យោងតាម ទំព័រហ្វេសប៊ុកមួយ ដែលមានឈ្មោះថា “អច្ឆរិយភាពនៃទន្លេមេគង្គ” បានបង្ហោះ និងលើកឡើងថា៖”អន្លង់ផ្សោតព្រះរំកិល លែងមានវត្តមានសត្វផ្សោតហើយ សល់ត្រឹមគ្រោងឆ្អឹងប៉ុណ្ណោះ”។

តាមរបាយការណ៍កាលពីឆ្នាំ២០២១ សត្វផ្សោតនៅអន្លង់នេះ មានចំនួន៣ក្បាល ក៏ប៉ុន្តែដោយមានការរំខានទីជម្រកពីសំណាក់អ្នកនេសាទ និងការប្រែប្រួលលំហូរទឹកពីទំនប់វារិអគ្គីសនី បានបណ្តាលឱ្យសត្វផ្សោតងាប់ជាបន្តបន្ទាប់ នៅអំឡុងខែ មិថុនា ឆ្នាំ២០២១ សត្វផ្សោតញីដែលនៅសេសសល់ចុងក្រោយបង្អស់ ទម្ងន់ ១៨០គីឡូក្រាម ប្រវែង ២៣០សង់ទីម៉ែត្រ ក៏បានបាត់បង់ជីវិត ដោយសារតែជាប់មងរបស់អ្នកនេសាទ។គោលដៅទេសចរណ៍ - រដ្ឋបាលខេត្តក្រចេះ
ថ្វីបើសត្វផ្សោតរមណីយដ្ឋានអេកូទេសចរណ៍អន្លង់ផ្សោតបានបាត់បង់ជីវិតអស់ ភ្ញៀវទេសចរក៏នៅតែអាចទៅកំសាន្តនៅទីនោះបានដដែល ដោយប្តូរទៅជាការទស្សនាឆ្អឹងសត្វផ្សោត ដែលដាក់តាំងបង្ហាញនៅទីស្នាក់ការសហគមន៍អេកូទេសចរណ៍អន្លង់ផ្សោតព្រះរំកិល និងផ្ទាំងរូបភាព ដែលបរិយាយអំពីរឿងនិទាននៃដើមកំណើតសត្វផ្សោត ឬក៏ទទួលយកសេវាកម្មជិះទូកកំសាន្ត និងការបោះតង់លើវាលខ្សាច់ តាមកោះនានាៗ ក្នុងទន្លេមេគង្គវិញ៕ភ្នំពេញ ប៉ុស្ដិ៍ | ​អាជ្ញាធរ​មូលដ្ឋាន​ និង​សហគមន៍​ គ្រោង​រៀបចំ​គ្រោងឆ្អឹង ​សត្វ​ផ្សោត​ដាក់​តាំងនៅ​ខេត្តស្ទឹងត្រែង