Home Blog Page 1283

ស៊ីន យូប៊ីន ពូកែខ្លាំង ត្រូវហ្វេនសរសើរថាបានមួយចប់លើអាជីពសិល្បៈ

0

តារាសម្តែងជួរមុខប្រចាំប្រទេសកម្ពុជាកញ្ញា ស៊ីន យូប៊ីន ជានិច្ចកាលនៅពេលចូលរួមលើឆាកអន្តរជាតិតែងតែលើកស្ទួយអត្តសញ្ញាណជាតិខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ទេពកោសល្យរបស់តារាស្រីរូបនេះត្រូវបានហ្វេនៗសរសើរថាបានមួយយប់មិនថាក្នុងទម្រង់អ្វីនាងធ្វើបានទាំងអស់ទាំងការសម្តែង បង្ហាញម៉ូត ច្រៀងរាំបុរាណសម័យ និងរ៉េបបានឡើងម៉ាអេម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUHIAVzoZIKTJvVCDyRbAafMDHo6IuxSbp4GxAGgmo4DsEm9-2up_4PLV-zRKmzfuGlLqgEqOcLFRvPJl3tZTT1eyxFsYnDF7cvygopTdfVMuUe1NDB38aORNDRc37Hl5_PNsnLWMwX_VXpCQ93COkdKMcWDuONf90DKH2pAypIaH3qTqWeRH_j8e4Ojw/s2048/363306267_839193157568190_544115358549264299_n.jpg

ស៊ីន យូប៊ីន ជាតារាសម្តែងក្រសោបបានពានទាំងជាតិ និងអន្តរជាតិជាច្រើនក្នុងអាជីពរបស់ខ្លួនមិនមានតារាសម្តែងស្រីណាអាចទទួលបានដូចនាងឡើយ។ ទន្ទឹមនឹងមានឈ្មោះបោះសំឡេងលើការងារសម្តែងទាំងរឿងភាគ និងភាពយន្តខ្នាតធំ តារាស្រីរូបនេះក៏មានជំនួញផ្ទាល់ខ្លួនបន្ថែមពីលើអាជីពសិល្បៈយ៉ាងគួរឱ្យសរសើរមិនពឹងផ្អែកលើការងារតែមួយមុខនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjClXAVfX4NLXT7klEUKr3G7Q8e4GGPQfawwx5r46kYqcnJsvjrsfqBj8u8u8HZP6Nr66HM_dWJZ_Ow3YOJll-DZTsBxsHNy_ZMg2G9vd8Vmq5InHgl5yI2WTk9hM5uhpYbrBfMGXw0TPg4xWFOnswpU5zUsHDUKz_AdRbwe9CGk8bYU42jEBUMR-3Wotc/s2048/image_2023-08-09_14-22-29.png

ជាមួយការងារសិល្បៈជោគជ័យដូចនេះ ស៊ីន យូប៊ីន មិនមែនចេះតែការសម្តែងប៉ុណ្ណោះទេ តែតារាស្រីរូបនេះតែងតែដុសខាត់ទេពកោសល្យរបស់ខ្លួនជាបន្តបន្ទាប់មិនឱ្យទស្សនិជនសាំភ្នែកឡើង ទើបការងារសិល្បៈរបស់នាងតែងតែរីកចម្រើនលូតលាស់ទៅមុខ ទោះបីជាប្រឡូកអាជីពសិល្បៈយូរក្តីតែការងាររបស់នាងមិននៅទ្រឹងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1tDonRnKfBhkT-oc_FJNZ5ZtSunCWf-_ku8VYQpu01ssa6nEWBcsyt9x9LsmtpPvXw9dp5FuftWtu14jbFVTY_5cCdFSw66pIEDEPnlbw7V14DwyJc7kc8T1mTvc58i6vGEYo-ga2BoBkmjtRpX5sfxnuI7Gv-zIQ998LOdMds8Iz1EvWFHSa_lg1hxI/s1572/image_2023-10-20_09-52-26.png

ជាក់ស្តែង នារយៈពេលចុងក្រោយនេះ ស៊ីន យូប៊ីន បានសាងភាពភ្ញាក់ផ្អើលជូនអ្នកគាំទ្ររបស់ខ្លួនដោយការបញ្ចេញទេពកោសល្យផ្នែកចម្រៀងរ៉េប រួមទាំងបញ្ចេញស្ទាយរាំយ៉ាងរស់រវើកដូចអ្នករាំអាជីពឃើញហើយអត់សរសើរនាងមិនបាន។

ក្រោយឃើញសមត្ថភាពនាងដូចនេះ ស៊ីន យូប៊ីន ត្រូវអ្នកគាំទ្រសរសើរថាជាសិល្បការិនីមួយរូបអាចធ្វើបានគ្រប់យ៉ាងទាំងការសម្តែង បង្ហាញម៉ូត ច្រៀងរាំ ថែមទាំងចេះច្រៀងរ៉េបបានថែមទៀតពិតជាមានដុងសិល្បៈខ្ពស់មែន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzNjcbeFBqOkxmkHIhcSqco4dbQ0q3D1LKh5NdAoAVchblUM6jN7eCbAIJ0GDJMOdXqEaRfQRweBs_HSWLfgvQ37lo-JZIoPbMo6Qhtnpp4V9oznt3E0vdhIS3nUnxabdDpjSve5ZajcxNnDAZ-8SXYFWH2w50rnRzesekcZvnF9rogZIHavN9zczUgjs/s2048/image_2023-10-20_09-52-28.png

រថយន្តអគ្គិសនីមួយនេះ បានបង្កើតកំណត់ត្រា សម្រាប់ការឡើងភ្នំខ្ពស់បំផុតលើពិភពលោក

0

បរទេស៖ រថយន្តអគ្គិសនី Terren របស់ប្រទេសស្វីសដែលដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយដោយការឡើងលើជម្រាលភ្នំភ្លើងសកម្មខ្ពស់បំផុតរបស់ពិភពលោក ជាមួយកម្ពស់ ៦,៥០០ ម៉ែត្រ។
យោងតាមការចុះផ្សាយរបស់ Interesting Engineering កាលពីថ្ងៃទី ២៧ ខែធ្នូថា នេះជាលើកទីមួយហើយដែលយានអគ្គិសនីអាចឡើងដល់កម្ពស់ ៦,៥០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយនៃបច្ចេកវិទ្យាបៃតង។Home - Terren Electric Drive Systems

