Home Blog Page 130

អង់គ្លេស និង បារាំង ត្រៀមបញ្ជូនទ័ពទៅអ៊ុយក្រែនដើម្បីជួយទីក្រុងគៀវទប់ទល់នឹងរុស្ស៊ី

0

យោងតាមរបាយការណ៍របស់ CNN ចក្រភពអង់គ្លេស និងបារាំង បានព្រមព្រៀងគ្នាក្នុងការដាក់ពង្រាយកងទ័ពទៅកាន់អ៊ុយក្រែន ប្រសិនបើកិច្ចព្រមព្រៀងសន្តិភាពត្រូវបានសម្រេចឡើងជាមួយរុស្ស៊ី។ ចលនានេះមានបំណងផ្តល់ការធានាសន្តិសុខរយៈពេលវែងសម្រាប់ទីក្រុងគៀវ និងជួយទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ីនាពេលអនាគត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj08yfSh1CFZ-uQUXd2KnXBumVfUZd-qGyV3MiTseEHqpOa3T_2X7qLp5LHfuZp9fBt7Ic8UnnRyDNyou0CEcmlqE00Z-sGm4G4zXRxPaTWsrvJK_qmR7UdxRym-GfTHUmgvo4pgNWFI3h56TAIGCR6vJBrheCuWl6cs4fO6zzkIF-ZYVRO4G7shEALvMNx/s860/photo_2026-01-07_11-40-53%20(2).jpg
ផែនការនេះត្រូវបានប្រកាសបន្ទាប់ពីកិច្ចចរចានៅទីក្រុងប៉ារីស ដែលមាន 35 ប្រទេសចូលរួម ជាកន្លែងដែលនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Keir Starmer និងប្រធានាធិបតីបារាំង Emmanuel Macron បានចុះហត្ថលេខាលើសេចក្តីប្រកាសនេះ។ ក្រោមសំណើនេះ កងកម្លាំងអង់គ្លេស និងបារាំងនឹងអាចឈរជើងនៅលើដីអ៊ុយក្រែន បន្ទាប់ពីបទឈប់បា.ញ់រវាងរុស្ស៊ីនិងអ៊ុយក្រែនបានចូលជាធរមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtPG2J_cxaCuJNKfgxGikUbL11m5Zne0ZINC5JvIXRtQbTqv_rlsvLGXVP9wfB5zLZyiCDb6BAVk_MuQyFLYh8S9WBUA4gR9Wm7N8JvX46XuJ7yZtsFKbC2guw21R9Vp1rTl-xumoIXFDVBfoCM1CUCOFCDgqcxRg2fFHKwGIFom9wLmOifRQ-LuXWtlj_/s1110/photo_2026-01-07_11-40-53%20(3).jpg

មន្ត្រីបាននិយាយថា ការដាក់ពង្រាយនេះនឹងរួមបញ្ចូលការបង្កើតមជ្ឈមណ្ឌលយោធា និងកន្លែងការពារ ដើម្បីជួយអ៊ុយក្រែនក្នុងការកសាង និងបណ្តុះបណ្តាលកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនឡើងវិញ ។ គោលការណ៏នេះត្រូវបានគេមើលឃើញពីវត្តមានពហុជាតិ និងយន្តការត្រួតពិនិត្យ ដែលអាចដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីត្រួតពិនិត្យបទឈប់បា.ញ់ និងបញ្ឈប់ការរំលោ.ភបំពានពីសំណាក់រុស្ស៊ីមកលើអ៊ុយក្រែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8OYgVzxypxkvJYFYsOewFMuLPxfOqIAwXIWy6_7NCv4iFjXTBbcVz-vmDA6oPeVwQjsreovokulFlOSTIVYodLFZ9Lj37wVIAe5rp2xry6FAqPKZhd-cIIpXoQkH95RfQ1RPa7Oi4yN_Wc_pzsnlCqdXhvrRYzgVvVav440PV1TwBej3Z9Y_AoeksPFIH/s860/photo_2026-01-07_11-40-53.jpg
យ៉ាងណាមិញ រុស្ស៊ីបានបង្ហាញការជំទាស់យ៉ាងខ្លាំងចំពោះវត្តមានរបស់កងទ័ពលោកខាងលិចនៅអ៊ុយក្រែនជាយូរមកហើយ ដោយកាលពីមុនធ្លាប់បានព្រមា.នថា ការធ្វើបែបនេះនឹងត្រូវបានចាត់ទុកថាជាគោលដៅស្របច្បាប់របស់រុស្ស៊ី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP2Bi1ryfGQL19MUBzqyYAf1tmjhjro0ptibNhcKiEXltKC5k1Qqpz5CkFjP5LUPfgRrzRJMmCc7VP-zAyn8vGpzcGrDN6r43qvYrt4pnFEKDShkNCHPmYASRegZufV5DTG18xxqwcWepsBFJ__SeQELBDBIrBUFPNihO5unS286-Wqf-vc-4ew5JsAXni/s1024/photo_2026-01-07_11-40-54%20(2).jpg

ខណៈពេលដែលទីក្រុងមូស្គូមិនទាន់បានចេញការឆ្លើយតបភ្លាមៗចំពោះការប្រកាសចុងក្រោយនេះ សំណើនេះបានគូសបញ្ជាក់ពីបញ្ហាប្រឈមដែលនៅតែមាននៅក្នុងការបកប្រែកិច្ចព្រមព្រៀងសន្តិភាពនាពេលអនាគត៕

បរមី អះអាងថាមិនបានទាក់ទងប្តីគេខណៈអ្នកលេងបណ្តាញសង្គមព្រលះចាស់ដៃ

0

បន្ទាប់ពីរងនូវការរិះគន់ចំពោះពាក្យសម្តីដែលនិយាយពីមនុស្សស្រីធាត់ៗ បរមី ស្រាប់តែធ្វើឱ្យមានការជជែកវែកញែកម្តងទៀតក្រោយពីបង្ហាញសញ្ញាមានគូស្នេហ៍ថ្មីហើយត្រូវបាននារីម្នាក់ចេញមកបង្ហាញថាជាប្តីរបស់នាងដូចគ្នា។ ត្រូវជាប់ឈ្មោះថាទាក់ទងប្តីគេ បរមី បានចេញមកបញ្ជាក់ថានាងមិនបានទាក់ទងប្តីគេនោះទេគូស្នេហ៍ថ្មីរបស់នាងជាបុរសពោះម៉ាយ ខណៈនារីនោះត្រូវការលុយទើបមិនព្រមបែក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtDPUF1ezdkV8Xp9doI8hTKKHiHqQ9vWi0PSZGS0OXE9qAwY-IHvlf1nn3viD6b49i9p6hRrz7bUGwUlYL3eKJQ8n2Hh4jGZfVNt9koyDZiMh6ZnqoYGk6ImW_TkrVMPLmGF2t-ahdvw5NcQx_pnjXbOFN1642I8SayPkCfIUkRF36ieq22VwP6R8SoPeN/s2048/image_2026-01-07_09-20-08%20(2).png
នៅល្ងាចថ្ងៃទី៦ ខែមករា បរមី បានបង្ហោះសំណេរលាងភាពស្អាតស្អំឱ្យខ្លួនថា «បញ្ជាក់ម្ដងទៀតថាសង្សារខ្ញុំក្រោយគាត់ជាបុរសពោះម៉ាយមិនមានប្រពន្ធឡើយ។ខ្ញុំមិនបានទាក់ទងប្ដីគេនោះទេ។ បើបងៗណាដែលគាត់យល់ច្រឡំបែបណាក៏តាមហ្នឹងចុះព្រោះដោយសារតែខ្ញុំមិនបានទាក់ទងប្ដីគេពិតប្រាកដមែន។ ហើយម្នាក់ស្រីដែលផុសនឹងគឺជាស្រីគាត់ដែលគាត់បោះបែកយូរហើយមិនព្រមព្រោះដោយសារគាត់មិនឱ្យលុយតែប៉ុណ្ណឹងខ្ញុំសូមបញ្ជាក់មិនបានលាងខ្លួនឯង»។ ទោះបីជាចេញមកបញ្ជាក់ថាមិនបានទាក់ទងប្តីគេប្តី ប៉ុន្តែសំណេររបស់ បរមី បានជំរុញឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរិះគន់ចាស់ដៃទៅកាន់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGeJw3qnQ-S9MSaX3_hmCnkeeMD-3L8spa-I9uHE0nzVIKzsEnGmh0wr7fO7KwIIogem6CQ9zLFepamuzFC3AXa4fViaF1IMjh5gRxEe9Ho-92oVp1tHFhHh8YtXqEjUi3yRtzjmFyHwKd5RxGSkQnPSMGiQJiurjRKjUGaYGsIhw3LhyVH4GBKQ6R3XCi/s1913/image_2026-01-07_09-20-08.png
អ្នកលេងបណ្តាញសង្គមបានខម្មិនថា «ឱ្យតម្លៃមនុស្សស្រីដូចគ្នាផង ថ្ងៃនេះគេចោលគាត់ ថ្ងៃក្រោយចោលsisបានដូចគ្នា», «បែកគ្នាយូរហើយ? យូរប៉ុណ្ណាដែរ?កូនក្នុងពោះមិនទាន់កើត?ម្នាក់ប្រុសហ្នឹងបែកទាំងកូនមិនទាន់កើត? រួចចង់បានម្ល៉េះមនុស្សប្រុសប្រភេទចឹង គិតថាវាយកsisឯងជាប់មែន? កុំប្រឹងការពារប្រុសនឹងពេកប្រយ័ត្នដូចប្រុសមុន», «លើកមុនក៏ឃើញចេញមុខការពារប្រុសដែរ តែចុងក្រោយគេក៏ចោលSis ឯងដដែល
វាចោលប្រពន្ធកូនមុនបាន វាចោលប្រពន្ធក្រោយទៀត សង្ឃឹមហីថាវាមិនចោលsisឯង ? តែបើគិតថាមិនខ្វល់ព្រោះពេលនេះកំពុងស្រលាញ់ ថ្ងៃក្រោយម៉េចក៏មិនខ្វល់ ចឹងក៏តាមហ្នឹងទៅ តែ១០ឆ្នាំមិនមានច្រើនដងទេ កុំចំណាយពេលចោលម្តងហើយម្តងទៀត sisឯងមិនមែននៅម្នាក់ឯងទេដូចមុនទេ», «កូនជិតគ្រប់ខែហើយ ប្រើពាក្យបោះបង់ចោល? មានន័យថាប្រុសម្នាក់នោះគ្មានទំនួលខុសត្រូវ។ មានកូនដូចគ្នា ត្រូវចាំថា កម្មពារអត់ចាំជាតិក្រោយទេ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc3ArGcWRF4twrLGQu5FjFHNOYpNPnLdOtVgg-sq8A5L9qgTxDab-M225GDroMxB1z9fiZWnDkIfLprmL8oeHvTAJHTMsKic0g584XChEPcTvwU35y-Ox1V4EaVK5GG0GV7-GD2qp4kvSbPyLApngM9aSXSvUz8MmCFQXUzJnd_lcxP0OpwhwmlMFt-XHr/s960/image_2026-01-07_09-20-07%20(2).png
អ្នកផ្សេងទៀតបានបញ្ចេញមតិថា «កុំនិយាយពាក្យថាបោះបង់រាងអាក្រក់ស្ដាប់ណាស់ ហាក់បីដូចជាមនុស្សប្រុសនោះអាក្រក់ស្រលាញ់បោះបង់ចោលងាយៗ គួរនិយាយពាក្យគាត់បានឈប់ស្រលាញ់», «ចោលអ្នកពោះធំ មកយកអ្នកសរសើខ្ចីមិនទាន់សះថ្នេរ ពិតជាបុរសដែរមានទំនួលខុសត្រូវស័ក្តិសមជាបង្កោលគ្រួសារមែន អូនយកទៅមិនខុសទេ», ឱ្យតំលៃមនុស្សប្រុស ជាន់មនុស្សស្រីរងគ្រោះដូចគ្នា ឆឺស»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLrSYDzZO-pySiRpO9uBn_HEgPMD_7o6dXY8b3GUUUfD3vuLrqAU9sgOClppqOhLJPnNaFlXbhfVWRbT6j8Cn8ZAcfZea2U2-QprQ2UZOl-Uw9OhGyg4zLi5MfaIgirTbIrU3XBbtPtqSgCL45rhHUPU7Oct6p_mgOFyjXlY-Mh_4JvwW6j2a0jJI4-e6d/s1280/image_2026-01-07_09-20-07.png
ផុសខ្លួនជាប់ក្នុងរឿងអាស្រូវមិនល្អបែបនេះ បរមី បានបញ្ជាក់ថា ចរិតនាងតាំងពីដើមមកមិនដែលចេះដឹងរឿងអ្នកណាទេ ចង់ឈ្លោះគ្នាយ៉ាងម៉េចក៏នាងមិនចេះវែកញែកដែរ។ បរមី បន្ថែមទៀតថា សម្រាប់នាងមិនចង់ល្បីបែបថោកទាបនោះទេ៕

