Home Blog Page 1282

គ្រោះធម្មជាតិរញ្ជួយដីនៅប្រទេសជប៉ុនបណ្តាលឱ្យខូចខាតអគារជាច្រើន

0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ សារព័ត៌មានបរទេសបានរាយការណ៍ពីហេតុការណ៍គ្រោះរញ្ជួយដី ចាប់ពីកម្រិត៧.៤វិកទ័រ ទៅ៧.៦វិកទ័រ មានជម្រៅ១០គីឡូម៉ែត្រ ក្នុងតំបន់ Notojo ខេត្ត Ishikawa ស្ថិតនៅភាគកណ្តាលប្រទេសជប៉ុន ។ អាជ្ញាធរប្រចាំក្រុង Suzu នៃខេត្ត Ishikawa ឱ្យដឹងថា គ្រោះរញ្ជួយដីនេះបណ្តាលឱ្យអគារ, ផ្ទះសម្បែង និងបង្គោលភ្លើងជាច្រើនកន្លែងដួលរលំ ។

សារព័ត៌មានរាយការណ៍ថា មានរលកយក្សស៊ូណាមិ កម្ពស់ជាង១ម៉ែត្រនៅទីក្រុងវ៉ាជីម៉ាក់ ខេត្ត Ishikawa ។ ការត្រួតពិនិត្យអាកាសធាតុនៅតាមតំបន់ឆ្នេរសមុទ្រ និងកាមេរ៉ាសុវត្ថិភាពប្រចាំទីក្រុងស៊ូសុ អាចថតរូបភាពគ្រោះរញ្ជួយដីនៅបរិវេណឆ្នេរសមុទ្រ ព្រមទាំងរូបភាពការខូចខាតអគារ, ផ្ទះសម្បែង និងផ្លូវនៅបរិវេណក្បែរនោះផងដែរ ។Photos: Powerful earthquake hits Japan, residents flee some coastal areas |  Earthquakes News | Al Jazeera

ចំណែកហាងលក់ទំនិញនៅទីក្រុងណាកាណុ ស្ថិតនៅភាគកណ្តាលប្រទេសជប៉ុន គេបានឃើញទំនិញផ្សេងៗក្នុងហាងធ្លាក់ចេញពីធ្នេរ ។ ដូចគ្នានេះ ហាងលក់ទំនិញនៅទីក្រុងខាណាសូវ៉ាក់ ខេត្តអ៊ីស៊ីកាវ៉ាក់ មានទំនិញជាច្រើនធ្នាក់រាយប៉ាយនៅលើឥដ្ឋ និងមានទឹកធ្លាក់ពីលើដំបូលទៀតផង ។

សារព័ត៌មាន NSK រាយការណ៍ថា រលកយក្សស៊ូណាមិនៅឆ្នេរសមុទ្រជប៉ុននឹងកើតឡើងជាញឹកញាប់ ហើយមានកម្ពស់ខ្ពស់ជាងមុន ។ ចំណែកពលរដ្ឋក្នុងតំបន់បាននាំគ្នាជម្លៀសចេញភ្លាមៗ ជាពិសេស អ្នករស់នៅខេត្តមីអ៊ីង៉ាតាក់ និងខេត្តថូយ៉ាម៉ាក់ ដែលរលកយក្សស៊ូណាមិអាចមានកម្ពស់រហូតដល់៣ម៉ែត្រ ។ អាជ្ញាធរបានសំណូមពរឱ្យពលរដ្ឋជម្លៀសទៅកាន់ទីកន្លែងខ្ពស់ និងទៅឱ្យឆ្ងាយពីឆ្នេរសមុទ្រ ។Japan earthquake: Buildings collapsed, roads cracked open, 'amusement  swimming pool wave' in river | Visuals | Mint

ក្រុមហ៊ុនអគ្គិសនីជប៉ុនឱ្យដឹងថា ពួកគេបានត្រួតពិនិត្យភាពខុសប្រក្រតីនៅរោងចក្រថាមពលនុយក្លេអ៊ែរជាច្រើនកន្លែង ។ ដូចគ្នានេះ នាយករោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់ជប៉ុនបញ្ជាក់ថា ពុំទាន់មានភាពខុសប្លែកក្នុងរោងចក្រនេះទេ ។

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ថ្លែងថា រដ្ឋាភិបាលជប៉ុនបានបង្កើតមជ្ឈមណ្ឌលសង្គ្រោះពិសេសមួយ ដើម្បីប្រមូលផ្តុំព័ត៌មានពាក់ព័ន្ធនឹងគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ ។ មជ្ឈមណ្ឌលសង្គ្រោះពិសេសនេះអាចផ្តល់ដំណឹងទៅកាន់ពលរដ្ឋយ៉ាងឆាប់រហ័ស និងប្រាប់ឱ្យពលរដ្ឋរស់នៅក្នុងតំបន់រងគ្រោះជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ។Japan earthquake highlightsFour deaths confirmed; tsunami warning lowered |  Hindustan Times

រីឯអ្នកនាំពាក្យរដ្ឋាភិបាល លោក Yoshimasa Hayashi និយាយថា លោកពុំទាន់ទទួលបានរបាយការណ៍ពីបញ្ហាមិនប្រក្រតីណាមួយទេនៅរោងចក្រនុយក្លេអ៊ែរក្នុងតំបន់ ។ ប៉ុន្តែលោកបានស្នើទៅកាន់ស្ថាប័នពាក់ព័ន្ធឱ្យប្រុងប្រយ័ត្ន និងតាមដានស្ថានការណ៍នេះឱ្យដិតដល់ ។

ប្រព័ន្ធផ្សព្វផ្សាយអនឡាញបានបង្ហោះរូបភាព និងវីដេអូគ្រោះថ្នាក់ដោយសារគ្រោះរញ្ជួយដី ដូចជា អគារ, ផ្ទះសម្បែង និងផ្លូវជាច្រើនកន្លែងបានខូចខាតយ៉ាងធ្ងន់ធ្ងរ រួមទាំងដំបូលហាងលក់ទំនិញមួយចំនួនបានធ្លាក់ខ្ចាត់ខ្ចាយ ៕Japan Earthquake | Barron's

