ការច្រណែនគឺជាអារម្មណ៍ធម្មជាតិរបស់មនុស្ស អ្នកណាៗក៏ធ្លាប់មានចិត្តច្រណែនគេបន្តិចបន្តួចដែរ ប៉ុន្តែនៅពេលដែលយើងគ្រប់គ្រងចិត្តខ្លួនឯងមិនបាន នោះវានឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនង ភាពស្និទ្ធស្នាល និងសុភមង្គលផ្ទាល់ខ្លួនរបស់យើង។ បើយោងតាមអ្នកចិត្តសាស្រ្ត Joel Frank របស់សហរដ្ឋអាមេរិក បាននិយាយថា “ការច្រណែនគឺជាការរួមបញ្ចូលគ្នានៃការភ័យខ្លាច អសន្តិសុខ និងការប្រៀបធៀប ហើយពួកគេតែងតែលុកលុយយើងដោយស្ងៀមស្ងាត់”។ ដូច្នេះខាងក្រោមនេះគឺជាសញ្ញាដែលបង្ហាញថាអ្នកដទៃកំពុងច្រណែនអ្នក៖

១.មើលងាយភាពជោគជ័យរបស់អ្នក៖ មនុស្សច្រណែននឹងព្យាយាមបន្ទាបបន្ថោកភាពជោគជ័យរបស់អ្នក ដោយសារតែពួកគេមិនអាចសម្រេចបានដូចអ្នក។ ពួកគេតែងតែព្យាយាមប្រាប់អ្នកដទៃថា អ្នកមិនល្អអ្វីនោះទេ ហើយអ្វីដែលអ្នកធ្វើបានប្រៀបនឹងកំទេចនំប៉ុណ្ណោះ។16 Signs To Tell If Someone Is Jealous Of You២.ចូលចិត្តចម្លងតាមអ្នក៖ អ្នកចិត្តវិទ្យាអះអាងថា ការច្រណែននាំឱ្យមនុស្សស្អប់និងចូលចិត្តធ្វើអ្វីតាមអ្នកស្ទើរតែគ្រប់យ៉ាងទាំងអស់ មិនថាជាសកម្មភាពប្រចាំថ្ងៃ ឬរបៀបរស់នៅ ការស្លៀកពាក់ និងសូម្បីតែរឿងកំប៉ិកកំប៉ុកក៏ធ្វើតាមអ្នកដែរ។ មូលហេតុមិនពិបាកយល់ទេ ព្រោះមនុស្សឈ្នានីស ខ្លាចអ្នកធ្វើអ្វីលើសដែលពួកគេមិនដឹង ជាពិសេសពួកគេចង់ជោគជ័យដូចអ្នកដែរ។

៣.ព្យាយាមធ្វើអ្វីលើសពីអ្នកគ្រប់ពេល៖ អ្នកគួរយកចិត្តទុកដាក់ចំពោះរបៀបដែលអ្នកដទៃមានប្រតិកម្មពេលអ្នកចែករំលែកអំពីរឿងវិជ្ជមានក្នុងជីវិតរបស់អ្នក។ ជាឧទាហរណ៍ ប្រសិនបើអ្នកនិយាយអំពីការឡើងប្រាក់ខែ ពួកគេនឹងប្រាប់អ្នកថាពួកគេរកបានច្រើនជាងអ្នកទៅទៀត ឬអ្នកចែករំលែកអំពីទំនាក់ទំនងស្នេហារបស់អ្នក ពួកគេក៏បង្ហាញសុភមង្គលរបស់ពួកគេភ្លាមៗ។ មូលហេតុដែលពួកគេធ្វើបែបនេះគឺដើម្បីគោរពខ្លួនឯង និងជៀសវាងអារម្មណ៍អន់ជាង។10 Clear Signs Someone is Jealous of Your Looks

៤.អួតពីជោគជ័យរបស់ខ្លួនប្រាប់អ្នក៖ មនុស្សច្រណែនពេលជោគជ័យអ្វីមួយភ្លាម ចាប់ផ្ដើមអួតអាងប្រាប់ពិភពលោកពីសមិទ្ធិផលរបស់ខ្លួនភ្លែត។ ពួកគេក៏ផ្ដើមប្រៀបធៀបលទ្ធផលរវាងអ្នកនិងពួកគេ ហើយមើលងាយអ្នកដទៃមិនដាក់មាត់ឡើយ។

៥.ចង្អុលបង្ហាញចំណុចខ្សោយរបស់អ្នកប្រាប់ទៅអ្នកផ្សេង៖ ការស្រាវជ្រាវបង្ហាញថា អ្នកដែលនិយាយដើមអ្នកដទៃភាគច្រើនចង់បានពូកែជាងគេ និងចង់បានល្អជាងគេ។ មនុស្សដែលច្រណែននឹងភាពជោគជ័យរបស់អ្នក ព្យាយាមធ្វើអ្វីឱ្យខ្ពស់ជាងអ្នកដទៃ ហើយព្យាយាមធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់អ្នកដោយដើរនិយាយពីភាពអវិជ្ជមានឬផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិតពីអ្នក៕If someone displays these 16 behaviors, they secretly feel jealous of you