Home Blog Page 1306

រន្ធត់ណាស់! ឪពុកម្តាយរួមគំនិតគ្នាស.ម្លា.ប់កូនស្រីរបស់ខ្លួនចោលដោយសារ…

0

បរទេស៖ ប្តីប្រពន្ធជនជាតិប៉ាគីស្ថានមួយគូត្រូវបានតុលាការរបស់ប្រទេសអ៊ីតាលីកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទសម្លាប់កូនស្រីអាយុ ១៨ ឆ្នាំរបស់ពួកគេចោល ដោយសារតែនាងបដិសេធមិនព្រមរៀបការ។

យោងតាមគេហទំព័រអន្តរជាតិ BBC ដែលបានរាយការណ៍នៅថ្ងៃទី១៩ ខែធ្នូថា តុលាការនៃទីក្រុង Reggio Emilia ភាគខាងជើងប្រទេសអ៊ីតាលី បានសម្រេចកាត់ទោសលោក Shabbar Abbas និង Nazia Shaheen ដែលជាឪពុកម្តាយបង្កើតរបស់ជនរងគ្រោះឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ បន្ទាប់ពីប៉ូលីសបានរកឃើញសាកសពរបស់ជនរងគ្រោះ Saman Abbas នៅក្រោមផ្ទះកសិដ្ឋានមួយនៅភាគខាងជើងប្រទេសអ៊ីតាលី ខណៈដែលក្មេងស្រីរងគ្រោះរូបនេះបានបាត់ខ្លួនអស់រយៈពេល ១៨ ខែហើយតាំងពីខែវិច្ឆិកា ឆ្នាំ២០២២ មកម្លេះ។Italian police hunt Pakistani family over suspected honour killing | Daily  Mail Online

គ្រួសារនេះគឺជាពលរដ្ឋប៉ាគីស្ថាន ប៉ុន្តែបានធ្វើអន្តោប្រវេសន៍ទៅប្រទេសអ៊ីតាលី ហេតុនេះហើយទើបតុលាការរបស់ប្រទេសអ៊ីតាលីជាអ្នកកាត់ទោសអ្នកពីរ។ ទោះជាយ៉ាងណាក៏ដោយ ឪពុករបស់ជនរងគ្រោះគឺលោក Shabbar Abbas បច្ចុប្បន្នត្រូវបានចាប់ខ្លួនហើយ ខណៈដែលភរិយារបស់គាត់ត្រូវបានគេជឿថាកំពុងលាក់ខ្លួននៅក្នុងប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមក្រុមសិទ្ធិមនុស្ស បានឱ្យដឹងទៀតថា ជារៀងរាល់ឆ្នាំ ស្ត្រីមូស្លីមរាប់រយនាក់នៅក្នុងប្រទេសប៉ាគីស្ថាន ក្លាយជាជនរងគ្រោះនៃ “ការសម្លាប់ និងការគំរាមកំហែង” យ៉ាងខ្លាំងពីសាច់ញាតិរបស់ពួកគេ។Italy court hands lifetime sentence to Pakistani parents in 'honor killing'  case – The Frontier Post

យោងតាមរដ្ឋអាជ្ញាអ៊ីតាលីបានកំណត់ថាក្មេងស្រីរងគ្រោះអាយុ ១៨ ឆ្នាំរូបនេះ ត្រូវបានឪពុកម្តាយរបស់នាងសម្លាប់ពិតប្រាកដមែន ដោយពួកគេបានស៊ើបអង្កេតកំណត់អត្តសញ្ញាណរបស់ជនរងគ្រោះ ក៏ដូចជាធ្វើកោសល្យវិច័យបានបង្ហាញថាជនរងគ្រោះមានបាក់ឆ្អឹងកប្រហែលដោយសារការច្របាច់ក។ ព្រះរាជអាជ្ញាបាននិយាយថា គ្រួសាររបស់ Saman ដែលជាជនរងគ្រោះមានការខឹងសម្បារនៅពេលដែលពួកគេដឹងថាកូនរបស់ខ្លួនមានមិត្តប្រុសនៅប្រទេសអ៊ីតាលី ហើយមិនគោរពសាសនាអ៊ីស្លាម ក៏ដូចជាមិនពាក់ក្រម៉ា ធ្វើឱ្យឪពុកម្តាយរបស់នាងខឹងយ៉ាងខ្លាំង ក៏សម្រេចធ្វើរឿងឃោឃៅនេះតែម្តង៕Life sentence for Pakistani parents for 'honor killing'

វត្ថុ ៥ យ៉ាងដែលអ្នកមិនគួរទុកនៅក្រោមគ្រែ

0

គ្រែគេងជាទូទៅមានទំហំធំទូលាយណាស់ ដូច្នេះមនុស្សមួយចំនួនតែងតែយករបស់របរពួកគេមករក្សាទុកក្រោមគ្រែ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយរបស់ប្រើប្រាស់ ៥ យ៉ាងដូចខាងក្រោមនេះមិនអាចរក្សាទុកនៅក្រោមគ្រែបានទេ។

១.ស្បែកជើង៖ ស្បែកជើងគឺជាវត្ថុសំខាន់មួយដែលគ្រួសារជាច្រើនមានទម្លាប់ទុកវានៅក្រោមគ្រែ។ ទោះជាយ៉ាងណាក៏ដោយ ទីតាំងនេះច្រើនតែសើម ប្រសិនបើយើងទុកស្បែកជើងនៅទីនេះយូរ ពួកវានឹងដុះផ្សិតបន្តិចម្តងៗ ដោយនៅខាងក្នុងស្បែកជើងគឺពោរពេញទៅដោយបាក់តេរី និងមានក្លិនមិនល្អ ដែលនេះអាចធ្វើឱ្យមានគ្រោះថ្នាក់ខ្លាំងដល់រាងកាយនៅពេលយប់។Hold N' Storage Under Bed Shoe Organizer Hidden Shoes Storage Gray -  Walmart.com

២. ឧបករណ៍អេឡិចត្រូនិច៖ ពិតណាស់ នៅក្នុងគ្រួសារនីមួយៗភាគច្រើនតែងតែមានឧបករណ៍អេឡិចត្រូនិកនៅក្នុងផ្ទះ។ ដូច្នេះនៅពេលដែលមិនប្រើ មនុស្សជាច្រើនតែងតែដាក់វានៅក្រោមគ្រែ ដើម្បីចំណាំ ឬស្រួលយកទៅប្រើប្រាស់។ ទោះជាយ៉ាងណាក៏ដោយ ទីតាំងនេះគឺមានជាតិសំណើមខ្លាំងណាស់ ដែលវាងាយស្រួលក្នុងការបំផ្លាញសៀគ្វី និងវីស បណ្តាលឱ្យច្រេះ ធ្វើឱ្យឧបករណ៍ឆាប់ខូច ក៏ដូចជាបញ្ចេញឧស្ម័នពុលដែលអាចប៉ះពាល់ដល់រាងកាយផងដែរ។Electric Blanket Guide | Best Electric Blankets | Silentnight