អគារខ្ពស់ជាងគេនៅកម្ពុជា បើកការដ្ឋានសាងសង់ជាផ្លូវការ

0

គម្រោងសាងសង់អគារ J Tower3 ខ្ពស់ជាងគេលំដាប់ទី៨ក្នុងតំបន់អាស៊ាន ត្រូវបានបើកការដ្ឋានសាងសង់នៅចំកណ្តាលរាជធានីភ្នំពេញ នេះបើយោងតាមពិធីបើកការដ្ឋានសាងសង់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។
ក្រោយបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០២៨ខាងមុខ អគារខុនដូ J-Tower 3 នឹងក្លាយជាអគារខ្ពស់ជាងគេបំផុតនៅកម្ពុជា។Premium 3 Bedroom Condo For Sale Jtower Tonle Bassac Phnom Penh 15625 | IPS Cambodia
អគារខុនដូនេះ មានទីតាំងនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ លាតសន្ធឹងលើផ្ទៃដី ៩៨ ៤៨០ ម៉ែត្រការ៉េ មាន៧៧ជាន់ និងកម្ពស់៣២០ម៉ែត្រ ដែលខ្ពស់ដាច់ជាង J- Tower 2 មានកម្ពស់ត្រឹមតែ១៨៩ម៉ែត្រ។

នៅក្នុងខុនដូដ៏ប្រណីតនេះ នឹងមាន៣៦០បន្ទប់ ដោយក្នុងមួយបន្ទប់មានទំហំ៣៤៤ម៉ែត្រការ៉េ និងមាន៣គ្រែគេង ជាមួយនឹងផ្ទះបាយ ដែលបានបំពាក់មកជាមួយឧបករណ៏ដ៏ប្រណីត។
អ្វីដែលពិសេសជាងនេះទៅទៀតនោះ នៅលើអគារដ៏ខ្ពស់ស្កឹមស្កៃនេះ ក៏មានសួនឧទ្យានបៃតងខ្ចីនៅលើជាន់ទី២៦ថែមទៀតផងដែរ។J-Tower3 Condominium – LAXURY EXCLUSIVEតែយ៉ាងណាមិញ  J-Tower 3 នឹងធ្លាក់ទៅលេខ២វិញជាអគារខ្ពស់ជាងគេនៅកម្ពុជា ក្រោយពីអគារកម្ពស់៥៥៥ម៉ែត្រ ដែលគ្រោងនឹងសាងសង់នៅកោះនរានាពេលអនាគត ក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC៕ទីក្រុងរណបចំនួន ២ កំពុងកែប្រែមុខមាត់រាជធានីភ្នំពេញភាគខាងកើត និងភាគខាងត្បូងតាមរយៈគម្រោងទាំងនេះ

ប្រភព៖ IPS. CAMBODIA

តារាសម្តែង អេង វ៉ាណង ទម្លាយហេតុផលសំខាន់ជំរុញឱ្យខ្លួនតស៊ូប្រឆាំងជាមួយជំងឺមហារីក

0

តារាសម្តែង អេង វ៉ាណង បានស្ងប់ស្ងាត់ពីអាជីពសិល្បៈមួយរយៈបន្ទាប់ពីធ្លាក់ខ្លួនមានជំងឺមហារីកសុដន់ដំណាក់កាលទី៣ ហើយត្រូវសម្រាកព្យាបាលជំងឺដោយការចាក់ថ្នាំគីមី។ នាពេលថ្មីៗនេះ អេង វ៉ាណង បានទម្លាយថានៅពេលដឹងថាខ្លួនឯងមានជំងឺមហារីក នាងមានអារម្មណ៍ថាបាក់ទឹកចិត្តយ៉ាងខ្លាំងតែកូនទាំង៣របស់នាង ធ្វើឱ្យខ្លួនងើបតស៊ូប្រឆាំងជាមួយនឹងជំងឺនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8FSThs7GFaEGY-VkOvhOskD60ddoWGewJWeS73oAUi4YQSkhoaWJh0Wdx3Sgy77qezfj1aBqBTucBTqYF4Fnt-UM1lOca552Ox7ybmKVIMFov88mp6PEuveupC3wVORYl8SUo7qtxlPLu2VsOB5TNXuQC6G4MZsxN0U5ZzdYfLX-xksZ1fQURjj3I_6E/s1521/341473931_272858928407791_2008158872224734617_n.jpg

កាលពីខែមិថុនា កន្លងមកអ្នកក្នុងចង្កោមសិល្បៈរួមទាំងមហាជនសម្តែងក្តីអាណិតអាសូរយ៉ាងខ្លាំងទៅលើតារាសម្តែង អេង វ៉ាណង ដែលចំណាំដើរតួជាម្តាយនិងលេចមុខតាមកញ្ចក់ទូរទស្សន៍នានាមានជំងឺមហារីកសុដន់ដំណាក់កាលទី៣លក់អស់ទ្រព្យសម្បត្តិដើម្បីព្យាបាលខ្លួនដោយការចាក់ថ្នាំគីមី រហូតជ្រុះសក់អស់។ ដោយសារអាណិតអាសូររួមទាំងការអំពាវនាវរបស់តារាសម្តែង សាវិន ហ្វីលីព អ្នកសិល្បៈជាច្រើនរូប រួមទាំងមហាជនដែលអាណិតអាសូរនាងផងបានចូលរួមបរិច្ចាគនូវថវិកាខ្លះៗដើម្បីព្យាបាលជំងឺមហារីករបស់នាង។

បន្ទាប់ពីសម្រាកព្យាបាលបន្ទាប់ខែ និងមានសុខភាពល្អប្រសើរជាងមុន តារាសម្តែង អេង វ៉ា ណង បានចូលរួមផ្តល់បទសម្ភាសក្នុងកម្មវិធី VTalk ដែលបានចាក់ផ្សាយកាលពីពេលថ្មីៗនេះថា នាងកំពុងមានជំងឺមហារីកហើយនៅបន្តការព្យាបាល។ ការព្យាបាលជំងឺមហារីកគឺត្រូវការចាក់ថ្នាំគីមីដោយរយៈពេល៣អាទិត្យត្រូវចាក់ម្តង ហើយមានការឈឺចាប់ខ្លាំង។ ពេលនេះនាងអាចចេញមកថត និងចូលរួមកម្មវិធីផ្សេងៗព្រោះជំងឺធ្វើទុក្ខនៅពេលចាក់គីមីប៉ុណ្ណោះ និងបន្តការព្យាបាលទៅជួបពេទ្យតាមការណាត់ដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLEUVhdNZaaXEKbERGcYR2RvA2VFFd0B0DxO8N2M2g9llmOm6_DYsa9hmmni48puA-rHyaONS2SSI8PGdHPPdP60fAg2m2-TV8wbvHGhZrDk4UB5X8VJLN-OH97Pqo3pjS_IOCQzYFU0qLEOGQRSb5D0b4-iYJXsYvMfmPz_2biO0TpghNpY74ocW4mwc/s2048/image_2023-12-29_15-45-07.png

