Home Blog Page 1286

ក្រសួងមហាផ្ទៃ លុបឈ្មោះមន្ត្រីពន្ធនាគារ៥រូប ក្រោយរកឃើញមានសារជាតិញៀន

0

យោងតាមប្រកាសចុះហត្ថលេខាដោយឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១០ ខែមករា មន្ត្រីទាំង៥រូប ជាមន្ត្រីចំណុះអគ្គនាយកដ្ឋានពន្ធនាគារ ត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌ ក្រោមហេតុផលរកឃើញមានសារជាតិញៀន។

មន្ត្រីពន្ធនាគារទាំង៥រូបដែលត្រូវលុបឈ្មោះចេញពីក្របខណ្ឌមហាផ្ទៃរួមមាន៖

  • លោក ផុន វណ្ណៈ អនុប្រធានការិយាល័យសន្តិសុខពន្ធនាគារនៃមណ្ឌលអប់រំកែប្រែទី១
  • លោក ហូ សុជាតិ មន្ត្រីនៃមណ្ឌលអប់រំកែប្រែទី១
  • លោក គង់ ដារ៉ា, លោក កេង ស៊ីឌុន មន្ត្រីនៃពន្ធនាគារខេត្តកណ្តាល
  • លោក ខ្ចៅ សិរីរ័ត្ន មន្ត្រីនៃពន្ធនាគារខេត្តបន្ទាយមានជ័យ៕May be an image of textMay be an image of text

 

ហ្វេនដឹងតែរំភើបហើយ! ជី ដេវីត និង វណ្ណដា ប្រកាសទម្លាក់បទថ្មីក្នុងថ្ងៃតែមួយ

0

តារាចម្រៀងរ៉េបល្បីឈ្មោះ ជី ដេវីត និង វណ្ណដា បានធ្វើឱ្យហ្វេនៗរំភើបចិត្តយ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀងទាំងពីររូបនេះសុទ្ធតែមានបទថ្មីជាកាដូជូនអ្នកគាំទ្រ ខណៈអ្នកទាំងពីរត្រៀមទម្លាក់បទថ្មីក្នុងថ្ងៃតែមួយនាពេលឆាប់ៗខាងមុខនេះ។May be an image of 1 person

កាលពីថ្ងៃទី១៥ មករា ជី ដេវីត ចេញមកប្រកាសថានឹងទម្លាក់បទថ្មីរបស់ខ្លួនជាផ្លូវការនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ដែលបទថ្មីនេះមានចំណងជើងថា «គាំងចិត្ត»។ ក្រោយពេលប្រកាសហ្វេនៗរបស់តារាចម្រៀងរ៉េបរូបនេះបានសម្តែងក្តីត្រេកអរយ៉ាងខ្លាំង ដោយក្តីអន្ទះសារចង់ឃើញស្នាដៃបទថ្មីរបស់ ជី ដេវីត ឆាប់ៗមិនដឹងថាបទថ្មីនេះមានរសជាតិបែបណា ព្រោះតែឃើញអក្សរនៅលើផ្ទាំង Poster មានពាក្យថា «Vol Sad »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicZ1LT1Gr2pwEDNcJehye9KsSY7iL476qSqSABy-YFMwxENv7H6jQK_A7ddW9vYol0WIyUEQcGiZk-pjmPTbMwukHWfmqkWb8KD2HxYYc7xAbhG9lVJOupigaPP70pkCRaTPTbGmhVpSrjvljTF-Zn34BalRatZHjtOveDz4AQmQd2imWEaL3O49jPur4/s1080/photo_2024-01-17_15-29-35.jpg

ដោយឡែកតារាចម្រៀងរ៉េប វណ្ណដា វិញក៏បានប្រកាសពីបទចម្រៀងថ្មីរបស់ខ្លួនដូចគ្នាដើម្បីអបអរថ្ងៃខួបកំណើតរបស់ខ្លួនដោយមានបទថ្មីជូនអ្នកគាំទ្រហើយត្រៀមទម្លាក់ក្នុងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះដូចគ្នា។ នៅយប់ថ្ងៃទី១៦ មករា ម៉ាន់ វណ្ណដា បានសរសេរនៅលើបណ្តាញសង្គមថា «6 days till my birthday (សង្ខេបៗ)
១. ២២.មករា.២០១៩ J+O
២. ២២.មករា.២០២០ BORN THIS WAY
៣. ២២.មករា.២០២១ IF I DIE
៤. ២២.មករា.២០២២ KHMER BLOOD
៥. ២២.មករា.២០២៣ CHAPTER 1
និង ៦/ ២២.មករា.២០២៤ ដោយ វណ្ណដា ដាក់លេខ៦ ចំនួន៦ដងព្រមទាំងសញ្ញាសួរ(6666 66?) ដោយមិនប្រាកដថាជាចំណងជើងបទថ្មីឬយ៉ាងណាទេ។No photo description available.

បន្ទាប់ពីប្រកាសនេះហើយហ្វេនៗរបស់ វណ្ណដា កាន់តែរំភើបចិត្តទ្វេដង ក្នុងថ្ងៃកំណើតខួបកំណើតរបស់អាយដលពួកគេនឹងទទួលបានបទថ្មីពោរពេញដោយថាមពលដូចជា បទ Jo នេះជាដើមដែលធ្វើឱ្យ វណ្ណដា លេចធ្លោខ្លាំងខាងវិស័យរ៉េបមកទល់សព្វថ្ងៃនេះ។No photo description available.

យ៉ាងណាមិញការចេញបទចម្រៀងក្នុងថ្ងៃតែមួយរបស់តារាចម្រៀង វណ្ណដា និង ជី ដេវីត ក៏បានបង្កើតទៅជាសាច់រឿងឱ្យហ្វេនៗទាំងពីរភាគីជជែកឆ្លើយឆ្លងគ្នាផងដែរ៕

 

តី វាយម៉ាលុយ បេ្តជ្ញាចិត្តឆ្ពោះទៅមុខធ្វើជាអ្នកចម្រៀងរ៉េបស្រី ខណៈអ្នកគាំទ្រសង្ស័យថាអាចចូលផលិតកម្មបារមី

0

កញ្ញា តី ដែលមហាជនភាគច្រើនស្គាល់ថា តីវាយម៉ាលុយ បានប្តេជ្ញាចិត្តរបស់ខ្លួនបន្តដំណើរធ្វើជាអ្នកចម្រៀងរ៉េបស្រីនៅកម្ពុជាទោះបីមានឧបសគ្គប៉ុណ្ណាមិនចុះចាញ់នោះទេនិងត្រៀមអ្វីដែលថ្មីៗជូនដល់អ្នកគាំទ្រក្នុងឆ្នាំ២០២៤។ ការប្រកាសនេះធ្វើឡើងដោយសារតែកិច្ចសន្យារបស់តារាចម្រៀងរូបនេះបានបញ្ចប់ជាមួយផលិតកម្ម រាម ខណៈផលិតកម្មនេះប្រឈមនឹងការប្រកាសក្ស័ណធន។ ជាមួយគ្នានេះដែរអ្នកគាំទ្រមួយចំនួនចង់ឱ្យអ្នកចម្រៀងរូបនេះចូលផលិតកម្មបារមីនិងសង្ស័យថា តី អាចចូលទ្រនំនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCqNZ5sLpIYPROIm2Hi6xAwHNHee4wYVaiDYkHvRzzBoAT-V_zw4_Qu5ZRyVgw6am4Nyu716fPIvGXLgrF5nswCTW0-EouMZwydl1ddHSLYGtx3g9lB1Y2GfzjfLd0sYJBcdQcAHclzzV53zMheZFme9EPemJiqUleeilkZSocIfgdaxAFsLWmIRE_x7Y/s2048/image_2024-01-17_14-24-22.png

