Home Blog Page 1285

លោក អូលីវ៉ា គង់ ច្នៃឈុត «រាជនីអង្គរបរមវិស្ណុលោក» ជូន Miss Universe Thailand 2023 ធ្វើជាពិធីការិនីកម្មវិធី Miss Global 2023

0

អ្នកច្នៃម៉ូតឆ្នើមប្រចាំប្រទេសលោក អូលីវ៉ា គង់ បានបង្ហើបប្រាប់អ្នកគាំទ្រថាលោកគឺជាអ្នកច្នៃឈុតយ៉ាងពិសេសជូន Anntonia Porsild Miss Universe Thailand 2023 សម្រាប់ការចូលរួមធ្វើជាពិធីការិនីក្នុងកម្មវិធី Miss Global 2023 ដែលប្រព្រឹត្តទៅនៅលើទឹកដីកម្ពុជា។ ឈុតដែលលោកច្នៃនេះមានឈ្មោះថា «រាជនីអង្គរបរមវិស្ណុលោក» ហើយឈុតនេះមានអត្ថន័យមិនធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm8Xdfm_2KbcXFRHIiryni7dPYaN-TYfGgK-ylH6JfJULQU7pdsoc3pVnl2Bua9f44jp7B1cozPWsOAJ_s3F7mEaXaAZQ_cTjesY_ITFj17jJidaAlpG8B7DBOByRMBe0R7-IsQJvJ8uiXg566zW2myAXcWELYNSPCBvsOEkCt755Lpq8ZDUJwLboG86c/s2048/image_2024-01-18_09-08-19.png

កម្មវិធីប្រកួត Miss Global 2023 ដែលកម្ពុជាមានសិទ្ធិរៀបចំពាក់កណ្តាលជាមួយវៀតណាម នាយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នឹងឈានចូលដល់ការប្រកួតផ្តាច់ព្រ័ត្រហើយក្រោមការរៀបចំរបស់ក្រុមហ៊ុនមហាហង្ស។ កម្មវិធីប្រកួតបវរកញ្ញានេះ លក្ខណ៍ មុនីអានីតា ជាអ្នកតំណាងកម្ពុជាចូលរួមប្រកួត។ អ្វីដែលកាន់តែពិសេសសម្រាប់យប់ថ្ងៃផ្តាច់ព្រ័ត្រ Miss Global 2023 លំដាប់រងទី១ Miss Universe 2023 កញ្ញា Anntonia Porsild នឹងធ្វើជាពិធីការិនីក្នុងការប្រកួតនេះ។ ខណៈឈុតរបស់ Anntonia ច្នៃដោយ លោក អូលីវ៉ា គង់ សម្រឹតសម្រាំងយ៉ាងពិសេសនិងបង្កប់ទៅដោយអត្ថន័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM_BJwKSWLLPLFYzVra-hNuxcZV7ZxPtv769a86UNLfmJJjQm4ghJhZ9a7QOGR0Rx65-7klIUBuu61CT5xD55AQ0UunJ_Yd7WYmUEf9r_w63h0VoxhnHtA1KzVtfJ0kfb89Dyh2OadFKr6L6qqJ4FOrh5ssqU0yOmWJfkJs8SIfHb36Q3LeiSLohoihv4/s1799/image_2024-01-18_09-08-23.png

តាមការឱ្យដឹងពីអ្នកច្នៃម៉ូត អូលីវ៉ា គង់ ឈុតដែល Anntonia នឹងគ្រងនេះមានឈ្មោះថា «រាជនីអង្គរបរមវិស្ណុលោក» ច្នៃឡើងអំពីក្រណាត់សូត្រដែលមានគុណភាពខ្ពស់ និងឌិនត្បូងខ្មៅ ដ៏មានតម្លៃ។ ស្មានៃរ៉ូបនេះលោក អូលីវ៉ា គង់ បានបញ្ជាក់ថា យកលំនាំនៃកំពូលប្រាសាទអង្គរវត្ត។ ចំណែកតួខ្លួននៃរ៉ូបគឺតំណាងឱ្យនាគ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihRufXuLUaXqnxyKxEO5pMwiF8biMQxIVAmqjTH0wNatq0avBKISeNymEkSs8EWOX9db-ZScCeabQYJe4bn61dmiWQd9lHWtsRC-Z3XcYBl0juykaCXcFVG61RZW9WrhmumooUR8sAdaTe2eSPw3YmzPS2dlaJybCFSxwM-_rt2Hz03VfaTnbXCpaWYIw/s2048/image_2024-01-18_09-08-20.png
ផ្នែកខាងក្រោមនៃឈុត«រាជនីអង្គរបរមវិស្ណុលោក» គឺយកលំនាំតាមកាំជណ្តើរឡើងកំពូលបាកាននៃប្រាសាទអង្គរវត្ត ប្រៀបដូចជាជណ្តើរឡើងទៅកាន់ឋានសួគ៌ ខណៈលំនាំនៃរ៉ូបមាន រូបកលិ្កន (ខ្លួនមនុស្សក្បាលសេះ) ជាអវតាចុងក្រោយរបស់ព្រះវិស្ហុ ដកស្រង់ចេញពីប្រាសាទបន្ទាយស្រី លាយឡំជាមួយក្បាច់ភ្ញីវល្លិ៍ និងភ្ញីទេស ដកស្រង់ចេញពីចំលាក់ប្រាសាទអង្គរវត្ត។ ក្រោយពីលោកបង្ហាញដូចនេះហើយធ្វើឱ្យអ្នកគាំទ្របង្ហាញអារម្មណ៍ស្ងប់ស្ងែងយ៉ាងខ្លាំងនៃការច្នៃម៉ូតយ៉ាងពិសេសពោរពេញដោយអត្ថន័យបញ្ជាក់ពីអត្តសញ្ញាណជាតិថែមទៀត។

