Home Blog Page 1305

ថៃថា តម្លៃចូលទស្សនាល្អាង «ណាងណន» ជាង៩០០បាតមិនថ្លៃទេ

0

ប្រទេសថៃ ៖ ក្រោយពីមានមតិមួយចំនួនរិះគន់ថា ការចូលទស្សនាល្អាង «ណាងណន ឬនាងដេក» នៅខេត្តឈៀងរ៉ាយ ប្រទេសថៃ មានតម្លៃថ្លៃខ្លាំង អាជ្ញាធរឧទ្យានជាតិនេះលើកឡើងថា តម្លៃចូលទស្សនាល្អាង «ណាងណន ឬនាងដេក» ចំនួន៩៥០បាត មិនថ្លៃទេ ។ នៅពេលមានភ្ញៀវទេសចរចូលក្នុងល្អាងម្តងៗ ត្រូវមានភ្នាក់ងារចំនួន៥នាក់ចូលទៅតាមដែរ ដើម្បីការពារសុវត្ថិភាពភ្ញៀវទេសចរ ដោយសារក្នុងល្អាងមានគ្រោះថ្នាក់ ។ข่าว Like สาระ - ครบ4ปีเหตุการณ์ระทึกช่วยชีวิต13หมูป่าติดถ้ำหลวง  เร่งปรับปรุงรับนทท.ช่วงฤดูหนาว

លោក ឈុតដេត កុមណុបឆានុត ប្រធានគ្រប់គ្រងតំបន់អភិរក្សទី១៥ បានធ្វើសេចក្តីថ្លែងការណ៍មួយ ស្តីពីតម្លៃចូលទស្សនាល្អាង «ណាងណន ឬនាងដេក» គឺស្មើនឹង៩៥០បាត សម្រាប់ជនជាតិថៃ រីឯជនបរទេស ស្មើនឹង១.៥០០បាត ។ លោកលើកឡើងថា ជាធម្មតា ភ្ញៀវទេសចរអាចចូលទស្សនាក្នុងល្អាងនេះដោយពុំគិតថ្លៃ គឺចាប់ពីមាត់ល្អាងទៅដល់ចំណុចទី១ ដែលមានចម្ងាយផ្លូវប្រមាណ២០០ម៉ែត្រ ។ข่าว Like สาระ - ครบ4ปีเหตุการณ์ระทึกช่วยชีวิต13หมูป่าติดถ้ำหลวง  เร่งปรับปรุงรับนทท.ช่วงฤดูหนาว

ចំណែកការចូលទស្សនាក្នុងល្អាង រហូតដល់ចំណុចទី២ និងទី៣ គឺត្រូវធ្វើដំណើរផ្លូវឆ្ងាយ ហើយអាជ្ញាធរត្រូវចាត់កម្លាំងឱ្យជួយការពារសុវត្ថិភាពភ្ញៀវទេសចរយ៉ាងពិសេស ។ ហេតុនេះ ត្រូវមានអ្នកជំនាញ ភ្នាក់ងារសង្គ្រោះបន្ទាន់ និងអ្នកដើរនាំផ្លូវផងដែរ ហើយសរុបមានភ្នាក់ងារចំនួន៥នាក់ ដែលត្រូវដើរចូលល្អាងជាមួយភ្ញៀវទេសចរ ។อุทยานฯแจงเก็บค่าเข้าชมถ้ำหลวง-ขุนน้ำนางนอนเริ่มต้นที่950

អាជ្ញាធរបានកំណត់ចំនួនភ្ញៀវទេសចរចូលក្នុងល្អាង១លើក មិនលើសពី១០នាក់ទេ ហើយមិនលើស២លើក ក្នុង១ថ្ងៃ ។ ការកំណត់បែបនេះ ដើម្បីការពារសុវត្ថិភាព ព្រោះនៅក្នុងល្អាងមានគ្រោះថ្នាក់ ហើយអាជ្ញាធរត្រូវការពារសុវត្ថិភាពឱ្យភ្ញៀវទេសចរយ៉ាងពិសេស ។ ហេតុនេះ តម្លៃចូលក្នុងល្អាងចំនួន៩៥០បាតក្នុងម្នាក់ មិនថ្លៃទេ ព្រោះត្រូវយកប្រាក់ចំនួន៥០០ មកផ្តល់ឱ្យភ្នាក់ងារចំនួន៥នាក់ ។ดราม่า ถ้ำหลวง เก็บค่าเข้าหัวละ 950 บาท ต่างชาติ 1,500 บาท อุทยานแจงราคานี้ ไม่แพง!

ចំណែកប្រាក់ចំនួន១៥០បាត នឹងបញ្ចូលក្នុងមូលនិធិអ្នកការពារព្រៃឈើ និងអាជ្ញាធរឧទ្យានជាតិរងរបួស និងស្លា.ប់ ។ រីឯប្រាក់ចំនួន៣០០បាតទៀត នឹងដាក់បញ្ចូលក្នុងមូលនិធិសុខុមាលភាពល្អាង ក្នុងនោះមានការជួសជុលឧបករណ៍ក្នុងល្អាង និងក្រៅល្អាង ។ អាជ្ញាធរបញ្ជាក់ថា មានភ្ញៀវទេសចរបរទេសបានទំនាក់ទំនងសុំចូលក្នុងល្អាងរួចហើយ ដោយពួកគេមិនបារម្ភរឿងតម្លៃទេ ព្រោះវាថោកសម្រាប់ភ្ញៀវទេសចរបរទេស ។กรมอุทยานฯ เตรียมจัดงาน Thailand Winter Festival 77จว.ทั่วไทยที่ถ้ำ

