Home ព័ត៌មានអន្តរជាតិ ស្រ្តីឡាវម្នាក់ចេញមុខទម្លាយការពិតថាម្ហូបថៃល្បីៗមួយចំនួន តាមពិតជាម្ហូបដែលចម្លងពីឡាវ

ស្រ្តីឡាវម្នាក់ចេញមុខទម្លាយការពិតថាម្ហូបថៃល្បីៗមួយចំនួន តាមពិតជាម្ហូបដែលចម្លងពីឡាវ

100
0

ភស្តុតាង​ដែលបង្ហាញច្បាស់ៗថា​ជនជាតិ​ថៃ​ពូកែខាងលួ.ច​ចម្លង​វប្បធម៌ និងសូម្បីតែ​ម្ហូបអាហារ​ពី​ប្រទេសជិតខាង។ ស្ត្រីជនជាតិឡាវម្នាក់បានចេញមុខទម្លាយការពិតនៅលើកញ្ចក់ទូរទស្សន៍អាមេរិកថា មុខម្ហូបពេញនិយមដូចជា បុកល្ហុង,​ ឡាប និងបាយដំណើបស្វាយ ដែលគេស្គាល់សឹងទូទាំងពិភពលោកថាជារបស់ថៃ តាមពិតមានប្រភពដើមមកពីប្រទេសឡាវនោះទេ ប៉ុន្តែត្រូវបានហាងអាហារថៃយកទៅធ្វើទីផ្សាររហូតទាមទារថាជារបស់ខ្លួន។ ការទម្លាយចំៗបែបនេះ បានធ្វើឱ្យប្រជាជនថៃផ្ទុះកំហឹងយ៉ាងខ្លាំង និងនាំគ្នាលើកទ័ពមកជេ.រប្រទិ.ចស្រ្តីឡាវរូបនេះពេញខម្មិន។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDEZst5gpLakUY0Ukd9Vm9mbWvrqHw87hTudaFv-DJ6svNIgL6peMaUnNBB5XzyM4tnsFZqteDF9dTgTKpizampE7ukysrIdf0_xExf3fNimJq1ZfWFx4IIb53NVTh8_HE1bFexu1DxnqtCcEiK4OyloSHOi7RpswecHc1iLgtJ9wsfKLasZtJ5LG1Abg/s1280/photo_2026-06-20_15-44-59%20(5).jpg
យោងតាមវីដេអូនៅក្នុងកិច្ចសម្ភាសន៍ផ្សាយផ្ទាល់ជាមួយទូរទស្សន៍អាមេរិក FOX 5 ស្រ្តីជនជាតិឡាវ (ម្ចាស់គណនី Real Lao Barbie) បានពន្យល់ថា បានពន្យល់ថា មុខម្ហូបពេញនិយមដូចជា បុកល្ហុង (Som Tum) ឡាប (Larb) និងបង្អែមបាយដំណើបស្វាយ (Mango Sticky Rice) មិនមែនជាម្ហូបដើមរបស់ថៃឡើយ។ នៅក្នុងនោះ នាងបានរៀបរាប់ពី «បាយដំណើបស្វាយ» ​ថាគឺជាអាហារស្នូល និងជាអត្តសញ្ញាណជាតិដ៏សំខាន់បំផុតរបស់ប្រជាជនឡាវតាំងពីបុរាណកាលមក មិនមែនជារបស់ថៃឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7F6sOJg5BDizYe-mrt2_AF1vSrTkeuUybLYUmF1hg-Q8EPLhxD_aTfWR_e6u8mcB6nk9u_8eqZWOES5hyphenhyphenB2PFtcBygMuTdEKScBbhGqByxFBQtOKS7InEbOS3rf8fRei3IZ_oX3BQQuw_b49N0c11rLJ6gURdobLKKjGuL-_mKcfIM0PDSlwtcqXJjig/s1200/photo_2026-06-20_15-44-59%20(4).jpg
 
នាងបានបញ្ជាក់ថា ការទទួលទានបាយដំណើបជាមួយផ្លែឈើទុំៗ ជាពិសេសផ្លែស្វាយ គឺជាទម្លាប់និងជាបង្អែមប្រពៃណីដើមរបស់ជនជាតិឡាវ (ហៅថា បាក់មួងបាយបូក) ប៉ុន្តែត្រូវបានជនជាតិថៃយកលំនាំតាម ចម្លងរូបមន្ត ហើយកែច្នៃបន្ថែមខ្ទិះដូងដើម្បីធ្វើអាជីវកម្ម និងផ្សព្វផ្សាយកាត់មុខឡាវនៅលើឆាកអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0Cfm0txqRLneXCxl7dV0mIszk57POLecjIUC-RqlP2QtcsdBdh64IoFxLYDRepl9HYSflRu39kE5g1ID7C6QRSqpdZZD6sN1xd34xm3hxM9B2XNwY9s86hUsbryM2SkTgJ9FcsG3hgO00QqW5qnNq1kaGPspWkjtJ_ke54NbH_6GQeSmUPF5ntByBXN4/s1200/photo_2026-06-20_15-44-59%20(3).jpg
 
