Home Blog Page 1307

សមត្ថកិច្ចរកឃើញកន្លែងធ្វើប្រហិតកខ្វក់បំផុត និងលក់នៅក្រុងបាងកក

0

ប្រទេសថៃ ៖ នៅខែធ្នូ ឆ្នាំ២០២៣ ប៉ូលិសថៃបានប្រមូលកម្លាំងទៅត្រួតពិនិត្យទីតាំងធ្វើប្រហិតខុសច្បាប់មួយកន្លែង ដែលស្ថិតក្នុងឃុំឃ្លងស៊ី ស្រុកឃ្លងលួង ខេត្តប៉ាធុមថានី ។ បើតាមម្ចាស់ទីតាំងប្រាប់ថា ពួកគេបានលក់ចែកចាយប្រហិតទាំងនេះនៅតាមផ្សារណាត់ផ្សេងៗក្នុងទីក្រុងបាងកក និងលក់ឱ្យហាងគុយទាវ ។เปิดภาพสุดยี้ ผลิตลูกชิ้นเถื่อน บอกพิกัดย่านตลาดใน กทม. ที่โรงงานส่งขายให้  - ข่าวสด

តាមរយៈការត្រួតពិនិត្យឱ្យដឹងថា ទីតាំងធ្វើប្រហិតខុសច្បាប់ គឺជាកម្មសិទ្ធិរបស់នារីម្នាក់ឈ្មោះ Thandarin ។ ការធ្វើប្រហិតនៅទីនេះមិនត្រឹមត្រូវតាមអនាម័យនោះទេ ហើយបានកែច្នៃផ្ទះមកធ្វើជារោងចក្រធ្វើប្រហិត ។ ចំណែកបុគ្គលិកធ្វើប្រហិតវិញ គ្មានអ្នកណាម្នាក់ពាក់មួក និងពាក់ស្រោមដៃទេ ។เปิดภาพสุดยี้ ผลิตลูกชิ้นเถื่อน บอกพิกัดย่านตลาดใน กทม. ที่โรงงานส่งขายให้  - ข่าวสด

ពួកគេបានផ្សព្វផ្សាយថា ប្រហិតទាំងអស់ធ្វើឡើងពីសាច់ជ្រូកសុទ្ធ ប៉ុន្តែការពិត ពួកគេបានលួចយកសាច់មាន់មកផ្សំជាមួយកាកសំណល់សាច់ជ្រូក ដើម្បីកាត់បន្ថយការចំណាយដើមទុន ។ ហេតុនេះ ប៉ូលិសបានរឹបអូសប្រហិតច្រកថង់ ស្មើជាង១៧០ថង់ ព្រមទាំងឧបករណ៍ផ្សេងទៀតសម្រាប់ធ្វើប្រហិត ដែលស្មើទឹកប្រាក់ចំនួន២៤ម៉ឺនបាត ។เปิดภาพสุดยี้ ผลิตลูกชิ้นเถื่อน บอกพิกัดย่านตลาดใน กทม. ที่โรงงานส่งขายให้  - ข่าวสด

បើតាមការអះអាងរបស់ម្ចាស់ទីតាំងធ្វើប្រហិតខុសច្បាប់ឱ្យដឹងថា ពួកគេបានលក់ប្រហិតឱ្យអតិថិជននៅតាមផ្សារជាង១០កន្លែងក្នុងទីក្រុងបាងកក ហើយអតិថិជនភាគច្រើន គឺហាងគុយទាវ ។ ពួកគេអាចធ្វើប្រហិតបានប្រមាណ២០០គីឡូក្រាមក្នុង១ថ្ងៃ ហើយជាមធ្យម ស្មើនឹង៣.០០០គីឡូក្រាមក្នុង១ខែ ។เปิดภาพสุดยี้ ผลิตลูกชิ้นเถื่อน บอกพิกัดย่านตลาดใน กทม. ที่โรงงานส่งขายให้  - ข่าวสด

ជំហានដំបូង ប៉ូលិសបានចោទប្រកាន់ពីបទលក់ផលិតផលអាហារមិនត្រឹមត្រូវតាមការផ្សព្វផ្សាយ ដែលត្រូវពិន័យជាប្រាក់មិនលើស៣ម៉ឺនបាត ។ បន្ទាប់មក ប៉ូលិសបានយកផលិតផលទាំងនេះទៅវិភាគ ស្វែងរកសារធាតុបូរ៉ាក់ និងសារធាតុការពារកុំឱ្យខូចផលិតផល ។ ប្រសិនបើរកឃើញថា មានសារធាតុហាមឃាត់ទាំងនេះក្នុងផលិតផល អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់ស្តីពីម្ហូបអាហារ ៕ ប្រភព ៖ khaosod

ដំណឹងល្អ! ប្រទេសថៃប្រកាសសេវ៉ាធានារ៉ាប់រងសុខភាពសម្រាប់ជនបរទេសដែលចង់មកពិនិត្យជំងឺ

0

ក្រសួងសុខភាពសាធារណៈរបស់ប្រទេសថៃបានប្រកាសថា ខ្លួននឹងរៀបចំប្រព័ន្ធធានារ៉ាប់រងសុខភាពសម្រាប់ជនបរទេសទាំងអស់ដែលមិនមែនជាជនជាតិថៃ។ គោលនយោបាយនេះនឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែមករា ឆ្នាំ២០២៤ ដោយអនុញ្ញាតឱ្យគ្រប់ជាតិសាសន៍ទាំងអស់ ពេលចូលមកពិនិត្យជំងឺនៅប្រទេសថៃហើយ នឹងអាចទទួលបានសេវាធានារ៉ាប់រងសុខភាពគ្រប់គ្នា។Thailand to provide health insurance for foreigners | World | Vietnam+  (VietnamPlus)

លោកវេជ្ជបណ្ឌិត Surachoke Tangwiwat អនុលេខាអចិន្ត្រៃយ៍ស្តីទីរបស់ក្រសួងបាននិយាយថា លោក Cholnan Srikaew រដ្ឋមន្ត្រីក្រសួងសាធារណៈការមានគោលនយោបាយកែលម្អលទ្ធភាពទទួលបានសេវាថែទាំសុខភាពនៅតាមតំបន់ព្រំដែន ជាពិសេសក្នុងចំណោមក្រុមដែលមិនមែនជាជនជាតិថៃ។Health Insurance in Thailand | ThaiEmbassy.com

