Home ព័ត៌មានអន្តរជាតិ វៀតណាមរកឃើញប៉ាតេ និងសាច់ក្រករាប់សិបតោនមានផ្ទុកសារធាតុគីមីគ្រោះថ្នាក់

វៀតណាមរកឃើញប៉ាតេ និងសាច់ក្រករាប់សិបតោនមានផ្ទុកសារធាតុគីមីគ្រោះថ្នាក់

10
0

ចប់និយាយតែម្ដង! តែយ៉ាងៗនេះមិនដឹងថារស់បាន ៥០ឆ្នាំទៀតឬអត់ទេ ដោយថ្មីៗនេះអាជ្ញាធរវៀតណាម នៅខេត្តហ៊ុងយ៉េន បានរកឃើញសាច់ប៉ាតេ និងសាច់ក្រករាប់ពាន់ដុំដែលសុទ្ធតែមានផ្ទុកនូវសារធាតុបូរ៉ាក់ក្នុងបរិមាណយ៉ាងច្រើនលើសលប់ កំពុងត្រូវគេបានរៀបចំសម្រាប់បញ្ចេញលក់ក្នុងឱកាសបុណ្យចូលឆ្នាំចិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqKH6g1qxpo5JKfgBQvCRGo9md_L78oFNo4PDvwYvis-sIVPJtWp5K0X_TS2005becc2eXHlS_XnKpETUCNmaC8JKFvS9wzA0uxlPGtcZNGNKFYrh0YFq0F_-QjMXtleWNGomAHDQZaAfw26Azg-nXczgjBgiHBm__vAD_pVtVqRmamHNjmzHzpi3qP2Fq/s1020/photo_2026-02-17_14-45-40.jpg
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន VNExpress នៅថ្ងៃទី១៥ ខែកុម្ភៈ នាយកដ្ឋានប៉ូលិសសេដ្ឋកិច្ចនៃប៉ូលិសខេត្តហ៊ុងយ៉េន សម្រេចចោទប្រកាន់បុគ្គល ២នាក់គឺ អ្នកស្រី Do Thi Huyen និងកូនប្រុសឈ្មោះ Nguyen Van Truong ពីបទរំលោភលើបទប្បញ្ញត្តិស្តីពីសុវត្ថិភាពចំណីអាហារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFEBcbJBoIoirqKbSRT8pOXTHRzfiCAFASGH8j4rQ37wG-t3_68ZBnOhsPQXLMumnJhZqfztVoW9Nwryl4H8TRP2N9rFAkeCKv7pkdoLq0ff1tW55vq-InwY4JNVpYQ7HHMYtbRCjqh7x2fAJOBltEW_igKYxnwYB9WSbLYFmj2Qy70AL2ktVvXrYzHyE6/s686/photo_2026-02-17_14-45-41%20(2).jpg

អាជ្ញាធរបានចុះត្រួតពិនិត្យអាជីវកម្មផលិតសាច់ប៉ាតេគ្រប់ប្រភេទរបស់អ្នកស្រី Do Thi Huyen ដែលមានទីតាំងនៅផ្សារលក់ដុំដុងតាវ ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាមរកឃើញសាច់ប៉ាតេធ្វើពីសាច់ជ្រូក និងផលិតផលសាច់កែច្នៃជាច្រើនប្រភេទ ដោយមានការច្រោះសាច់ ការកិនសាច់ ការស្ងោរ ចំហុយ និងការវេចខ្ចប់សម្រាប់ដាក់លក់នៅលើទីផ្សារ។