កាលពីអតីតកាល តី គឺជាអ្នករាំម្នាក់របស់តារាចម្រៀង មាស សុខសោភា បន្ទាប់មកបានតស៊ូវាសនារបស់ខ្លួនក្លាយជាអ្នកចម្រៀងរ៉េបម្នាក់ក្រោយពីទទួលបានផ្លែផ្កាតាមរយៈបទចម្រៀង វាយម៉ាលុយ ដែលបានចេញកាលពីឆ្នាំ២០១៨។ ការស្រលាញ់វិស័យចម្រៀងរ៉េប ជំរុញឱ្យ តី តស៊ូក្នុងអាជីពសិល្បៈផលិតបទចម្រៀងផ្ទាល់ខ្លួនពីមួយបទទៅមួយបទទោះបីជាបទខ្លះមិនទទួលបានការគាំទ្រដូចបទ វាយម៉ាលុយ ក៏ដោយ។

ភាពតស៊ូរបស់ តី បានជំរុញឱ្យខាងផលិតកម្មរាមជ្រើលរើសតី ធ្វើជាតារាចម្រៀងកុងត្រាហើយបានទម្លាក់បទចម្រៀងផ្លូវការកាលពីចុងខែធ្នូ ឆ្នាំ២០២១ ក្រោមការចូលរួមបង្ហោះអបអរសាទរដោយរៀមច្បង មាស សុខសោភា។ ជ្រកក្នុងទ្រនំតែមួយនាពេលកន្លងមក តី និងអ្នកនាង មាស សុខសោភា ធ្លាប់បានចេញបទចម្រៀងមួយបទមានចំណងជើងថា «អ្នកកំដរអាជីព» កាលពីខែតុលា ២០២២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH5Qg3Ng-UgEbaUS_7E26ljM5yn3dn9aCB4sEldREfE2mjfEK1hieOn6nbVfCdcvbeozfJ5H1lbTI82XfuMa3kQAGw2ge1hnEtY__UjZ_MnlJBhh7byI1ala002tdu0hfAYIUSCCcBiOG34yHPwNPklOWu25sYSla7sPo19pu8EwYM9Xbr-GXwEe_rwhg/s2048/image_2024-01-17_14-24-21.png

ទោះយ៉ាងណា នៅខែមករា ឆ្នាំ២០២៤ តារាក្នុងទ្រនំរាម បានចេញមកប្រកាសម្តងម្នាក់ៗថាបានបញ្ចប់កុងត្រាជាមួយផលិតកម្មហើយស្របពេលអ្នកនាង ស្រីអូន ធ្លាប់បាននិយាយថានឹងមានក្រុមហ៊ុនមួយប្រកាសក្ស័ណធនដែលទំនងជាផលិតកម្មរាមនេះហើយ។

ជាមួយគ្នានេះ តី វាយម៉ាលុយ ក៏បានប្រកាសដូចគ្នានៅលើបណ្តាញសង្គមដោយប្តេជ្ញាចិត្តបណ្តើរដំណើរធ្វើជាតារាចម្រៀងរ៉េបស្រី មិនចុះចាញ់ឧបសគ្គព្រមទាំងបង្ហើបថានឹងមានបទថ្មីជូនអ្នកគាំទ្រឆាប់ៗ។ តី បានសរសេររៀបរាប់នៅថ្ងៃទី១៦ មករា ថា គោរពជំរាបសួរពុកម៉ែ បងប្អូន និង FANS របស់នាងខ្ញុំទាំងអស់ ថ្ងៃនេះ នាងខ្ញុំមានដំណឹងដើម្បីជម្រាបជាផ្លូវការថា កិច្ចសន្យារបស់ នាងខ្ញុំ TEY$ និង “ផលិតកម្មរាម” ត្រូវបានបញ្ចប់ចាប់ពីថ្ងៃនេះតទៅ។ នាងខ្ញុំសូមអរគុណ ដល់ក្រុមការងារទាំងអស់ដែលបានសហការណ៍យ៉ាងល្អកន្លងមក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSltjxTT_kDQc2LpaJ_jNf1zN7wafDP_h45x2Rp4Fdm5DkBsKwk62g3lf3nNuSuxAwwJsjKoVhXQalMG3mNnDB4yqRwx0eqtz7DPKioOZppb8Hda_T7GPkNURaC5jXCp-t38z641url_UAkgKWuhwTdaO2S1NQ7JCCsu35y20c5WOa6w9Nr6wm2li2K2c/s960/image_2024-01-17_14-24-23%20(2).png

តី បន្តថា «អរគុណដល់អ្នកគាំទ្ររបស់ខ្ញុំទាំងអស់ ដែលបានស្រលាញ់គាំទ្រ និង នៅតែបន្តការគាំទ្រជានិច្ច មិនថានាងខ្ញុំបានធ្វើការសម្រេចចិត្តបែបណានោះឡើយ នាងខ្ញុំតែងមានអ្នកទាំងអស់គ្នាជាកម្លាំងចិត្តដ៏ធំរហូតមក។ នាងខ្ញុំសន្យាថា នឹងបន្តដំណើរមួយនេះក្នុងឈ្មោះជា Rapperស្រី ក្នុងបេះដូងពុកម៉ែ បងប្អូន និង FANS ទាំងអស់មិនចុះចាញ់ត្រឹមនេះនោះឡើយ។ សូមស្វាគមន៍មកកាន់ឆ្នាំថ្មី ជាកិច្ចបើកទំព័រថ្មីក្នុងឆ្នាំ២០២៤ យើងនឹងជួបគ្នាឆាប់ៗ ជាមួយបទថ្មីៗដែលនាងខ្ញុំបានត្រៀមជាពិសេសសម្រាប់បងប្អូន នៅពេលក្រោយទៀត»។

ជុំវិញការប្រកាសបញ្ចប់កិច្ចសន្យាជាមួយផលិតកម្មចាស់ តី វាយម៉ាលុយ ត្រូវបានហ្វេនៗចង់ឱ្យរូបនាងចូលផលិតកម្មបារមី ដែលជាផលិតកម្មល្បីឈ្មោះខាងវិស័យរ៉េបត្រូវនឹងទេពកោសល្យរបស់នាង។ ស្របពេលនឹងមានហ្វេនជំរុញលើកទឹកចិត្តក៏មានអ្នកគាំទ្រសង្ស័យថា តី ចូលផលិតកម្មបារមីដូចគ្នាបន្ទាប់ពីឃើញកញ្ញា ស៊ូ ស៊ីរីកា ចែករំលែកស្វាគមន៍វិលត្រលប់របស់នាង។