ប្រទេសថៃគឺបានរៀបចំប្រព័ន្ធត្រួតពិនិត្យថ្មីមួយ ដែលប្រព័ន្ធនេះនឹងផ្តល់នូវការចុះឈ្មោះរហ័ស ជាមួយនឹងពេលវេលាដំណើរការត្រឹមតែ ៥ នាទីប៉ុណ្ណោះ បើធៀបនឹងប្រព័ន្ធចាស់។ វាក៏អនុញ្ញាតឱ្យជនបរទេសទាំងអស់ បើទោះបីជាមិនមានឯកសារបញ្ជាក់អត្តសញ្ញាណច្បាស់លាស់ ក៏អាចចុះឈ្មោះសម្រាប់ការព្យាបាល និងការធានារ៉ាប់រងបានដែរ។ ជាមួយគ្នានឹងការសម្រួលនៃដំណើរការនេះ គឺខាងមន្ទីរពេទ្យថៃនឹងធ្វើការធានាជូននូវការសងថ្លៃព្យាបាលវិញទាំងអស់ព្រមជាមួយលក្ខខណ្ឌផ្សេងៗទៀត ប្រសិនបើមានកំហុសណាមួយកើតឡើងដោយអចេនាទៅលើអ្នកជំងឺជាជនបរទេស ក្រៅពីជនជាតិថៃផងដែរ។Health Insurance for Foreigners Visa to Thailand

ប្រព័ន្ធនេះត្រូវបានភ្ជាប់ជាមួយនឹងមជ្ឈមណ្ឌលទិន្នន័យហិរញ្ញវត្ថុរបស់ក្រសួង ដែលត្រូវបានគេរំពឹងថា ខាងមន្ទីរពេទ្យថៃនឹងធ្វើការសងប្រាក់ក្នុងរយៈពេល ២៤ ម៉ោង ជាមួយនឹងការធានាបាននូវការផ្ទេរប្រាក់ត្រឡប់ទៅឲ្យអ្នកជំងឺវិញក្នុងរយៈពេល ១៥ ថ្ងៃជាកំហិត។

គួរបញ្ជាក់ដែរថា ប្រព័ន្ធនេះតំណាងឱ្យជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកែលម្អលទ្ធភាពទទួលបានការថែទាំសុខភាពសម្រាប់អន្តោរប្រវេសន៍ដែលរស់នៅប្រទេសថៃ ក៏ដូចជាជនបរទេសគ្រប់រូបដែលចង់មកពិនិត្យជំងឺនៅស្រុកថៃផងដែរ៕

ក្រុមហ៊ុនបន្ទះឈីបរបស់ចិនគ្រោងដំឡើងបន្ទះឈីបកម្រិតខ្ពស់នៅម៉ាឡេស៊ី

0

បរទេស៖ ក្រុមហ៊ុនរចនាបន្ទះឈីបរបស់ចិនជាច្រើនបានកំពុងសម្លឹងមើលប្រទេសម៉ាឡេស៊ីដែលជាទីតាំងដ៏មានសក្តានុពលបំផុតក្នុងការដំឡើងបន្ទះឈីបកម្រិតខ្ពស់របស់ខ្លួននាពេលអនាគត។

យោងតាមគេហទំព័រអន្តរជាតិ The Daily Star ដែលបានចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូថា ក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសចិន បានជ្រើសរើសប្រទេសម៉ាឡេស៊ីជាកន្លែងសម្រាប់ដំឡើងម៉ូដែលបន្ទះឈីបកម្រិតខ្ពស់ជំនាន់ថ្មីរបស់ខ្លួន។ នេះបើតាមប្រភពដដែលបានឱ្យដឹងទៀតថា ក្រុមហ៊ុនបន្ទះឈីបរបស់ចិនគ្រោងនឹងដំឡើងបន្ទះឈីបកម្រិតខ្ពស់នៅម៉ាឡេស៊ី ក្នុងគោលបំណងការពារហានិភ័យ ក្នុងករណីដែលសហរដ្ឋអាមេរិកពង្រីកការដាក់ទណ្ឌកម្មលើឧស្សាហកម្មបន្ទះឈីបរបស់ប្រទេសចិន ដែលវាជាមូលហេតុដែលប្រទេសនេះមិនដំឡើងបន្ទះឈីបកម្រិតខ្ពស់ក្នុងប្រទេសរបស់ខ្លួន។Chinese Firms Turn to Malaysia for High-End Chips, Amidst U.S. Restrictions  | Tech Times

លោក John Chia ប្រធានក្រុមហ៊ុន Unisem ដែលជាក្រុមហ៊ុនជំនាញក្នុងការវេចខ្ចប់ និងសាកល្បងបន្ទះឈីបនៅក្នុងប្រទេសម៉ាឡេស៊ី បាននិយាយថា “ដោយសារតែការដាក់ទណ្ឌកម្ម និងបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ ក្រុមហ៊ុនជាច្រើនរបស់ចិន បានមកប្រទេសម៉ាឡេស៊ី ដើម្បីបង្កើតប្រភពផ្គត់ផ្គង់ ដោយជួយពួកគេធ្វើអាជីវកម្មទាំងក្នុងស្រុក និងក្រៅស្រុក”។US lawmakers water down chip ban amid outcry from business community -  Global Times បច្ចុប្បន្នម៉ាឡេស៊ីមាន ១៣% នៃទីផ្សារពិភពលោកសម្រាប់ការវេចខ្ចប់ ការដំឡើង និងការធ្វើតេស្ត ហើយមានបំណងបង្កើនសមាមាត្រដល់ ១៥% នៅឆ្នាំ ២០៣០។ ឧស្សាហកម្មបន្ទះឈីប semiconductor របស់ប្រទេសនេះត្រូវបានចាត់ទុកថាមានតម្លៃសមរម្យ កម្លាំងពលកម្មដែលមានបទពិសោធន៍ និងឧបករណ៍ទំនើប។US Chip War With China May Already Be Lost: New Economy Saturday - Bloomberg