៣.លុយ និងឯកសារសំខាន់ៗ៖ នៅក្រោមគ្រែមិនគួររក្សាទុកឯកសារសំខាន់ៗដូចជាសំបុត្រកំណើត លិខិតឆ្លងដែន និងលុយបានទេ ព្រោះវាអាចនឹងមានសត្វកណ្ដុរ ឬកន្លាត មកកកេរ ដែលជាហេតុធ្វើឱ្យខូចខាតទ្រពសម្បត្តិ និងឯកសារមានតម្លៃជាច្រើន។Is Marblehead Taxpayer Money Under a Mattress? | Marblehead Beacon

៤.វត្ថុអនុស្សាវរីយ៍៖ ជៀសវាងការរក្សាទុកវត្ថុដែលមានតម្លៃមនោសញ្ចេតនា ឬការចងចាំនៅក្រោមគ្រែដូចជា រូបថត អក្សរ ឬអ្វីទាំងអស់ដែលជាផ្នែកនៃអតីតកាលដែលអ្នកកំពុងព្យាយាមបំភ្លេច ព្រោះអាចនឹងជារឿងមិនល្អដែលធ្វើឱ្យរំខានដល់អារម្មណ៍របស់អ្នក។9 Things You Should Never Store Under the Bed | Apartment Therapy

៥.សៀវភៅ និងកាសែត៖ យោងតាមអ្នកជំនាញហុងស៊ុយ និងស្ថាបត្យករ Anjie Cho របស់សហរដ្ឋអាមេរិក បានណែនាំកុំឱ្យដាក់សៀវភៅ ឬកាសែតនៅក្រោមគ្រែ ព្រោះរបស់ទាំងនេះអាចជាកម្លាំងចិត្ត និងជាពេលវេលាដ៏ល្អបំផុតក្នុងការស្រូបយកថាមពលបញ្ញា កាលណាដែលទុកសៀវភៅ ឬកាសែតនៅក្រោមគ្រែ អាចធ្វើឱ្យអ្នកមានអារម្មណ៍ធុញថប់និងរបស់ទាំងនេះ៕Under Bed Organization Ideas - How to Organized Under Your Bed

អាណិតខ្លោចចិត្ត! ចាន់ សុបញ្ញា ម្ចាស់ពានមួយរូបកើតជំងឺទឹកនោមប្រៃទាំងវ័យក្មេង

0

មហាជនពិតជាមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងរួមទាំងសម្តែងក្តីអាណិតអាសូរយ៉ាងខ្លាំងបន្ទាប់ពីទទួលដំណឹងថា ចាន់ សុបញ្ញា ម្ចាស់ពាន X Factor Cambodia មានជំងឺទឹកនោមប្រៃរយៈពេល៣ឆ្នាំមកហើយទាំងខ្លួនវ័យក្មេង។ ទោះបីជាយ៉ាងនេះក្តី ចាន់ សុបញ្ញា នៅតែខំប្រឹងទាំងការសិក្សានិងសិល្ប: ខណៈរូបគេប្រលងជាប់បាក់ឌុបទទួលបាននិទ្ទេសCក្នុងឆ្នាំសិក្សា២០២២។No photo description available.

តាមរយៈវីដេអូមួយ បង្ហោះដោយលោក Eco Vaksong ជា អ្នកដឹកនាំសម្តែងនៅហង្សមាស បានឱ្យដឹងថា ចាន់ សុបញ្ញា មានជំងឺទឹកនោមប្រៃរយៈពេល៣ឆ្នាំមកហើយដូច្នេះរបបអាហារហូបចុកត្រូវមានការប្រុងប្រយ័ត្នខ្ពស់។ តារាចម្រៀងវ័យក្មេងជាម្ចាស់ពានកម្មវិធីលំដាប់ថ្នាក់ពិភពលោក X Factor Cambodia បាននិយាយប្រាប់ថា ឆ្នាំដំបូងដែលកើតជំងឺនេះមានភាពលំបាកខ្លាំងពេលមិនតបប្រៃមានសភាពហើមដៃហើមជើង និងមុខផងដែរ។ ប៉ុន្តែនៅពេលហូបអាហារសាបមិនមានបញ្ហាហើមនោះទេហើយពេលនេះក៏ស្រួលខ្លួនមិនពិបាកដូចពេលដំបូងៗឡើយ។May be an image of 1 person, hat, batik-print clothing and text

លោក Eco Vaksong បាននិយាយថា ចាន់ សុបញ្ញា ជាមនុស្សស្លូតបូតខិតខំតស៊ូតាំងពីស្នាក់នៅក្នុងវត្ត មកប្រលងចម្រៀងរហូតទទួលជ័យលាភី ហើយក៏រស់នៅជាមួយមិត្តភក្តិនៅភ្នំពេញ ខណៈលោកក៏និយាយលើកទឹកចិត្ត ចាន់ សុបញ្ញា ឱ្យខិតខំបន្តទៀតនៅក្នុងឆាកជីវិត។ ក្នុងវីដេអូនោះដែរបានបង្ហាញឱ្យយើងឃើញថា ចាន់ សុបញ្ញា ម្ចាស់បទ «ស្រលាញ់អ្នកណាក៏គេមានសង្សារ» បានហូបបាយជាមួយពងទាសាបដោយមិនជ្រលក់អ្វីទាំងអស់ ខណៈអ្នកផ្សេងហូបអាហារឆ្ងាញ់ៗ។No photo description available.