តារាសម្តែងហុងកុង Karena រកចំណូលបានរាប់លានដុល្លារពីការ Live លក់តាមអ៊ីនធឺណិត

0

ជាតារាសម្តែងហុងកុងម្នាក់ Karena Ng ឬ Wu Qianyu ឥឡូវនេះបានក្លាយជា «មហាក្សត្រីនៃការលក់តាមអ៊ីនធឺណិត»នៅក្នុងប្រទេសចិនដោយបង្កើតប្រាក់ចំណូលរាប់រយលានយ័ន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijXtXO2F4NQq417A98J3Lz4DV9GKaiLoprNBBdren8pJFyTc3fyjO9riPuIc7SBMgYGmD0Nbd7-hMaGkl2kCx29TchKonvYg-CGIgttZ5h06X6-tnw2AxrpThU1cgWEKnKEDXtJzNSs_qznYOlgm1ADNcju4fTMu9GEhp3I_wyPCoHwixZ_wf-OrbvvVIi/s1440/SnapInsta_to_560056476_18535211710017961_3363233547196278993_n.jpg
យោងតាមប្រព័ន្ធផ្សព្វផ្សាយចិនបានឱ្យដឹងថាបាតុភូតលក់មួយបានលេចឡើងនៅលើ Xiaohongshu ជាកន្លែងដែលតារាសម្តែង Karena រកចំណូលបាន ១៥០ លានយ័នប្រមាណជាង២១.៤លានដុល្លារក្នុងអំឡុងពេលផ្សាយផ្ទាល់រយៈពេល១១ ម៉ោង ដែលឈរនៅលំដាប់កំពូលនៃចំណាត់ថ្នាក់អ្នកលក់របស់វេទិកា។ ការលើសពីកម្រិត «រយលានយ័ន» ក្នុងការលក់ដោយគ្មានការផ្សព្វផ្សាយធំៗណាមួយបានធ្វើឲ្យឧស្សាហកម្មនេះរង្គោះរង្គើ ដែលនាំឲ្យប្រព័ន្ធផ្សព្វផ្សាយហៅនាងថាជា «មហាក្សត្រីលក់» ថ្មីរបស់ Xiaohongshu។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPqaMllutAFr8-gpRtrYXUEg0XBuJhPy5qnt9F2-eAwd1k4qJlf1TwK-fNTRkHE-u7pD9oijuUmlhKY2mIxBke9xBbddsHLhQgZ2dVSGhXonjFwFsm2dQvO64UKfXmjTQOg60XG5M1-ZYh0HO3fN5Bi3yUujc17MeNizPFuNSjJpFiMpSObHWdRCc8tqHw/s1440/SnapInsta_to_559708267_18534660601017961_1502728153045609312_n.jpg

Karena បានចាប់ផ្តើមអាជីពរបស់នាងជាតារាម៉ូដែល និងតារាសម្តែង។ ទោះបីជានាងមិនមានតួនាទីដែលគួរឱ្យចងចាំពិតប្រាកដនៅក្នុងអាជីពរបស់នាងក៏ដោយ ទំនាក់ទំនងអតីតកាលរបស់នាងជាមួយតារាសម្តែងទូរទស្សន៍ TVB ដ៏ល្បីល្បាញ និងអាពាហ៍ពិពាហ៍របស់នាងជាមួយអ្នកស្នងមរតកអ្នកមានបានរក្សាឈ្មោះរបស់ Karena ឱ្យនៅតែត្រូវបានលើកឡើងជាញឹកញាប់ និងផ្តល់ឱ្យនាងនូវកម្រិតជាក់លាក់នៃការទទួលស្គាល់ជាសាធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0qy8g-uYcCPTT0A44f1T69rqO4M6N2ZGHiUNvbvU_zzQbLzWN6WBVcZyd5-_COShfv7MQed8WDtcvM_uyRUJ_vIabarWvYIjLhqo2tUATsSm_spODt6tFjLB7wGX2x23OWbfqT9TzdebuEr7WMXZbcKW60SZFLJX0ET6oivIpxTLi76tz9p2XgdqbgRWJ/s1440/SnapInsta_to_559530475_18535211812017961_6839292471403983488_n.jpg
នៅឆ្នាំ ២០២៣ នាង និងស្វាមីជាអ្នកជំនួញរបស់នាងបានចូលរួមក្នុងកម្មវិធីមួយទទួលបានការសរសើរចំពោះភាពវៃឆ្លាតផ្នែកអារម្មណ៍ខ្ពស់ និងបុគ្គលិកលក្ខណៈសុភាពរាបសាររបស់នាង។ គុណសម្បត្តិទាំងនេះបានជួយ Karena ទទួលបានប្រជាប្រិយភាពកាន់តែច្រើនមុនពេលចូលប្រឡូកក្នុងវិស័យ Live លក់ផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkmenJlVZ48_JEi9xflO5EYHjsGV320E57fmBB7IbCGnrdXtOA_uec9TRFynHhP6CIbAggNgdYejGDwD11r8-DW_tnn7DDPkavdK4UynrF9WDNydJYI88F6U41C3Ge5i8PRREGxqtDUWhqwLiTXEUf1BHRFtVA1Xvs2sizUL2qEh1nbwzm2J35OG5hQQDp/s1080/SnapInsta_to_483375936_18493519510017961_6802602372820195715_n.jpg

