Home Blog Page 129

អ៊ិន លក្ខិណា ចេញមកបញ្ជាក់ជុំវិញការសង្ស័យថានាងឈ្លោះគ្នាជាមួយ ប៊ី សុធារី

0

មិនបានបង្ហាញរូបភាពគូនិងឃ្លាតឆ្ងាយពីគ្នា ទំនាក់ទំនងរវាង អ៊ិន លក្ខិណា និង ប៊ី សុធារី ត្រូវបានមនុស្សមួយចំនួនសង្ស័យថាមានសញ្ញាមិនល្អ។ ទោះយ៉ាងណា Miss Cosmo Cambodia 2024 បានចេញមកស្រាយចង្ងល់ទស្សនិកជនចំពោះសម្ព័ន្ធភាពនាងនិង ប៊ី សុធារី។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja4HQbxFi38mrEWFm3DwEdwOkNmr2VuSjpXsePRpU1d7IR7fayzqBNVNjD5vvI11jDoohIAtqGBZgHhDLFEQaz1WaMrxCl5sCkhHy6M1-7tQATvnOIfI6xVNaSyjEy6AQdR4dHlbInIClRAxeVZhxXfkxCP8KTqQb_LMPsoN8Gll6zUcgLAWBogUgNdYuB/s2048/image_2026-01-07_15-09-15%20(2).png

    នៅថ្ងៃទី៦ ខែមករា អ៊ិន លក្ខិណា បានចេញមករៀបរាប់ថា គ្រាន់តែនាងនិង ប៊ី សុធារី មិនបានដើរលេងជាមួយគ្នាត្រូវបានមនុស្សមួយចំនួនលើកឡើងថាពួកគេឈ្លោះគ្នា ប៉ុន្តែពួកគេទាំងពីរមិនសម្បូរពេលឈ្លោះគ្នានោះទេ។ លក្ខិណា ថាពួកគេទាំងពីរនាក់មិនដែលឈ្លោះគ្នានោះទេប៉ុន្តែធ្លាប់មានការអន់ចិត្តចំពោះគ្នាមែន។ Miss Cosmo Cambodia 2024 បន្តទៀតថា មួយរយៈចុងក្រោយនេះអ្នកទាំងពីរគឺមានការរវល់រៀងៗខ្លួនទាំងការទៅរៀន និងបំពេញការងារផ្សេងៗទើបមិនបាននៅជាមួយគ្នាប៉ុន្តែពួកគេនៅបន្តទំនាក់ទំនងតាមឆាត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJtF3E7H_HGyxEcwFTjFdGfxZvUavi5A_S-tl_mHGNcydNezipYfzjbYKD1gv4vx_yvCK86LtM1lICcrK7mLHAwUNwj09Xive5gxlMsWhb45jZczdi-TqiMJbZf5-tpWdaikej7rNclh24KVRNPijl7KIX0uIEZdjJpKOxQizGN9hcqd61H95pkp2mIjj9/s1920/image_2026-01-07_15-09-18.png

    អ៊ិន លក្ខិណា បាននិយាយនៅក្នុងវីដេអូទៀតថា នាងមិនចង់ឱ្យអ្នកមួយចំនួនគិតអ្វីដែលអវិជ្ជមាននោះទេ។ ជាមួយនឹងការបដិសេធមិនមានជម្លោះជាមួយនឹង ប៊ី សុធារី អ៊ិន លក្ខិណា ក៏បានបង្ហាញវីដេអូពីដំណើរកម្សាន្តរបស់ពួកគេប្រកបដោយក្តីរីករាយនៅឯមាត់សមុទ្រផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwULJWsY2Kl3aa3Z5koA4IGgotcZ_q8dO9gRuL4CZA8FWuaK8h0XtVnXV236wH9BtjcVnL7ZmBFFY5LZIlmnGMrPD9fdxPz745nI7m7dOy68-VLOCpkAmSeg8QNmAfz-aByiHGV3lxNuzEhoSQfijs06he9ztjMyzMbSSJMus518i_jmC_qVNJEpcSIoSt/s2048/image_2025-10-16_13-58-11.png

    គួរបញ្ជាក់ផងដែរថា អ៊ិន លក្ខិណា និង ប៊ី សុធារី ជាបវរកញ្ញាដែលមានភាពល្បីល្បាញនៅក្នុងវិស័យសម្រស់ដោយក្រសោបបានទាំងអ្នកគាំទ្រជាតិនិងអន្តរជាតិ។ លក្ខិណា គឺទទួលបានការស្រលាញ់ចូលចិត្តយ៉ាងច្រើនពីអ្នកគាំទ្រវៀតណាម និងមានទំនាក់ទំនងល្អជាច្រើនខណៈនាងក៏មានការងារនៅទីនោះផងដែរ។ ងាកមកកាន់ ប៊ី សុធារី វិញនាងទទួលបានការស្រលាញ់ចូលចិត្តច្រើនពីអ្នកគាំទ្រមីយ៉ាន់ម៉ាបន្ទាប់ពីបានរួមការងារនិងមានទំនាក់ទំនងល្អជាមួយនឹងបវរកញ្ញា Thae Su Nyein៕

ឆ្មាំសមុទ្រអាមេរិករឹបអូសកប៉ាល់ដឹកប្រេងមានទង់ជាតិរុស្ស៊ីបន្ទាប់ពីដេញតាមអស់រយៈពេលជាង២សប្តាហ៍

0

ឆ្មាំសមុទ្រអាមេរិកបានរឹបអូសកប៉ាល់១គ្រឿងដឹកប្រេងឥន្ធនៈមានទង់ជាតិរុស្ស៊ីនៅមហាសមុទ្រអាត្លង់ទិកបន្ទាប់ពីដេញតាមអស់រយៈពេលជាង២សប្តាហ៍ ដោយអះអាងថា កប៉ាល់នេះដឹកប្រេងដែលអាមេរិកដាក់ទណ្ឌ.កម្ម និងជាការអនុវត្តតាមគោលនយោបាយទប់ស្កាត់កប៉ាល់ដឹកប្រេងចេញពីវេណេស៊ុយអេឡា ខណៈរុស្ស៊ីចេញសេចក្តីថ្លែងការណ៍ថ្កោលទោ.សទង្វើអាមេរិកផ្ទុយនឹងអនុសញ្ញាអង្គការសហប្រជាជាតិ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-0tKlk-kKlQRYFv4zhzEX-Irz45zFzChbwG4RpqFKgZt07zt3V7fPqzXaDEHoaNUfLy6z-lI-DiT11hr17sEj4FYyWjUHM4_gTyPMbtvd3TdyrN2_Gq05iXK483Ls0ktQ0DzWPhN7JTyVrxlEU21Hgu4-372FaPiyFFv3Vp7dZL23OD6JFuPVzOtIfTCy/s1280/photo_2026-01-08_09-43-38%20(2).jpg

កាលពីថ្ងៃទី៧ ខែមករា ឆ្មាំសមុទ្រអាមេរិកឱ្យដឹងថា បានរឹបអូសកប៉ាល់១គ្រឿងដែលមានទង់ជាតិរុស្ស៊ី ដែលកប៉ាល់នេះពាក់ព័ន្ធនឹងវេណេស៊ុយអេឡា បន្ទាប់ពីឆ្មាំសមុទ្រអាមេរិកដេញតាមកប៉ាល់នេះក្នុងមហាសមុទ្រអាត្លង់ទិកអស់រយៈពេលជាង២សប្តាហ៍ ។ ការរឹបអូសកប៉ាល់ដឹកប្រេងអាចធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងខ្លាំងឡើងរវាងអាមេរិក និងរុស្ស៊ី ស្របពេលមាននាវាមុជទឹក និងនាវចម្បាំងរបស់រុស្ស៊ីនៅក្បែរនោះ ។