ទោះជាយ៉ាងណា ពេលនេះនៅមិនទាន់មានប្រភពច្បាស់ការណ៍នោះទេថា តី ចូលផលិតកម្មណាមួយ ឬបន្តធ្វើជាអ្នកចម្រៀងឯករាជ្យ ដូច្នេះមានតែរង់ចាំតាមដានបន្តទៀត៕

លក្ខណ៍ មុនីអានីតា ប្តេជ្ញាចិត្តធ្វើឱ្យអស់ពីសមត្ថភាពដើម្បីមុខមាត់កម្ពុជាធ្វើជាម្ចាស់ផ្ទះ Miss Global 2023

0

បវរកញ្ញា លក្ខណ៍ មុនីអានីតា បាននិយាយប្តេជ្ញាចិត្តរបស់ខ្លួនប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីមុខមាត់ប្រទេសការប្រកួត Miss Global 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតឈុតតំណាងជាតិ និងថ្ងៃផ្តាច់ព្រ័ត្រ។ ទោះជាយ៉ាងណា អានីតា ក៏បានបន្ថែមថាទោះបីជាការប្រកួតនេះទទួលបានលទ្ធផលបែបណានាងក៏ទទួលយកដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQarkOHq86UrndpNR4xyVp2eYhzJYNv_tBeA9bvE37t064ht4wVdpE6MNnB45cRdAWv5lidsf-MQpHIOCPAdd3-WDledwnDm5wb0y4LG7ZckHgNzPL93-ohqXyUalV78aIBVDsxpzm4Phf1WMUgS_aPDlpO49k2945CPvn8hXCgoNjAxSDhlV877UhOjQ/s1830/image_2024-01-17_16-47-11.png

អំឡុងពេលប្រកួតបឋមកម្មវិធី Miss Global 2023 ប្រព្រឹត្តទៅនៅលើទឹកដីវៀតណាម លក្ខណ៍ មុនីអានីតា ធ្វើឱ្យអ្នកគាំទ្រសរសើរពីសមត្ថភាពរបស់នាងដែលធ្វើបានយ៉ាងល្អក្នុងការប្រកួតដែលមានការចូលរួមពីបេក្ខភាពជាច្រើនរូប។ មិនថាសម្រស់ ការដើរ និងការប្រើប្រាស់ភាសា លក្ខណ៍ មុនីអានីតា ធ្វើបានយ៉ាងល្អប្រកបដោយភាពជឿជាក់។ បន្ទាប់ពីឆ្លងកាត់ការប្រកួតបឋមនៅលើទឹកដីវៀតណាម ការប្រកួតឈុតតំណាងជាតិបានធ្វើឡើងនៅប្រទេសកម្ពុជាកាលពីយប់ថ្ងៃទៅ១៦ មករា ២០២៤ ដោយបេក្ខភាព៦៩ប្រទេសបានបញ្ចប់ភារៈកិច្ចរបស់ខ្លួន នឹងត្រៀមខ្លួនប្រកួតផ្តាច់ព្រ័ត្រនាថ្ងៃទី១៨ មករា ខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj44-88IHVsREXc1yXAoiIRXCqkAkvGwhqBv0q5k4bAicrd9z-tdv83hMScN_s16SJfXQP2uIn3CFWQlmHD4qSL6SHvET7AyWGZxTXIcNMx3xvg_FLtY3SXH2UwYdUasu3dLuNDiZ_-cPATx1ijG4DdaJzxbuE5QCYHPb_VqfvwlWS7Yg4TeuCIwS_tJkw/s1620/image_2024-01-17_16-47-12.png

ក្នុងវគ្គប្រកួតឈុតតំណាងជាតិ លក្ខណ៍ មុនីអានីតា បានបង្ហាញឈុតប្រទីបព្រះសីនៃក្រុងធិបតី ដែលធ្វើឱ្យមានសំឡេងគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនស្របពេលបវរកញ្ញា អ៊ិន លក្ខណា ក៏បានទៅចូលរួមលើកទឹកចិត្តដោយផ្ទាល់ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6j4qnkLoPQFldOegPFzS4ZoFBDGgZ7Y7AsAs2vTQ-SuuER6p43HDrlKQVlko1Y79fhWdPw2Z5OmKdyQ4RtOYe8mrHJHn0bineVPkDp8uFnR15HMTzUz6LgBW0loxiYp3ye9aLU7v4waJy9CAaZVgu27UT-0t_r3yddCzEpUuL-BJOhlTUBNH8bDjLXdQ/s2048/image_2024-01-17_16-47-15%20(2).png
នៅថ្ងៃទី១៧ មករា នេះ លក្ខណ៍ មុនីអានីតា Miss Global Cambodia 2023 បាន Live ជជែកកម្សាន្តជាមួយអ្នកគាំទ្រ ព្រមទាំងនិយាយបេ្តជ្ញាចិត្តរបស់ខ្លួនទៅកាន់ប្រជាជនខ្មែរ នាងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការប្រកួតនេះដើម្បីមុខមាត់ប្រទេសកម្ពុជា។ ទន្ទឹមនឹងការប្តេជ្ញាចិត្តរបស់ខ្លួន បវរកញ្ញារូបនេះក៏បានលើកឡើងដែរថា បើការប្រកួតនេះមានលទ្ធផលបែបណានាងក៏ទទួលយកដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGy29a-U7QaWakNEXsqEZltQAhSBnb7KAqL0RYVgD73iaooiYiPXJ-lgWWNYhUhB5BtmnCS8Ak0PaNvUFnjEYaasiyAo2IVC1NNncqPjO0RJNLYJ_SwHjgriK_6wSbc1pLYMj2DwJfXy0ejfODlxGkIBgW_J8ZE9NHt5VlYLQl9B1nW_yRHYe794wZT-A/s1106/image_2024-01-17_16-47-12%20(2).png

កម្មវិធី Miss Global បានបង្កើតឡើងក្នុងឆ្នាំ២០១៣ ហើយកម្ពុជាបានបញ្ជូនបេក្ខនារីដំបូងទៅប្រកួតក្នុងឆ្នាំ២០១៥ ដោយបានជាប់លំដាប់រងទី១ ឆ្នាំ២០១៦ ជាប់ TOP20 ឆ្នាំ២០១៧ ជាប់TOP10 ឆ្នាំ២០១៨ TOP10 ឆ្នាំ២០១៩មិនបានចូលTOP ឆ្នាំ២០២១ មិនបានបញ្ជូនបវរកញ្ញាទៅប្រកួត៕

 