Karena មានចំណង់ចំណូលចិត្តចំពោះម៉ូត សម្រស់ និងរបៀបរស់នៅ។ ចាប់តាំងពីឆ្នាំ ២០១៨ នាងបានវិនិយោគលើការបង្កើតខ្លឹមសារនៅលើ Xiaohongshu ដោយចែករំលែកជីវិតផ្ទាល់ខ្លួនរបស់នាងជាប្រចាំ។ រហូតមកដល់បច្ចុប្បន្នតារាស្រីវ័យ៣២ឆ្នាំរូបនេះបានបង្ហោះអត្ថបទជាង ៦០០ និងមានអ្នកតាមដានជិត២លាននាក់។ ខ្លឹមសាររបស់នាងមានចាប់ពីការថែរក្សាស្បែក ម៉ូត អាហារ ការធ្វើដំណើរ និងការហាត់ប្រាណ រហូតដល់ការជួបជុំជាមួយមិត្តភក្តិ។ តាមរយៈការចែករំលែកដ៏ស្មោះស្ម័គ្រអស់រយៈពេលជាច្រើនឆ្នាំ នាងបានបង្កើតរូបភាពនៃស្ត្រីឯករាជ្យម្នាក់ដែលមានសោភ័ណភាព និងសមត្ថភាពខ្ពស់ក្នុងការរីករាយនឹងជីវិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqt64O60X1xIm2u2F7luw6u63-B_7GxYhi-R7W-dOaZZLHm_HrY8TmQwQDkXXrM5jm6UyRaABJavlG0Plfq5RTpnYUk5pnFSb50ufLTX7BWJpSRyGL4gDIh4E8h9hjpylXtmL-LUNdIfi1_zOO6KUtcWEfWtozALVAy7AnB37VMXZ3kEMijarHhj3xjIOX/s1080/SnapInsta_to_483338823_18493519540017961_8760160855245957331_n.jpg

រូបភាពនេះជួយ Karena បង្ហាញទាំងវិជ្ជាជីវៈ និងភាពងាយស្រួលក្នុងការទាក់ទងក្នុងវិស័យម៉ូត សម្ផស្ស និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ដែលស្របគ្នាយ៉ាងល្អឥតខ្ចោះជាមួយនឹងទីតាំងរបស់ម៉ាកល្បីៗជាច្រើន។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ការអភិវឌ្ឍនៃការផ្សាយផ្ទាល់ពាណិជ្ជកម្មនៅលើ Xiaohongshu ក៏បានអនុញ្ញាតឱ្យ Karena និងតារាជាច្រើនទៀតក្លាយជា «មហាក្សត្រីផ្នែកលក់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFRN9WLeBXQ8Ewu_j_rp3OOSSgXg9zGng_Vg_xFHOj_5QkhDzRod2VzSGVH9Yy_oslsdVNFb-ZoLa4yGXp3KdurHCw_hoczIYvfzMH7EU7Ma21QBqTFFPYP5GKG3VScqZOiHGoH6gIAQFOGlW38GVOXdWUgKgTyfgzFXtmZ76X2YXB0VNKRV9cyKNOPbXf/s1350/SnapInsta_to_474766132_18486984310017961_8041689143082819634_n.jpg

នៅចុងឆ្នាំ ២០២៥ Karena បានក្លាយជាមហាក្សត្រីនៃការលក់របស់មនុស្សជំនាន់ថ្មី។ ការផ្សាយផ្ទាល់របស់នាងទទួលបានការមើលចំនួន ១,៦៤ លានដង ទទួលបានការបញ្ជាទិញចំនួន ៧៧,០០០ និងបង្កើតប្រាក់ចំណូលចំនួន ១៥០ លានយ័ន។ អ្នកជំនាញវិភាគថា ភាពជោគជ័យរបស់ Karena កើតចេញពីការកសាងរូបភាពសមស្រប ការប្រមូលផ្តុំខ្លឹមសារក្នុងរយៈពេលវែង និងមានអារម្មណ៍ច្បាស់លាស់នៃសោភ័ណភាព។ អ្នកតាមដានរបស់ Karena ភាគច្រើនជាស្ត្រីវ័យក្មេង ដែលជាការផ្គូផ្គងដ៏ល្អឥតខ្ចោះសម្រាប់ក្រុមអ្នកប្រើប្រាស់ស្នូលរបស់ Xiaohongshu ដែលផ្តល់ឱ្យនាងនូវអត្ថប្រយោជន៍គួរឱ្យកត់សម្គាល់ទាក់ទងនឹងមូលដ្ឋានអតិថិជន៕

វិស័យឯកជននៅថៃប្រឈមនឹងហានិភ័យ ក្រោយការចា.ប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡារបស់សហរដ្ឋអាមេរិក

0

បាងកក៖ សភាពាណិជ្ជកម្មថៃបានលើកឡើងពីការព្រួយបារម្ភរបស់ខ្លួនថា ការចាប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡារបស់សហរដ្ឋអាមេរិក អាចបង្កឱ្យមានហានិភ័យនៃការប្រែប្រួលនៅក្នុងទីផ្សារប្រេង ទំនិញ និងកសិកម្មរបស់ថៃ ចំពេលដែលសេដ្ឋកិច្ចពិភពលោកនៅតែផុយស្រួយ និងប្រឈមមុខនឹងភាពមិនប្រាកដប្រជាជាច្រើន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai Enquirer នៅដើមសប្ដាហ៍នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirlQcSYz3t3smYIXTveZmS6pZSZT4SlxYc1F2RBev3bPxQisxiD67_9YKqYCnl7fd8IDVjfIOERMgdaGeh2uYpGs4tWims3917E5njhZBHrjdwgJCCxi8HvlEoD47if18uTSDGVP_vRtkqgmbcKKFpL0ZFWCjeOONZiOG11euFTCcvSQGjYfpY4PRCYKMk/s810/photo_2026-01-07_10-02-40.jpg
ថ្វីដ្បិតថា ពាណិជ្ជកម្មផ្ទាល់រវាងប្រទេសថៃ និងវេណេស៊ុយអេឡានៅមានកម្រិត ប៉ុន្តែផលប៉ះពាល់ដោយប្រយោលនៅតែអាចកើតមានដល់វិស័យថាមពល និងកសិកម្មរបស់ប្រទេសថៃ, ថ្លៃដើមប្រតិបត្តិការអាជីវកម្ម និងសេដ្ឋកិច្ចនៅក្នុងប្រទេសដទៃទៀត។ ភាពមិនប្រាកដប្រជានេះ ក៏អាចជះឥទ្ធិពលដល់ពាណិជ្ជកម្ម និងការវិនិយោគនៅអាមេរិកឡាទីន និងទីផ្សារពិភពលោក ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្រោមភាពតានតឹងនៃភូមិសាស្ត្រនយោបាយ និងការបែកបាក់សេដ្ឋកិច្ចស្រាប់ទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgbe3ynkavDMrEkozCAleJayPrHtLbqN22m4eV2fvVo_inV16jVKCq4Z5h1lgYMoCeQHwYH-f47ZrJAkXkk6XSLG5kq2WK5SYSTgtKY1vR-BoKgMDKV7OSw5KwbxlwNU1GR6FTOZGmgBxCdgn1f0LY9ujEzzruETPj589vsBFahDjFvez0wYP28mqpwzE4/s1280/photo_2026-01-07_10-02-42.jpg

លោក Poj Aramwatananont ប្រធានសភាពាណិជ្ជកម្មថៃ បាននិយាយថា៖ ស្ថានភាពនេះ គួរតែត្រូវបានដោះស្រាយដោយសន្តិវិធីក្រោមច្បាប់អន្តរជាតិ និងក្របខ័ណ្ឌពហុភាគី ដោយកត់សម្គាល់ថា ការកើនឡើងអាចមានផលប៉ះពាល់យ៉ាងទូលំទូលាយទៅលើស្ថិរភាពសេដ្ឋកិច្ចពិភពលោក និងទំនុកចិត្តរបស់វិនិយោគិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGPOeAJgV1HGntXRaChIl3g-OEdsb3nb_TwZ2fes-qoypdJwmirUYodZkb-wfdIx9kx7TUsbUo-N7VCzjuwZ7v0Si-lHQWrXXmVTVyarbDDS5OZFZpe5_jReTCay0BQNwZxlM3pV4D1jYxSSHJoYwX6EsNkt21Hwvpu2ld7vbqUqsdqUhKjDJ57MxO2862/s960/photo_2026-01-07_10-02-41%20(3).jpg

ទីផ្សារសកលលោករហូតមកដល់ពេលនេះបានឆ្លើយតបដោយប្រុងប្រយ័ត្ន។ តម្លៃប្រេងបានប្រែប្រួលបន្តិចបន្តួច ដោយសារការផ្គត់ផ្គង់សកលលោកយ៉ាងច្រើនអាចទូទាត់សងសម្រាប់ការរំខានដែលអាចកើតមានពីទិន្នផលរបស់វេណេស៊ុយអេឡា ខណៈពេលដែលទីផ្សារភាគហ៊ុនសហរដ្ឋអាមេរិក និងអាស៊ីនៅតែមានស្ថេរភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFArOApGhVK2wNRrEpygP4uNjuR22piFxRCyfRG_r_WF56TxP5D7yMDxC1UGiSCM5fINwadJfBw5lPOzD4YfnZKYGC8_BeYcq4ezvzS6CaxnK7C5KV9ouyxEdgqhZNNGQhT-jJbWkmMgVcYVw87Stk8Y4P8Tk3761F3Eeth8W5Hw4bjXBQdwX8MI3IPT-4/s1024/photo_2026-01-07_10-02-41%20(4).jpg