រថយន្ត Terren ដែលប្រើក្នុងបេសកកម្ម គឺជារថយន្តដែលបានកែប្រែពីម៉ូដែល Aebi VT450 Transporter របស់ក្រុមហ៊ុនស្វីស Aebi Schmidt។ ដូច្នេះ សមាជិកបីនាក់នៃក្រុម Peak Evolution ដែលធ្វើការនៅប្រទេសស្វីស បានសាកល្បងបើកឡានថាមពលពន្លឺព្រះអាទិត្យ Terren ឡើងលើជម្រាលភាគខាងលិចនៃភ្នំភ្លើង Ojos del Salado ក្នុងប្រទេស Chile ដែលជាភ្នំភ្លើងសកម្មខ្ពស់បំផុតនៅលើភពផែនដីដោយជោគជ័យ ក៏ដូចជាទទួលបានកំណត់ត្រាថ្មីមួយសម្រាប់ការឡើងភ្នំខ្ពស់បំផុតផងដែរ។Swiss solar truck sets EV altitude record at 6,500 meters

រថយន្ត Terren បានបំពាក់ចង្កូតកង់ក្រោយសម្រាប់បង្កើនភាពរហ័សរហួន ហើយត្រូវបានបំពាក់ដោយកញ្ចប់ថាមពលថ្ម ៩០ kWh ដែលផ្តល់ចម្ងាយដល់ទៅ ២០០ គីឡូម៉ែត្រឯណោះ។ រីឯជំនាន់ផលិតអាចត្រូវបានដំឡើងនៅពេលក្រោយជាមួយនឹងកញ្ចប់ថ្មធំជាង ១៤០ kWh ដែលជួយបង្កើនការចល័ត។ ដូច្នេះហើយ ដំណើរកំណត់ត្រានេះបានចាប់ផ្តើមប្រហែលប្រាំបីសប្តាហ៍មុន នៅពេលដែលក្រុមហ៊ុនដឹកជញ្ជូន Gebrüder Weiss បានដឹកជញ្ជូន Terren ពីប្រទេសស្វីសទៅតំបន់ Atacama ប្រទេសឈីលី។Solar-Powered Electric Truck Sets An Altitude Record For EVs Reaching  21,325 Feet Above Sea Level

នៅចុងខែវិច្ឆិកា ក្រុម Peak Evolution បានសម្រេចនូវព្រឹត្ដិការណ៍ដ៏សំខាន់មួយ នៅពេលដែលពួកគេបានឡើងលើសសញ្ញាសម្គាល់ ៦,០០០ ម៉ែត្រ ដោយបំបែកកំណត់ត្រារថយន្តអគ្គិសនី។ បន្ទាប់មកប្រហែលមួយសប្តាហ៍ក្រោយ ពួកគេក៏បានបន្តបង្កើតកំណត់ត្រាថ្មីមួយជាមួយនឹងរយៈកម្ពស់ ៦,៥០០ ម៉ែត្រ។ បន្ទាប់ពីបង្កើតកំណត់ត្រាថ្មីបំផុតរបស់ពិភពលោក ក្រុមការងារ Peak Evolution គ្រោងនឹងបន្តការសាកល្បង និងអភិវឌ្ឍរថយន្តនេះក្នុងគោលបំណងធ្វើពាណិជ្ជកម្ម៕

ការរស់នៅបន្ទប់ជួលតម្លៃសមរម្យកំពុងពេញនិយមនៅក្រុងសៀងហៃ

0

ប្រទេសចិន ៖ បច្ចុប្បន្ន គេអាចស្វែងរកបន្ទប់ជួលតម្លៃសមរម្យនៅទីក្រុងសៀងហៃ តាមរយៈគម្រោងនានាពាសពេញទីក្រុងនេះ ។ បុគ្គលិកធ្វើការក្នុងក្រុមហ៊ុនភាគច្រើនបានសម្រេចចិត្តមកជួលបន្ទប់ស្នាក់នៅក្នុងគម្រោង «លំនៅឋានសម័យថ្មីសម្រាប់អ្នករស់នៅទីក្រុង» ដោយសារតែគម្រោងនេះបានផ្តល់លក្ខណៈងាយស្រួលគ្រប់យ៉ាងដល់ពួកគេ ។

លោក Zheng Yan អាយុ២៦ឆ្នាំ គឺជាបុគ្គលិកផ្នែកទទួលភ្ញៀវក្នុងក្រុមហ៊ុនមួយ បានមករស់នៅក្នុងគម្រោង «លំនៅឋានសម័យថ្មីសម្រាប់អ្នករស់នៅទីក្រុង» នៅតំបន់មីនហាង ទីក្រុងសៀងហៃ អស់រយៈពេលជាង៣ខែហើយ ។ លោកនិយាយថា កាលពីខែកក្កដា ឆ្នាំ២០២៣ អាជ្ញាធរក្រុងសៀងហៃបានប្រកាសថា អ្នកធ្វើការ និងយុវវ័យអាចមករស់នៅក្នុងគម្រោងនេះបាន ។Cozy Affordable Studio Apt w Patio nr LN 2/11 for Rent in Shanghai-Apartments  for Rent in Shanghai | Townscape - Housing for Expats

លោក Zheng Yan រៀបរាប់ថា លោកបានមករស់នៅទីនេះជាមួយមិត្តរួមការងារផ្សេងទៀតចំនួន៣នាក់ ដោយត្រូវចំណាយប្រាក់ថ្លៃឈ្នួលបន្ទប់ចំនួន៥០០យាន់ក្នុងម្នាក់ ។ ការរស់នៅទីនេះល្អប្រសើរខ្លាំងណាស់ ដោយសារមានភាពងាយស្រួលគ្រប់បែបយ៉ាង ដូចជា ៖ មានរថយន្តជិះទៅហាងលក់ទំនិញផ្សេងៗ និងរថយន្តទៅកាន់រថភ្លើងក្រោមដីផងដែរ ។

កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៣ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានធ្វើដំណើរមកកាន់ទីក្រុងសៀងហៃ និងទស្សនាគម្រោង «លំនៅឋានសម័យថ្មីសម្រាប់អ្នករស់នៅទីក្រុង» ។ លោកប្រធានាធិបតីចិនបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ក្នុងការស្វែងរកកន្លែងរស់នៅឱ្យគ្រប់គ្រាន់ និងបន្ថែមគុណភាពជីវិតសម្រាប់អ្នករស់នៅទីក្រុង ។Apartment for rent - Shanghai Luxury Serviced Apartment-JIA Real Estate

ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក អាជ្ញាធរក្រុងសៀងហៃបានព្យាយាមបង្កើនការសាងសង់បន្ទប់ជួលក្នុងតម្លៃសមរម្យ ដើម្បីជួយពលរដ្ឋដែលគ្មានលទ្ធភាពទិញលំនៅឋានដោយខ្លួនឯង ។ មន្ត្រីផ្នែកលំនៅឋានប្រចាំក្រុងសៀងហៃបញ្ជាក់ថា នៅចុងឆ្នាំ២០២៥ ទីក្រុងសៀងហៃមានគម្រោងសាងសង់បន្ទប់ជួលតម្លៃសមរម្យ ចំនួន៦សែនបន្ទប់ ។