សេដ្ឋកិច្ចឥណ្ឌាត្រូវបានគេរំពឹងថានឹងកើនឡើងលឿនបំផុតក្នុងពិភពលោកនៅឆ្នាំ ២០២៤

0

ប្រទេសឥណ្ឌា៖ ឥណ្ឌាត្រូវបានគេរំពឹងថានឹងរក្សាជំហររបស់ខ្លួនជាប្រទេសសេដ្ឋកិច្ចធំបំផុតនៅអាស៊ីបន្ទាប់ពីចិនដែលមានកំណើនលឿនបំផុតរបស់ពិភពលោកនៅឆ្នាំនេះ។G20 Invitation Called India 'Bharat,' Setting Off Debate - The New York  Times
កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ យោងតាមធនាគារពិភពលោក (WB) និងអ្នកសេដ្ឋកិច្ចជាច្រើនបាននិយាយថា ឥណ្ឌានឹងរក្សាជំហររបស់ខ្លួនជាប្រទេសសេដ្ឋកិច្ចធំបន្ទាប់ពីចិន ដែលមានកំណើនលឿនបំផុតរបស់ពិភពលោកនៅឆ្នាំនេះ ដោយសារកាលពីឆ្នាំមុនឥណ្ឌាបានរួមចំណែកច្រើនជាង ៣/៤ នៃកំណើនអាស៊ីខាងត្បូង ដែលលឿនបំផុតក្នុងចំណោមតំបន់សេដ្ឋកិច្ចដែលកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍ។ កត្តាជាច្រើននេះបានរួមចំណែកដល់កំណើន រួមទាំងការកើនឡើងនៃការចំណាយរបស់រដ្ឋាភិបាល និងវិស័យសេវាកម្មដ៏រស់រវើក។India to overtake China as world's most populous nation

ទោះជាយ៉ាងណាក៏ដោយ អតិផរណានៅតែជាក្តីបារម្ភសម្រាប់ម្ចាស់អាជីវកម្មនៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោកនេះ។ ខណៈពេលដែលម្ចាស់អាជីវកម្មសប្បាយចិត្តដែលសេដ្ឋកិច្ចឥណ្ឌាកំពុងកើនឡើងម្តងទៀត ពួកគេក៏ព្រួយបារម្ភអំពីអតិផរណាផងដែរ ដោយសារសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) របស់ឥណ្ឌាឡើងខ្ពស់ជាង ៤.២៥% ក្នុងឆ្នាំ ២០២៣។India, not China, will lead APAC growth in next 3 years: S&P Global

ប្រទេសឥណ្ឌាគឺជាសេដ្ឋកិច្ចផ្អែកលើការប្រើប្រាស់ ហើយទោះបីជាវាកំពុងទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃប្រាក់ចំណូលក៏ដោយ ធនាគារពិភពលោកបានព្រមានថាការចំណាយរបស់អ្នកប្រើប្រាស់អាចធ្លាក់ចុះជាបណ្តើរៗ នៅពេលដែលតម្រូវការកើនឡើង បន្ទាប់ពីជំងឺរាតត្បាតក៏ធ្លាក់ចុះផងដែរ ដោយសារអតិផរណាស្បៀងនៅតែខ្ពស់ ការចំណាយរបស់គ្រួសារ ជាពិសេសគ្រួសារដែលមានចំណូលទាប ទំនងជាត្រូវបានរឹតបន្តឹង។ ដូច្នេះហើយ យោងតាមអ្នកសេដ្ឋកិច្ច អតិផរណាត្រូវបានគេរំពឹងថានឹងនៅតែលើសពី ៤% រហូតដល់ខែមីនាឆ្នាំនេះ ហើយឈានដល់ជាមធ្យម ៤.៨% ចាប់ពីខែមេសាតទៅ៕India's population is bigger than China's for the first time - BBC Newsround

សារមន្ទីបច្ចេកវិទ្យា 3D ដំបូងគេនៅកម្ពុជា នឹងលេចរូបរាងឡើងនាពេលដ៏ខ្លីខាងមុខ

0

នាដំណើរទស្សនកិច្ចនៅក្នុងប្រទេសបារាំង ធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យលោក Geoffrey LADET នាយកប្រតិបត្តិក្រុមហ៊ុន Puy Du Fou Asia ចូលជួបសម្តែងការគួរសម និងបានបង្ហាញអំពីវឌ្ឍនភាពនៃគម្រោង សារមន្ទីបច្ចេកវិទ្យា 3D“Immersive Angkor” ដែលជាគម្រោងប្រកបដោយលក្ខណៈវិទ្យាសាស្រ្ត ដោយប្រើប្រាស់ប្រព័ន្ធ 3D Data Scanning សម្រាប់បង្ហាញ និងផ្តល់ចំណេះដឹងអំពីវប្បធម៌នៅកម្ពុជា។

គម្រោង “Immersive Angkor” គឺជាសេវាបំពេញបន្ថែមលើវិស័យទេសចរណ៍ ក្រៅពីការទស្សនាប្រាង្គប្រាសាទបុរាណ និងតំបន់វប្បធម៌នានានៅកម្ពុជា ហើយគម្រោងនេះគ្រោងនឹងចាប់ផ្ដើមនាពេលឆាប់ៗខាងមុខនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖”ការបង្កើតគម្រោង “Immersive Angkor” ដែលជាសារមន្ទីរនិម្មិតបច្ចេកវិទ្យា 3D ដំបូងគេបង្អស់នៅកម្ពុជា។ “Immersive Angkor”នេះ ជាគម្រោងដ៏ល្អប្រសើរ ដែលនឹងជួយពង្រីកការយល់ដឹងដល់យុវជនកម្ពុជា ជាពិសេសយុវជនជំនាន់ក្រោយ ឱ្យយល់ច្បាស់បន្ថែមទៀតអំពីវប្បធម៌ និងអរិយធម៌ខ្មែរ ដោយប្រើពេលវេលាខ្លី និង អាចផ្តល់នូវភាពងាយស្រួល សម្រាប់មជ្ឈដ្ឋានទូទៅ ក្នុងការស្វែងយល់អំពីវប្បធម៌ និងអរិយធម៌ ខ្មែរ ផងដែរ”៕The Immersive Angkor Project Continues to Move Forward!

 

មកស្គាល់ម្ចាស់ Tube ហាងកាហ្វេដ៏ល្បីមួយនៅកម្ពុជា ដែលទើបប្រកាសប្តូរឈ្មោះ

0

Tube coffee ដែលជាហាងកាហ្វេដ៏ល្បីមួយនៅកម្ពុជា បានសម្រេចចិត្តផ្លាស់ប្តូរឈ្មោះពី Tube Coffee Central ទៅជា TUBE Coffee + ដែលជានិមិត្តសញ្ញានៃហាងមានលក់ទាំងកាហ្វេ បូករួមនឹងអាហារតែម្តង។No photo description available.
ការប្តូរឈ្មោះរបស់ TUBE Central ទៅជា TUBE Coffee + នេះ គឺជាការវិវត្តន៍ថ្មីមួយ ដើម្បីបន្ថែមភាពងាយស្រួលជូនអតិថិជន ក្នុងការស្វែងរកកាហ្វេ និងអាហារដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ នៅកន្លែងតែមួយ។