អ្នកវិភាគបានកត់សម្គាល់ថា ស្ថានភាពនេះបានបង្កើនបុព្វលាភហានិភ័យ និងអាចជះឥទ្ធិពលដល់លំហូរសុវត្ថិភាព ដែលប៉ះពាល់ដល់ទីផ្សារទំនិញកាន់តែទូលំទូលាយ។ ជាមួយគ្នានេះ សភាពាណិជ្ជកម្មបានជំរុញឱ្យប្រទេសថៃតាមដានតម្លៃប្រាក់បាត ថាមពល និងទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ព្រមទាំងរៀបចំវិធានការកាត់បន្ថយហានិភ័យ ដើម្បីការពារសេដ្ឋកិច្ចក្នុងស្រុក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD7bQzJpi25kwkMIrL3YsZAw_0BJwKhH38kwqC1kRu-0nQWBVd5D4BBvyj1s-w7xAOxeC-3mX3T-LE3mYum2j994dkDuniUz0kOp2gZ-ML8mZttE9Tn9RseXyynkd5ZW8nSwGthwveV7n4eXVEGtLM743uSUz1Lk3UMoN9nytFT3qf2sqwDIGEs8or7wQ7/s770/photo_2026-01-07_10-02-42%20(2).jpg

មូលហេតុដែលកងទ័ពវេណេស៊ុយអេឡាបណ្តោយឱ្យកងទ័ពអាមេរិកចា.ប់លោកប្រធានាធិបតី Maduro

0

ប្រទេសវេណេស៊ុយអេឡា ៖ ចម្ងល់ជាច្រើនពាក់ព័ន្ធនឹងការមិនតបតរបស់កងទ័ពវេណេស៊ុយអេឡានៅកណ្តាលអធ្រាត្រថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ដែលកងទ័ពអាមេរិកធ្វើប្រតិបត្តិការ «Absolute Resolve» ចា.ប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro និងភរិយា ហើយចម្ងល់នេះត្រូវបានបកស្រាយកាន់តែច្បាស់ បន្ទាប់ពីមេបញ្ជាការកងទ័ពវេណេស៊ុយអេឡាប្រាប់ពីមូលហេតុដែលកងទ័ពវេណេស៊ុយអេឡាមិនតបតជាមួយកងទ័ពអាមេរិក ពីព្រោះបារម្ភខ្លាចការវាយប្រ.ហារកាន់តែធ្ងន់ធ្ងរ និងគិតពីសុវត្ថិភាពពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAKtIyc4_UokIF193SLBczL4j8_SOe87c699VedzZCWwC6kNuBNF73KkUsRgrzioyjOhcSPWOAr2yilW8Ex2AGawSiUFtlMDX3a7pg-cBt5ROfpDTR7WjmXJOFrlYIKoAeFJOn3hOPORTKnHvtuEYzS_aOuR88y00BbM0EJSS2XeCU5Wl0jU73Nx_NN7uM/s1200/image_2026-01-07_11-06-55%20(2).png

តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ មេបញ្ជាការកងទ័ពវេណេស៊ុយអេឡា លោក Edgar Alejandro Lugo Pereira និយាយថា កងទ័ពវេណេស៊ុយអេឡាមិនតបតទេ នៅយប់ដែលកងទ័ពអាមេរិកធ្វើប្រតិបត្តិការចាប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro និងភរិយា គឺកងទ័ពវេណេស៊ុយអេឡារក្សាភាពស្ងៀមស្ងាត់ដើម្បីចៀសវាងផលប៉ះពាល់អាចកើតឡើងកាន់តែធ្ងន់ធ្ងរមកលើប្រទេសវេណេស៊ុយអេឡា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimaDlJtaq6qYLCHv9f4JsoevPNKoiLbwh5HxkN-Kl0Nr9nBpuXoXqh1tKIWsAnjqbTuIFUbm7mq3yImCFgQvlth8YnGlw81T8uBUBOh4ecX03KPP1zUj95w-Zqf-Atc05wCriKToPPWRHzbXj1BHhbulCkqjSsHutRW7D00BnNqFrQFxCYjio3eENbOcro/s770/image_2026-01-07_11-06-55.png

បទសម្ភាសន៍របស់មេបញ្ជាការកងទ័ពវេណេស៊ុយអេឡា លោក Edgar ជាមួយសារព័ត៌មាន RIA Novosti បញ្ជាក់ថា ទោះជាកងទ័ពវេណេស៊ុយអេឡាមានសព្វាវុធ និងសមត្ថភាពគ្រប់គ្រាន់អាចទប់ទល់ជាមួយការវាយប្រហារពីសំណាក់កងទ័ពអាមេរិកក្តី ប៉ុន្តែរដ្ឋាភិបាលវេណេស៊ុយអេឡា និងកងទ័ព សម្រេចចិត្តមិនតបតជាមួយកងទ័ពអាមេរិកដោយការប្រើប្រាស់កម្លាំង ។ យើងបារម្ភបើមានការបាញ់គ្នា ឬវាយប្រហារគោលដៅរបស់អាមេរិក វានឹងធ្វើឱ្យអាមេរិកលើកយកការប៉ះទង្គិចនេះបើកប្រតិបត្តិការកងទ័ពយ៉ាងពេញលេញវាយប្រហារវេណេស៊ុយអេឡា ដែលនាំឱ្យខាតបង់ច្រើនមិនអាចវាយតម្លៃការខូចខាត និងប៉ះពាល់ពលរដ្ឋវេណេស៊ុយអេឡា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicMYL8u_C8csWsvL60fmuLflDAZkBsaXLV8DCEhuLP3d7_n1HStArPLHgSCwZT3MAC-X03RO1rlAzVwmSC0OZ43HuRgtrPPEQXmrZTtW8pkc0sSuSpplt9nphVKbpI9pCq4tO8azzvHaUuCA0dCQtKqZxRwABnsVMHhUtTGmnPAxxgxa2NzCRL3ez6T8bB/s1200/image_2026-01-07_11-06-56%20(2).png
កងទ័ពអាមេរិកបើកការវាយប្រហារឈានដល់ការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro និងភរិយា កាលពីថ្ងៃទី៣ ខែមករា កន្លងមក គឺមានតែភ្នាក់ងារសន្តិសុខ និងពលរដ្ឋគុយបា ត្រឹមតែ៣២នាក់ប៉ុណ្ណោះ ដែលបានពលីជីវិតប្រយុទ្ធប្រឆាំងនឹងកងទ័ពអាមេរិករហូតដល់ពេលចុងក្រោយ ។ រីឯកងទ័ពវេណេស៊ុយអេឡាជាច្រើនមិនបានតបតទេ គ្រាន់តែសង្កេតមើលកងទ័ពអាមេរិកវាយប្រហារទីតាំងយុទ្ធសាស្ត្រនៅទីក្រុង Caracas ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkUgvFsKJJmATP1C0ceP_bl23C-p8HdfGKcBZZHQ6_UrWTvQGvmdFjCoI3zUiF8hZ09CRKketCp2b4JPYHRtzRXK04VW1sYzXCTfgSzUbmlEIaUeh3j3NdITt4Tsww_bwONpixDdt_muILLWQPR7h2PSMq-WYwqD_jVThWPgi7YTWTQumoxcbUdcEKshOY/s1024/image_2026-01-07_11-06-56.png

អ្នកវិភាគបរទេសចាត់ទុកថា នេះជាការពិតនៅពីក្រោយរវាងបញ្ជាការកងទ័ពវេណេស៊ុយអេឡាជាមួយអាមេរិក ដែលពួកគេមិនតបត ហើយបណ្តោយឱ្យកងទ័ពអាមេរិកចាប់មេដឹកនាំរបស់ខ្លួន ដើម្បីរក្សារចនាសម្ព័ន្ធអំណាចកងទ័ព និងការពារកុំឱ្យមហាអំណាចអាមេរិកបំផ្លិចបំផ្លាញប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhChKFZ3mvsvwl9-87-8RfSla-RIkib2o0Lmsxu2jvOT6P5iPpB2FtqdX5IsJCBmcuTnmgn46mq4vff9rBAn3TvQK0n-cqhvFb7lFVUVcnGVua9QXnmVRK4k_vDZhlG5aVzC1LmJHpt1BG5BXL36PD4jxinheLqYWTJXHabPiOuESh1cgXXx0fDYoil_rPV/s770/image_2026-01-07_11-06-57%20(2).png

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានចោទប្រកាន់ប្រធានាធិបតីវេណេស៊ុយអេឡា លោក Maduro ជួញដូរគ្រឿងញៀន, ឃុបឃិតកាន់កាប់អាវុធបំផ្លាញអាមេរិក, មានទំនាក់ទំនងជាមួយក្រុមជួញដូរគ្រឿងញៀន និងរត់ពន្ធគ្រឿងញៀនចូលទឹកដីអាមេរិក ។ ប៉ុន្តែលោក Maduro បដិសេធនឹងការចោទប្រកាន់នេះថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនយកលេសដើម្បីធ្វើប្រតិបត្តិការកងទ័ពផ្តួលរំលំរដ្ឋាភិបាលរបស់លោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA0T5SmTHZ_oVhYME9RiwQ32OMR9QjNMX91Pub9cUYYnYVO8a6tj0KyBCeEC4XCtFVB2K3jDOeiKUIibmPygxT6OT9xr2nnS5eu-12tKilnZjK161bo5nJhE5P8E9jD7CsCVlHocvK9xjBVfo0dTWycWP_dDT0oeRwZFh9pHu9TmdfPKGauLuG6SeJgOfg/s1024/image_2026-01-07_11-06-57.png