តារាសម្តែង អេង វ៉ាណង បានឱ្យដឹងថាជំងឺមហារីកសុដន់នេះនាងមិនបានដឹងមុននោ ហើយក៏មិនមានការឈឺចាប់ដែរប៉ុន្តែនៅលើដើមទ្រូងនាងមានដុំពកតូចមួយហើយរីកធំៗ រហូតបានទៅពិនិត្យនៅមន្ទីរពេទ្យទើបដឹងថាជាដុំសាច់កាច។ ក្រោយពីដឹងថាខ្លួនមានជំងឺនេះនាងមានការតក់ស្លុតយ៉ាងខ្លាំងស្ទើរតែដួលគ្មានអ្វីក្រៅពីអង្គុយយំឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGWur9pbDCIY4jzc_A3aL17BCR4SmcFZW7acHxYQ-myCcXjZsdSvM58XNNEtPm4oa5dpwpVQeLP_55cqQqHU2fP4U1mcPo8zJrAzzcTvpJ2LxE936cmT_dHn1UnvnJI_qEscKG9GV7xmF3oMNlURKBYA75_dI3ubzJXcJgYKX93phRHNb561YO1IWU7Fc/s2048/image_2023-12-29_15-45-08.png

តារាសម្តែងរូបនេះបាននិយាយថា កូនគឺជាកត្តាសំខាន់ធ្វើឱ្យនាងត្រូវតែរឹងមាំក្រៅពីកូននាងបានប្រាប់ខ្លួនឯងថាត្រូវតែជា បើនៅតែដេកដួលជាមួយជំងឺមិនអាចធ្វើអ្វីកើតទេត្រូវតែរឹងមាំ។ ប៉ុន្តែមុននឹងខ្លួនរឹងមាំការពិតនាងបាក់ទឹកចិត្តខ្លាំងណាស់តែបានកម្លាំងចិត្តពីបងប្អូន មិត្តភក្តិ ហ្វេនៗ និងអ្នកនៅជិតខ្លួនលើកទឹកចិត្ត ក៏មានកម្លាំងប្រឹងបន្តទៀត។ ការបាក់ទឹកចិត្តខ្លាំងនេះដោយសារនាងធ្លាប់មានការងារធ្វើ មានលុយចាយហើយមកធ្លាក់ខ្លួនឈឺត្រូវព្យាបាលអស់លុយច្រើនព្រោះតែពេលនោះមិនទាន់ទម្លាយប្រាប់មហាជនឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2FnpSBl1HzuX80IQNXrqkEdGt1LPnXy5liMgx8xSCdkmS7N7qFJaxoa6tKKY8ywKZF0eXNeFJPWCHAAmHrYZQxXAXfFi3RjiROJ2BVRQ-2SgvDmGr5Q1lLukXIsIgnY5KNF8VhaMBow27wN1B5qRy6-WecbqKdFHnVRVROTYP7uvRLo6I7SRdn2hz-x8/s2048/347245989_6324624574296028_725551678760370218_n.jpg

ដោយទ្រទ្រង់លែងរួច រូបនាងក៏បានបង្ហោះលើបណ្តាញសង្គមហើយមិននឹកស្មានថាមានបងប្អូនអាណិតស្រលាញ់ច្រើន ខណៈពេលនេះផ្លូវចិត្តរបស់នាងបានធូរស្បើយបានច្រើនហើយ។ តារាសម្តែង អេង វ៉ាណង ថាពេលនេះនាងនៅតែត្រូវការកម្លាំងចិត្តពីមហាជនដដែល ដោយការព្យាបាលជំងឺមហារីកនៅតែ។ អ្នកនាង បន្ថែមថាពេលនេះប្រសិនជាចង់ឱ្យនាងសម្តែង ឬប្រម៉ូត ផលិតផលអ្វីនៅតែអាចទាក់ទងការងារទៅនាងបានដើម្បីយកលុយមកទ្រទ្រង់ព្យាបាលជំងឺខ្លួននិងមើលថែគ្រួសារ៕

ចង់បានកូនប្រុស តែមិនដូចប្រាថ្នា គូដណ្តឹងជនជាតិចិនបោះបង់ដៃគូភ្លាម

0

កាលពីពេលថ្មីៗនេះ ប៉ូលីសថៃកំពុងបើកប្រតិបត្តិការស៊ើបអង្កេតទៅលើ «ករណីពពោះជំនួសដោយខុសច្បាប់» ដែលពាក់ព័ន្ធទៅនឹងការរៀបការរវាងបុរសជនជាតិចិននិងនារីថៃ ក្រោយពីស្ត្រីថៃម្នាក់បានដាក់ពាក្យបណ្តឹងថា នាងត្រូវបានរគូដណ្តឹងបោះបង់ចោល ក្រោយដឹងថាកូនដែលកំពុងនៅក្នុងផ្ទៃនាងគឺជាកូនស្រី មិនមែនជាកូនប្រុសដូចទៅនឹងការចង់បានរបស់ឪពុក។

លោក សុរាជាតិ ហាក់ផន អគ្គស្នងការរងនគរបាលជាតិ បាននិយាយកាលពីថ្ងៃទី២៥ ខែធ្នូថា លោកបានបញ្ជាឱ្យត្រួតពិនិត្យទៅលើករណីថ្មីមួយ ដែលជនជាតិចិនជាច្រើននាក់ អាចនឹងជាប់ពាក់ព័ន្ធនៅក្នុងរឿងក្តីការជួលឲ្យ “ពពោះជំនួសដោយខុសច្បាប់” ក្នុងប្រទេសថៃ ។

ការស៊ើបអង្កេតនេះបានចាប់ផ្តើមជាមួយនឹងករណីស្ត្រីជនជាតិថៃ មានឈ្មោះថា ណាយ អាយុ ៣៦ ឆ្នាំម្នាក់ បានប្រាប់ប៉ូលីសថានាងត្រូវបានគូដណ្តឹងជនជាតិចិនបោះបង់ចោល បន្ទាប់ពីនាងមានផ្ទៃពោះ ហើយបុរសចិននោះបានដឹងថា កូននៅក្នុងផ្ទៃនាងជាកូនស្រី មិនមែនកូនប្រុស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi99haI6ViFwcI-b1STWe-9bTO_YSv6gcwvFlP1md5KpSFH8X_LEwt8hIw7d5eovsqmC0Jr2epejooX05Sf8VSswYhyphenhyphenK5-TEtLHKECGPiRPBpcfJnaM9Dj8zQkG6uBj0HEkf05f4lHRQco9GHoxynAt0OwrnNYdNKv5WXyThZaLTVAjGyiwVv10odC0cjg/s620/photo_2023-12-29_15-06-50.jpg