គួរបញ្ជាក់ផងដែរថា ចាន់ សុបញ្ញា បានក្លាយជាម្ចាស់ពាន X-Factor Cambodia ទាំងវ័យក្មេងក្នុងវ័យ១៤ឆ្នាំក្នុងកម្មវិធីលំដាប់ពិភពលោកកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយបានយកឈ្នះ ចាន់ កូម៉ែន, គង់ ចំរើន និង សំ សុវណ្ណារ៉ាក់ ក្នុងវគ្គផ្តាច់ព័ត្រ។ សុបញ្ញា ជាអ្នកខេត្តកំពង់ចាម ដែលរស់នៅក្នុងជីវភាពលំបាកផងដែរ៕May be an image of 1 person and fire

ស្ត្រីថៃម្នាក់រិះគន់តម្លៃបើកបរលើផ្លូវល្បឿនលឿននៅកម្ពុជា ថាថ្លៃ

0

នៅខែធ្នូ ឆ្នាំ២០២៣ នេះ មានទំព័រហ្វេសប៊ុករបស់ជនជាតិថៃម្នាក់ឈ្មោះ «Natcha NCS» ដែលស្ត្រីជាម្ចាស់ទំព័រហ្វេសប៊ុកនេះបានបង្ហោះវីដេអូពីការបើកបររថយន្តរបស់ខ្លួន និងថតបង្ហាញពីទិដ្ឋភាពនៅប្រទេសកម្ពុជា ។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍នោះ គឺភាគច្រើន នាងពុំបានលើកឡើងពីចំណុចល្អនៅកម្ពុជា ប្រាប់ទៅអ្នកទស្សនាទេ ។ ផ្ទុយទៅវិញ នាងបានលើកឡើងពីចំណុចអវិជ្ជមានយ៉ាងច្រើននៅក្នុងវីដេអូ ជាពិសេស នាងរិះគន់ផ្លូវល្បឿនលឿននៅកម្ពុជា ថាថ្លៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigwxyWcIOaahMhsZmpLk20bHtoYT23lQrRO7udf5wQa4CT58bgTQFIvR8ZmZC0CJwpA64pRR7FRzg-AbHjuC8j6kui8XPJmkBNzWP0FFSs5x4eWc2lQK89185Oo-3H_8Hpx3Ae3GKx0yVg3r37XqpqiIC1dgt2tJBADjlN9BdjxC3G1-m2Rk9U8f70sc4/s347/Screenshot%202023-12-20%20143906.png

នៅក្នុងវីដេអូនេះ ម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ «Natcha NCS» ដែលនាងជា YouTubers ម្នាក់បានដាក់ចំណងជើងថា «ទស្សនាផ្លូវល្បឿនលឿននៅកម្ពុជា» តើវាមានលក្ខណៈបែបណាខ្លះ? ។ ក្នុងវីដេអូនេះ គេបានឃើញនាងកំពុងតែបើកបររថយន្ត ហើយនិយាយថា ផ្លូវនៅកម្ពុជាស្អាត ហើយគ្មានរថយន្តបើកបរផងដែរ ។ នាងបន្តថា ការបើកបរនៅប្រទេសកម្ពុជាប្រកាន់ស្តាំ ហើយនៅតាមផ្លូវមានការផ្សព្វផ្សាយគ្រឿងស្រវឹងទៀតផង គ្រាន់តែឃើញផ្ទាំងឃោសនាគ្រឿងស្រវឹង ក៏ហៀរទឹកមាត់ដែរ ។

បន្ទាប់មក នាងក៏បានចតរថយន្តនៅចំណតមួយកន្លែង ដែលចំណតនេះមានស្ថានីយចាក់ប្រេង, ភោជនីយដ្ឋាន បន្ទប់ទឹក និងមានកន្លែងគោរពផងដែរ ។ នាងប្រាប់ថា អ្នកដំណើរអាចចុះមកសំពះនៅទីនេះបាន ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0RhVC_09iUAKJhp6xVwqtBfHp_S8xoZ9UwFBk_4DXNoaLU_-W_nHGXAuODkR46TwH792-WqCtfFmzZ9gf4yoBDeLgVCtYsXDlEBEvGD3EtFmu4QsegHoUqvtd5E1F5h2DDaeZ8UW_X-Zhp18RHhkpT1jv_m1Hmhp_LX8zIaFi1q5YSX1xOFpSFpQs60g/s285/Screenshot%202023-12-20%20143949.png

នារីដដែលនេះក៏បានបង្ហាញពីសំបុត្រធ្វើដំណើរតាមផ្លូវល្បឿនលឿន គឺស្មើនឹង១១.៩៧ដុល្លារអាមេរិក (ឬស្មើនឹង៤១៨បាត) សម្រាប់ចម្ងាយផ្លូវ ២០០គីឡូម៉ែត្រ ។ នាងនិយាយថា តម្លៃនេះថ្លៃខ្លាំងណាស់ ហើយបើថ្លៃបែបនេះ នាងគ្មានប្រាក់ចាក់ប្រេងរថយន្តរបស់នាងទេ ។ បន្ទាប់មក នាងក៏បានចតរថយន្តនៅស្ងៀមមួយកន្លែង និងដើរត្រឡប់ទៅផ្ទះវិញ ។

ក្រោយនារីថៃខាងលើបង្ហោះវីដេអូនេះក្នុងបណ្តាញសង្គម ធ្វើឱ្យពលរដ្ឋខ្មែរចូលមកបញ្ចេញមតិ ក្នុងនោះពលរដ្ឋខ្មែរម្នាក់និយាយថា ៖ «សូមនិយាយឱ្យសមរម្យបន្តិច ប្អូនស្រី ។ ស្ថានភាពប្រទេសខុសគ្នា ការរស់នៅ ក៏ខុសគ្នា ។ ការនិយាយខ្លះ បានត្រឹមតែបង្កើតការស្អប់ខ្ពើមជាតិសាសន៍ប៉ុណ្ណោះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqioLb7hT_DcAaVp5w0h9bqmwLNLFR4NIB7K2OZ-m6NoM_SISBaO1kZPTUj-1S70UNJLMwe4fzSFQ6PQ3aNcgIK91sl-3Kzw6DY6giEGXZxQdwaDLtbUMXXZo9bUB3QlO3j4Qy0uw2g-ORoqpXI8jE67lUuQkKsG6g_2q9BokI6m-SfcNe4U6o_JHBLyc/s342/Screenshot%202023-12-20%20144016.png