Li Jiacheng ជានាយកប្រតិបត្តិរបស់ CR Land Youtha International APT Community លើកឡើងថា គម្រោងនេះមានបន្ទប់ជួលចំនួន២.៤៧៥បន្ទប់ ដែលបានសាងសង់ឡើងនៅក្រោមគំនិត «One bed, One room, One suite» ។ បន្ទប់ជួលទាំងនេះបានបែងចែកជា៣ប្រភេទ គឺ ៖ បន្ទប់សម្រាប់ក្រុមគ្រួសារ, បន្ទប់សម្រាប់យុវវ័យដែលទើបទទួលបានការងារធ្វើ និងបន្ទប់សម្រាប់បុគ្គលិក ។Shanghai Apartments - Book your Private Accommodation & Rooms

គម្រោងនេះបានផ្តល់លក្ខណៈងាយស្រួលដល់អតិថិជន ដូចជា ៖ បណ្ណាល័យ, កន្លែងហាត់ប្រាណ និងសម្ភារៈកីឡា, ចង្ក្រានបាយ និងកន្លែងបោកគក់ ជាដើម ។ ហេតុនេះ វាស្របតាមគោលនយោបាយរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដែលបានកំណត់ថា នៅតាមទីក្រុងពុំគួរមានត្រឹមតែអគារខ្ពស់ៗប៉ុណ្ណោះទេ ប៉ុន្តែត្រូវធ្វើឱ្យអ្នករស់នៅទីក្រុងមានជីវិតល្អប្រសើរផងដែរ ៕Primus Residence Shanghai Hongqiao, Appart'hotel Shanghai

ផ្លូវការ! សមាជិក BLACKPINK ទាំង៤នាក់មិនបន្តកុងត្រាសម្រាប់សកម្មភាពទោលជាមួយ YG ឡើយ

0

ផលិតកម្ម YG Entertainment បានបញ្ជាក់ថាសមាជិកទាំង៤នាក់របស់ក្រុម BLACKPINK រួមមានJennie, Lisa , Rosé និង Jisoo សម្រេចចិត្តមិនបន្តកុងត្រាក្រុមហ៊ុនសម្រាប់ការផ្សព្វផ្សាយក្នុងសកម្មភាពទោលឡើយ ពួកគេចុះកុងត្រាជាមួយក្រុមហ៊ុនតែចំពោះសកម្មភាពជាក្រុមប៉ុណ្ណោះ។BLACKPINK: Times the K-Pop Group Made History – Billboard

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ YG Entertainment ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយដែលបានចែកចាយនៅថ្ងៃទី២៩ ខែធ្នូ ក្រុមហ៊ុនយក្សនេះបានសរសេរថា «សួស្តី នេះគឺជា YG Entertainment ! ថ្មីៗនេះ យើងបានចុះហត្ថលេខាបន្តកុងត្រាសម្រាប់សកម្មភាពក្រុមរបស់ BLACKPINK។ យើងក៏បានឈានដល់កិច្ចព្រមព្រៀងថាយើងនឹងមិនបន្តកិច្ចសន្យាដាច់ដោយឡែកសម្រាប់សកម្មភាពបុគ្គលរបស់ពួកគេទេ។ ពួកយើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីគាំទ្រសកម្មភាពរបស់ BLACKPINK ហើយយើងនឹងលើកទឹកចិត្តចំពោះសកម្មភាពនីមួយៗរបស់ពួកគេដោយបេះដូងកក់ក្តៅ។ សូមអរគុណ! ពីផលិតកម្ម YG Entertainment»។Blackpink and the Limits of K-Pop Maximalism - The New York Times

កាលពីកន្លងមកនេះ Jennie ក៏បានប្រកាសពីការចាប់ផ្តើមសកម្មភាពថ្មីរបស់នាងដោយបើកផលិតផ្ទាល់ខ្លួនរបស់នាងមានឈ្មោះថា OA (ODDATELIER) ខណៈដែលសមាជិកដែលនៅសល់របស់ BLACKPINK មិនទាន់បង្ហាញផែនការជាក់លាក់បន្ថែមទៀតសម្រាប់សកម្មភាពផ្ទាល់ខ្លួនរបស់ពួកគេនៅឆ្នាំ២០២៤។ ទោះយ៉ាងណាអ្នកខាងក្នុងឧស្សាហកម្មកម្សាន្តជឿថា Lisa កំពុងពិភាក្សាអំពីកិច្ចសន្យាជាមួយក្រុមហ៊ុនក្រៅប្រទេស ខណៈ Jisoo កំពុងស្វែងរកឱកាសដើម្បីពង្រីកអាជីពសម្តែងរបស់នាង។King presents MBEs to K-pop stars Blackpink - BBC News

គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ធ្នូ ផលិតកម្ម YG បានប្រកាសថាក្រុម BLACKPINK បានសម្រេចបន្តកុងត្រាជាមួយក្រុមហ៊ុន ប៉ុន្តែមិនបានបញ្ជាក់ចំពោះកុងត្រាទៅលើបុគ្គលនោះទេ ខណៈផលិតកម្មទើបតែប្រកាសថាចំពោះសកម្មភាពទោលរបស់សមាជិកទាំង៤មិនក្រោមការគ្រប់គ្រងរបស់ YG ទៀតឡើយ។ មុនពេល YG ប្រកាសជាផ្លូវការចំពោះអនាគត BLACKPINK កន្លងមកក៏ធ្លាយពាក្យចចាមអារ៉ាមពីប្រព័ន្ធផ្សព្វផ្សាយមួយដែរថា BLACKPINK នឹងបន្តសកម្មភាពជាក្រុម ប៉ុន្តែសកម្មភាពផ្ទាល់ខ្លួនរបស់សមាជិកនីមួយៗមិនស្ថិតក្រោមការគ្រប់គ្រងរបស់ YG ៕K-Pop's Blackpink Was The Biggest Band in the World in October

កន្លែងទេសចរណ៍ដ៏ទាក់ទាញចំនួន ៥ ដែលមិនគួររំលងក្នុងប្រទេសឡាវ

0

ឡាវគឺជាប្រទេសដែលសម្បូរទៅដោយធនធានធម្មជាតិជាច្រើន ជាពិសេសគឺតំបន់ទេសចរណ៍ផ្ទាល់តែម្ដង សុទ្ធតែស្អាត និងមានបរិយាសកាសស្ងប់ស្ងាត់ រួមទាំងស្រស់ស្រាយទៀតផង។ លើសពីនេះ ក្រៅពីមានតំបន់ទេសចរណ៍ធម្មជាតិស្អាតបែបបុរាណ ប្រទេសឡាវក៏មានការចំណាយលើការស្នាក់នៅ និងអាហារហូបចុក ក្នុងតម្លៃសមរម្យផងដែរ។ ដូច្នេះហើយ នៅគិតអីទៀតឆ្លងឆ្នាំខាងមុខនេះអាចមកទស្សនាកម្សាន្តនៅកន្លែងទេសចរណ៍ដ៏ទាក់ទាញទាំង ៥ ក្នុងប្រទេសឡាវដូចខាងក្រោម៖

