នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ហាងលក់បាយ និងមីបឋម ដ៏ល្បីល្បាញនៅបរិវេណសាលាបឋមសិក្សាវត្តទួលទំពូង ត្រូវបានធ្វើការរុះរើទាំងស្រុង រួមជាមួយអគារសិក្សានៅជាប់កន្លែងនោះក៏ត្រូវបានរុះរើចេញផងដែរ។
អ្នកលក់បាយ និងមីបឋមនៅទីនោះ ត្រូវបង្ខំចិត្តផ្លាស់ប្តូរទីតាំង និងអ្នកខ្លះទៀតក៏ឈប់លក់ ដោយហេតុរកកន្លែងថ្មីមិនបាន ឬយកពេលសម្រាកខ្លះ ព្រោះភាគច្រើននៃអាជីវករ ពួកគាត់លក់នៅទីនោះមកមិនក្រោម១៥ឆ្នាំនោះទេ។
សម្រាប់ការរុះរើចោលនេះផងដែរ អាជីវករខ្លះលើកឡើងថានឹងយកធ្វើជារោងដាក់ទូកនិងសួនច្បារជាដើម។ តែយ៉ាងណាមិញ បើតាមអ្នករស់នៅជិតទីនោះ ក៏បានបញ្ជាក់ថា វត្តទួលទំពូងមានគម្រោងអភិវឌ្ឍន៍ថ្មីបន្ថែមទៀតទៅលើបរិវេណវត្ត។
គួរបញ្ជាក់ផងដែរ អគារសិក្សា ដែលត្រូវរុះរើនេះ ត្រូវបានសាងសង់តាំងពីឆ្នាំ១៩៨៦មក គិតមកទល់ពេលនេះមានរយៈពេល៣៨ឆ្នាំ៕












