មនុស្សភាគច្រើនជឿថា នៅពេលយើងបានសេពគប់ជាមួយអ្នកណាម្នាក់ធ្វើជាគូស្នេហ៍ ឬជាប្តី-ប្រពន្ធ មិនថាយើងនឹងមានសេចក្តីសុខ ឬកើតទុក្ខក្តី យ៉ាងហោចណាស់ ក៏យើងអាចរស់នៅជាមួយអ្នកនោះដែរ ព្រោះយើងនឹងគ្មានអារម្មណ៍ឯកោ ឬយើងមិនចង់ឱ្យកូនក្លាយជាក្មេងកំព្រា ។ ប៉ុន្តែអ្នកវិទ្យាសាស្ត្របានធ្វើការស្រាវជ្រាវរឿងនេះថា បើយើងគ្មានក្តីសុខក្នុងការរស់នៅជាមួយដៃគូទេនោះ វានឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង ។

អ្នកវិទ្យាសាស្ត្របានបកស្រាយថា ការរស់នៅតែម្នាក់ឯង គឺវាល្អជាងការរស់នៅជាមួយដៃគូ ហើយគ្មានសេចក្តីសុខក្នុងជីវិត ។ ការសិក្សានេះបានផ្សព្វផ្សាយក្នុងទស្សនាវដ្តី Family Psychology (ចិត្តវិទ្យាក្នុងគ្រួសារ) សរសេរថា ទំនាក់ទំនងស្នេហានឹងធ្វើឱ្យមានផលប៉ះពាល់ដល់សុខភាពរាងកាយ និងផ្លូវចិត្តយ៉ាងខ្លាំង ។Solving The Most Common Relationship Issues: We Argue Over Every Little  Thing - Couples Therapy Center of NJ

មុនពេលឈានដល់ការសន្និដ្ឋានបែបនេះ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Buffalo ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានចំណាយពេលវេលាអស់ជាង២ឆ្នាំ ដើម្បីតាមដានពីជីវិតរបស់មនុស្សពេញវ័យ ជាង២០០នាក់ ដែលពួកគេបានស្រឡាញ់គ្នាយ៉ាងស្មោះត្រង់ ។ ប៉ុន្តែគេពុំបានចាត់ចំណាត់ថ្នាក់ថា មនុស្សទាំង២០០នាក់នេះបានរៀបការរួចហើយ ឬគ្រាន់តែជាសង្សារនឹងគ្នាទេ ពីព្រោះទំនាក់ទំនងស្នេហាទាំងពីរយ៉ាងនេះ សុទ្ធតែធ្វើឱ្យប៉ះពាល់ដល់សុខភាពទាំងអស់ ។How to live alone and love it without getting lonely | Well+Good

លទ្ធផលដែលអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Buffalo ទទួលបាននោះបង្ហាញថា នៅពេលយើងមានអារម្មណ៍សប្បាយចិត្តចំពោះទំនាក់ទំនងស្នេហា, យល់ពីគ្នាទៅវិញទៅមក និងមិនឈ្លោះប្រកែកគ្នារាល់ថ្ងៃនោះ វានឹងធ្វើឱ្យរាងកាយរបស់យើងរឹងមាំ ហើយមានសុខភាពផ្លូវចិត្តល្អផងដែរ ។ ផ្ទុយទៅវិញ បើទំនាក់ទំនងស្នេហានោះមិនស្ថិតស្ថេរ ហើយអ្នកទាំងពីរតែងតែឈ្លោះគ្នាជាប្រចាំ វានឹងធ្វើឱ្យយើងមានអារម្មណ៍ធ្លាក់ទឹកចិត្តក្នុងជីវិត, ញៀនស្រា និងប៉ះពាល់ដល់សុខភាពទៀតផង ។

ក្រៅពីនេះ បើតាមទិន្នន័យរបស់ទស្សនាវដ្តី Psychosomatic Medicine បង្ហាញថា គូស្នេហ៍ដែលតែងតែឈ្លោះគ្នាជាប្រចាំនោះ ពួកគេនឹងប្រឈមជាមួយជំងឺបេះដូងខ្លាំងជាងគូស្នេហ៍ដែលស្រឡាញ់គ្នាល្អូកល្អើន រហូតដល់៨,៥% ឯណោះ ៕Some Vancouverites who live alone are choosing to skip the bubble and stay  solo - Vancouver Is Awesome