បរទេស៖ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេរបស់កូរ៉េខាងត្បូងដូចជា Samsung និង SK hynix គ្រោងនឹងវិនិយោគ ៤៧០ ពាន់លានដុល្លារអាមេរិក ដើម្បីបង្កើតមជ្ឈមណ្ឌលផលិតបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោក ដោយពង្រឹងជំហររបស់កូរ៉េខាងត្បូងក្នុងការប្រណាំង semiconductor ពិភពលោក។![Korea Chips Act] Korea sets out own Chips Act, in less ambitious fashion](https://res.heraldm.com/content/image/2022/01/24/20220124000698_0.jpg)
នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ អ្នកតំណាងរបស់ក្រុមហ៊ុន Samsung និង SK hynix បាននិយាយថា កូរ៉េខាងត្បូងនឹងសាងសង់មជ្ឈមណ្ឌលផលិតបន្ទះឈីប semiconductor ដ៏ធំបំផុតរបស់ពិភពលោកនៅក្នុងខេត្ត Kyunggi នៅឆ្នាំ ២០៤៧ ខណៈដែលក្រុមហ៊ុន Samsung Electronics, SK Hynix និងក្រុមហ៊ុនបន្ទះឈីបផ្សេងទៀតគ្រោងនឹងវិនិយោគចំនួន ៦២២ ពាន់ពាន់លានវ៉ុន (ស្មើនឹង ៤៧០ ពាន់លានដុល្លារ) ដោយផ្តល់មូលនិធិដល់រោងចក្របន្ទះឈីបថ្មីចំនួន ១៣ និងកន្លែងស្រាវជ្រាវចំនួន ៣ នេះបើយាងតាមគេហទំព័រអន្តរជាតិ Tech Wire Asia។
ក្រុមហ៊ុន Samsung និង Hynix នឹងសាងសង់រោងចក្រផលិតបន្ទះសៀគ្វីទំនើបរបស់ពួកគេនៅក្នុងប្រទេស ដែលជាផ្នែកនៃយុទ្ធសាស្ត្រពីរទសវត្សរ៍។ ជាពិសេស Samsung គ្រោងនឹងសាងសង់រោងចក្រថ្មីចំនួន ៦ ជាមួយនឹងទុនវិនិយោគចំនួន ៣៦០ ពាន់ពាន់លានវ៉ុន (ជាង ២៥០ ពាន់លានដុល្លារអាមេរិក)។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន SK Hynix បានចំណាយប្រាក់ ១២២ ពាន់ពាន់លានវ៉ុន ដើម្បីសាងសង់រោងចក្រចំនួន ៤ នៅក្នុងសួនឧស្សាហកម្មមួយផ្សេងទៀតនៅ Yongin ។
ប្រទេសកូរ៉េបានសង្កត់ធ្ងន់ថា ចង្កោមបន្ទះឈីបទំនើបនឹងពង្រីកដើម្បីរួមបញ្ចូលក្រុមហ៊ុនដែលផ្តល់សម្ភារៈ និងការរចនាបន្ទះឈីបខ្នាតតូច។ មហិច្ឆតាចុងក្រោយគឺធ្វើឱ្យប្រសើរឡើងនូវស្វ័យភាពនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ semiconductor ពី ៣០% ទៅ ៥០% នៅឆ្នាំ ២០៣០។ បន្ថែមពីលើហេដ្ឋារចនាសម្ព័ន្ធ កូរ៉េមានគោលបំណងលើកកម្ពស់ទេពកោសល្យក្នុងស្រុក ខណៈពេលដែលបង្កើតលក្ខខណ្ឌសម្រាប់អ្នកជំនាញបរទេសធ្វើការ និងស្រាវជ្រាវ។ ដូច្នេះហើយ រដ្ឋាភិបាលបានប៉ាន់ប្រមាណថា ផែនការ ៤៧០ ពាន់លានដុល្លារ នឹងជួយបង្កើតឱកាសការងារជាង ៣ លានកន្លែងសម្រាប់មនុស្ស ៣.៤៦ លាននាក់នាពេលអនាគត៕