ពលរដ្ឋខ្មែរម្នាក់ទៀតនិយាយថា ៖ «គាត់និយាយមានចំណុចល្អច្រើនពីខាងដើមវីដេអូ ប៉ុន្តែនៅចុងវីដេអូ គាត់បញ្ចេញអាកប្បកិរិយា សំឡេង និងទឹកមុខរបៀបចំអកឱ្យប្រទេសយើង ។ គោលការណ៍ និងស្ថានភាពស្រុកទេសមិនដូចគ្នាទេ ហើយសេដ្ឋកិច្ច GDP ក៏ខុសគ្នាដែរ ។ ប៉ុន្តែបើគាត់និយាយធម្មតា ប្រៀបធៀបបែបធម្មតាៗ វាមិនអីទេ ព្រោះវាជាការយល់ឃើញរបស់គាត់ ។ តែនេះ គឺគាត់បង្ហាញចេញជាការចំអក តើគាត់ធ្វើក្នុងចេតនាអ្វី? បើជាតិសាសន៍ដទៃគេឃើញវីដេអូរបស់គាត់ គេលែងចង់មកលេងប្រទេសយើង យើងជាអ្នកខាត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqtAwkf_Mmmh2uxTffWf2RaDOZQyaERTHDjh3aDeI3TxNm3pE0qsaQ25Mmq_xKNzcQaj_WNIPy_OTqtECWS_o0iZnyTbedW_Tlobxk7hTcFGq3ioxlWR7dYfY8Hzc35hS7WsXclUeClb46fTbvSiZ9kI7zRfDafysP9X_5w0qaZa7hkzNkT3Emqoqqm4o/s366/Screenshot%202023-12-20%20143930.png

ពលរដ្ឋខ្មែរផ្សេងទៀតនិយាយថា ៖ «ខ្ញុំពិតជាខ្មាស់អ្នកណាស់ ដែលនៅក្នុងប្រទេសរបស់យើងមិនអាចមានថ្លៃសេវាល្អជាងប្រទេសរបស់អ្នក ។ ក្នុងនាមខ្ញុំជាប្រជាជនម្នាក់នៅប្រទេសកម្ពុជា ខ្ញុំមិនអាចធ្វើអីបានទេ តែខ្ញុំសូមណែនាំថា អ្នកអាចដើរកម្សាន្តនៅកន្លែងផ្សេងៗទៀតបាននៅប្រទេសខ្ញុំ ។ បើអ្នកនៅតែមិនពេញចិត្ត ខ្ញុំក៏មិនអាចជួយអ្នកបានដែរ តែសូមអ្នកបើកចិត្តឱ្យទូលាយ និងរីករាយក្នុងការមកកម្សាន្តនៅប្រទេសរបស់ខ្ញុំ ។ បើនៅតែពិបាក ឬអ្នកគិតថាមិនល្អ គឺមានតែឈប់មក» ៕ ប្រភព ៖ Natcha NCS

 

អ្នកនាង ម៉េង កែវពេជ្ជតា រំភើបចិត្តដល់ស្រក់ទឹកភ្នែកព្រោះតែពាក្យសម្តីរបស់ហ្វេនប៉ុន្មានម៉ាត់

0

តារាចម្រៀងជើងចាស់ទឹកដមសំនៀងពីរោះក្រអួនក្រអៅ អ្នកនាង ម៉េង កែវពេជ្ជតា មានភាពរំភើបចិត្តយ៉ាងខ្លាំងរហូតដល់អ្នកនាងថាឃើញសំណេររបស់ហ្វេនភ្លាមយំតែម្តង។ អត្ថន័យរបស់ហ្វេនបានលើកឡើងពី ម៉េង ពេជ្ជតាសង្វាពេជ្រ ហៅអូនផ្អែម ដែលត្រូវជាកូនស្រីរបស់តារាចម្រៀងរូបនេះថាមាន «ម្តាយខ្លាកូនក៏ខ្លា ម្តាយខ្លាំងកូនក៏ខ្លាំង»។ ការសរសើរពីហ្វេននេះបន្ទាប់ពីអូនផ្អែមនិងម្តាយបានសម្តែងរួមគ្នានៅព្រឹត្តិការណ៍រាត្រីចងចាំកាលពីកន្លងមកនេះកូនស្រីជាអ្នកលេងឧបករណ៍បុរាណខ្មែរ ចំណែកឯម្តាយជាអ្នកបកស្រាយបទចម្រៀង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw7Lw3PLbKN2ZeHtZkDUmM8MvSl7A4j3eBi0iXSPsTHCbrXqVxZx6YWqELWKlzC9ugiwuuP-xbdy7-h7ghrLMispTs6k7It_0YVXkownyaZCpFKc2kKVMfk3LiKde7ZUO6cm7AnmSlSUudKVeL-V8jz8myGVhexWvlyBZjE-F2zUX6dmQ_a0JMSXx_auc/s2048/337828694_1387125585458349_4666066956024734756_n.jpg

គណនីមួយបានសរសេរថា «ដូចពាក្យចាស់លោកពោលមិនខុសមែន ម្តាយខ្លាកូនក៏ខ្លា ម្តាយខ្លាំងកូនក៏ខ្លាំង មិនសរសើរម្តាយកូនគាត់មិនបានមែនគួរឱ្យគោរពយកជាគម្រូណាស់»។ ត្រឹមពាក្យប៉ុន្មានម៉ាត់នេះប៉ុណ្ណោះបានឆាបឆក់បេះដូងអ្នកនាង ម៉េង កែវពេជ្ជតា ឱ្យរំភើបចិត្តយ៉ាងខ្លាំងព្រោះជាការសរសើរដោយស្មោះរបស់ហ្វេនមកកាន់ខ្លួនដែលមិនមែនជាការទិញដូរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEMdZoUj2dsIVBs38RF-XZAL3qfSru7a90JTRoLaeU9giZ6c0ALy8RMpU4g-OGdzp8TgnmRomXtxZT9-6axJplMgRt4aE5frODlou05n8Eh3sfcsWIjcXZSAGfnyRi9YyLRlXyl8SD_vMBGMHy2ZfmPmqoZhSG92whSxr-IJ2tqgpxi8WSmjvbhTDZjUU/s2048/409400041_122118190202101740_4881305167381002108_n.jpg

អ្នកនាង ម៉េង កែវពេជ្ជតា បានសរសេរលើបណ្តាញសង្គមនៅថ្ងៃទី១៩ ធ្នូ ថា «គ្រាន់តែឃើញខមិន អូនយំ រំភើបពេក។ កម្លាំងចិត្តខ្លាំងបំផុតសម្រាប់ពួកយើងគឺ ការមើលឃើញអំពីសមត្ថភាពរបស់ពួកយើង និងការកោតសរសើរដោយស្មោះសចេញពីបេះដូងដែលមិនមែនជាការទិញឬជួល ។ ម្តាយម្នាក់នេះ នឹងបន្តដឹកនាំកូនៗឱ្យដើរក្នុងគន្លងសុច្ចរិតនិងពេញដោយសមត្ថភាពនិងគុណភាពខ្ពស់ឱ្យសមនឹងទេពកោសល្យដែលដូនតាផ្តល់ឱ្យកូនចៅ និងដើម្បីឱ្យសមទៅនឹងការជឿជាក់អំពីទស្សនិកជនតជំនាន់ ។ សូមអរគុណដោយក្តីគោរពអំពីគ្រួសារ ម៉េង កែវ យើងខ្ញុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIPY99gAFB72qaNq6770prSUFVxZ8C0rrk4REZ_nyF7IiS5vcEF2XIBVVnX4YlXVpWskcoz0uk583HnwEKYjjXU5McUaUgfXP0BYwcIWWR_MU1iNfRqudXz4NAPlxHqLe-YQ4E3bBROntSPNtsow2bjrHf9dLWa5BAb2Y1v0gSXROd9xE1MEC1_prpatk/s2048/410389875_122118190568101740_6745432754678392294_n.jpg

