យោងតាមគេហទំព័រអន្តរជាតិ The British Weekly Economist ដែលបានបោះពុម្ពផ្សាយចំណាត់ថ្នាក់ប្រចាំឆ្នាំរបស់ខ្លួនអំពីកន្លែងរស់នៅថ្លៃបំផុតរបស់ពិភពលោកនៅចុងខែវិច្ឆិកា ឆ្នាំ២០២៣ ដោយសិង្ហបុរី និង Zurich ឈរនៅលេខមួយជាប្រទេសដែលមានកន្លែងរស់នៅថ្លៃបំផុតលើលោក។ នេះបើតាម Marielle Desscalsota ដែលបានរស់នៅក្នុងប្រទេសសិង្ហបុរីអស់រយៈពេល ២០ ឆ្នាំបាននិយាយថា សម្រាប់ភ្ញៀវទេសចរណ៍ដែលចង់មកទស្សនាប្រទេសនេះ យើងសូមណែនាំគន្លឹះ ៥ ដើម្បីចំណាយតិចនៅសិង្ហបុរី។
១.ទទួលទានអាហារនៅក្នុងផ្សារបុរាណ៖ ផ្សារបុរាណដែលមានលក់អាហារចម្រុះ ក៏ដូចជាមានលក់ទំនិញផ្សេងៗ គឺជាគោលដៅដែលភ្ញៀវទេសចរ និងអ្នកស្រុកជាច្រើនគួរតែទៅ ព្រោះដោយសារតម្លៃនៅទីនោះថោក បើប្រៀបធៀបទៅនឹងផ្សារទំនើប ចំពោះអាហារវិញគឺឆ្ងាញ់ និងមានអនាម័យទៀតផង។
២.ផឹក kopi ជំនួសឱ្យកាហ្វេទាន់សម័យ៖ ជំនួសឱ្យការទៅទស្សនាហាងកាហ្វេប្រណិតដែលមានកាហ្វេល្បីៗដូចជាឡាតេ ឬ capuccino គឺថ្លៃៗណាស់។ ដូច្នេះអ្នកទស្សនាអាចសាកល្បង kopi ដែលជាកាហ្វេសិង្ហបុរីដុតដោយដៃជាមួយនឹងវិធីកែច្នៃចំនួន ១៥ ផ្សេងៗគ្នា។ អ្នកស្រុកនៅទីនោះជាញឹកញាប់ផឹក kopi ជាមួយនំបុ័ងអាំងពីរបន្ទះ និងស៊ុតឆ្អិនមួយដោយមានការចំណាយទាបបំផុត ដែលងាយស្រួលសម្រាប់ភ្ញៀវទេសចរក្នុងការទទួលទាន។
៣.ទស្សនាកន្លែងណាដែលមិនគិតថ្លៃ៖ នៅប្រទេសសិង្ហបុរីមានកន្លែងកម្សាន្តល្បីៗជាច្រើន ប៉ុន្តែមានតម្លៃថ្លៃណាស់ដូចជា សួនកម្សាន្ត Universal Studios Singapore និងកន្លែងសង្កេតការណ៍នៅ Marina Bay Sands។ ដូច្នេះ ដើម្បីចំណាយតិចភ្ញៀវទេសចរអាចទៅទស្សនាកន្លែងនានាដោយមិនគិតថ្លៃដូចជា Gillman Barracks ដែលជាតំបន់សិល្បៈសហសម័យដែលប្រមូលផ្តុំនូវវិចិត្រសាលអន្តរជាតិជាច្រើនរបស់ប្រទេសសិង្ហបុរី ឬក៏សារមន្ទីរ NUS ដែលមានការប្រគុំតន្ត្រីឥតគិតថ្លៃតែងតែធ្វើឡើងនៅខាងក្រៅនៅឯ Esplanade និងជារោងមហោស្រពដ៏ល្បីល្បាញដែលគេស្គាល់ថាជា “មហោស្រពទុរេន”។
៤.ស្នាក់នៅផ្ទះសំណាកតូចៗ៖ ជំនួសឱ្យការចំណាយប្រាក់ច្រើននៅសណ្ឋាគារប្រណីតៗ យើងនឹងណែនាំឱ្យអ្នកទេសចរកក់បន្ទប់នៅសណ្ឋាគារស្នេហា ឬផ្ទះសំណាកតូចៗដែលជា”តម្លៃដ៏សមរម្យបំផុតនៅសិង្ហបុរី”។ សម្រាប់សណ្ឋាគារស្នេហា ឬផ្ទះសំណាកតូចៗនៅសិង្ហបុរីជាទូទៅ គឺមានកន្លែងស្អាត ទូលាយ ទីតាំងកណ្តាល ហើយមានបន្ទប់ទឹកឯកជនមួយងាយស្រួលសម្រាប់ភ្ញៀវទេសចរ។
៥.រំលងបារ និងហាងលក់ស្រានៅឆ្នេរទេសចរណ៍ដែលមានមនុស្សកកកុញ៖ អ្នកទេសចរជាច្រើនតែងតែសម្រុកទៅ Sentosa ដែលជាកោះនៅឈូងសមុទ្រដ៏ល្បីល្បាញសម្រាប់រមណីយដ្ឋានលំដាប់ខ្ពស់ ក្លឹប និងបារ តម្លៃអាហារ និងភេសជ្ជៈច្រើនតែខ្ពស់ណាស់។ ហេតុនេះដើម្បីចំណាយតិច អ្នកទស្សនាអាចជប់លៀងនៅក្លឹបឆ្នេរ Changi Beach ភាគខាងកើតទីក្រុង Signapore ដែលនៅទីនោះអ្នកទស្សនាអាចស្វែងរកជម្រើសអាហារជាច្រើនដែលមានតម្លៃថោកសមរម្យបំផុតនៅភោជនីយដ្ឋានដ៏ពេញនិយមជាច្រើន៕