លោក ឈុតដេត កុមណុបឆានុត ប្រធានគ្រប់គ្រងតំបន់អភិរក្សទី១៥ លើកឡើងថា ៖ «ចាប់ពីមាត់ល្អាងណាងណន រហូតដល់ចំណុចទី១ ភ្ញៀវទេសចរអាចចូលទស្សនាបានតាមធម្មតា មិនចាំបាច់ចំណាយប្រាក់ទេ ។ ដូចគ្នានេះ ពួកគេក៏អាចដើរលេងនៅខាងក្រៅល្អាងបានដូចគ្នា ។ ឧទ្យានជាតិ «ណាងណន» និងឧទ្យានជាតិនៅទូទាំងខេត្តឈៀងរ៉ាយ និងផាយ៉ៅ ក៏ដូចជាឧទ្យានជាតិនៅទូទាំងប្រទេសថៃ នឹងរីករាយស្វាគមន៍ទទួលភ្ញៀវទេសចរគ្រប់រូប» ។อุทยานฯแจงดราม่าถ้ำหลวงเก็บค่าเข้าชม 950 บาท เฉพาะโถง 2-3 ส่วนโถง 1 เข้าฟรี  : PPTVHD36

គួរបញ្ជាក់ថា កាលពីប៉ុន្មានឆ្នាំមុននេះ ល្អាង «ណាងណន ឬនាងដេក» ធ្លាប់មានប្រវត្តិល្បីល្បាញនៅទូទាំងពិភពលោក ករណីមានហេតុការណ៍ក្មេងៗចំនួន១៣នាក់បានបាត់ខ្លួននៅក្នុងល្អាងអស់ជាច្រើនថ្ងៃ ។ ក្រោយមក ក្រុមអាជ្ញាធរបានជួយសង្គ្រោះពួកគេចេញមកក្រៅវិញដោយសុវត្ថិភាព ៕ ប្រភព ៖ Chiang Mai News

ដូនចាស់វ័យ១០៦ឆ្នាំទម្លាយអាថ៌កំបាំងអាយុវែងនិងសុខភាពល្អដូចក្រមុំ!

0

Katie MacRae គឺត្រូវបានគេស្គាល់ជាស្រ្តីវ័យចំណាស់មួយរូប ដែលកាលពីខែមុននេះបានប្រារព្ធខួបកំណើតក្នុងវ័យ ១០៦ឆ្នាំរបស់នាង ហើយវាពិតជាធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីស្រ្តីរូបនេះបានទម្លាយនូវរឿងរ៉ាវសាមញ្ញៗ៤យ៉ាងនេះសោះ បានធ្វើឲ្យនាងរឹងមាំនិងអាយុវែង។

ដូនចាស់ Katie MacRae កើតនៅចក្រភពអង់គ្លេសក្នុងឆ្នាំ១៩១៧ ខណៈអំឡុងពេលកំពុងផ្ទុះសង្គ្រាមលោកលើកទី១។ បន្ទាប់ពីនាងបានឈប់រៀននៅអាយុ១៥ឆ្នាំ ក៏បានធ្វើការជាលេខានៅស្ថាប័នមួយចំនួនជាហូរហែរ។ នាងនិងស្វាមីក៏បានផ្លាស់ទីលំនៅទៅប្រទេសអូស្រ្តាលីវិញនៅក្នុងឆ្នាំ១៩៦៥ ហើយក៏រស់នៅទីនោះរហូតនៅដល់បច្ចុប្បន្ននេះ។ បន្ទាប់ពីនាងត្រូវបានប្តីស្លា.ប់ចោល ក៏បានទៅរស់នៅក្នុងមណ្ឌលចាស់ជរា ហើយកាលពីពេលថ្មីៗនេះខាងមណ្ឌលក៏បានរៀបចំពិធីខួបកំណើតសម្រាប់អ្នកដែលរស់នៅបានជាង១០០ឆ្នាំដូចជារូបនាង ក៏ដូចជាឲ្យរៀបរាប់ពីរឿងរ៉ាវនៃជីវិតផ្សេងៗ។

នាងក៏បានប្រាប់មកកាន់គេហទំព័រ Business Insider ថា « ដំបូន្មានរបស់ខ្ញុំទៅកាន់មនុស្សគ្រប់គ្នាគឺត្រូវតែរស់នៅដោយបំពេញតម្រូវការខ្លួនឯង ព្រមជាមួយនឹងស្នាមញញឹម និងរីករាយជាមួយនឹងអ្វីដែលចូលមកនៅក្នុងឆាកជីវិត។ ជាមួយគ្នានេះនាងក៏បានចែករំលែកទម្លាប់៤យ៉ាងដែលនាងតែងតែធ្វើជាប្រចាំ។A 106-year-old who gardens every day gives her advice for living a long, healthy  life

១ ថែសួនពេញមួយជីវិតរបស់នាង ៖ MacRae បាននិយាយថា “ខ្ញុំចូលចិត្តថែសួន ហើយតែងតែធ្វើតាំងពីខ្ញុំនៅតូចមកម្ល៉េះ”។ នាងក៏បានចូលរួមការប្រកួតប្រជែងធ្វើសួនច្បារតាមដងផ្លូវ ហើយយើងបានឈ្នះរង្វាន់នៅពេលនាងមានអាយុ ១២ ឬ ១៣ ឆ្នាំផងដែរ។ នាងបានបន្តធ្វើសួនច្បារពេញមួយជីវិតរបស់នាង រួមទាំងការដាំរុក្ខជាតិ “ទាំងអស់” នៅមជ្ឈមណ្ឌលចាស់ជរារបស់នាង និងបានឈ្នះការប្រកួតប្រជែង “Best in Grow” ទៀតផង ។ បើយោងទៅលើអ្នកស្រាវជ្រាវម្នាក់ក៏បាននិយាយដែរថា ការថែសួន និងដាំដំណាំផ្សេងៗ វាក៏ជាលំហាត់ប្រាណមួយដែរ មិនត្រឹមតែវាផ្តល់នូវបន្លែធម្មជាតិស្រស់ៗញ៉ាំជាប្រចាំនោះទេ ក៏បានឲ្យសរីរាង្គកាយរបស់យើងទទួលបានវីតាមីន D ពីពន្លឺព្រះអាទិត្យទៀតផង។

