Home ព័ត៌មានអន្តរជាតិ វៀតណាមអនុញ្ញាតឱ្យ Starlink របស់ Elon Musk ផ្តល់សេវាអ៊ីនធើរណេតតាមផ្កាយរណបក្នុងប្រទេសខ្លួន

វៀតណាមអនុញ្ញាតឱ្យ Starlink របស់ Elon Musk ផ្តល់សេវាអ៊ីនធើរណេតតាមផ្កាយរណបក្នុងប្រទេសខ្លួន

9
0

នៅទីបំផុត ពលរដ្ឋវៀតណាមនឹងអាចប្រើប្រាស់សេវាអ៊ីនធើរណេត Starlink របស់លោក Elon Musk នៅទូទាំងប្រទេសហើយ ដែលជាដំណឹងដ៏រីករាយយ៉ាងសម្រាប់អ្នករស់នៅជនបទ ខណៈបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មើលឃើញថា គឺជាភាពប៉ិនប្រសប់ និងឆ្លាតវៃប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំប្រទេសមួយនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9ZfUvMgIejv_ktTdDK5zacFXWudIRU8sKO7-5L6qtP9TOP79n8LMbtSJ6N3TLhploWw5F6l5vUebh5mi1U9ApHPq9MBLnMk84720_rtwPX2FZADlqfZhICERIC2vEOLI043luB95NCNXIYieND3e54SXhoct-KIdkuzOJfxN23f3FvPQtzU1AmCfQdUbQ/s680/photo_2026-02-18_08-26-21%20(2).jpg
តាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាមកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ការិយាល័យគ្រប់គ្រងប្រេកង់វិទ្យុជាតិវៀតណាមបានចេញសេចក្តីប្រកាសអនុញ្ញាតឱ្យក្រុមហ៊ុន Starlink ដែលជាសាខាក្រុមហ៊ុន SpaceX របស់លោក Elon Musk ផ្តល់សេវាអ៊ីនធើរណេតតាមផ្កាយរណបនៅប្រទេសវៀតណាមនៅឆ្នាំនេះ ។

ក្រុមហ៊ុន Starlink Services Vietnam ជាសាខានៅវៀតណាមទទួលបានការអនុញ្ញាតក្នុងការដំឡើងស្ថានីយដំណាក់កាលដំបូង ចំនួន៤កន្លែង ព្រមទាំងអាចចែកចាយសេវាអ៊ីនធើរណេតទៅកាន់ឧបករណ៍ទទួលសេវាអ៊ីនធើរណេត រហូតដល់៦សែនកន្លែងនៅទូទាំងប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNu5t3222_ij4UvbPrekv6zbhfOA98jylLaNCRqBy-MaGqnV7cfcux5ddUAkqmWB1ba22BHsLxrikrE78pS-Fnskujgypf0mzMmIy-ZrtqO_vTlxZC5qOMDVpDFq5fRA5TGHUncFhGNRV0PcrlEZMf6E01f9v2pUY_ReBVnFyQvg08uyRcqll8N4A8RKgW/s1000/photo_2026-02-18_08-26-21%20(3).jpg

រដ្ឋាភិបាលវៀតណាមបានផ្តល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុន Starlink ដោយកំណត់ឱ្យក្រុមហ៊ុនធានាថា មិនរំខានដល់បណ្តាញទំនាក់ទំនងវិទ្យុនៅវៀតណាម ។ រដ្ឋាភិបាលវៀតណាមចាត់ទុកការផ្តល់សេវាអ៊ីនធើរណេតរបស់ក្រុមហ៊ុន Starlink នឹងជួយពង្រីកបណ្តាញអ៊ីនធើរណេតគ្របដណ្តប់ដល់តំបន់ដាច់ស្រយាល និងតំបន់ភ្នំ ដែលមិនទាន់មានបណ្តាញអ៊ីនធើរណេតក្នុងស្រុក ។

ទោះជាបច្ចុប្បន្ន ពលរដ្ឋវៀតណាមបានប្រើប្រាស់អ៊ីនធើរណេតរហូតដល់៨០% ក្នុងចំណោមពលរដ្ឋ១០០លាននាក់ ប៉ុន្តែនៅតំបន់ជនបទពុំទាន់មានសេវាអ៊ីនធើរណេតគ្រប់គ្រាន់ទេ ហើយការផ្តល់សេវាអ៊ីនធើរណេតរបស់ Starlink នៅវៀតណាមត្រូវបានពលរដ្ឋអបអរយ៉ាងខ្លាំងដើម្បីឱ្យការប្រើប្រាស់ទូលំទូលាយជាងមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEwihf3QZqxTvykkC57CIDZWgnz9jThwr0HXaCLcKzng0YUE6X8x6vYqNLgrbH744lFVirzqCF8RSR0kqRC6Lfylib0DST1xy_UTzOLJlCJgRY6yF_TTpBBVGGg6AlLUMVybtfiRoq7PtcRai4W81kxox0SaNnQUSecD73gKUQmpLVxgTKEVnty2Fp3Uvv/s900/photo_2026-02-18_08-26-21%20(4).jpg

វត្តមានសេវាអ៊ីនធើរណេតរបស់ Starlink ស្របពេលវៀតណាមកំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក បន្ទាប់ពីរដ្ឋាភិបាលអាមេរិកយកពន្ធទំនិញវៀតណាមក្នុងអត្រា២០% កាលពីឆ្នាំ២០២៥ ។ ប្រទេសទាំងពីរទើបបញ្ចប់ការចរចាពាណិជ្ជកម្មលើកទី៦ នាពេលថ្មីៗនេះ ប៉ុន្តែពុំទានសម្រេចបានកិច្ចព្រមព្រៀងនៅឡើយទេ ។

កាលពីឆ្នាំ២០២៥ វៀតណាមនៅតែរក្សាកំណើនសេដ្ឋកិច្ចរបស់ខ្លួនរហូតដល់៨% ទោះជាអាមេរិកដំឡើងពន្ធទំនិញក្តី ដែលមតិភាគច្រើនបារម្ភពីការដំឡើងពន្ធរបស់អាមេរិកប៉ះពាល់ដល់ការនាំចេញទំនិញវៀតណាម ។ ទោះយ៉ាងណា នៅឆ្នាំ២០២៦ រដ្ឋាភិបាលវៀតណាមបានកំណត់គោលដៅកំណើនសេដ្ឋកិច្ចលើសនេះទ្វេដង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1HwUtDmzc7csFytu1roT5SGsd-npQaRl2rvlvuRRQCqXtAxVtBZtT9ejAf9ScRrcxaOQ86hlO585VCn-frSw4Y-s1OKrw4TwOO0NV9G2oxwi3RsvHHi4Q2uTUw0megPKpjyaUz8ODM53RfFCAGnKadawopfYCFMAsq1TaXeRXrM0Oh0hNPYHqRuDJCZvf/s900/photo_2026-02-18_08-26-21.jpg

គួរបញ្ជាក់ថា មេដឹកនាំកំពូលវៀតណាមនឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅទីក្រុងវ៉ាស៊ីនតោនលើកដំបូងនាថ្ងៃទី១៩ ខែកុម្ភៈ ក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីពង្រឹងកិច្ចសហការពាណិជ្ជកម្មបន្ថែមទៀត ៕