កប៉ាល់ដឹកប្រេងនេះឈ្មោះ Bella 1 ប៉ុន្តែបច្ចុប្បន្នបានប្តូរឈ្មោះជាកប៉ាល់ Marinera ព្យាយាមគេចពីការត្រួតពិនិត្យរបស់ឆ្មាំសមុទ្រអាមេរិក ហើយត្រូវបានឆ្មាំសមុទ្រអាមេរិកកំណត់គោលដៅរឹបអូសតាមគោលនយោបាយទប់ស្កាត់កប៉ាល់ដឹកប្រេងចេញពីវេណេស៊ុយអេឡា ។ តាមការបង្ហោះសារក្នុងបណ្តាញសង្គម X របស់បញ្ជាការដ្ឋានតំបន់អឺរ៉ុបរបស់កងទ័ពអាមេរិក គឺរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Donald Trump បានបញ្ជាឱ្យរឹបអូសកប៉ាល់ដឹកប្រេងនេះ ដោយសារល្មើសនឹងការដាក់ទណ្ឌកម្មប្រេងរបស់អាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKWl4kpzjVjGmPRq_GDh78vkKwNZaHBMn6VMYxg-L8P4JmDidlcwsX9TzmLJ34E3rQMLqWPBrgUrA2Fdyub8ZICh0D27vvLQGHUWXAcPr_hY__EVAhhlf_Q0JpHv2rABMZSnPZzxKniv6DJ22BJ8KhTB6MFZnjsm8UBG43VF61g1FNA4QHnX3w_iLnRXRy/s600/photo_2026-01-08_09-43-38%20(3).jpg
លោក Pete Hegseth រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកបានឆ្លើយតបនឹងការបង្ហោះសាររបស់បញ្ជាការដ្ឋានតំបន់អឺរ៉ុបរបស់កងទ័ពអាមេរិកថា ការបិទផ្លូវដឹកជញ្ជូនប្រេងខុសច្បាប់ និងដាក់ទណ្ឌកម្មលើពាណិជ្ជកម្មប្រេងវេណេស៊ុយអេឡានៅតែមានប្រសិទ្ធភាពពេញលេញ មិនថានៅទីណាទេលើពិភពលោក ។

ចំណែករុស្ស៊ីចេញសេចក្តីថ្លែងការណ៍ថ្កោលទោសអាមេរិកយ៉ាងខ្លាំងដែលរឹបអូសកប៉ាល់ដឹកប្រេងមានទង់ជាតិរុស្ស៊ី ។ ក្រសួងគមនាគមន៍រុស្ស៊ីបញ្ចាក់ក្នុងសេចក្តីថ្លែងការណ៍ថា តាមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ កប៉ាល់នានាមានសេរីភាពធ្វើចរាចរណ៍ក្នុងដែនទឹកអន្តរជាតិ និងគ្មានប្រទេសណាមានសិទ្ធិប្រើប្រាស់កម្លាំងរឹបអូសកប៉ាល់ដែលចុះបានចុះបញ្ជីស្របច្បាប់ក្រោមអំណាចរបស់ប្រទេសមួយទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsY9HlTAjz4LZ3wKAjQcB9i88_MEFi_AFRepcIJEE0MVOjKlVgLp007kU5nLTGiK-KLDV89PsnXigRbXMWKN0dqQ-QERMvvzndiztWqyQerIgFlYHETavT5xYm8518ZcAJ_vcUL7RwmGjcgP__SmEDjYpRFYllO383aTYgSsfelF-ucnTnRe6t7QZAiLi6/s830/photo_2026-01-08_09-43-38%20(4).jpg

ក្រសួងគមនាគមន៍រុស្ស៊ីបញ្ជាក់ថា កប៉ាល់ដឹកប្រេងនេះទទួលបានការអនុញ្ញាតបណ្តោះអាសន្នឱ្យចរាចរណ៍ក្នុងសមុទ្រដោយដាក់ទង់ជាតិរុស្ស៊ី កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ។ អាជ្ញាធរបាត់ការទំនាក់ទំនងជាមួយកប៉ាល់ បន្ទាប់ពីកងទ័ពជើងទឹកអាមេរិកនសំរុកឡើងលើកប៉ាល់ដែលស្ថិតក្នុងដែនទឹកអន្តរជាតិ និងនៅក្រៅដែនទឹកប្រទេសណាមួយ ។ មន្ត្រីរុស្ស៊ីម្នាក់មិនបញ្ចេញឈ្មោះថា វាជាហេតុការណ៍ដំបូងក្នុងប្រវត្តិសាស្ត្រដែលកងទ័ពជើងទឹកអាមេរិកព្យាយាមរឹបអូសកប៉ាល់ដាក់ទង់ជាតិរុស្ស៊ី ។

គួរបញ្ជាក់ថា ឆ្មាំសមុទ្រអាមេរិកព្យាយាមដេញតាមកប៉ាល់នេះកាលពីខែធ្នូ ឆ្នាំ២០២៥ ដោយសារអ្នកនៅលើកប៉ាល់បដិសេធមិនឱ្យឆ្មាំសមុទ្រអាមេរិកត្រួតពិនិត្យ ហើយតាំងពីពេលនោះមក កប៉ាល់នេះក៏ប្តូរទង់ជាតិពីប្រទេសហ្គីយ៉ាណាទៅជាទង់ជាតិរុស្ស៊ី ប៉ុន្តែនៅតែគេចមិនផុតពីការរឹបអូសរបស់ឆ្មាំសមុទ្រអាមេរិក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt0IKmydPtmalrWVFhwcNsSqkioBaS6b1ZSvlhjjgC2behOPInyP8Wdt0dalgzz2eskpk7rQC7EoKVNItni23s-xzQaCvUrmkKBsQn5uBmdoAIRYeVOZ3HNsNdQ3tsFKimLtMdXOJt2KA3re96853qNPoNcS-LSt2G4EMofuAyDQON7V7004v4r5QvpLhs/s830/photo_2026-01-08_09-43-38.jpg

អាមេរិក ដកខ្លួនចេញពីអង្គការអន្តរជាតិជាច្រើន ក្រោយរកឃើញថាវាមិនមានប្រយោជន៍សម្រាប់ខ្លួន