២ លេងប៊ូល៖ MacRae គឺនិយមលេងប៊ូលពេញមួយជីវិតបស់នាង ហើយថ្មីៗនេះក៏មានការប្រកួតប៊ូលនៅមណ្ឌលរបស់នាងផងដែរ។ នាងតែងតែលេងវាជាប្រចាំជាមួយនឹងមិត្តចាស់ៗរបស់នាង ហើយនាងបាននិយាយថា៖ «សូម្បីតែអ្នកដើរមិនបាន (ជិះរទេះរុញ)ក៏អាចលេងល្បែងនេះយ៉ាងសប្បាយរីករាយបានដែរ។ ការស្រាវជ្រាវផ្សេងៗបានលើកឡើងថា ការធ្វើលំហាត់ប្រាណជាទៀងទាត់គឺជាគន្លឹះសម្រាប់បង្កើនឲ្យយើងមានសុខភាពល្អ ដោយពុំចាំបាច់ទៅកន្លែងហាត់ប្រាណនោះទេ។ តាមពិត មនុស្សចាស់មួយចំនួនមិនទៅកន្លែងហាត់ប្រាណដោយផ្ទាល់នោះទេ ជំនួសវិញដោយពួកគេដើរច្រើន ឡើងជណ្តើរ និងលេងកីឡាសាមញ្ញផ្សេងៗ ក៏វាដូចគ្នាទៅនឹងការហាត់ប្រាណ ថែមទាំងធ្វើឲ្យរីករាយកាន់តែច្រើនឡើងទៀតផង។106-Year-Old Woman Shares Hobbies, Habits She Says Helped Longevity

៣ ធ្វើការនិងធ្វើឲ្យខ្លួនឯងរវល់ជានិច្ច៖ MacRae បានធ្វើការជាលេខាស្ទើរតែពេញមួយឆាកជីវិតរបស់នាង ទាំងនៅក្នុងចក្រភពអង់គ្លេស និងអូស្ត្រាលី គឺមានន័យថានាងមិនដែលទុកឲ្យខ្លួនឯងទំនេរចោលនោះទេ។ យោងទៅតាមគេហទំព័រ BI បានលើកឡើងដែរថា ភាពសកម្មនៃខួរក្បាល ត្រូវបានគេទទួលស្គាល់ថាជាវិធីមួយដែលអាចរស់នៅបានយូរ ព្រោះវាស្រដៀងគ្នាទៅនឹងការធ្វើលំហាត់ប្រាណ ព្រមជាមួយនឹងការទទួលទានរបបអាហារល្អៗ។

៤ ត្រូវតែមានស្នាមញញឹមជានិច្ច៖ ដំបូន្មានដ៏ធំបំផុតរបស់ MacRae គឺ “គ្រាន់តែញញឹម សប្បាយចិត្ត និងរីករាយនឹងជីវិត” ដែលនាងតែងតែធ្វើរឿងទាំងនេះទៅកាន់មនុស្សជុំវិញខ្លួនប្រកបដោយសេចក្តីស្រលាញ់ ហើយពិតជាមានសេចក្តីសុខ ហើយកាលណាដែលមានសេចក្តីសុខនឹងបង្កើនអាយុទ្វេដង៕106-Year-Old Woman Shares Hobbies, Habits She Says Helped Longevity

ហេតុតែស្រលាញ់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ខ្លាំងហ្វេនម្នាក់ហ៊ានលះបង់សាច់ស្រស់សាក់ឈ្មោះអាយដល

0

ពិតជាអ្នកគាំទ្រគុណភាពពិតមែនដែលគេកម្រឃើញអ្នកគាំទ្រហ៊ានលះបង់សុខចិត្តឈឺសាច់សាក់ឈ្មោះអាយដលរបស់ខ្លួននៅលើរាងកាយ ដែលអាយដលសំណាងម្នាក់នោះគឺជា ពេជ្រ វត្តីសារ៉ាវឌ្ឍី បវរកញ្ញាល្បីឈ្មោះប្រចាំប្រទេសកម្ពុជា។ ហ្វេនដែលបានសាក់ឈ្មោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហើបអារម្មណ៍របស់ខ្លួនដែរថា បើគេដាក់ចិត្តស្រលាញ់ហើយគ្មានថ្ងៃចាកចេញឡើយ។May be an image of 1 person

កន្លងមកនេះមានហ្វេនពីរនាក់មួយជាហ្វេនរបស់ វណ្ណដា និងម្នាក់ ទៀតជាហ្វេនរបស់ ជី ដេវីត បានសាក់ហត្ថលេខាអាយដលរបស់គេ ខណៈកម្រមានហ្វេនដែលស្ម័គ្រស្មោះហ៊ានឈឺសាច់លះបង់បែបនេះផងដែរ។ ដ្បិតមិនមែនជាតារាចម្រៀងរ៉េបល្បីលំដាប់ប្រទេសដូចជា វណ្ណដា និង ជី ដេវីត ពិតមែន ប៉ុន្តែ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍និងស្ងើចសរសើរខ្លាំងបន្ទាប់ពីឈ្មោះនាងត្រូវបានហ្វេនគុណភាពម្នាក់ស្រលាញ់ស្មោះសាក់ឈ្មោះនាងជាភាសាអង់គ្លេសនៅលើដៃថែមទាំងពោលពាក្យដ៏ចាក់ដោត។May be an image of 1 person

គណនីទិកតុកដែលបង្ហោះនោះបានបង្កើតដើម្បីគាំទ្រអាយដលមានឈ្មោះថា «Pitchy» បានបង្ហោះវីដេអូខ្លីបង្ហាញសកម្មភាពនៃការសាក់ឈ្មោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ប៉ុន្តែហ្វេនម្នាក់នោះមិនបានបង្ហាញមុខរបស់ខ្លួនឡើយ។ ជាមួយវីដេអូការសាក់ឈ្មោះអាយដលនេះដែរ ហ្វេនម្នាក់នោះក៏បានភ្ជាប់ជាមួយខ្លឹមសារថា «បើខ្ញុំដាក់ចិត្តស្រលាញ់អ្នកហើយ ខ្ញុំគ្មានថ្ងៃចាកចេញពីអ្នកឡើយ..»។May be an image of 1 person