កងទ័ពពិសេសអាមេរិកវាយប្រហារទីក្រុង Caracas ប្រទេសវេណេស៊ុយអេឡា និងចាប់ខ្លួនលោកប្រធានាធិបតី Maduro និងភរិយា ទាំងកណ្តាលអធ្រាត្រកាលពីថ្ងៃទី៣ ខែមករា បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយអ្វីគួរឱ្យចាប់អារម្មណ៍បំផុត គឺកងទ័ពអាមេរិកប្រើពេលមិនដល់៣ម៉ោងទេ ក្នុងការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡាដោយរលូន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjevuC_9swejyEep25gAy597XQPSfQJqo-SP8YG3eJFCals9-pqIAQO9jzmocpNvMf6ghP7M1wODzPJZzeDw2QowKdONtxxDdEli12VG5j9bNu6joLsn8nhLot88uFqzpY66kpzUYu3JjbNxJz5WrBUqxoRTROZQp3KDaSpCTHMxkM0sxOdIpVPXv-0vQm0/s1199/image_2026-01-07_11-06-58.png

ទោះជាអាមេរិកទទួលបានជោគជ័យក្នុងប្រតិបត្តិការនេះ ប៉ុន្តែប្រទេសជាច្រើនបានថ្កោលទោសទង្វើរបស់អាមេរិក ដោយអំពាវនាវឱ្យអាមេរិកគោរពច្បាប់អន្តរជាតិ និងដោះលែងប្រធានាធិបតីវេណេស៊ុយអេឡា និងភរិយា ជាបន្ទាន់ ខណៈលោកប្រធានាធិបតី Trump ប្រកាសថា លោក Maduro និងភរិយា ប្រឈមមុខនឹងទោសព្រហ្មទណ្ឌដែលត្រូវកាត់ក្តីដោយតុលាការអាមេរិក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkYogfme82geXUSlFBsenEHgafJOSV7ycsfKmP2zeo4VHWx3iuFj7IXpFDEC88QQnF7MeLw1LxqJ5dbL5NcBi9WDG7jdQMSrVkKKeDv1uq2B0Vnr9cK2lrx85pMLxiT7UPXgKM8LupWKwdjn2Nj8gmc12B3VOlcnmfRBf7InJeW9gRfYqSK9B7Vz8Z2S6q/s2048/image_2026-01-07_11-06-59.png

មានដឹងអត់ Song Hye Kyo ធ្លាប់ត្រូវបានគេរិះគ.ន់ថាមិនស្អាតគ្រប់គ្រាន់

0

ថ្មីៗនេះវីដេអូមួយរបស់ Song Hye Kyo ចូលរួមក្នុងបទសម្ភាសន៍មួយកាលពីមួយឆ្នាំមុន បានរីករាលដាលម្តងទៀតយ៉ាងឆាប់រហ័សនៅលើ TikTok។ នៅក្នុងវីដេអូនេះ តារាស្រីរូបនេះបានរំលឹកឡើងវិញនូវដំណាក់កាលដំបូងនៃអាជីពរបស់នាង ពេលវេលាដែលនាងត្រូវបានជ្រើសរើសឱ្យដើរតួឯកក្នុងរឿងខ្សែភាពយន្ត «Full House» ហើយភ្លាមៗនោះបានប្រឈមមុខនឹងរលកនៃការប្រឆាំងពីអ្នកគាំទ្រមួយចំនួននៃស្នាដៃដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9PzKack5ySmB2VbqOsCyDyd6o8Q2KwdyXZ6siko5iJLzkxVwHgq7xtWC1uCx46dKc3QnwBf4TGjbzUznZRs7PiMCnfq9wMqsZMHMk9BJPeQxKA477BOKbxbDPSO_NUJpIo6FAd5eZ0I3XDdgFnX7lybA1LQFpbHhWf_tDCSnODTMC3vgGSHCGBh48u3VK/s1052/image_2026-01-06_11-19-35%20(4).png
Song Hye Kyo បាននិយាយថាការរិះគន់នៅពេលនោះភាគច្រើនវិលជុំវិញរូបរាងរបស់នាង។ មនុស្សជាច្រើនគិតថានាងមិនមានកម្ពស់គ្រប់គ្រាន់ ឬមានមន្តស្នេហ៍គ្រប់គ្រាន់ដើម្បីដើរតួឯកនោះទេ។ ជំនួសឱ្យការជជែកវែកញែក ឬបដិសេធការរិះគន់ តារាស្រីរូបនេះបាននិយាយថា នាងបានជ្រើសរើសនៅស្ងៀម ផ្តោតលើការងាររបស់នាង ហើយប្រាប់ខ្លួនឯងថា សមត្ថភាពសម្តែងរបស់នាងនឹងឆ្លើយសំណួរទាំងអស់។ វាគឺជាអាកប្បកិរិយាស្ងប់ស្ងាត់ និងការតាំងចិត្តដ៏មុតមាំនេះ ដែលបានជួយ Song Hye Kyo យកឈ្នះលើការរិះគន់ដំបូងៗ និងបង្កើតឈ្មោះរបស់នាងបន្តិចម្តងៗ ដោយក្លាយជាតារាសម្តែងស្រីឈានមុខគេម្នាក់នៅក្នុងទូរទស្សន៍កូរ៉េ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgviy2ddFlLzRP3gOVIol5baABbd1avu4j6vOVxEITE37R_vbVjNGQrqj4KjgcbYGAknPlGcGRkUtMOeen3h-41M2vO45pXuXALgxOKPdcAZZp9bWOofmADpYPmb7-cVLVgSM82lSc-tgs4M4vEONX0-dGAiXzv35gvbQT4IfdRv1bnMlqJ2TDtt9M_8XS8/s733/image_2026-01-06_11-19-34%20(2).png
រឿងភាគ «Full House» ដែលបានចាក់ផ្សាយក្នុងឆ្នាំ ២០០៤ មិនត្រឹមតែបង្កើតភាពល្បីល្បាញយ៉ាងខ្លាំងនៅអាស៊ីប៉ុណ្ណោះទេ ថែមទាំងបានបើកដំណើរការរលកភាពយន្តកូរ៉េផងដែរ ដោយបានជួយ Song Hye Kyo និង Rain ឱ្យក្លាយជាតារាលំដាប់ A និងជាគំរូសម្រាប់រឿងថតឡើងវិញជាច្រើននៅជុំវិញពិភពលោក ដោយសារតែស្គ្រីបកំប្លែង និងមានមន្តស្នេហ៍របស់វា រួមជាមួយនឹងភាពស៊ីចង្វាក់គ្នាដ៏ល្អឥតខ្ចោះរវាងតួឯកទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9-aC-ETklQnsU96UmoTOlpWYFsitg0vfiuaJz65QNSaKjxyXZFx8c1oW6OHue2EQLIRjnfQUkFo0cdUiWZkM5_VU78QyX6R7XofN93a_woNu9K0rLqgfu1ZPnBe2HI8RQzzxdOeYft_pJMM0CnvjWy3tNgQYJKKeM2KZGiiuGjy_xKucj9zcd-P8hYUUD/s1442/image_2026-01-06_11-19-36%20(2).png

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីលែងលះជាមួយនឹងតារាសម្តែង Song Joong-ki បច្ចុប្បន្ន Song Hye Kyo នៅលីវដោយផ្តោតលើអាជីពសម្តែងរបស់នាងជាមួយនឹងគម្រោងភាពយន្តថ្មីៗ និងសកម្មភាពផ្សព្វផ្សាយ។ នាងក៏បានឆ្លងកាត់ការផ្លាស់ប្តូររូបរាងគួរឱ្យកត់សម្គាល់ជាមួយនឹងការកាត់សក់ខ្លីទាន់សម័យ ដែលបង្ហាញពីរូបភាពចាស់ទុំ សន្តិភាព និងការផ្តោតលើបច្ចុប្បន្នបន្ទាប់ពីឧបសគ្គផ្ទាល់ខ្លួន។ បច្ចុប្បន្នតារាសម្តែងវ័យ៤៤ ឆ្នាំរូបនេះកំពុងចូលរួមក្នុងរឿងភាគទូរទស្សន៍ Netflix «Slowly and Intensely» ជាមួយនឹង Gong Yoo ដែលជាស្នាដៃមួយដែលរំពឹងថានឹងដើរតាមគន្លងនៃភាពជោគជ័យភាពយន្ត «The Glory»៕

ថៃប្រកែកញ៉ាញថា ការចោ.ទប្រកាន់កងទ័ពខ្លួនលួ.ចទ្រព្យសម្បត្តិឯកជនពលរដ្ឋខ្មែរគឺជារឿងយល់ច្រឡំ