លោក អូលីវ៉ា គង់ ដែលមានឈ្មោះពិតថា ម៉ែន សីហា គឺជាអ្នកច្នៃម៉ូតមួយរូបដ៏មានប្រជាប្រិយភាពដោយស្នាដៃរបស់លោកទទួលស្គាល់ទាំងជាតិនិងអន្តរជាតិព្រមទាំងឈ្នះពានរង្វាន់ពីឆាកអន្តរជាតិផងដែរ៕

ចំនួនប្រជាជនរបស់ប្រទេសចិនបានថយចុះជាង ២ លាននាក់នៅឆ្នាំ ២០២៣

0

បរទេស៖ ចំនួនប្រជាជនរបស់ប្រទេសចិនបានបន្តធ្លាក់ចុះកាលពីឆ្នាំមុន ដោយសារប្រទេសនេះបានកត់ត្រាអត្រាកំណើតទាបបំផុត និងអត្រាមរណភាពខ្ពស់បំផុតក្នុងរយៈពេលកន្លះទសវត្សរ៍ ដែលធ្វើឱ្យអង្គការសហប្រជាជាតិបានព្យាករណ៍ថា ឥណ្ឌាអាចនឹងវ៉ាដាច់ប្រទេសចិន ដើម្បីក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោក។China's population is declining — and nothing may change that - Voxយោងតាមទិន្នន័យ SCMP ដែលចេញផ្សាយដោយការិយាល័យស្ថិតិចិននៅថ្ងៃទី ១៧ ខែមករាបានបង្ហាញថា ចំនួនប្រជាជនរបស់ប្រទេសនេះបានថយចុះពី ២.០៨ លាននាក់ទៅ ១.៤0៩ លាននាក់កាលពីឆ្នាំមុនធៀបនឹង ១.៤១១ លាននាក់ក្នុងឆ្នាំ ២០១៩ និង ២០២២ ដែលនេះជាឆ្នាំទីពីរជាប់ៗគ្នាដែលប្រជាជនចិនបានធ្លាក់ចុះក្នុងរយៈពេល ៦០ ឆ្នាំកន្លងមកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYIrfF2kreXBVNTbh67r-42YQ2qI2w8Hi9qr68rpEuf9nqlCnVbfYPTCp_XmlPf8RIiZjER0-Sw6iKL1bMk0mOCZXRMqIPQB6QOqkuMa_eGtSGFXT-0t5lnjEcdempyvnGbEB9PEHIjT6YT2cj9QOpdJ_7ThizeG9ptw7eOpSXkUd1wbr18D3f6qI-MzQ/s1920/rss-efe479de8db266c0376bd4e921cd2bcf4d158b47f84w.jpg

នៅឆ្នាំ ២០២៣ ទារកកើតបានត្រឹមតែ ៩.០២ លាននាក់ប៉ុណ្ណោះ ធៀបនឹង ៩.៥៦ លាននាក់ក្នុងឆ្នាំ ២០២២។ កត្តានេះបណ្តាលឱ្យអត្រាកំណើតរបស់ប្រទេសចិនកាលពីឆ្នាំមុនធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ១៩៤៩ មកនៅត្រឹម ៦.៣៩ នាក់ក្នុង ១.០០០ នាក់ ធៀបនឹង ៦.៧៧ ក្នុងឆ្នាំ ២០២២។ ទន្ទឹមនឹងនេះដែរ មនុស្ស ១១.១ លាននាក់បានស្លាប់នៅឆ្នាំ ២០២៣ កើនឡើងចំនួន ៦៩០.០០០ នាក់ពីឆ្នាំ ២០២២ ដែលជំរុញឱ្យអត្រាមរណភាពជាតិដល់ ៧.៨៧ នាក់ក្នុង ១.០០០ នាក់ ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៦៩។Five questions about China's slowing population growth - CGTN

កំណើនប្រជាជនរបស់ប្រទេសចិនបានធ្លាក់ចុះចាប់តាំងពីឆ្នាំ ២០១៦ ដោយសារតម្លៃខ្ពស់នៃការចិញ្ចឹមកូន ភាពជាបុគ្គលរឹងមាំ និងរបៀបរស់នៅចម្រុះធ្វើឱ្យមនុស្សមិនសូវមានចិត្តចង់បានកូន។ គោលនយោបាយថ្មីរបស់ចិន ដែលអនុវត្តចាប់ពីឆ្នាំ ២០២០ ដល់ចុងឆ្នាំ ២០២២ ក៏ត្រូវបានគេជឿថា បានរួមចំណែកដល់ការធ្លាក់ចុះផងដែរ។ ក្រុមអ្នកស្រាវជ្រាវបានព្រមានថា សេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ដែលបានទទួលអត្ថប្រយោជន៍យ៉ាងសំខាន់ពី “រចនាសម្ព័ន្ធប្រជាជនមាស” នឹងប្រឈមមុខនឹងបញ្ហានានា រួមទាំងកម្លាំងពលកម្មធ្លាក់ចុះ និងអំណាចទិញធ្លាក់ចុះ ក៏ដូចជាប្រព័ន្ធសន្តិសុខសង្គមកាន់តែតានតឹងផងដែរ។A historic shift.. China's population decreased for the first time in sixty years | ArabiaWeather | ArabiaWeather