ការលះបង់ឈឺសាច់ដើម្បីគាំទ្រមនុស្សដែលខ្លួនចូលចិត្តអមជាមួយពាក្យពេចន៍ដ៏មានអត្ថន័យទៀតធ្វើឱ្យហ្វេនៗដទៃទៀតលើកឡើងថា ពេជ្រ វត្តីសារ៉ាវឌ្ឍី មានសំណាងណាស់មានហ្វេនពិតៗប្រកបដោយគុណភាពហ៊ានធ្វើគ្រប់បែបយ៉ាងសូម្បីឈឺសាច់ខ្លួនឯងក៏ព្រម។May be an image of 1 person

ពេជ្រ វត្តីសារ៉ាវឌ្ឍី បានសាងភាពលេចធ្លោខ្លាំងលើវិស័យបវរកញ្ញាបន្ទាប់ពីក្លាយជាម្ចាស់មកុដ Miss Grand Cambodia 2022 និងបានតំណាងប្រទេសចូលប្រកួតឆាកអន្តរជាតិជាប់លំដាប់រងទី៥នៅក្នុងកម្មវិធីដែលជាប្រវត្តិសាស្រ្តរបស់កម្ពុជាលើឆាក Miss Grand International។ ក្រោយទទួលបានផ្លែផ្កាបវរកញ្ញារូបនេះកាន់តែមានភាពល្បីរន្ទឺក្នុងអាជីពសិល្បៈទទួលបានការងារទាំងក្នុងនិងក្រៅប្រទេស៕

សិស្សនៅកូរ៉េខាងត្បូងជាង ៩ ពាន់នាក់ត្រូវបានរងគ្រោះដោយសារអំពើហិ.ង្សាក្នុងសាលារៀន

0

កូរ៉េខាងត្បូង៖ សិស្សជាង ៩,០០០ នាក់បាននិយាយថា ពួកគេត្រូវបានគេធ្វើបាបនៅក្នុងសាលារៀន ដែលស្មើនឹង ១.៩% នៃអ្នកចូលរួមការស្ទង់មតិតាមអ៊ីនធឺណិត កើនឡើង ០.២% បើប្រៀបធៀបទៅនឹងឆ្នាំមុន។
យោងតាមគេហទំព័រអន្តរជាតិ The Korea Times ដែលបានចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូថា សិស្សប្រហែល ១.៩% នៃសិស្សជិត ៤៨៧.០០០ នាក់ ពីថ្នាក់ទី ៤ ដល់ថ្នាក់ទី ១២ ដែលបានស្ទង់មតិបាននិយាយថា ពួកគេត្រូវបានគេធ្វើបាបនៅក្នុងសាលារៀន។ អត្រានេះគឺខ្ពស់ជាងឆ្នាំមុន ០.២% ហើយក៏ជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះផងដែរ។Student of mixed Korean heritage falls victim to bullying - The Korea Times

ដូច្នេះ បច្ចុប្បន្នអំពើហិង្សាដោយពាក្យសំដីមានចំនួន ៣៧.១% និងអំពើហិង្សាលើរាងកាយមានចំនួន ១៧.៣% រួមទាំងការគំរាមកំហែងមានចំនួន ១៥.១%។ ទោះជាយ៉ាងណាក៏ដោយ អំពើហិង្សាលើរាងកាយបានកើនឡើង ២.៧ ភាគរយបើធៀបនឹងឆ្នាំមុន នេះបើយោងតាមក្រសួងអប់រំកូរ៉េ។ ម៉្យាងវិញទៀត បទពិសោធន៍នៃការគំរាមកំហែងតាមអ៊ីនធឺណិត ដែលបានកើនឡើងកាលពីឆ្នាំមុនបច្ចុប្បន្នបានថយចុះ ២.៦% ខណៈដែលអំពើហិង្សាលើរាងកាយបានកើនឡើងយ៉ាងខ្លាំង។Parents In South Korea Are Hiring Intimidating “Uncles” To Stop School  Bullying - Koreaboo

ទោះជាយ៉ាងណា បច្ចុប្បន្នរដ្ឋាភិបាលកូរ៉េបានបន្ថែមការផាកពិន័យចំពោះអំពើហិង្សាក្នុងសាលា ដូចជាការតម្រូវឱ្យសាលារៀនកត់ត្រាប្រវត្តិរំខានរបស់សិស្សក្នុងរយៈពេល ៤ ឆ្នាំ ជំនួសមកវិញនូវចំនួនពីរដូចពីមុន។ និស្សិតដែលបំពានច្បាប់នឹងមិនមានសិទ្ធិចូលរៀននៅសកលវិទ្យាល័យ ឬពាក្យសុំការងារទេ។ ទិន្នន័យនេះអាចលុបបានលុះត្រាតែមានការយល់ព្រមពីជនរងគ្រោះ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ជនរងគ្រោះជាច្រើននៃអំពើហិង្សាក្នុងសាលារៀន បាននិយាយថា ការផ្លាស់ប្តូរនេះគឺមិនគ្រប់គ្រាន់នោះទេ។Bullying in South Korea | uBitto %

គួរបញ្ជាក់ដែរថា អំពើហិង្សាក្នុងសាលារៀននៅប្រទេសកូរ៉េខាងត្បូងបានកើតឡើងជារៀងរាល់ឆ្នាំ ដោយតារាល្បីៗជាច្រើននៅកូរ៉េក៏ធ្លាប់បាត់បង់អាជីពដោយសារការចោទប្រកាន់ទាក់ទងនឹងអំពើហិង្សាក្នុងសាលារៀនផងដែរ៕

ផ្ទុះការរិះគន់សាច់ញាតិកូនកំលោះចងអៀមចុងភៅឱ្យកូនក្រមុំ

0

ប្រទេសចិន ៖ សារព័ត៌មានចិនរាយការណ៍ថា សាច់ញាតិកូនកំលោះបានចងអៀមចុងភៅឱ្យកូនក្រមុំក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ និងធ្វើឱ្យភ្ញៀវចូលរួមកម្មវិធី ក៏ដូចជាអ្នកលេងបណ្តាញសង្គមនៅប្រទេសចិនរិះគន់យ៉ាងខ្លាំង ។ មនុស្សមួយចំនួនសួរថា តើនាងរៀបការដើម្បីក្លាយជាអ្នកបម្រើខាងប្រុស មែនទេ? ខណៈអ្នកខ្លះទៀតសួរថា តើនាងរង់ចាំធ្វើការងារក្នុងផ្ទះកូនកំលោះឬ? ប៉ុន្តែអ្នកស្រុកនៅក្បែរនោះប្រញាប់ឆ្លើយថា វាមិនមែនដូចការគិតនោះទេ ។男家在婚紗外綁圍裙網民怒斥:逼新娘進門做家務當地人咁解釋