ណាយបាននិយាយថា នាងធ្វើការជាតារាបង្ហាញម៉ូដ ហើយបានរស់នៅជាមួយម្ដាយ និងប្អូនស្រីរបស់នាងក្នុងខុនដូមួយនៅផ្លូវ Rama IX នាទីក្រុងបាងកក។ គ្រាមួយគឺមានស្ត្រីជនជាតិចិន ម្នាក់ ដែលស្នាក់នៅក្នុងអគារខុនដូរតែមួយគឺតែងតែព្យាយាមមកបង្កើតភាពស្និតស្នាលជាមួយនាងនិងក្រុមគ្រួសារ ហើយបានណែនាំបុរសជនជាតិចិនជាច្រើននាក់ឱ្យស្គាល់នាង។ ទីបំផុត នាងបានចាប់ផ្ដើមមានទំនាក់ទំនងជាមួយបុរសជនជាតិចិនម្នាក់ ដែលមានឈ្មោះថា Mr Zhang។

ដំបូងឡើយ ពួកគេទាក់ទងគ្នាតាមរយៈវីដេអូខល ដោយប្រើកម្មវិធីឆាតប៉ុណ្ណោះ។ បន្ទាប់មកនៅពីខែមិថុនា ឆ្នាំ២០២៣នេះ ពួកគេក៏បានណាត់ជួបគ្នានៅប្រទេសថៃ និងរស់នៅជាមួយគ្នាក្នុងរយៈពេលខ្លីផងដែរ។ បុរសចិននោះបានស្នើនិងសន្យារៀបការជាមួយនាងនៅខែកញ្ញា។ បន្ទាប់មកគាត់បានត្រឡប់ទៅប្រទេសចិនវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgimZpG-7chkl9Hiw-FI_y297e5WtV99NUFEdLewm0R8RsbDG6gB7ZH-_gJxeDBZgyBcvzvDPyoj9M9ADePKzzLYAZ6SbGCjasDTeqgz2E2Z2vD8GlVPOQsDEexdi_gb_1vS1KHobzta33Sqj5Ksvr_cXuj4XfVjnMEjXjXvvnws0Kgh8Q0SrL6p7ud_z0/s800/photo_2023-12-29_15-08-11.jpg

ក្រោយមកនៅចុងខែមិថុនា នាងបានដឹងថាខ្លួនកំពុងមានផ្ទៃពោះជាមួយបុរសចិនដែលជួបគ្នាមុននោះ។ រួចនាងក៏បានប្រាប់ទៅបុរសចិននោះ ហើយគាត់បានសុំពន្យារពេលពិធីមង្គលការរហូតដល់ខែតុលា ដោយនិយាយថាគាត់រវល់ខ្លាំងណាស់។ ម៉្យាងវិញទៀត គាត់ក៏តែងតែសួរចង់ដឹងពីភេទរបស់កូនដែលមិនទាន់កើតផងដែរ។ នៅចុងខែកញ្ញា នាងបានរកឃើញថា ក្មេងនៅក្នុងផ្ទៃខ្លួនជាកូនស្រី រួចក៏បានជូនដំណឹងទៅ តែបុរសចិនរូបនេះគឺបានបញ្ឈប់ការទាក់ទងជាមួយនាងភ្លាមៗ ដោយហេតុថាជនជាតិចិនចង់បានតែកូនប្រុសប៉ុណ្ណោះ។

ភ្នាក់ងាស៊ើបអង្កេតក៏បានសន្និដ្ឋានដែរថា បច្ចុប្បន្ននេះ បុរសជនជាតិចិនកំពុងព្យាយាមស្វែងរកនារីថៃនិងឡាវស្អាតៗ ដើម្បីបង្កើតកូនប្រុសឲ្យខ្លួន ដោយហេតុថាស្ត្រីជនជាតិចិនមិនសូវចាប់អារម្មណ៍លើការរៀបអាពាហ៍ពិពាហ៍និងយកកូននោះទេ។

ទោះជាយ៉ាងណា ភ្នាក់ងារប៉ូលីសថៃគឺកំពុងតែស៊ើបអង្កេតរឿងនេះបន្ថែមទៀត ព្រោះថានេះមិនមែនជាលើកទី១ទេ គឺមាននារីថៃជាច្រើននាក់ណាស់ដែលបានរងគ្រោះដោយសាររឿងនេះដូចគ្នាផងដែរ៕

រដ្ឋសំខាន់ៗរបស់សហរដ្ឋអាមេរិកបានដកលោក Trump ចេញពីការបោះឆ្នោតបឋម

0

បរទេស៖ រដ្ឋចំនួនពីររបស់សហរដ្ឋអាមេរិកគឺ Maine និង Colorado បានសម្រេចដកលោក Donald Trump ចេញពីសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតបឋមនៅឆ្នាំក្រោយ ដោយសារគាត់បានចូលរួមញុះញង់ឱ្យមានការបះបោរព័ត៌មានមិនពិតអំពីការក្លែងបន្លំសន្លឹកឆ្នោតកាលពីឆ្នាំ ២០២០។U.S. Maine disqualifies Trump from presidential primary ballot, Colorado  puts him back

យោងតាមគេហទំព័រអន្តរជាតិ Washington Post ដែលបានចុះផ្សាយនៅថ្ងៃទី២៩ ខែធ្នូថា អតីតប្រធានាធីបតីអាមេរិក Donald Trump នឹងមិនអាចឈរឈ្មោះបោះឆ្នោតនៅក្នុងរដ្ឋ Maine និង Colorado បានឡើយ។ ដោយអគ្គលេខាធិការនៃរដ្ឋទាំងពីរ បានសន្និដ្ឋានថា លោក Trump បានញុះញង់ឱ្យមានការបះបោរដោយការផ្សព្វផ្សាយការអះអាងមិនពិតអំពីការក្លែងបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០។Maine becomes second state to disqualify Trump from presidential primary  ballot – Euractiv