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបន្ទះឈីបចិនជាច្រើនបានប្រកាសពីផែនការពង្រីកប្រតិបត្តិការនៅទីនេះ។ ជាពិសេស Xfusion ដែលជាអតីតអង្គភាពរបស់ក្រុមហ៊ុន Huawei បាននិយាយថា ខ្លួននឹងសហការជាមួយ NationGate របស់ប្រទេសម៉ាឡេស៊ី ដើម្បីផលិតម៉ាស៊ីនមេសម្រាប់មជ្ឈមណ្ឌលទិន្នន័យ និងកុំព្យូទ័រដែលមានប្រសិទ្ធភាពខ្ពស់ ក្នុងការអភិវឌ្ឍ AI នាពេលអនាគត។

មិនត្រឹមតែប្រទេសម៉ាឡេស៊ីប៉ុណ្ណោះទេ ក្រុមហ៊ុនមួយចំនួនទៀតដូចជា JCET Group ដែលជាក្រុមហ៊ុនវេចខ្ចប់បន្ទះឈីបធំជាងគេទី ៣ របស់ពិភពលោកក៏បានទិញកន្លែងធ្វើតេស្តកម្រិតខ្ពស់នៅប្រទេសសិង្ហបុរីក្នុងឆ្នាំ ២០២១ ផងដែរ៕

សមត្ថកិច្ចចាប់ក្រុមក្មេងស្ទាវខ្មែរមានជម្លោះជាមួយក្មេងស្ទាវថៃ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ លោក Tripop Wongtrailak អភិបាលខេត្តរ៉ាក់យ៉ង ប្រទេសថៃ បានធ្វើដំណើរមកកាន់ស្ថានីយប៉ូលិស ដើម្បីធ្វើសេចក្តីថ្លែងការណ៍មួយស្តីពីក្មេងស្ទាវខ្មែរ និងថៃមានជម្លោះគ្នា ហើយបណ្តាលឱ្យក្មេងស្ទាវថៃរងរបួសចំនួន២នាក់ កាលពីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃឈ្មោះ Work point news ។

បន្ទាប់មក នៅយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ក្មេងស្ទាវខ្មែរបានជិះម៉ូតូបិទមុខ និងពាក់មួកសុវត្ថិភាព ហើយពួកគេបានបង្ហាញអាវុ.ធជាច្រើនប្រភេទ រួមទាំងគ្រា.ប់កាំភ្លើ.ងផង និយាយថា ៖ «បន្តិចទៀត ជួបគ្នា» ។ ក្រោយពីក្មេងស្ទាវខ្មែរបានបង្ហោះវីដេអូក្នុងបណ្តាញសង្គមរួចមក ធ្វើឱ្យពលរដ្ឋរស់នៅខេត្តរ៉ាក់យ៉ងមិនពេញចិត្ត និងបញ្ចេញមតិក្នុងបណ្តាញសង្គមជាច្រើននាក់ ។รวบแก๊งวัยรุ่นกัมพูชาอหังกาโพสต์คลิปอวดอาวุธปืนก่อนทำร้ายวัยรุ่นไทย  ตร.เผยเตรียมล่าอีก 8 คนดำเนินคดี

លោក Tripop Wongtrailak អភិបាលខេត្តរ៉ាក់យ៉ងលើកឡើងថា ក្រោយកើតហេតុ ប៉ូលិសផ្នែកស៊ើបអង្កេតប្រចាំខេត្តរ៉ាក់យ៉ង និងប៉ូលិសប្រចាំស្ថានីយបានក្រាំ បានចាប់ខ្លួនក្រុមក្មេងស្ទាវខ្មែរដែលល្បីល្បាញក្នុងបណ្តាញសង្គម ចំនួន៣នាក់ និងកំពុងតាមចាប់ខ្លួនបក្ខពួក៤នាក់ទៀត ។ ប៉ូលិសនឹងបន្តការស៊ើបអង្កេត និងប្រមូលភស្តុតាងដើម្បីចាត់វិធានការតាមផ្លូវច្បាប់លើក្រុមក្មេងស្ទាវខ្មែរ ។

ជំហានដំបូង ប៉ូលិសបានចោទប្រកាន់ពួកគេពីបទកាន់កាប់អាវុ.ធ និងគ្រា.ប់កាំភ្លើ.ងខុសច្បាប់ ដោយសារពួកគេបានយកអាវុ.ធចូលក្នុងភូមិ និងចោទប្រកាន់ពួកគេពីបទព្យាយាមសម្លា.ប់មនុស្ស និងលួចចូលមកប្រទេសថៃដោយខុសច្បាប់ ។ ប៉ូលិសបានរឹបអូសយកវត្ថុតាង គឺមួកសុវត្ថិភាព និងកាំបិ.ត ដែលពួកគេប្រើប្រាស់សម្រាប់បង្កហេតុ ព្រមទាំងគ្រា.ប់កាំភ្លើ.ងមួយចំនួនទៀត ។ រីឯកាំភ្លើ.ង ប៉ូលិសពុំទាន់រកឃើញទេ ។รวบแก๊งวัยรุ่นกัมพูชาอหังกาโพสต์คลิปอวดอาวุธปืนก่อนทำร้ายวัยรุ่นไทย  ตร.เผยเตรียมล่าอีก 8 คนดำเนินคดี

កាលពីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ក្រុមក្មេងស្ទាវថៃ និងខ្មែរ បានបង្ហោះសារក្នុងបណ្តាញសង្គមណាត់ទៅជួបគ្នាក្នុងចម្ការកៅស៊ូមួយកន្លែង ដែលស្ថិតនៅខាងក្រោយវត្ត «ខោបរថង» ដើម្បីវាយតប់គ្នា ។ ក្រោយមក បណ្តាលឱ្យក្មេងស្ទាវថៃរងរបួសចំនួន២នាក់ ។ លុះព្រឹកឡើង ប៉ូលិសថៃបានចាប់ខ្លួនក្មេងស្ទាវខ្មែរចំនួន៣នាក់ និងនាំមកកាន់ស្ថានីយប៉ូលិស ។รวบแล้ว 3 รายแก๊งวัยรุ่นกัมพูชาเหิมอัดคลิปโชว์อาวุธปืน ก่อเหตุไล่ทำร้ายอริ  : PPTVHD36

