Home ព័ត៌មានជាតិ អាកាសយាន្តដ្ឋានថ្មីមួយនឹងលេចរូបរាងឡើងនៅខេត្តរតនគិរី លើផ្ទៃដីជិត ២ពាន់ហិកតា

អាកាសយាន្តដ្ឋានថ្មីមួយនឹងលេចរូបរាងឡើងនៅខេត្តរតនគិរី លើផ្ទៃដីជិត ២ពាន់ហិកតា

86
0

អភិបាលខេត្តរតនគិរី និងរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បានចុះពិនិត្យលើទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានថ្មី លើផ្ទៃដីប្រមាណជា ១,៩០៥ ហិកតា ស្ថិតក្នុងភូមិសាស្រ្តស្រុកលំផាត់ ខេត្តរតនគិរី ដើម្បីផ្ដល់សារៈសំខាន់ក្នុងការវិនិយោគ និងទេសចរណ៍នៅខេត្តភូមិភាគឦសាន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi84U-hufnh1th2pMAi7ck7RLazPlXNexrk6oGa54-hB3N3lXI6XUvnGe0n3artuLnBQtxeFzmRf9UBD38LO4yJbVTakxVgpidhzQE2uQNHy3Erd91cC4skGnw0poCO8sKV8qkFsWHh2weKOVmrAfpX-UKjDDXb8Y6NrPYJIYa6UGhbpwmsYjDO-AgvCQA/s1024/photo_2026-05-09_16-44-45.jpg

តាមរយៈការចែករំលែកនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ លោក តឹក សាលី រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានអញ្ជើញចុះពិនិត្យជាក់ស្តែងទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានថ្មី។ ក្រុមការងារខាងលើនេះមានការចូលរួមពីអភិបាលរងខេត្ត, តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ, អាជ្ញាធរស្រុកលំផាត់ ព្រមទាំងមានអ្នកជំនាញការបរទេសផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9qX1kOuxYLPsIGtOD0MriSCDwmlIwOsDTE_wDJLvomYE9El1y3kzCP-4Z8I4klaaSvznPPIRUln-GQ6QpsHrjGsNbgY77BzubMAcdXeWiimiR8Ruq8YTw4AZg-EvwLE43xGMduGEGzDLZCIf2NlQj1J_lIY6_ArYsG5Zvv3cxJtfDTy7AMWvrD_HGiRo/s1280/photo_2026-05-09_16-44-46%20(2).jpg
លោក ញ៉ែម សំអឿន បានមានប្រសាសន៍ថា ទីតាំងអាកាសយានដ្ឋានថ្មីនេះស្ថិតនៅកណ្ដាលរវាងខេត្តមណ្ឌលគិរី និងរតនគិរី និងខេត្តស្ទឹងត្រែង ដែលផ្ដល់ប្រយោជន៍ពាក់ព័ន្ធនឹងការជំរុញវិនិយោគនៅខេត្តភូមិភាគឦសាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbZ3CFPq8ZsYWtZY5KPPIbVI-XwKcmxdqs9HlV_2YzYFk4_NppnmNKqrnIQIA9Ygi-mVYXs2ncHuiW6hj98XVJ0dppUMo3x5k52S53yMOQ08zSZN9T0wqI0CGTZYuyyk6-Eud2tBq2H1jhAWN8Cx2P3VdFvJzfYuV0spzJtJZaXweecqwtzfiEVrSUJNw/s1280/photo_2026-05-09_16-44-46.jpg

បើតាមអភិបាលខេត្ត បច្ចុប្បន្ន រដ្ឋាភិបាលបានប្រគល់ជូនវិស័យឯកជនក្នុងការវិនិយោគ ហើយបើរកដៃគូឯកជនមិនបានទេ រដ្ឋាភិបាលនឹងអភិវឌ្ឍដោយខ្លួនឯង ខណៈបច្ចុប្បន្នក្រុមហ៊ុនកំពុងសិក្សាផលប៉ះពាល់ផ្សេងៗ ហើយរយៈពេលនៃការសាងសង់ប្រមាណ ៣ ឆ្នាំ អាចដំណើរការបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDiRDIt7ZYKUvlGG8HV7zl5ZEQCBCX4BFuOfwLlQ6DgihTAyZNa2_cDuttSW2LTfV597Tf1KM0Uk8a_0O-QXvWmtvH1HfP2DJTg7CObkVVcp4EKGcRApREEkqIR03nvbuVVznTmGQrJ5QLQyBi1WXo8Rz19hCGb25sK8VJpz2c0Wt6wXwquyJ5Rc7mLaE/s1024/photo_2026-05-09_16-44-45%20(2).jpg

សូមបញ្ជាក់ថា ព្រលានយន្តហោះថ្មីនេះ មានទីតាំងនៅស្រុកលំផាត់ ខេត្តរតនគិរី។ គម្រោងនេះ គ្រោងសាងសង់លើផ្ទៃដីជាង ១,៩០៥ ហិកតា ដើម្បីតភ្ជាប់ទេសចរណ៍ខេត្តភូមិភាគឦសាន និងការដោះដូរពាណិជ្ជកម្មក្នុង និងក្រៅស្រុកផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQDhC3qP2tcjnp4AenxgPRmshMJ0eXitcDD7sLJPMBKCx3v5rUPum-jLWmbHvymQafOLhaGR1eFVAAn8tgcMWjqLWgJiryf7k24wBqKZoYHrSABgJZjDiJkFw4yLX0JcdGRfzh3-JL66kFnEMLcGRe0m_Swy8oz0bQg8rUcLIDT0F51nTTRm9cZlwQx5w/s1024/photo_2026-05-09_16-44-45%20(3).jpg
ក្រោយបញ្ចប់ព្រលានយន្តហោះថ្មីខាងលើគេរំពឹងថា ខេត្តភូមិភាគឦសានមួយនេះ នឹងអាចកើនចំនួនភ្ងៀវទេសចរ និងវិនិយោគិន ដែលកន្លងមក កត្តារយៈចម្ងាយ ធ្វើឱ្យភ្ងៀវទេសចរ និងអ្នកវិនិយោគ ពុំសូវចាប់អារម្មណ៍នឹងខេត្តនេះទេ។ ខេត្តភូមិភាគឦសាននេះមានវិស័យសំខាន់ៗសម្រាប់ទាក់ទាញការវិនិយោគដូចជា៖ វិស័យធនធានរ៉ែ, វិស័យទេសចរ និងវិស័យកសិកម្ម៕