តារាល្បីៗមួយចំនួនបានទទួលផ្សព្វផ្សាយល្បែ.ងអនឡាញយ៉ាងគគ្រឹងគ្រេងមិនខ្វល់នឹងមតិសាធារណៈនោះទេ។ មិនត្រឹមតែចូលរួមផ្សព្វផ្សាយល្បែងប៉ុណ្ណោះទេ ពេលនេះថែមទាំងផលិតចម្រៀងនិយាយពីល្បែងក្លាយទៅជាអ្នកមាន ក្លាយទៅជាសេដ្ឋីទៀត ដែលចេញពីបបូរមាត់តារាកំប្លែង នាយគ្រឿន ។ រឿងនេះធ្វើឱ្យសន្ធឹកសំឡេងប្រជាជនខ្មែររិះគន់ទៅលើតារាកំប្លែងរូបនេះយ៉ាងភ្លូកទឹកភ្លូកដី។នាយគ្រឿន៖ «ខ្ញុំបរាជ័យ៣ដង តែដោយសារមានបងពាក់មី និងការព្យាយាមទើបខ្ញុំជោគជ័យ»  - បទយកការណ៍

ធ្លាប់តែទទួលបានការសរសើរពីប្រជាជនកម្ពុជាតាមរយៈការសម្តែងកំប្លែងស្ងួតរបស់ខ្លួន ពេលនេះតារាកំប្លែង នាយគ្រឿន ត្រូវរងមតិរិះគន់បន្ទាប់ពីលោកបង្ហោះវីដេអូចម្រៀងផ្សព្វផ្សាយពីល្បែងអនឡាញមួយប្រភេទនៅលើបណ្តាញសង្គមផ្ទាល់ខ្លួន។ ទោះយ៉ាងណា ការបង្ហោះចម្រៀងពីល្បែងនេះ នាយគ្រឿន រងនូវមតិរិះគន់ភ្លូកទឹកភ្លូកដី រហូតតារាកំប្លែងរូបនេះសម្រេចចិត្តលុបវីដេអូចម្រៀងនោះចេញពីគណនីផ្ទាល់ខ្លួនហើយ។ស្លុតចិត្តមិនស្ទើរ ពេលឃើញ នាយ គ្រឿន និង នាយ BIG ក្នុងសភាពបែបនេះ! - Khmer  Breaking News

ទោះបីវីដេអូច្រៀងនោះត្រូវបានលុបចេញពីបណ្តាញសង្គមលោកក្តី ប៉ុន្តែវីដេអូដែលលោកច្រៀងរៀបរាប់ពីល្បែងអនឡាញ ថែមទាំងមានពាក្យជំរុញលើកទឹកចិត្តឱ្យលេងក្លាយជាអ្នកមាន ក្លាយជាសេដ្ឋី នៅលើគណនីល្បែងនោះផ្ទាល់នៅតែមានដូច្នេះការរិះគន់ទៅលើ នាយគ្រឿន នៅតែកើតមានឡើង។

ដោយសារតែជាបុគ្គលសាធារណៈថែមទាំងជាមនុស្សល្បីក្នុងជួរសិល្បៈមិនត្រឹមតែប្រមូតធម្មតានោះទេ ថែមទាំងចេញជាចម្រៀងមានវីដេអូទៀតនេះតារាកំប្លែងល្បីឈ្មោះមានដើមកំណើតមកពីខេត្តស្វាយរៀង រូបនេះត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមចូលទៅបញ្ចេញមតិរិះគន់កប់ៗមាត់ថា «មិនដែលឃើញអ្នកណាមានដោយសារល្បែងផងមានតែរហាម ដោយសារល្បែងនិងបំណុលជុំកោះ ,ក្រែងពីមុនធ្លាប់ក្រដែរហី? ហើយមកដល់សព្វថ្ងៃនេះមានបានដោយសារលេងល្បែងនិងមែន? , មូលហេតុដែលគាំទ្រតារាស្រុកគេ»។ អ្នកផ្សេងទៀតបានលើកឡើងដែរថា «ហៅកូនក្មួយបងប្អូនអ្នកប្រូម៉ូតចូលលេងទាំងអស់ផង, ចូលរួមលេងល្បែងទាំងអស់គ្នាហើយចូលរួម ក្រ ទាំងអស់គ្នាដែរ។ ពីមុនថាលេងល្បែង បើកតាមតូបខុសច្បាប់ឥឡូវនេះល្បែងពេញទូរស័ព្ទស្របច្បាប់ពេញលេញ។ បន្តិចទៀត ក្មេងចាស់ប្រុសស្រីអត់បានរកស៊ីអី។ងប់ងល់ ល្បែងទាំងហ្នឹងហើយ»។

មិនត្រឹមតែមតិរិះគន់ខាងលើនេះទេតែតារាកំប្លែង នាយគ្រឿន ត្រូវរងមតិរិះគន់ជាច្រើនទៀតដោយប្រជាជនខ្មែររិះគន់ទៅលើតារាកំប្លែងរូបនេះយ៉ាងខ្លាំងជាមនុស្សល្បីល្បាញមានឥទ្ធិពលក្នុងសង្គមចេញចម្រៀងជំរុញលើកទឹកចិត្តលេងល្បែងក្លាយជាអ្នកមាន ក្លាយជាសេដ្ឋីទៅវិញ៕