រីឯករណីមនុស្សមួយចំនួនបង្ហោះក្នុងបណ្តាញសង្គមថា ក្រុមក្មេងស្ទាវខ្មែរប្រកាសថា នឹងសម្លា.ប់ជនជាតិថៃ ហើយរត់គេចខ្លួនទៅប្រទេសកម្ពុជានោះ គឺមិនត្រឹមត្រូវទេ ព្រោះការបង្ហោះបែបនេះ ធ្វើឱ្យមានការស្ពប់ខ្ពើមជាតិសាសន៍ ។ ដូច្នេះ វាមិនដូចសារព័ត៌មានថៃមួយចំនួនចុះផ្សាយថា ក្មេងស្ទាវខ្មែរប្រកាសធ្វើបាបជនជាតិថៃនោះទេ ដោយសារក្មេងស្ទាវថៃ និងខ្មែរធ្លាប់មានរឿងឈ្លោះប្រកែកគ្នាពីមុនមក ហើយក្រុមទាំងពីរនេះ ក៏មានក្មេងស្ទាវថៃនៅក្នុងនោះដែរ មិនមែនមានតែខ្មែរទេ ។ ដូច្នេះ ការចុះផ្សាយរបស់សារព័ត៌មានថៃធ្វើឱ្យអ្នកស្រុកភ័យខ្លាច ។จับ 3 เขมร ยกแก๊งถล่มโจ๋ไทยเจ็บ 2 ล่ามือโพสต์หวั่นลามกระทบไทย-กัมพูชา -  ข่าวสด

ចំណែកអ្នកស្រុករស់នៅឃុំសាកដូននិយាយថា ពួកគេភ័យខ្លាចក្រុមក្មេងស្ទាវខ្មែរ ហើយពួកគេជឿថា ក្មេងស្ទាវខ្មែរនៅតែខឹងសម្បារ ហើយអាចបង្កហេតុការណ៍តាមអ្វីដែលពួកគេបានបង្ហោះក្នុងបណ្តាញសង្គម ៕รวบแก๊งวัยรุ่นกัมพูชาอหังกาโพสต์คลิปอวดอาวุธปืนก่อนทำร้ายวัยรุ่นไทย  ตร.เผยเตรียมล่าอีก 8 คนดำเนินคดีប្រភព ៖ work point news

ប្រទះឃើញដុំថ្មញាត់ក្នុងក្បាលបង្កងនៅប្រទេសថៃ

0

ប្រទេសថៃ ៖ ពលរដ្ឋថៃបានចែកចាយវីដេអូមួយក្នុងបណ្តាញសង្គម ដែលវីដេអូនេះបង្ហាញពីម្ចាស់ភោជនីយដ្ឋានមួយកន្លែងបានកុម្ម៉ង់ទិញបង្កងពីក្រៅប្រទេស ប៉ុន្តែស្រាប់តែប្រទះឃើញមានការញាត់ដុំថ្មចូលក្នុងក្បាលបង្កង ។ ម្ចាស់ភោជនីយដ្ឋានមិនប្រាកដចិត្តថា តើដុំថ្មនេះត្រូវបានគេលួចញាត់តាំងពីក្រៅប្រទេស ឬទើបមកញាត់នៅប្រទេសថៃ?

អ្នកនាង អាំងខាណា ផាត់តាណាក់ឆូត ជាម្ចាស់ភោជនីយដ្ឋានមួយកន្លែងនៅប្រទេសថៃ បានបង្ហោះវីដេអូមួយក្នុងបណ្តាញសង្គម TikTok ក្រោយពីនាងបានកុម្ម៉ង់ទិញបង្កងពីក្រៅប្រទេស ហើយទទួលបានរបស់ថែមជាដុំថ្មក្នុងក្បាលបង្កងផងដែរ ។

អ្នកនាង អាំងខាណា ប្រាប់ថា ជាធម្មតា ខ្លួនបានកុម្ម៉ង់ទិញបង្កងយ៉ាងច្រើនពីក្រៅប្រទេស ដូចជា ៖ ប្រទេសឥណ្ឌា, ស្រីលង្ការ, បង់ក្លាដែស និងមីយ៉ាន់ម៉ា ។ មុននេះ អ្នកនាងក៏ធ្លាប់ប្រទះឃើញគ្រាប់ឃ្លីញាត់ក្នុងក្បាលបង្កងចំនួន៣ក្បាល ហើយអ្នកនាងក៏បានលក់បង្កងនេះទៅឱ្យអតិថិជនទៀតផង ។ នៅពេលអតិថិជនកំពុងបរិភោគបង្កង ស្រាប់តែឃើញគ្រាប់ឃ្លី ធ្វើឱ្យខូចកេរ្តិ៍ឈ្មោះដល់ភោជនីយដ្ឋានរបស់នាង ។เจ้าใหญ่ก็ไม่เว้น... โกงยันกุ้ง หินยัดเพิ่มน้ำหนัก? : Khaosod - ข่าวสด -  YouTube

អ្នកនាង អាំងខាណា បន្តថា នាងមិនប្រាកដចិត្តថា តើដុំថ្ម និងគ្រាប់ឃ្លីទាំងនេះបានញាត់ចូលក្បាលបង្កងតាំងពីពេលណាទេ? តើជនខិលខូចបានញាត់ដុំថ្មនេះនៅក្រៅប្រទេស ឬនៅប្រទេសថៃ? ពីព្រោះនៅពេលបង្កងបានបញ្ជូនមកដល់ប្រទេសថៃ ខាងថៃត្រូវជ្រើសរើសបង្កងម្តងទៀត ។