ក្រុមការងារជំនាញបានធ្វើតេស្តរហ័សលើគំរូផលិតផលនៅនឹងកន្លែង និងបានរកឃើញថា គំរូចំនួន ៦ ក្នុងចំណោម ១២ គំរូ នៃផលិតផលសាច់ទាំងនោះ វិជ្ជមានទៅលើសារធាតុបូរ៉ាក់ដែលជាសារធាតុហាមឃាត់។ ផលិតផលដែលតេស្តឃើញសារធាតុគីមីទាំងនោះរួមមានប៉ាតេសាច់ជ្រូក ហតដក ប៉ាតេឆ្អឹងខ្ចី ប៉ាតេសាច់មាន់ សាច់ក្រកគោ និង សាច់ជ្រូកកិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKFH4ho0XkMCJD8mcDNqfIYi0D1uIhjN3rM2gjv99_q3v23WehyLI5GGyVlF4PUau0gfo3-qWCKgupjhTEdTorv5TuAT6-pxGKUbPECMWRasFAB8JbptFcOHhkTiMajWQPN7EGPOOofLZ4cm1oQBJjVg92KeYbkK-HfK0iEsOc18itIHGzPFoxHON0kA1e/s800/photo_2026-02-17_14-45-41%20(3).jpg
អាជ្ញាធរបានរកឃើញផលិតផលសម្រេចមួយចំនួនធំដែលត្រៀមចែកចាយលើទីផ្សារ រួមមាន ប៉ាតេជ្រូកចំនួន ៧៥០; ហតដកចំនួន ៧២០ ថង់; ប៉ាតេឆ្អឹងខ្ចីចំនួន ១៣០ ថង់; ប៉ាតេសាច់មាន់ចំនួន ៣០ដុំ; សាច់ក្រកគោចំនួន ១,៤២០ រុំដោយស្លឹកឈើ; និងសាច់ក្រកឆៅចំនួន ១៥០ គីឡូក្រាម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicZSOCZFFpYmyfqAgae43dO2aILsYdEEJhWwbKPmBJwIXyomrytJ0HO5kixmHrV5hq_lwd6U_-9Q90ugN7KSEY9eha5mAV0vyYu13GEDvi4VNi9JNCCWVLp9V10a-b02Q3RtfvkQ7dSYf0vYervRhe0OL_Sriz-WXT4Yj-KU52uCdpDgVSni_cWw4sRrdn/s1280/photo_2026-02-17_14-45-40%20(2).jpg

អាជ្ញាធរ បានរឹបអូសវត្ថុធាតុដើម រួមទាំងសារធាតុបូរ៉ាក់ និងឧបករណ៍ជាច្រើនដែលប្រើប្រាស់ក្នុងការកែច្នៃ។ អ្នកស្រី Do Thi Huyen បានសារភាពថា ទំនិញសម្រេចទាំងអស់ត្រូវបានផលិតឡើងដោយប្រើវត្ថុធាតុដើម និងសារធាតុបន្ថែម (រួមទាំងសារធាតុបូរ៉ាក់) ដែលអ្នកស្រីបានទិញដោយខ្លួនឯងប្រើក្នុងសាច់ប៉ាតេ និងលក់វាទៅឱ្យទីផ្សារនៅក្នុងខេត្ត និងខេត្តជិតខាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsKh3nVPaUd4nICCGNCreLsCRZfV_PQqzRpn7LOZqS2kiQfSvIrOzcskXvzbMQPGZvvrPIaIuJ2KHQzDlCT_PBuUKf9-DbbP7J29H5KTc8-H5JRlytSnExQCvI_9udXmZf9J6PwEZv93ghmAQGtb6bvIIxWmrhTfI87viuDdYJ4s4hpWU5ajQkvLr6DkXc/s1000/photo_2026-02-17_14-45-40%20(3).jpg

គួរជម្រាបថា បូរ៉ាក់ (Borax) ជាសារធាតុគីមីម្យ៉ាង ដែលបង្កើតឡើងពីសារធាតុរ៉ែធម្មជាតិឈ្មោះ សូដ្យូមបូរ៉ាត សម្រាប់ប្រើជាសារធាតុសម្អាត គ្រឿងសម្អាង និងថ្នាំសម្លាប់សត្វល្អិត។ ប៉ុន្តែត្រូវបានហាមឃាត់មិនឱ្យប្រើលើចំណីអាហារឡើយ ព្រោះអាចប៉ះពាល់ដល់សុខភាព និងអាយុជីវិត៕