0

វ៉ាស៊ីនតោន៖ លោកប្រធានាធិបតី Trump កាលពីថ្ងៃពុធបានចុះហត្ថលេខា ដកសហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិ និងសន្ធិសញ្ញាចំនួន 66 រួមទាំងអនុសញ្ញាក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិផងដែរ បន្ទាប់ពីកត់សម្គាល់ឃើញថាអង្គការអន្តរជាតិ អនុសញ្ញា និងសន្ធិសញ្ញាទាំងនេះ មិនបានផ្ដល់ផលប្រយោជន៍អ្វីដល់សហរដ្ឋអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0w-UXYMOdfTBKddMpsXinSJXr6ZeU21M_8CJfrqb3tShL8kRhaBfWa8Zvgpv07d315Tw-U8mpi8EBKCkzpNbfGqbLfZzM50JFsGjRlqTeo7REcj3_t700ed1nKrdJukt9VxCRgy-NXSc8BJBVowBe4p45DP9Uo_FDfww4knGsIBwyLo9g44QY5Xh7WuFQ/s1280/photo_2026-01-08_09-32-48.jpg
យោងតាមសេចក្ដីប្រកាសនៅគេហទំព័ររបស់សេតវិមាន ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា ការដកខ្លួនចេញរបស់សហរដ្ឋអាមេរិក ធ្វើឡើងចំពោះអង្គការអន្តរជាតិ អនុសញ្ញា និងសន្ធិសញ្ញាទាំងឡាយណា ដែលផ្ទុយនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិក ជាពិសេសអង្គការទាំងនេះភាគច្រើនផ្តោតលើបញ្ហាអាកាសធាតុ ការងារ និងសង្គម ដែលរដ្ឋបាលលោក Trump បានចាត់ទុកថាជាការលើកកម្ពស់របៀបវារៈ “ទើបភ្ញាក់ដឹងខ្លួន” របស់ពួកគេ បន្ទាប់ពីបានខ្ជះខ្ជាយនិងគ្រប់គ្រងមូលនិធិមិនបានល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0w-UXYMOdfTBKddMpsXinSJXr6ZeU21M_8CJfrqb3tShL8kRhaBfWa8Zvgpv07d315Tw-U8mpi8EBKCkzpNbfGqbLfZzM50JFsGjRlqTeo7REcj3_t700ed1nKrdJukt9VxCRgy-NXSc8BJBVowBe4p45DP9Uo_FDfww4knGsIBwyLo9g44QY5Xh7WuFQ/s1280/photo_2026-01-08_09-32-48.jpg

ការសម្រេចចិត្តដ៏សំខាន់បំផុតមួយរបស់សហរដ្ឋអាមេរិក គឺការដកខ្លួនចេញពីអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ដែលជាសន្ធិសញ្ញាឆ្នាំ 1992 ដែលគាំទ្រដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីស។ អ្នកវិទ្យាសាស្ត្រព្រមា.នថា ការចាកចេញនេះអាចធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការទប់ស្កាត់ការបំភាយឧស្ម័នថយចុះ និងមានការលំបាក បើគ្មានកិច្ចសហប្រតិបត្តិការពីសហរដ្ឋអាមេរិក ដែលជាប្រទេសមួយក្នុងចំណោមប្រទេសដែលបញ្ចេញឧស្ម័ន និងសេដ្ឋកិច្ចធំជាងគេបំផុតរបស់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy7mnCd75yVxBHdHCQQDJhDju_EEQ1iA1J69j4PpnMyBLtQ4m8kn02reyEXGTegCmkqLo0JHug97HP-GrhGuHCqlALhgt4t93hKuK14vMfyR_-xlHqXH92rBk3-Jk_RIiwL2mV96jGk4mykGuoAxviInOhwqo85W4Pkf0PJ-zCcduqamCpAp5v4pp6YtC2/s1024/photo_2026-01-08_09-32-48%20(2).jpg

រដ្ឋបាលលោកត្រាំ បានបញ្ជាក់ថា ខ្លួនមានបំណងបង្វែរថវិកាដែលបានពីអ្នកជាប់ពន្ធ ទៅពង្រឹងឥទ្ធិពលអាមេរិកក្នុងគំនិតផ្តួចផ្តើមដែលកំណត់ស្តង់ដារអន្តរជាតិ ជាទីដែលអាមេរិកត្រូវប្រកួតប្រជែងដោយផ្ទាល់ជាមួយប្រទេសចិន ដូចជាវិស័យទូរគមនាគមន៍ និងបទប្បញ្ញត្តិដែនសមុទ្រជាដើម។ ការផ្លាស់ប្តូរនេះ គឺជាការដើរចេញពីយុទ្ធសាស្រ្តការទូតបែបប្រពៃណីរបស់រដ្ឋបាលមុនៗ ហើយបានបង្ខំឲ្យអង្គការសហប្រជាជាតិចាប់ផ្តើម កាត់បន្ថយបុគ្គលិក និងកម្មវិធីរបស់ខ្លួនជាបន្តបន្ទាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjr5QTZnjhkKoysYfBV_vYQpt962y9772UZPH9rofb7JSpKGBFfNWK4fgP9e54j0bvpg_PUoA5pqFQsT_tkTRYQact3hA2EhrCFMsZt1p0Rf8amm1ShrjuUeY7yMLq1Noimfa9DyM0bgXAxUEX4dJA6d6vsj0nRDijJkPXAwOOO-DRc1wCmpO-Mjad2CIZ/s600/photo_2026-01-08_09-32-47%20(2).jpg
ទោះជាយ៉ាងណា ការដកខ្លួនចេញពី UNFCCC បានរងការរិះគន់យ៉ាងខ្លាំងពីអ្នកជំនាញផ្នែកអាកាសធាតុ និងអតីតមន្ត្រីរដ្ឋាភិបាល ដោយពួកគេបានព្រមានថា ការចាកចេញពីសន្ធិសញ្ញាដែលមានអាយុកាលជាង30ឆ្នាំនេះ នឹងធ្វើឲ្យអាមេរិកបាត់បង់ឥទ្ធិពលលើការវិនិយោគពិភពលោករាប់ទ្រីលានដុល្លារ ហើយអាចជាលេសឲ្យប្រទេសដទៃទៀតពន្យារពេលការប្តេជ្ញាចិត្តផ្នែកបរិស្ថានរបស់ពួកគេ៕

យោធាថៃ បន្តប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះចូលភូមិសាស្រ្តខេត្តពោធិ៍សាត់ និង កោះកុង

0

(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ច្រើនគ្រឿងហោះរំលោ.ភចូលមកក្នុងដែនអធិបតេយ្យកម្ពុជា ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ និង កោះកុង នៅចន្លោះពីថ្ងៃទី៥ និងថ្ងៃទី៦ ខែមករា។

បើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីស្ថានភាពក្រោយបទឈប់បា.ញ់រវាងកម្ពុជា-ថៃ កិតត្រឹមថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា កាលពីយប់ថ្ងៃទី៥ មករា បានប្រទះឃើញដ្រូនស៊ើបការណ៍របស់យោធាថៃចំនួន ១គ្រឿង បានរំលោ.ភចូលទឹកដីកម្ពុជានៅភូមិសាស្រ្តខេត្តពោធិ៍សាត់ និង១គ្រឿងទៀត នៅច្រកទ្វាព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង។

ដូចគ្នានេះដែរ នៅយប់ថ្ងៃទី៦ ខែមករា យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ចំនួន ១គ្រឿង ហោះចេញពីមុខភូមិសាស្រ្តច្រកផ្លូវ៥៦ និង២គ្រឿងផ្សេងទៀត ហោះកាត់ភូមិសាស្រ្តអូរភ្លុកដំរី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

មកដល់ពេលនេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ និងតាមដាន សភាពការណ៍វិវត្តន៍នៅសមរភូមិមុខជាប់ជាប្រចាំ និងប្រកៀកស្មាជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារ អធិបតេយ្យ និងបូរណភាពទឹកដីស្របច្បាប់។

ជាមួយគ្នានេះ ក្រសួងក៏កំពុងយកចិត្តទុកដាក់គ្រប់គ្រងជនភៀសសឹក ឱ្យបានសមស្រប ព្រមទាំងបានណែនាំដល់រដ្ឋបាលខេត្តពាក់ព័ន្ធបន្តស្រង់ស្ថិតិ ពិនិត្យ និងដោះស្រាយផលប៉ះពាល់ ដែលកើតមានឡើងឱ្យអស់លទ្ធភាព ជំរុញបើកឱ្យដំណើរការឡើងវិញនូវការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងបន្តយកចិត្តទុកដាក់សហការឱ្យបានជិតស្និទ្ធជាមួយកងកម្លាំងជួរមុខ បន្តវិធានការពង្រឹងសន្តិសុខ និងក្តាប់ សភាពការណ៍ទូទៅក្នុងខេត្តជាប់ព្រំដែន។