អ្នកនាងនិយាយថា ៖ «កាលពី២ខែ ទៅ៣ខែមុន ខ្ញុំធ្លាប់ឃើញគ្រាប់ឃ្លីនៅក្នុងបង្កងចំនួន៣ក្បាល ហើយខ្ញុំបានជជែកគ្នារួចហើយពីបញ្ហានេះ ។ ប៉ុន្តែលើកនេះ ស្រាប់តែប្រទះឃើញដុំថ្មយ៉ាងធំក្នុងក្បាលបង្កង» ។เจ้าใหญ่ก็ไม่เว้น... โกงยันกุ้ง หินยัดเพิ่มน้ำหนัก? : Khaosod - ข่าวสด -  YouTube

អ្នកនាងបញ្ជាក់ថា ខ្លួនបានជជែកជាមួយអ្នកយកបង្កងមកឱ្យនាងរួចហើយ ។ នាងប្រាប់ថា ត្រូវពិនិត្យមើលឱ្យច្បាស់លាស់សិន មុននឹងយកបង្កងមកឱ្យភោជនីយដ្ឋានរបស់នាង ។ រីឯវីដេអូដែលនាងបង្ហោះក្នុងបណ្តាញសង្គម គឺនាងមិនចង់ល្បីល្បាញអ្វីទេ គ្រាន់តែចង់ដាស់តឿនទៅអ្នកបរិភោគប៉ុណ្ណោះថា បើពួកគេចង់ទិញបង្កង ត្រូវពិនិត្យឱ្យបានច្បាស់លាស់ ។ ម្យ៉ាងទៀត នាងចង់ផ្តាំផ្ញើទៅជនដែលប្រព្រឹត្តបែបនេះ គឺពួកគេអាចទទួលបានប្រាក់បន្ថែមប្រមាណ១០០បាត ឬ២០០បាត ប៉ុន្តែវានឹងធ្វើឱ្យជននោះខូចកេរ្តិ៍ឈ្មោះមិនខាន ។

លោក និរន្តសែងសុខអៀម ប្រធានគ្រប់គ្រងផ្សារលក់គ្រឿងសមុទ្រ ប្រចាំខេត្តសមុទ្រសាខន លើកឡើងថា លោកបានជួបករណីនេះជាច្រើនលើកហើយ ដែលមានជនលួចបន្លំដាក់វត្ថុផ្សេងៗចូលក្នុងអាហារសមុទ្រ ។ រីឯអាជីវករនៅតាមផ្សារមិនធ្វើបែបនេះទេ ដោយសារមិនចំណេញ ។ ចុងក្រោយ លោកបញ្ជាក់ថា បើហាងណាមួយប្រព្រឹត្តទង្វើកេងបន្លំបែបនេះ លោកនឹងបញ្ឈប់ហាងនោះភ្លាមៗ ព្រោះវាជាទង្វើមិនស្មោះត្រង់ជាមួយអតិថិជន ៕ ប្រភព ៖ Mono News

ប្រទេសម៉ាឡេស៊ីអនុញ្ញាតឱ្យសរសេរពាក្យជូនពរបុណ្យណូអែលនៅលើនំខេក

0

បរទេស៖ អាជ្ញាធរក្នុងប្រទេសម៉ាឡេស៊ីដែលជាប្រទេសកាន់សាសនាឥស្លាមដ៏តឹងរឹង បច្ចុប្បន្នបានអនុញ្ញាតឱ្យសរសេរពាក្យជូនពរបុណ្យណូអែលនៅលើនំខេកដែលទទួលបានការបញ្ជាក់ពីហាឡាល ដោយច្រានចោលបម្រាមពីបីឆ្នាំមុន។

យោងតាមប្រភពព័ត៌មាន The Jakarta Post ដែលបានចុះផ្សាយនៅថ្ងៃទី១៩ ខែធ្នូថា ក្រសួងអភិវឌ្ឍន៍ឥស្លាមម៉ាឡេស៊ី (Jakim) បានចេញសេចក្តីណែនាំមួយដែលអនុញ្ញាតឱ្យហាងនំប៉័ងទាំងអស់អាចសរសេរពាក្យជូនពរបុណ្យណូអែលនៅលើនំខេកដោយសង្កត់ធ្ងន់ថា “មិនមានឧបសគ្គសម្រាប់អាជីវកម្មទាំងនេះទេនៅពេលសរសេរពាក្យជូនពរថ្ងៃបុណ្យណូអែលនៅលើនំខេកឬផលិតផលផ្សេងទៀត” ។Malaysia OKs 'Merry Christmas' on halal cakes

ការណែនាំនេះត្រូវបានចេញបន្ទាប់ពីហាងនំប៉័ងដ៏ល្បីល្បាញ Berry’s កាលពីឆ្នាំ ២០២០ បានចេញអនុស្សរណៈផ្ទៃក្នុងដោយសុំឱ្យបុគ្គលិកកុំសរសេរពាក្យជូនពរបុណ្យណូអែលនៅលើនំខេក ព្រោះវាអាចនឹងខុសច្បាប់សាសនា។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នអាជ្ញាធរក្នុងប្រទេសម៉ាឡេស៊ីបានច្រានចោលបម្រាមពីបីឆ្នាំមុននេះហើយ ដោយអនុញ្ញាតឱ្យសរសេរពាក្យជូនពរបុណ្យណូអែលនៅលើនំខេកបានធម្មតា នៅពេលដែលនំត្រូវបានបញ្ជាក់ពីហាឡាល។Malaysia OKs 'Merry Christmas' on halal cake | Thai PBS World : The latest  Thai news in English, News Headlines, World News and News Broadcasts in  both Thai and English. We bring

នៅក្នុងសាសនាឥស្លាមពាក្យ “ហាឡាល” ត្រូវបានប្រើដើម្បីសំដៅលើផលិតផលដែលអាចអនុញ្ញាតដោយស្របច្បាប់ ឬសកម្មភាពដែលត្រូវបានអនុវត្តនៅក្នុងក្របខ័ណ្ឌនៃសាសនា។ ដូច្នេះផលិតផលដែលមានការបញ្ជាក់ពីហាឡាលត្រូវតែបំពេញតាមបទប្បញ្ញត្តិអ៊ីស្លាមដ៏តឹងរឹង។