ហាងកាហ្វេ Tube បានឈរជើងនៅកម្ពុជាអស់រយៈពេលរាប់ឆ្នាំមកហើយ ដោយស្ថិតក្រោមការវិនិយោគរបស់លោកឧកញ៉ា អ៊ុក សំរិទ្ធិពេជ្រ នាយកក្រុមហ៊ុន ចតុមុខ សឺវីស គ្រុប។ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្តល់គោរមងារ «ឧកញ៉ា» ដល់ម្ចាស់ហាង Tube Coffee
ក្រៅពី Tube Coffee លោកឧកញ៉ា អ៊ុក សំរិទ្ធិពេជ្រ ក៏មានជំនួញផ្សេងៗជាច្រើនទៀតដូចជា៖

  • ក្រុមហ៊ុនកម្ចាត់សត្វល្អិត Orkin
  • ក្រុមហ៊ុន Fumex
  • ម្ចាស់ភាគហ៊ុនលក់រថយន្តអគ្គិសនីដ៏ល្បីរបស់ចិន BYD សាខាព្រះមុន្នីវង្ស
  • ម្ចាស់ហាង TUBE Coffee + នៅផ្សារទំនើប Sami Square ខណ្ឌទួលគោក ព្រមទាំង Tube Coffee ផ្សារដំរីផាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕

 

 

អស់បារម្ភរឿងបញ្ចូលថ្មទៀតហើយ! ប្រទេសចិនទើបតែបង្កើតថ្មផ្ទុកចរន្តអគ្គីសនីប្រើបានរហូតដល់ទៅ៥០ឆ្នំា

0

Betavolt ដែលជាក្រុមហ៊ុនផលិតថាមពលបច្ចេកវិទ្យាទំនើបនៅប្រទេសចិន បានបង្កើតថ្មថ្មីស្រឡាងមួយ “ថ្មនុយក្លេអ៊ែរ” ដែលមានសមត្ថភាពខ្ពស់ក្នុងការផលិតថាមពលឬចរន្តអគ្គិសនីបានដល់ទៅ៥០ឆ្នាំ ដោយមិនចាំបាច់បញ្ចូលថ្ម ឬថែទាំអ្វីឡើយ។

ថ្មនេះគឺត្រូវបានគេដាក់ឈ្មោះឲ្យថា “ថ្មនុយក្លេអ៊ែរ” ផលិតឡើងដោយការដាក់បញ្ចូល«អ៊ីសូតូបនុយក្លេអ៊ែរ»ចំនួន៦៣គ្រាប់ចូលទៅក្នុងដុំមួយ ដែលស្ទើរតែតូចជាងកាក់មួយផង ។Betavolt Promises an Atomic Energy Battery That Works for 50 Years Without  Charging - autoevolution

ក្នុងដំណើរការនៃការផលិតថាមពល ថ្មនុយក្លេអ៊ែរនឹងបំប្លែងថាមពលវិទ្យុសកម្មអ៊ីសូតូបទៅជាថាមពលអគ្គិសនី ដែលវាពិតជាមានគុណសម្បត្តិច្រើនជាងថ្មប្រភេទផ្សេងទៀតរាប់រយដង ព្រោះតែដង់ស៊ីតេថាមពលរបស់ថ្មីអគ្គីសនីនេះមានកម្រិតខ្ពស់ជាង។

ក្រុមហ៊ុន Betavolt របស់ចិននេះបានអះអាងថា វាគឺជាថ្មដំបូងគេរបស់ពិភពលោកដែលសម្រេចបាននូវការផលិតថាមពលអាតូមិច (ជាដំណើរការបំបែកវិទ្យុសកម្ម) ខ្នាតតូច ដោយពិតជាមានសមត្ថភាពក្នុងការប្រកួតប្រជែងនឹងជាមួយបច្ចេកវិទ្យានុយក្លេអ៊ែរដទៃទៀត។Chinese startup develops coin-sized nuclear battery that can last up to '50  years without charging' - Science News

ក្រុមហ៊ុនបាននិយាយទៀតថា ការបង្កើតថ្មជំនាន់ថ្មីគឺកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការសាកល្បងហើយ។ ថ្មនុយក្លេអ៊ែរដំបូងរបស់ខ្លួនអាចផ្តល់ថាមពលរហូតដល់ទៅ ១០០ មីក្រូវ៉ាត់ និងវ៉ុល ៣V ខណៈដែលមានទំហំ ១៥x១៥x៥ មីលីម៉ែត្រគូប។ ថ្មនេះទៀតសោត គឺអាចដំណើរការបាននៅក្នុងសីតុណ្ហភាពត្រជាក់ខ្លាំងចាប់ពី -៦០អង្សាសេ ដល់ កម្រិតសីតុណ្ហភាពក្តៅខ្លាំងជាងទឹកពុះ ១២០ អង្សាសេ។
កាន់តែអស្ចារ្យជាងនេះទៅទៀត ថ្មនុយក្លេអ៊ែរនេះគឺមានលក្ខណៈពិសេស ដែលបានផលិតឡើងធន់នឹងភ្លើង ព្រមទំាងការពារការកន្ត្រាក់ ដោយធានាបាននូវសុវត្ថិភាពខ្ពស់នៅពេលដែលកំពុងប្រើប្រាស់ថ្មនេះនឹងផ្ទុះឆេះនោះទេ បើទោះបីជាមានកម្លាំងចលករខាងក្រៅកើតឡើងដោយអចេតនាប៉ះទៅលើឧបករណ៍ដែលកំពុងដំណើរការដោយថ្មនុយក្លេអ៊ែរនេះក៏ដោយ។

គួរបញ្ជាក់ផងដែរថា ការច្នៃប្រឌិតថាមពលថ្មីនេះនឹងជំរុញឱ្យប្រទេសចិនទទួលបានភាពជោគជ័យមួយ និងឈានមុខគេក្នុងបដិវត្តន៍បច្ចេកវិទ្យា AI ។ ថ្មនុយក្លេអ៊ែរថ្មីរបស់ក្រុមហ៊ុនចិននេះ នឹងបំពេញតម្រូវការដល់មនុស្សគ្រប់រូប ព្រោះថាវាអាចផ្គត់ផ្គង់ថាមពលប្រើប្រាស់បានរយៈពេលយូរ ចំណេញពេលវេលា និងប្រើបានគ្រប់កាលៈទេសៈទាំងអស់រាប់ចាប់ពីការបញ្ចូលថ្មទូរស័ព្ទ បរិក្ខារប្រើប្រាស់ប្រចាំថ្ងៃ បរិក្ខារពេទ្យ និងមិនថានៅលើលំហអាកាស ធ្វើជាឧបករណ៍ចាប់សញ្ញាកម្រិតខ្ពស់ និងបញ្ជាលើត្រូនផ្សេងៗផងដែរ៕

យុគសម័យនៃបច្ចេកវិទ្យា AI ដំបូងគេបង្អស់បានមកដល់ប្រទេសកម្ពុជាយើងហើយ នៅលើ Samsung Galaxy S24 Series! បើកឱ្យ Pre-Order និងមានកាដូថែមជូនដ៏រំភើប!