ក្រសួងមហាផ្ទៃប្រកាសប្រឆាំងដាច់ខាតចំពោះការវាយកម្ទេចសំណង់ស៊ីវិល ដោយកងកម្លាំង ប្រដាប់អាវុធថៃ ផ្ទុយស្រឡះពីវឌ្ឍនភាពដែលសម្រេចបាន ដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែន ជាពិសេសនៅ កំណាត់ខ្សែព្រំដែន ត្រង់បង្គោលព្រំដែនលេខ៥២-៥៩ និងលេខ៤២-៤៧។ ការណ៍នេះបង្កការព្រួយបារម្ភជាខ្លាំងថា ប្រទេសថៃបានកំពុងព្យាយាមធ្វើឱ្យខូចដល់កិច្ចប្រឹងប្រែងកំណត់ខ័ណ្ឌសីមាព្រំដែន ដែលកំពុងដំណើរការតាមរយៈការ បង្កើតនូវស្ថានភាពមានការឈរជើងជាក់ស្តែងរួចជាស្រេចហើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-TpOgFKwIo2vOQ5hpScLivsUHNY1aIeMAq9gLyS8oKU84p84olaIh7pkNytjWC1b4bK_dvkuGg2SP9jPeg-e1bQrYotzREUOt3QcaA8opWAXxj1zj5XPl_WdtNqMidbeypNcLrFYuPCpaVI2OI7aGYUjpqnVZxaXXQiGj9fIKz_Wh-0-03Z1MEIiCrAqC/s1280/photo_2026-01-07_15-55-46.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_Hdg9pJI5DA5XH9pL8fey0eo-Eawtay4YLSiFWzYQUitbTp93yn4AQffTz0dLZGzJHVkmo9iemTMuGfsH26vanPjjRz9OiWvMe0e-6MHkQ2F8x4KVncYgj8WStf50d3OtnqLAV_iblW4UGNC50JNoA80H7nPKXpuTvLnEi9vHrVy8xacDiD5nZ-QukIUg/s1280/photo_2026-01-07_15-55-46%20(2).jpg

តារាចម្រៀង ចែម ស្រីល័ក្ខ ជួបរឿងតក់ស្លុតជាមួយនឹងប៉ូលិសមួយក្រុម

0

តារាចម្រៀង ចែម ស្រីល័ក្ខ បានជួបរឿងនឹកស្មានមិនដល់ក្រោយពីបញ្ចប់ការច្រៀងរបស់ខ្លួនត្រូវត្រឡប់មកផ្ទះវិញស្រាប់តែមានប៉ូលិសមួយក្រុមមានគ្នាចំនួន៥-៦ នាក់មកឃាត់ខ្លួននាងដោយស្រែកថាមានដីកា។ ទោះយ៉ាងណា ស្រីល័ក្ខ បានប្រកែកយ៉ាងដាច់អហង្ការរហូតក្រុមប៉ូលិសបាននិយាយថាច្រឡំមនុស្ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6j-D-qAvGOzPXWSBBNklHoPr9P_D6nDLKSpsCKtMuq0tyXzdDcb5E4KoDflhkldvMHpGlSyqvDsrUlzhrpvrE8lgOTHm7ZYUL-8YFugUWOmB-6G4hAZ9K48NnjnJT_wXakZY-AJQp1-MATr2M7nUkXUZCNh4Spn-WvyO3WAH2pagwgnqGAHaMjg0dDN1Z/s2048/image_2026-01-07_13-35-35%20(2).png

តារាចម្រៀង ចែម ស្រីល័ក្ខ ដែលសាងប្រជាប្រិយភាពតាមរយៈបទ «ស្រលាញ់បងដល់កាន់ឈើច្រត់» បានចែករំលែកបទពិសោធមួយទៅកាន់អ្នកសិល្បៈជាពិសេសគឺមនុស្សស្រីតែម្តងដែលធ្វើដំណើរយប់ស្ងាត់តែម្នាក់ឯង។ នៅយប់ថ្ងៃទី៦ មករា តារាចម្រៀងស្រីរូបនេះបានរៀបរាប់ថានេះជាលើកទី១ហើយដែលនាងជួបក្នុងឆាកជីវិតហើយមិនប្រាកដថាជិះក្នុងទ្បាននៅតែមួយកន្លែងមានសុវត្ថិភាពទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii58JEJL4Hs1HQ4ivbtpdrK7bTeJg5tXTX1-VZ-ZBsHENlcf51PYJSV0cTqk5KeCk5XEJVmrjn2kEelO9hWKASRWyknerq-efWJJjvf7bos2WMU5R-Pra8FmT7cP6IJQZD0BVZm9EPHYRwUJoWPy7poFIIzVZTHZZggUH-I-0LjPkveig7GS8vQogjolKk/s2048/image_2026-01-07_13-35-42%20(2).png
ចែម ស្រីល័ក្ខ បានបន្តថាពេលនាងច្រៀងចប់ដើរចូលឡានដែលកំពុងចតមិនទាន់បាន២នាទីស្រួលបួលផងស្រាប់តែមានប៉ូលិសមួយក្រុមមានគ្នា៥-៦នាក់ជិះ២ឡាន មកឈប់ពាំងមុខឡានរបស់នាងហើយគោះកញ្ចក់ឱ្យនាងចេញពីឡានថែមទាំងបញ្ជាក់ថាមានដីកាទៀត។ តារាចម្រៀងរូបនេះរៀបរាប់ទៀតថាបន្ទាប់ពីសួរចុះសួរឡើងប្រកែកឡើងហត់ចុងក្រោយបែរជាមកនិយាយថាច្រឡំមនុស្ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAKb0B71i5qMQ9MHCjXSI7RxYV_CuNGFL6wQPt7YPsrsF5G6S_RxCYZJECd7bOxsNP4c3mbdPB61D2ywQ6hzJvurfgmOPwO7OwIgCLyR3QwYF4fqwCG9fhge860RZ5DGENDfFl3XZv0SpbwjtvEgwhbMtovWiq1Il7Q3_WMY4CcLkC2JCaggoc9sEqcGdo/s2048/image_2026-01-07_13-35-42.png

តារាចម្រៀង ចែម ស្រីល័ក្ខ បានសម្តែងការព្រួយបារម្ភនៅពេលសមត្ថកិច្ចធ្វើការមិនច្បាស់លាស់ហើយដើរចាប់ ខណៈពេលនោះនាងមានមនុស្សនៅជិត ចុះប្រសិនជាគ្មានមនុស្សប្រុសនៅជិតតើបងប៉ូលិសដែលធ្វើការមិនច្បាស់នឹងចាប់នាងទៅដល់ណា?។ ស្រីល័ក្ខ ថាវាជាមេរៀនជីវិតដែលជួបហើយភ័យក៏លែងចេញតែបែរជាភាំង គាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy2mUbKeeOxOuxC3W110gbR9liuremI5Ay5N-YMkexTYMOCrfuZ_T5-U-xsCS92WZFbu64VxxRtN_MvdFYzrIJq2-EA4qABOujM3hmTvguPgxDXfw7OsA819D_XBij7aY4bpnRifqIBxkJF3kzbQtkNr6U9Ezq1hmYSu5xah0wW3848DvrGQDfV7TROPJW/s1290/image_2026-01-07_13-35-35.png