ហេតុនេះហើយ អគ្គលេខាធិការនៃរដ្ឋ Maine និង Colorado ក៏បានសម្រេចចិត្តដកឈ្មោះលោក Trump ចេញពីសន្លឹកឆ្នោតក្នុងការបោះឆ្នោតបឋមនៅឆ្នាំក្រោយ ដោយសារគាត់ “អសមត្ថភាព”។ ការសម្រេចចិត្តនេះ បានធ្វើឱ្យប៉ះពាល់ដល់តំណែងរបស់លោក Trump ក្នុងការប្រជែងតំណែងសម្រាប់សេតវិមានក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ និងដាក់សម្ពាធបន្ថែមទៀតលើតុលាការកំពូលរបស់សហរដ្ឋអាមេរិកដើម្បីដោះស្រាយសំណួរអំពីសិទ្ធិទទួលបានអតីតប្រធានាធិបតីទូទាំងប្រទេស។Maine bars Trump from state's 2024 presidential primary ballot

ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តនេះក៏ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសផងដែរ ក្នុងការដកបេក្ខជនប្រធានាធិបតីចេញពីសន្លឹកឆ្នោតក្រោមឃ្លានៃការបះបោររបស់រដ្ឋធម្មនុញ្ញ។ បច្ចុប្បន្នសំណុំរឿងរបសរដ្ឋទាំងពីរត្រូវបានប្តឹងឧទ្ធរណ៍ទៅតុលាការកំពូលរបស់សហរដ្ឋអាមេរិក ហើយលោក Trump បាននិយាយថា លោកក៏នឹងប្តឹងបន្តទៅវិញចំពោះការសម្រេចចិត្តរបស់រដ្ឋទាំងពីរនេះ៕

សិស្សវិទ្យាល័យជិះម៉ូតូទៅរៀនអត់ពាក់មួកសុវត្ថិភាព នឹងត្រូវឃាត់មិនឱ្យចេញទៅផ្ទះ

0

នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ បានចេញសេចក្តីប្រកាស ផ្សព្វផ្សាយទាក់ទងនឹងច្បាប់ចរាចរណ៍ ទៅកាន់សាលាទាំងអស់នៅក្នុងខេត្ត ត្រូវតែគោរពតាម ដើម្បីសុវត្ថិភាពសិក្សានុសិស្ស ដែលប្រើមធ្យោបាយទៅសាលា ដោយខ្លួនឯងតាមរយៈម៉ូតូ។

នៅក្នុងនោះ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ បានលើកឡើង៦ចំណុច៖

១.សិស្សានុសិស្សត្រូវពាក់មួកសុវត្ថិភាពជាប់ជាប្រចាំ នៅពេលជិះម៉ូតូ
២.បើសិស្សណាដែលមិនពាក់មួកសុវត្ថិភាពមកសាលារៀន ពេលចេញទៅផ្ទះវិញ នាយកសាលា មិនត្រូវអនុញ្ញាតឱ្យសិស្សចេញពីសាលារៀនឡើយ លុះត្រាតែអាណាព្យាបាលយកមួកសុវត្ថិភាព មកឱ្យកូនទើបអនុញ្ញាតឱ្យចេញ
៣.លោកនាយក នាយិកាសាលា និងលោកគ្រូ អ្នកគ្រូ ត្រូវណែនាំសិស្សអំពីច្បាប់ចរាចរណ៍នេះ នៅរាល់ពេលគោរពទង់ជាតិ និងក្នុងថ្នាក់ជាប់ជាប្រចាំ
៤.មាតា បិតា អ្នកអាណាព្យាបាលសិស្ស សូមមេត្តាជួយដាស់តឿនកូនរាល់ថ្ងៃ មិនឱ្យកូនជិះម៉ូតូក្នុងល្បឿនលឿន មិនត្រូវវ៉ាជែងខុសច្បាប់ចរាចរណ៍ និងណែនាំឱ្យកូនពាក់មួកសុវត្ថិភាពជាប្រចាំរាល់ពេលធ្វើដំណើរ
៥.ចាប់ពីថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះតទៅ សូមលោកនាយក នាយិកាសាលា ពង្រឹងច្បាប់ចរាចរណ៍ និងឥរិយាបថ ដល់សិស្សានុសិស្ស នៅពេលគោរពទង់ជាតិជាប់ជាប្រចាំរៀងរាល់ថ្ងៃ។
៦.សូមក្មួយៗសិស្សានុសិស្សទាំងអស់ស្តាប់ការណែនាំរបស់ លោកគ្រូ អ្នកគ្រូ លោកនាយក/នាយិកាសាលា និងលោកឪពុកអ្នកម្តាយរបស់ក្មួយៗ

ជុំវិញការអនុវត្តន៍វិន័យនេះ ប្រហែលមានសាលាដែលស្ថិតនៅក្នុងខេត្តព្រះសីហនុតែប៉ុណ្ណោះ ដោយមិនទាន់មានមន្ទីអប់រំ ខេត្តផ្សេងចេញសេចក្តីប្រកាសនៅឡើយនោះទេ៕

May be an image of text

យឿន ពិសី ថាបារ៉ូលចម្រៀងបែបអា.សអាភា.សកំពុងពេញនិយមនៅលើ TikTok ជាគំរូមិនល្អដល់ក្មេងៗ

0

លោក យឿន ពិសី អតីតម្ចាស់ពាន Cambodia’s Got Talent រដូវកាលទី១ បច្ចុប្បន្នជាគ្រួសាររបស់ផលិតកម្មហ្គាឡាក់ស៊ី បានចេញមកស្នើដល់សិល្បករមួយចំនួនដែលមានបទចម្រៀង Lyric បែបអា.សអាភា.ស សូមបញ្ឈប់សកម្មភាពទាំងនេះព្រោះវាបានជះឥទ្ធិពលខ្លាំងដល់សង្គម។ ការលើកឡើងរបស់ យឿន ពិសី នេះធ្វើឡើងបន្ទាប់ពីឃើញបទចម្រៀងមានបារ៉ូលបែបអា.សអាភា.សកំពុងវាយលុកលើបណ្តាញសង្គម TikTok ហើយក្មេងៗកំពុងយកបទចម្រៀងមិនសមរម្យទៅលេងកម្សាន្តព្រោងព្រាត។May be an image of 1 person and text

នៅលើបណ្តាញសង្គមរបស់អតីតម្ចាស់ពានកម្មវិធីលំដាប់ពិភពលោកនេះបានសរសេរនៅលើបណ្តាញសង្គមនៅថ្ងៃទី២៩ ធ្នូ នេះថា «បទចម្រៀង Lyric បែបអាសអាភាសកំពុងតែវាយលុកពេញបណ្ដាញសង្គម TikTok គេកំពុងលេងព្រោងព្រាតមានទាំងក្មេងៗក៏លេងដែរ។ ឱបងប្អូន Artist content មួយចំនួនអើយ តើបងប្អូនមានដឹងខ្លួនទេថាបងប្អូនពិតជាមានឥទ្ធិពលខ្លាំងណាស់ សូមកុំខឹងខ្ញុំនៅពេលដែលខ្ញុំនិយាយទៅធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់បងប្អូន»។No photo description available.