លោក Lin Caiyi អនុប្រធានវិទ្យាស្ថានចិនបាននិយាយថា “អត្រាកំណើតធ្លាក់ចុះមានន័យថា កម្លាំងការងារធ្លាក់ចុះជាបន្តបន្ទាប់ ដែលនឹងនាំឱ្យមានកំណើនសេដ្ឋកិច្ចយឺតដោយជៀសមិនរួច។ លោក Peng Xizhe សាស្ត្រាចារ្យនៅមជ្ឈមណ្ឌលសម្រាប់ប្រជាជន និងគោលនយោបាយអភិវឌ្ឍន៍នៃសាកលវិទ្យាល័យ Fudan បានព្យាករណ៍ថា ចំនួនប្រជាជនរបស់ប្រទេសចិននឹងធ្លាក់ចុះបន្ថែមទៀតនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ដោយធ្លាក់ចុះក្រោម ១.៤ ពាន់លាននៅឆ្នាំ ២០២៧ និង ១.២ ពាន់លាននៅឆ្នាំ ២០៤៩៕

អ្នកឧកញ៉ាមានឥទ្ធិពលម្នាក់ បោះទុន៣០០លានដុល្លារ សង់ព្រលានយន្តហោះអន្តរជាតិនៅលើកោះរ៉ុង

0

កម្ពុជា នឹងមានព្រលានយន្តហោះអន្តរជាតិថ្មីមួយទៀត នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ខេត្តព្រះសីហនុ ដែលគ្រោងចំណាយថវិកាសាងសង់ប្រមាណ ៣០០លាន ដុល្លារសហរដ្ឋអាមេរិក នឹងត្រូវបញ្ចប់ការសាងសង់ក្នុងរយៈពេល ៥ឆ្នាំ។

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង លំដាប់ 4C ត្រូវបានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀង និងទទួលស្គាល់ផែនការមេ រវាងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡុបមេន ខមភេនី របស់អ្នកឧកញ៉ាគិត ម៉េង កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣កន្លងទៅ។ព្រលានយន្តហោះទាំង ៥ នៅកម្ពុជាកំពុងសាងសង់ តម្លៃរាប់ពាន់លានដុល្លារ | Harbor Propertyអាកាសយានដ្ឋាននេះនឹងក្លាយជាអាកាសយានដ្ឋានអន្តរជាតិថ្មីទី៤ ដែលបានធ្វើការវិនិយោគ ដោយមានការចូលរួមពីវិស័យឯកជន បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិតារាសាគរ, អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងអាកាសយានដ្ឋានអន្តរជាតិតេជោ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូអិលធីឌី បានចុះហត្ថលេខាជួលកោះរ៉ុង ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាភាគីតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍកោះនេះឱ្យទៅជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម និងរមណីយដ្ឋានទេសចរធម្មជាតិ៕អ្នកឧកញ៉ា គិត ម៉េង ប្តេជ្ញាសង់ព្រលានយន្តហោះអន្តរជាតិកោះរ៉ុង តម្លៃ៣០០លានដុល្លារ សម្រេចឲ្យបានតាមផែនការ ដែលចាប់ផ្តើមក្នុងពេលឆាប់ៗ ...White Beach Bungalows, Koh Rong Island – Updated 2024 Priceshttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQU9G2bKr0mLLTGRhQBLkHMnji5JtvpMuYd_du86e7y0ScrLtXV8fG0PBJzpQ2C8zavGoYsnlzmRQtK89LYb966nwB3mFpgwavQuEeHT2NY4GLpMzrT-iILXHoByMjLuT0VLKbjQSbP3uDjxQPiif3LmmRELtGd1IYsOaROpgsrzMthAcO1HZhWAMKbvI/s1380/Koh-Rong-island-airport-1.jpg

 

អជ្ញាធររកឃើញបង្គាចាក់ចាហួយ៩.៥គីឡូក្រាម នៅទីតាំងលក់គ្រឿងសមុទ្រ ម្តុំត្រឡោកបែក

0

នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ សាខារាជធានីភ្នំពេញ បាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យទីតាំងលក់គ្រឿងសមុទ្រ នៅលើផ្លូវ៥៩៨ ត្រឡោកបែក សរុបចំនួន៩ទីតាំង ដោយបានដកយកគំរូសំណាកចំនួន ២២គំរូ រួមមានមឹក បង្គា ក្តាម បង្កង ត្រីសមុទ្រ ជាដើម មកធ្វើតេស្តនិងវិភាគនៅក្នុងរថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ របស់អគ្គនាយកដ្ឋាន ដើម្បីពិនិត្យនិងការពារក្រែងមានការដាក់លាយសារធាតុគីមីហាមឃាត់ផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

ជាលទ្ធផល ក្រោយការពិនិត្យយ៉ាងហ្មត់ច៉ត់ មន្ត្រីយើងបានរកឃើញ “បង្គា” មានចាក់ចាហួយចំនួន៩.៥គីឡូក្រាម ដោយបានដកហូតភ្លាមៗ រួមទាំងចាត់វិធានការចំពោះម្ចាស់ទំនិញតាមនីតិវិធីផងដែរ៕May be an image of textMay be an image of 4 people and text