ជាមួយនឹងសារផ្តាំផ្ញើទៅកាន់មិត្តនារីដទៃទៀតកុំធ្វើដំណើរម្នាក់ឯងយប់ស្ងាត់ខ្លាចជួបបទពិសោធដូចនាង ចែម ស្រីល័ក្ខ បានអះអាងថានាងមានទាំងវីដេអូតែមិនចង់មានរឿងវែងឆ្ងាយចាត់ទុកថាជាការយល់ច្រទ្បំ សុបិនអាក្រក់ និងជាមេរៀន៕

សមត្ថកិច្ច ដែលលាក់បាំងជនបរទេសឱ្យស្នាក់នៅខុសច្បាប់ នឹងបណ្ដេញចេញពីក្របខ័ណ្ឌ

0

នៅក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ បានកំណត់ថា អាជ្ញាធរមានសមត្ថកិច្ច ដែលមានចេតនាលាក់បាំងជនបរទេសចូលមកក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ និងត្រូវទទួលរងទណ្ឌកម្មវិន័យបណ្ដេញចេញពីក្របខ័ណ្ឌការងារ ដោយមិនទាន់គិតដល់ទោស ព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ។

បន្ថែមពីនេះចំពោះ ម្ចាស់ទីតាំងរស់នៅ ប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលមានចេតនាលាក់បាំង និងអនុញ្ញាតឱ្យជនបរទេសដែលចូលមកកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការ ទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់ចំនួន៤,០០០,០០០រៀល សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ។

ម្ចាស់ទីតាំងរត្រូវរាយការណ៍អំពីវត្តមានស្នាក់នៅ បណ្តោះអាសន្នរបស់ជនបរទេសក្នុងទីតាំងស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន ក្នុងរយៈពេល២៤ម៉ោង យ៉ាងយូរ ដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬមន្ត្រីនគរបាលមានសមត្ថកិច្ច៕

ទីម័រឡេស្តេ បង្ហាញការដឹងគុណចំពោះសម្ដេចតេជោ ដែលជួយជ្រោមជ្រែងខ្លួនឲ្យក្លាយជាសមាជិកអាស៊ាន

0

(ភ្នំពេញ)៖ ប្រទេសទីម័រឡេស្តេ (ទីម័រខាងកើត) បានរំលឹកឡើងវិញនូវគុណបំណាច់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅក្នុងដំណើរការជួយជ្រោមជ្រែងនិងខ្នះខ្នែង ឱ្យប្រទេសទីម័រ ក្លាយជាសមាជិកទី១១ ជាផ្លូវការនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬដែលហៅកាត់ថា អាស៊ាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfoCLsr77uu7XmUK-LY64_-kNkdeOCdYPtzFe1OTixbrMBVvHvEeN6vJMlkYrTWK1YrvdcPs30l0_6p44_xmtDeZlT8j6uMReUg6ZR0l28DCujlCv0CwkPGtJaiBRRKsGgeMv6zZr04aSP3qbGmDn0SffvyPlWDMr-x2aKWQGFKLo7YiTJ5x9QSmQJxGQo/s1280/photo_2026-01-07_14-34-33.jpg

យោងតាមលិខិតរបស់លោក ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតីទីម័រឡេស្តេ ផ្ញើថ្លែងអំណរគុណសម្តេចតេជោ ក្នុងឱកាសទីម័រឡេស្តេ ក្លាយជាសមាជិកទី១១របស់អាស៊ាន បានឱ្យដឹងថា សម្តេចបាននាំឱ្យមានការទទួលស្គាល់ និងការទទួលយកជាគោលការណ៍ នូវសមាជិកភាពរបស់ទីម័រឡេស្តេ ក្នុងអាស៊ានអំឡុងពេលកិច្ចប្រជុំកំពូល អាស៊ានលើកទី៤០ និងលើកទី៤១ ដែលបានប្រព្រឹត្តឡើងនៅកម្ពុជា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0gftfIfZf6LiAoWSHa1kmMi4pGK2NkXWmfqLXUZVekteupyM1JOZUp0daPtXvMKvqQmgMiIMauYgtdkT79Kza33NcXP_3HjTlPTf5OizOKpZPHh7tToa4rBIjqh-2kG8OJex68x6-uPF6w6ZZVhC0_8CS1OFRflsDxiFf_xeJH5ZynA0ap0opUwdJO4BF/s1068/photo_2026-01-07_14-34-32%20(2).jpg
ការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ សបញ្ជាក់ពីភាព ជាអ្នកដឹកនាំប្រកប ដោយចក្ខុវិស័យដ៏ឧត្តុង្គឧត្តម ដែលបានរួមចំណែកយ៉ាងសំខាន់ ដល់ការពង្រឹងមាគ៌ាដែលទីម័រ ទទួលបាននៅពេលនេះ ។

ទន្ទឹមនឹងនេះ លោក ចូហ្សេ រ៉ាមូស សង្កត់ធ្ងន់ថា សម្តេចតេជោនិងរូបលោកផ្ទាល់ បានចែករំលែកយ៉ាងពេញលេញនូវចក្ខុវិស័យអាស៊ាន ដែលមានភាពស្អិតរមួត សន្តិភាព និងភាពធន់ ដោយតម្រង់ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រជាជន។ ទីម័រឡេស្តេ ប្តេជ្ញាយ៉ាងមុតមាំក្នុងការរួមចំណែកដ៏សកម្ម និងការខុសត្រូវចំពោះការពង្រឹងសហគមន៍អាស៊ាន ការពង្រឹងកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងវិបុលភាពរួមគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVp59mJrBvKdM03rNUQ9jN1B-W9CgzoJjFB2kO1l_o5Sz5gXmFBA3vM903mVaiGTuCEO3p4Gz-fFOHZG3kVk3jZC9M5bTBCtGc2I6g8fNPP5kT_CXRL61mZyvEKpFzBY9CeJY2f950Ji993ap5RJnE2P_CC3CrweqOhObXEVsd1yPCs0BFXhxv5pb24DkR/s1024/photo_2026-01-07_14-34-33%20(2).jpg

ប្រធានាធិបតីទីម័រឡេស្តេ ជឿជាក់ថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងទីម័រឡេស្តេ និងកម្ពុជា នឹងបន្តកាន់តែស៊ីជម្រៅ ដោយពង្រឹងនូវសមាជិកភាពរួមគ្នាក្នុងគ្រួសារអាស៊ាន ។ ដោយស្មារតីនៃការយោគយល់ និងការគោរពគ្នាទៅវិញទៅមក ព្រមទាំងភាពជឿ ជាក់លើ ដំណោះស្រាយជម្លោះដោយសន្តិវិធី លោកបញ្ជាក់ជាថ្មី នូវការត្រៀម ខ្លួនរួចជាស្រេច របស់ទីម័រឡេស្តេ ក្នុងការធ្វើការជាមួយគ្នា ដើម្បីសម្រេចបាន នូវគោលដៅរួមរបស់អាស៊ាន ៕

ធ្លាប់ឆ្ងល់ទេ! ហេតុអ្វីកៅអីអ្នកដំណើរក្នុងយន្តហោះភាគច្រើនមានពណ៌ខៀវ?