ការសរសើរពីសំណាក់ហ្វេនទៅកាន់អ្នកនាង ម៉េង កែវជ្ជតា និងកូនស្រី បន្ទាប់ពីអ្នកទាំងពីរបានរួមគ្នាបំពេអារម្មណ៍មហាជននៅក្នុងព្រឹត្តិការណ៍រាត្រីចងចាំកន្លងមកនេះនៅលើទឹកដីខេត្តសៀមរាប។ ម្តាយជាបង្ហើរសំនៀងដ៏អន្លង់អន្លោយជាមួយបទចម្រៀងដ៏មានអត្ថន័យចំណែកឯកូនស្រីលេងឧបករណ៍បុរាណខ្មែរចំប៉ីដងវែងបានដោយស្ទាត់ជំនាញ។

មិនត្រឹមតែឧបករណ៍បុរាណខ្មែរប៉ុណ្ណោះទេ តែ ម៉េង ពេជ្ជតាសង្វាពេជ្រ ហៅអូនផ្អែម ក៏អាចលេងឧបករណ៍សម័យបានដូចគ្នារួមទាំងអាចបកស្រាយបទចម្រៀងបានថែមទៀតពិតជាមានដុងសិល្បៈខ្ពស់មិនខុសពីម្តាយឡើយទើបទទួលបានការសរសើរពីហ្វេនៗដូចនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrk1NBWOmMTwT1yJkU_SDdr6UaYHlQF1pPdIlQSDNp9uHasyTr84WeNWBOMG0azC8lYNvbTivv61o6r65BAIPeV6qSsUbosNoDhxbOPYD3-Gyd8wD4D3XMQsDFE2PwSsqNTRtt5ciBy0J3Rja-0WDNDb4vb53VRNthFrKKZiwJrXjAqbLOplmaY7obte0/s2048/%E1%9F%A1%20(15).jpg

ដឹងទេ! ពិធីមង្គលការ Kenneth Ma នៅកោះសាមុយប្រទេសថៃចំណាយអស់លុយប៉ុន្មាន?

0

ជឿជាក់ថាអ្នកគាំទ្រស្នេហាវិស័យរឿងហុងកុងជ្រាបមកហើយថាតួឯកប្រុសដ៏ល្បីល្បាញប្រចាំ TVB លោក Kenneth Ma និងតារាស្រី Roxanne Tong បានរៀបអាពាហ៍ពិពាហ៍កន្លងមកថ្មីៗនេះនៅឯកោះសាមុយ ប្រទេសថៃ។ ទន្ទឹមនឹងភាពរំភើបនៅក្នុងពិធីមង្គលការរបស់តារាប្រុសរូបនេះហ្វេនៗមួយចំនួនប្រហែលជាចង់ដឹងហើយថាការរៀបការឆ្លងប្រទេសរបស់ពួកគេចំណាយអស់ប៉ុន្មានម៉ឺនដុល្លារ។Hong Kong actor Kenneth Ma marries Roxanne Tong in a private ceremony on Koh Samui Island - Dimsum Daily

តារា TVB លោក Kenneth Ma អាយុ៤៩ឆ្នាំ និង Roxanne Tong អាយុ៣៦ ឆ្នាំ ទីបំផុតបានរៀបការកាលពីសប្តាហ៍មុនបន្ទាប់ពីមានទំនាក់ទំនងស្នេហាអស់រយៈពេល ៣ ឆ្នាំ។ ពិធីមង្គលការនេះបានធ្វើរៀបចំឡើងលក្ខណៈឯកជនមានការចូលរួមពីមិត្តជិតស្និទ្ធនិងគ្រួសារប្រមាណ ៦០ នាក់ ប៉ុណ្ណោះប៉ុន្តែពោរពេញដោយសុមង្គល។

ពិធីមង្គលជ័យនេះបានប្រារព្ធធ្វើឡើងនៅឯកោះសាមុយប្រទេសថៃដែលតម្លៃស្នាក់នៅផ្ទះវីឡាក្នុងមួយយប់ត្រូវបានគេដឹងថាចាប់ពី៩០០ដុល្លារឡើងប។ គូស្នេហ៍មួយគូនេះត្រូវបានគេនិយាយថាបានចំណាយប្រាក់ប្រមាណ ៥០០,០០០ដុល្លារហុងកុង ខ្ទង់ជាង៦៤, ០០០ដុល្លារអាម៉េរិក ទៅលើសំបុត្រយន្តហោះ និងការស្នាក់នៅរយៈពេលពីរយប់សម្រាប់ភ្ញៀវកិត្តិយសរបស់ពួកគេទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw-kMPf8Gpp6iNYNmFu9t6BIB4_dtNIBpaKCjVorh2LBKQ0PRvGQw6KxDOvg0WA2CwFj_sEoCLecqTeWkDuyHVcFm5DIpj9BtKMXNB6fCGi4WyhctWabfCy0LqivtAAsTeEHOcLXG2aNehOpdBpx29uXFJARFAIhnTiF9DjkD_t86xPm2AKa_iFzrpiTw/s1440/409781580_18396469162010183_4618342746088892899_n.jpgក្នុងពិធីមង្គលការនោះមានមិត្តភ័ក្តិរបស់ Kenneth និង ភរិយា ជាច្រើនចូលរួមសុទ្ធតែជាតារាល្បីប្រចាំ TVB ចូលរួមធ្វើជាសាក្សីនូវចំណងអាពាហ៍ពិពាហ៍អ្នកទាំងពីរ ។