0

(ភ្នំពេញ) ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៤៖ នៅទីបំផុត! ភាពអស្ចារ្យ…ភាពនឹកស្មានមិនដល់…ត្រូវបាន លាតត្រដាងជាផ្លូវការនៅទូទាំងពិភពលោកជាមួយនឹងពិភពនៃបច្ចេកវិទ្យា AI ដ៏ឆ្លាតវៃបំផុត ដែលបានបំពាក់នៅលើ កំពូលស្មាតហ្វូន Samsung Galaxy S24 Series។

Samsung Galaxy S24 Series នឹងនាំអ្នកប្រើប្រាស់ទៅរកយុគសម័យថ្មីនៃការច្នៃប្រឌិតខ្ពស់ជាមួយ កំពូលបទពិសោធន៍ AI ដែលមិនធ្លាប់មាននៅលើស្មាតហ្វូនពីមុនមក ដែលមានលក្ខណៈដ៏ពិសេស ដូចជា៖

 

  1. New way to connect

– Circle to search with Google (គូសរង្វង់ដើម្បីស្វែងរកព័ត៌មានបានយ៉ាងរហ័ស និងលំអិតជាមួយ Google Search មុនគេបង្អស់)

– Live translate (បកប្រែភាសាតាមរយៈការនិយាយតាមទូរស័ព្ទ ទាំងការហៅចេញ និងទទួលទូរស័ព្ទដែលមានរហូតដល់ ២០ភាសារនៅពេលនេះ ជាច្រើនទៀតពេលអនាគត)

– Chat assist (បកប្រែភាសានៅលើ Samsung Keyboard តាមរយៈការផ្ញើសារ Whatapp, IG, Android message, Tango, Line message ព្រមទាំងការកែសម្រួលទៅលើ Chat Style តាមទំរង់រវយ្យាករណ៍ ឬបែបជជែកកម្សាន្ត)

– Note/Writing assist (ងាយស្រួលក្នុងការកែសម្រួលអក្សរសរសេរដៃទៅជាពុម្ពអក្សរ និងអាចកែសម្រួល នៅលើអត្ថបទ)

– Recording Assist (អាចថតសំឡេងហើយយកមកមើលជាអក្សរបានដោយគ្រាន់តែប្រើមុខងារ transcript assist)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpZujG1iUeGjiZ1z_fG9W8xazj_3gEVDuIGg6hPhrrVM84FbhSYNb-SmRUNu9VxUgjn4au9X9cLIh0UlT8YpmQV3MosDlKNOZ-qDZI6PEONcso1hOBlF8nwKxFykFAQkys0D6VO5FbGPC9RUEEdGhCdjLCz3UGDWwm7iVTufGLUt1oFtJXbYoh2Lgi-Js/s8268/galaxy_s24_ultra_use_case_visual_circle_to_search_2p_rgb_231215.jpg

  1. New way to create

– Space Zoom (ការថត Zoom ជាមួយនឹង Tele Len 50MP កម្រិតភាពច្បាស់ជាងមុន)

– Hight Resolution (ថតដោយកាមេរ៉ាគោល 200MP នឹងផ្តល់គុណភាពល្អឥតខ្ចោះ)

– Intelligent Gallery (ភាពឆ្លាតវៃនៃការកែទម្រង់ថ្មីនៃ Gallery ដែលអាចអោយយើងកែរូបភាពយ៉ាងច្រើនបែបដូចជា Background Fill, Magical Transform, Edit Suggestion, Remove Reflection….)

– Advanced Camera Experience (បទពិសោធន៍កាមេរ៉ាកម្រិតខ្ពស់ ដោយបំពាក់មុខងារបែបអាជីពរួមមាន HDR Photo & Video, Nightography, Video Stabilizer, Motion Photo …)

  1. New way to play

– Gaming performance (បទពិសោធន៍លេងហ្គេមកាន់តែអស្ចារ្យដោយមិនឡើងកំដៅ X2 Larger Vapor Chamber)

– Immersive Display (អេក្រង់ធំច្បាស់ជាងមុនដែលមានពន្លឺ 2600nits, Vision Booster, Adaptive Color Tone)

– Longer battery life (ថាមពលថ្មខ្លាំង ព្រមទាំងការសាកថ្មល្បឿនលឿន 45W)

រឹតតែពិសេសជាងនេះ បន្ទាប់ពីបង្ហាញខ្លួនជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked 2024 ក្រុមហ៊ុន

សាមសុង ក៏ផ្ដល់នូវប្រម៉ូសិនដ៏រំភើបសម្រាប់អតិថិជនដែលធ្វើការដាក់ Pre-Order Galaxy S24 Serieshttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiREYb2aS2HIaLGdjOMeLiiu_l-d3nZjyiKOhLZqov7nBPe40XBkGd9-QqXsyBCktzyit-Hat3yx2OplWxMcr6VU77W7ZpXWN7u3sDKs_p6CARtp0EAmmGdq9nBpPgZPTXegtqJ4NQOdEZPr9oujHNHvlezkTHOUE2MohoZUn2dWSmNejjXq6FzSn_0wFQ/s1080/photo_2024-01-18_06-42-40%20(3).jpg ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 6 ខែកុម្ភ: ឆ្នាំ2024 នឹងទទួលបានការថែមជូនដូចជា៖

*សម្រាប់ Galaxy S24 Ultra

– ទទួលបានការ Update ទំហំផ្ទុក x2 (ឧ៖ Pre-order 256GB ទទួលបាន 512GB)

– ថែមជូន Galaxy Tab A9 Wi-Fi 1គ្រឿងភ្លាមៗ

– ស្រោមទូរស័ព្ទថ្លាដ៏ស្រស់ស្អាត

– ការធានាលើអេក្រង់ពេញមួយឆ្នាំ2024 (ប្តូរអេងក្រង់មិនគិតថ្លៃ១ដង ទោះការបែក ឬខូចក្នុងស្ថានភាពណាក៏ដោយ)

– ស៊ីមស្មាត Bronze ភ្ជាប់ជាមួយ Data 4GB ក្នុងមួយខែ (រយៈពេល 12 ខែ)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg91_YqNzLObGlokEvY1P_K7NVJgAVbSBiDPTG6-1yJkCcbkaoqiZ8t96Syn0hAyils_iGQJfsmohVQGNyIPCtwZwUSKEXgoWmn2lH5FCykEkRAWkWt3cgRZFv-qI7asRDZEdgAM_BQt6IkyxliD2tCFp5SebjDXeKtHXyeLDuGMa36zCly-TvHAISctvU/s4500/sm-s928_galaxys24ultra_front_titaniumgray_231106.jpg

*រីឯ Galaxy S24 | S24 Plus

– ទទួលបានការ Update ទំហំផ្ទុក x2 (ឧ៖ Pre-order 256GB ទទួលបាន 512GB)

– ថែមជូន Galaxy Bud FE

– ស្រោមទូរស័ព្ទថ្លាដ៏ស្រស់ស្អាត

– ការធានាលើអេក្រង់ពេញមួយឆ្នាំ2024 (ប្តូរអេងក្រង់មិនគិតថ្លៃ១ដង ទោះការបែក ឬខូចក្នុងស្ថានភាពណាក៏ដោយ)