 

ឥណ្ឌាក្លាយជាប្រទេសដែលលក់រថយន្តច្រើនជាងគេលំដាប់ទី ៣ នៅលើពិភពលោក

0

ប្រទេសឥណ្ឌា៖ ឥណ្ឌាបានក្លាយជាប្រទេសដែលលក់រថយន្តច្រើនជាងគេលំដាប់ទី ៣ នៅលើពិភពលោក បន្ទាប់ពីចិន និងសហរដ្ឋអាមេរិក ដោយវ៉ាដាច់ជប៉ុនសម្រាប់ពីរឆ្នាំជាប់ៗគ្នា។
ថ្មីៗនេះយោងតាមគេហទំព័រអន្តរជាតិ Nikkei Asia បានឱ្យដឹងថា ការលក់រថយន្តថ្មីនៅក្នុងប្រទេសឥណ្ឌាកាលពីឆ្នាំ ២០២៣ បានកើនឡើង ៧% បើធៀបនឹងឆ្នាំ ២០២២ ដែលមានរថយន្តសរុបចំនួន ៤.២៥ លានគ្រឿងត្រូវបានលក់ ដោយលទ្ធផលនេះបានជួយឱ្យប្រទេសអាស៊ីខាងត្បូងយកឈ្នះជប៉ុនក្នុងចំណាត់ថ្នាក់កំពូលទាំង ១០។cars in india: 1 in 5 cars sold in India comes with automatic transmission  - The Economic Times

ការលក់រថយន្តរបស់ប្រទេសឥណ្ឌាត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀតនៅឆ្នាំ ២០២៤។ ក្នុងឆ្នាំ ២០១៨ រថយន្តប្រហែល ៤.៤ លានគ្រឿងត្រូវបានលក់ ប៉ុន្តែបន្ទាប់មកបានថយចុះមកតិចជាង ៤ លានគ្រឿងក្នុងឆ្នាំ ២០១៩ ភាគច្រើនដោយសារតែផលប៉ះពាល់នៃការរឹតបន្តឹងឥណទានលើវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។ បន្ទាប់ពីជំងឺរាតត្បាត Covid-19 បានវាយលុក ការលក់បានធ្លាក់ចុះតិចជាង ៣ លានគ្រឿងនៅឆ្នាំ ២០២០ ហើយនៅឆ្នាំ ២០២១ ទីផ្សារបានងើបឡើងវិញជាមួយនឹងលទ្ធផលនៃរថយន្តចំនួន ៤ លានគ្រឿង។India's auto industry poised to rank number 3 in world by 2030: Govt, ET  Auto

នៅឆ្នាំ ២០២២ ការលក់រថយន្តសរុបមានចំនួន ៣.៧៩៣ លានគ្រឿង កើនឡើង ២៣% បើធៀបនឹងឆ្នាំមុន ដោយសារក្រុមហ៊ុនផលិតរថយន្តប្រណាំងដើម្បីបំពេញបន្ទប់តាំងបង្ហាញផលិតផល មុនពេលតម្លៃរថយន្តកើនឡើងក្នុងឆ្នាំថ្មី។ លើសពីនេះ ការកាត់បន្ថយដែលផ្តល់ដោយក្រុមហ៊ុនផលិតឧបករណ៍ដើម (OEMs) ក៏ជួយបង្កើនការលក់ក្នុងខែធ្នូ ឆ្នាំ ២០២២ ផងដែរ។Traffic congestion plan for Delhi | World Highways

នៅឆ្នាំ ២០២៣ រថយន្តម៉ាស៊ីនចំហេះខាងក្នុង រួមទាំងរថយន្តកូនកាត់ នឹងមានចំណែកនៃការលក់ភាគច្រើន។ សមាមាត្រនៃយានជំនិះអគ្គិសនីគឺមិនសំខាន់ទេ ប៉ុន្តែវាត្រូវបានគេរំពឹងថានឹងកើនឡើងនាពេលអនាគតដ៏ខ្លី ដោយសារក្រុមហ៊ុនផលិតជាច្រើនបានណែនាំម៉ូដែលរថយន្តថ្មីៗកាន់តែច្រើន ហើយផ្នែកនេះនៅតែបន្តទទួលបានគោលនយោបាយគាំទ្រ។ វាត្រូវបានគេរំពឹងថារថយន្តអគ្គិសនីនឹងមានចំនួន ៣% នៃការលក់រថយន្តក្នុងឆ្នាំ ២០២៣-២០២៤។

គួរបញ្ជាក់ដែរថា បច្ចុប្បន្នប្រទេសឥណ្ឌាមានប្រជាជនប្រមាណ ១,៤ ពាន់លាននាក់ ហើយត្រូវបានគេរំពឹងថានឹងលើសប្រទេសចិននៅឆ្នាំនេះ។ កម្រិតប្រាក់ចំណូលក៏កំពុងកើនឡើងផងដែរ ដូច្នេះវិស័យជាច្រើនទៀតត្រូវបានគេរំពឹងថានឹងកើនឡើងតាមសមាមាត្រ រួមទាំងរថយន្តផងដែរ៕