ពិធីអាពាហ៍ពិពាហ៍មួយនៅទីក្រុងយុនហ្វូ ខេត្តក្វាងទុង ប្រទេសចិន បានក្លាយជាការរិះគន់របស់អ្នកលេងបណ្តាញសង្គម ក្រោយពីមានការផ្សព្វផ្សាយវីដេអូបង្ហាញពីសាច់ញាតិកូនកំលោះចងអៀមចុងភៅឱ្យកូនក្រមុំ ។ មនុស្សភាគច្រើននិយាយថា គ្រួសារកូនកំលោះចង់ឱ្យកូនក្រមុំធ្វើការងារក្នុងផ្ទះ នៅពេលនាងចូលមករស់នៅក្នុងគ្រួសារពួកគេ ។在婚紗外綁圍裙男方家人遭網批:逼新娘進門做家務...當地人揭真相| 翻牆來尋奇| 兩岸| 聯合新聞網

ក្នុងវីដេអូនេះបង្ហាញថា ក្រោយពីកូនក្រមុំចុះពីរថយន្តភ្លាម ខាងបងប្អូនកូនកំលោះ ក៏បានដើរមកឈរព័ទ្ធជុំវិញនាង ហើយពួកគេបានយកអៀមចុងភៅមកពាក់ឱ្យនាងតែម្តង ។ ប៉ុន្តែអ្នកស្រុករស់នៅក្នុងតំបន់ប្រាប់ថា មូលហេតុដែលសាច់ញាតិកូនកំលោះចងអៀមចុងភៅឱ្យកូនក្រមុំបែបនេះ ដោយសារនាងមានផ្ទៃពោះ ហើយអៀមចុងភៅ គឺសំដៅទៅលើក្មេងៗ និងការជូនពរផ្សេងៗផងដែរ ។ ហេតុនេះ ក្រៅពីវាបានការពារទារកនៅក្នុងផ្ទៃហើយ អៀមចុងភៅនៅមានប្រយោជន៍ជាច្រើនទៀត ។

ក្រោយពីបានទស្សនាវីដេអូនេះ នារីម្នាក់និយាយថា ៖ «ខ្ញុំមកពីទីក្រុងយុនហ្វូ នៅពេលខ្ញុំរៀបការ ខ្ញុំក៏ពាក់អៀមចុងភៅដែរ ។ ក្រោយមក ខ្ញុំបានទៅរស់នៅជាមួយស្វាមី ខ្ញុំមិនបានធ្វើការងារផ្ទះទេ» ។ អ្នកលេងបណ្តាញសង្គមម្នាក់ទៀតថា ៖ «ការពាក់អៀមចុងភៅ គឺបង្ហាញឱ្យគេដឹងថា កូនក្រមុំកំពុងតែពរពោះ ។ យើងគ្រប់គ្នាត្រូវប្រយ័ត្ន និងកុំប៉ះពាល់ខ្លួនកូនក្រមុំខ្លាំងពេក» ។

ចំណែកអ្នកលេងបណ្តាញសង្គមផ្សេងទៀតមិនយល់ស្របជាមួយទម្លាប់បែបនេះទេ ដោយពួកគេសួរថា អីចឹង ត្រូវតែប្រកាសឱ្យគេគ្រប់គ្នាដឹងថា កូនក្រមុំកំពុងមានផ្ទៃពោះមុនរៀបការ មែនទេ? ប្រភព ៖ khaosod

មួយករណីទៀតហើយ! មន្ត្រីកិច្ចសន្យាម្នាក់ រងការចោទប្រកាន់ ក្រោយប្រើពាក្យសម្តីមិនសមរម្យដាក់ពលរដ្ឋ

0

នារសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ មានករណីពលរដ្ឋ២រូបដែលអះអាងថាខ្លួនជាអ្នកសារព័ត៌មាន បានប៉ះពាក្យសម្ដីគ្នាជាមួយមន្ត្រីកិច្ចសន្យាផ្នែកចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅគោលដៅចរាចរណ៍ កាំកូសុីធី កាលពីវេលាម៉ោង៣ និង៣៨នាទីរសៀល។

ទន្ទឹមគ្នានោះ ពលរដ្ឋ២រូបនោះ បានបង្ហោះនៅលើគណនីហ្វេកប៊ុករបស់ខ្លួន ដោយស្នើសុំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ជួយពិនិត្យមើលបុគ្គលម្នាក់ថាជាមន្ត្រីនគរបាល ឬជាអ្វីឱ្យប្រាកដ? ដោយពលរដ្ឋ២រូបនោះសំអាងថា៖”បុគ្គលនោះគ្មានឯកសណ្ឋានត្រឹមត្រូវ ពួនស្ទាក់ចាំបោះដៃតាមវិទ្យុទាក់ទង និងថាបុគ្គលនោះមិនអនុវត្តតាមច្បាប់ត្រឹមត្រូវ ថែមទាំងប្រើពាក្យសំដី និងអកប្បកិរិយាមិនសមរម្យមកលើប្រជាពលរដ្ឋ”។បើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងថា៖” បើតាមរបាយការណ៍ដែលទទួលបាន ពេលនោះមានអ្នកបើកបរម៉ូតូ២នាក់ បានថតរូបភាពមន្ត្រីកិច្ចសន្យា ទាំងដែលមន្ត្រីនោះមិនមានកាន់វិទ្យុទាក់ទង បោះដៃឱ្យមន្ត្រីនគរបាលចរាចរណ៍ហៅឃាត់យានយន្ត ដូចការចោទប្រកាន់ ហើយមន្ត្រីនោះក៏សួរទៅអ្នកបើកបរម៉ូតូរកមូលហេតុនៃការថតរូប ដោយខាងភាគីម៉ូតូបានឆ្លើយថា “ថតលោកឯងអត់បានមែន?” រួចក៏មានការប៉ះពាក្យសម្តីគ្នាទៅវិញទៅមក។