0

តើធ្លាប់សង្កេតឬអត់ ហេតុអ្វីកៅអីអ្នកដំណើរក្នុងយន្តហោះភាគច្រើនមានពណ៌ខៀវ? អ្នកជិះយន្តហោះមួយចំនួនថា ពណ៌ខៀវអាចការពារភាពកខ្វក់ ឬបិទបាំងភាពកខ្វក់ បើធៀបនឹងពណ៌ផ្សេងៗ ប៉ុន្តែបើតាមអ្នកជំនាញទេសចរណ៍បានប្រាប់ពីមូលហេតុដែលកៅអីក្នុងយន្តហោះភាគច្រើនពណ៌ខៀវ គឺមិនមែនគ្រាន់តែសម្រាប់ការពារភាពកខ្វក់នោះទេ ប៉ុន្តែជាការតាំងចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនផលិតយន្តហោះ ដើម្បីឱ្យអ្នកដំណើរមានអារម្មណ៍ស្រស់ស្រាយ ឬស្ងប់ស្ងាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMXedY60sURnLmc-5aF4HVoYWAHx3x-bXTndS1lXiZrrhaw52x19moed3VDGPkspd96VyL0ZG61Vu2yS_9K81lBfQPBDcPlj9c_W2PsVPf6SD5zIDX1Y2PHGvfe6OBiaqiwwnOEhRxG4K7rZJ1-RNzSU5_5nRBpCaD5JTLktPc7vkeH9xD7hvMEs0xY8u-/s1200/image_2026-01-07_15-01-06%20(2).png

មនុស្សភាគច្រើនដែលធ្វើដំណើរទៅក្រៅប្រទេសញឹកញាប់អាចសង្ស័យថា ហេតុអ្វីកៅអីអ្នកដំណើរក្នុងយន្តហោះភាគច្រើនពណ៌ខៀវ? មនុស្សមួយចំនួនយល់ថា ពណ៌ខៀវអាចការពារភាពកខ្វក់បានល្អជាងពណ៌ផ្សេងៗ វាក៏ទាក់ទាញភ្នែកផងដែរ ។ ប៉ុន្តែការពិត កៅអីពណ៌ខៀវ គឺជាការរចនាម៉ូតយ៉ាងហ្មត់ចត់របស់ក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនផលិតយន្តហោះ ដែលពាក់ព័ន្ធនឹងចិត្តវិទ្យានៃពណ៌ និងអារម្មណ៍របស់អ្នកដំណើរ ដើម្បីបង្កើតបរិយាកាសស្រស់ស្រាយដល់អ្នកដំណើរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiahPjQJ-zj0r905z6N1GARmgEtZ8cDYZg4aRHPr0_7pqksirhT8zF0IAmjF3FcR1FIkiLGE7VSfbJXo1D3m-Bx10QkHo5eZuVNW1TCm1ThcyQnSVD5swQzu45Qhnn7zrM-cvae6aBwR5RGkOb7N3T2rU9RAliBW2Q5DDCJOQG3yXfezRKyvxxl9vHQJNYD/s1012/image_2026-01-07_15-01-06.png

តាមទិន្នន័យរបស់ BOEING គឺជាក្រុមហ៊ុនផលិតយន្តហោះដ៏ល្បីល្បាញលំដាប់ពិភពលោក ដែលបានផលិតយន្តហោះដឹកអ្នកដំណើររាប់រយគ្រឿងលក់ឱ្យក្រុមហ៊ុនអាកាសចរណ៍នានាជារៀងរាល់ឆ្នាំ ហើយបច្ចុប្បន្ន មានយន្តហោះ BOEING ហោះហើររហូតដល់ជាង១ម៉ឺន៤ពាន់គ្រឿង ឱ្យដឹងថា រាល់ការរចនាម៉ូដផ្នែកខាងក្នុង និងខាងក្រៅរបស់យន្តហោះ គឺផ្តោតលើបទពិសោធន៍របស់អ្នកដំណើរ ។ ពណ៌កៅអីមានសារៈសំខាន់បំផុត ដោយក្រុមរចនាម៉ូដផ្តោតពីផលប៉ះពាល់ផ្លូវចិត្តអ្នកដំណើរដោយសារកៅអីអង្គុយមានពណ៌ផ្សេងគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBY_DT4H26uaeZ2nkweynVcG_73rKcvB_9ZMJl4EsJkucYNRVUrUWDduWBKw4fP-wFKHmONeXhjNbegNCrAUQiadda8X4Th_-lcadR5n_DG2M-wojMhrULLoSgLDaekp3BUYzps2cC2uY3ENhbimEwriJefaMPhf-GSVml9-VxzD9LbTtY_Vx4CD-yLOiM/s800/image_2026-01-07_15-01-07%20(2).png

ពណ៌ខៀវ និងពណ៌បៃតង គឺជាពណ៌ស្ងប់ស្ងាត់ សុវត្ថិភាព និងជួយឱ្យអារម្មណ៍ស្រស់ស្រាយដូចការសម្រាកលំហែ ខណៈពណ៌ស្វាយបង្ហាញពីភាពឆើតឆាយ និងជឿជាក់ ។ ហេតុនេះ ក្រុមហ៊ុនអាកាសចរណ៍នានាតែងតែជ្រើសរើសកៅអីពណ៌ខៀវ ដើម្បីជួយកាត់បន្ថយអារម្មណ៍ស្ត្រេសរបស់អ្នកដំណើរក្នុងអំឡុងពេលជិះយន្តហោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWBC5Qjsxcw_CIOSJ087sjM3eh1HHm6DVc4jxxF_K7bXLooFoLccXShwuvyVR36yQgpldBPPqdnRxsmem92XaT9qXQUrF1YRslh6O6DPootcQCuXn3aZjpzsI-DYLMwr_LPmkG85kDCWOQmyMpibqk8e05zmtY-TxN_Rm5evTrJl2uHyxtMoEQ0dTNsUCp/s1560/image_2026-01-07_15-01-07%20(3).png

អ្នកជំនាញទេសចរណ៍ឱ្យដឹងថា ទោះជាការធ្វើដំណើរតាមយន្តហោះមានសុវត្ថិភាពក្តី ប៉ុន្តែអ្នកដំណើរភាគច្រើនតែងតែព្រួយបារម្ភពីការធ្វើដំណើរតាមផ្លូវអាកាស ទើបក្រុមហ៊ុនអាកាសចរណ៍ជ្រើសយកកៅអីពណ៌ខៀវដើម្បីឱ្យពួកគេមានអារម្មណ៍ស្ងប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4fHd_eFOnW-QE7pp0HHjfAxcbNcy7akKHD5h8tXpz5N9yYhFqDDWV5w2B_hlaPFyPtHKIJDt94Hd0UHAhVyHPg9m-w7BP15pBkBMD4DvYDVkm8Z1Ag_osugeSK6_BBBlmlrp8W4W3foUpziwSpKtb_ptoQ0EzCqoY7ExWXDVcpOOd0TgTdR-mivUWLlM8/s780/image_2026-01-07_15-01-07.png
ចំណែកអ្នករចនាម៉ូដកៅអីយន្តហោះថា ក្រុមហ៊ុនអាកាសចរណ៍ខ្លះបានជ្រើសយកកៅអីពណ៌ផ្ទៃមេឃស្រាលអាស្រ័យលើទីផ្សារ និងម៉ាក ខណៈក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបប្រើប្រាស់កៅអីពណ៌ស្រស់ជាង ។ រីឯក្រុមហ៊ុនអាកាសចរណ៍ចាស់ៗបានជ្រើសយកកៅអីពណ៌ខៀវស្រាលដើម្បីបង្កើតបរិយាកាសស្រស់ស្រាយ ឬឱ្យអ្នកដំណើរមានភាពកក់ក្តៅដូចសម្រាកនៅផ្ទះ ហើយពណ៌ខៀវតំណាងឱ្យសុវត្ថិភាព និងទំនុកចិត្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqheYfsx7NJdqyUQ-tbYY63V-Po37ekBNV8lmpOKxW1q4Ccmr3IKYiiRe4wninoRS4tNpGr6OOByr1hb9EiN6j_-8LN5xZRIq4EEdrLb0G4WaXAFnhdR5ehBnDsVoTjQt4GLqgxlgN8qX5iMXkpqn4A5CPaU4nhf29enr4q7RsDopwVa_bpxorOwGipIo6/s800/image_2026-01-07_15-02-28.png