គួរបញ្ជាក់ដែរថា ក្នុងចំណោមប្រជាជនម៉ាឡេស៊ីចំនួន ៣០ លាននាក់ ភាគច្រើនគឺជាអ្នកកាន់សាសនាអ៊ីស្លាម ក្នុងនោះមានតែ ១០% ប៉ុណ្ណោះនៃចំនួនប្រជាជនរបស់ប្រទេសគឺជាគ្រិស្តសាសនា៕Malaysia Approves 'Merry Christmas' Greetings On Halal Cakes - WE News

Andrea ត្រូវបានគេរាយការណ៍ថា «បានសារភាព» អ្វីគ្រប់យ៉ាងទៅ Kathryn ដោយផ្ទាល់ទើបភ្លើងចំបើងឆេះឡើង

0

ការបែកបាក់ដ៏ចម្រូងចម្រាសរបស់ Kathryn Bernardo និង Daniel Padilla កន្លងមកនេះនៅតែជាប្រធានបទជជែកលើបណ្តាញសង្គមនៅឡើយខណៈមានពាក្យចចាមអារ៉ាមកើតឡើងជាបន្តបន្ទាប់ទៅលើមនុស្ស៣នាក់ ហើយតារាស្រីវ័យក្មេង Andrea Brillantes បានជាប់ពាក់ព័ន្ធលើរឿងនេះនិងជាប់ឈ្មោះជាជនទី៣។ ដោយឡែកប្រភពគួរឱ្យទុកចិត្តមួយផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនបានឱ្យដឹងថា Andrea បានសារភាពរឿងមួយទៅកាន់ Kathryn ផងដែរ។Andrea Brillantes Joins the H&M Family in New Campaign - MYX Global

របាយការណ៍ពី PEP បានចេញផ្សាយនៅថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ Andrea បានសារភាពការជួបសម្ងាត់មួយដងរបស់នាងជាមួយ Daniel ទៅ Kathryn ហើយនាងបានធ្វើវាដោយផ្ទាល់។ ការបង្ហាញរបស់ Andrea ត្រូវបានគេនិយាយថាវាជាភ្លើងចំបើងចុងក្រោយរបស់ Kathryn ក្នុងទំនាក់ទំនង ១១ ឆ្នាំរបស់នាងជាមួយ Daniel ។

ទោះបីជាវាមិនច្បាស់ថានៅពេលណា និងមូលហេតុដែលការសារភាពនេះកើតឡើងក៏ដោយប៉ុន្តែគេបានរាយការណ៍ថា Andrea ដែលបានទាក់ទងទៅ Kathryn មុន។ តារាល្បីវ័យក្មេង Andrea បានប្រាប់ Kathryn អំពីការជួបគ្នា “ម្តង” របស់នាងជាមួយ Daniel ដែលបានកើតឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ដែលជាថ្ងៃខួបកំណើតម្តាយរបស់ Daniel ប៉ុន្តែប្រភពបានបំភ្លឺថាម្តាយរបស់ Daniel មិនដឹងថាមានអ្វីកើតឡើងរវាង Daniel និង Andrea នោះទេ។Kathryn Bernardo Ethnicity, What is Kathryn Bernardo's Ethnicity? - News

នៅឆ្នាំ២០២១ Andrea មានអាយុត្រឹមតែ ១៨ ឆ្នាំប៉ុណ្ណោះ ខណៈដែល Daniel មានអាយុ ២៦ ឆ្នាំ ហើយ Kath មានអាយុ ២៥ ឆ្នាំ។

Andrea មិនត្រឹមតែបានសារភាពថាបានជួប Daniel នៅខាងក្រោយខ្នងរបស់ Kath ប៉ុណ្ណោះទេ ប៉ុន្តែនាងត្រូវបានគេរាយការណ៍ថាបានចែករំលែកការសន្ទនារបស់នាងជាមួយ Daniel តាមទូរស័ព្ទរបស់នាង។ វាត្រូវបានលើកឡើងនៅក្នុងរបាយការណ៍របស់ PEP.ph ដែល Andrea បានប្រាប់ Daniel ថាមាននរណាម្នាក់ផ្សេងទៀតដែលដឹងពីទំនាក់ទំនងរបស់ពួកគេផងដែរ។Daniel Padilla - YouTube

លើសពីនេះទៅទៀត ប្រភពបានរាយការណ៍ថាដោយសារតែដឹងពីទំនាក់ទំនង Andrea និង Daniel វាជាហេតុផលមួយដែល Andrea និង មិត្តប្រុស បែកបាក់គ្នា។ ពេលនោះ Daniel បានប្រាប់ Andrea ឱ្យដោះស្រាយបញ្ហាជាមួយមិត្តប្រុសនៅពេលនោះផងដែរក្រោយពីបានដឹងរឿងពួកគេ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីប្រកាសបែកគ្នារវាង Daniel និង Kathryn អ្នកទាំងពីរបានបង្ហាញសកម្មភាពរួមគ្នាកាលពីកន្លងទៅនេះនាំឱ្យហ្វេនៗមានការលើកឡើងថា អ្នកទាំងពីរអាចនឹងត្រូវគ្នាវិញ។ ទោះជាយ៉ាងណា តារាសម្តែងស្រី Kathryn បានបង្ហាញគោលជំហរថាខ្លួនមិនត្រឡប់ក្រោយឡើយ មានតែឆ្ពោះទៅមុខប៉ុណ្ណោះ៕

 

ព្រះកាយច័ន្ទ គាំទ្រការលើកឡើងរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថាគួរគាំទ្រតារាខ្មែរច្រើនជាងបរទេស