Kenneth Ma និងភរិយា បានរួមគ្នាបង្ហោះរូបភាពមង្គលការដំបូងដោយដាក់ចំណងជើងថា “Forever ours!” ជាមួយឈុតអាពាហ៍ពិពាហ៍ពណ៌សដ៏ស្រស់ស្អាត កាលពីថ្ងៃទី១៦ ធ្នួ កន្លងមកនេះ។ ក្រោយពីឃើញទិដ្ឋភាពមង្គលការតារាហុងកុងមួយគូនេះបានធ្វើឱ្យហ្វេនៗទាំងក្នុងនិងក្រៅប្រទេសចូលរួមអបអរសាទរយ៉ាងច្រើនពេញបណ្តាញអ៊ីនធឺណិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUAdrfaUygQcwH6ufXENmu0Xgjv0GVBtaSRuJDHi8dXv-cELBMAZ5Ok0wMXU7PE8laD0-gCcPw4PQ_GsBeyCuYGmaQh5PlOBmcSEXdW7Z1lsxD58zq4CpKeJyFt7EjcRPhDkBIQtdkDhcS1KKOkhCUNR14C0pAurEdP5g8_XntZ2pOemSNDWKKDSrc3nI/s1280/photo_2023-12-16_14-32-10.jpg

Kenneth Ma ជាតារាសម្តែងដ៏ល្បីឈ្មោះប្រចាំ TVB ដែលលេចមុខជាតួឯកក្នុងរឿងភាគជាច្រើនដូចជា អ្នកខ្លាំងអាវស , អ្នកប្រមាញ់ចិត្តសាស្រ្ត, ភ្នាក់ងារ POTT បង្រ្កាបបទល្មើស , តាក់ស៊ីចាប់ខ្មោច រួមទាំងរឿងភាគល្បីៗជាច្រើនទៀត ខណៈអ្នកគាំទ្រកម្ពុជាក៏ស្គាល់លោកច្រើនផងដែរតាមរយៈសាច់រឿងកន្លងមក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFNR-1QNbM6yc98XtQ8u5-xv1zvqwW2ihgf5REweKryplwNO2fuddantoHYWNjIs0P6gwlR5xm_BqQn0pzJdkqsGmuYbqwfqETc4q-gMIPp6-RddDqz4A8M-C3XwkWbwL6ApNEjSOb6IkxPg9RinQgfRKEEqLMSnC3PHyp6fmIbvPzgUIzBbeWWalhdXM/s1169/kenneth_ma_roxanne_tong_6.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjgEYFhgptUVdeJmhUELkO7-vhhRNpOTrgLRk8EZWl3VKl0pFru-r-9Cy1zZ9KRD0poqt-Cgw3XVZ6OOuxx1MKGu0DgxxXaLAuD35W8iLfRUb6_Ion7X09n5KKJi1jqvo8-O0m_QrRgCVUUApC7F7KPSmOKezT6guhDzMK3IHTg8uWdo22REfTzBA1mBI/s1160/kenneth_ma_roxanne_tong_9.png

សញ្ញាព្រមានទាំង ៥ ដែលបង្ហាញថារាងកាយខ្វះខូឡាជែន

0

ស្ត្រីគ្រប់រូបគួរតែដឹងនៅពេលដែលរាងកាយខ្វះ Collagen នឹងធ្វើឱ្យស្បែកមានស្នាមជ្រីវជ្រួញយ៉ាងឆាប់រហ័ស។ ដូច្នេះតើយើងធ្វើដូចម្តេចទើបដឹងថារាងកាយរបស់យើងស្ថិតក្នុងដំណាក់កាលនៃការខ្វះខូឡាជែន? ខាងក្រោមនេះគឺសញ្ញាព្រមានចំនួន ៥ នៃកង្វះ collagen៖

១.ឈឺសន្លាក់៖ ការឈឺសន្លាក់គឺជាសញ្ញាមួយដែលបង្ហាញថារាងកាយកំពុងជួបប្រទះនឹងការខ្វះជាតិខូឡាជែន នេះគឺដោយសារតែឆ្អឹងខ្ចីក្នុងសន្លាក់ត្រូវបានបង្កើតឡើងវិញ និងជួសជុលដោយប្រើសារធាតុ collagen ។Types Of Arthritis & Tips To Manage Arthritis Symptoms

២.របួសជាសះស្បើយយឺត៖ រោគសញ្ញាមួយដែលយើងអាចសម្គាល់ឃើញថារាងកាយខ្វះកូឡាជែនគឺអំឡុងពេលមានរបួស នេះគឺដោយសារតែរាងកាយរបស់មនុស្សជាធម្មតាផលិត collagen នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដើម្បីជួសជុលជាលិកាដែលខូច។ ប៉ុន្តែប្រសិនបើរាងកាយស្ថិតក្នុងស្ថានភាពខ្វះជាតិកូឡាជែល វានឹងធ្វើឱ្យការជួសជុលត្រូវចំណាយពេលយូរជាងធម្មតា។8 factors that make your wounds heal slowly | TheHealthSite.com

៣.ប្រព័ន្ធរំលាយអាហារមានបញ្ហា៖ Collagen ជាសារធាតុចិញ្ចឹមដែលមានតួនាទីសំខាន់ក្នុងការជួសជុលប្រព័ន្ធរំលាយអាហារ ដូច្នេះប្រសិនបើរាងកាយស្ថិតក្នុងស្ថានភាពខ្វះខូឡាជែន វានឹងប្រព័ន្ធរំលាយអាហារមានបញ្ហា។Digestive Disorders and Mental Health

៤.ស្នាមជ្រួញកើតឡើង៖ ស្នាមជ្រួញគឺជាបញ្ហាដែលបណ្តាលមកពីស្បែកបាត់បង់ការបត់បែនរបស់វា នេះគឺជាលទ្ធផលនៃកង្វះ collagen នៅក្នុងខ្លួន។ ទោះជាយ៉ាងណាក៏ដោយបញ្ហានៃស្នាមជ្រួញអាចកើតឡើងដោយសារហេតុផលជាច្រើន ប៉ុន្តែមូលហេតុចម្បងគឺដោយសារមិនមានខូឡាជែនគ្រប់គ្រាន់ក្នុងខ្លួន ដោយសារតែស្បែករបស់យើងត្រូវបានបង្កើតឡើងប្រហែល 70-80% នៃ collagen ។Wrinkles: Causes, Types, Treatment & Prevention – Vedix

៥.សក់សំពោង៖ ដោយសារតែ Collagen ជាសមាសធាតុសំខាន់សម្រាប់សុខភាពសក់។ ដូច្នេះហើយ ប្រសិនបើរាងកាយខ្វះខូឡាជែន វានឹងធ្វើឱ្យសក់ថ្មីលូតលាស់យឺត ក៏ដូចជាធ្វើឱ្យសក់សំពោង និងមិនមានសុខភាពល្អផងដែរ ៕The 12 Most Annoying Thick Hair Problems (and Fixes!) | Allure