១.វត្ត Xieng Thong៖ វត្ត Xieng Thong ជាកន្លែងទាក់ទាញមិនគួររំលងឡើយពេលទៅដល់ហ្លួងព្រះបាង។ វត្តនេះមានទីតាំងនៅចំណុចប្រសព្វនៃទន្លេមេគង្គ និងទន្លេណាំខាន់ ដែលត្រូវបានសាងសង់ឡើងតាំងពីរជ្ជកាលព្រះបាទជ័យជេដ្ឋាធិរាជក្នុងសតវត្សទី ១៦។ វាជាប្រាសាទដ៏សំខាន់ និងស្រស់ស្អាតបំផុត រួមទាំងមានការតុបតែងយ៉ាងអស្ចារ្យជាមួយនឹងលំនាំឆ្លាក់ផ្សេងៗ។ ដូច្នេះសម្រាប់តម្លៃសំបុត្រចូលទស្សនាគឺ ២០,០០០ គីប (ប្រហែល ៥,៤០០រៀល) ដោយបើកជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ ៥:០០ ល្ងាច។Wat Xieng Thong in Laos - 16th-century Buddhist Temple in Luang Prabang –  Go GuidesWat Xieng Thong in Laos - 16th-century Buddhist Temple in Luang Prabang –  Go Guides

២.ច្រកទ្វារជ័យជំនះ Patuxay៖ Patuxay គឺជាកន្លែងសំខាន់នៃរដ្ឋធានីវៀងច័ន្ទ ដោយវាជាការរំឮកដល់ប្រជាជនឡាវដែលបានពលីជីវិត នៅក្នុងសង្រ្គាមមុនបដិវត្តកុម្មុយនិស្ត។ កន្លែងនេះពីមុនត្រូវបានគេស្គាល់ថាជាវិមាន Anousavary ដែលត្រូវបានសាងសង់ពីឆ្នាំ ១៩៦២ ដល់ឆ្នាំ ១៩៦៨ ហើយក៏ជាបេតិកភណ្ឌវប្បធម៌ពិភពលោកផងដែរ។ ដូច្នេះសម្រាប់តម្លៃសំបុត្រចូលទស្សនាគឺ ២,០០០ គីប (ប្រហែល ៥០០រៀល) ដោយបើកជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ ៥:០០ ល្ងាច។Patuxai Victory Gate - Vientiane Attractions – Go GuidesPatuxay monument in Vientiane in Laos #2 Photograph by Didier Marti - Fine  Art America

៣.ទឹកធ្លាក់ Kuang Si៖ ទឹកធ្លាក់ Kuang Si មានចម្ងាយជិត ៣០ គីឡូម៉ែត្រពីភាគខាងត្បូងនៃទីក្រុងហ្លួងព្រះបាង ជាមួយទឹកធ្លាក់ថ្មកំបោរ កម្ពស់ ៤ជាន់ ឬប្រហែល ៧០ម៉ែត្រ នឹងហ៊ុព័ទ្ធដោយភ្នំ ព្រៃឈើ បង្កើតបានជារូបភាពធម្មជាតិដ៏ស្រស់ស្អាតបំផុត។ សម្រាប់តម្លៃសំបុត្រចូលទស្សនាវិញគឺ ១០,០០០ គីប (ប្រហែល ២,៧០០រៀល) ក៏ដូចជាបើករៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ ៥:០០ ល្ងាចផងដែរ។Kuang Si Falls near Luang Prabang - Luang Prabang Attractions – Go GuidesKuang Si Falls In Luang Prabang: What You NEED To Know!

៤.ឧទ្យានព្រះពុទ្ធ Xieng Khuan៖ ឧទ្យានព្រះពុទ្ធ Xieng Khuan ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៩៥៨ នឹងមានចម្ងាយប្រហែល ២៥ គីឡូម៉ែត្រពីកណ្តាលនៃរដ្ឋធានីវៀងច័ន្ទ។ ឧទ្យាននេះមានចម្លាក់ និងស្នាដៃសិល្បៈជាង ២០០ ត្រូវបានធ្វើឡើងពីបេតុងពង្រឹងក្នុងទំហំចាប់ពីតូចទៅធំ រួមមានចម្លាក់ព្រះពុទ្ធ ព្រះហិណ្ឌូមួយចំនួន និងរូបចម្លាក់មនុស្ស បិសាច សត្វ និងសត្វទេវកថាមួយចំនួនតូចផងដែរ។ រីឯសំបុត្រចូលទស្សនាគឺមានតម្លៃ ៥,០០០ គីប (ប្រហែល ១,០០០ រៀល) ដោយបើកជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ ៥:០០ ល្ងាច។Buddha Park (Xieng Khuan) in Vientiane - Sculpture Park in Vientiane – Go  GuidesBuddha Park (Xieng Khuan) in Vientiane - Sculpture Park in Vientiane – Go  Guides

៥.កន្លែងទេសភាពណាំសាយ៖ ចំណុចទេសភាពណាំសាយមានចម្ងាយ ៨ គីឡូម៉ែត្រពីកណ្តាលក្រុងវ៉ាងវៀង។ ដើម្បីមកដល់ទីនេះ ភ្ញៀវត្រូវឡើងចម្ងាយប្រហែល ៣០០ ម៉ែត្រ ដោយចំណាយពេលប្រហែល ៤៥ នាទី។ នេះជាកន្លែងមួយក្នុងចំណោមកន្លែងដែលមានទេសភាព និងជាពិសេសគឺថ្ងៃលិចដ៏ស្រស់ស្អាតនៅទីក្រុងវ៉ាងវៀង។ ដូច្នេះសម្រាប់តម្លៃសំបុត្រចូលទស្សនាគឺ ២០,០០០ គីប (ប្រហែល ៥,៤០០រៀល) ដោយបើកជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ ៥:០០ ល្ងាច៕Nam Xay ViewpointNam Xay Viewpoint Vang Vieng - A Complete Guide

ប្រទេសកូឡុំប៊ីបង្ហាញរូបសំណាកតារាចម្រៀងស្រីដ៏ល្បីល្បាញ

0

ប្រទេសកូឡុំប៊ី ៖ ប្រទេសកូឡុំប៊ីបានបង្ហាញរូបសំណាករបស់អ្នកនាង Shakira Isabel ជាតារាចម្រៀងដ៏ល្បីល្បាញលំដាប់ពិភពលោក នៅទីក្រុងបារ៉ាន់គីយ៉ា ។ ជាងចម្លាក់បានចំណាយពេលអស់ជាច្រើនខែធ្វើរូបសំណាកនេះ ដើម្បីជាសារដាស់តឿនទៅកាន់យុវវ័យថា ពួកគេក៏អាចសម្រេចក្តីសុបិន និងគោលដៅរបស់ខ្លួន ដូចអ្នកចម្រៀង Shakira Isabel ដែរ ។Shakira: "I'm Worth Two 22-year-olds!" | First For Women