– ស៊ីមស្មាត Bronze ភ្ជាប់ជាមួយ Data 4GB ក្នុងមួយខែ (រយៈពេល 12 ខែ)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnSluvxClNKPITYDs07NzwsrEHSUZerY-cKbfNleeKJXS5-PzBvq32h-6DvCwVcqv71N1ilJQ8XgxvfD6xZ9ylKNLPrG9eIkYFC5pzrJXLVl_rjdsArdGiZnSQjngKuAcZUTFpIZ9jhGT15688v0DzqTKdhf6zbhZxNqTVZTSt2uiqiToPinnjsbymFYk/s4500/sm-s926_galaxys24plus_front_cobaltviolet_231110.jpg

ក្រៅពីប្រូម៉ូសិនដ៏អស្ចារ្យនេះហើយ អ្វីដែលជាចំណុចដ៏ទាក់ទាញខ្លាំងរបស់កំពូលស្មាតហ្វូន Samsung Galaxy S24 Series៖

*Galaxy S24 Ultra

– អេក្រង់លាតធំជាងមុន៖ ទំហំ 6.8 អ៊ីញ QHD+ Refresh Rat 120Hz

– ការពារដោយកញ្ចក់ដ៏រឹងមាំ Dynamic AMOLED 2X Display

– ដំណើរការល្បឿនលឿន៖ ដោយកំពូលបន្ទះឈីប Snapdragon 8 Gen 3 for Galaxy (បន្ទះ Chip សំរាប់តែ Samsung Galaxy)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2RS4hVMQWunnczC3SC6Xlt-51cu5bPLdRB639Nb7gnu6jvQv61T8IBdU6FF6SsRZ4BuggQ1jpzxHcUvSMVXPV96X14QK216ufEAixsFA9bzlYT8yAc-4oV9Q8OBGEvC3essq-ZxEg1M4qFUTPgmF0qjn4q-_g5lvzrVrFm7OJ-wwznHq9xDNpbWJbeEs/s1080/photo_2024-01-18_06-42-40.jpg

– កាមេរ៉ាច្បាស់លម្អិត៖

  1. កាមេរ៉ាក្រោយ 3 គ្រាប់ ទំហំ 200MP Wide, 12MP Ultra-Wide, 10MP telephoto (3x optical zoom), 50MP telephoto (5x optical zoom)
  2. កាមេរ៉ាមុខ 12MP Dual Pixel AF ធ្វើឱ្យរាល់ការចាប់យករូបភាពបានច្បាស់…ម៉ដ្ឋស្អាតគ្រប់ស្ថាន ភាពពន្លឺ

– ទំហំផ្ទុកធំ៖ RAM 12GB (ROM 256GB, 512GB)

– ថាមពលថ្មធំ៖ រហូតដល់ 5000mAh ប្រើប្រាស់បានម៉ាអស់ចិត្ត

ជាពិសេស ការបំពាក់មកជាមួយនឹងប៊ិក S Pen ដែលមានព័ណ៌ស្រស់ស្អាតដូចនឹងព័ណ៌ទូរស័ព្ទតែម្តងហើយអាចជួយសម្រួលដល់ការប្រើប្រាស់ជាច្រើនមុខងារឱ្យកាន់តែ រលូន…និងរហ័ស!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiREYb2aS2HIaLGdjOMeLiiu_l-d3nZjyiKOhLZqov7nBPe40XBkGd9-QqXsyBCktzyit-Hat3yx2OplWxMcr6VU77W7ZpXWN7u3sDKs_p6CARtp0EAmmGdq9nBpPgZPTXegtqJ4NQOdEZPr9oujHNHvlezkTHOUE2MohoZUn2dWSmNejjXq6FzSn_0wFQ/s1080/photo_2024-01-18_06-42-40%20(3).jpg

*Galaxy S24 Plus

– អេក្រង់ធំជាងមុន៖ ទំហំ 6.7 អ៊ីញ QHD+ Refresh Rat 120Hz

– បំពាក់ដោយកញ្ចក់ប្រភេទ Dynamic AMOLED 2X Display

– ប្រព័ន្ធដំណើរការខ្លាំង៖ បំពាក់ដោយបន្ទះឈីប Exynos 2400

– បំពាក់កាមេរ៉ា៖ ក្រោយ 3 គ្រាប់ ទំហំ 50MP Wide, 12MP Ultra-Wide, 10MP telephoto (3x optical zoom) និងកាមេរ៉ាមុខ 12MP

អង្គផ្ទុក៖ RAM 12GB (ROM 256GB, 512GB)

– ថាមពលថ្មខ្លាំង៖ 4900mAh ប្រើប្រាស់បានយូរថ្ងៃhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimSvbInZ8u8BMMRz8p-3wvgYjetuVYPFs0EzLMVGtAxsmDs4nEDptnJIKVcJ_RAGERO6o_uWRFnGM35TdzF4emch-uFsCuLBoMER9bQ1VvRytkJH4qIL8TPel89CUmEl_Rb2byMDl6ifQdVfsOCMN6hBxNR5cX3YSDBREYwLPzbfLiWRmTuRs59t2_fi0/s1080/photo_2024-01-18_06-42-40%20(2).jpg

*Galaxy S24

– អេក្រង់ធំជាងមុន៖ ទំហំ 6.2 អ៊ីញ FHD+ Refresh Rat 120Hz

– កញ្ចក់ការពារអេក្រង់ប្រភេទ Dynamic AMOLED 2X Display

– ដំណើរការលឿន៖ ដោយបន្ទះឈីប Exynos 2400

– បំពាក់កាមេរ៉ា៖ ក្រោយ 3 គ្រាប់ ទំហំ 50MP Wide, 12MP Ultra-Wide, 10MP telephoto (3x optical zoom) និងកាមេរ៉ាមុខ 12MP

– ទំហំផ្ទុក៖ RAM 8GB (ROM 128GB, 256GB, 512GB)

– ថាមពលថ្មធំ៖ 4000mAh ការកម្សាន្តម៉ាពេញចិត្តតែម្តងhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiREYb2aS2HIaLGdjOMeLiiu_l-d3nZjyiKOhLZqov7nBPe40XBkGd9-QqXsyBCktzyit-Hat3yx2OplWxMcr6VU77W7ZpXWN7u3sDKs_p6CARtp0EAmmGdq9nBpPgZPTXegtqJ4NQOdEZPr9oujHNHvlezkTHOUE2MohoZUn2dWSmNejjXq6FzSn_0wFQ/s1080/photo_2024-01-18_06-42-40%20(3).jpg

 

ឡូយហួស! ជាមួយនឹងមុខងារដ៏អស្ចារ្យ បូករួមទាំងកំពូលបច្ចេកវិទ្យា AI ដ៏ឆ្លាតវៃ ដែលបំពាក់នៅ លើ Samsung Galaxy S24 Series ធានាបាននូវការប្រើប្រាស់ លេងកម្សាន្ត និងបំពេញការងារ ប្រកបដោយភាពរលូន!

បញ្ជាក់: សូមអតិថិជនធ្វើការបញ្ជាទិញទូរស័ព្ទដៃដែលមានប័ណ្ណធានាត្រឹមត្រូវពីខាងក្រុមហ៊ុន!!!