0

កញ្ញា ព្រះកាយច័ន្ទ តារាស្រីត្រៀមចូលរួមប្រកួត Miss Grand Cambodia 2024 ខាងមុខនេះបានបង្ហាញការគាំទ្រពេញទំហឹងចំពោះកញ្ញា ពេជ្រ វត្តីសារ៉ាឌ្ឍី ដែលបានលើកឡើងថាគួរគាំទ្រតារាខ្មែរច្រើនជាងបរទេសស្របពេលមួយរយៈចុងក្រោយនេះមានការគាំទ្រហៅតារាបរទេសចូលរួមកម្មវិធីច្រើន។ ក្នុងនោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី លើកឡើងទៀតថាតម្លៃខ្លួនតារាក្នុងស្រុកមានការតវ៉ាច្រើន ខណៈហ៊ានឱ្យតម្លៃខ្លួនច្រើនទៅតារាបរទេសវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1-kJcU-1OhGQEO6fqamOH-4fJW4s0d0umZjZR3tsXDh5qeEgAU95Otlz1Mg-XMB4Tv49qBJX5H8H-quMsUKWMvDKll_5KaYOB8TioU3RmuoUX3VTcXIbKI8YGsJhUTcPgZvJgZ7yz4eDEp0rdmxqwAoyd7oos7YDn8cJc1HT5VKdB7MwryRwJj3sX59A/s960/381221143_1682195482259588_6179668331745992193_n.jpg

នៅថ្ងៃទី១៩ ធ្នូ ព្រះកាយច័ន្ទ បានបង្ហោះវីដេអូខ្លីរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី សិស្សប្អូនជំនាន់ក្រោយក្នុងអាជីពសិល្បៈ និងជាសិស្សច្បងខាងវិស័យបវរកញ្ញា ដែលបាននិយាយលើកស្ទួយតារាក្នុងស្រុកឱ្យមានគាំទ្រច្រើនជាងតារាបរទេស។ តារាស្រីរូបនេះបានសរសេរថា «បងសូមគ្រាំទ្រការបញ្ចេញយោបល់របស់ប្អូនស្រី ខ្មែរឱ្យតម្លៃខ្មែរទើបខ្មែរថ្លៃទៅបាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcOgIgPbtOTIfgcfU6qZd9Zp2_-iiV6PNOVnOIkvmXNjPPj90dJFgA4xjEno_iC6lsZXN5WUuIBfeivCQKO2M6mJ6RpkiveOQqHM25hbbt8-GogecE6LeGtW-fFpOlZpGHWMNMlYgUE-j8YTxNeelMv2v9OoZr6Ijq_VhlvzwOkNZ3vqlsbXLAdhGxN_c/s2048/409597951_379946287949471_8611505567014337162_n.jpg

នៅក្នុងវីដេអូនោះដែរ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានលើកឡើងថាក្នុងប្រទេសយើងពុំសូវមានកម្មវិធីដូចជាប្រទេសថៃទេ កម្មវិធីនៅថៃមានជាប់គ្នាជានិច្ចពេលនាងនៅធ្វើការហើយទទួលបានចំណូលច្រើនទៀត។ ដោយឡែកការងាររបស់ខ្លួនរាល់ដងនៅក្នុងប្រទេសមានតែប្រម៉ូតផលិតផលមិនសូវបានចូលរួមកម្មវិធីទេ។ បវរកញ្ញារូបនេះបាននិយាយទៀតថា ការពិតមានកម្មវិធីអញ្ជើញទៅចូលរួមច្រើនប៉ុន្តែតម្លៃមិនត្រូវគ្នាច្រើន ដោយសារនៅក្នុងប្រទេសយើងតម្លៃតួនៅមានកម្រិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhalmBo-EG7wrsqr4Bg-WkJHiDe2HAzFxRoiia3VVrVoTTGO3aBfqrKRC5paz0IrhKIZMT23VSMW0hvdJBQhv3xwC-JsCFusdZ95QTfSzMXvKQpZj8xCHxAXWP1sGRpjrATDAbK_wbjJEMQfNrRikWWDqgJiPCZJ-sQWUDuyNJoYfrYL-Wze0dRA_HX_pU/s1800/394574342_1699959983816471_9032319782752978531_n.jpg
Miss Grand Cambodia 2022 រូបនេះបានបន្ថែមថា ប្រទេសយើងពេលនេះចាប់ផ្តើមទៅតារាស្រុកគេច្រើន ហើយតារាខ្មែរមានការតវ៉ាតម្លៃខ្លួនច្រើន តែជាមួយតារាស្រុកគេ គេល្បីគិតថាសមតម្លៃ។ យ៉ាងណា ពេជ្រ វត្តីសារ៉ាវឌ្ឍី ថាខ្មែរគួរតែគាំទ្រខ្មែរ ហើយជឿថាហ្វេនខ្មែរនៅតែគាំទ្រខ្មែរខ្លួនឯងដែរ ជាក់ស្តែងដូចជាហ្វេនៗរបស់ខ្លួនចឹងហ៊ានធ្វើបានគ្រប់យ៉ាងទាំងអស់។

លំដាប់រងទី៥លើឆាកអន្តរជាតិ រូបនេះបន្តទៀតថា នាងមិនបានហាមឃាត់មិនឱ្យគាំទ្រតារាស្រុកគេនោះទេ ហើយនាងក៏គាំទ្រតារាក្រៅស្រុក និងក្នុងស្រុកដូចគ្នាពេលនាងមិនទាន់ក្លាយខ្លួនជាតារាហើយព័ត៌មានតារាខ្មែរនាងដឹងទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_5OvamJ_mwqCmwXq1pEd7XGVZT2ouALRjWwk1Jj4zSgWWWgziq_lrzUUwHNIdfwAOepGd5NK_X51R3j7i6eyQIUSnBU3gzJxyb-EonBiEdGvCaI7-PPDW3I5Y-cFC6RrsQmLmSb8m_-aKSSEPUFsFdEZnX0T3ATESJt_KtyI7szafUUPVxKbfsQlRiMw/s2048/412354916_382802757663824_3405226434966326000_n.jpg

គួរបញ្ជាក់ថា ព្រះកាយច័ន្ទ គឺជាសិល្បការិនីមានប្រជាប្រិយមួយរូបក្នុងប្រទេសនិងគ្រូបង្វឹកម្នាក់ទាំងទម្រង់សិល្បៈបុរាណនិងសម័យ ខណៈពេលនេះនាងត្រៀមចូលរួមប្រកួតប្រជែងវិស័យបវរកញ្ញាវិញម្តងបន្ទាប់ពីមានសន្ទុះជំរុញគាំទ្រច្រើនពីហ្វេនៗឱ្យនាងចូលរួមប្រកួតដណ្តើមមកុដ៕