រូបសំណាកតារាចម្រៀងស្រីនេះជាស្នាដៃរបស់ជាងចម្លាក់នៅក្នុងស្រុក គឺលោក យីណូ ម៉ាគេស ។ លោកនិយាយថា លោកចង់ឱ្យរូបសំណាកនេះបង្ហាញឱ្យក្មេងស្រីជាច្រើននាក់ទៀតឃើញថា ពួកនាងក៏អាចសម្រេចក្តីសុបិនរបស់ខ្លួន និងទទួលបានភាពជោគជ័យក្នុងជីវិតដូចគ្នាដែរ ។ លោកបានចំណាយពេលធ្វើរូបសំណាកអស់រយៈពេល៥ខែ ។ មុននេះ លោក យីណូ ម៉ាគេស ធ្លាប់បានឃើញអ្នកនាង Shakira Isabel ឡើងច្រៀងចម្រៀងសម្រាប់ក្មេងៗនៅក្នុងតំបន់មួយ ។Giant Shakira statue celebrates singer for 'hips that do not lie'

លោក ជេមី ពូម៉ារេចូ ជាអភិបាលក្រុងបារ៉ាន់គីយ៉ា លើកឡើងថា រូបសំណាកតារាចម្រៀងស្រីដ៏ល្បីល្បាញឈ្មោះ Shakira Isabel បានធ្វើឡើងពីមាស ដែលមានកម្ពស់៦,៥ម៉ែត្រ និងបានដាក់តាំងនៅសួនច្បារមាត់ទន្លេ Magdalena ។ រីឯឪពុក-ម្តាយរបស់នាង ក៏បានធ្វើដំណើរមកចូលរួមក្នុងពិធីបង្ហាញរូបសំណាកផងដែរ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ។Shakira at Billboard's Latin Women in Music Gala: “Finding Someone Faithful  Is Less Important Than Being Faithful to Ourselves” | Vanity Fair

លោក ជេមី ពូម៉ារេចូ អភិបាលក្រុងបារ៉ាន់គីយ៉ា ប្រាប់ថា ៖ «វាជាថ្ងៃដ៏ពិសេសមួយសម្រាប់ទីក្រុងបារ៉ាន់គីយ៉ា ព្រោះនេះមិនគ្រាន់តែបានបង្ហាញពីការគោរពដល់អ្នកនាង Shakira Isabel ប៉ុណ្ណោះទេ ប៉ុន្តែវាជាការផ្តាំផ្ញើទៅកាន់យុវវ័យនៅទីក្រុងបារ៉ាន់គីយ៉ា ថា ពួកគេក៏អាចសម្រេចក្តីសុបិន និងគោលដៅបានដែរ ។ នាង Shakira Isabel ទទួលបានជោគជ័យតាមក្តីសុបិនរបស់ខ្លួន ដោយនាងបានក្លាយជាអ្នកចម្រៀងភាសាអេស្ប៉ាញ ហើយនាងអាចនិយាយភាសាអង់គ្លេសបាន» ។Shakira's hometown unveils a giant statue of the beloved Colombian pop star

អ្នកនាង Shakira Isabel ជាតារាចម្រៀងស្រីប្រាប់ថា នាងពិតជាមានកិត្តិយសខ្លាំងណាស់ ដែលគេបានផ្តល់តម្លៃលើរូបនាង និងធ្វើរូបសំណាក ។ គួរបញ្ជាក់ថា អ្នកនាង Shakira Isabel គឺជាអ្នកចម្រៀង និងជាអ្នកនិពន្ធបទភ្លេងដ៏ល្បីល្បាញម្នាក់របស់ប្រទេសកូឡុំប៊ី ។ ក្នុងអាជីពចម្រៀងរបស់នាង គឺនាងទទួលបានពានរង្វាន់ជាច្រើននាពេលកន្លងមក ។ នាងកើតនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ១៩៧៧ និងបានប្រឡូកក្នុងអាជីពជាអ្នកចម្រៀង នៅពេលអាយុ១៣ឆ្នាំ ។Shakira Statue's Plaque Attracts Internet's Attention. Here's Why

ក្រោយមក នាងក៏ចាប់ផ្តើមល្បីល្បាញនៅក្នុងប្រទេសដែលនិយាយភាសាអេស្ប៉ាញ ។ តារាចម្រៀងរូបនេះបានច្រៀងចម្រៀងជាភាសាអង់គ្លេសដាក់ក្នុងអាល់ប៊ុមរបស់ខ្លួន ហើយមានអ្នកគាំទ្រចម្រៀងអង់គ្លេសរបស់នាងយ៉ាងខ្លាំង ។ ក្រៅពីនេះ នាងអាចនិយាយបានច្រើនភាសា ដូចជា ៖ ភាសាអេស្ប៉ាញ, អង់គ្លេស និងព័រទុយហ្គាល់ ហើយនាងក៏អាចនិយាយភាសាអ៊ីតាលី និងបារាំងបានខ្លះៗដែរ ៕

ពេជ្រ វត្តីសារ៉ាវឌ្ឍី គ្រោងនឹងចូលប្រកួតប វរកញ្ញាម្តងទៀតវៃយកមកុដតែម្តង

0

បវរកញ្ញាមានប្រជាប្រិយភាពប្រចាំប្រទេសកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បន្ទាប់ពីទទួលបានផ្លែផ្កាក្នុងវិស័យបវរកញ្ញា ជារឿយៗត្រូវបានហ្វេនៗជំរុញលើកទឹកចិត្តចង់ឱ្យនាងចូលប្រកួតក្នុងវិស័យបវរកញ្ញាម្តងទៀត។ មិនឱ្យហ្វេនៗខកចិត្ត ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហើបថា៣ទៅ៤ឆ្នាំទៀតនាងនឹងចូលប្រកួតវិស័យនេះម្តងទៀត ខណៈនឹងពង្រឹងសមត្ថភាពឱ្យខ្លាំងជាងនេះហើយវៃដណ្តើមយកមកុដតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSSIe7_tTXT4yFAYoEIPN9ay4WrZQlARllbx-3Isn0sKudS216ngTlh3XX8_tr4godhOnStYqWJ1jSv1Lw_-u2sopOXNjXXyHQ60c1H15Hcx0Kx4kX6D0Jk2H20QvpHpgYpUUSLb84ROqmlB892lYH5yvyoz1Pl7v_cgHVPnyvxaC0U9CBxX9gePqlSFc/s2048/311958366_177997204811048_3156189986565939894_n.jpg