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ ដៃនៅតាមហាងទំនើបចែកចាយផលិតផលសាមសុងទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំង ប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃ តាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFGOtIMU4EBGLBVepp9eWkhaBj3TAeueg63blPb7J7qwJeNAURWze4cRE0_zcL12VR_E0AVlh2AoWqgCKeTXI_6GYtRgqLLy4XEPIFFezhPKmyQYCoIBCvklSw9fcXqJvdxMAfLyCbcJcjWlLJsQgBjZrKCcwhVZxsefk0XbMwnER_XIlWtsqdYhSOEYU/s5000/Eureka_FB-Thumbnail-01.jpg

 

 

 

ហ្លួងព្រះបាង អាចប្រឈមនឹងការដកចេញពីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ

0

ប្រទេសឡាវ៖ រដ្ឋធានីបុរាណហ្លួងព្រះបាងរបស់ប្រទេសឡាវ អាចនឹងត្រូវបានដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដោយសាររដ្ឋធានីនេះមានការអភិវឌ្ឍសំណង់ថ្មីៗហួសហេតុដែលធ្វើឱ្យបាត់បង់ផ្ទះបុរាណ និងបំផ្លាញវប្បធម៌ប្រពៃណីមួយចំនួន។ នេះបើយោងតាមគេហទំព័រអន្តរជាតិ Nikkei Asia ដែលបានចុះផ្សាយកាលពីថ្ងៃទី១៤ ខែមករាកន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOz73FzPx_6YkAGCY0rifEtWMQgVlm_sFnvEZho2b_am6a-uYt0mgCKNDWbZ9iUGWs-fZsxpf6aAVGIwuY_XfcyQsiumQZ8NT_pWK6zzbJJnHWdgZxlo6CA_0EQwvUfMSN1VFdiSdjrRsnDDyno9ltdEsUyCb5PL8og6WCGppXz4v7oB6hkxbPeB4mHCU/s2560/Delgado_LuangPrabangt_Tourism_Cover-scaled.jpg

ហ្លួងព្រះបាងគឺជាគោលដៅដ៏ស្រស់ស្អាតដែលរួមបញ្ចូលសម្រស់ធម្មជាតិ និងស្ថាបត្យកម្មឡាវ-បារាំងដ៏ទាក់ទាញ។ រដ្ឋធានីបុរាណនេះស្ថិតនៅចន្លោះទន្លេមេគង្គ និងទន្លេ Nam Khan គឺជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូក្នុងឆ្នាំ ១៩៩៥។ ទីតាំងនេះក៏ជាមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាដ៏សំខាន់នៅក្នុងប្រទេសឡាវផងដែរ។ ភ្ញៀវដែលមកទីនេះអាចឃើញព្រះសង្ឃស្លៀកស្បង់ពណ៌ទឹកក្រូចភ្លឺចែងចាំង និមន្តឆ្លងកាត់ផ្លូវជាជួរៗជារៀងរាល់ព្រឹក និងមានទូកឈើកន្ទុយវែងដែលកំពុងរត់តាមដងទន្លេដែលហ៊ុព័ទ្ធដោយភ្នំដើមឈើត្រូពិចទៀតផង។Authenticity of life here in Luang prabang

ទោះជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ថ្មីមួយរបស់អង្គការយូណេស្កូបានបង្ហាញពីបញ្ហាគួរឱ្យព្រួយបារម្ភមួយចំនួន ប្រសិនបើមិនត្រូវបានដោះស្រាយឆាប់ៗនេះទេ ហ្លួងព្រះបាងអាចនឹងបាត់បង់ឋានៈជាបេតិកភណ្ឌពិភពលោក។ បញ្ហារួមមានការអភិវឌ្ឍសំណង់ដែលធ្វើឱ្យបាត់បង់ផ្ទះបុរាណ និងរចនាសម្ព័ន្ធប្រពៃណីមួយចំនួន ក៏ដូចជាការព្រួយបារម្ភទាក់ទងនឹងទេសចរណ៍ហួសប្រមាណ និងការបាត់បង់ជីវិតវប្បធម៌។ ជាពិសេស មានការបារម្ភអំពីការសាងសង់ស្ពានតាមដងទន្លេណាំខាន់ ដែលនឹងជំនួសស្ពានឬស្សី ហើយទំនប់ទីពីរដែលត្រូវសាងសង់នៅតំបន់នាពេលខាងមុខនឹងប៉ះពាល់ដល់តម្លៃនៃរដ្ឋធានីបុរាណឡាវ។How to Explore Luang Prabang, Laos

លោក Minja Yang អតីតនាយករងនៃមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បាននិយាយថា “ប្រសិនបើទំនប់ទីពីរត្រូវបានសាងសង់ វានឹងក្លាយជាហេតុផលចម្បងដែលហ្លួងព្រះបាងត្រូវបានដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោក”។ លោក Yang បានបន្តទៀតថា “អង្គការយូណេស្កូបានផ្តល់ឱ្យយើងនូវច្បាប់ជាច្រើនដើម្បីអនុវត្តតាម ប៉ុន្តែឥឡូវនេះយើងបានអនុវត្តផ្ទុយ” ។How to Explore Luang Prabang, Laos

បច្ចុប្បន្ន ទីក្រុងបុរាណនេះមានអគារជាង ៦០០ និងតំបន់ដីសើមចំនួន ១៨៣ ត្រូវបានការពារក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងរបស់អង្គការយូណេស្កូ។ កម្រិតជីវភាពរបស់ប្រជាជនកាន់តែកើនឡើង ទីប្រជុំជនក៏មានភាពរស់រវើកជាបណ្តើរៗ ដោយសារយុវជនដែលធ្វើការក្នុងឧស្សាហកម្មទេសចរណ៍មកទីនេះ។ ការមកដល់របស់ភ្ញៀវទេសចរទៅកាន់ទីក្រុងបានកើនឡើងដប់ដងក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ ជាមួយនឹងភ្ញៀវទេសចរបរទេសជិត ៨០០,០០០ នាក់នៅក្នុងត្រីមាសដំបូងនៃឆ្នាំ ២០២៣ ។Is Luang Prabang Still Worth Visiting? — xyzAsia

តម្លៃអចលនទ្រព្យបានកើនឡើង ប្រជាជនក្នុងតំបន់ជាច្រើនបានជ្រើសរើសលក់ ឬជួលផ្ទះរបស់ពួកគេ ហើយរើចេញពីទីក្រុង។ ប្រជាជនជនជាតិដើមភាគតិចថយចុះ វត្តអារាមត្រូវរួមតូច។ ដូច្នេះហើយ វិស័យទេសចរណ៍នៅក្នុងទីក្រុងនេះកំពុងមានការកើនឡើង ក្លាយជាកន្លែងទាក់ទាញរបស់អ្នកវិនិយោគចិនជាច្រើន ដែលនេះគឺជាបញ្ហាដ៏ធំមួយសម្រាប់រដ្ឋធានីហ្លួងព្រះបាងក្នុងដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ៕