ចៅអធិការវត្តមួយអង្គ រំលោភក្មេងស្រីម្នាក់ រួចបង់៣ពាន់ដុល្លារសុំបញ្ចប់រឿង

0

ព្រះអនុគណក្រុងប៉ោយប៉ែត និងជាព្រះគ្រូចៅអធិការវត្តស្ទឹងបត់ ត្រូវបានស្រ្តីវ័យក្មេងម្នាក់ប្តឹងសមត្ថកិច្ចចោទពីបទរំលោភសេពសន្ថវៈ ហើយបង់លុយ៣ពាន់ដុល្លារ សុំឱ្យក្មេងស្រីរងគ្រោះដកពាក្យបណ្តឹង។

ស្ត្រីរងគ្រោះបានលើកឡើងថា៖”បុគ្គលជាសង្ឃខាងលើ បានចាប់រំលោករូបនាងកាលពីជិតភ្លឺថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ នៅផ្ទះសំណាក់មួយកន្លែង នៅខេត្តសៀមរាប”។

ក្រោយចាប់រំលោភហើយនោះ ព្រះអនុគណនោះ បានគម្រាមនាងមិនឱ្យនិយាយប្រាប់អ្នកណាទេ សូម្បីតែពុកម្តាយនាង ហើយលោកថា នឹងទទួលខុសត្រូវលើរូបនាងគ្រប់យ៉ាង តែសូមឱ្យចាំលោករយៈពេលពីរឆ្នាំទៀតចាំលោកធ្វើសាលាឆាន់ និងខ្លោងទ្វាររួចលោកនឹងសឹកដណ្តឹងនាង។

បន្ទាប់មកបានប្រហែលពីរខែកន្លះ លោកក៏ដោះដៃលែងទំនាក់ទំនងមកនាង និងប្លុកហ្វេសបុករបស់នាងចោលអស់។

លុះក្រោយមក នាងសម្រេចចិត្តដាក់ពាក្យបណ្តឹង ទៅសមត្ថកិច្ចខេត្តបន្ទាយមានជ័យ ក៏ប៉ុន្តែសមត្ថកិច្ចមិនបានដោះស្រាយតាមផ្លូវច្បាប់ឱ្យរូបនាងឡើយ ផ្ទុយមកវិញមានតែសំឡុតបំភិតបំភ័យនាងថា ប្តឹងមិនឈ្នះលោកទេ ប្រយ័ត្នលោកប្តឹងវិញ។

ដោយស្ថិតក្នុងគ្រួសារក្រីក្រ នាងក៏ព្រមដកពាក្យបណ្តឹង និងយកលុយសំណង៣ពាន់ដុល្លារ ខណៈព្រះអនុគណក្រុងប៉ោយប៉ែត ប្រកាសលាចាកសិក្ខាបទ នៅថ្ងៃទី១៨-១៩ ខែមករា២០២៤ខាងមុខនេះ៕

 

 

រថភ្លើងទំនើបចុងក្រោយបំផុតរបស់ពិភពលោក រត់បានដោយគ្មានផ្លូវខ្សែដែក

0

ឡានក្រុងអគ្គីសនី ឬ រថភ្លើងរត់ដោយគ្មានខ្សែដែក គឺជាមធ្យោបាយដឹកជញ្ជូនអ្នកដំណើរទំនើបដំបូងបង្អស់ដែលមានដើមកំណើតនៅទីក្រុង Zhuzhou ប្រទេសចិន។

ក្រុមហ៊ុនដ៏ធំមួយរបស់ចិន CRRC បានណែនាំយានជំនិះថ្មីមួយដែលបានផលិតចេញជារូបរាងដំបូងកាលពីឆ្នាំ ២០១៧។ យាន្តជំនិះប្រភេទថ្មីនេះ គេហៅវាថា «ឡានក្រុងអគ្គីសនី ឬ រថភ្លើងគ្មានផ្លូវដែក ឬ Rail Bus» ដែលវាស្រដៀងទៅនឹងឡានក្រុងបន្តិចនិងរថភ្លើងបន្តិច។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ វាត្រូវបានបង្កើតឡើងដោយច្នៃបញ្ចូលគ្នារវាងប្រព័ន្ធ៣ធំគឺ ឡានក្រុង រថភ្លើង និងអគ្គីសនី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio-JwRv11tCs6TXJ8RORFWlN22cySVKwtatVpqjNwpMcr9TvpIRr9eXJLAugQruIAujh7q1W17R7L8ATo06rmeJhDUuaLzNQ6v-u4P5oilGednZGSdyZVCCMlBQkoT3BKkQgE5DgyHL36gREzmKLsvbkO3ZM3FD2eMYQsLy23gdjmIbRZDC3jW8ogRd0E/s960/Yibin-line-960x644.jpg

ឡានក្រុងអគ្គីសនីនេះត្រូវបានដាក់បង្ហាញជាសាធារណៈកាលខែមិថុនា ឆ្នាំ ២០២៣ នៅឯទីក្រុង Zhuzhou នៃប្រទេសចិន ដែលគ្របដណ្តប់លើផ្លូវប្រវែង ៣ គីឡូម៉ែត្រ និងមានចំណតស្ថានីយចំនួន ៤ ក្នុងទីក្រុងនោះ។