ក្រៅពីនេះ កៅអីពណ៌ខៀវស្រាល ធ្វើឱ្យទីធ្លាក្នុងយន្តហោះមានភាពធំទូលាយ ដែលខុសគ្នាពីពណ៌ចាស់ ធ្វើឱ្យអ្នកដំណើរមានអារម្មណ៍ចង្អៀត ហើយពណ៌កៅអីថែមទាំងពាក់ព័ន្ធនឹងការទទួលបានសីតុណ្ហភាព សំណើម និងក្លិនផងដែរ ៕

រ៉េដឃីង និយាយទាំងស្លូតទាំងកាចចំពោះអ្នកដែលរិះគន់ដល់ឪពុកម្តាយខ្លួន

0

ចេញបទបែបសប្បាយៗដោយភ្ជាប់ឈ្មោះតារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស ក្នុងឃ្លាចម្រៀងរបស់ខ្លួនតារាចម្រៀង រ៉េដឃីង បែរជារងនូវមតិរិះគន់យ៉ាងទក់សាច់ពីអ្នកលេងបណ្តាញសង្គម។ ឃើញមានការរិះគន់មកកាន់ខ្លួនរហូតឈានដល់រិះគន់ដល់អ្នកមានគុណថែមទៀតតារាចម្រៀងរូបនេះបានសុំចិត្តកុំឱ្យប៉ះពាល់គ្រួសាររបស់លោកខណៈថែមទាំងព្រមានថាបើមានលើកក្រោយលោកជេរវិញហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBsyR0nc2uzDYKRjW6gSeUGo81R_KhZegXRbypTDMkj28DvEX9SPV3VaxUnCq96l4XVkmvD6JseLwr0SlqlDseefhcru6O6N9Lu3ByLCrrsIZAhEY6iORX9KIwrg8odd_xf2fZ7NEI9MmLbKbIwApnB_dsMLt9Cl17c0xCmBXzC027G0A_ofyK9R2iRfgL/s2048/image_2026-01-07_10-21-18.png
នៅយប់ថ្ងៃទី៦ មករា រ៉េដឃីង បានបង្ហោះរូបភាពមួយសន្លឹកដែលថតចេញពីបទចម្រៀងរបស់លោកដែលបានចេញបែបខ្លីៗកាលពីថ្ងៃទី៤ មករា ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «ខ្ញុំផុសវីដេអូចម្រៀងខ្ញុំធម្មតា បទបែបSweet អត់ប៉ះពាល់អ្នកណាទេមិចបានត្រូវដៀលខ្ញុំ ហើយអ្នកខ្លះនិយាយដល់ឪម៉ែ ខ្ញុំហាមណា ឪម៉ែខ្ញុំឱ្យរកស៊ីទេ តែខ្ញុំស្រលាញ់សិល្បៈ ចឹងមានអីមិនពេញចិត្តកុំទៅដល់គាត់ ត្រឹមខ្ញុំបានហើយ នេះលើកទី១ តែលើកទី២ ប៉ះឪម៉ែខ្ញុំ ជេរវិញហើយ សុំទោសទុកមុនបងប្អូន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9aWewUNCCXcchyU6yJSw9n91M0wfXOpfsPioUJATxFIW3j55c0v9fmcsZ8FyxwlIVnReLpy6rw1IFqzSnd4OBZJnwWSl5oCENDPl1BSJ0Kd8yLzb4pwk3-Ni-LXWtbtUbrzlSBtaZF2KdUFbKJs12TO_PTpfLuzUkXgyOCbonLGVmvLuiZoYU_B_ZRHX3/s2048/image_2026-01-07_10-21-19.png

ម្ចាស់បទ «កុំឱ្យខ្ញុំដើរផ្លូវចាស់» បានបង្ហោះសំណេរមួយទៀតថា «ខ្ញុំអត់ដែលប៉ះពាល់អ្នកណាឬធ្វើអីបំពុលសង្គម តែមិចក៏មកជេរឆៅៗចឹង?អ្នកចម្រៀងលក់សាច់ជ្រូកក៏ខុស
ហេតុអី?»។ បន្ទាប់ពីបង្ហាញអារម្មណ៍របស់ខ្លួនកុំឱ្យអ្នករិះគន់ប៉ះពាល់សមាជិកគ្រួសារអ្នកគាំទ្រជាច្រើនក៏បានលើកទឹកចិត្តតារាចម្រៀង រ៉េដឃីង កុំឱ្យគិតច្រើនលើអ្នកមិនពេញចិត្តលោកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6XdIA8NEgZv1-1VWZTTKSe4Nm2jzJMGg030Ruv9vcZ0wm7unKtVe26VRskTwUuTo__YcixQ6STDRUxDna7RsaebLFJuDh16cjxvITdbqMnoBQnicbYTlcNQiejN3k9Ll6uCVWPYarHtwDhpV8hu25fyNsH21K9bVmMIhngdtBYrjMYZnahI2Ix04Bvwas/s1926/image_2026-01-07_10-21-24.png

មិនត្រឹមតែចេញជាសំណេររបស់ប៉ុណ្ណោះទេ រ៉េដឃីង គឺបានចេញជាវីដេអូថែមទៀតដោយបានរៀបរាប់ពីដំណើរដើមទងដូចអ្វីដែលលោកបង្ហោះជាសំណេរ។ រ៉េដឃីង បានទទូចម្តងហើយម្តងទៀតថាប្រសិនជាមិនពេញចិត្តលោកសូមកុំវាយប្រហារគ្រួសារលោកពីព្រោះម្តាយឪពុកលោកមិនបានពាក់ព័ន្ធនឹងការងារសិល្បៈរបស់លោកទេ៕

