នៅថ្ងៃទី៤ ខែកុម្ភៈ មានសេចក្តីរាយការណ៍ថាក្រុមហ៊ុន Netflix និងសេវាកម្មចាក់វីដេអូតាមអ៊ីនធឺណិតផ្សេងទៀត (OTT) កំពុងប្រឈមមុខនឹងការរិះគន់ចំពោះការបង្ហាញឈុតជក់បារីដោយគ្មានការរឹតត្បិត ដែលត្រូវបានគេជឿថានឹងលើកទឹកចិត្តឱ្យយុវជនជក់បារី។ ដើម្បីឆ្លើយតបទៅនឹងក្តីបារម្ភទាំងនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងមានបំណងស្នើឱ្យដាក់កម្រិតលើការបង្ហាញពីទិដ្ឋភាពនៃការជក់បារីទៅកាន់អង្គការសុខភាពពិភពលោក (WHO) ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AllKpop។영원한배수지 (SUZY) on X: "There's a total of 17 scenes where Lee Doona ( SUZY )  was smoking in the drama (yes I counted 😅) #SUZY #DOONA  https://t.co/XAYaRCaHBT" / X

ក្រសួងសុខាភិបាល និងសុខុមាលភាពរបស់កូរ៉េខាងត្បូងបានបង្ហាញពីការចូលរួមរបស់ខ្លួននៅក្នុងសន្និសីទលើកទី ១០នៃអនុសញ្ញាក្របខណ្ឌរបស់អង្គការសុខភាពពិភពលោកស្តីពីការគ្រប់គ្រងថ្នាំជក់ (FCTC) ដែលបានកំណត់សម្រាប់ចុងខែនេះ។ គោលបំណងរបស់ពួកគេគឺដើម្បីសុំឱ្យប្រទេសជាសមាជិកអនុម័តវិធានការដើម្បីទប់ស្កាត់ការបង្ហាញអំពីថ្នាំជក់ និងការជក់បារីនៅទូទាំងវេទិកា OTT និងឧបករណ៍ផ្ទុកផ្សេងទៀត។

បច្ចុប្បន្ននេះនៅក្នុងរឿងភាគ និងកម្មវិធីកម្សាន្ត K-drama ឈុតជក់បារីត្រូវបានលុបចោល ឬធ្វើឱ្យព្រិលៗ ប៉ុន្តែនៅលើវេទិកា OTT ឈុតឆាកបែបនេះត្រូវបានលាតត្រដាងច្បាស់ៗដោយមិនបិទបាំងសូម្បីបន្តិច។ ប្រព័ន្ធផ្សព្វផ្សាយបានលើកឧទាហរណ៍ជាក់ស្តែងរឿងភាគ Netflix មានចំណងជើងថា «Doona» ដែលតួឯកស្រីសម្តែងដោយ Suzy មានឈុតឆាកជក់បារីញឹកញាប់។only girls — lee doona smoking

ទន្ទឹមនឹងនេះ អ្នកនិយមលេងអ៊ីនធឺណិតបានចូលទៅបញ្ចេញមតិយោបល់នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយ និងបានដោះស្រាយបញ្ហានេះដោយយោងទៅលើទម្រង់ផ្សេងទៀតនៃការពណ៌នានៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។ មនុស្សជាច្រើនបានបញ្ចេញមតិថា បារីទំនងជាទទួលបានកេរ្តិ៍ឈ្មោះមិនល្អក្នុងប្រទេសកូរ៉េ បើធៀបនឹងការសេពគ្រឿងស្រវឹង ការប្រើប្រាស់គ្រឿងញៀន និងអំពើហិង្សា។only girls — lee doona smoking

ជាពិសេស ភាពយឺតយ៉ាវនៅក្នុងប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងចំពោះការបង្ហាញអំពីវប្បធម៌នៃការផឹកស្រា និងការសេពគ្រឿងស្រវឹងបានស្ថិតនៅក្រោមការត្រួតពិនិត្យ។ អ្នកនិយមលេងអ៊ីនធឺណិតកូរ៉េបានកត់សម្គាល់ថា «ប្រសិនបើបទប្បញ្ញត្តិចាំបាច់សម្រាប់ការជក់បារីនៅលើរឿង នោះពួកគេគួរតែអនុវត្តស្មើៗគ្នាចំពោះការផឹកស្រា និងការប្រើប្រាស់គ្រឿងញៀន និងអំពើហិង្សាដូចគ្នា»៕