លោក យឿន ពិសី បន្តថា «បើបទចម្រៀងដែលមានអត្ថន័យល្អខ្ញុំមិនដែលនិយាយទេ
ប៉ុន្តែបទចម្រៀងដែលមានទំនុកបែបអាសអាភាសបែបនេះវាពិតជាជះឥទ្ធិពលខ្លាំងណាស់ដល់ក្មេងៗជំនាន់ក្រោយ។ ខ្ញុំសុំចិត្តបងប្អូន Artist content មួយចំនួនដែលកំពុងតែផលិតបទចម្រៀងដែលមាន Lyric បែបអាសអាភាសទាំងឡាយសូមមេត្តាបញ្ឈប់ទៅ
ព្រោះវាមិននាំឱ្យក្មេងៗក្នុងសង្គមរបស់យើងរីកចម្រើនទេ»។No photo description available.

កាលពីថ្ងៃទី១៣ ខែវិច្ឆិកា យឿន ពិសី បានប្រកាសថាលោកបានចូលរួមជាមួយផលិតកម្មហ្គាឡាក់ស៊ី ជាទ្រនំច្បាស់លាស់មួយបន្ទាប់ពីពុះពារតែឯងក្នុងអាជីពសិល្បៈកន្លងមកនេះ។ ដ្បិតតែលោកមិនមានកាយសម្បទាគ្រប់លក្ខណៈតែលោកជាសិល្បករមួយរូបដែលមានជំនាញអាចផលិតភ្លេង ច្រៀង ជាពិសេសការផ្លុំខ្លុយរបស់លោកគឺពីរោះរណ្តំតែម្តង។

បច្ចុប្បន្នលោក យឿន ពិសី មានកូនពីរនាក់នៅក្នុងបន្ទុកព្រមទាំងរស់នៅយ៉ាងមានសុភមង្គលជាមួយភរិយានិងកូនៗទោះបីជាលោកមានជីវភាពលំបាកបន្តិចក្តី ព្រោះលោកពុំសូវទទួលបានការអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីផ្សេងៗឡើយ៕

 

ម៉ាសផ្លែបឺរ ៤ មុខ ជួយឱ្យស្បែកទន់រលោង និងមានសំណើម

0

ជំនួសឱ្យការចំណាយប្រាក់ច្រើនទៅលើផលិតផលថែរក្សាសម្រស់ថ្លៃៗ នារីៗអាចងាកមកសាកល្បងរូបមន្តធម្មជាតិទាំងនេះ ដើម្បីធ្វើឱ្យស្បែកស្រស់ថ្លា ទន់រលោង មានសំណើម និងក្មេងជាងវ័យ។ ពិតណាស់ គ្រឿងផ្សំធម្មជាតិមិនត្រឹមតែងាយស្រួលរកប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានប្រសិទ្ធភាពហួសពីការស្មានទៀតផង។ ម្យ៉ាងវិញទៀត យើងក៏មិនចាំបាច់ព្រួយបារម្ភថាស្បែកអាចនឹងប្រតិកម្មបន្ទាប់ពីប្រើប្រាស់រួចដូចផលិតផលមួយចំនួនដែលមានលក់នៅលើទីផ្សារផងដែរ។ ដូច្នេះហើយ ខាងក្រោមនេះគឺជាវិធីធ្វើម៉ាសបិទមុខ ៤ យ៉ាងពីផ្លែបឺរចំនួន៖

១.ផ្លែបឺរ និងទឹកឃ្មុំ៖ នេះគឺជាម៉ាសបិទមុខដ៏ល្អឥតខ្ចោះសម្រាប់ការសម្អាត និងផ្តល់សំណើម។ ការរួមបញ្ចូលគ្នានៃផ្លែបឺរ និងទឹកឃ្មុំនឹងរឹតបន្តឹងរន្ធញើស ធ្វើឱ្យស្បែកតឹងណែន កាត់បន្ថយភាពជ្រីវជ្រួញ និងកាត់បន្ថយភាពចាស់។
ហេតុនេះហើយ ជាដំបូងត្រូវកិនផ្លែបឺរទុំមួយដុំ ហើយលាយជាមួយទឹកឃ្មុំមួយស្លាបព្រា បន្ទាប់មកលាបស្រទាប់ស្តើងលើស្បែក ហើយទុកចោល ២០ នាទី រួចលាងជម្រះជាមួយទឹកក្តៅជាការស្រេច។Is Avocado Good For Your Face? – JUARA Skincare

២.ផ្លែបឺរ និងត្រសក់៖ វិធីនេះជួយបន្ថែមសំណើម និងការពារស្បែកស្ងួត ប្រឆាំងអុកស៊ីតកម្ម ក៏ដូចជាជួយស្តារស្បែកដែលខូចផងដែរ។
ដូច្នេះ ដំបូងយើងត្រូវយកផ្លែបឺរ ១/២ មកលាយជាមួយទឹកត្រសក់ ២ស្លាបព្រាបាយ រួចលាងមុខឱ្យស្អាត បន្ទាប់មកលាបម៉ាសឱ្យស្មើលើមុខរបស់អ្នក ទុកចោល ១០ ទៅ ១៥ នាទី ហើយលាងសម្អាតម៉ាសចេញជាមួយនឹងទឹកក្តៅឧណ្ហៗ និងជូតមុខឱ្យស្ងួតជាការស្រេច។Cucumber-Avocado Salad Recipe - NYT Cooking

៣.ផ្លែបឺរ និង Oatmeal៖ ម៉ាសនេះជួយព្យាបាលរបួសស្បែកដូចជា មុន ឬរលាកស្បែក និងបំបាត់ការរមាស់។ ដូច្នេះវិធីធ្វើជាដំបូងត្រូវដាក់ប័រ និងម្សៅ Oatmeal ចូលក្នុងចានមួយ រួចច្របល់ឱ្យសព្វ បន្ទាប់មកលាបលើមុខឱ្យស្មើៗគ្នា ហើយទុកចោលប្រហែល ១៥ ទៅ ២០ នាទី រហូតដល់ម៉ាសស្ងួត បន្ទាប់មកលាងជម្រែះជាការស្រេច។Just 1 avocado and oatmeal! Healthy breakfast in 10 minutes! Delicious  breakfast - YouTube

