB5KcCHBFqly7BUFTExvxrhR9ZgzNwgPVQUzQRzfX9YyNgJ8rmwnSptTrEyYje1FuayZ8yx-9FbjTZgkO6CqPLN0EwTMwaN-ebZpFjcTCCqcRgNFJUOLPn0PWNDiLXYQsvg_sYQAZAuv2pAQLD7Eve5Cjx5yIBGr-6xBaCIJegHPrDWE/s848/29042023-Silat-002.webp

៣.ប្រទេសឥណ្ឌូនេស៊ី៖ ឥណ្ឌូនេស៊ីមានក្បាច់គុនបុរាណមួយដែលត្រូវបានគេស្គាល់ថា pencak silat។ ក្បាច់គុននេះមានប្រវត្តិយូរអង្វែងណាស់មកហើយ ដែលមានតាំងពីសម័យបុរាណមកម្លេះ។The Goan EveryDay: Pencak Silat: Art of self-defence that promotes overall wellbeing

៤.ប្រទេសម៉ាឡេស៊ី៖ ក្បាច់គុនបុរាណរបស់ប្រទេសម៉ាឡេស៊ីវិញមានឈ្មោះថា Silat Melayu គឺជាសិល្បៈប្រយុទ្ធនៃការការពារខ្លួន និងការរស់រានមានជីវិតដែលមានឫសគល់នៅក្នុងប្រជុំកោះម៉ាឡេ។Silat Melayu — The Blossoming Fruit of The Archipelago | by Mohd Nadzrin Wahab | Silat Melayu | Medium

៥.ប្រទេសមីយ៉ាន់ម៉ា៖ ក្បាច់គុនភូមា នៅលោកខាងលិច ជាធម្មតាត្រូវបានគេស្គាល់ដោយពាក្យថា Lethwei។ ក្បាច់គុនបុរាណមួយនេះ គឺបង្ហាញឡើងតាមរយៈចម្លាក់នៅតាមប្រាសាទមួយចំនួននៃតំបន់ប្រវត្តិសាស្ត្របាកាន ពោលគឺកើតមានតាំងពីសម័យចក្រភពបាកានរបស់ជនជាតិភូមាមកម្ល៉េះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd6pB3kKgS-XeSKxlNDGH4anp_JzqF4EXK6fFh8o9V_fgioWV8VRuDOg9KZbRu1uSmGnXJnjhTzPULU5T-4takPYL7Jocq8AbBxYc1Y0-4Zc1rY2wPrIBy5qB7cNk68r5WkaggJmTHZm2JRu0ctrGKVPgakwiPAMOpbHXmfCAcKhVxpOfGedsGv9bZQko/s1170/14-Pantanaw-Lethwei-13.08.23-224-1698950089.webp

៦.ប្រទេសឡាវ៖ ឡាវត្រូវបានគេស្គាល់ថាជាប្រទេសដ៏ចំណាស់មួយ ប្រទេសនេះមានក្បាច់គុនបុរាណមួយហៅថា Muay Lao ជាប្រដាល់ក្បាច់ឡាវប្រើជើង កណ្ដាប់ដៃ កែង និងជង្គង់ ស្រដៀងនឹង Muay Thai មកពីប្រទេសថៃដែរ។ Muay Lao ត្រូវបានគេបន្សល់ទុកជាច្រើនជំនាន់ដោយផ្អែកលើស្មារតីដើម្បីនិរន្តរភាព ភាពរឹងមាំរបស់ជនជាតិ និងរក្សាប្រពៃណី។UNESCO ICM

៧.ប្រទេសហ្វីលីពីន៖ ហ្វីលីពីនក៏ជាប្រទេសមួយដែលគេស្គាល់ថាមានក្បាច់គុនដ៏ល្បីល្បាញហៅថា Kinamutay។ Kinamutay ពាក់ព័ន្ធនឹងការប្រើដៃរបស់មនុស្សម្នាក់ដើម្បីច្របាច់ និងធ្វើឱ្យខូចខាតស្ទើរតែគ្រប់ផ្នែកនៃរាងកាយ រួមទាំងភ្នែក ក្រលៀន ក្បាលសុដន់ និងអ្វីៗជាច្រើនទៀត។ ក្បាច់គុននេះត្រូវបានគេស្គាល់ថា ជាក្បាច់គុនសាហាវបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb3TgaaJ1s0DiFO0xo5awaUAFnKw3RE32sIzhmo5oQOJJ6TYZXj4ZGqf-aKdPPXCPdETMAGEdTHtWWdjQ4M-saAGXr7Oy90lzcyirxBBu_Q6yqtydKxjCHZNDa7n9kUvKwVQLe0ImeKC6jVz2f1P8wsY69fMXAHe_-gjA8a3kms-uNoLLYXu0AhaUyb4M/s1356/image-27-e1557728655800.webp

៨.ប្រទេសសិង្ហបុរី៖ ប្រទេសនេះមានសិល្បៈក្បាច់គុនចម្រុះ ឬហៅថា MMA គឺជាកីឡាប្រយុទ្ធហ្វឹកហាត់វាយសម្រុកដោយថាមពល និងភាពជាក់លាក់ ទប់ទល់នឹងការគ្រប់គ្រង និងការវាយលុកដោយភាពរហ័សរហួនបំផុត។Coronavirus forces One Championship to put Singapore MMA show behind closed doors | South China Morning Post

៩.ប្រទេសថៃ៖ ប្រទេសថៃមានក្បាច់ដ៏ល្បីល្បាញមួយដែលគេហៅថា Muay Thai។ ក្បាច់គុននេះគឺមិនគ្រាន់តែជាកីឡាឬសិល្បៈក្បាច់គុនសម្រាប់អ្នកទស្សនាប៉ុណ្ណោះទេ វាត្រូវបានបញ្ចូលយ៉ាងជ្រៅក្នុងវប្បធម៌ និងសង្គមថៃ ដែលឆ្លុះបញ្ចាំងពីស្មារតីនៃការតាំងចិត្ត ការតស៊ូ និងភាពធន់របស់ប្រជាជនថៃ។7 Reasons why Muay Thai is the Most Powerful Martial Art – YOKKAO

១០.ប្រទេសវៀតណាម៖ សិល្បៈក្បាច់គុនរបស់វៀតណាមមានឈ្មោះថា Vovinam។ ក្បាច់គុននេះផ្អែកលើគោលការណ៍ “រឹង និងទន់” ពាក់ព័ន្ធនឹងការប្រើវាយ កែង ទាត់ ជង្គង់ និងចលនាចំបាប់ ក៏ដូចជាប្រើអាវុធ ដាវ កាំបិត កំណាត់ ក្រញ៉ាំជើង និងកង្ហារ ដែលបម្រើជាឧបករណ៍ហ្វឹកហាត់សម្រាប់ ឈានដល់ការគ្រប់គ្រងល្អបំផុតនៃរាងកាយ និងចិត្ត៕Va-va-vovinam: Vietnam's martial art flies on SEA Games return