ជឿជាក់ថាអ្នកគាំទ្រភាគច្រើនស្គាល់ ពេជ្រ វត្តីសារ៉ាវឌ្ឍី មកហើយនាងគឺជាម្ចាស់មកុដ Miss Grand Cambodia 2022 និងបានតំណាងប្រទេសកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិព្រមទាំងបំបែកប្រវត្តិសាស្រ្តក្នុងការប្រកួតកម្មវិធីនេះរបស់កម្ពុជាដែលនាងបានជាប់លំដាប់រងទី៥លើឆាកអន្តរជាតិ។ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានសាងភាពលេចធ្លោយ៉ាងខ្លាំង មិនត្រឹមតែក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែនៅក្រៅប្រទេសក៏ទទួលស្គាល់បវរកញ្ញាកម្ពុជាធ្វើឱ្យវិស័យបវរកញ្ញាក្នុងប្រទេសយើងកាន់តែទទួលបានការចាប់អារម្មណ៍ថែមទៀតពីសំណាក់ទស្សនិកជនអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_230CmhLp-rdmmva4iPkgiodkRSnIVtI1YlePIzv9aSyO6cV9yab6X2Jb2pTtATFtum7Wyor3f38LeIlfxFEeRQbSQCKRwzaZHSwB3-eqJnkRCuyGr6x21SleK0-CQah9ukwXGij0_hYE-KBehO9fIaBYTa_rVUgclTgzgWeWfUlfjDDHFlhhi4XlgtU/s2048/311505445_183874227556679_8691645644743833212_n.jpg

ចាប់តាំងពីការប្រកួតរួច បវរកញ្ញារូបនេះទទួលបានផ្លែផ្កាយ៉ាងខ្លាំងមានការងារសិល្បៈហូរចូលមិនចេះដាច់ទាំងការសម្តែងភាពយន្តខ្នាតធំ ទូតសុឆន្ទៈ រួមទាំងការងារនៅឯក្រៅប្រទេសទៀតផង។ ទោះជាយ៉ាងណា សម្រាប់ហ្វេនៗស្នេហាវិស័យបវរកញ្ញាក៏ចង់ឱ្យ ពេជ្រ វត្តីសារ៉ាវឌ្ឍី បោះជំហានចូលប្រកួតបវរកញ្ញាម្តងទៀតដើម្បីឱ្យកាន់តែល្បីល្បាញ និងទទួលបានមកុដសាជាថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGB6q6FMbj-BD04_0rCpUs4kaiT6M2VXCdMICrmAgoK3w-KW8T6SXTnJCvDhDp82ywkhCzkoiTVQR2ZtJ5rt11bXZ_QbDd4Q08zCdLKMl53CbLtn9BJafrU5QcqgvBU_oYfkrxxNWjRHQI8O7EfRIhd09MDRgbBJzByyuCpFPS8mq1V3D_WXni10eJncc/s2048/310833262_175227985087970_1264127617594334064_n.jpg

យ៉ាងណាមិញ នាពេលថ្មីៗនេះតាមរយៈការLiveជជែកកម្សាន្តជាមួយអ្នកគាំទ្ររបស់ខ្លួន ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហើបប្រាប់ហ្វេនៗថានាងនឹងចូលរួមប្រកួតលើវិស័យបវរកញ្ញាម្តងទៀត។

លំដាប់រងទី៥ Miss Grand International 2022 រូបនេះបាននិយាយថាខ្លួនមិនកុហកអ្នកគាំទ្រទេព្រោះខ្លួនមិនគាំទ្រយកវិស័យបវរកញ្ញាមកលេងសើចទេ លក្ខណៈថាឆ្នាំនេះចូលតែអត់ចូលឱ្យហ្វេនចាំគាំទ្រហើយមិនចូលរួមប្រកួតវិញ។ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថាបើនាងចូលនាងប្រាប់ថាចូលហើយត្រៀមខ្លួនចាំតែគាំទ្រនាងទៅប្រហែលជា៣ទៅ៤ឆ្នាំទៀតនឹងចូលរួមប្រកួតម្តងទៀត ។ ពេជ្រ វត្តីសារ៉ាវឌ្ឍី បន្ថែមថា នាងសុំឱ្យខ្លួនឯងរឹងមាំជាងនេះ ព្រោះត្រូវការវាយដណ្តើមយកមកុដ លើកមុននាងទៅប្រកួតបែបកូនក្មេង ប៉ុន្តែកាលណានាងទៅប្រកួតម្តងទៀតសុំបែបមនុស្សធំវាយដណ្តើមមកុដតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2_vNrNRT8z6133H9eVci17dSV3O-n91CT86RM3o4HBZk7sQ9Y6JGgCDvJD4JBBM5_g9ANcXQnO0SVHFaWtxw_1Fz3XDnuBSlCMatiKBhwxv208DMls2V8TZc9DgMkfmV76vymJBtNiNvBC8776RyxKH7QaCMqAHDLJg9MukPLMSsIYvnz4ku6-_7Y_F8/s2048/310162494_176610548283047_370878381178462364_n.jpg

ទោះយ៉ាងណា ពេជ្រ វត្តីសារ៉ាវឌ្ឍី គ្រាន់តែបង្ហើបថានឹងចូលប្រកួតបវរកញ្ញាម្តងទៀតប៉ុណ្ណោះ ប៉ុន្តែនាងមិនបានបង្ហើបថានឹងចូលរួមកម្មវិធីបវរកញ្ញាណាមួយឡើយ។ ដ្បិតថាមិនទាន់បង្ហើបថាជាកម្មវិធីបវរកញ្ញាណាមួយក៏ដោយអ្នកគាំទ្រក៏សប្បាយចិត្តដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី សម្រេចចិត្តចូលរួមប្រកួតម្តងទៀត។

គួរបញ្ជាក់ថា ពេជ្រ វត្តីសារ៉ាវឌ្ឍី ធ្លាប់ចូលរួមប្រកួតបវរកញ្ញាក្នុងកម្មវិធីដូចជា Miss Cambodia 2020 ជាប់លំដាប់រងទី១ និង Miss Grand Cambodia 2022 ជាម្ចាស់មកុដតែម្តង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkBNsoWfDGsIYs4AgdEBmFvH6GZiQbceQqS3eu-48VFFrGPk0sxvVmE_2R3atqtJJB3icW8T-VuBlfsscBzR4tqcVFV14UKtRtud9Jq78LdrRNBVpKNqxTcgiA3hfPAKn54M2z9d-8gJQx6Bf2q4gTwIkrugXhl8_HKIuQCXfM0A9R-G207sRev_NBRCI/s2048/311488997_183854400891995_378348790754362923_n.jpg

អ្នកវិទ្យាសាស្ត្របារម្ភថា ‘ជំងឺសត្វក្តាន់ Zombie’ អាចនឹងរីករាលដាលដល់មនុស្ស

0

សហរដ្ឋអាមេរិក៖ អ្នកវិទ្យាសាស្ត្រអាមេរិកបានព្រមានថា “ជំងឺសត្វក្តាន់ Zombie” អាចនឹងឆ្លងដល់មនុស្ស បន្ទាប់ពីបានរកឃើញសត្វក្តាន់មួយហ្វូងធំស្លាប់នៅក្នុងឧទ្យានជាតិ Yellowstone ដោយសារការឆ្លងមេរោគនៅភាគពាយ័ព្យសហរដ្ឋអាមេរិក។

