ប្រទេសចិន ៖ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមហ៊ុន Huawei ប្រកាសថា ស្ថានីយសាកថ្មរថយន្តអគ្គិសនីរបស់ខ្លួនមានសមត្ថភាពសាកថ្មកម្រិតខ្ពស់ គឺប្រើពេលត្រឹមតែ១វិនាទីប៉ុណ្ណោះ រថយន្តអាចបើកបរបានចម្ងាយផ្លូវ១គីឡូម៉ែត្រ ឬសាកថ្មត្រឹមតែ៨នាទី រថយន្តអាចបើកបរបានរហូតដល់៦០០គីឡូម៉ែត្រ ។ ហេតុនេះ វាជាស្ថានីយសាកថ្មដ៏លឿនបំផុតនៅលើពិភពលោក ឬលឿនជាងស្ថានីយសាកថ្មរបស់ក្រុមហ៊ុន Tesla ទ្វេដង ។EV charging equipment - The new rules explained - Professional Electrician

ក្រុមហ៊ុន Huawei Technologies គ្រោងនឹងដំឡើងស្ថានីយសាកថ្មល្បឿនលឿនសម្រាប់រថយន្តអគ្គិសនី ចំនួន១សែនកន្លែងនៅទូទាំងប្រទេសចិន ក្នុងឆ្នាំ២០២៤ រួមទាំងស្ថានីយសាកថ្មសម្រាប់ប្រភេទរថយន្តផ្សេងទៀត ដែលអាចសាកថ្មលឿនជាងស្ថានីយសាកថ្មរបស់ក្រុមហ៊ុន Tesla រហូតដល់២ដង ។ វានឹងជួយគាំទ្រគម្រោងថាមពលសម្រាប់រថយន្តអគ្គិសនីសាកថ្មបានលឿនរបស់ក្រុមហ៊ុនផលិតរថយន្តចិន ។

ផ្ទាំងផ្សាយពាណិជ្ជកម្មស្ថានីយសាកថ្មរថយន្តអគ្គិសនីមួយកន្លែងនៅចំណតយានយន្តរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មនៅទីក្រុងសឺនចេន ដែលជាទីស្នាក់ការធំរបស់ក្រុមហ៊ុន Huawei បានសរសេរអក្សរថា សាកថ្មត្រឹមតែ១វិនាទីប៉ុណ្ណោះ រថយន្តអគ្គិសនីនឹងអាចបើកបរបានចម្ងាយផ្លូវ១គីឡូម៉ែត្រ ។ លើសពីនេះ ផ្ទាំងផ្សាយពាណិជ្ជកម្មថែមទាំងបង្ហាញនូវឡូហ្គូ Huawei ទំហំធំនៅផ្នែកខាងក្រោមទៀតផង ។Huawei 600kW EV charger leaks, outpacing Tesla's Superchargers - Gizmochina

រថយន្តអគ្គិសនីប្រើប្រាស់ថ្ម៨០គីឡូវ៉ាត់ក្នុង១ម៉ោង គឺអាចបើកបរក្នុងចម្ងាយផ្លូវរហូតដល់៦០០គីឡូម៉ែត្រ ហើយការសាកថ្មពេញនឹងចំណាយពេលប្រមាណ៨នាទីប៉ុណ្ណោះ ។ ទោះយ៉ាងណា ពេលវេលាសាកថ្មពិតប្រាកដអាចខុសៗគ្នា គឺអាស្រ័យលើសីតុណ្ហភាព និងកម្លាំងថ្មនៅសេសសល់ ។

ថាមពលអគ្គិសនី៦០០គីឡូវ៉ាត់របស់ស្ថានីយសាកថ្មនេះចាត់ទុកថា គឺជាថាមពលខ្ពស់បំផុតនៅលើពិភពលោក ខណៈស្ថានីយសាកថ្ម Supercharger របស់ក្រុមហ៊ុន Tesla មានថាមពលខ្ពស់បំផុតស្មើ២៥០គីឡូវ៉ាត់នៅប្រទេសចិន ដែលចំណាយពេលសាកថ្មឱ្យរហូតដល់១៩នាទី ទើបថ្មពេញ ។Charge An Electric Car In 8 Minutes: Huawei Will Install 100 Thousand 600  KW Charging Stations In China - Tech News Space

ឧបករណ៍សាកថ្មលឿនបំផុតនេះបានអភិវឌ្ឍន៍ឡើងដោយ Huawei Digital Power ដែលជាសាខារបស់ក្រុមហ៊ុន Huawei ។ កាលពីមុន សាខានេះបានផលិតឧបករណ៍សម្រាប់សាកថ្ម ប៉ុន្តែបច្ចុប្បន្ន សាខាបានពង្រីកខ្លួនក្លាយជាឧស្សាហកម្មស្ថានីយសាកថ្មអគ្គិសនីទាំងស្រុង ។

នៅឆ្នាំ២០២៤ ក្រុមហ៊ុន Huawei នឹងលក់ឧបករណ៍សាកថ្មអគ្គិសនីទៅឱ្យក្រុមហ៊ុនស្ថានីយសាកថ្មអគ្គិសនី ហើយក្រុមហ៊ុនគ្រោងដំឡើងស្ថានីយសាកថ្មសរុបចំនួន១សែនកន្លែងនៅទូទាំងប្រទេសចិន រួមទាំងឧបករណ៍សាកថ្មថាមពល២៥០គីឡូវ៉ាត់នៅតាមតំបន់ផ្សេងៗ ដូចជា ៖ អគារពាណិជ្ជកម្ម និងផ្លូវហាយវ៉េ ។

ក្រៅពីនេះ ក្រុមហ៊ុន Huawei បញ្ជាក់ថា ស្ថានីយសាកថ្មរថយន្តអគ្គសិនីរបស់ខ្លួនអាចប្រើប្រាស់ជាមួយរថយន្តអគ្គិសនីគ្រប់ប្រភេទ រួមទាំងរថយន្តរបស់ Tesla ផងដែរ ។ បើស្ថានីយសាកថ្មនេះទទួលបានការពេញនិយម ក្រុមហ៊ុនអាចជំរុញឱ្យក្រុមហ៊ុនចិនដែលផលិតរថយន្តអគ្គិសនីជួយគាំទ្រការសាកថ្មល្បឿនលឿន ។ ជំហានដំបូង Huawei នឹងផ្តោតលើទីផ្សារក្នុងប្រទេសចិន ប៉ុន្តែក្រុមហ៊ុនពុំទាន់សម្រេចចិត្តពង្រីកទីផ្សារទៅក្រៅប្រទេសទេ ៕Five takeaways about Tesla's push to be the EV charging standard | Penn  Today