តារាហ្វេសប៊ុក Pafido បើកបុកមនុស្សស្លាប់ រួចព្យាយាមបើករត់
កាលពីវេលាម៉ោងជាង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដែលបណ្តាលឱ្យបុរសវ័យ ២៨ឆ្នាំម្នាក់ បានស្លាប់ភ្លាម ដោយសាត្រូវរថយន្តស៊េរីទំនើប Lamborghini ពណ៌ទឹកក្រូច ស្លាកលេខកម្ពុជា F.R.999 បើកទៅបុកទាំងកំរោល នៅមហាវិថីសហព័ន្ធរុស្សី រួចព្យាយាមបើករត់គេចជាច្រើនគីឡូម៉ែត្រ តែគេចមិនផុត។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលស្ថិតនៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា បានឃើញរថយន្តស៊េរីទំនើប Lamborghini ពណ៌ទឹកក្រូច ស្លាកលេខកម្ពុជា F.R.999 បើកបរក្នុងល្បឿនលឿន បោះពួយមួយទំហឹងទៅបុកម៉ូតូពីក្រោយទាំងកំរោល បណ្តាលឱ្យមនុស្ស និងម៉ូតូខ្ទាតចេញពីគ្នាជាច្រើនម៉ែត្រ។
បន្ទាប់ពីបុករួច រថយន្តបង្កមិនបានឈប់នោះទេ គឺបន្ថែមល្បឿនព្យាយាមបើករត់គេច ពីមហាវិថីសហព័ន្ធរុស្សី ទៅដល់ផ្លូវ២០០៤ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនអ្នកទាំង៣ និងរថយន្តបង្ក ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរនាំ ស្វែងរកមុខអ្នកបើកបររថយន្តពិតប្រាកដ ព្រោះក្នុងរថយន្តមានគ្នាដល់ទៅ៣នាក់៕






២.ចូលចិត្តចម្លងតាមអ្នក៖ អ្នកចិត្តវិទ្យាអះអាងថា ការច្រណែននាំឱ្យមនុស្សស្អប់និងចូលចិត្តធ្វើអ្វីតាមអ្នកស្ទើរតែគ្រប់យ៉ាងទាំងអស់ មិនថាជាសកម្មភាពប្រចាំថ្ងៃ ឬរបៀបរស់នៅ ការស្លៀកពាក់ និងសូម្បីតែរឿងកំប៉ិកកំប៉ុកក៏ធ្វើតាមអ្នកដែរ។ មូលហេតុមិនពិបាកយល់ទេ ព្រោះមនុស្សឈ្នានីស ខ្លាចអ្នកធ្វើអ្វីលើសដែលពួកគេមិនដឹង ជាពិសេសពួកគេចង់ជោគជ័យដូចអ្នកដែរ។







គួរបញ្ជាក់ថា Jisoo ជាសមាជិកទី៣ដែលប្រកាសផ្លូវការពីការបើកក្រុមហ៊ុនផ្ទាល់ខ្លួនបន្ទាប់ពីសមាជិករួមក្រុម រួមមាន Jennie បើកក្រុមហ៊ុនមានឈ្មោះថា OA និង Lisa បើកក្រុមហ៊ុនមានឈ្មោះថា LLOUD ។ ជាមួយនឹងសមាជិកបីនាក់របស់ BLACKPINK បង្ហាញពីឋានៈជា CEO របស់ពួកគេ វាគឺជាពេលវេលាដ៏រំភើបសម្រាប់សមាជិកទាំងអស់ ហើយ Rosé ក៏ត្រូវបានអ្នកគាំទ្រលើកឡើងថាមិនយូរមិនឆាប់ទេនាងនឹងប្រកាសបើកក្រុមហ៊ុនផ្ទាល់ខ្លួនដូចគ្នា៕


.jpg)

មន្ទីរពេទ្យកុមារអង្គរ បានបណ្ដុះបណ្ដាលធនធានមនុស្សប្រមាណ ៧៨ម៉ឺននាក់ ដល់និស្សិតវេជ្ជសាស្ត្រ និងមន្ត្រីសុខាភិបាលទាំងក្នុងនិងក្រៅមន្ទីរពេទ្យ ។









.png)



យឿន ពិសី បន្ថែមទៀតថា លោកសង្ឃឹមថាគ្រប់យ៉ាងនិងរក្សាបាននូវសន្តិភាពផ្លូវចិត្តរៀងខ្លួនដោយគ្មានការដាក់សម្ពាធឬបិទសិទ្ធិឬតាមរំខានពីភាគីណាមួយទៀតឡើយ។ ខ្លឹមសារដែលលោកបង្ហោះនៅថ្ងៃនេះលោកសុំស្ងប់ស្ងាត់ចាប់ពីពេលនេះតទៅ ចំពោះរឿងគ្រួសារជីវិតជាប្ដីប្រពន្ធមួយនេះលោកសុំមិនបកស្រាយអ្វីច្រើនទៀតទេ» ។