៤.ផ្លែបឺរ និងទឹកដោះគោជូរ៖ រូបមន្តនេះមានអត្ថប្រយោជន៍ខ្លាំងណាស់ ដែលវានឹងជួយធ្វើឱ្យមុខភ្លឺថ្លាបែបធម្មជាតិ រួមទាំងធ្វើឱ្យស្បែកស្រស់ថ្លា និងមានសំណើមពីខាងក្នុង។
ហេតុនេះហើយ ដំបូងយើងត្រូវយកទឹកដោះគោជូរធម្មជាតិមួយស្លាបព្រា ហើយលាយវាជាមួយផ្លែប៊ឺ រួចលាបលើផ្ទៃមុខឱ្យស្មើ ទុកចោល ១០ ទៅ ១៥ នាទី សឹមលាងមុខចេញជាមួយទឹកក្តៅឧណ្ហៗ រួចជូតឱ្យស្ងួតជាការស្រេច។

ទោះជាយ៉ាងណាក៏ដោយ អ្នកដែលមានអាឡែស៊ីទៅនឹងផ្លែឈើ ឬបន្លែ ឬអ្នកដែលមានអាឡែស៊ីទៅនឹងជ័រអាចមានបញ្ហារមាស់តិចតួច។ នៅក្នុងករណីទាំងនេះ អ្នកគួរតែសាកល្បងម៉ាសនៅលើតំបន់តូចមួយនៃស្បែកមុនពេលអនុវត្ត៕

ដឹកឥវ៉ាន់ឲ្យគេលំបាកពេក! បុរសម្នាក់ស្តាយក្រោយដែលមិនបានខំប្រឹងរៀនសូត្រ

0

កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមអ៊ីនធើណែតកំពុងតែមានការចាប់អារម្មណ៍និងអាណិតអាសូរបុរសម្នាក់ជាពន់ពេក ក្រោយបុរសជាអ្នកបើកបរឡានដឹកទំនិញនៅ Inner Mongolia (ប្រទេសចិន) ពេលកំពុងបើកបរឆ្លងកាត់ព្យុះព្រិល ដោយតូចចិត្តនឹងជីវិតខ្លួនឯងខ្លាំងពេកធ្វើឲ្យគាត់ទប់ចិត្តមិនជាប់ ក៏ស្ទុះចេញពីរថយន្តបង្ហើបពាក្យមួយឃ្លានេះ ។

ព្យុះព្យុលកំពុងតែបោកបក់ខ្លាំង ធ្វើឲ្យផ្លូវរអិល ឡានក៏ទៅមុខមិនរួច ដែលបណ្តាលឲ្យអ្នកបើកបរម្នាក់នោះបានជាប់គាំងនៅកន្លែងដាច់ស្រយ៉ាលមួយតែម្នាក់ឯង។ គាត់បានសម្លឹងមើលព្រិលដ៏ត្រជាក់ដែលបក់មកលើមុខរបស់គាត់ ទឹកភ្នែករបស់គាត់ស្រុកចុះ លាយជាមួយនឹងព្រិល និងទឹកភ្លៀង។ ភ្លាមនោះគាត់ក៏បាននិយាយពាក្យមួយឃ្លាថា៖ «ខ្ញុំពិតជាស្តាយក្រោយខ្លាំងណាស់ដែលខ្ញុំមិនខំរៀន បើមានជាតិក្រោយពិតខ្ញុំនឹងខំរៀន»។ មួយឃ្លានេះផងដែរ បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតស្ទើរតែធ្លាយបេះដូងចេញមកក្រៅ និងក្តុកក្តួលគ្រប់ៗគ្នា។Driving into a dangerous snowstorm area, the truck driver burst into tears because of helplessness, saying something he regretted, making netizens feel sad - Photo 3.

ដូចដែលបានដឹងមកហើយថា ឥឡូវនេះនៅភាគខាងជើងប្រទេសចិនកំពុងទទួលរងនូវអាកាសធាតុត្រជាក់ខ្លាំង។ កន្លែងជាច្រើនដែលមានព្រិលធ្លាក់ខ្លាំង មនុស្សម្នានាំគ្នាសំងំលាក់ខ្លួនក្នុងបន្ទប់ដែលមានម៉ាស៊ីនកម្ដៅដើម្បីជៀសវាងភាពត្រជាក់។ រីឯសាលារៀនជាច្រើនក៏បានប្រកាសឈប់សម្រាកបណ្តោះអាសន្នសម្រាប់សិស្សផងដែរ។

អាកាសធាតុត្រជាក់ខ្លាំងបែបនេះបានបង្កការលំបាកដល់មនុស្សគ្រប់ទីកន្លែង។ ខណៈមនុស្សមួយចំនួន ប្រៀបទៅនឹងបុរសបើកឡានដឹកទំនិញម្នាក់នេះជាដើម ព្រោះតែជីវភាពខ្វះខាតខ្លាំងពេក ទើបធ្វើឲ្យគាត់ហ៊ានប្រថុយធ្វើការទាំងក្រោមខ្យល់ និងព្រិលយ៉ាងលំបាកនិងគ្រោះថ្នាក់បំផុត។Driving into a dangerous snowstorm, the truck driver burst into tears of  helplessness and expressed his

លោកបានរៀបរាប់ថា តាមដងផ្លូវនៅខណៈពេលនោះគឺកកអស់ហើយ ប្រសិនបើជិះទៅមុខវានឹងរអិលខ្លាំង ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ រីឯនៅពីក្រោយគាត់គឺមានឡានពណ៌ក្រហមដ៏ធំមួយដែលមានតម្លៃស្មើនឹងជីវិតគាត់។ គាត់បានយំហើយនិយាយថា៖ «ខ្ញុំមិននឹកស្មានថាវាពិបាក ហើយពិបាកខ្លាំងដល់ថ្នាក់នេះទេ។ បើខ្ញុំបានដឹងបែបនេះ ខ្ញុំនឹងខំរៀនតាំងពីក្មេង»។ បើអ្នកនៅក្មេងហើយមិនខំធ្វើការ អ្នកនឹងវេទនា។ ប៉ុន្តែបើអ្នកនៅក្មេង ហើយខំរៀន យ៉ាងហោចណាស់ក៏អាចរកការងារបានសមរម្យដែរ ដោយមិនចាំបាច់ទៅធ្វើការនៅកន្លែងដាច់ស្រយាលតែម្នាក់ឯង ដេកហាលថ្ងៃហាលខ្យល់បែបនេះដែរ។ វាពិតជាពិបាកណាស់!