0

ចោ.រមិនដែលហៅខ្លួនឯងថាជាចោ.រ! ក្រោយកម្ពុជាដាក់ពាក្យប្ដឹ.ងទៅ UN ទាក់ទងនឹងសកម្មភាពទាហានថៃចូលលួ.ចនិងកាន់កាប់ទ្រព្យសម្បត្តិឯកជនពលរដ្ឋខ្មែរលើទឹកដីខ្មែរ ឥឡូវនេះប្រទេសថៃបានចេញមកបដិសេធដោយអះអាងថា៖ ទាំងនេះគឺជាការយល់ច្រលំរបស់ប្រព័ន្ធផ្សព្វផ្សាយ ខណៈរូបភាព និងវីដេអូដែលយើងបានឃើញកន្លងមក គឺកងទ័ពថៃគ្រាន់តែបើកប្រតិបត្តិការការពារ«អធិបតេយ្យភាព» ប្រឆាំងនឹងការឈ្លានពានព្រំដែនខុសច្បាប់ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgATFHTphyfBHNB2JYlokCagch5cZmfuT1qAETalw-_fISANEnVmRCS2uiedECXotl0cf0rZE29u_lfL2DDcAXuAiYTdluAsFZyX33EUihTlKMSDHAAIHShS6UJhpaJ_fGiqmOqMPyJNNbgHGv6jG-mmRVHeDPbnX29V_wWaeO7MgaGo92wSE8IRy6ghjws/s1242/photo_2026-01-07_09-12-51.jpg

តាមការចេញផ្សាយរបស់ Khaosod កាលពីថ្ងៃទី៦ មករា ម្សិលមិញនេះបានឲ្យដឹងថា កងទ័ពភូមិន្ទថៃសូមធ្វើការបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) ដែលអះអាងថា កងទ័ពថៃបានកាន់កាប់ផ្ទះពលរដ្ឋខ្មែរដោយខុសច្បាប់ និងលួ.ចទ្រព្យសម្បត្តិក្នុងអំឡុងពេលមានភាពតានតឹងព្រំដែនថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKwKQ3osFlZizSK4FGrJOWYGk4u1do5OxF8ufvJknHUvUX_Ew7-um2O7WLDs9TCTVnYt2s8CX1zOhJXrXRsgOgk6X9gVrR8-hEDymiRusPMRyN2HpWc2lioZ0e_0vss8FldfeWip4TCacFWDwFTQK-Maqv3hw_ZsJQyzq70D9opKXSqVfPAWS-Aqdipbv0/s1280/photo_2026-01-07_09-12-52.jpg

ជាមួយគ្នានេះ អ្នកនាំពាក្យកងទ័ពថៃ លោក វីនថៃ ស៊ូវ៉ារី បានចេញសេចក្តីបំភ្លឺមួយនៅថ្ងៃដដែលថា៖ ការអះអាងទាំងនេះអាចនាំឱ្យមានការយល់ច្រឡំពីសាធារណជន។ លោកបានសង្កត់ធ្ងន់ថា ប្រតិបត្តិការយោធាទាំងអស់ត្រូវបានបញ្ជាឲ្យអនុវត្តយ៉ាងតឹងរ៉ឹងតែនៅក្នុងទឹកដីអធិបតេយ្យភាពថៃ និងនៅក្នុងតំបន់ដែលត្រូវបានឈ្លានពានដោយខុសច្បាប់ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_gMU355jQEHkxqotUeXneMzouKlh7_3ZYtsjpWcjukG8TOtCK11hgk_ce0R4OcU5sPe-PHutVVovQqlmIyImd5vEP2i6FUJL5btKNN9OGabZsd0eSZqoJRYUtN-iSDymhyphenhyphenLjvH5gG-7YNAu1sfgllUs7Jl5p804iYbuoGo1ABmWeCJzMs-q5O7YabvdVU/s1280/photo_2026-01-07_09-12-47.jpg

អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា យោធាថៃត្រូវបានតម្រូវឱ្យរុះរើរចនាសម្ព័ន្ធខុសច្បាប់ ដើម្បីការពារកុំឲ្យមានអ្នកប្រើប្រាស់វាសម្រាប់គោលបំណងយោធា ឬជាការគំរាមកំហែងដល់សន្តិសុខជាតិថៃ។ ដោយឡែក ទាក់ទងនឹងទ្រព្យសម្បត្តិឯកជនដែលត្រូវបានរកឃើញ កងទ័ពថៃគ្រាន់តែ «ប្រមូលមករក្សាទុក» សម្រាប់ដំណើរការផ្លូវច្បាប់ និងមិនត្រូវបានយកមកប្រើប្រាស់សម្រាប់ប្រយោជន៍ផ្ទាល់ខ្លួននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1j2wQ_XLEsKUmZOsyGY33GONkjRr9QFHiJ9TYuqSNwTMW8eCd5ZdS1vMmvvLa6YcRHKJUQo8jjuN2S-v2_PBokD-gQvZVmm6-3OQiqCMm7Do_J_XjulWHUZl8T8BXLdh78uL4UAAHee8jMP0NNBglkNpwybHV4d4PY2KZSe0MuwuHvd1ETBuQc9crzoOk/s1280/photo_2026-01-07_09-12-48.jpg

ទាំងនេះគឺជាការអះអាងរបស់អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ ដែលធ្វើឡើងដើម្បីលាងខ្លួនក្រោយពេលសកម្មភាពបំផ្លិ.ចបំផ្លា.ញ លួច និងគាស់កកាយយកទ្រព្យសម្បត្តិឯកជនពលរដ្ឋខ្មែរ ត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅលើបណ្ដាញសង្គម។ មិនត្រឹមតែលួ.ចយករបស់របរទាំងនោះទៅប៉ុណ្ណោះទេ កងទ័ពថៃថែមទាំងបានប្រព្រឹត្តនូវទង្វើដ៏ស្មោ.កគ្រោគ និងអគតិជាច្រើនផ្សេងទៀត រួមមានការហែកក្រដាសប្រាក់រៀលខ្មែរ, យកជើងជាន់រូបព្រះឆាយាល័ក្ខអតីតព្រះមហាក្សត្រខ្មែរ និងវា.យកម្ទេចទីតាំងសក្ការៈបូជាជាដើម ដែលទង្វើទាំងនេះបានឆ្លុះបញ្ជាំងឲ្យអន្តរជាតិឃើញថា ជាតិសាសន៍នេះគ្មានសីលធម៌ គ្មានមនុស្សធម៌ និងមានចរិតពិសពុ.លជាខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgixJ17C13EQJHEE40VN2iSoll9qAWHqSpOcrSdyBA_A4aPY4rPjd0YRXf2jvkbGAMiyJ1nFfviGc8V9HfnNZoVzGSY0WQThSHxAeSOJb1BwRUfsQ87IG1nPpiak332EtJ-v1qN9SStgVxiacMmlMJnCWgwFVaV3lVzfeEhNSYpQzWyzHd_hab9GksPi4lF/s1242/photo_2026-01-07_09-12-49.jpg
អាស្រ័យហេតុនេះ កម្ពុជាសង្ឃឹមថា សហគមន៍អន្តរជាតិនឹងបានមើលឃើញពីសន្តានពិតប្រាកដរបស់ថៃ ព្រមទាំងជួយជំរុញឲ្យថៃវិលមកដោះស្រាយជម្លោះព្រំដែនដោយស្របតាមច្បាប់អន្តរជាតិ និងកាតព្វកិច្ចរបស់ខ្លួន ក្រោមសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់៕

តារាចម្រៀង ឱក សុគន្ធកញ្ញា ជាកំពូលអាយដលរបស់ព្រះនាង ចេណ្ណា

0

រយៈពេលចុងក្រោយនេះព្រះនាង ចេណ្ណា បានធ្វើឱ្យទស្សនិកជនក្នុងនិងក្រៅប្រទេសចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើបទចម្រៀង «សារភាពគ្មានន័យ» ដែលមានក្បាច់រាំកំពុងល្បីកក្រើកពេញវេទិកាទិកតុក។ មានដុងសិល្បៈដ៏សម្បូរបែបមិនថារាំសម័យ បុរាណ ច្រៀងជាភាសាជាតិឬបរទេស ព្រះនាង ចេណ្ណា បានបង្ហើបថាតារាចម្រៀង ឱក សុគន្ធកញ្ញា គឺជាកំពូលអាយដលរបស់ទ្រង់ថែមទាំងជាអ្នកបំផុសគំនិតក្នុងការដែលទ្រង់ចាប់អាជីពសិល្បៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_5sfNCO5pVoGQINdbOKEhVQZr-ELBWN6ompxCmcTBY0cv6isCk4IB2T3J-XCicBacz1LEETEml7aD8Nnl0eQieIduVF1-VX2LZBKVfionbmwFr9WQJs6iF11rZHoO8VUUUowIYiLAZrVgVMqJSTiVHFZU9tgHrm3_Kr88YE2sgUW2QAaKbxoK3Ugle-dp/s1440/image_2026-01-06_15-48-12.png
ប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយប៉ុន្តែថ្មីៗនេះព្រះនាង ចេណ្ណា ទើបតែបង្ហើបថាទ្រង់ទើបតែបានជួបតារាចម្រៀង ឱក សុគន្ធកញ្ញា ជាលើកទី១។ ព្រះនាង បានបង្ហាញថា អ្នកនាង ឱក សុគន្ធកញ្ញា ជាសិល្បការិនីរៀមច្បងមួយរូប ដែលទ្រង់គោរពស្រឡាញ់ក្នុងចិត្តតាំងពីក្មេងមក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrkNJoMP0oj66itjw1PVRXiW0XIr6d_2iQ4Vl-G5XryvXH7ZGHlC6TXelmQ0HvWwAibCIS_5wPe1STnKY65V_Hw7O2Cfrrl_DzRgsp2n8dkqVe1kYLU_fhvR6pKr5KPElnnz281q4qMWbFI_gnLq_ZnIsJ6wP3LHGSyTOE7StL_CkGcBDh8qSXSK11Em9F/s1440/image_2026-01-06_15-48-07.png

