បរទេស៖ អ្នកវិទ្យាសាស្ត្របានរកឃើញស៊ុតខ្មៅយ៉ាងអាថ៌កំបាំងមួយនៅជម្រៅ ៦,២០០ ម៉ែត្រក្រោមមហាសមុទ្រប៉ាស៊ីហ្វិក នៅពេលដែលពួកគេកំពុងធ្វើការស្រាវជ្រាវនិងស៊ើបអង្កេតទឹកជ្រៅ។

កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាម Science Alert បានឱ្យដឹងថា ចង្កោមស៊ុតចម្លែកត្រូវបានរកឃើញដោយ ROV ដែលជាឧបករណ៍ស៊ើបអង្កេតពីចម្ងាយ ដំណើរការនៅក្រោមទីជ្រៅបំផុតក្នុងមហាសមុទ្រប៉ាស៊ីហ្វិកភាគពាយ័ព្យ ដែលមានជម្រៅរហូតដល់ ៦,២០០ ម៉ែត្រ។

អ្នកស្រាវជ្រាវផ្នែកសមុទ្រ Yasunori Kano មកពីសាកលវិទ្យាល័យតូក្យូ ប្រទេសជប៉ុន ដែលប្រតិបត្តិការ ROV បានពិពណ៌នាអំពីការរកឃើញស៊ុតចម្លែកដ៏អាថ៌កំបាំងមួយ ដែលមិនធ្លាប់ត្រូវបានកត់ត្រាដោយវិទ្យាសាស្ត្រពីមុនមក។ ពួកគេមានការចង់ដឹងជាខ្លាំង ហើយក៏បានសម្រេចចិត្តរើសស៊ុតខ្មៅមួយចំនួននៅក្រោមសមុទ្រដើម្បីយកមកស្រាវជ្រាវ។ លទ្ធផលតេស្តបង្ហាញថាពួកវាជាដង្កូវនាង ដោយដាក់ពងនៅក្នុងសំបកដូង មានទទឹងប្រហែល ៣ មីលីម៉ែត្រ ដោយស៊ុតនីមួយៗមានដង្កូវនាង ៣-៧ ក្បាល។Worm Cocoons

ទោះជាយ៉ាងណាអ្នកវិទ្យាសាស្ត្រឆ្ងល់ថា ពួកវាគឺជាប្រភេទសត្វដែលរស់នៅក្នុងទឹករាក់ ហេតុអ្វីអាចរស់នៅក្នុងជម្រៅទឹកដ៏ជ្រៅបែបនេះបាន? ហើយវាបន្តពូជដោយរបៀបណា? រហូតមកដល់ពេលនេះ អ្នកវិទ្យាសាស្ត្រស្ទើរតែមិនដឹងអ្វីទាំងអស់អំពីដង្កូវដែលរស់នៅដោយសេរីនៅក្នុងទឹកជ្រៅ ដោយពួកវាអាចបន្តពូជម្នាក់ឯងបានដោយមិនមានដៃគូរ។ ដង្កូវទឹកសមុទ្រដែលរកឃើញថ្មីៗនេះគឺជាដង្កូវដែលរស់នៅក្នុងទឹកជ្រៅបំផុតមិនធ្លាប់មានគឺមានជម្រៅរហូតទៅដល់ ៣.២៣២ ម៉ែត្រឯណោះ។

នៅជម្រៅ ៦,២០០ ម៉ែត្រ មិនថាប្រភេទណាក៏ដោយ វាគឺជាទម្រង់ជីវិតដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលផ្តល់នូវការយល់ដឹងដែលមិនធ្លាប់មានពីមុនមក អំពីរបៀបដែលជីវិតអាចមាននៅលើផែនដី និងអាចសូម្បីតែនៅក្នុងពិភពមនុស្សក្រៅភព។ វាក៏អាចទៅរួចដែលថាប្រភេទសត្វទឹករាក់បានធ្វើអាណានិគមជាបណ្តើរៗនៅក្នុងសមុទ្រជ្រៅ ប៉ុន្តែវាមិនច្បាស់ថាហេតុអ្វីបានជាពួកវាវិវត្តន៍បែបនោះទេ៕