ការបើកឡានដឹកទំនិញធំគឺជាការងារដ៏លំបាកមួយ។ ទោះបីជាអ្នករកបានប្រាក់ច្រើនក៏ដោយ ប៉ុន្តែអ្នកត្រូវតែធ្វើដំណើរទៅគ្រប់ទីកន្លែង ឬអាចនឹងនៅក្នុងរថយន្តជាច្រើនខែផងក៏មានព្រោះតែការធ្វើដំណើរផ្លូវឆ្ងាយ។ វាជារឿងធម្មតាដែលត្រូវឃ្លាតពីផ្ទះ ឆ្ងាយពីគ្រួសារនិងកូន។ ជាងនេះទៅទៀត អ្នកបើកបររថយន្តដឹកទំនិញតែងតែជួបប្រទះការលំបាក និងហានិភ័យនៅពេលបើកបរផ្លូវឆ្ងាយ។ ពួកគេមិនហ៊ានធ្វេសប្រហែសទេ ព្រោះបើភ្លាត់តែបន្តិចនឹងមានគ្រោះថា្នក់កើតឡើងដោយអចេតនា។ ប្រសិនបើអាកាសធាតុល្អ ហើយផ្លូវរាបស្មើមិនអីទេ! ប្រសិនបើមានខ្យល់ខ្លាំង និងភ្លៀងធ្លាក់ ឬធ្លាក់ព្រិលខ្លាំង នោះវាជារឿងដ៏លំបាកហើយសម្រាប់អ្នកបើកឡានដឹកទំនិញគ្រប់រូបផងដែរ៕Driving into a dangerous snowstorm, the truck driver burst into tears of  helplessness and expressed his

កូរ៉េខាងត្បូងហ្វឹកហាត់ទប់ទល់នឹងការវាយប្រហារពីកូរ៉េខាងជើង

0

ប្រទេសកូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានបរទេសរាយការណ៍ថា មានអាជ្ញាធរជាង១.០០០នាក់មកពីស្ថាប័នកងទ័ព, ប៉ូលិស និងភ្នាក់ងារសង្គ្រោះបន្ទាន់របស់កូរ៉េខាងត្បូង បានមកចូលរួមហ្វឹកហាត់រួមគ្នាដើម្បីទប់ទល់នឹងការវាយប្រហារពីប្រទេសកូរ៉េខាងជើង ។ ការហ្វឹកហាត់លើកនេះ កូរ៉េខាងត្បូងបានលើកយកករណីក្រុមហាម៉ាស់វាយលុ.កមកលើប្រទេសអ៊ីស្រាអែល មកធ្វើជាមេរៀនជាក់ស្តែង ។South Korean capital drills to guard against surprise attack by North

ក្នុងការហ្វឹកហាត់របស់ក្រុមអាជ្ញាធរទាំងនេះ គេបានសន្មត់ថា បណ្តាញទំនាក់ទំនងសាធារណៈសំខាន់ៗនៅប្រទេសកូរ៉េខាងត្បូង កំពុងតែធ្លាក់នៅក្រោមការវាយប្រហាររបស់កូរ៉េខាងជើង ដូចជា ៖ បណ្តាញទឹកស្អាត, បណ្តាញទូរស័ព្ទ, បណ្តាញអ៊ីនធើរណេត, បណ្តាញអគ្គិសនី និងប្រព័ន្ធទំនាក់ទំនងនៅក្រោមដី ជាដើម ។South Korean capital drills to guard against surprise attack by North |  Reuters

អភិបាលក្រុងសេអ៊ូល Oh Se-hun លើកឡើងថា អ៊ីស្រាអែល គឺជាប្រទេសមួយដែលមានប្រព័ន្ធការពារសុវត្ថិភាពនាំមុខគេលើពិភពលោក ប៉ុន្តែប្រទេសនេះបែរជាមិនអាចការពារខ្លួនឯងពីការវាយប្រហារយ៉ាងខ្លាំងក្លារបស់ក្រុមហាម៉ាស់ ។ ហេតុនេះ ការវាយប្រហារនៅប្រទេសអ៊ីស្រាអែល ចាត់ទុកថា គឺជាមេរៀនសម្រាប់ឱ្យកូរ៉េខាងត្បូងអនុវត្តវិធានការដើម្បីការពារជីវិត និងសុវត្ថិភាពពលរដ្ឋកូរ៉េខាងត្បូង ដោយសារការវាយប្រហារភេរវ.កម្មរបស់កូរ៉េខាងជើង ។South Korean capital drills to guard against surprise attack by North |  Reuters

គួរបញ្ជាក់ថា ទីក្រុងសេអ៊ូលរបស់កូរ៉េខាងត្បូង មានពលរដ្ឋរស់នៅប្រមាណ៩លាន៤សែននាក់ ហើយទីក្រុងនេះស្ថិតនៅឆ្ងាយពីព្រំដែនជាប់ប្រទេសកូរ៉េខាងជើង ត្រឹមតែ៣៨គីឡូម៉ែត្រប៉ុណ្ណោះ ។ ហេតុនេះ ទីក្រុងសេអ៊ូលអាចប្រឈមនឹងគ្រោះថ្នាក់ខ្លាំង និងក្លាយជាគោលដៅវាយប្រហារពីកូរ៉េខាងជើងគ្រប់ពេលវេលា ។South Korean capital drills to guard against surprise attack by North |  Reuters

ការហ្វឹកហាត់របស់កូរ៉េខាងត្បូងបានធ្វើឡើងចំនួន១ថ្ងៃ ដើម្បីទប់ទល់នឹងស្ថានការណ៍អាសន្នដែលអាចកើតឡើង ដោយសារថ្មីៗនេះ កូរ៉េខាងជើងបានសាកល្បងបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ (ICBM) និងបង្ហោះផ្កាយរណបចារកម្មទៅកាន់អវកាស ។ មុននេះ កូរ៉េខាងត្បូងបានប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាថ្មីទៅលើកូរ៉េខាងជើង ដោយសំដៅលើគម្រោងអភិវឌ្ឍន៍មីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ៕