ឡានក្រុងអគ្គីសនី ដែលគេអាចហៅវាម៉្យាងទៀតថា រថភ្លើងទំនើបរត់បានដោយគ្មានផ្លូវខ្សែដែក ព្រោះថាវាមានលក្ខណៈស្រដៀងនឹងរថភ្លើងធម្មតាបេះបិត ដោយខុសត្រង់ថា វាមិនរត់លើផ្លូវដែកទេ។ ផ្ទុយទៅវិញ វានឹងរត់តាមស្លាកសញ្ញា (គំនូសសរៗ) មួយជួរនៅលើផ្លូវ។ ស្លាកសញ្ញានោះទៀតសោត គឺបានបំពាក់ដោយឧបករណ៍ចាប់សញ្ញានៅខាងក្រោម ដើម្បីកំណត់ទំហំផ្លូវនិងភាពដំណើរការនៃរថភ្លើងនេះ។ ម៉្យាងវិញទៀត ឧបករណ៍ចាប់សញ្ញាទាំងនោះនឹងផ្តល់សញ្ញាទៅកាន់អ្នកបើករថភ្លើងជាប្រចាំនូវទិន្នន័យផ្សេងៗ ដើម្បីធានាបាននូវការធ្វើដំណើរប្រកបដោយសុវត្ថិភាពខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxj6PXGjjVH0oQdAe93rp9imociurm_C4bE25dlFUpU308Qpbih4SZUGr7-dazPxElq6BkAXRpqSgLTejkTnYX3fRPAstQOBJz12c0Pd5BMPuWIjmSgXixIJF81oryFs2itlkhx6fZ0WvACT-aNClJN93DK6j4UJ8gOrosr04s9K_Vamlf1TKMnSiC81s/s1200/acj-0512-worlds-first-trackless-train-og.jpg

យ៉ាងណាមិញ រថភ្លើងគ្មានខ្សែដែកនេះ គឺមានតម្លៃថោកជាងរថភ្លើងក្រោមដីផ្សេងៗនៅប្រទេសចិនរហូតដល់ទៅបួនឯណ្ណោះ។ ជាឧទាហរណ៍ គ្រោងការសាងសង់រថភ្លើងក្រោមដីប៉ាន់ប្រមាណថាមានតម្លៃ ១០០លានដុល្លារ រីឯការសាងសង់បណ្តាញផ្លូវរថភ្លើងទំនើបនេះត្រូវបានគេប៉ាន់ប្រមាណថាចំណាយអស់ត្រឹមតែ ២៥ លានដុល្លារប៉ុណ្ណោះ។

ទោះជាយ៉ាងណា យាន្តជំនះនេះត្រូវបានរចនាឡើងដែលបំពាក់ទៅដោយគ្រឿងអគ្គីសនីខ្ពស់ ប្រាកដណាស់ថាមិនបំពុលដល់បរិយាកាស(មិនបំពុលដោយផ្សែង ឧស្ម័ន) និងសន្សំសំច្នៃខ្ពស់ (ប្រេងឥន្ទនៈជាដើម)។ ម៉្យាងវិញទៀត វាត្រូវការការសាកថ្មត្រឹមតែ ១០ នាទីប៉ុណ្ណោះ ជិះបានរហូតដល់ទៅ ២៥ គីឡូម៉ែត្រ ហើយមានល្បឿនរហូតដល់ ៧០គីឡូម៉ែត្រក្នុងមួយម៉ោង។ រីឯការដឹកជញ្ជូនអ្នកដំណើរវិញប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាពបំផុត ជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅលើដងផ្លូវបានយ៉ាងច្រើន។

ក្រុមហ៊ុន CRRC របស់ប្រទេសចិនដ៏ធំមួយនេះក៏បានសង្ឃឹមយ៉ាងមុតមាំថា នាថ្ងៃអនាគតឡានក្រុងអគ្គីសនី ឬរថភ្លើងគ្មានផ្លូវដែកនេះនឹងលេចវត្តមាននៅលើពិភពលោក ដើម្បីជួយសម្រួលដល់មនុស្សគ្រប់រូប ថែមទាំងមិនប៉ះពាល់ដល់បរិស្ថានទៀតផងដែរ៕

លាទាំងអាល័យ! ហាងលក់មីបឋម នៅបរិវេណសាលាបឋមសិក្សាវត្តទួលទំពូង ត្រូវបានរុះរើចោលទាំងស្រុង

0

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ហាងលក់បាយ និងមីបឋម ដ៏ល្បីល្បាញនៅបរិវេណសាលាបឋមសិក្សាវត្តទួលទំពូង ត្រូវបានធ្វើការរុះរើទាំងស្រុង រួមជាមួយអគារសិក្សានៅជាប់កន្លែងនោះក៏ត្រូវបានរុះរើចេញផងដែរ។

អ្នកលក់បាយ និងមីបឋមនៅទីនោះ ត្រូវបង្ខំចិត្តផ្លាស់ប្តូរទីតាំង និងអ្នកខ្លះទៀតក៏ឈប់លក់ ដោយហេតុរកកន្លែងថ្មីមិនបាន ឬយកពេលសម្រាកខ្លះ ព្រោះភាគច្រើននៃអាជីវករ ពួកគាត់លក់នៅទីនោះមកមិនក្រោម១៥ឆ្នាំនោះទេ។

សម្រាប់ការរុះរើចោលនេះផងដែរ អាជីវករខ្លះលើកឡើងថានឹងយកធ្វើជារោងដាក់ទូកនិងសួនច្បារជាដើម។ តែយ៉ាងណាមិញ បើតាមអ្នករស់នៅជិតទីនោះ ក៏បានបញ្ជាក់ថា វត្តទួលទំពូងមានគម្រោងអភិវឌ្ឍន៍ថ្មីបន្ថែមទៀតទៅលើបរិវេណវត្ត។

