ភ្នំពេញ ៖ គិតត្រឹមឆ្នាំ ២០២៤នេះ មន្ទីរពេទ្យកុមារអង្គរត្រូវបានបង្កើតឡើងរយៈពេល២៥ឆ្នាំហើយ ដោយក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ មន្ទីរពេទ្យកុមារអង្គរ បានជួយសង្គ្រោះអាយុជីវិតដល់កុមារជាង២,៥លាន និងបន្តជួយសង្គ្រោះកុមារជាបន្តបន្ទាប់ទៀតនាពេលបច្ចុប្បន្ននិងអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1XF5YLGJuWD4GdVfnp8mnlSmOtQDbzu6_WG7WX2NS0nYXZPc3i9h2e-eY0yffB9thfpfq0zLlXyAzo9OOrH8PKKOaZBS_h-bBxMGsfxj0wcWTYG_Ival-gi0pziNAB6AKwYWMZZLhERfTmVAu-clj5FDKj4Ua1aNs7wDyM8hzaTgLjnunVxUQgxeqMDk/s1280/photo_2024-02-22_15-31-16.jpg
បច្ចុប្បន្ននេះ មន្ទីរពេទ្យកុមារអង្គរកំពុងប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ និងត្រូវការឱ្យសប្បុរសជនជួយបរិច្ចាគដើម្បីឱ្យមន្ទីរពេទ្យនេះ អាចបន្តបេសកកម្មជួយសង្គ្រោះកុមារកម្ពុជាបន្តទៀត ដោយក្នុងមួយខែ មន្ទីរពេទ្យត្រូវការថវិកាចំណាយប្រមាណ៥០ម៉ឺនដុល្លរអាមេរិកដើម្បីធ្វើប្រតិបត្តិការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8CPQxme56Lp5hIcBn9g7__cOotWrj4U2ATwgptTdfb7b2h_TSfwjW-2_0Ng5puufr32xAUChiGK0EZQ_-z_g7Z7wlqFmeAnUcT-lAoCS95aZmxA7ILZ1SNme5tZ9AXvkX-gCEJbNhOs4-6zpUjgrs34qEvf2lGzch6qLgYAUvOycIr0U1yZrXg5q-kcM/s1280/photo_2024-02-22_15-31-17%20(2).jpg
បើតាមលោកវេជ្ជបណ្ឌិតងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរបានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២១ កុម្ភៈ ២០២៤ ឱ្យដឹងថា សព្វថ្ងៃនេះ មន្ទីរពេទ្យកុមារអង្គរបានទទួលជំនួយពីសប្បុរសជននានាទាំងក្នុងនិងក្រៅប្រទេស ហើយយើងមិនមានអ្នកឧបត្ថម្ភធំណាមួយលើមន្ទីរពេទ្យនោះទេ តែមានប្រជាជនកម្ពុជាដែលបរិច្ចាគថវិកាតាមលទ្ធភាព ខ្លះ១ដុល្លារ២ដុល្លារ ឬតាមរយៈសកម្មភាពសប្បុរសធម៌នានាដែលបង្កើតឡើងដើម្បីកៀរគរថវិកាជួយដល់យើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjytwoulZAvf0PKJYXSmEjZdlxcnJuElmwgK13-_bVeFugAZ11heIz7BGgJ4HfyltsXg4piw1MdVXAmsdBS8H6qWFRP5R3Uvgsttv3mnhD7tv_sifcRDPXOmVjFCqSGNLmLwxWnoWORppBOhjbBur5ISYsRDV3FfqWMZIJro0RQ9XVRgW4sjA3gAaOipMU/s1280/photo_2024-02-22_15-31-17.jpg