យោងតាមគេហទំព័រអន្តរជាតិ Yahoo News ដែលបានរាយការណ៍នៅថ្ងៃទី២៨ ខែធ្នូថា អ្នកវិទ្យាសាស្ត្របានប្រទះឃើញ ហ្វូងសត្វក្តាន់ដ៏ធំងាប់នៅ Yellowstone ដែលជាឧទ្យានព្រៃឈើធំៗ នៅសហរដ្ឋអាមេរិក មូលហេតុត្រូវបានគេជឿថាបណ្តាលមកពីការឆ្លងមេរោគ។ “ជំងឺសត្វក្តាន់ Zombie” ត្រូវបានគេភ័យខ្លាចថានឹងឆ្លងទៅមនុស្ស ខណៈដែលបច្ចុប្បន្នមិនមានវ៉ាក់សាំងសម្រាប់ព្យាបាលជំងឺនេះទេ។Scientist fears 'ZOMBIE' deer disease could spread to HUMANS after first  ever case of the fatal brain virus that makes animals drool and unafraid of  humans was detected in Yellowstone National Park |

ជំងឺសត្វក្តាន់ Zombie ឬ CWD គឺជាជំងឺរ៉ាំរ៉ៃ កំពុងរីករាលដាលរីករាលដាលយ៉ាងឆាប់រហ័សដល់រដ្ឋចំនួន ៣២ របស់សហរដ្ឋអាមេរិក និងខេត្តចំនួន ៤ របស់កាណាដា នេះបើយោងតាមការស្ទង់មតិភូគព្ភសាស្ត្រសហរដ្ឋអាមេរិក។

បន្ទាប់ពីបានរកឃើញសត្វក្តាន់មួយហ្វូងធំស្លាប់នៅក្នុងឧទ្យានជាតិ Yellowstone ភាគពាយ័ព្យសហរដ្ឋអាមេរិក។ ជំងឺនេះក៏ត្រូវបានគេរកឃើញផងដែរថា សត្វក្តាន់ដែលនៅសេសសល់ជារឿយៗមានឥរិយាបទចម្លែកៗដូចជា ស្រក់ទឹកមាត់ កិនធ្មេញ ស្លេកស្លាំង ជំពប់ដួលគ្រប់ទីកន្លែង និងមានភ្នែកពណ៌សដូចខ្មោចឆៅ។Zombie deer disease' could spread to humans as cases surge across US :  r/ConservativeKiwi

លោកវេជ្ជបណ្ឌិត Thomas Rof ដែលជាពេទ្យសត្វ និងជាអតីតប្រធានផ្នែកសុខភាពសត្វព្រៃ បាននិយាយថា ជំងឺដ៏កាចសាហាវនេះ បច្ចុប្បន្នត្រូវបានគេរកឃើញនៅក្នុងសត្វក្តាន់ជាង ៨០០ ក្បាលនៅទូទាំងរដ្ឋ Wyoming ដែលវាជាការរកឃើញដ៏គួរឱ្យព្រួយបារម្ភបំផុតប្រសិនបើមនុស្សឆ្លងមេរោគនេះ។

រីឯអ្នកជំនាញផ្សេងទៀតក៏មានទស្សនៈថាជំងឺនេះអាចក្លាយជា “គ្រោះមហន្តរាយដែលនឹងកើតឡើងបន្តិចម្តងៗចំពោះពិភពលោកនាពេលខាងមុខ” ដូច្នេះក្រុមអ្នកវិទ្យាសាស្ត្របានចាប់ផ្តើមអំពាវនាវដល់រដ្ឋាភិបាលជុំវិញពិភពលោកឱ្យរៀបចំខ្លួនសម្រាប់ការផ្ទុះឡើងនៃជំងឺសត្វក្តាន់ zombie ដែលអាចនឹងឆ្លងដល់មនុស្សនាពេលអនាគត៕Zombie Deer In Wyoming? [VIDEO]

ជើងហោះហើរ និងរថភ្លើងនៅឥណ្ឌាបានផ្អាកដោយសារចុះអ័ព្ទខ្លាំងពេក

0

ប្រទេសឥណ្ឌា ៖ ការធ្វើដំណើរតាមយន្តហោះ និងរថភ្លើងនៅប្រទេសឥណ្ឌាត្រូវបានផ្អាកភ្លាមៗ ក្រោយពីការចុះអ័ព្ទខ្លាំងនៅទីក្រុងញូវដែលី ។ រីឯការបើកបរយានជំនិះផ្សេងៗនៅតាមផ្លូវ ក៏ជួបការលំបាកខ្លាំងដែរ ដោយសារអ្នកបើកបរពុំអាចសម្លឹងមើលផ្លូវឆ្ងាយបានទេ ហើយបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាច្រើនកន្លែង ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ។Why blinding fog is a worry in Delhi, north India every winter - India Today

សារព័ត៌មានបរទេសរាយការណ៍ទៀតថា អាកាសធាតុត្រជាក់លាយឡំនឹងការចុះអ័ព្ទខ្លាំងពេក បានបណ្តាលឱ្យការធ្វើដំណើរនៅទីក្រុងញូវដែលី និងតំបន់មួយចំនួននៅភាគជើងប្រទេសឥណ្ឌា ត្រូវផ្អាកជាបណ្តោះអាសន្ន ។ លើសពីនេះ ជើងហោះហើរជាង១០០ជើង និងការធ្វើដំណើរតាមរថភ្លើងចំនួន២៥ជើងត្រូវពន្យារពេល ដោយសារពិបាកមើលផ្លូវ ។Dense fog set to hit north India over next few days; red, orange alerts  issued for some areas - The Economic Times

អាជ្ញាធរឥណ្ឌាបានរាយការណ៍ពីគ្រោះថ្នាក់ចរាចរណ៍ជាច្រើនកន្លែងនៅតាមដងផ្លូវ ដូចជា ៖ រដ្ឋ Uttar Pradesh ដែលស្ថិតនៅជិតទីក្រុងញូវដែលី មានរថយន្តបុកគ្នាជាច្រើនគ្រឿងនៅលើផ្លូវល្បឿនលឿន និងបណ្តាលឱ្យអ្នកដំណើររងរបួសជាច្រើននាក់ ប៉ុន្តែគ្មានអ្នកស្លា.ប់ទេ ។Dense fog disrupts flights and trains in New Delhi | Reuters

ការិយាល័យឧតុនិយមឥណ្ឌារាយការណ៍ថា ទីក្រុងញូវដែលីបានគ្របដណ្តប់ទៅដោយអ័ព្ទយ៉ាងក្រាស់ និងមានធូលីកខ្វក់ពេញបរិយាកាសទៀតផង ។ ហេតុនេះ វាបណ្តាលឱ្យប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋប្រមាណ២០លាននាក់ ដែលរស់នៅទីក្រុងនេះ ។Delhi IGI airport issues advisory amid IMD's dense fog warning - The  Economic Times