គួរបញ្ជាក់ផងដែរ អគារសិក្សា ដែលត្រូវរុះរើនេះ ត្រូវបានសាងសង់តាំងពីឆ្នាំ១៩៨៦មក គិតមកទល់ពេលនេះមានរយៈពេល៣៨ឆ្នាំ៕

May be an image of streetMay be an image of street, temple and text

កូរ៉េខាងត្បូងគ្រោងបង្កើតមជ្ឈមណ្ឌលផលិតបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោក

0

បរទេស៖ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេរបស់កូរ៉េខាងត្បូងដូចជា Samsung និង SK hynix គ្រោងនឹងវិនិយោគ ៤៧០ ពាន់លានដុល្លារអាមេរិក ដើម្បីបង្កើតមជ្ឈមណ្ឌលផលិតបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោក ដោយពង្រឹងជំហររបស់កូរ៉េខាងត្បូងក្នុងការប្រណាំង semiconductor ពិភពលោក។Korea Chips Act] Korea sets out own Chips Act, in less ambitious fashion

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ អ្នកតំណាងរបស់ក្រុមហ៊ុន Samsung និង SK hynix បាននិយាយថា កូរ៉េខាងត្បូងនឹងសាងសង់មជ្ឈមណ្ឌលផលិតបន្ទះឈីប semiconductor ដ៏ធំបំផុតរបស់ពិភពលោកនៅក្នុងខេត្ត Kyunggi នៅឆ្នាំ ២០៤៧ ខណៈដែលក្រុមហ៊ុន Samsung Electronics, SK Hynix និងក្រុមហ៊ុនបន្ទះឈីបផ្សេងទៀតគ្រោងនឹងវិនិយោគចំនួន ៦២២ ពាន់ពាន់លានវ៉ុន (ស្មើនឹង ៤៧០ ពាន់លានដុល្លារ) ដោយផ្តល់មូលនិធិដល់រោងចក្របន្ទះឈីបថ្មីចំនួន ១៣ និងកន្លែងស្រាវជ្រាវចំនួន ៣ នេះបើយាងតាមគេហទំព័រអន្តរជាតិ Tech Wire Asia។Samsung is building the world's largest chip factory in South Korea for  $228 billion | Shacknews

ក្រុមហ៊ុន Samsung និង Hynix នឹងសាងសង់រោងចក្រផលិតបន្ទះសៀគ្វីទំនើបរបស់ពួកគេនៅក្នុងប្រទេស ដែលជាផ្នែកនៃយុទ្ធសាស្ត្រពីរទសវត្សរ៍។ ជាពិសេស Samsung គ្រោងនឹងសាងសង់រោងចក្រថ្មីចំនួន ៦ ជាមួយនឹងទុនវិនិយោគចំនួន ៣៦០ ពាន់ពាន់លានវ៉ុន (ជាង ២៥០ ពាន់លានដុល្លារអាមេរិក)។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន SK Hynix បានចំណាយប្រាក់ ១២២ ពាន់ពាន់លានវ៉ុន ដើម្បីសាងសង់រោងចក្រចំនួន ៤ នៅក្នុងសួនឧស្សាហកម្មមួយផ្សេងទៀតនៅ Yongin ។South Korea announces bigger tax breaks, loans to bolster local microchip  industry | Automotive News

ប្រទេសកូរ៉េបានសង្កត់ធ្ងន់ថា ចង្កោមបន្ទះឈីបទំនើបនឹងពង្រីកដើម្បីរួមបញ្ចូលក្រុមហ៊ុនដែលផ្តល់សម្ភារៈ និងការរចនាបន្ទះឈីបខ្នាតតូច។ មហិច្ឆតាចុងក្រោយគឺធ្វើឱ្យប្រសើរឡើងនូវស្វ័យភាពនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ semiconductor ពី ៣០% ទៅ ៥០% នៅឆ្នាំ ២០៣០។ បន្ថែមពីលើហេដ្ឋារចនាសម្ព័ន្ធ កូរ៉េមានគោលបំណងលើកកម្ពស់ទេពកោសល្យក្នុងស្រុក ខណៈពេលដែលបង្កើតលក្ខខណ្ឌសម្រាប់អ្នកជំនាញបរទេសធ្វើការ និងស្រាវជ្រាវ។ ដូច្នេះហើយ រដ្ឋាភិបាលបានប៉ាន់ប្រមាណថា ផែនការ ៤៧០ ពាន់លានដុល្លារ នឹងជួយបង្កើតឱកាសការងារជាង ៣ លានកន្លែងសម្រាប់មនុស្ស ៣.៤៦ លាននាក់នាពេលអនាគត៕

គន្លឹះ ៥ ដើម្បីចំណាយលុយតិចនៅសិង្ហបុរីដែលជាកន្លែងថ្លៃបំផុត

0

យោងតាមគេហទំព័រអន្តរជាតិ The British Weekly Economist ដែលបានបោះពុម្ពផ្សាយចំណាត់ថ្នាក់ប្រចាំឆ្នាំរបស់ខ្លួនអំពីកន្លែងរស់នៅថ្លៃបំផុតរបស់ពិភពលោកនៅចុងខែវិច្ឆិកា ឆ្នាំ២០២៣ ដោយសិង្ហបុរី និង Zurich ឈរនៅលេខមួយជាប្រទេសដែលមានកន្លែងរស់នៅថ្លៃបំផុតលើលោក។ នេះបើតាម Marielle Desscalsota ដែលបានរស់នៅក្នុងប្រទេសសិង្ហបុរីអស់រយៈពេល ២០ ឆ្នាំបាននិយាយថា សម្រាប់ភ្ញៀវទេសចរណ៍ដែលចង់មកទស្សនាប្រទេសនេះ យើងសូមណែនាំគន្លឹះ ៥ ដើម្បីចំណាយតិចនៅសិង្ហបុរី។