Park Yoochun រងមតិរះគន់មិនដោះស្រាយបញ្ហាគេចពន្ធបែរជាត្រៀមរៀបចំជួបអ្នកគាំទ្រនៅជប៉ុន

0

កាលពីពេលថ្មីៗនេះ Park Yoochun ដែលជាតារាល្បីមួយរូបត្រូវបានរាយការណ៍ថាបានបែកគ្នាជាមួយមិត្តស្រីជនជាតិថៃ និងធ្លាយដំណឹងថាលោកគេចពន្ធមិនបង់ប្រាក់ជូនរដ្ឋាភិបាលរាប់ម៉ឺនដុល្លារ ខណៈបញ្ហាមិនទាន់ដោះស្រាយនៅឡើយស្រាប់តែតារាប្រុសរូបនេះត្រៀម រៀបចំកម្មវិធីអាហារពេលល្ងាចនៅប្រទេសជប៉ុនជាមួយអ្នកគាំទ្រដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមកូរ៉េរិះគន់លោកបន្ថែមទៀត។JYJ's Park Yoochun Agency Reportedly Cancels His Contract | Billboard –  Billboard

តាមប្រភពព័ត៌មានពី allkpop នៅថ្ងៃទី១៩ ធ្នូ Park Yoochun កំពុងរៀបចំជួបអ្នកគាំទ្រនៅប្រទេសជប៉ុន ដោយចាប់ផ្ដើមការជួបអ្នកគាំទ្ររួមជាមួយកម្មវិធីអាហារពេលល្ងាច។ ការរៀបចំនេះធ្វើឡើងអបអរសាទរខួបលើកទី ២០ របស់ខ្លួនចាប់តាំងពីការបង្ហាញខ្លួនដំបូងក្នុងវិថីសិល្បៈ។ Park Yoochun នឹងរៀបចំកម្មវិធីជួបជុំអ្នកគាំទ្រដែលមានឈ្មោះថា ‘Re.birth’ នៅថ្ងៃទី៩-១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភោជនីយដ្ឋានមួយក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។ នៅថ្ងៃទី ១១ ខែកុម្ភៈ លោកនឹងរៀបចំកម្មវិធីអាហារពេលល្ងាចមួយដែលមានចំណងជើងថា ‘ចង្វាក់បេះដូងមួយ’ ។ ក្រុមរបស់ Park Yoochun បានប្រកាសថា “ព្រឹត្តិការណ៍នៅក្នុងប្រទេសជប៉ុនត្រូវបានសម្រេចចិត្តដើម្បីរំលឹកខួបលើកទី ២០ នៃការបង្ហាញខ្លួនដំបូងរបស់ Park Yoochun” ។Park Yoo Chun to Make His Long-Awaited Return to the Big Screen-  MyMusicTaste

អ្នកគាំទ្រតារារូបនេះបានបន្ថែមថា “ពួកយើងនឹងពេញចិត្តចំពោះភាពរីករាយនៃការជួបជុំជាមួយអ្នកគាំទ្រនៅប្រទេសជប៉ុន ហើយសន្យាថានឹងបង្ហាញនូវឆាកមួយដែលអាចមើលឃើញនៅពេលនេះ ដែលជានិមិត្តរូបនៃការរួបរួមនៃបេះដូងរបស់ Yoochun ជាមួយនឹងអ្នកគាំទ្រ”។

កម្មវិធីជួបជុំអ្នកគាំទ្រដែលនឹងប្រព្រឹត្តទៅ គឺមានតម្លៃប្រហែល ១៥៥ ដុល្លារ និង ៣៥៥ ដុល្លារ។THROWBACK: When Park Yoochun ADDRESSED his drug use, jail time and early  retirement from music | PINKVILLA: Korean

គួរបញ្ជាក់ថា បន្ទាប់ពីត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១០ ខែជាមួយនឹងការព្យួរទោសរយៈពេល ២ ឆ្នាំសម្រាប់ការចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀនក្នុងឆ្នាំ ២០១៩ តារារូបនេះបានចូលនិវត្តន៍ពីឧស្សាហកម្មកម្សាន្តប៉ុន្តែនៅតែបន្តនៅក្នុងភ្នែកសាធារណជនដោយសារតែបញ្ហាផ្សេងៗ។ កាលពីពេលថ្មីៗនេះ លោកមានជម្លោះរឿងស្នេហា និងបែកបាក់ជាមួយនារីជនជាតិថៃម្នាក់ ដែលជាកូនមន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និងបញ្ហាគេចពន្ធនូវទឹកប្រាក់ប្រហែល ៣៨០,០០០ ដុល្លារអាម៉េរិក។ ជាពិសេសសកម្មភាព Park Yoochun ក្នុងការបន្តកម្មវិធីជួបអ្នកគាំទ្រ និងកម្មវិធីអាហារពេលល្ងាចដោយមិនដោះស្រាយជម្លោះគេចពន្ធបាននាំឱ្យមានការរិះគន់កើនឡើង៕

លោកយាយម្នាក់សុំមើលការរាំដោះសម្លៀ.កបំពា.ក់ក្នុងថ្ងៃខួបកំណើត

0

ប្រទេសអង់គ្លេស ៖ លោកយាយជនជាតិអង់គ្លេសម្នាក់ មានអាយុ១០២ឆ្នាំ បានធ្វើពិធីខួបកំណើតយ៉ាងសប្បាយរីករាយ ព្រមទាំងមានរង្វាន់ថ្មីប្លែកទៀតផង ។ បំណងប្រាថ្នារបស់គាត់ គឺចង់មើលការរាំដោះសម្លៀ.កបំពា.ក់របស់បុរសសង្ហាក្នុងថ្ងៃខួបកំណើត ហើយនៅពេលគាត់បានមើលការរាំរួចមក ធ្វើឱ្យគាត់មានសេចក្តីសុខ និងអស់សំណើចមិនឈប់ ។

វាបានក្លាយជាកម្មវិធីមួយសប្បាយរីករាយយ៉ាងខ្លាំង និងមានការផ្ទុះសំណើច នៅពេលលោកយាយម្នាក់ឈ្មោះ Monica Ruddick រស់នៅប្រទេសអង់គ្លេស បានរៀបចំកម្មវិធីខួបកំណើតគម្រប់អាយុ១០២ឆ្នាំ ។ ក្នុងឱកាសនោះ លោកយាយបានទទួលរង្វាន់ថ្មីប្លែក គឺមើលការរាំដោះសម្លៀ.កបំពា.ក់របស់បុរសសង្ហា ។Cheeky' pensioner celebrates 102nd birthday with 'strippergram' in hilarious  photos - Mirror Online