ពាក់ព័ន្ធនឹងការប្រើប្រាស់ពាក្យសម្តី ក្រសួងមហាផ្ទៃ បានទទួលការបញ្ជាក់ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមកថា ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានី បានកោះហៅមន្ត្រីជាប់កិច្ចសន្យារូបនោះ មកសាកសួរ និងធ្វើការអប់រំណែនាំទាំងការប្រើប្រាស់ពាក្យសម្ដី និងកាយវិការមិនសមរម្យជាមួយប្រជាពលរដ្ឋដែលអះអាងថាខ្លួនជាអ្នកសារព័ត៌មាននោះហើយ៕

 

ទៅថ្ងៃមុខ! កម្ពុជា នឹងមានថ្នាក់ទារកដា្ឋន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ

0

នាថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបើកកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ស្តីពីការបង្កើត និងគ្រប់គ្រងទារកដ្ឋាន ក្នុងគោលដៅជួយសម្រាលបន្ទុកមាតាបិតា ក៏ដូចជាបន្ថែមការយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលធនធានមនុស្សតាំងពីវ័យក្មេង តបតាមអនុសាសន៍របស់ សម្ដេច ហ៊ុន ម៉ាណែត ដែលកំណត់ការអភិវឌ្ឍធនធានមនុស្សជាវិស័យអាទិភាព និងត្រូវយកចិត្តទុកដាក់តាំងពីតូច ក៏ដូចជាចង់ឱ្យមាមានទារកដ្ឋានសម្រាប់គ្រួសារកម្មករ និយោតជិតនៅតាមសហគ្រាសរោងចក្រ។

កិច្ចប្រជុំនេះ ផ្ដោតសំខាន់លើការវិភាគផលប៉ះពាល់ បន្ទុកចំណាយ និងផលចំណេញនៃការរៀបចំបង្កើតទារកដ្ឋាន និងសិក្សាបញ្ហាប្រឈមនានា បង្កើតជាស្ដង់ដាទារកដ្ឋាន និងការរៀបចំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធក្នុងការតាក់តែងសេចក្តីព្រាងអនុក្រឹត្យ៕May be an image of 2 people, child, people studying, childrens toy and text

តើអ្នកដឹងទេថា នៅលើពិភពលោកមានទ្វីបទាំងអស់ប៉ុន្មាន? ហើយទ្វីបណាដែលមានប្រទេសច្រើនជាងគេ?

0

នៅលើពិភពលោកមានប្រទេសសរុបទាំងអស់ចំនួន ១៩៥ ក្នុងនោះ ១៩៣ ជាសមាជិករបស់អង្គការសហប្រជាជាតិ ដូច្នេះមានតែពីប្រទេសប៉ុណ្ណោះដែលមិនទាន់ចូលជាសមាជិករបស់អង្គការសហប្រជាជាតិគឺ បុរីវ៉ាទីកង់ និងប៉ាឡេស្ទីន។ ទោះជាយ៉ាងណាក៏ដោយយោងតាមគេហទំព័រអន្តរជាតិ World Population Review បានឱ្យដឹងថា នៅលើពិភពលោកមានទ្វីបសរុបទាំងអស់ចំនួន ៦ ក្នុងនោះមានទ្វីបអាហ្វ្រិក, ទ្វីបអាស៊ី, ទ្វីបអឺរ៉ុប, ទ្វីបអាមេរិកឡាទីន, ទ្វីបអាមេរិកខាងជើង និងទ្វីបអូសេអានី។
ហេតុនេះហើយតើអ្នកដឹងទេថា ទ្វីបណាដែលមានប្រទេសច្រើនជាងគេបង្អស់នៅលើពិភពលោក?A-Z list of Countries and Regions in the World :: Nations Online Project

១.ទ្វីបអាហ្វ្រិក៖ អាហ្វ្រិកគឺជាទ្វីបដែលមានប្រទេសច្រើនជាងគេបង្អស់នៅលើពិភពលោក ដោយទ្វីបនេះមានប្រទេសចំនួន ៥៤ រួមមាន សាធារណរដ្ឋកុងហ្គោ កេនយ៉ា នីហ្សេរីយ៉ា លីប៊ី ស៊ីមបាវ៉េ ស៊ូដង់ ស៊ូដង់ខាងត្បូង សូម៉ាលី សំប៊ី អាល់ហ្សេរី អាហ្វ្រិកខាងត្បូង អេត្យូពី និងជាច្រើនប្រទេសទៀត។Map of Africa highlighting countries. | Download Scientific Diagram

២.ទ្វីបអាស៊ី៖ ទ្វីបអាស៊ីជាប់ចំណាត់ថ្នាក់លេខ ២ នៅលើពិភពលោកជាទ្វីបដែលមានផ្ទៃដីធំជាងគេបង្អស់ ដោយមានប្រទេសសរុបចំនួន ៤៨ រួមមាន កម្ពុជា ថៃ វៀតណាម ជប៉ុន ចិន កូរ៉េខាងជើង កូរ៉េខាងត្បូង នេប៉ាល់ បង់ក្លាដែស ប៉ាគីស្ថាន ព្រុយណេ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ម៉ុងហ្គោលី យេម៉ែន លីបង់ សិង្ហបុរី ស្រីលង្កា ហ្វីលីពីន ឥណ្ឌា និងជាច្រើនប្រទេសទៀត។What Are The Five Regions Of Asia? - WorldAtlas

៣.ទ្វីបអឺរ៉ុប៖ នៅទ្វីបអឺរ៉ុបមានប្រទេសចំនួន ៤៦ រួមមាន ក្រិក ក្រូអាស៊ី សាធារណរដ្ឋឆែក ដាណឺម៉ាក ហូឡង់ ន័រវេស បារាំង ប៉ូឡូញ ប៊ែលហ្ស៉ិក ព័រទុយហ្កាល់ រុស្ស៉ី រ៉ូម៉ានី លុចសំបួ បុរីវ៉ាទីកង់ ស៊ុយអែត ស្វីស ហុងគ្រី ហ្វាំងឡង់ ចក្រភពអង់គ្លេស អាល្លឺម៉ង់ អ៊ីស្លង់ អ៊ីតាលី អ៊ុយក្រែន អេស្តូនី និងអេស្ប៉ាញជាដើម។How Many Countries Are In Europe? - WorldAtlas