លោកវេជ្ជបណ្ឌិតបន្តថា ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ មន្ទីរពេទ្យកុមារអង្គរបានបោះជំហានយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវការថែទាំងសុខភាពនៅប្រទេសកម្ពុជា ។ មន្ទីរពេទ្យកុមារអង្គរ ក៏ជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលដ៏ឧត្តុង្គឧត្តមមួយ សម្រាប់មន្ត្រីសុខាភិបាលជំនាន់ក្រោយៗ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD_j7o0q9-RV5lFBWqYdZ8N67wtIML7RiUmf2k8P97HODjfdOvPLKqYEyZa3voKKqi5piCAk_nKqgP0yv1UeKMQkicee8P_JwPOCCvzeGBexb7V92wOaQ_2XPPvk6sTeKc9MoaZcpYu8xJfH0HKNqhyphenhyphent5IEruN7vKs4-4TfkNV0zkU4x4vF9bEjRFej2c/s1280/photo_2024-02-22_15-31-18%20(2).jpgមន្ទីរពេទ្យកុមារអង្គរ បានបណ្ដុះបណ្ដាលធនធានមនុស្សប្រមាណ ៧៨ម៉ឺននាក់ ដល់និស្សិតវេជ្ជសាស្ត្រ និងមន្ត្រីសុខាភិបាលទាំងក្នុងនិងក្រៅមន្ទីរពេទ្យ ។
បើតាមលោកខេនរ៉ូ អ៊ីស៊ុ ស្ថាបនិកមន្ទីរពេទ្យកុមារអង្គរបានមានប្រសាសន៍ថា ទៅថ្ងៃខាងមុខទៀត លោកអត់ទាន់ដឹងថា តើមន្ទីរពេទ្យនឹងត្រូវប្រគល់ជូនរដ្ឋាភិបាលគ្រប់គ្រងឬយ៉ាងណានោះទេ ស្របនឹងវ័យរបស់លោកក៏កាន់តែចាស់ណាស់ទៅហើយ ដោយបច្ចុប្បន្ននេះ លោកអាយុ៧៥ឆ្នាំហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2vS1qRFoOm9ObPxsngVHh6KEMVG-tPJUhjIzaVmoQGkItr7o45VW05G_utvP5NS9tpWw1LYOMvWJD4c86L7ebP-KNU5R5MQcblhqi7xEKxcjSDkIkg8A5sh7UsQ0HeQP0KrXlR4RSi4SB0_N2YPNfjVyOI1ZFupsiTBH2S-NLx9qyqbUd7A-NpJK87P4/s1280/photo_2024-02-22_15-31-18.jpg
គួរបញ្ជាក់ថា ដើម្បីអបអរសាទរ នៅក្នុងខួប២៥ឆ្នាំនេះ មន្ទីរពេទ្យកុមារអង្គរ នឹងប្រារព្ធ ព្រឹត្តិការណ៍ជាបន្តបន្ទាប់ ដែលមានដូចជាកម្មវិធីជួបជាមួយស្ថាបនិក មន្ទីរពេទ្យកុមារអង្គរ នៅថ្ងៃទី២១ កុម្ភៈ ២០២៤ ។ ពិធីប្រគល់ទទួល ប័ណ្ណសរសើរដល់បុគ្គលិកមន្ទីរពេទ្យកុមារអង្គរ បម្រើការងារយៈពេល២០ឆ្នាំ និង១០ឆ្នាំ នៅថ្ងៃទី ២៤ កុម្ភៈ ។ ជាមួយគ្នានេះដែរ មន្ទីរពេទ្យកុមារអង្គរ នឹងមានយុទ្ធនាការរៃអង្គាសថវិកា ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី២២ខែមីនា ២០២៤ ដើម្បីរៃអង្គាសមូលនីធិសម្រាប់អភិវឌ្ឍន៍មជ្ឈមណ្ឌលរងរបួសនិងប៉ះទង្គិចធ្ងន់ធ្ងរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy2ty_f7oGK5EWpKk2g_RYu63QHTRZ_vBKvF4c-Swvn2BbZZCPaBLNYoHv3-oOo3SK3SozvCWu2V4s9Te9lVE1D5dAvwC7uA7Y4xkNqcHZ1SiEDUu4I3cxWrwerBBDD1MzsNUm8NARNtKm74N-j2w5cqAWRWLBlwgcbAviv_8Q_3CPwd1jFk1wqNrcDOY/s1280/photo_2024-02-22_15-31-19.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMBAppynmqxzdD_FYqX-GBCTU1fongofTnY2lc8qgfJxBlwU2kPrdcRFmgAKKvn52UBebzc2cFVJi-i0kL6wv4ipAmXaxFa2TPPDSgRDViAc6wNBszjgAjoNro7_vdlstaYm8zSnJqYcEq0fd_TdLZ1xyTtrk48xw_k8NzRSxu4_c22ZQ0j7po58yJCTg/s1280/photo_2024-02-22_15-31-21.jpg