ការិយាល័យឧតុនិយមព្យាករថា ប្រទេសឥណ្ឌានឹងមានអាកាសធាតុអាក្រក់បែបនេះរយៈពេល៥ថ្ងៃទៀត ព្រមទាំងដាស់តឿនឱ្យពលរដ្ឋទាំងអស់បើកបរយានជំនិះដោយការប្រុងប្រយ័ត្នខ្ពស់ និងត្រូវបើកភ្លើងបំភ្លឺផ្លូវផងដែរដើម្បីចៀសវាងគ្រោះថ្នាក់ ។ ការិយាល័យឧតុនិយមបញ្ជាក់ថា ពលរដ្ឋឥណ្ឌាគួរតែផ្អាកការធ្វើដំណើរមួយរយៈសិន បើពុំចាំបាច់ ៕

មិត្តល្អ! តាមពិតថ្ងៃ Goofy ប្រកួត ទេព ពិសិដ្ឋ ក៏បានទៅចូលរួមលើកទឹកចិត្តដោយផ្ទាល់ដែរ

0

ក្នុងថ្ងៃផ្តាច់ព្រ័ត្រកម្មវិធីប្រលងចម្រៀងរ៉េប The Rapper Cambodia អ្នកគាំទ្រមួយចំនួនបានបង្ហាញភាពងឿងឆ្ងល់ដោយគិតថាតារាចម្រៀង ទេព ពិសិដ្ឋ មិនបានទៅចូលរួមលើកទឹកចិត្ត Goofy ព្រោះមិនឃើញរូបគេមានសកម្មភាពអ្វី។ ប៉ុន្តែថ្មីៗនេះស្រាប់តែមានការបង្ហោះវីដេអូខ្លីមួយនៅលើបណ្តាញសង្គមការពិត ទេព ពិសិដ្ឋ គឺបានទៅចូលរួមលើកទឹកចិត្តមិត្តរបស់ខ្លួនក្នុងថ្ងៃសំខាន់ផងដែរ។May be an image of 1 person

មុន Goofy ឈានជើងចូលប្រកួតកម្មវិធី The Rapper Cambodia ជឿជាក់ថាអ្នកគាំទ្រមួយចំនួនធំបានជ្រាបមកហើយថា Goofy គឺជាមិត្តភក្តិរបស់ ទេព ពិសិដ្ឋ និងបានឮឈ្មោះនេះយ៉ាងទូលំទូលាយនៅក្នុងបទចម្រៀង «20 Out Now» ដែលផ្ទុះកក្រើកខ្លាំងលើទីផ្សារចម្រៀង និងគ្រប់ប្រព័ន្ធផ្សព្វផ្សាយសង្គម រួមទាំងបទចម្រៀងមួយចំនួនទៀតរបស់ ទេព ពិសិដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDmmhi9dAjIziHMXSVojRdbym8T5l07xuansBp9JvcEj85Gq2SM0a5gUiDZAhs9O5P2dK5UGifpcsdiBJbGva1-1i7-vMXO2Zs0B9e00pipwoT5ToqwGtSBO2Arw8ePmfNODS_tMmNB8UQnlpzWDxNAD5ZUSyk7WJuxEZnNN4WAT0pZSYP4iJnG8AqrR4/s2048/397505169_122118128828050356_4135262120705014381_n%20(2).jpg

ទោះយ៉ាងណា នៅថ្ងៃទី២៤ ខែធ្នូ កន្លងមកនេះជាថ្ងៃផ្តាច់ព្រ័ត្រក្នុងកម្មវិធី The Rapper Cambodia ជាថ្ងៃសំខាន់មួយរបស់ Goofy ។ ក្នុងថ្ងៃនោះដែរ អ្នកគាំទ្ររំពឹងថា ទេព ពិសិដ្ឋ នឹងមកលើកទឹកចិត្តដល់មិត្តរបស់គេដូចគ្នា ប៉ុន្តែអំឡុងពេលនោះហាក់មិនមានរូបភាពឬវីដេអូបង្ហាញថា ទេព ពិសិដ្ឋ មកចូលរួមនោះទេធ្វើឱ្យអ្នកគាំទ្រមានចម្ងល់ និងអ្នកខ្លះក៏គិតថាប្រហែលជា ទេព ពិសិដ្ឋ មិនបានមកចូលរួមហើយទំនងជាមានធុរៈសំខាន់ ឬមានការងារនៅកម្មវិធីណាមួយហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEir3JkaluIZoblZhmQGJESLuuTQ-_zdT3x5W7YsCpuIEqt5YLPQGFihR1v3OEigCgwOOJPhTXU4QcfDpeWM3Y2nBB8Zv166M12fr8vMaJvrAlXcNzEoFXV15zE82Q6aHy-vrgY-11bhL9a45A79HFKPBU6cUnw8YRFEA69jNQIMh0o2EACCb6QB5ChUUnY/s1682/366345653_1407637839794519_6342715591076463107_n.jpg

ការសង្ស័យពីសំណាក់របស់អ្នកគាំទ្រពេលនេះត្រូវបានលាតត្រដាងកាន់តែច្បាស់ដោយកាលពីថ្ងៃទី២៧ ធ្នូ មានគណនីមួយបង្ហោះវីដេអូខ្លីរបស់ ទេព ពិសិដ្ឋ ក៏បានមកចូលរួមលើកទឹកចិត្តដោយផ្ទាល់ទៅកាន់ Goofy ជាមិត្តសម្លាញ់ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDau73qNvzz_DxVSqkHDaREoDYmA11MB-QTgWqXGuNFkN7PYKh5Jj4hfn_JKpRSW3E_4PmxYwkZoVCpo_isJ0nqkFsAjBLqpuLJDXRg_QzeaBTlCfu6VPGLlqsEBOTS6LRF7T-NjCXE8m2L7u88w5RM-FM8t6Da6c5TCxpEnhgWvqlqhYgP1ALJNz7ewU/s2048/347429057_1388505788374391_2038711388858776076_n.jpg
គួរបញ្ជាក់ថា Goofy បានរងបរាជ័យនៃការប្រកួតកម្មវិធីចម្រៀងរ៉េបខាងលើនេះពិតមែន ប៉ុន្តែរូបគេបានសាងភាពលេចធ្លោយ៉ាងខ្លាំងមានទស្សនិកជាច្រើនទទួលស្គាល់ពីសមត្ថភាពរបស់ Goofy ទោះបីជាមិនបានជ័យលាភីឯកក្តី។ Goofy ស្ថិតនៅក្នុងក្រុមរបស់គ្រូបង្វឹក នរិទ្ធ ជាមួយសមាជិករួមក្រុម យូហៃ ដែលជាម្ចាស់ពានរដូវកាលទី១នេះ ខណៈរូបគេបានជាប់ TOP3 ក្នុងការប្រកួត៕