៤.ទ្វីអាមេរិកឡាទីន៖ ទ្វីបអាមេរិកឡាទីនត្រូវបានបែងចែកជា ៣ តំបន់ធំៗរួមមាន តំបន់អាមេរិកខាងត្បូង តំបន់អាមេរិកកណ្ដាល និងតំបន់សមុទ្រការីបង់។ ដូច្នេះនៅអាមេរិកខាងត្បូងមានចំនួន ១២ ប្រទេស រីឯនៅអាមេរិកកណ្ដាលវិញមានប្រទេសចំនួន ៧ ចំណែកតំបន់សមុទ្រការីបង់វិញមានប្រទេសតូចៗចំនួន ១៤។ ហេតុនេះប្រទេសដែលស្ថិតនៅទ្វីបអាមេរិកឡាទីនមានសរុបទាំងអស់ ៣៣ ប្រទេស។History of Latin America | Meaning, Countries, Map, & Facts | Britannica

៥.ទ្វីបអាមេរិកខាងជើង៖ ទ្វីបអាមេរិកខាងជើងមាន ២៣ ប្រទេសរួមមាន កាណាដា សហរដ្ឋអាមេរិក ម៉ិកស៊ិក គុយបា ប៉ាណាម៉ា សាធារណរដ្ឋដូមីនីក ហៃទី ហ្គាតេម៉ាឡា បេលីស អែលសាល់វ៉ាឌ័រ ហុងឌូរ៉ាស នីការ៉ាហ្គា កូស្តារីកា ប៉ាណាម៉ា និងជាច្រើនប្រទេសទៀត។North America Map - Countries and Cities - GIS Geography

៦.ទ្វីបអូសេអានី៖ ចំពោះទ្វីបអូសេអានីវិញមានប្រទេសចំនួន ១៤ រួមមាន អូស្ត្រាលី គិរីបាទី ណូរូ តុងហ្កា ទូវ៉ាលូ នូវែលសេឡង់ ប៉ាពូអាស៊ីនូវែលហ្គីណេ ប៉ាឡូ ប្រជុំកោះម៉ាស្សល មីក្រូណេស៊ី វ៉ានូទូ សាម័រ ប្រជុំកោះសូឡូម៉ុន និងហ្វីជី៕List of Oceanian countries by population - Wikipedia

កសិករថៃសម្រុកដាំម្រះចិន ដោយសារតែបានទិន្នផលខ្ពស់ និងលក់បានថ្លៃ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានថៃបានចុះផ្សាយថា កសិកររស់នៅខេត្តណាខនប៉ាធុម ប្រទេសថៃ បាននាំគ្នាងាកមកដាំដុះម្រះចិន ដោយសារតែពួកគេអាចទទួលបានប្រាក់ចំណូលខ្ពស់ និងចំណាយពេលវេលាតិចក្នុងការដាំដុះ ។

កសិករនិយាយថា មូលហេតុដែលធ្វើឱ្យពួកគេងាកមកដាំដុះម្រះចិន ដោយសារវាមានតម្រូវការខ្ពស់នៅលើទីផ្សារ ។ ពួកគេបានចំណាយពេលដាំវាត្រឹមតែ៤៥ថ្ងៃប៉ុណ្ណោះ គឺទទួលបានផលហើយ និងពុំចាំបាច់ស្រោចទឹកច្រើនទេ ។อาชีพทำเงิน เกษตรกรหันปลูก มะระจีน ตลาดต้องการสูง ขายสร้างรายได้งาม

លោក ថេវ៉ាន់ ស៊ីវ៉ាផុងសាគុន អាយុ៥០ឆ្នាំ ជាម្ចាស់ចម្ការម្រះចិន ដែលមានទីតាំងនៅឃុំហួងខ្វាង ស្រុកកំផែងសែន ខេត្តណាខនប៉ាធុម បានរៀបចំផ្ទៃដីសម្រាប់ដាំដុះបន្លែរយៈពេលខ្លីៗ ។ លោកបានសម្រេចចិត្តដាំម្រះចិន ដោយសារវាមានតម្រូវការខ្ពស់នៅលើទីផ្សារ ហើយលោកចំណាយពេលត្រឹមតែ៤៥ថ្ងៃប៉ុណ្ណោះ គឺអាចបេះវាយកទៅលក់បាន ។อาชีพทำเงิน! ปลูก "มะระจีน" ขายสร้างรายได้งาม ให้ผลผลิตเร็ว - ใช้น้ำ

លោកថា ៖ «ខ្ញុំទទួលបានប្រាក់ចំណូលខ្ពស់ពីការលក់ម្រះចិន ខណៈវាងាយស្រួលថែទាំ និងចំណាយកម្លាំងតិចជាងការដាំបន្លែផ្សេងទៀត ។ កាលពីមុន ខ្ញុំបានដាំដើមខ្ទឹម តែតម្លៃមិនសូវថ្លៃទេ» ។

លោកបន្តថា ការដាំដំណាំត្រូវប្រើប្រាស់បច្ចេកទេស ហើយក្នុងចម្ការរបស់លោកបានដាំម្រះចិននៅលើផ្ទៃដីជាង៨រ៉ៃ (ឬស្មើជាង១ហិកតា) ។ លោកបានដាំវាជាជួរៗ ដោយដាក់បង្គោលឫស្សី និងធ្វើដំបូលផងដែរ ហើយលោកអាចប្រមូលផលបានចំនួន១.៥០០គីឡូក្រាមក្នុង១ថ្ងៃ ។ ចំណុចសំខាន់ វាអាចដុះលូតលាស់ល្អនៅរដូវត្រជាក់ ហើយលោកគ្រោងប្រមូលផលម្រះលក់យកប្រាក់ចំណូលនៅចុងឆ្នាំ២០២៣ ។อาชีพทำเงิน! ปลูก "มะระจีน" ขายสร้างรายได้งาม ให้ผลผลิตเร็ว - ใช้น้ำ