លោកយាយ Monica បានរស់នៅ West Lodge Care Home អស់រយៈពេល២ឆ្នាំហើយ ។ ក្នុងឱកាសធ្វើពិធីខួបកំណើត គាត់បានប្រាប់ពីបំណងប្រាថ្នាចំនួន២ ទៅកាន់អ្នកចាត់ចែងកម្មវិធី គឺ ៖ ១-លោកយាយចង់ទៅកាន់ព្រះវិហារ និង២-លោកយាយចង់មើលការរាំដោះសម្លៀ.កបំពា.ក់ ។

អ្នកចាត់ចែងកម្មវិធីក៏បានយល់ព្រមតាមសំណើរបស់លោកយាយ ហើយក្រោយពីការរៀបចំកម្មវិធីជប់លៀងរួចហើយ ពួកគេក៏បានអញ្ជើញបុរសម្នាក់ឈ្មោះ Adam Price ជាអ្នករាំដោះសម្លៀ.កបំពា.ក់ មករាំឱ្យលោកយាយមើល ។ លោក Adam Price បានយល់ព្រមដើម្បីបំពេញក្តីសុបិនរបស់លោកយាយ ខណៈភរិយារបស់គាត់ក៏ធ្វើការនៅ Care Home ផងដែរ ។Did somebody say stripper-gran? Cheeky pensioner celebrates turning 102  with saucy birthday request (and her first wish was to go to church!) |  Daily Mail Online

គេបានរៀបចំឱ្យលោក Adam Price រាំដោះសម្លៀ.កបំពា.ក់នៅក្នុងបន្ទប់របស់លោកយាយ ហើយលោក Adam Price ក៏បានរាំឱ្យលោកយាយមើល ។ លោកយាយអង្គុយមើលយ៉ាងមានក្តីសុខ ព្រមទាំងអស់សំណើចទៀតផង ។

Gillian Hannah ជាបុគ្គលិកបម្រើការនៅ Care Home ប្រាប់ថា លោកយាយ Monica ទើបតែផ្លាស់មករស់នៅ Care Home កាលពីឆ្នាំ២០២២ ។ កន្លងមក គាត់បានធ្វើការដោយពុំខ្លាចនឿយហត់ទេ ហើយគាត់ចូលចិត្តជួយអ្នកដទៃជានិច្ច ដូចជា ការជួយយកអាសារក្នុងព្រះវិហារនៅអំឡុងពេលកើតសង្គ្រាម និងជួយស្ត្រីមានជំងឺ ជាដើម ។ ដូច្នេះ គាត់សមនឹងទទួលបានបំណងប្រាថ្នាលើកនេះ ៕ ប្រភព ៖ khaosod

LISA BLACKPINK បង្កើតប្រវត្តិសាស្ត្រ K-pop ដោយចូលកំណត់ត្រាពិភពលោក Guinness 2023

0

LISA ដែលជាសមាជិកក្រុម BLACKPINK ត្រូវបានទទួលស្គាល់ដោយ Guinness Book of Records ថាជាសិល្បករទោល K-pop ដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រសម្រាប់ឆ្នាំ ២០២៣។K-pop: Blackpink's Lisa face suspension on Weibo | CNNយោងតាមគេហទំព័រអន្តរជាតិ KBIZoom ដែលបានចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូថា កំណត់ត្រាពិភពលោក Guinness បានចាត់ចំណាត់ថ្នាក់និងពេលវេលាដ៏អស្ចារ្យបំផុតនៃឆ្នាំ ២០២៣ ដោយចងក្រងនូវព្រឹត្តិការណ៍សំខាន់ៗជាច្រើនសម្រាប់ខែនីមួយៗនៃឆ្នាំ។ ដូច្នេះក្នុងចំនោមសមាជិក BLACKPINK ទាំងអស់គឺមានតែ LISA ម្នាក់ប៉ុណ្ណោះ ដែលបានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ឧស្សាហកម្ម K-pop កាន់តែទូលំទូលាយនៅទូទាំងពិភពលោក។Blackpink's Lisa Announces Release Date For Her Solo Album | POPSUGAR  Entertainment

Guinness Book of World Records បានសរសើរ LISA ដោយនិយាយថា “ឆ្នាំ ២០២៣ គឺជាឆ្នាំដ៏ធំមួយសម្រាប់ K-POP ដោយចាប់ផ្តើមជាមួយនឹងកំណត់ត្រាចំនួន ៣ ដែលកំណត់ដោយ LISA សមាជិកក្រុម BLACKPINK នៅក្នុងខែមករា។ នាងបានឈ្នះពានរង្វាន់សិល្បករ K-pop ទោលដំបូងគេ MTV Video Music Awards និងជា K-pop ល្អបំផុតដែលឈ្នះពានរង្វាន់ MTV Europe Music Awards ហើយក៏បានឈ្នះពានរង្វាន់សម្រាប់សិល្បករ K-pop ដែលមានអ្នកតាមដានច្រើនជាងគេនៅលើ Twitter Instagram រួមទាំងជាសិល្បករ K-pop ដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រ ជាមួយនឹងការចាក់ផ្សាយបទចម្រៀង “LALISA” ជាងមួយពាន់លានដងនៅលើ Spotify ។BLACKPINK's Lisa Officially Becomes Most-Followed K-Pop Idol On Instagram |  Soompi

ទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការចាប់ផ្តើមសម្រាប់សកម្មភាពបំបែកកំណត់ត្រានៅក្នុងពិភព K-pop ក្នុងឆ្នាំនេះប៉ុណ្ណោះ។ អាចនិយាយបានថា ជាមួយនឹងការខិតខំប្រឹងប្រែងយ៉ាងសំខាន់ក្នុងឆ្នាំ ២០២៣ វាមិនគួរឱ្យភ្ញាក់ផ្អើលទេដែល Lisa ត្រូវបានទទួលស្គាល់ដោយ Guinness World Records នៅក្នុងបញ្ជីពិសេសរបស់វា។
គួរបញ្ជាក់ដែរថា BLACKPINK បានដើរតួយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ K-pop ទូទាំងពិភពលោក។ ដូច្នេះ BLACKPINK គឺជាក្រុមចម្រៀងស្រីដែលមានការចាក់ផ្សាយបទចម្រៀងច្រើនជាងគេនៅលើ Spotify បន្ទាប់មកគឺបទ Money និង LALISA របស់ Lisa blackpink៕Lalisa' BLACKPINK's Lisa's Solo Debut Album Is Finally Here