លោក Trump នឹងគ្រប់គ្រងការលក់ និងចំណូលប្រេងវេណេស៊ុយអេឡាសម្រាប់ផលប្រយោជន៍រួមគ្នា

0

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump ប្រកាសថា រដ្ឋាភិបាលបណ្តោះអាសន្នរបស់វេណេស៊ុយអេឡានឹងបញ្ជូនប្រេងឥន្ធនៈឱ្យអាមេរិកក្នុងបរិមាណច្រើនបំផុតរហូតដល់៥០លានបារ៉ែលនាពេលឆាប់ៗ លោកនឹងគ្រប់គ្រងការលក់ និងប្រាក់ចំណូលប្រេងទាំងអស់ដោយខ្លួនឯងសម្រាប់ប្រយោជន៍រួមគ្នារវាងអាមេរិក និងវេណេស៊ុយអេឡា ។ ការលើកឡើងនេះ ស្របនឹងពិភពលោករិះគន់អាមេរិកវាយប្រ.ហារទីក្រុង Caracas និងចា.ប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា និងភរិយា គឺមិនពាក់ព័ន្ធនឹងសេរីភាព ឬប្រជាធិបតេយ្យ ប៉ុន្តែអាមេរិកចង់បានប្រេង រួមទាំងធនធានធម្មជាតិរបស់វេណេស៊ុយអេឡា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKTG9PltBgMCxX7Mc8IabW_rsksBvIdyebK5alVlJOS8xiYStH7SYjtbpGG1lmOJ079tVelEMMgp_IL9t9ZATyLRVd2aqZ068X-In0WSniVny7X6a38ugnwyZNu1pWX2_JCW2M-FtYLogMYyHBuA4w7lSrG92Shbb111Z5ZmopiIv5YdAQ1Ii_149UoYU1/s840/image_2026-01-07_14-29-32%20(2).png
សារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ គឺលោកប្រធានាធិបតី Trump បានបង្ហោះសារក្នុងបណ្តាញសង្គម Truth Social កាលពីថ្ងៃទី៦ ខែមករា ថា រដ្ឋាភិបាលបណ្តោះអាសន្នរបស់វេណេស៊ុយអេឡានឹងបញ្ជូនប្រេងឆៅមានគុណភាពខ្ពស់ដែលត្រូវបានដាក់ទណ្ឌកម្មពីមុន មកកាន់អាមេរិកនាពេលឆាប់ៗ ចាប់ពី៣០លានបារ៉ែល ទៅ៥០លានបារ៉ែល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmx-vHKfVTU2m1efc8RluCDsj3rOXprp2ZVNqY2a7RAd9oBbWFwfAQQSjlhKNo9d7WZUUFqmCmot9XFWV5UMOw2fHLIQT8wNKsNlUFU1rwS-GOkzxMamRk7PsZKKGMtGToMvAAKV7qkiWWCXD-fiXr6YbiUo7jSx5C6FaKVCjPuAOjsuAsbtui23KP-GMG/s825/image_2026-01-07_14-29-32.png

លោកប្រធានាធិបតី Trump បន្តថា នៅពេលទទួលបានប្រេងពីវេណេស៊ុយអេឡា អាមេរិកនឹងលក់ប្រេងនេះតាមតម្លៃទីផ្សារ លោកនឹងគ្រប់គ្រងការលក់ និងប្រាក់ចំណូលប្រេងទាំងអស់ដោយខ្លួនឯងក្នុងឋានៈជាមេដឹកនាំអាមេរិក ដើម្បីឱ្យប្រាកដចិត្តថា ប្រាក់ចំណូលប្រេងនឹងយកទៅប្រើប្រាស់ជាប្រយោជន៍របស់វេណេស៊ុយអេឡា និងប្រយោជន៍ពលរដ្ឋអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQnPWKpXFSmH2rHWd4b4FhvYyrRk3BpOm5kh9HLLKBlye0r_VJNeJQ5uviqTL3HC37vtFCzAGdkacrSPID6SL0gXEwkEJBl6h565NeyHKtlqoFUkGWe5Ks-92fLxfJWkA7CURe5TlgBXnoRBTTVkB4Vpx8aMmTbZgDbvAYfQ9_hBUlVW_gWdA0zQ-r1_yh/s900/image_2026-01-07_14-29-33%20(2).png

លោក Trump បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក លោក Chris Wright ដំណើរការលក់ប្រេងវេណេស៊ុយអេឡាភ្លាមៗ ដោយបញ្ជូនកប៉ាល់ទៅដឹកប្រេងពីវេណេស៊ុយអេឡា រួចហើយបញ្ជូនមកកាន់កន្លែងផ្ទុកប្រេងនៅកំពង់ផែអាមេរិក ។

ប៉ុន្តែវាធ្វើឱ្យមានមតិរិះគន់ជាបន្តបន្ទាប់ពីអាមេរិកលក់ប្រេងវេណេស៊ុយអេឡា ថាយោងតាមច្បាប់អន្តរជាតិ ប្រសិនបើមេដឹកនាំប្រទេសមួយគ្រប់គ្រងប្រាក់ចំណូលដោយផ្ទាល់ដែលបានពីការលក់ធនធានធម្មជាតិរបស់ប្រទេសមួយផ្សេងទៀត គឺជាការរំលោភអធិបតេយ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXo7zPUqbM-7lihwfY1jFQ-__LbHVBkHqMKoDxr-3t4A8whAiLwEp2HXdeQ3r5CWKHMozTjeNxyU7QOAcEmEOMKE2n-DiOMEGP3sip0jScSD47Os0j-4xqVagAgqrJv75nsDZmpAQkRI3z5WJB_RXARYev4p2kdwKH-WI7T3hihIpiV7K241tG2ewDp6vq/s1024/image_2026-01-07_14-29-33.png

តាមទិន្នន័យរបស់អង្គការ OPEC វេណេស៊ុយអេឡាមានប្រេងបម្រុងរហូតដល់ជាង៣សែនលានបារ៉ែល ដែលជាបរិមាណប្រេងច្រើនបំផុតលើពិភពលោក ស្មើទឹកប្រាក់ប្រមាណជាង១៧លានលានដុល្លារអាមេរិក នេះបើផ្អែកតាមតម្លៃប្រេងបច្ចុប្បន្ន ស្មើ៥៧ដុល្លារក្នុង១បារ៉ែល ។ វេណេស៊ុយអេឡា ជាប្រទេសមានប្រេងបម្រុងច្រើនបំផុតលើពិភពលោក បន្ទាប់មក គឺអារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ អ៊ីរ៉ាក់ និងអាមេរិក ។

តាមសេចក្តីរាយការណ៍ រដ្ឋាភិបាលអាមេរិកនឹងរៀបចំកិច្ចប្រជុំបន្ទាន់ជាមួយនាយកប្រតិបត្តិជាន់ខ្ពស់របស់បណ្តាក្រុមហ៊ុនប្រេងអាមេរិក នៅថ្ងៃទី៩ ខែមករា នៅសេតវិមាន ។ លោកប្រធានាធិបតី Trump ថា ពេលនេះ អាមេរិកមានតួនាទីទទួលខុសត្រូវប្រទេសវេណេស៊ុយអេឡា និងត្រៀមសហការជាមួយប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez ដើម្បីឱ្យលោកស្រីយល់ព្រមតាមការទាមទាររបស់លោក ក្នុងការកាន់កាប់ប្រេងបម្រុងដ៏ច្រើនមហាសាលរបស់វេណេស៊ុយអេឡា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwQHGnYrbRfDlLMpbeItldEGC4cDcIUM97D2oOiYitSwwWRPhsCLlMddlEf4FpwpL1IGNKHtQOFpcH7dhjOhF_YeTkeOAkieg0LinYsfC-9D69rJbNSg3OJSjWdwKzzmw_M6NH1BlDh_rU8U3pCGQe_mGMMQ5rRP9QTPk5zDuCOP6gAIkvpXNqaUr-Nmt1/s770/image_2026-01-07_11-06-55.png
គួរបញ្ជាក់ថា ក្រោយការគំរាមរបស់លោកប្រធានាធិបតី Trump ពេលនេះ ប្រធានាធិបតីស្តីទីវេណេស៊ុយអេឡាបានបន្ទន់ជំហររបស់ខ្លួន តាមរយៈការស្នើសុំសហការជាមួយអាមេរិក ដើម្បីបង្ហាញសញ្ញាផ្សះផ្សាលើកដំបូង ក្រោយអាមេរិកចាប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro និងភរិយា កាលពីថ្ងៃទី៣ ខែមករា ។ ប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez ថា រដ្ឋាភិបាលលោកស្រីផ្តល់អាទិភាពដល់ការផ្លាស់ប្តូរឆ្ពោះទៅរកទំនាក់ទំនងដ៏គោរពជាមួយអាមេរិក ហើយលោក Maduro នៅតែជាប្រធានាធិបតីវេណេស៊ុយអេឡាដដែល ៕