នៅថ្ងៃទី៤ មករា ព្រះនាង ចេណ្ណា បានបង្ហោះនៅលើបណ្តាញសង្គមថា «អ្នកមីង(ឱក សុគន្ធកញ្ញា) ជាគំរូ ដែលផ្តល់នូវការបំផុសគំនិត និងជំរុញខ្ញុំ លើវិថីសិល្បៈរហូតមកទល់សព្វថ្ងៃ។ ខ្ញុំបានជួបអ្នកមីងផ្ទាល់លើកនេះ ធ្វើឱ្យខ្ញុំកាន់តែគោរពស្រលាញ់មីងលើសពីមុនទៀត ព្រោះតែភាពស្រស់ស្អាត ភាពទន់ភ្លន់ និងពាក្យសម្ដីលើកទឹកចិត្តល្អៗរបស់មីង។
ខ្ញុំសូមអរគុណមីងកញ្ញា ដែលបានរួមចំណែកមួយ ក្នុងការត្រួសត្រាយបើកផ្លូវវិស័យតន្ត្រី និងបង្កើតឱកាស សម្រាប់សិល្បករជំនាន់ថ្មី នៅក្នុងប្រទេសយើង ហើយខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចអភិវឌ្ឍខ្លួន និងរៀនសូត្របន្ថែមទៀត ពីអ្នកមីង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfkUQyk0OAAqQfNuzJeizgoSMJ-LAllwD8QlJu1Dqt8r6DYGezINL-YNJAz0Y-o6Wvd35lclscmICTynXy5gqjepQPR4yTfeMcz2wup85_2T7nI6Q6puu7blqPRZC4ViWK8CBAclPT1cEadvR8QI1F-9OOm8kCba-MxYeE3kToEASfxEeXfy6JSzdnzJXi/s1440/image_2026-01-06_15-48-11.png

គួរបញ្ជាក់ផងដែរថា ព្រះនាងជាអ្នកសិល្បៈម្នាក់ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនតាំងពីទ្រង់នៅតូចមកម្ល៉េះរហូតមកដល់បច្ចុប្បន្ននេះ។ ការគាំទ្រនេះមិនមែនដោយសារតែទ្រង់មានសែជារាជវង្សប៉ុណ្ណោះទេប៉ុន្តែព្រះនាង ចេណ្ណា មានទេពកោសល្យសម្បូរបែប និងថែមទាំងមានចំណេះដឹងអាចនិយាយបានច្រើនភាសាផងដែរ៕

មេដឹកនាំបណ្តាប្រទេសនៅអឺរ៉ុបបង្ហាញគោលជំហរប្រឆាំងនឹងអាមេរិកដែលចង់គ្រប់គ្រងកោះហ្គ្រីនឡែន

0

មេដឹកនាំបណ្តាប្រទេសនៅអឺរ៉ុបបានបង្ហាញគោលជំហរគាំទ្រដាណឺម៉ាក និងកោះហ្គ្រីនឡែន ដោយបញ្ជាក់ថា កោះនៅតំបន់អាកទិកនេះជារបស់ពលរដ្ឋកោះហ្គ្រីនឡែន បន្ទាប់ពីប្រធានាធិបតីអាមេរិកចាប់អារម្មណ៍ចង់គ្រប់គ្រងកោះនេះជាថ្មី ។ ពេលឡើងកាន់តំណែងអាណត្តិទី២ លោកប្រធានាធិបតី Donald Trump ចង់បញ្ចូលកោះនេះទៅក្នុងទឹកដីអាមេរិកដើម្បីជាប្រយោជន៍សន្តិសុខជាតិ ពីព្រោះស្ថិតនៅទីតាំងយុទ្ធសាស្ត្រតំបន់អាកទិក សម្បូររ៉ែធម្មជាតិសំខាន់ៗសម្រាប់ប្រើប្រាស់ក្នុងបច្ចេកវិទ្យាជាន់ខ្ពស់ ទើបអាមេរិកត្រូវការកោះ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPCoVjyT8KXKIOevIi6qI5WvtX1Fzkjfnsc45SxDjcj6FOP0347z9cVgZIYmrj8uqXUdsyRtQAQ3O5Eyf-d_BGG2IF3NnHvc5cK1gjaTCciL2KM1o70MFtx4U4k7IRJqrA5_BRdDNHA30f1-VIt3gxiGvwyEJOCu9I-pMFh1g04FddQl8hV1MdKwoVsegR/s2400/image_2026-01-05_09-40-19.png

សេចក្តីថ្លែងការណ៍របស់មេដឹកនាំប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី ប៉ូឡូញ អេស្ប៉ាញ អង់គ្លេស និងដាណឺម៉ាក បញ្ជាក់ថា កោះហ្គ្រីនឡែន (Greenland) គឺជារបស់ពលរដ្ឋហ្គ្រីនឡែន និងជាបញ្ហារបស់ប្រទេសដាណឺម៉ាក និងកោះហ្គ្រីនឡែនតែប៉ុណ្ណោះ ដែលអាចសម្រេចចិត្តពាក់ព័ន្ធនឹងការគ្រប់គ្រងកោះ ។ មេដឹកនាំប្រទេសទាំងនេះថា សន្តិសុខក្នុងតំបន់អាកទិកត្រូវតែសម្រេចតាមរយៈកិច្ចសហការជាមួយដៃគូអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) រួមទាំងអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdb5bVBonM2ZGMgUK5YLniiKmuRMcVIBo0VvnCArtPz0KC0z-mpDLTwWJpE1gidzBmuLZ8sa3kmf4hc6QKvSgorzwXo3QKl3wmEUw9BobGZi_4_XatMxe9s1gTR8p-wyfDnPasajsifJ1raSiNoGH65gMl-KaBFRM-nP2-iamUIXhv3CpfRVMHxPncHpfJ/s1498/image_2026-01-05_09-40-18.png

សេចក្តីថ្លែងការណ៍បញ្ជាក់ថា អង្គការ NATO បានបង្ហាញគោលជំហរយ៉ាងច្បាស់ពីតំបន់អាកទិកមានសារៈសំខាន់ ដែលសម្ព័ន្ធមិត្តអឺរ៉ុបកំពុងបង្កើនតួនាទី ហើយពួកយើង និងសម្ព័ន្ធមិត្តពីប្រទេសជាច្រើនបានបង្ហាញវត្តមាន សកម្មភាព និងការវិនិយោគ ដើម្បីផ្តល់សុវត្ថិភាពនៅតំបន់អាកទិក និងរារាំងសត្រូវ ខណៈលោកប្រធានាធិបតី Trump និយាយជាញឹកញាប់ចង់គ្រប់គ្រងកោះហ្គ្រីនឡែន ។

តាមការលើកឡើងរបស់មេដឹកនាំប្រទេសបារាំង អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី ប៉ូឡូញ អេស្ប៉ាញ និងដាណឺម៉ាក គឺអធិបតេយ្យ បូរណភាពទឹកដី និងការមិនល្មើសព្រំដែន គឺជាគោលការណ៍អន្តរជាតិ ហើយមេដឹកនាំប្រទេសទាំងនេះគាំទ្រគោលការណ៍អន្តរជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRBEKv-W4K4SJZYbBDtbnlj65mNb39gCQIIE5H8-4RWog_jS8hp9ZBLABF0RUCPDT2ZQW1R5qkG3eg5Q2ibK9tQv6kL48I6L-cF7poSrsCWFd0UE9KQ1duX5Jte6w10jf4kO7nHlrfakE6S6Mxr4ujopd0nozzCX1ge9leL8BT7MzT73LFOvR6MoxZKWs8/s2100/image_2026-01-05_09-40-17%20(2).png

ការជ្រៀតជ្រែករបស់អាមេរិកនៅប្រទេសវេណេស៊ុយអេឡា បានធ្វើឱ្យប្រទេសនានាបារម្ភជាថ្មីអំពីលោកប្រធានាធិបតី Trump តាំងចិត្តចង់បញ្ចូលកោះហ្គ្រីនឡែនទៅក្នុងទឹកដីអាមេរិក ដែលកោះនេះមិនទាន់បានរុករករ៉ែកម្រនៅឡើយ ហើយកោះមានសារៈសំខាន់ពេលផ្ទាំងទឹកកករលាយ ដែលនឹងបើកផ្លូវដល់ការធ្វើដំណើរតាមផ្លូវទឹករបស់នាវាទាំងឡាយ ។ កោះនេះស្ថិតនៅផ្លូវខ្លីបំផុតសម្រាប់ការបាញ់មីស៊ីលរវាងអាមេរិក និងរុស្ស៊ី ហើយអាមេរិកក៏មានទីតាំងកងទ័ពនៅលើកោះដែរ ។

ស្របពេលមានស្ថានការណ៍បន្ទាន់នៅប្រទេសវេណេស៊ុយអេឡា លោកប្រធានាធិបតី Trump បាននិយាយកាលពីថ្ងៃទី៤ ខែមករា ថា ៖ «យើងនឹងគិតពីកោះហ្គ្រែនឡែនម្តងទៀតក្នុងរយៈពេលប្រហែល ២ខែ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimmMtZ6yVUJnsvN7x52CQzDaMqEDpbE-gGP-ZN98cjMUb8QG0Q0wdsfDy6QZnvh10bYRpZG0OUouoJHOUjl92b392kwUPzh5eT9MnlXXZvve0cLOQoDQxmKjENf5VwdfR6sBn4Sp_cvVVAu9xqC7yEEbYovVJgBUvRD_9-ME014XdjSXn9G566sc9chZXx/s830/image_2026-01-05_09-40-17.png