១.ទទួលទានអាហារនៅក្នុងផ្សារបុរាណ៖ ផ្សារបុរាណដែលមានលក់អាហារចម្រុះ ក៏ដូចជាមានលក់ទំនិញផ្សេងៗ គឺជាគោលដៅដែលភ្ញៀវទេសចរ និងអ្នកស្រុកជាច្រើនគួរតែទៅ ព្រោះដោយសារតម្លៃនៅទីនោះថោក បើប្រៀបធៀបទៅនឹងផ្សារទំនើប ចំពោះអាហារវិញគឺឆ្ងាញ់ និងមានអនាម័យទៀតផង។Changi Hawker Center - popular dining area in Singapore. Photo: Insider

២.ផឹក kopi ជំនួសឱ្យកាហ្វេទាន់សម័យ៖ ជំនួសឱ្យការទៅទស្សនាហាងកាហ្វេប្រណិតដែលមានកាហ្វេល្បីៗដូចជាឡាតេ ឬ capuccino គឺថ្លៃៗណាស់។ ដូច្នេះអ្នកទស្សនាអាចសាកល្បង kopi ដែលជាកាហ្វេសិង្ហបុរីដុតដោយដៃជាមួយនឹងវិធីកែច្នៃចំនួន ១៥ ផ្សេងៗគ្នា។ អ្នកស្រុកនៅទីនោះជាញឹកញាប់ផឹក kopi ជាមួយនំបុ័ងអាំងពីរបន្ទះ និងស៊ុតឆ្អិនមួយដោយមានការចំណាយទាបបំផុត ដែលងាយស្រួលសម្រាប់ភ្ញៀវទេសចរក្នុងការទទួលទាន។Kopi - Singaporean coffee. Photo: Asia one

៣.ទស្សនាកន្លែងណាដែលមិនគិតថ្លៃ៖ នៅប្រទេសសិង្ហបុរីមានកន្លែងកម្សាន្តល្បីៗជាច្រើន ប៉ុន្តែមានតម្លៃថ្លៃណាស់ដូចជា សួនកម្សាន្ត Universal Studios Singapore និងកន្លែងសង្កេតការណ៍នៅ Marina Bay Sands។ ដូច្នេះ ដើម្បីចំណាយតិចភ្ញៀវទេសចរអាចទៅទស្សនាកន្លែងនានាដោយមិនគិតថ្លៃដូចជា Gillman Barracks ដែលជាតំបន់សិល្បៈសហសម័យដែលប្រមូលផ្តុំនូវវិចិត្រសាលអន្តរជាតិជាច្រើនរបស់ប្រទេសសិង្ហបុរី ឬក៏សារមន្ទីរ NUS ដែលមានការប្រគុំតន្ត្រីឥតគិតថ្លៃតែងតែធ្វើឡើងនៅខាងក្រៅនៅឯ Esplanade និងជារោងមហោស្រពដ៏ល្បីល្បាញដែលគេស្គាល់ថាជា “មហោស្រពទុរេន”។Gillman Barracks - Visit Singapore Official Site

៤.ស្នាក់នៅផ្ទះសំណាកតូចៗ៖ ជំនួសឱ្យការចំណាយប្រាក់ច្រើននៅសណ្ឋាគារប្រណីតៗ យើងនឹងណែនាំឱ្យអ្នកទេសចរកក់បន្ទប់នៅសណ្ឋាគារស្នេហា ឬផ្ទះសំណាកតូចៗដែលជា”តម្លៃដ៏សមរម្យបំផុតនៅសិង្ហបុរី”។ សម្រាប់សណ្ឋាគារស្នេហា ឬផ្ទះសំណាកតូចៗនៅសិង្ហបុរីជាទូទៅ គឺមានកន្លែងស្អាត ទូលាយ ទីតាំងកណ្តាល ហើយមានបន្ទប់ទឹកឯកជនមួយងាយស្រួលសម្រាប់ភ្ញៀវទេសចរ។Hotel 81 hotel chain in Singapore. Photo: Booking

៥.រំលងបារ និងហាងលក់ស្រានៅឆ្នេរទេសចរណ៍ដែលមានមនុស្សកកកុញ៖ អ្នកទេសចរជាច្រើនតែងតែសម្រុកទៅ Sentosa ដែលជាកោះនៅឈូងសមុទ្រដ៏ល្បីល្បាញសម្រាប់រមណីយដ្ឋានលំដាប់ខ្ពស់ ក្លឹប និងបារ តម្លៃអាហារ និងភេសជ្ជៈច្រើនតែខ្ពស់ណាស់។ ហេតុនេះដើម្បីចំណាយតិច អ្នកទស្សនាអាចជប់លៀងនៅក្លឹបឆ្នេរ Changi Beach ភាគខាងកើតទីក្រុង Signapore ដែលនៅទីនោះអ្នកទស្សនាអាចស្វែងរកជម្រើសអាហារជាច្រើនដែលមានតម្លៃថោកសមរម្យបំផុតនៅភោជនីយដ្ឋានដ៏ពេញនិយមជាច្រើន៕The 7 Best Sentosa Beach Clubs and Bars in Singapore - SG Magazine