ពហុកីឡដ្ឋានដ៏ថ្មីស្រឡាងមួយទៀត នឹងលេចរូបរាងឆាប់ៗនេះ នៅលើទឹកដីខេត្តព្រះសីហនុ

0

នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ នៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារសាងសង់ពហុកីឡដ្ឋាន បានឱ្យដឹងថាពហុកីឡដ្ឋានខេត្តព្រះសីហនុ នឹងលេចរូបរាងឡើងនៅពេលដ៏ខ្លីខាងមុខ ដែលអាចផ្ទុកអ្នកចូលរួមទស្សនាបានប្រមាណ ៣១,៥០០នាក់។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចាត់ទុកគម្រោងសាងសង់ ពហុកីឡដ្ឋានខេត្តព្រះសីហនុ ជាសមិទ្ធផលដ៏ថ្មីស្រឡាងមួយទៀត ក្រោមគំនិត ...ការសាងសង់ពហុកីឡដ្ឋានខេត្តព្រះសីហនុ គឺដើម្បីឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ និងតម្រូវការចាំបាច់ក្នុងការអភិវឌ្ឍវិស័យកីឡា និងទេសចរណ៍ក្នុងខេត្តឱ្យកាន់តែរីកចម្រើនថែមទៀត។

ជិពិសេស វានឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកទស្សនាកំសាន្តក្នុងខេត្តនេះព្រមទាំងបណ្ដាខេត្តជាប់ឆ្នេរសមុទ្រ។ការសាងសង់«ពហុកីឡដ្ឋានខេត្តព្រះសីហនុ»ជាតម្រូវការចាំបាច់ក្នុងការអភិវឌ្ឍវិស័យកីឡា  - សុីសុីថាមស៍
គួរបញ្ជាក់ផងដែរថា ពហុកីឡដ្ឋានថ្មីនេះ អាចផ្ទុកមនុស្សប្រមាណ ៣១,៥០០នាក់ មានហាងកាហ្វេ កន្លែងបោះតង់ សួនទេសចរណ៍ អគារសារមន្ទីរ សាលមហោស្រព និងរចនាសម្ព័ន្ធជាច្រើនទៀត ហើយនឹងត្រូវសាងសង់បែបសហសម័យ មានបញ្ចូលនូវអត្តសញ្ញាណជាតិ និងធានាបាននូវគុណភាពគង់វង្សយូរអង្វែងដូចអគារពីសម័យបុរាណដែលបានបន្សល់ទុកមកដល់សព្វថ្ងៃ៕

 

ខេត្ត Gansu របស់ចិនកើតគ្រោះរញ្ជួយដីបណ្តាលឱ្យមនុស្សស្លា.ប់យ៉ាងច្រើន

0

ប្រទេសចិន ៖ សារព័ត៌មានបរទេសបានរាយការណ៍នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ថា មានហេតុការណ៍គ្រោះរញ្ជួយដីយ៉ាងខ្លាំងក្លាមួយនៅខេត្ត Gansu ស្ថិតនៅភាគពាយ័ព្យប្រទេសចិន ។ វាបណ្តាលឱ្យអគារជាច្រើនកន្លែងបាក់រលំភ្លាមៗ ខណៈពលរដ្ឋចិនជាច្រើននាក់បានរត់គេចខ្លួនទៅកាន់ផ្លូវផ្សេងៗដើម្បីសុវត្ថិភាព ។Homes collapse as earthquake kills more than 100 in China's rural Gansu |  Reuters

បើតាមរបាយការណ៍បង្ហាញថា មានអ្នកស្លា.ប់នៅខេត្ត Gansu និងតំបន់នៅក្បែរៗគ្នា យ៉ាងហោចណាស់ ស្មើនឹង១១៨នាក់ និងមានអ្នករងរបួសរាប់រយនាក់ទៀត ។ រីឯមជ្ឈមណ្ឌលបណ្តាញគ្រោះរញ្ជួយដីប្រចាំប្រទេសចិនឱ្យដឹងថា គ្រោះរញ្ជួយដីនេះបានកើតឡើងនៅពាក់កណ្តាលអធ្រាត្រថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ (តាមពេលវេលាប្រទេសចិន) ។ វាមានកម្លាំងខ្លាំងក្លាបំផុត និងមានជម្រៅរហូតដល់១០គីឡូម៉ែត្រឯណោះ ។China's Gansu earthquake kills at least 127 people: What to know |  Earthquakes News | Al Jazeera

ក្រុមអ្នកឃើញហេតុការណ៍នេះបាននិយាយប្រាប់សារព័ត៌មានស៊ីនហួរថា គ្រោះរញ្ជួយដីនៅខេត្ត Gansu បានធ្វើឱ្យខូចខាតអគារ, ផ្ទះសម្បែង, ផ្លូវ និងទ្រព្យសម្បត្តិផ្សេងៗជាច្រើន ។ លើសពីនេះ នៅតំបន់ផ្សេងៗបានប្រឈមនឹងបញ្ហាដាច់ចរន្តអគ្គិសនី និងគ្មានទឹកស្អាតប្រើប្រាស់ ។Gansu earthquake: China hit by worst quake in 13 years - BBC Newsround

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបញ្ជាឱ្យភ្នាក់ងារសង្គ្រោះព្យាយាមស្វែងរក និងជួយសង្គ្រោះជនរងគ្រោះទាំងអស់ដើម្បីធានាថា ពួកគេមានសុវត្ថិភាព ។

លើសពីនេះ លោក ស៊ី ជិនពីង ក៏បានបញ្ជាឱ្យតាមដានស្ថានការណ៍គ្រោះរញ្ជួយដី និងបម្រែបម្រួលអាកាសធាតុផងដែរ ក្រោយពីសីតុណ្ហភាពនៅប្រទេសចិនបានធ្លាក់ចុះជាបន្តបន្ទាប់ ដើម្បីការពារកុំឱ្យវិបត្តិនេះកើតឡើងម្តងទៀត ៕Gansu earthquake: Over 120 killed in China's deadliest quake in years - BBC  News ប្រភព ៖ TNN World