គួរបញ្ជាក់ថា ដាណឺម៉ាកបារម្ភយ៉ាងខ្លាំងពីការបាត់បង់កោះហ្គ្រីនឡែន បន្ទាប់ពីអាមេរិកចាប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡា ហើយលោកប្រធានាធិបតី Trump បង្ហាញគោលជំហររបស់ខ្លួនម្តងហើយម្តងទៀតចង់គ្រប់គ្រងកោះនេះ ។ អ្វីគួរឱ្យបារម្ភ គឺភរិយារបស់មន្ត្រីជំនួយការជាន់ខ្ពស់អាមេរិកដ៏មានឥទ្ធិពលម្នាក់បានបង្ហោះរូបភាពកោះហ្គ្រីនឡែនភ្ជាប់ជាមួយទង់ជាតិអាមេរិក និងសរសេរថា «ឆាប់ៗ…» ។

នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃទី៤ ខែមករា អំពាវនាវឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនឈប់គំរាមកំហែងសម្ព័ន្ធមិត្តប្រវត្តិសាស្ត្រជាបន្ទាន់ វាគ្មានប្រយោជន៍ទេ ដែលអាមេរិកចង់គ្រប់គ្រងកោះហ្គ្រីនឡែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7o8t9LSYRoLv6ZE75G7PWniJ9JxXzSYgqK_RTFyqNDl28hZpOrOPlIJfm-bY0ImNgxKLjdIF5AtplME2KG_paoM3EjBkg5LT5HyCTrl1itoVocjw6QmIriDa2to3etRS-_ZJprgklmtBDEGicsxKY55SZ5M-AhcsvFEPTW1BZVYAtTsx1RpTab2hQW05D/s870/photo_2026-01-05_09-15-50.jpg

កោះហ្គ្រីនឡែន ស្ថិតនៅចន្លោះតំបន់អឺរ៉ុប និងអាមេរិកខាងជើង ទើបធ្វើឱ្យកោះមានសារៈសំខាន់សម្រាប់ប្រព័ន្ធការពារមីស៊ីលរបស់អាមេរិក ។ លើសពីនេះ កោះសម្បូរធនធានធម្មជាតិរ៉ែផ្សេងៗដែលអាមេរិកត្រូវការដើម្បីកាត់បន្ថយការពឹងផ្អែករ៉ែពីប្រទេសចិន ។ កោះនេះស្ថិតក្រោមការគ្រប់គ្រងរបស់ដាណឺម៉ាក និងមានសិទ្ធិប្រកាសឯករាជ្យក្រោមកិច្ចព្រមព្រៀងកាលពីឆ្នាំ២០០៩ ប៉ុន្តែត្រូវការប្រាក់ឧបត្ថម្ភយ៉ាងច្រើនពីដាណឺម៉ាក ៕

សុភ័ក្រ កុសុម៉ា ពោលពាក្យសូមទោសទៅកាន់មនុស្សជិតស្និទ្ធក្នុងថ្ងៃខួបកំណើត

0

នៅក្នុងឱកាសថ្ងៃខួបកំណើតរបស់ខ្លួនតារាចម្រៀងនិងពិធីការិនី សុភ័ក្រ កុសុម៉ា ទទួលបានពាក្យជូនពរជាច្រើនពីអ្នកនៅក្នុងចង្កោមសិល្បៈជាពិសេសមនុស្សជិតស្និទ្ធ។ អ្វីដែលកាន់តែចាប់អារម្មណ៍ពិធីការិនីពូកែវោហាររូបនេះបាននិយាយទាំងអួលដើមកពោលពាក្យសូមទោសទៅកាន់មនុស្សជិតស្និទ្ធក្នុងថ្ងៃពិសេសរបស់ខ្លួនទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1SImVyEDlYkkZu6Rm7X_QvaHEmR1uwZ4AZYZ0vKcIF6rdgUI-wycZTx62UncHTlhC5qgY5VDM3WB-5X8IabfrNhdjTx82kaFZICQA1FvGljeJn4mUXeWwC6wq0zJtphOMetdJ4Ju_0s4f8PZFcOjpe8WQJ3chte9UfuSHqUnG0gZAHU_6r8kCZnwAO3EH/s2048/image_2026-01-06_14-09-22%20(2).png

តាមការចែករំលែកវីដេអូពីពិធីករ វី យ៉ារ៉ូ គេបានឃើញ សុភ័ក្រ កុសុម៉ា និយាយបណ្តើរទឹកភ្នែកបណ្តើរនៅតុអាហារក្រោមពន្លឺភ្លើងទៀន។ កុសុម៉ា ថានាងមិនចង់ហៅមិត្តភក្តិមកនោះទេដោយខ្លាចថារំខានពេលវេលាប៉ុន្តែនាងចង់មានវត្តមានមនុស្សដែលនាងស្រលាញ់ចូលចិត្តនាងមិនថាកាលៈទេសៈណានៅជាមួយនាង រាប់អាននាងដោយមិនគិតផលប្រយោជន៍ រាប់អានសមាជិកគ្រួសាររបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVOF2L8uc0EhM7QcDt_VZrDVE9arKDLs3_EyBzZoNXBpWlzW4WOxKNqfnPuhRWyo1lvnApLdVRj5BiN3lWPD5a-7UK6-z9Ft_o9SYBHIXfV7hoYF_yWax3wnovDL2hp5voTUzEicRa1_Y_6AyvlxJgoDKr9hPoLHDQIB_ikor4tGm5Q4gp_Z5OBJo2QlhV/s2048/image_2026-01-06_14-09-18.png
កុសុម៉ា ថាវត្តមានអ្នកដែលនៅទីនេះគឺជាអ្នកដែលនាងគិតច្រើននិងស្រលាញ់ជាងគេ។ ក្នុងឱកាសនេះដែរ សុភ័ក្រ កុសុម៉ា បានពោលពាក្យសូមទោសមនុស្សជិតស្និទ្ធបើសិនជាពេលខ្លះនាងឆេវឆាវអត់សប្បាយចិត្ត ហើយតែងតែយោគយល់ដល់នាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4v6Pg2cX5fR-W6P3eEUgSXbZC8Wyjm2WOW9BvPxx8H5-yc48jNN5tH4JR5_xsWTZhHmC5DiPxZCUlHjjdx1CFp0796uiVth8NIOlvFAtjv1jjhjRUlHNKf2WcCJec4PyjBEAvjZ3hu2anI8MDOBLkSESqCwb212JkVHB0e1cGLrg1icXTWdiDopBRgxdx/s2048/image_2026-01-06_14-09-16.png

ងាកមកកាន់ពិធីករ វី យ៉ារ៉ូ ដែលជាមនុស្សម្នាក់ចូលរួមក្នុងថ្ងៃពិសេសរបស់ កុសុម៉ា ក៏បានជូនពរមិត្តសម្លាញ់ដែរថា «រីករាយថ្ងៃខួបកំណើតមនុស្សល្អ មានបេះដូងល្អ តែងតែប្រើបេះដូងរាប់អានគ្នា ចង់ឃើញអ្នកជុំវិញខ្លួនសប្បាយចិត្តពិតប្រាកដ ចង់ប្រាប់ថាមិត្តម្នាក់នេះ មិនចង់បានអ្វីក្រៅពីចង់ឃើញមិត្តសប្បាយចិត្តរហូត សុភមង្គលរហូត ជោគជ័យរហូត សូមមានក្តីសុខបែបនេះរហូតណា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYvps1yhyphenhyphen5hBRTZIwQ2Gvyy2Sm7JYXL5HJVnpZB4BkZB-qlUnR2udJmIGxcFUdgDsE41-YtpF7Londr-Y-RjkZaKevl7vcX5g_aoLNp2yjBFb-l1kF7pUOu3XRUM1G1QyEmSejBzWBxUta0lXe_YaYzIuvhg9sVj6uEH_fsUi1E157kvrnq8EhMnvvj6op/s2048/image_2026-01-06_14-09-20.png

ចំណែកឯពិធីករ ដេវិដ ដែលមានទំនាក់ទំនងជិតស្និទ្ធនឹង សុភ័ក្រ កុសុម៉ា វិញក៏បានពោលពាក្យដ៏ផ្អែមល្ហែមមកាន់ពិធីការិនីរូបនេះ។ ដេវិដ បានអរគុណដល់ព្រហ្មលិខិតដែលឱ្យលោកជួប សុភ័ក្រ កុសុម៉ា ជាបងស្រី រៀមច្បង ដៃគូដ៏ល្អ ធ្វើឱ្យលោកមានភាពកក់ក្តៅនិងមានភាពជឿជាក់នៅលើឆាកគ្រប់ពេល។ ចាប់ដៃគូជាមួយគ្នាអាចលើស១០០កម្មវិធី ដេវិដ មានក្តីប្រាថ្នាចាប់ដៃគូជាមួយ កុសុម៉ា បន្តឈរកាន់មេក្រូនិយាយជាមួយគ្នាតរហូតទៅដល់ ចូលនិវត្តន៍៕