ដំណាំម្រះចិនបានផ្តល់ទិន្នផលល្អ និងមានផ្លែធំវែងៗ ។ នៅពេលប្រមូលផលរួច កសិករទាំងអស់បានអង្គុយច្រកផ្លែម្រះដាក់ក្នុងថង់ទៅតាមទំហំតូច-ធំ ដើម្បីត្រៀមយកទៅលក់នៅទីផ្សារ ។ ពួកគេប្រាប់ថា អាចលក់វាក្នុងតម្លៃចាប់ពី៣០បាត ទៅ៣៥បាតក្នុង១គីឡូក្រាម ៕ ប្រភព ៖ Technology chaoban

ប្រាក់ចំណូល Lisa រកបានពីការបង្ហោះពាណិជ្ជកម្មម្តងលើ Instagram អាចឈានដល់ខ្ទង់លានដុល្លារ

0

ក្នុងនាមជាសិល្បករដ៏ល្បីល្បាញម្នាក់ក្នុងពិភពសិល្បៈក្នុងវិស័យកម្សាន្ត Lisa សមាជិកBLACKPINK មិនត្រឹមតែជាតារាចម្រៀង K-Pop ល្បីល្បាញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបុគ្គលដែលមានឥទ្ធិពលខ្លាំងលើបណ្ដាញសង្គមផងដែរ។ គណនី Instagram ផ្លូវការរបស់ Lisa គិតត្រឹមថ្ងៃទី២០ ធ្នូ នេះមានអ្នកតាមដានជិត ១០០លាននាក់ ខណៈតួលេខនេះជំរុញឱ្យនាងស្ថិតក្នុងបញ្ជីតារាស្រីដែលមានឥទ្ធិពលបំផុតនៅលើ Instagram រួមជាមួយ Selena Gomez, Beyoncé និង Rihanna ។Luxury brands remove Blackpink Lisa's photos on social media | Thai PBS  World : The latest Thai news in English, News Headlines, World News and  News Broadcasts in both Thai and English.

នៅពេល Lisa បង្ហោះរូបម្តងៗនៅលើគណនីរបស់ខ្លួនទទួលបានការចុច liked រាប់លាននាក់ដែលជាតួលេខឈានមុខគេក្នុងចំណោមសិល្បករអាស៊ី។ ហេតុផលដែល Lisa រក្សាភាពទាក់ទាញខ្លាំងបែបនេះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ មិនត្រឹមតែដោយសារតែភាពល្បីល្បាញរបស់នាងជាមួយ BLACKPINK ឬអាជីពចម្រៀងទោលរបស់នាងប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែរូបរាងនិងស្ទាយ៍ដ៏គួរឱ្យចាប់អារម្មណ៍របស់នាងក្នុងការរៀបចំខ្លួនដូចគ្នា។Blackpink's Lisa is a force to be reckoned with in fashion | The Star

យោងតាម inBeat បានបង្ហាញពីប្រាក់ចំណូលប៉ាន់ស្មានរបស់ Lisaនៅលើបណ្តាញសង្គមInstagram ជាមួយតួលេខដ៏គួរឱ្យភ្ញាក់ផ្អើល។ ការផ្សាយពាណិជ្ជកម្មរបស់សមាជិក BLACKPINK រូបនេះមានចំនួនទឹកប្រាក់ប៉ាន់ស្មានពី ៩១៨,០០០ ដុល្លារ ទៅ ១.២៥លានដុល្លារអាម៉េរិក ។ ការបង្ហាញនេះបានឱ្យហ្វេនឃើញថាពេល Lisa បង្ហោះ Story មួយអាចរកចំណូលបានពី ៤៥៩,០០០ដុល្លារ ទៅ ៦២១,០០០ដុល្លារ ខណៈPost ពាណិជ្ជកម្មមួយអាចទទួលបានពី ១.២ លានដុល្លារ ទៅ ១.៦២លានដុល្លារ។ ទោះយ៉ាងណានេះគ្រាន់តែជាតួលេខប៉ាន់ស្មានប៉ុណ្ណោះ ប៉ុន្តែប្រភពនេះពិតជាបង្ហាញពីឥទ្ធិពល និងការទាក់ទាញរបស់ Lisa នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ខណៈពីមុន Lisa គឺជាសិល្បករ K-pop តែមួយគត់ដែលត្រូវបានចុះបញ្ជីនៅក្នុង “2023 Instagram Rich List” ដោយ Hopper HQ ។Blackpink's Lisa: 4 Things You Didn't Know About the K-Pop Superstar |  Tatler Asia

យោងតាមការវិភាគរបស់ Social Media Gold តម្លៃសម្រាប់ការបង្ហោះនៅលើគណនី Instagram របស់ Lisa ត្រូវបានគេប៉ាន់ស្មានថាមានដល់ទៅ ៥៧៥,០០០ដុល្លារ នៅពេល Lisa មិនទាន់ទទួលអ្នកតាមដានបានជិត១០០លាននាក់។ ចំនួនដ៏ច្រើននេះត្រូវបានវិភាគដោយផ្អែកលើអត្រានៃការបង្ហោះរបស់ Lisa ដែលសមរម្យសម្រាប់ចំនួនអ្នកតាមដានដែលវាយលុកទីផ្សារបានយ៉ាងឆាប់រហ័ស និងចំនួនអ្នកតាមដាន (Follower) បន្តកើនឡើងឥតឈប់ឈរនៅលើគណនីរបស់នាង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFaqEFI4D2Fnsa7vYzouEv6Ys6dEFW7xiH5ESgYymnoYyxxPfSiYZoij8BYktEAfgu0XzY6rKFCs0WbH-4s4jJWAY1og5JX9Zlbky1dUd__ucFog4Rkj4ZTdF1jMxGKkIvLkDVGaj0RgwVqdrsokgsAe5au8dA5nc9bTAsTKcq5Ur8K40B308uU0PZNLE/s470/1%20(5).png