នាងបានលើកឡើងបន្ថែមថា ដែនដីភាគឦសាននៃប្រទេសថៃបច្ចុប្បន្ន (តំបន់អ៊ីសាន) គឺជាទឹកដីរបស់ឡាវកាលពីអតីតកាល ដូច្នេះហើយទើបថៃបានចម្លង និងយកវប្បធម៌ម្ហូបអាហារទាំងនេះទៅបើកហាងលក់រហូតធ្វើឱ្យជនបរទេសយល់ច្រឡំ។ នាងបានសង្កត់ធ្ងន់ថា មិនត្រឹមតែបាយដំណើបស្វាយទេ សូម្បីតែ «ឡាប» ក៏ជាម្ហូបជាតិផ្លូវការរបស់ឡាវ ខណៈបុកល្ហុងឡាវពិតប្រាកដ (Thum Mak Hoong) គឺត្រូវប្រើទឹកប្រហុកឡាវ (Padaek) ដែលមានរសជាតិប្រៃដិត​ ជាជាងរសជាតិផ្អែមបែបថៃដែលគេកែច្នៃតាមក្រោយនាពេលបច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-s-V1boc2mEgqVJQ8r4tBiB1fxcoollCEzji_DA-n82t3xw5wvFl5n5_afHJxk7V72gPo8TNCE63sRO5XfJfI4xYBXE3Mq5KWBIg1hlyicISnXsH2BvzknrSmrisLWogfuM3MIB5bvOVbOt08ySYlPhClfphaS6IWEDL8Hj5vNWquONwyxoO3s6b4uLs/s1280/photo_2026-06-20_15-44-59%20(2).jpg
 
ភ្លាមៗបន្ទាប់ពីវីដេអូនោះត្រូវបានចែកចាយ អ្នកលេងអ៊ីនធឺណិតថៃរាប់ពាន់នាក់បានសម្តែងការមិនពេញចិត្ត និងបានផ្ទុះប្រតិកម្មក្តៅក្រហាយយ៉ាងខ្លាំង ដោយចោទប្រកាន់ស្ត្រីឡាវរូបនោះថាព្យាយាម «លួចចម្លង និងទាមទារវប្បធម៌» របស់ថៃ។ ពួកគេបានព្យាយាមលើកឡើងពីភស្តុតាងដើម្បីទាមទារកម្មសិទ្ធិរបស់ខ្លួន ដោយបដិសេធការអះអាងរឿងបាយដំណើបស្វាយ និងបញ្ជាក់ថា ថ្វីត្បិតតែឡាវពូកែខាងដាំបាយដំណើបមែន ប៉ុន្តែរូបមន្តបាយដំណើបស្វាយដែលល្បីសព្វថ្ងៃ គឺតម្រូវឱ្យប្រើខ្ទិះដូងកូរយ៉ាងផ្អែមល្ហែម (Khao Niao Moon) ដែលជាបច្ចេកទេសបង្អែមវាំងបុរាណតាំងពីសម័យអយុធ្យារបស់ថៃ ដូច្នេះឡាវមិនអាចចោទថាថៃចម្លងនោះឡើយ។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRxFHf9ommJztrKu8XT78O5h6tEbNYiCNpeRR1KWfk4I7Zog1kHzcCU2xnJAx-PZCaDSbhzGddzjKkWvk1RvkH-xw-5sFlj4qR01CM1Oxp9j9oRNAV4eaqcSN9x87UnLHG-kMHPGTy3wgtRUNKyneLoLc-4caXiysv0PVYzt7SnKOgfn7JpTLtTPE96Yc/s396/photo_2026-06-20_15-44-59%20(6).jpg
ជារួមមក ការដេញដោលជុំវិញប្រភពដើមនៃមុខម្ហូបទាំងនេះ បានឆ្លុះបញ្ចាំងពីសង្គ្រាមភូមិសាស្ត្រវប្បធម៌ដ៏ស្មុគស្មាញរវាងប្រទេសជិតខាងទាំងពីរ។ ទោះបីជាប្រវត្តិសាស្ត្របង្ហាញថា ម្ហូបអាហារនៅអាស៊ីអាគ្នេយ៍តែងតែមានការជះឥទ្ធិពល និងប្រទាក់ក្រឡាគ្នាយ៉ាងណាក៏ដោយ ប៉ុន្តែការផ្ទុះប្រតិកម្មតវ៉ាយ៉ាងចាស់ដៃពីភាគីថៃ និងការចេញមុខទម្លាយការពិតពីភាគីឡាវ បានបង្ហាញថា អត្តសញ្ញាណម្ហូបអាហារបានក្លាយជាអាវុធ Soft Power ដ៏មានតម្លៃ ដែលប្រទេសនីមួយៗត្រូវតែការពារ និងផ្សព្វផ្សាយឱ្យបានច្បាស់លាស់លើឆាកអន្តរជាតិ៕